Thursday, January 2, 2014

CEO ដែល​ល្វីង​មុខ​​បំផុត​ទាំង ៥ប្រចាំ​ឆ្នាំ២០១៣

ចុង​ឆ្នាំនេះ​គឺ​ជា​ពេលវេលា​មួយ​ដ៏​ល្អ​ ក្នុង​ការ​រំលឹក​រឿងរ៉ាវ​របស់​​ថ្នាក់​ដឹកនាំ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ល្បីៗ ​រយៈពេល​ពេញ​មួយ​ឆ្នាំ។  តើ​ក្នុង​ឆ្នាំ​២០១៣​ នេះ​  ​​នាយក​ប្រតិបត្តិ​ (CEO) ណា​ខ្លះ​ដក់ជាប់​នូវ​អនុស្សាវរីយ​មិន​បំភ្លេច​បាន​ដោយ​សារ កាន់​តួនាទី​មិន​បាន​ល្អ ធ្វើ​ឱ្យ​ក្រុមហ៊ុន​ធ្លាក់​ចុះ​មិន​សម​ប្រកប?
៥. លោក Ballmer នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Microsoft ដែល​ត្រៀម​ខ្លួន​ចូលនិវត្តន៍​នៅ​ឆ្នាំ ២០១៤ ក្រោយ​នេះ៖
អត្ថបទ៖ Steve Ballmer ថ្លែង​សុន្ទរកថា​លា Microsoft យ៉ាង​អាល័យ​ជា​មួយ​​ទឹក​​ភ្នែក​​រលីង​រលោង
- លោក Steve Ballmer បាន​ឡើង​កាន់​តំណែង​ជា​នាយក​ប្រតិបត្តិ Microsoft ស្នង​ពី​លោក Bill Gate ចាប់​តាំង​ពី​ឆ្នាំ២០០០។ ក្រោម​ការ​ដឹកនាំ​របស់​លោក Ballmer បាន​ធ្វើ​ឱ្យ​ក្រុមហ៊ុន​មាន​ការ​ផ្លាស់​ប្ដូរ​ពី​ក្រុមហ៊ុន​ឯកទេស​ផលិត PC ទៅ​ជា​ផ្ដោត​យក​ចិត្ត​ទុកដាក់​ផលិត Smartphone និង Tablet ទៅ​វិញ។
- ខកខាន​ឱកាស​បង្ហាញ​ឧបករណ៍​ចាក់​តន្ត្រី​ដែល​អាច​នាំ​ឱ្យ​ក្រុមហ៊ុន​រឹត​តែ​ជោគជ័យ​នោះ​គឺ Zune Media Playser។
- បាត់​ឱកាស​ល្អ​ក្នុង​ការ​ប្រកួតប្រជែង​សេវាកម្ម​ស្វែង​រុករក Bing របស់​ខ្លួន​ជា​មួយ Google Search Engine។
- បរាជ័យ​ក្នុង​ការ​វាតទី​ទីផ្សារ​នៅ​តាម​បណ្ដា​ប្រទេស​ដែល​មាន​ការ​លូតលាស់​​ ​ខ្លាំង​ផ្នែក​បច្ចេកវិទ្យា​ដូច​ជា ប្រទេស​ចិន ឥណ្ឌា រុស្សី និង​ប្រេស៊ីល។
- ក្រោម​ការ​ដឹកនាំ​ក្រុមហ៊ុន​របស់​លោក Ballmer នៅ​ឆ្នាំ ២០១៣​នេះ បាន​ធ្វើ​ឱ្យ​ហ៊ុន​របស់ Microsoft ធ្លាយ​ចុះ​អស់ ៣៦%
៤. លោក Thorsten Heins អតីត​នាយក​ក្រុមហ៊ុន BlackBerry ដែល​បាន​ចុះចេញ​ពី​តំណែង​នៅ​ខែ​វិច្ឆិកា៖
អត្ថបទ៖ BlackBerry ចុះកិច្ច​ព្រមព្រៀង​លក់​ឱ្យ Fairfax ហើយ​ដាក់​ CEO ស្ដីទី​ជំនួស​

- ក្រោម​ការ​ដឹកនាំ​របស់​លោក Heins ក្រុមហ៊ុន​ទូរសព្ទ​កាណាដា​ដែល​ពី​មុន​មាន​ឈ្មោះ Research in Motion នៅ​រយៈពេល ៤ឆ្នាំ​ចុង​ក្រោយ​នេះ ចំណែក​ទីផ្សារ Smartphone ពុំ​មាន​ភាព​ល្អ​ប្រសើរ​ទាល់តែសោះ គឺ​មាន​តែ​ស្រក​ចុះ​អស់​ស្ទើរ​ពាក់កណ្ដាល​ទៅ​វិញ។
- សង្ឃឹម​ខ្លាំង​លើ​សមិទ្ធផល Smartphone ដំណើរការ​ដោយ BlackBerry 10 OS តែ​ចុង​ក្រោយ​ស្ងាត់​ដូច​ចោរ​លួច​សេះ។ ក្រុម​អ្នក​រិះគន់​បាន​និយាយ​ថា សម័យ​នេះ​ទៅ​ហើយ BlackBerry នៅ​ប្រើ​បច្ចេកវិទ្យា​កាល​ពី​ពីរ​ឆ្នាំ​មុន​ទៀត។
- ក្រុមហ៊ុន​ខាត ១ពាន់​លាន​ដុល្លារ​កាល​ពី​ត្រីមាស​ទី៣ ឆ្នាំ២០១៣ ហើយ​កាត់​បន្ថយ​បុគ្គលិក​រាប់​ពាន់​នាក់។
- ដោយ​សារ​ឡុងចុង​ខ្លាំង​ពេក រហូត​លក់​ក្រុមហ៊ុន​ឱ្យ​ទៅ​ម្ចាស់​ភាគ​ហ៊ុន BlackBerry គឺ Fairfax Finalcial Holding ក្នុង​ទឹក​ប្រាក់ ៤,៧ពាន់លាន​ដុល្លារ​អាមេរិក
- ភាគហ៊ុន​ធ្លាក់​ចុះ​ប្រហែល ៦០% ក្នុង​អំឡុង​ពេល​លោក Heins កាន់​តំណែង​រយៈពេល ២២ខែ
៣. លោក Eddie Lampert ប្រធាន​និង​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Sears Holdings៖

- បាន​បណ្ដាក់​ទុន​លើ​ផ្នែក​បច្ចេកវិទ្យា និង​កម្មវិធី​សមាជិកភាព ប៉ុន្តែ​បរាជ័យ​ក្នុង​ការ​វិនិយោគ​លើ​ផ្នែក​ទីផ្សារ និង​ពង្រីក​ទីតាំង​ហាង​លក់។
- ការ​លក់​ផលិតផល​បាន​ធ្លាក់​ចុះ ហើយ​បាត់​ចំណេញ​អស់ ៨០០លាន​ដុល្លារ​អាមេរិក​នៅ ៣ត្រីមាស​ជាប់​គ្នា​​ដើម​ឆ្នាំ២០១៣។
- ក្រោម​ការ​ដឹកនាំ​របស់​លោក Lampert ក្រុមហ៊ុន​បាន​ជំពាក់​បំណុល​រហូត​ជាង ៧ពាន់​លាន​ដុល្លារ
- ជ្រើសរើស​យុទ្ធសាស្ត្រ​បរាជ័យ កាត់​បន្ថយ​ថ្លៃ​ចំណាយ​របស់​ក្រុមហ៊ុន លក់​ទ្រព្យសម្បត្តិ​ក្រុមហ៊ុន ហើយ​ទិញ​ភាគហ៊ុន​មក​វិញ។
២. លោក Ronald Johnson អតីត​នាយក​ប្រតិបត្តិ J.C. Penny ដែល​ចុះចេញ​ពី​តំណែង​កាល​ពី​ខែ​មេសា៖

