Thursday, January 2, 2014

អស់កង្វល់...! សម្រាប់អ្នកចង់បើក ដេប៉ូលក់សាំង ឬស្ថានីយប្រេងឥន្ធន:ថ្មី

Photo by DAP-News
ចំពោះលោកអ្នក ដែលចង់បើក ដេប៉ូលក់ប្រេងឥន្ធន:ថ្មី ឬស្ថានីយ៍ប្រេងឥន្ធន:ថ្មី ឬចង់ ជួលដីដែលអាចបើក ស្ថានីយ៍ប្រេងឥន្ធន:បាន ដោយលោកអ្នកមិនដែល មានបទពិសោធន៍ រៀបចំ ឬបទពិសោធន៍បើកដេប៉ូលក់ ប្រេងឥន្ធន: ឬស្ថានីយ៍ប្រេងឥន្ធន:ពីមុនមក លោកអ្នក ប្រាកដជាមានផលពិបាកខ្លាំងលើកិច្ចការទាំងឡាយនេះ ដូច្នេះប្រសិនបើលោកអ្នកចង់ ចំណេញច្រើនលើមុខរបរនេះ យើងខ្ញុំមានបទពិសោធន៍យូរឆ្នាំច្បាស់លាស់ លើកិច្ចការ និង អាជីវកម្មប្រភេទនេះ ដោយធានាផ្តល់សេវាកម្មនេះជូនលោកអ្នកយ៉ាងងាយស្រួល និង សមរម្យ បំផុត ហើយមានគុណភាពខ្ពស់រួមមាន ៖
    - ប្រឹក្សាយោបល់លើការរៀបចំឯកសារនានាដែលត្រឹមត្រូវតាមច្បាប់
    - ពិនិត្យ ឬប្រឹក្សាយោបល់លើទីតាំង និងបច្ចេកទេសទីកន្លែង
- ផ្គត់ផ្គង់សម្ភារះគ្រប់ប្រភេទ គ្រប់ម៉ូដែល ដែលមានគុណភាពល្អ បច្ចេកទេសទំនើប មានសុវត្តិភាពខ្ពស់ ក្នុងតម្លៃសមរម្យបំផុត
    - សាងសង់សំណង់ត្រូវតាមបច្ចេកទេស និងមានគុណភាពខ្ពស់ក្នុងតម្លៃសមរម្យ
- ជួយរៀបចំជ្រើសរើសប្រភេទសាំង ម៉ាសូត ប្រងរំអិល ប្រេងនានា សម្ភារះនានា
គ្រប់ ប្រភេទពីក្រុមហ៊ុននានាដែលលោកអ្នកត្រូវការក្នុងលក្ខខណ្ឌល្អប្រសើរ ។
- និងសេវា ឬកិច្ចការនានាជាច្រើនទៀតទាក់ទងនឹងដេប៉ូប្រេងឥន្ធន:  ឬស្ថានីយ៍ប្រេង ឥន្ធន:គ្រប់ប្រភេទ។ក្នុងចំណោមសេវាទាំងឡាយនេះ លោកអ្នកអាចជ្រើសរើសយក សេវាណាមួយក៏បាន ដោយធានាថាពេញចិត្ត និងកាត់បន្ថយការចំណាយបានច្រើន ទៀតផង ។
ប្រសិនបើលោកអ្នកមានដីដែលអាចបើកដេប៉ូលក់ប្រេងឥន្ធន: ឬបើកស្ថានីយ៍ប្រេង ឥន្ធន:បាន ហើយចង់ជួលដីនេះអោយយើងខ្ញុំ ឬលោកអ្នកមានដេប៉ូលក់ប្រេងឥន្ធន:ស្រាប់ ឬមានស្ថានីយ៍ប្រេងឥន្ធន:ស្រាប់ហើយចង់ជួលបន្ត យើងខ្ញុំនឹងទទួលជួលពីលោកអ្នក ដោយរីករាយ។
ទាក់ទងអាសយដ្ឋានអគារលេខ២ ផ្លូវលេខ ២៨៤ កែងផ្លូវលេខ១៦៣ សង្កាត់អូឡាំពិច ខណ្ឌចំការមន រាជធានីភ្នំពេញ ជាប់កែងខាងត្បូងវត្តមហាមន្ត្រី ទូរស័ព្ទ 011 777 110 ។
Photo by DAP-News

៥យ៉ាង​​នាំ​ទូរសព្ទ Android របស់​អ្នក​ឱ្យ​ទទួល​បាន​​សុវត្ថិភាព​ជា​ទី​បំផុត