- លោក Johnson ដែល​ធ្លាប់​ជា​អតីត​ប្រធាន​ផ្នែក​ពាណិជ្ជកម្ម​របស់ Apple និង​ប្រធាន​ផ្នែក​ប្រតិបត្តិការ​នៅ​ក្រុមហ៊ុន​លក់​ទំនិញ Target បាន​បរាជ័យ​ក្នុង​ការ​លើក​ស្ទួយ​ហាង​លក់​ទំនិញ ដោយ​ពុំ​សូវ​រក​បាន​អតិថិជន​ច្រើន។
- បរាជ័យ​ក្នុង​ការ​សាកល្បង​លក់​ទំនិញ​បញ្ចុះ​តម្លៃ តែ​ជា​ចុង​ក្រោយ​លុប​​ចោល​កម្មវិធី​បញ្ចុះ​តម្លៃ​វិញ ហើយ​ថែម​ទាំង​បញ្ឈប់​ការ​ផ្សព្វផ្សាយ ដើម្បី​ទទួល​បាន​ផល​ចំណេញ​ច្រើន ធ្វើ​ឱ្យ​អតិថិជន​អស់​ទំនុក​ចិត្ត។
- ក្រោម​ការ​ដឹកនាំ​របស់​លោក Johnson ក្រុមហ៊ុន​ខាត​បង់​ផល​ចំណេញ។
- ភាគហ៊ុន​ធ្លាក់​ចុះ​ពី ៤២ដុល្លារ មក​នៅ​ត្រឹម ១៤ដុល្លារ ចុង​ក្រោយ​​លោក Johnson សម្រេច​​ចុះ​ចេញ​ពី​តំណែង។
១. លោក Eike Batista ប្រធាន និង​ជា​នាយក​ប្រតិបត្តិការ​ក្រុមហ៊ុន EBX Group៖

- ក្រោម​ការ​ដឹកនាំ​របស់​លោក Batista បាន​ធ្វើ​ឱ្យ​ម្ចាស់​ភាគហ៊ុន​ក្រុមហ៊ុន EBX Group ទាំង​អស់​ខាតបង់​​អស់​រាប់​សិប​ពាន់​លាន​ដុល្លារ។ លោក Bastista បាន​ដាក់​ឈ្មោះ​ក្រុមហ៊ុន​បញ្ចប់​ដោយ​អក្សរ “X” គឺ​ចង់​អះអាង​ថា ម្ចាស់​ភាគហ៊ុន​នឹង​ទទួល​បាន​ប្រយោជន៍​ទ្វេដង តែ​ជា​ចុង​ក្រោយ​មិន​ដូច្នោះ​ឡើយ។
- ក្រុមហ៊ុន​ប្រេង OGX ដែល​ជា​សាច់​ឈាម​មួយ​ក្នុង​ចំណោម ៦ក្រុមហ៊ុន​នៃ EBX Group បាន​ក្ស័យធន​នៅ​ខែ​តុលា បន្ទាប់​ពី​លោក Batista បរាជ័យ​ធ្វើ​តាម​សន្យា​ថា នឹង​ផលិត​ប្រេង​ឱ្យ​បាន ១០,៨ពាន់​លាន​បារ៉ែល​​​​​មិន​បាន​សម្រេច។
- ដោយ​សារ​វាសនា​ក្រុមហ៊ុន OSX ពឹកផ្អែក​លើ OGX ដូច្នេះ ១សប្ដាហ៍​ក្រោយ​មក OSX ក៏​បាន​ក្ស័យធន​ជា​បន្ត។ ក្រុមហ៊ុន​ដែល​ជា​សាច់​ឈាម​របស់ EBX Group ទាំង​ពីរ OGX និង OSX ជំពាក់​បំណុល​គេ​ច្រើន​ជាង​ទ្រព្យសម្បត្តិ​ដែល​ខ្លួន​មាន​ទៅ​ទៀត។ ក្នុង​រយៈពេល មួយ​ឆ្នាំ​តម្លៃ​ភាគហ៊ុន​បាន​ធ្លាក់​ចុះ​អស់ ៩៥%
- ក្នុង​ឆ្នាំ ២០១៣​នេះ លោក Batista បាត់បង់​ទ្រព្យ​ផ្ទាល់​ខ្លួន​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​រហូត​អស់​ជាង ៣០ពាន់​លាន​ដុល្លារ​អាមេរិក
- ការ​នេះ​បាន​ធ្វើ​ឱ្យ​ថ្នាក់​ដឹកនាំ​ដទៃ បាន​ស្ដីបន្ទោស​ដល់​លោក Batista ថា​ខ្វះ​សមត្ថភាព​ដឹកនាំ​ក្រុមហ៊ុន៕​
ប្រែ​សម្រួល៖ ឈុន ហួរ
ប្រភព & រូបភាព៖ forbes

បច្ចេកវិទ្យា​កំពូល​ទាំង ៦ ​ដែល​បំពាក់​លើ​ទូរសព្ទ​ក្នុង​ឆ្នាំ ២០១៣

ឆ្នាំ ២០១៣ មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង សម្រាប់​ការ​អភិវឌ្ឍ​និង​ការ​នាំ​យក​មក​បច្ចេកវិទ្យា​ថ្មីៗ​បំពាក់​ទៅ​លើ​ទូរសព្ទ​ស៊េរី ​ទំនើបៗ។ ក្រុមហ៊ុន​នានា​បាន​ខិត​ខំ​រិះរក​គំនិត​ក្នុង​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​ ថ្មី​ៗ​សម្រាប់​ប្រើប្រាស់​នៅ​លើ​ផលិតផល​របស់​ខ្លួន ដើម្បី​បំពេញ​តម្រូវ​ការ​និង​រក្សា​ភាព​ឈាន​មុខ​លើ​គូ​ប្រកួត​ប្រជែង។
តើ​មាន​បច្ចេកវិទ្យា​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​ណា​ខ្លះ ដែល​គេ​យក​ទៅ​បំពាក់​នៅ​លើ​ទូរសព្ទ​ស៊េរី​ទំនើប​មួយ​ចំនួន​ក្នុង​ឆ្នាំ ២០១៣ នេះ។
បច្ចេកវិទ្យា​ត្រាំទឹក​របស់ Xperia Z Ultra
Xperia Z Ultra របស់​ក្រុម​ហ៊ុន Sony ជា​ទូរសព្ទ​ដ៏​ទំនើប ដែល​បាន​បង្ហាញ​រូបរាង​ជា​ផ្លូវ​ការ​កាល​ពី​កណ្ដាល​ឆ្នាំ ២០១៣។ Xperia Z Ultra លក្ខណៈ​ពិសេស​ដ៏​អស្ចារ្យ​បំផុត​របស់​វា​គឺ​អាច​ដាក់​ចូល​ក្នុង​ទឹក​កន្លះ​ ម៉ោង​បាន​ដោយ​គ្មាន​ការ​ព្រួយ​បារម្ភ​និង​គ្មាន​ការ​ខូច​ខាត​អ្វី​ទាំង​អស់ ។
Asha 501 ថាមពល​កាន់​ថ្ម​កាន់​តែ​ប្រសើរ
Asha 501 ជា​ទូរសព្ទ​ធុន​មធ្យម​របស់ Nokia ដែល​បញ្ចេញ​លក់​លើ​ទីផ្សារ​ក្នុង​ឆ្នាំ ២០១៣។ ទូរសព្ទ​នេះ​ត្រូវ​គេ​ល្បី​ថា​មាន​ថាមពល​ថ្ម​ខ្លាំង អាច​បើក​ចោល​ទុកចោល​រហូត​ដល់​ជាង ១ ខែ ដោយ​គ្មាន​បារម្ភ​ពី​ការ​អស់​ថាមពល។
ការ​ថត​រូប​ដោយ​ប្រើ​សំឡេង
គ្រាន់​តែ​និយាយ​ពាក្យ LG, Kimchi, Cheese, Smile ឬ Wisky ទូរសព្ទ Optimus L9 នឹង​ដំណើរការ​មុខងារ​​កាមេរ៉ា ថត​យក​រូបភាព​ដោយ​ស្វ័យប្រវត្តិ។ បច្ចេកវិទ្យា​ថ្មី​ចុងក្រោយ​របស់​ក្រុមហ៊ុន LG ដែល​បំពាក់​លើ Optimus L9នេះ ផ្តល់​ភាព​ងាយ​ស្រួល​ដល់​មនុស្ស​សម័យ​ថ្មី ជាពិសេស​ក៏​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ពី​អ្នក​និយម​ប្រើ​ទូរសព្ទ​ ទំនើបៗ​ទូទាំង​ពិភពលោក​នោះ​ដែរ។
បច្ចេកវិទ្យា Fingerprint
Fingerprint ជា​បច្ចេកវិទ្យា​មួយ​ដែល​ប្រើ​ស្នាម​ម្រាម​ដៃ​សម្រាប់ log in ក្នុង​ទូរសព្ទ ដោយ​មិន​ចាំបាច់​ចំណាយ​ពេល​វាយ​លេខ​សម្ងាត់។ iPhone 5s របស់ Apple ត្រូវ​បាន​គេ​ដឹង​ថា​បាន​ប្រើប្រាស់​បច្ចេកវិទ្យា ដ៏​ទំនើប Fingerprint ដែល​ផ្តល់​សុវត្ថិភាព​ខ្ពស់​សម្រាប់​ការ​ប្រើប្រាស់។
បច្ចេកវិទ្យា​កាមេរ៉ា​មិន​ចាញ់​កាមេរ៉ា​អាជីព
ពេល​និយាយ​ដល់ ទូរសព្ទ​ដែល​មាន​កម្រិត​កាមេរ៉ា​ខ្ពស់​ គេ​ប្រាកដ​ជា​នឹក​ឃើញ Lumia 1020 របស់ Nokia។ កាមេរ៉ា​កម្រិត​ខ្ពស់ ៤១ MP របស់ Lumia 1020 នរណា​ក៏​ភ្ញាក់ផ្អើល​ដែរ​ ហើយ​ដែល​ក្រុមហ៊ុន Nokia អះអាង Lumia 1020 អាច​ប្រើ​ជំនួស​កាមេរ៉ា​អាជីព​សម្រាប់​ការ​ផ្តិត​យក​រូបភាព​ផ្សេងៗ​ប្រកប​ គុណភាព​ល្អ​នោះ។
បច្ចេកវិទ្យា Eye Tracking
បច្ចេកវិទ្យា​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ទៀត ដែល​បំពាក់​នៅ​លើ​ទូរសព្ទ​ក្នុង​ឆ្នាំ ២០១៣ គឺ​មុខងារ Eye Tracking ដែល Samsung បាន​ណែនាំ​ទៅ​លើ Galaxy S4។ ពិត​ជា​មិន​ធម្មតា​ដែល​អាច​បញ្ឈប់​វីដេអូ និង​ការ​បន្លាស់​ទីក្នុង​ការ​មើល​អ្វី​មួយ​​ចុះ​ឡើង ​ដោយ​ប្រើ​ភ្នែក​សម្លឹង​​និង​ងាក​ចេញ​តាម​រយៈ​បច្ចេកវិទ្យា​ដ៏​ទំនើប​នេះ។
សូម​បន្ត​អាន៖ ទូរសព្ទ​ធុន​មធ្យម​ល្បាក់ ១០០ គួរ​ឲ្យ​ចាប់​អារម្មណ៍។
សូម​បន្ត​អាន៖ ៥​ឆ្នាំ​ចុង​ក្រោយ​នៃ​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា។
អត្ថបទ៖ ប៊ុណ្ណារ៉ា

ឆ្នាំ​២០១៣ តើ​ម៉ូដែល​ទូរសព្ទ​ណា​ខ្លះ​ទាក់​ចិត្ត​អ្នក​ប្រើ​​នៅ​កម្ពុជា​បាន​ច្រើន​​ជាង​គេ? ​

តាម​ការ​ស្ទង់​មតិ​​រយៈពេល​ ៣ថ្ងៃ​​នៅ​លើ​គេហទំព័រ​ Sabay ដោយ​បាន​ស្ទាបស្ទង់​ពី​​ចំណូល​ចិត្ត​អ្នក​ប្រើ​ប្រាស់​ Smartphone ​នៅ​កម្ពុជា​​​ក្នុង​ចំណោម ៥គូ ឥឡូវ​នេះ​​ចេញ​លទ្ធផល​ក្ដៅៗ​ហើយ។ កំពូល Smartphone ដែល​ត្រូវ​បាន​ជ្រើសរើស​យក​មក​ប្រកួត​ចង់​ដឹង​ពី​ប្រជាប្រិយភាព​នោះ​រួម​មាន ៖ iPhone 5S vs. Lumia 1020, iPhone 5C vs. Galaxy S4, Nexus 5 vs. Xperia SP, HTC One vs. LG G2 និង Xperia Z1 vs. Nokia 1520។ ចាំ​អ៊ុត​មើល​បន្តិច​ទៀត​មើល៍ តើ 5S S4 Lumia 1020 ដែល​សុទ្ធ​សឹង​ជា​កំពូល Smartphone ទំនើប​បំផុត​នោះ មាន​សំឡេង​ឆ្នោត​ពី​ប្រជាជន​កម្ពុជា​ប៉ុន្មាន​ខ្លះ​ទៅ?
អត្ថបទ៖ ប្រកួត​ចំណាត់​ថ្នាក់ Smartphone សរុប​មួយ​ឆ្នាំ​ពេញ​ មួយ​ណា​ខ្លាំង​ជាង​គេ?
- គូ​ទី១៖ iPhone 5S ឈ្នះ Lumia 1020 ដោយ​ទទួល​បាន ៥៦១សំឡេង ច្រើន​ជាង 1020 ដែល​មាន​ត្រឹម ២៣២សំឡេង។
- គូទី២៖ Galaxy S4 ឈ្នះ iPhone 5C ដោយ​ទទួល​បាន ៥៣៧សំឡេង ច្រើន​ជាង iPhone 5C ដែល​មាន​ត្រឹម ១៨៦សំឡេង។
- គូទី៣៖ Nexus 5 ឈ្នះ Xperia SP ដោយ​ទទួល​បាន ៤៣៥សំឡេង ច្រើន​ជាង Xperia SP ដែល​មាន​ត្រឹម ២១៩សំឡេង។
- គូ​ទី៤៖ HTC One ឈ្នះ LG G2 ដោយ​ទទួល​បាន ៣៧០សំឡេង ច្រើន​ជាង LG G2 ដែល​មាន​ត្រឹម ២៩៧សំឡេង។
- គូ​ទី៥៖ Lumia 1520 ឈ្នះ Xperia Z1តែ ៥សំឡេង​ប៉ុណ្ណោះ ពោល 1520 បាន ៣២៤សំឡេង ខណៈ Xperia Z បាន ៣២៩សំឡេង។
អត្ថបទ៖ iPhone 6 កាន់តែ​ទំនើប នឹង​ប្រើ​ភ្នែក​ស្កេន​​ដើម្បី​ unlock ជំនួស Touch ID
អត្ថបទ៖ Galaxy S5 រាង​អីចឹង​​​មែន ស្រួល​មិន​ស្រួល​​ស៊ី​ iPhone 5S ទៀត!
តើ​ប្រិយមិត្ត​យល់​ស្រប់​នឹង​លទ្ធផល​ឆ្នោត​នេះ​ឬ​ទេ?

ដោយ៖ ឈុន ហួរ

Smartphone ក្រុមហ៊ុន​ណា​ដាច់​​ជាង​គេ​នៅ Q3 2013?