ដោយ​សារ​ទូរសព្ទ​សព្វ​ថ្ងៃ​កាន់​តែ​ទំនើប​ ឡើង ហើយ​មាន​ការ​ពេញ​និយម​ប្រើ​យ៉ាង​ខ្លាំង ដូច្នេះ​អត្រា​អ្នក​ប្រើប្រាស់​ដែល​ប្រឈម​មេរោគ​ទូរសព្ទ ក៏​ដូច​ជា​​ចោរកម្ម​​មាន​ការ​កើន​ឡើង​ច្រើន។ ទន្ទឹម​នោះ គេ​ក៏​អាច​កំណត់​គន្លឹះ​សុវត្ថិភាព​ងាយៗ​មួយ​ចំនួន​ដែល​មាន​នៅ​លើ Smartphone របស់​ខ្លួន​ផ្ទាល់ ដើម្បី​ជា​សុវត្ថិភាព ការពារ​មេរោគ​ ​ងាយស្រួល​តាម​រក​ទូរសព្ទ​បាត់​ ​ឬ​ចាប់​ជន​ល្មើសដែល​​លួច​ទូរសព្ទ ដោយ​ការ​បង្ហាញ​ទីតាំង និង​អត្តសញ្ញាណ​ខ្លះៗរបស់​​ចោរ​។
អត្ថបទ៖ របៀប jailbreak ប្រព័ន្ធ​ប្រតិបត្តិការ iOS 7 ដោយ​គ្មាន​ error ​ចេញ​រូបឡូហ្គូផ្លែ​ប៉ោម
ទំព័រ​នេះ Sabay សូម​លើក​យក​គន្លឹះ​ខ្លីៗ​ងាយៗ​សម្រាប់​ផ្ដល់​សុវត្ថិភាព Smartphone បាន​មួយ​ផ្នែក​ដូច​ខាង​ក្រោម៖
១ ការប្រើកម្មវិធី​សម្រាប់​គ្រប់គ្រង​ទូរសព្ទ៖

នៅ​លើ​ទូរសព្ទ​ដែល​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ចាប់​ពី​ជំនាន់ Android 2.2 ឡើង​ទៅ​គឺ​អាច​គាំទ្រ​កម្មវិធី Android Device Manager បាន។ កម្មវិធី​នេះ​មាន​មុខងារ​ពិសេស​ជា​ច្រើន​សម្រាប់​គ្រប់គ្រង​ទូរសព្ទ​របស់​ អ្នក​បាន។ កម្មវិធី​នេះ​ក៏​អាច​ឱ្យ​ម្ចាស់​ទូរសព្ទ​ស្វែងរក​ទូរសព្ទ​បាត់​បាន​ផង​ដែរ ហើយ​អាច​បញ្ចេញ​សំឡេង​រោទិ៍ ចាក់​សោ និង​លុប​ទិន្នន័យ​បាន​ពី​ចម្ងាយ។ ទំព័រ​ក្រោយ Sabay នឹង​ធ្វើ​ការ​ចុះផ្សាយ​ពី​លក្ខណៈ​សម្បត្តិ​លម្អិត​របស់ Android Device Manager។
២ ការ​ការពារ​ទូរសព្ទ​របស់​អ្នកពី​មេរោគ៖

ចំពោះ Smartphone ដែល​ពុំ​មាន​កម្មវិធី​ទប់ស្កាត់​ការ​វាយ​ប្រហារ​ពី​មេរោគ​នោះ​ទេ គឺ​មាន​ភាគរយ​ច្រើន​ជា​គោលដៅ​របស់ Hacker ដែល​បង្កើត​កម្មវិធី​មាន​បង្កប់​ដោយ​មេរោគ។ ដើម្បី​ទប់ស្កាត់ កុំ​ឱ្យ​ឆ្លង​មេរោគ Sabay សូម​ណែនាំ​កម្មវិធី AntiVirus Security Free ដែល​ជា​សមិទ្ធផល​របស់ AVG Mobile ឬ​កម្មវិធី Mobile Security & Antivirus របស់ Avast Software ឬ Norton Security antivirus ក៏​បាន ដែល​ទាំង​នេះ​សុទ្ធតែ​ជា​កម្មវិធី​ឥត​គិត​ថ្លៃ។
អត្ថបទ៖ ទោះ​គ្មាន​ Antivirus ក៏​មិន​ខ្លាច​ឆ្លង​មេរោគ​ពី Flash ដែរ