របាយការណ៍​របស់​ក្រុមហ៊ុន​ស្រាវជ្រាវ​ ទីផ្សារ Gartner ឱ្យ​ដឹង​ថា នៅ​ត្រីមាស​ទី៣ ឆ្នាំ២០១៣ ក្រុមហ៊ុន​ដែល​លក់ Smartphone ដាច់​ច្រើន​ជាង​គេ​គឺ​បាន​លើ Samsung បាន​រហូត​ដល់​ជាង ៨០,៣៥លាន​គ្រឿង ខណៈ​ដៃគូ​ដ៏​ធំ Apple លក់ iPhone បាន​តែ ៣០,៣៣លាន​គ្រឿង
តួលេខ​ចែកចាយ​ទូរសព្ទ Samsung ខាង​លើ​នេះ​គឺ​មាន​ការ​កើន​ឡើង​ធៀប​នឹង​ត្រីមាស​ដដែល​ក្នុង​ឆ្នាំ២០១២ ដែល​ពេល​នោះ​លក់​បាន​ត្រឹមតែ ៥៥,០៥លាន​គ្រឿង។ ចំណែក​ទីផ្សារ Samsung នៅ​ពេល​នេះ​មាន ៣២,‌១%។ រីឯ Apple វិញ​តួលេខ​ក៏​មាន​ការ​កើន​ឡើង​ដែរ គឺ​ពី ២៤,៦២លាន​គ្រឿង​ឡើង​ដល់ ៣០,៣៣លាន​គ្រឿង និង​ចំណែក​ទីផ្សារ​ពេល​នេះ​មាន ១២,១%
អត្ថបទ៖ ចំណែក​ទីផ្សារ Nokia កើន​ពីសូន្យដល់​ជាង ១១% នៅ​អង់គ្លេស
លទ្ធផល​លក់​រវាង​គូ​បដិបក្ខ​ទាំង​ពីរ Apple និង Samsung សង្កេត​ឃើញ​ថា ពិត​ជា​មាន​ការ​ខុស​គ្នា​ឆ្ងាយ ជាង៨០លាន​គ្រឿង ធៀប​នឹង ៣០លាន​គ្រឿង។ យ៉ាងណាមិញ គេ​យល់​ថា មិន​មាន​អ្វី​គួរ​សង្ស័យ​ឡើយ iPhone លក់​ចាញ់ Device របស់ Samsung កត្តា​ចម្បង​ស្ថិត​នៅ​ត្រង់​តម្លៃ បូក​រួម​ជា​ចំណូល​ចិត្ត mobile OS ដោយ​អ្នក​ប្រើ​មួយ​ចំនួន​យល់​ថា Android OS លើ Samsung ងាយ​ស្រួល​ប្រើ​ជាង iOS សម្រាប់ user ធម្មតាៗ ជា​ពិសេស​ងាយស្រួល​ក្នុង​ការ​ភ្ជាប់​ទៅ​កាន់​ឧបករណ៍​អេឡិចត្រូនិក​ផ្សេងៗ។
ចំណែក​ក្រុមហ៊ុន​ដែល​លក់ Smartphone បាន​ច្រើន​បន្ទាប់​នោះ​គឺ Lenovo ឈរ​លំដាប់​លេខ៣ លក់​បាន ១២,៨៨លាន​គ្រឿង លេខ៤ គឺ LG បាន ១២,០៥លាន​គ្រឿង ហើយ Huawei បាន​លេខ៥ លក់​ដាច់ ១១,៦៦លាន​គ្រឿង
អត្ថបទ៖ Nokia ថា ឆ្នាំ​២០១៤ ​នឹង​ធ្វើ​ឲ្យ​ពលរដ្ឋ​កម្ពុជា​​ភ្ញាក់​ផ្អើល
ងាក​មក​មើល​ចំណែក​ទីផ្សារ​ទូរសព្ទ​ស៊េរី​ទាបៗ​វិញ (mobile phone) ឃើញ​ថា ក្រុមហ៊ុន​ដែល​លក់​បាន​ច្រើន​ជាង​គេ​នៅ Samsung លេខ១ បាន ១១៧,០៥លាន​គ្រឿង Nokia លេខ២ បាន ៦៣,០៤លាន​គ្រឿង Apple លេខ៣ យក​តួលេខ​ដដែល​ដូច​ខាង​លើ LG លេខ៤ បាន ១៨,០៣លាន​គ្រឿង ហើយ ZTE លេខ៥ បាន ១៣,៦៩លាន​គ្រឿង
អត្ថបទ៖ មាន​ដឹង​អត់​ពេល​នេះ Smartphone ណា​ស្ដើង​ជាង​គេលើ​លោក?
ប្រែ​សម្រួល៖ ឈុន ហួរ
ប្រភព & រូបភាព៖ ibtimes
, image

ចង់ Download វីដេអូ​មិន​បាច់ IDM ក៏​បាន​ ប្រើតែ add ons យក​មិន​អស់

ការ​កម្សាន្ត​វីដេអូ​តាម​បណ្ដាញ​អ៊ីនធឺណិត ​សព្វ​ថ្ងៃ​ទទួល​បាន​ការ​ពេញ​និយម​ជា​ទីបំផុត។ ទន្ទឹម​នោះ Youtube ជា​សេវាកម្ម​ចែក​រំលែក​វីដេអូ​មួយ​ដែល​មាន​ប្រិយភាព​យ៉ាង​ខ្លាំង មិន​ត្រឹមតែ​និយម​តាម​បណ្ដា​ប្រទេស​អន្តរជាតិ​ប៉ុណ្ណោះ​ទេ ប្រជាជន​កម្ពុជា​ក៏​ដូច្នោះ​ដែរ។ ជឿជាក់​ថា ប្រិយមិត្ត​ភាគច្រើន​ប្រាកដ​ជា​បាន​ស្គាល់​កម្មវិធី​ផ្សេងៗ​គ្នា​សម្រាប់​ ទាញ​យក​វីដេអូ ជាក់​ស្ដែង Internet Download Manager។
ទំព័រ​មុន Sabay បាន​ប្រាប់​ពី​របៀប​ដំឡើង IDM ឱ្យ​ដំណើរការ​បាន​ពេញលេញ​នៅ​លើ Firefox និង Google Chrome។ យ៉ាងណាមិញ សម្រាប់​ទំព័រ​នេះ Sabay សូម​បង្ហាញ​ជូន​វិធីសាស្ត្រ​ថ្មី​មួយ​ទៀត​ងាយស្រួល​ទាញ​យក​វីដេអូ​ដោយ​ពុំ​ ចាំបាច់ IDM ឬ​ដំឡើង​កម្មវិធី​ទំហំ​ធំ​អ្វី​ឡើយ គឺ​ប្រើ​តែ Add ons ក៏​បាន។ កុំឱ្យ​ខាត​ពេល​យូរ តោះ​តាមដាន និង​អនុវត្ត​តាម​ជំហាន​ដូច​ខាង​ក្រោម៖
គន្លឹះ៖ ដាក់ Internet Download Manager នៅ​លើ Firefox ឱ្យ​ដើរ​បាន​មាន​អី​ពិបាក
គន្លឹះ៖  ធ្វើ​ឱ្យ IDM បង្ហាញ​របារ​ទាញ​យក​លើ Chrome ងាយ​ទេ
- ត្រូវ​ដំឡើង Add ons ដែល​មាន​ឈ្មោះ Video DownloadHelper ដោយ​ចុច​លើ Ctrl + Shift + A។ ត្រង់​នេះ​ត្រូវ​ស្វែងរក add ons ដោយ​វាយ​ឈ្មោះ Video DownloadHelper រួច​ហើយ​ចុច​លើ​ប៊ូតុង Install។ បន្ទាប់​មក​បិទ​កម្មវិធី firefox ហើយ​បើក​ឡើង​វិញ (restart) នៅ​ពេល​នោះ អ្នក​នឹង​ឃើញ​មាន​រូប icon ថ្មី​នៅ​ផ្នែក​ខាង​លើ​និង​ខាង​ស្ដាំ​កម្មវិធី firefox។
- បន្ទាប់​ពី​ធ្វើ​តាម​ជំហាន​ខាង​លើ​រួច សាកល្បង​បើក​វីដេអូ youtube ហើយ​ចុច​លើ icon នោះ នោះ​ប្រិយមិត្ត​នឹង​អាច​ទាញ​យក​ទៅ​តាម​ប្រភេទ​ឯកសារ​ផ្សេងៗ​ជូន​មាន MP4, flv, 3gp …។
យ៉ាងម៉េច​ហើយ តើ​ប្រិយមិត្ត​ធ្វើ​បាន​ជោគជ័យ​ឬ​នៅ? បើ​មាន​បញ្ហា​ ឬ​​ប្រិយមិត្ត​ស្គាល់ add ons ល្អៗ​អាច​បញ្ចេញ​មតិ​ក្នុង​ប្រអប់ comment ខាង​ក្រោម​បានណា៎ …

សូម​ចុច​អាន៖  Capture screen យ៉ាង​​ម៉េច​ទើប​អាច save បាន​ទាំង​​មូល?​
នៅ​មាន​គន្លឹះ​អនឡាញ​ល្អៗ​ជា​ច្រើន​ទៀត សូម​ចុច​ត្រង់​នេះ​ ដើម្បី​បន្ត​ស្វែង​យល់ …

ដោយ៖ ឈុន ហួរ

ឆ្នាំ ២០១៤ បច្ចេកវិទ្យា​​ទូរសព្ទ​​វិវឌ្ឍ​ដល់​​ណា​ទៀត!

ឆ្នាំ ២០១៣ មាន​ការ​វិវឌ្ឍ​ខ្លាំង​នៃ​បច្ចេកវិទ្យា​ទូរសព្ទ ដែល​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​ជា​ច្រើន​មាន​ការ​ចាប់​អារម្មណ៍ និង​ក៏​មិន​នឹក​ស្មាន​ដល់។ Lumia 1020 កាមេរ៉ា​អាជីព​ល្មម​ៗ​សុំ​ចាញ់ ដោយ​សារ​កម្រិត​កាមេរ៉ា​គុណភាព​ខ្ពស់​គ្មាន​គូ​ប្រៀប 41MP ធ្វើ​ឲ្យ​ទាំង​ឡាយ​គិត​ថា ក្រៅ​ពី​ប្រើ​សម្រាប់​ការ​ទំនាក់ទំនង​គ្នា ទូរសព្ទ​ដ៏​ទំនើប​នេះ​អាច​ប្រើ​ជំនួស​កាមេរ៉ា​អាជីព​បាន។
ចំណែក​ឯ Apple វិញ​ក៏​បាន​បង្ហាញ​ពី​បច្ចេកវិទ្យា Fingerprint នៅ​លើ iPhone 5S ដោយ​ប្រើ​ក្រយៅ​ដៃ​ក្នុង​ការ Log in ដែល​គេ​ជឿ​ថា​នឹង​ផ្តល់​សុវត្ថិភាព​បន្ថែម​ទៀត​សម្រាប់​ការ​ប្រើប្រាស់។
មិន​អស់​នោះ​ទេ នៅ​មាន​បច្ចេកវិទ្យា​ថ្មីៗ​ជា​ច្រើន​ទៀត ដែល​ក្រុមហ៊ុន​ផលិត​ទូរសព្ទ​បាន​យក​ទៅ​បំពាក់​នៅ​លើ​ទូរសព្ទ​ស៊េរី​ទំនើបៗ​ ក្នុង​ឆ្នាំ ២០១៣។
អីចឹង​ក្នុង​ឆ្នាំ ២០១៤ នេះ ប្រិយមិត្ត​គិត​ថា​បច្ចេកវិទ្យា​មិន​នឹក​ស្មាន​អី​ទៀត​នឹង​កើត​ឡើង​ហើយ​ដែល​ គេ​យក​ទៅ​ប្រើប្រាស់​នៅ​លើ​ស៊េរី​ទូរសព្ទ​ទំនើប​ៗដែល​ចេញ​លក់​ក្នុង​ឆ្នាំ ២០១៤ នេះ?
សូម​បន្ត​អាន៖  Smartphone ក្រុមហ៊ុន​ណា​ដាច់​​ជាង​គេ​នៅ Q3 2013?
សូម​បន្ត​អាន​៖  មាន​ការ​ទន្ទឹង​រង់ចាំក្តារ​ចុច​ខ្មែរ​យ៉ាង​ខ្លាំង​លើ iPhone 5S, 5C, iPad Air, mini 2
អត្ថបទ៖ ប៊ុណ្ណារ៉ា

Monday, December 30, 2013

១១ចំណុចអ្នកអាចដឹងពីក្រុមហ៊ុន Sabay និងនាយកប្រតិបត្តិលោក ជី សិលា

យុវវ័យដែលតែងគាំទ្ររាល់កម្មវិធីរបស់ក្រុមហ៊ុន Sabay និងការផ្សាយរបស់វិបសាយ Sabay ព្រមទាំងកម្មវិធីជាច្រើនទៀត នៅលើគេហទំព័រសារព័ត៌មានកម្សាន្តមួយនេះ បានដឹងអ្វីខ្លះពីក្រុមហ៊ុន Sabay និងលោក ជី សិលា នាយកប្រតិបត្តិដែលធ្លាប់ត្រូវបាន សារព័ត៌មានក្នុងនិងក្រៅស្រុកចាត់ទុកជា ពាណិជ្ជករវ័យក្មេងនិងជោគជ័យមួយរូបនៅកម្ពុជានោះ? តាមរយៈបទសម្ភាសន៍ជាមួយក្រុមការងារ ទូរទស្សន៍បាយ័នកាលពីព្រឹកមិញនេះនៅក្នុងកម្មវិធី “សេដ្ឋកិច្ច និងពាណិជ្ជករ” ប្រិយមិត្តអាចតាមដាន ១១ចំណុចខាងក្រោម ដើម្បីដឹងកាន់តែច្បាស់ពីលោក ជី សិលា និងក្រុមហ៊ុន Sabay ដំណើរការមកយ៉ាងណា និងកំពុងមានសកម្មភាព ដូចម្ដេចនៅកម្ពុជា៖ ១៖ ក្រុមហ៊ុន Sabay ចាប់ផ្ដើមដំណើរការនៅឆ្នាំ២០០៧ មានបុគ្គលិកបួនប្រាំនាក់រាប់ទាំងលោក ជី សិលា ផងដែរ មកដល់ឆ្នាំ២០១៣នេះក្រុមហ៊ុន Sabay មានបុគ្គលិកជាង១៥០នាក់។
២៖ លោកជី សិលា ចាត់ទុកអាជីវកម្មរបស់លោកជា ការកម្សាន្តលើប្រព័ន្ធឌីជីថល (Digital Entertainment) ជាអាជីវកម្មដែលមានការប្រឈម និងត្រូវបានគេមើលរំលងកាលពី៦ឆ្នាំមុន និងសូម្បីនាពេលបច្ចុប្បន្ន។
៣៖ យុវវ័យខ្មែរងាកពីការកម្សាន្តបែបបុរាណ បាញ់ឃ្លី គប់វង់ វាយហ៊ឹង មកកម្សាន្តលើកុំព្យូទ័រនិងតាមប្រព័ន្ធឌីជីថល (Digital Entertainment) ដែលបច្ចុប្បន្នមានមនុស្សកំពុងចូលកម្សាន្តប្រមាណជា៣ពាន់លាននាក់ ខណៈដែលប្រជាពលរដ្ឋខ្មែរមួយចំនួនធំនៅយល់ច្រឡំថា ការកម្សាន្តនេះជាល្បែងស៊ីសងនៅឡើយ។
៤៖ លោកជី សិលា ថា វិសាលភាពសេដ្ឋកិច្ច និងទីផ្សារនៃអាជីវកម្មឌីជីថលនៅកម្ពុជានាពេលបច្ចុប្បន្ន ខុសគ្នាប្រមាណជា១០០ដង បើប្រៀបធៀបទៅនឹងកាលពី៦ឆ្នាំមុន។
៥៖ អាជីវកម្មដែលមានការប្រឈមលើកត្តាទីផ្សារ និងសេដ្ឋកិច្ចក៏អាចប្រែក្លាយជាអាជីវកម្មជោគជ័យបំផុត និងមានគូប្រជែងតិចបំផុតដែរ។
៦៖ នៅក្នុងចំណោមបុគ្គលិកក្រុមហ៊ុន Sabay ជាង១៥០នាក់មាន៩០%ជាជនជាតិខ្មែរ និង១០% ជាជនបរទេសមកពីប្រទេសផ្សេងគ្នាជាង១០ប្រទេស។
៧៖ ក្រុមហ៊ុន Sabay មិនរឹតត្បិតលើវិន័យបុគ្គលិក តែតឹងរ៉ឹងលើលទ្ធផលការងារ។
៨៖ ក្រុមហ៊ុន Sabay ចាត់ទុកបុគ្គលិកក្រុមហ៊ុនដូចជាសមាជិកគ្រួសារ ច្រាស់ត្រលប់មកវិញបុគ្គលិកជាង១៥០នាក់មិនកំពុងធ្វើការឱ្យមនុស្សតែម្នាក់ ប៉ុន្តែធ្វើការឱ្យសមាជិកគ្រួសារនេះនិងខ្លួនឯង។
៩៖ ក្រុមហ៊ុន Sabay កំពុងដំណើរការលើសេវាកម្មធំៗរួមមាន៖ Sabay Leng ជាសេវាកម្សាន្តលើប្រព័ន្ធអ៊ីនធឺណិត Sabay Web ជាបណ្ដាញសារព័ត៌មានអនឡាញឈានមុខគេនៅកម្ពុជាដែលមានអ្នកចូលអានជាង២០ម៉ឺនទំព័រជារៀងរាល់ថ្ងៃ Sabay Entertainment បាននាំចូលភាពយន្ត និងចម្រៀងបរទេសមកចែកចាយនៅកម្ពុជាដោយស្របច្បាប់ និងបានជំរុញនិងផ្ដល់ឱកាសដល់ផលិតករក្នុងស្រុកក្នុងការផលិតភាពយន្ត Sabay TV ជាទូរទស្សន៍អនឡាញដែលសម្បូរដោយកម្មវិធីកម្សាន្ត និងអប់រំជាច្រើន។
១០៖ Sabay ចូលរួមបណ្ដុះគំនិតរីករាយ និងលុបបំបាត់មន្ទិលខ្មៅងងឹតក្រោយរបប៣ឆ្នាំ៨ខែនិង២០ តាមរយៈកម្មវិធីកម្សាន្ត ព័ត៌មានជាវិជ្ជមាននិងជាភាសាដែលផ្សាយចេញជារៀងរាល់ថ្ងៃជុំវិញរឿងដែលនៅជិតខ្លួន និងមានប្រយោជន៍ដល់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋខ្មែរ។
១១៖ ក្រៅពីដំណើរការអាជីវកម្ម Sabay ជាក្រុមហ៊ុនដែលកំពុងចូលរួមក្នុងកម្មវិធីសង្គមជាច្រើនដូចជា៖ កម្មវិធីរើសសំរាម ដែលមានមនុស្សចូលរួមដល់ម៉ឺននាក់ កម្មវិធីដេញដោលយោបល់របស់ក្រុមនិស្សិត ជំនួយសប្បុរសដល់សមាគមសិល្បករខ្មែរ ជំនួយសប្បុរសដល់ក្រុមគ្រួសារសិល្បករដែលមានសមាជិកទទួលមរណភាព និងកម្មវិធីសប្បុរសជាច្រើនទៀត៕