Antivirus ទាំង​នេះ មាន​សមត្ថភាព​ឆែក​មើល app ដែល​ដំឡើង​ថា​តើ​មាន​បង្កប់​ដោយ​មេរោគ​ឬ​អត់ ហើយ​ព្រម​ទាំង​ដឹង​ថា​តើ​វែបសាយ​ណា​ដែល​មាន​ការ​បោកបញ្ឆោត បង្កប់​ដោយ​មេរោគ។ រឹតតែ​ពិសេស​ទៀត​នោះ កម្មវិធី​ទប់ស្កាត់​ការ​ឆ្លង​មេរោគ​ទាំង​នោះ​ភាគច្រើន​មាន​មុខងារ អាច​តាមដាន​ដឹង​ពី​ទីតាំង​ទូរសព្ទ​របស់​អ្នក ប្រសិន​ត្រូវ​បាន​ចោរ​លួច ឬ​ដាក់​ច្រឡំដៃ ដោយ​ការ​បញ្ចេញ​សំឡេង ងាយស្រួល​ឱ្យ​អ្នក​តាម​រក។ មិន​តែ​ប៉ុណ្ណោះ គេ​ថែមទាំង​អាច​លុប​ទិន្នន័យ​សំងាត់​របស់​ខ្លួន​ពី​ចម្ងាយ​បាន​ទៀត​ផង។ (បញ្ជាក់៖ ដើម្បី​ប្រើ​មុខងារ​ទាំង​នេះ ត្រូវ​ដំណើរការ​កម្មវិធី antivirus ណា​មួយ​ឱ្យ​បាន​ជាប់ ហើយ​មិន​ត្រូវ​ប្រើ antivirus ច្រើន​ជាង​មួយ​ទេ)។ សម្រាប់​គន្លឹះ​លំអិត​ពី​ការ​ប្រើ Antivirus Sabay នឹង​ចុះ​ផ្សាយ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ។
៣ ប្រើ​កម្មវិធី​ដើម្បី​ស្វែងរក​ទូរសព្ទ​និង​តាម​ចាប់​ចោរ​ដែល​បាន​លួច​ឱ្យ​បាន​ត្រឹមត្រូវ៖
យើង​សូម​ណែនាំ​កម្មវិធី​មួយ​មាន​ឈ្មោះ​ថា Lockwatch Anti-Theft។ កម្មវិធី​នេះ​មាន​សមត្ថភាព​ធ្វើ​ឱ្យ​កាមេរ៉ា​មុខ​ដំណើរការ​អាច​ចាប់​យក​ មុខមាត់​អ្នក​ដែល​ពុំ​មែន​ជា​ម្ចាស់​ព្យាយាម unlock ទូរសព្ទ ហើយ​បើ​ខុស​ម្ដង​នឹង​ផ្ញើ email មក​ម្ចាស់​គណនី​ម្ដង។
អត្ថបទ៖ ដំណោះស្រាយ​ពេល​បើក Play Store មិន​បាន​ចេះ​តែ​លោត​ចេញ​វិញ

មិន​ត្រឹមតែ​ផ្ញើ​រូបថត​ប៉ុណ្ណោះ តែ​ក៏​មាន​កាលបរិច្ឆេទ​ដែល​ព្យាយាម unlock ផែនទី​បញ្ជាក់​ច្បាស់​អំពី​ទីតាំង​ទូរសព្ទ​កំពុង​ស្ថិត​នៅ។ ដូច្នេះ ម្ចាស់​ទូរសព្ទ​ងាយស្រួល​តាម​រក​ទូរសព្ទ​របស់​ខ្លួន និង​អាច​ចាប់​ជន​ល្មើស​បាន។ លក្ខណៈ​សម្បត្តិ​ពិសេស​បំផុត​របស់ Lockwatch នោះ​គឺ​ដាក់​ឱ្យ​ដំណើរការ​ដោយ​ពុំ​មាន​អ្នក​ណា​ដឹង ហើយ​ទោះ​បី​ដោះ​សោ​មិន​ត្រូវ ក៏​មិន​បញ្ចេញ​សំឡេង​ដែរ ដូច្នេះ​ចោរ​នឹង​ពុំ​បាន​ដឹង​អំពី​មុខងារ និង​សូម្បី​តែ​កាមេរ៉ា​មុខ​ថត​ខ្លួន​ក៏​ពុំ​ដឹង​ផង។ សម្រាប់​គន្លឹះ​លំអិត​ពី​ការ​ប្រើ Lockwatch Anti-Theft Sabay នឹង​ចុះផ្សាយ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ។
៤ តាមដាន​ឧបករណ៍​របស់​អ្នក៖