ដោយ ៖ ប៊ី
ខ្មែរឡូត

អាណាចក្រតារាឆ្នាំ២០១៣ មានពានអ្វីខ្លះ?

កម្មវិធីអាណាចក្រតារាឆ្នាំ២០១៣នេះ មានពានសរុបទាំងអស់ចំនួន ៣៣ ដោយបានចែកចេញជា ៣ផ្នែកផ្សេងៗគ្នា រួមមាន ផ្នែកទូរទស្សន៍ ផ្នែកភាពយន្ត និងផ្នែកតន្ត្រី។ ប៉ុន្តែពានទាំង ៣៣នោះ ត្រូវបានបែងចែកជាបីប្រភេទទៀត គឺពានទេពកោសល្យ ពានមហាជន (ពានប្រជាប្រិយភាព ) និងពានកិត្តិយស
កញ្ញា សួន ពលិកា ប្រធានគ្រប់គ្រងផ្នែក ទំនាក់ទំនងមិត្តអ្នកអាន បានប្រាប់លម្អិតពីភាពខុសគ្នានៃ ពានទាំងបីប្រភេទនេះថា ពានទេពកោសល្យ ត្រូវផ្ដល់ជូនដោយគណៈកម្មការជំនាញៗចំនួន១២រូប មកពីអន្តរក្រសួង និងស្ថាប័នពាក់ព័ន្ធ មានជាអាទិ៍ មន្ត្រីក្រសួងព័ត៌មាន ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រឹទ្ធសិល្បករ និងថ្នាក់ដឹកនាំក្រុមហ៊ុន Sabay។ ពាននេះ  មានចំនួន ១៨  ក្នុងនោះ ផ្ដល់ជូនផ្នែកទូរទស្សន៍ចំនួន ៥ ផ្នែកភាពយន្តចំនួន ៦ និង ៧ពានផ្សេងទៀតសម្រាប់ផ្នែកតន្ត្រី។
ចំណែក ពានប្រជាប្រិយភាព វិញ ប្រធានផ្នែកទំនាក់ទំនងដដែល បានបន្តថា សរុបមានចំនួន ៤ពាន ដែលកើតចេញពីការសម្រេចចិត្ត ក៏ដូចជាបោះឆ្នោតដោយមហាជន មួយរយភាគរយ តាមពីររបៀបផ្សេងគ្នា។ ទីមួយបោះឆ្នោត តាមការផ្ញើសារ (SMS)  និងទី២ បោះឆ្នោតតាមអនឡាញ គឺនៅលើគេហទំព័រ anachakdara.com ផ្ទាល់។
ពានទាំង ៤នោះ ត្រូវបែងចែកជាពីរផ្នែក គឺផ្នែកទូរទស្សន៍  និង ផ្នែកភាពយន្ត។ ផ្នែកទូរទស្សន៍មានពានពិធីករ ប្រជាប្រិយភាពប្រចាំឆ្នាំ១ ពានពិធីការិនីមានប្រជាប្រិយភាពប្រចាំឆ្នាំ១។ ដូចគ្នាដែរ ចំពោះផ្នែកភាពយន្ត វិញក៏មានពានមួយសម្រាប់ តារាសម្ដែងប្រុសមានប្រជាប្រិយភាពប្រចាំឆ្នាំ និងមួយទៀតសម្រាប់ តារាសម្ដែងស្រីមានប្រជាប្រិយភាពប្រចាំឆ្នាំ។
ដោយឡែកសម្រាប់ ពានកិត្តិយស គឺជាពានដែលផ្ដល់ជូនដល់សិល្បករ សិល្បការិនី ដែលបានចំណាយពេលយូរ និងមានស្នាដៃច្រើនក្នុងវិស័យសិល្បៈ។ ពាននេះ មានចំនួន១០។
ក្រៅពីពានទាំងបីប្រភេទខាងលើ អាណាចក្រតារានៅសល់ពានមួយទៀត ដែលនឹងផ្ដល់ជូនដោយអ្នកឧបត្ថម្ភធំនៃកម្មវិធីគឺក្រុមហ៊ុនស្រាបៀរ ABC។
កាលពីថ្ងៃទី២០ ឧសភាកន្លងទៅនេះ គណៈកម្មការអាណាចក្រតារា បានសម្រេចប្រកាសលុបចោលការបោះឆ្នោតជ្រើសរើសតារាចម្រៀងប្រជាប្រិយភាព បន្ទាប់ពីផលិតកម្ម Town បានផ្ញើលិខិតជំទាស់ក្នុងការអនុញ្ញាតឲ្យតារាចម្រៀងទាំងឡាយរបស់ខ្លួន មានវត្តមានក្នុងបញ្ជីប្រកួតប្រជែង ដែលធ្វើឲ្យសមាសភាពតារាប្រកួតប្រជែងកាន់តែតិចហួសហេតុ។ Town ជាផលិតកម្មទីពីរបន្ទាប់ពីផលិតកម្មហង្សមាស ដែលបានស្នើសុំបែបនេះមុនគេ។
កម្មវិធីអាណាចក្រតារាឆ្នាំ២០១៣នេះ មានតារាកិត្តិយសសរុបជិត ២០០រូប មានទាំងពិធីករ ពិធីការិនី តារាសម្ដែង និងតារាចម្រៀង។ សម្រាប់ការបោះឆ្នោតតាមអនឡាញ និង SMS បានចាប់ផ្ដើមជាផ្លូវការកាលពីថ្ងៃទី១៥ ខែឧសភា។
"អាណាចក្រតារា" ឆ្នាំនេះ នាំមកជូនដោយក្រុមហ៊ុនស្រាបៀរ ABC Stout និង ក្រុមហ៊ុន Sabay។ ABC Stout ជាស្រាបៀរលំដាប់អន្តរជាតិ និង Sabay  ជាក្រុមហ៊ុនផ្ដល់ការកម្សាន្តតាមប្រព័ន្ធឌីជីថលនាំមុខគេនៅកម្ពុជា។
ជាមួយគ្នានេះដែរ កម្មវិធីអាណាចក្រតារា ឆ្នាំទីពីរនេះ ក៏មិនអាចកើតឡើងបានប្រសិនបើគ្មានដៃគូសហការឧបត្ថម្ភ ដែលមានដូចជា Dell ក្រុមហ៊ុនផ្ដល់ដំណោះស្រាយផ្នែកបច្ចេកវិទ្យាលំដាប់ពិភពលោក Shokubutsu ផលិតផលថែរក្សាសម្រស់ស្បែកពិតមកពីជប៉ុន Revlon Cosmetic ផលិតផលគ្រឿងសម្អាងលំដាប់ពិភពលោក Vslim ផលិតផលកាហ្វេថែរក្សារាង និង Tous les Jours ហាងនំប៉័ងបែបអឺរ៉ុបឈានមុខគេរបស់កូរ៉េដែលដំណើរការដោយស្របច្បាប់នៅកម្ពុជា។
ស្ថានីយទូរទស្សន៍ CTN គឺជាដៃគូផ្សព្វផ្សាយផ្លូវការ។ កាសែតភ្នំពេញប៉ុស្តិ៍ជាភាសាខ្មែរដែលផ្សាយរៀងរាល់ថ្ងៃសុក្រ និងទស្សនាវដ្ដីប្រជាប្រិយ ជាដៃគូឧបត្ថម្ភផ្ដាច់មុខសម្រាប់ការផ្សព្វផ្សាយកម្មវិធី៕