ជា​មួយ​កម្មវិធី Prey Anti Theft កាន់​តែ​ពិសេស​ថែមទៀត ដោយ​អនុញ្ញាត​ឱ្យ​អ្នក​អាច​តាមដាន​ទីតាំង​ទូរសព្ទ​របស់​អ្នក​​កំពុង​ស្ថិត​ នៅ ដោយ​បញ្ជា​តាម​ទូរសព្ទ​មួយ​ផ្សេង​ទៀត ទោះ​គ្មាន​អ៊ីនធឺណិត​ក៏​បាន។ អ្នក​អាច​ផ្ញើ​សារ SMS ពី​ទូរសព្ទ​ដទៃ​ដើម្បី​ទទួល​បាន​ទីតាំង​ទូរសព្ទ​បាត់។ មិន​តែ​ពុំ​នោះ អ្នក​អាច​បញ្ជា​ឱ្យ​ដោះ​សោ ចាក់​សោ បង្ហាញ​សារ​ទៅ​កាន់​អេក្រង់​ទូរសព្ទ​ដែល​ចោរ​បាន​លួច បញ្ចេញ​សំឡេង​រោទ៍ ហើយ​ថែមទាំង​អាច​លុប​ទិន្នន័យ​សំខាន់ៗ​ពី device ចេញ​បាន។ សម្រាប់​គន្លឹះ​ពី​កម្មវិធី​នេះ Sabay នឹង​ធ្វើ​ការ​ចុះ​ផ្សាយ​នៅ​ពេល​ឆាប់ៗ​ខាង​មុខ។
៥ រឿង​ដែល​គួរ ឬ​មិន​គួរ​ធ្វើ​នៅ​លើ Android Device៖
- មិន​ត្រូវ​ទាញ​យក​ឯកសារ​ភ្ជាប់​មួយ​ជា​មួយ E-mail (attachement) ពី​អ្នក​មិន​ស្គាល់​អត្តសញ្ញាណ​នោះ​ឡើយ។
- គួរ​ដំឡើង​កម្មវិធី​ណា​ដែល​មាន​ការ​ចាត់​ចំណាត់ថ្នាក់​ខ្ពស់ (rating) និង​ចំនួន​ទាញ​យក​ច្រើន​គួរ​សម​អាច​ចាត់​ទុក​ជា app មាន​គុណភាព​ល្អ និង​ទុក​ចិត្ត​ថា​គ្មាន​បញ្ហា​បាន។
- ប្រើ PIN/Password នៅ​លើ lockscreen
- មិន​ត្រូវ​ប្រើ app ដោយ​ភ្ជាប់​ជា​មួយ​គណនី Google, Facebook ឬ Twitter នោះ​ឡើយ ប្រសិន​ពុំ​ចាំបាច់ ដោយ​សារ app ខ្លះ​ថែម​ទាំង​ឱ្យ​បំពេញ​ព័ត៌មាន​លំអិត​អំពី​គណនី ដូច្នេះ​មិន​គួរ​បំពេញ​តាម​នោះ​ឡើយ៕
សូម​ចុច​អាន៖ ១០​​ចំណុច​មើល​ដឹង​ថា​ កុំព្យូទ័រ​ឆ្លង​មេរោគ​​ឬ​អត់ និង​វិធី​ងាយៗ​​​​​ដើម្បី​​ព្យាបាល​!
ដោយ៖ ឈុន ហួរ

Galaxy S5 រាង​អីចឹង​​​មែន ស្រួល​មិន​ស្រួល​​ស៊ី​ iPhone 5S ទៀត!

កំពូល Smartphone ត្រកូល Galaxy របស់ Samsung ដែល​នឹង​ស្ថិត​ក្រោម​ឈ្មោះ Galaxy S5 កន្លង​​មក​ មាន​ព័ត៌មាន​ជា​​ច្រើន​​​​ពាក់ព័ន្ធ​នឹង​លក្ខណៈ​សម្បត្តិ ក៏​ដូច​ជា​រូប​គំរូ​​របស់​វា​ជា​ហូរហែ។ ចំណែក លើក​នេះ ​​ក៏​មិន​ខុស​ពី​លើក​មុន​ដែរ គឺ​ជា​រូប​គំរូ​យ៉ាង​ស្រស់​ស្អាត។ ​
អត្ថបទ៖ Samsung អះអាង​ទំហំ​កាមេរ៉ា​របស់ S5 និង Note 4 ថា​មាន 16MP
នេះ​គឺ​ជា​រូប​គំរូ GS5 ជា​ស្នាដៃ​ឌីហ្សាញ​ដោយ​អ្នក​រចនា Hasan Kaymak ដែល​ពី​មុន​លោក​​ធ្លាប់​បាន​ឌីហ្សាញ Smartphone របស់ HTC។ រូបរាង GS5 នៅ​ក្នុង​រូប​ខាង​លើ​នេះ មាន​លក្ខណៈ​ស្រដៀង​នឹង HTC One ដែរ ហើយ​មាន​គែម​យ៉ាង​ស្ដើង មាន speaker ខាង​មុខ​ចំនួន២ (ស្រដៀង​នឹង BoomSound របស់ HTC) សម្បក​ផលិត​ពី​លោហធាតុ​រឹង​មាំ ជ្រុង​ទូរសព្ទ​រាង​កោង ហើយ​ភ្ជាប់​ជា​មួយ​រន្ធ microUSB។
សមិទ្ធផល​ថ្មី​របស់ Samsung រំពឹង​នឹង​ដំណើរការ​ជា​មួយ TouchWiz5 ប្រើ Android 4.4 KitKat ហើយ​មាន notification bar នៅ​លើ lockscreen មាន actionable notification អាច​ផុស​ឡើង​នៅ​ពី​ក្រោម​រូប​របស់​ user។ យ៉ាង​ណា​ក៏​ដោយ នេះ​ស្ថិត​ត្រឹម​ជា​រូប​គំរូ​ប៉ុណ្ណោះ ពុំ​មាន​ការ​អះអាង​ចេញ​ពី​ក្រុមហ៊ុន Samsung ឡើយ៕
តាម​ការ​រំពឹង​ទុក​លក្ខណៈ​សម្បត្តិ​របស់ Galaxy S5 ពី​គេហទំព័រ simonlyradar.nl ថា​នឹង​មាន៖
- អេក្រង់​អាច​មាន​ទំហំ ៥អ៊ីញ៥,២អ៊ីញ ប្រភេទ Super AMOLED រាង​កោង
- CPU ប្រភេទ quad core ល្បឿន 2.7GHz
- RAM ទំហំ 3.5GB
- resolution ទំហំ 2560 x1440px
- Memory ម៉ាស៊ីន​ទំហំ 32GB/64GB
- កាមេរ៉ា​ទំហំ 16MP បច្ចេកវិទ្យា OIS
​- បច្ចេកវិទ្យា​ថត​វីដេអូ​កម្រិត 4K
- Full HD slow-motion ថត​ក្នុង​កម្រិត 160fp
- កាមេរ៉ា​មុខ​ទំហំ 2.5MP
- ថ្ម​មាន​កម្រិត​ថាមពល 3500mAh
- USB 3.0
- TouchWiz 5
- ប្រព័ន្ធ​ប្រតិបត្តិការ Android 4.4 KitKat
រង់​ចាំ​អ៊ុត​មើល​ទាំង​អស់​គ្នា តើ S5 មាន​រាង​បែប​ណា ស្អាត​ប៉ុណ្ណា ពិសេស​អស្ចារ្យ​ជាង S4 យ៉ាង​ណា​ទៀត?
សូម​ចុច​អាន៖ iPhone 6 និង Galaxy S5 កក្រើក​ឥត​ស្រាក​តំណាល​គ្នា​ម្ដង (មាន​វីដេអូ)
ប្រែ​សម្រួល៖ ឈុន ហួរ
ប្រភព & រូបភាព៖ phonearena


តាម​ការ​រំពឹង​ទុក​លក្ខណៈ​សម្បត្តិ​របស់ Galaxy S5 ពី​គេហទំព័រ simonlyradar.nl ថា​នឹង​មាន៖
- អេក្រង់​អាច​មាន​ទំហំ ៥អ៊ីញ៥,២អ៊ីញ ប្រភេទ Super AMOLED រាង​កោង
- CPU ប្រភេទ quad core ល្បឿន 2.7GHz
- RAM ទំហំ 3.5GB
- resolution ទំហំ 2560 x1440px
- Memory ម៉ាស៊ីន​ទំហំ 32GB/64GB
- កាមេរ៉ា​ទំហំ 16MP បច្ចេកវិទ្យា OIS
​- បច្ចេកវិទ្យា​ថត​វីដេអូ​កម្រិត 4K
- Full HD slow-motion ថត​ក្នុង​កម្រិត 160fp
- កាមេរ៉ា​មុខ​ទំហំ 2.5MP
- ថ្ម​មាន​កម្រិត​ថាមពល 3500mAh
- USB 3.0
- TouchWiz 5
- ប្រព័ន្ធ​ប្រតិបត្តិការ Android 4.4 KitKat
រង់​ចាំ​អ៊ុត​មើល​ទាំង​អស់​គ្នា តើ S5 មាន​រាង​បែប​ណា ស្អាត​ប៉ុណ្ណា ពិសេស​អស្ចារ្យ​ជាង S4 យ៉ាង​ណា​ទៀត?