ដោយ ៖ ប៊ី
ខ្មែរឡូត

ទូរទស្សន៍ Samsung នាំមុខក្នុងទីផ្សារពិភពលោកចំនួន 31 ត្រីមាសជាប់ៗគ្នា

Samsung បានបន្តគ្របគ្រងទីផ្សារពិភពលោក នៅក្នុងត្រីមាសទី 3នៃឆ្នាំ 2013 ក្នុងនាមជាក្រុមហ៊ុនបច្ចេកវិទ្យា ដ៏ធំមួយនៅកូរ៉េខាងត្បូង ដែលបានកាន់កាប់ទីផ្សារពិភពលោក 25.5% ក្នុងអំឡុងខែកក្កដា ដល់ខែកញ្ញា។បន្ទាប់មកគឺក្រុមហ៊ុនដែលជាដៃគូប្រកួតប្រជែង ក្នុងស្រុកទីពីរ ដែលមាន 14.7% និងបន្ទាប់មកទៀត គឺជាក្រុមហ៊ុនដ៏ល្បីល្បាញមួយ របស់ជប៉ុនដែលមាន 7.5% នេះបើផ្អែកតាមការសិក្សា ពីក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Display Search។ នេះគឺជាត្រីមាសទី 31 ជាប់ៗគ្នាហើយដែល Samsung បានឈរនៅលំដាប់កំពូល និងស្ថិតនៅកម្រិតមួយ ដែលម៉ាកសញ្ញារបស់ខ្លួន កំពុងតែរីកចម្រើនទៅមុខ ហើយ Samsung ក៏អាចនឹងបញ្ចប់ឆ្នាំនេះក្នុងចំណុចកំពូល ដែលធ្វើឲ្យឆ្នាំ 2013 ក្លាយជាឆ្នាំទី 8 ជាប់ៗគ្នា សម្រាប់ការឈរនៅលំដាប់លេខមួយ។
ការលក់ទូរទស្សនSamsungនៅប្រទេសចិន និងអាមេរិកខាងជើងបាននាំមុខការកើនឡើងនៃការលក់សរុប ដែលប្រទេសចិនមានការកើនឡើង 3.5% និងអាមេរិកខាងជើង 1.3%។ ទិន្នន័យក៏បានបង្ហាញថា ទីផ្សារភាគហ៊ុនរបស់ក្រុមហ៊ុនសម្រាប់ទីផ្សារទូរទស្សន៍ប្រភេទ LCDបានកើនឡើងដល់ 24.1% សម្រាប់ប្រភេទLED24.3% សម្រាប់ប្រភេទPDP47.5% និងសម្រាប់ប្រភេទ 3D28% ។
លើសពីនេះ កំណើននៃការលក់ទូរទស្សន៍UHD ដែលមានទំហំ 55/65 អ៊ីញ និង  60 អ៊ីញឡើងទៅ ព្រមទាំងទូរទស្សន៍ស៊េរី 7080ដ៏ទំនើប បានជំរុញដល់ដំណើរការក្រុមហ៊ុនឆ្ពោះទៅកាន់ភាពជោគជ័យ។
នៅក្នុងទីផ្សារទូរទស្សន៍ខ្នាតធំចាប់ពី 60 អ៊ីញឡើងទៅ ទូរទស្សន៍ 65 ដល់ 75 អ៊ីញ មានអត្រាលក់ចេញយ៉ាងល្អ និងទទួលបានទីផ្សារភាគហ៊ុន 34.6% ខ្ពស់ជាងទីផ្សារភាគហ៊ុនកាលពីឆ្នាំមុនដែលមានត្រឹមតែ 28.0% ប៉ុណ្ណោះ។ ហើយនៅក្នុងទីផ្សារទូរទស្សន៍ប្រភេទស្ដើងដែលតម្លៃចាប់ពី $1,500 ឡើងទៅ ក្រុមហ៊ុនក៏ទទួលបានទីផ្សារភាគហ៊ុន 41.4% ទល់នឹង 30.8% កាលពីឆ្នាំមុន។
ការលក់ក្នុងឆមាសទី4 ត្រូវបានរំពឹងថា នឹងនៅតែកើនឡើងដោយសារតែការផ្សព្វផ្សាយជាច្រើននៅតាមហាង និងរដូវវិស្សមកាល។ ព្រឹត្តការណ៍កីឡាធំៗដូចជា កីឡាអូឡាំពិកនៅ ស៊ូជី (Sochi) ប្រទេសរុស្ស៉ី និងកីឡាបាល់ទាត់ពិភពលោកនៅប្រទេសប្រ៊េស៊ីល ត្រូវបានគេសន្មតថា នឹងជួយបង្កើនទីផ្សារលក់ទូរទស្សន៍ទូទាំងពិភពលោកនៅក្នុងបំណាច់ឆ្នាំ។
លោក Lee Sunwoo អនុប្រធានផ្នែកគ្រឿងអេឡិចត្រូនិករបស់ Samsungបានមានប្រសាសន៍ថា៖ “ហេតុផលដែលយើងឈរនៅលំដាប់កំពូល បើទោះបីជាមានការប្រកួតប្រជែងខ្លាំងក៏ដោយ ក៏ព្រោះតែមានការទទួលស្គាល់ ពីសំណាក់អតិថិជនលើទូរទស្សន៍ Samsung។ ក្នុងនាមជាក្រុមហ៊ុនចំណាត់ថ្នាក់លេខមួយក្នុងពិភពលោក យើងនឹងព្យាយាមឲ្យអស់ពីលទ្ធភាព ដើម្បីក្លាយជាអ្នកឈានមុខប្រកបដោយទំនួលខុសត្រូវ”។
“Samsung គឺជាក្រុមហ៊ុនឈានមុខគេក្នុងពិភពលោកលើផ្នែកបច្ចេកវិជ្ជា និងការច្នៃប្រឌិតលំដាប់ពិភពលោក ដែលផ្តល់នូវគំនិត និងលទ្ធភាពថ្មីៗយ៉ាងទូលំទូលាយ សម្រាប់មនុស្សគ្រប់ទីកន្លែង។ ជាមួយរបកគំឃើញថ្មីៗប្រកបដោយការច្នៃប្រឌិត Samsungបានផ្លាស់ប្ដូរការយល់ឃើញរបស់មនុស្សចំពោះទូរទស្សន៍។ ទីបំផុត ការសន្យានៃម៉ាកសញ្ញា Samsungដែលមិនអាចបដិសេធបានគឺ៖ ម៉ាកសញ្ញាដែលលោកអ្នកជឿទុកចិត្ត។
អំពីក្រុមហ៊ុន Samsung Electronics Co., Ltd.
ក្រុមហ៊ុន Samsung Electronics Co., Ltd. គឺជាក្រុមហ៊ុនឈានមុខគេលើផ្នែកសម្ភារ អេឡិចត្រូនិក និងគ្រឿងបន្លាស់សម្រាប់សម្ភារទាំងអស់នោះ។ តាមរយៈការច្នៃប្រឌិត និងការស្វែងរកឥតឈប់ឈរ យើងបានផ្លាស់ប្តូរថ្មីចំពោះពិភពបច្ចេកវិទ្យា ទូរទស្សន៍ ទូរស័ព្ទ Smartphone កុំព្យូទ័រ ម៉ាស៊ីនព្រីន កាមេរ៉ា ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ ប្រព័ន្ធ LTE បរិក្ខារពេទ្យ Semiconductors និងដំណោះស្រាយ LED ។ យើងមានបុគ្គលិកចំនួន 236,000 នាក់ បម្រើការក្នុង 79ប្រទេស ជាមួយចំណូលពីការលក់ប្រចាំឆ្នាំមានចំនួន លើសពី187.8 ពាន់លានដុល្លារ។ ព័ត៌មានបន្ថែម សូមចូលទៅកាន់ www.samsung.com