សូម​ចុច​អាន៖ iPhone 6 និង Galaxy S5 កក្រើក​ឥត​ស្រាក​តំណាល​គ្នា​ម្ដង (មាន​វីដេអូ)
ប្រែ​សម្រួល៖ ឈុន ហួរ
ប្រភព & រូបភាព៖ phonearena

២៥ សន្លឹក​រៀបរាប់​ពី​ខ្សែ​ជីវិត Steve Jobs តាំងពី​​ចូល Apple ​រហូត​អនិច្ចកម្ម

ពេល​វេលា​ដែល​ស្ថាបនិក​ក្រុមហ៊ុន Apple លោក Steve Jobs បាន​ឃ្លាត​ឆ្ងាយ​ពី​យើង​​លែង​វិល​ត្រលប់ ​​ពិត​ជា​រហ័ស​មែន គិត​មក​ដល់​ថ្ងៃ​ទី​៥ ​​ខែ​តុលា​កន្លង​ទៅ​នេះ​គឺ​គម្រប់​ខួប ២​ឆ្នាំ​ ហើយ។ មរណភាព​របស់​​អតីត​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Apple នៅ ២​ឆ្នាំ​មុន​បាន​ធ្វើ​ឱ្យ​​អ្នក​អភិវឌ្ឍ​កម្មវិធី​ (developers) ​​​​និង​បុគ្គលិក​​​​ក្រុមហ៊ុន​ Apple ​ ​រួម​ទាំង​​​សាធារណជន​គ្រប់ទិស​ទី​ ទាំង​​នៅ​អាមេរិក​ ​និង​ក្នុង​ពិភពលោក​​សោកសង្រេង​​ជា​ពន់ពេក​ ព្រោះ​បាត់​បង់​ស្ថាបនិក​ផ្នែក​បច្ចេកវិទ្យា​ដ៏​មាន​សមត្ថភាព​​ម្នាក់​នេះ។
ខាងក្រោម​នេះ គឺ​ជា​រូបថត​ចំនួន ២៥ សន្លឹក​ដែល​ឆ្លុះបញ្ចាំង​ត្រួសៗ​ពី​ខ្សែ​ជីវិត​របស់ Jobs តាំង​ពី​លោក​ឈាន​ជើង​ចូល Apple នៅ​ឆ្នាំ ១៩៧៦ រហូត​ដល់​ទទួល​អនិច្ចកម្ម​នៅ​ឆ្នាំ ២០១១។
១. លោក Steve Jobs សហ​ស្ថាបនិក​ក្រុមហ៊ុន Apple Inc បាន​ចូល​បម្រើការ​ក្នុង​មុខ​តំណែង​ជា​នាយក​ប្រតិបត្តិ​របស់ Apple តាំង​ពី​ឆ្នាំ ១៩៧៦។ នៅ​ទីនោះ លោក​រៀន​សូត្រ​បាន​បទពិសោធន៍​​ជា​ច្រើន ហើយ​ក៏​ចាត់​ចូល​ជា​បុគ្គល​ជោគជ័យ​នៅ Apple ផង​ដែរ។
អត្ថបទ៖ រក​ឃើញ​កំណប់​របស់ Steve Jobs កាល​ពី​ជាង​៣០ឆ្នាំ​​មុន
២. បុគ្គល​ជោគជ័យ Steve Jobs បង្ហាញ​មុខ​លើ​ឆាក​កិត្តិយស​ទាំង​វ័យ​ក្មេង​អាយុ​ត្រឹមតែ ២២។ លោក​មាន​វត្តមាន​នៅ​ក្នុង​សន្និសីទ​ប្រចាំ​ឆ្នាំ West Coast Computer Faire និង​ដែល​ជា​ពិព័រណ៍​ពាណិជ្ជកម្ម​កុំព្យូទ័រ Apple II Computer ដែល​ប្រារព្ធ​ធ្វើ​នៅ​ក្នុង​ខែ​មេសា ឆ្នាំ ១៩៧៧។
៣. រយៈពេល ២-៣ឆ្នាំ​ទៅ​មុខ​ទៀត​គឺ ១៩៨៤ Jobs និង​ប្រធាន​ក្រុមហ៊ុន Apple លោក John Scully បាន​សម្ពោធ​ចេញ​កុំព្យូទ័រ Macintosh ជំនាន់​ដំបូង។ នោះ​ជា​ពេល​ដែល Personal Computer ប្រើ​​ជា​មួយ Mouse និងមាន​ GUI ចាប់​ទទួល​ជោគជ័យ​ដំបូង​ក្នុង​មុខ​ជំនួញ​របស់ Apple។
៤. Steve Jobs មិន​ត្រឹម​បង្កើន​សក្ដានុពល​របស់​ខ្លួន​នៅ Apple ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​បាន​បង្កើត​ក្រុមហ៊ុន NeXT Computer ក្នុង​ឆ្នាំ ១៩៨៥។
៥. Jobs កាន់​តំណែង​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន NeXT Computer Corporation រហូត​ដល់ Apple ទិញ​យក​ក្រុមហ៊ុន​នេះ​ក្នុង ឆ្នាំ ១៩៩៦។ នៅ​ក្នុង​រូបថត​នេះ Jobs កំពុង​ស្ថិត​នៅ​ការិយាល័យ​របស់​លោក​នៅ​ក្នុង​ក្រុង Palo Alto រដ្ឋ California ក្នុង​ឆ្នាំ ១៩៩៥។
៦. នៅ​អាយុ ៤០ឆ្នាំ លោក Jobs បាន​ក្លាយ​ខ្លួន​ជា​អ្នក​មាន​ទ្រព្យសម្បត្តិ​​​កំពូល​នៅ​អាមេរិក ហើយ​ទទួល​បាន​កិត្តិសព្ទ​ជា​បុគ្គលបច្ចេក​វិទ្យា​ឆ្នើម​សំបូរ​ដោយ​គំនិត​ច្នៃប្រឌិត។
អត្ថបទ៖ អតីត​មិត្តស្រី Steve Jobs ទម្លាយ​រឿង​សំងាត់​​ថា​ Jobs ជាតិ​មុន​​​ជា​ pilot សម័យ​សង្រ្គាម​លោក​លើក​ទីពីរ
៧. Steve បាន​ចូល​ទៅ​បម្រើការ​នៅ Apple វិញ ដោយ​ទទួល​កាន់កាប់​ផលិតផល Apple iMac ក្នុង ឆ្នាំ ១៩៩៨។ អក្សរ “i” មក​ពី​ពាក្យ Internet ហើយ​ក៏​សំដៅ​ពាក្យ “individual” personal device។ អក្សរ “i” ត្រូវ​បាន​ប្រើ​សំគាល់​លើ​ផលិតផល​របស់ Apple មួយ​ចំនួន​ដូច​ជា iPhone, iPod និង iPad ជា​ដើម។
៨. Jobs ធ្វើ​បទ​បង្ហាញ​ពី​ល្បឿន​របស់​ម៉ាស៊ីន Macintosh G4 computer ថ្មី​ក្នុង​ឆ្នាំ ១៩៩៩ ដោយ​ប្រើ animation trailer ពី​ខ្សែភាពយន្ត ‘Toy Story’។ នៅ​ពេល​នេះ Jobs ថែម​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ផលិត​ភាពយន្ត​ប្រភេទ animation ឈ្មោះ​ថា Pixar ដែល​លោក​បាន​ទិញ​នៅ​ឆ្នាំ ១៩៨៦។
៩. ការងារ​នៅ​ក្នុង​ក្រុមហ៊ុន Pixar Animation Studios លោក Jobs និង Ed Catmull និង John Lassiter បាន​ទទួល​ពានរង្វាន់​ផលិតករ​ឆ្នើម​ប្រចាំ​ឆ្នាំ ដែល​ប្រារព្ធ​ធ្វើ​នៅ​ថ្ងៃ​ទី ៣ ខែ​មីនា ឆ្នាំ២០០២។
អត្ថបទ៖ Steve Jobs ​បាន​ពាន​កិត្តិយស​ Grammy!
១០. នេះ​ជា​រូបថត​របស់ Jobs ថត​ជា​មួយ​ភរិយា​របស់​លោក គឺ​លោក​ស្រី Laurene និង Rob Cook បុគ្គលិក​នៅ Pixar ក្នុង​កម្មវិធី​ពានរង្វាន់​ប្រចាំ​ឆ្នាំ Academy ប្រចាំ​ឆ្នាំ ២០០៥។
១១. ភាព​ជោគជ័យ​របស់ Apple នៅ​តែ​បន្ត​ពង្រីក​តាម​រយៈ​ការ​ចេញ​ផលិតផល​ថ្មី​បន្ថែម​ទៀត ជាក់​ស្ដែង​ឧបករណ៍​ស្ដាប់​តន្ត្រី “MP3 Player” គឺ iPod ជំនាន់​ដំបូង ដែល​ត្រូវ​បាន​ប្រកាស​ចេញ​ផ្លូវការ​នៅ​ឆ្នាំ ២០០១។
អត្ថបទ៖ ហេតុ​អ្វី​Steve Jobs​ជិះ​ឡាន​គ្មាន​ស្លាក​លេខ?
១២. បន្ទាប់​ពី iPod បាន​បើក​សករាជ​ថ្មី​ហើយ Apple បន្ត​អភិវឌ្ឍ Powerbook G4 អេក្រង់ ១៧អ៊ីញ។ ពេល​នោះ Jobs ជា​អ្នក​ឡើង​ធ្វើ​បទ​បង្ហាញ​ពី​លក្ខណៈ​សម្បត្តិ​សំខាន់ៗ​របស់ Laptop ថ្មី​នេះ​ក្នុង​ព្រឹត្តិការណ៍ Macworld ដែល​ប្រារព្ធ​នៅ​សាន់ហ្វ្រាន់ស៊ីស្កូ​នៅ​ថ្ងៃ​ទី៧ ខែ​មករា ឆ្នាំ២០០៣។
១៣. នៅ​ឆ្នាំ ២០០៤ Apple បាន​បញ្ចេញ​កម្មវិធី iTunes ដែល​ជា​ផលិតផល​ថ្មី​មួយ​របស់​ខ្លួន។ ក្នុង​រូបថត​នេះ Jobs ពន្យល់​ពី​ការ​ប្រើប្រាស់ iTunes ដល់​តារា​ចម្រៀង R&B Alicia Keys ក្នុង​ឆ្នាំ ២០០៤។
ដឹង​អត់​ថា Steve Jobs ធ្លាប់​សេពគ្រឿងញៀន សូម ចុច​ត្រង់​នេះ ដើម្បី​អានលំអិត …