ដោយ ៖ ប៊ី
ខ្មែរឡូត

ក្រលេកមើល សួនឋាននរក នៅប្រទេសថៃ

សួនកំសាន្តដ៏ចំលែកមួយនៅប្រទេសថៃបាន ទាក់ទាញភ្ញៀវទេសចរណ៍ ទាំងក្នុងប្រទេស និង ក្រៅប្រទេសយ៉ាងច្រើន ហើយភាគច្រើនភ្ញៀវទេសចរណ៍ទាំងនោះមក ចូលទស្សនាកំសាន្តជាលក្ខណៈគ្រួសារទៀតផង។
តាមប្រភពព័ត៌មានបាន អោយដឹងថា បើយើងធ្វើដំណើរពីទីក្រុងបាងកក រយៈពេល ៩០ នាទីទៅប៉ាតាយ៉ា​ យើងនឹងបាន ឃើញសួនកំសាន្តមួយដែលមានឈ្មោះថា Wang Saen Suk Hell Garden ដែលជាសួនកំសាន្តមួយដ៏ចំលែក ដែលមានទាក់ទងទៅនឹង ព្រះពុទ្ធសាសនាផងដែរ។ បើយើងមើលតាមរូបភាពខាងក្រោម យើងនឹងបានឃើញរូបភាពជាច្រើន ដែលបានបញ្ជាក់ពី សកម្មភាពនៅឋាននរក ហើយមានអក្សរសសេរថា "បរិច្ចាកប្រាក់កាសបន្តិចបន្តួចជារៀងរាល់ថ្ងៃ អ្នកនឹងមានក្តីសុខ"។
តើប្រិយមិត្តយល់យ៉ាងណាដែរចំពោះសួននេះ ?

ដោយ ៖ អម្រិត
ខ្មែរឡូត

តើអាពាហ៏ពិពាហ៏មានតាំងពីពេលណាមក?

អាពាហ៏ពិពាហ៏ មានតាំងពីយូរលង់ណាស់មកហើយ ការបានគ្នាជាប្តីប្រពន្ធចែកចេញជា បីដំណាក់កាល៖
  • ដំណាក់កាលចាប់ពង្រត់ : បុរសចាប់បង្ខំយកនារីដែលខ្លួនស្រលាញ់ ទៅកាន់ទីឆ្ងាយ ដើម្បីរួមរស់ជាប្តីប្រពន្ធ។
  • ដំណាក់កាលជួញដូរ : ដើម្បីចៀសផុតពីការតាមរករឿងពីអាណាព្យាបាល បុរសទិញយកកូនក្រមុំផ្តាច់ ដើម្បីធ្វើជាប្រពន្ធតែម្តង។
  • ដំណាក់កាលស្មោះស្ម័គ្រគ្នា : រូបភាពទី១ និងទី២សុទ្ធតែជាការបង្ខំឲ្យនារី ទទួលយកបុរសជាប្តី។ ដើម្បីឲ្យរួមរស់ជាមួយគ្នាមានសុភមង្គល គេត្រូវឲ្យបុរសនិង នារីស្ម័គ្រចិត្តស្រលាញ់គ្នាទៅវិញទៅមក ហើយបុរសជាអ្នកចូលទៅស្តីដណ្តឹងនារីធ្វើជាប្រពន្ធ។ ក្នុងការស្តីដណ្តឹង ជនជាតិអង់គ្លេស តែងតែជូនប្រាក់និង សត្វពាហនៈដូចជា សេះ គោ ក្របីទៅឪពុកម្តាយខាងស្រី ដើម្បីជាការតបស្នងសងគុណ។
        តាមពិតពាក្យថា honey moon មានតាំងពីនៅដំណាក់កាលទី១ម្ល៉េះ។ Honey moon គឺជារយៈពេលដែលបុរសកំពុងបង្ខាំង កូនក្រមុំនៅទីស្ងាត់មួយ ពេលនោះបុរសនៅជាប់ជាមួយនារី គ្រប់នាទី ដោយរង់ចាំសាច់ញាតិខាងស្រីនឿយណាយក្នុងការស្វែងរកកូនក្រមុំ។
        រហូតដល់បច្ចុប្បន្នកាលនេះ សួរថាតើការបានគ្នាជាប្តីប្រពន្ធនៅមានរូបភាពដូចដំណាក់កាលទី១ និងទី២ទៀតដែរឬទេ?

Khmerload

តើចិញ្ចៀនមានតាំងពីពេលណាមក?

ក្នុងពិធីមង្គលការ គេតែងតែពាក់ចិញ្ចៀននៅម្រាមទី៤(ដៃនាង) នៃដៃខាងឆ្វេង។ ជនជាតិក្រិច ជឿជាក់ថាមានសរសៃឈាមសំខាន់ ដែលតភ្ជាប់ពី ម្រាមនេះទៅនឹងបេះដូងផ្ទាល់តែម្តង។
ការពាក់ចិញ្ចៀនក្នុងពិធីមង្គលការ ជាទម្លាប់តាំងពីយូរលង់ណាស់មកហើយ។ ជនជាតិអេហ្ស៊ីបជាអ្នកប្រើចិញ្ចៀនមុនគេក្នុងពិធីមង្គលការ ហើយអ្នកកាន់គ្រិស្តសាសនាពាក់ចិញ្ចៀននៅក្នុងឆ្នាំ ៩០០។
ចិញ្ចៀនមានរាងមូលតំណាងឲ្យ ប្តីប្រពន្ធបានគ្នាជាប់លាប់ជារៀងរហូត។ ដើមឡើយគេប្រើកងដៃ ឬកងជើងសម្រាប់បំពាក់ឲ្យនារី ដើម្បីសំគាល់ថាជាកម្មសិទ្ធរបស់បុរសជាប្តី ក្រោយមកគេប្តូរទៅជាចិញ្ចៀនវិញ ព្រោះវាមានលក្ខណៈងាយស្រួលជាង៕

Khmerload