១៤. ក្នុង​រូបថត​នេះ Jobs បាន​ចូលរួម​កម្មវិធី U2 អំឡុង​ពេល​ប្រកាស​ចេញ​ត្រកូល iPod ជំនាន់​ថ្មី​ក្នុង​ឆ្នាំ ២០០៤។ ស៊េរី iPod សព្វថ្ងៃ​រួម​មាន iPod classic, iPod shuffle, iPod touch និង iPod nano។
១៥. Steve Jobs ឡើង​ប្រកាស iPod Nano ជំនាន់​ដំបូង​ក្នុង​ឆ្នាំ ២០០៥។ Device ជំនាន់​ដំបូង​នេះ​មាន Memory ម៉ាស៊ីន 2GB ដែល​អាច​ផ្ទុក​បទ​ចម្រៀង​ប្រហែល ៥០០បទ ចំណែក Memory 4GB អាច​ផ្ទុក​ចម្រៀង​រហូត​ដល់ ១០០០បទ។
១៦. នៅ​ក្នុង​ឆ្នាំ ២០០៥ Jobs ថែម​ទាំង​បាន​ចូលរួម​ទទួល​ទាន​អាហារ​ពេល​ល្ងាច​ជា​មួយ​បុគ្គល​ដ៏​ជោគជ័យ​ ក្នុង​ផ្នែក​ពាណិជ្ជកម្ម​គឺ​ព្រះអង្គ​ម្ចាស់ Charles របស់​ប្រទេស Wales។ លុះ​រយៈពេល ២ឆ្នាំ​ក្រោយ​មក​ទៀត Jobs ត្រូវ​បាន​ទស្សនាវដ្ដី Fortune ហៅ​ថា​ជា​បុគ្គល​មាន​សមត្ថភាព​បំផុត​ក្នុង​មុខ​ជំនាញ។
១៧. Apple បន្ត​អភិវឌ្ឍ​ផលិតផល​ថ្មីៗ​រួម​មាន​ទាំង​កុំព្យូទ័រ ដែល​ឌីហ្សាញ​ឱ្យ​រឹតតែ​មាន​ទំហំ​តូច​ជាង​មុន ល្អ​ជាង​មុន។ រូប​មួយ​សន្លឹក​នេះ គឺ Jobs កំពុង​ប្រកាស​ម៉ាស៊ីន Mac mini ដែល​បំពាក់ Intel Core Duo processor អំឡុង​ព្រឹត្តិការណ៍​ដ៏​ពិសេស​របស់ Apple ក្នុង​ឆ្នាំ ២០០៦។
១៨. ​ព្រឹត្តិការណ៍​ក្រោយ​មក​ទៀត កាន់​តែ​ធំ និង​ឱឡារិក​ជាង​មុន ​គឺ​នៅ​​ឆ្នាំ ២០០៧ Apple បាន​ផលិត Smartphone ដាក់​ឈ្មោះ​ថា iPhone។ រូប​ថត​នេះ លោក Jobs ឡើង​ធ្វើ​បទ​បង្ហាញ​ពី iPhone ជំនាន់​​ដំបូង​គឺ iPhone 2G ឬ iPhone Original ស្រប​ពេល​ចេញ iPod touch ដំបូង​ផង​ដែរ។
អត្ថបទ៖ តើ​ Steve Jobs និយាយ​អ្វី​ពេល​សម្ពោធ​ iPhoneដំបូង?
១៩. iPod touch ចេញ​លក់​ចុង​ឆ្នាំ ២០០៧ ទទួល​បាន​ការ​គាំទ្រ​ធ្វើ​ឱ្យ Steve Jobs កាន់​តែ​ល្បី​រន្ទឺ។
២០. Steve Jobs លើក​ស្ទួយ Laptop ស្ដើង​ជាង​គេ​លើ​លោក គឺ MacBook Air ក្នុង​ព្រឹត្តិការណ៍ MacWord ឆ្នាំ ២០០៨។ កុំព្យូទ័រ​នេះ មាន​កម្រាស់​មិន​ដល់ ១អ៊ីញ ឬ ២,៥សម មាន hard disk ទំហំ 80GB។
២១. ចុង​ឆ្នាំ ២០០៨ លោក Jobs និង​នាង Gwen Stefani អ្នក​ចម្រៀង និង​ជា​អ្នក​សរសេរ​បទ​ចម្រៀង​អាមេរិក មាន​វត្តមាន​រួម​គ្នា​ក្នុង​កម្មវិធី Spirit Of Life Award Dinner នៅ​ខែ​តុលា។ ព្រឹត្តិការណ៍​នេះ​ក្នុង​គោលបំណង​ដើម្បី​យក​ប្រាក់​ឧបត្ថម្ភ​ដល់​ការ​ ស្រាវជ្រាវ​របស់ City of Hope ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​មួយ​ចំនួន​ដូច​ជា មហារីក និង​ជំងឺ​ទឹកនោម​ផ្អែម​ជា​ដើម។
២២. Steve Jobs បាន​វិល​ត្រលប់​ទៅ​ធ្វើ​ការ​វិញ ក្រោយ​ពេល​វះកាត់​ប្ដូរ​ថ្លើម។
២៣. iPad ប្រមាណ ៣ ទៅ ៤លាន​គ្រឿង​ត្រូវ​បាន​លក់​ចេញ​ក្នុង​រយៈពេល​តែ ៨០ថ្ងៃ​ដំបូង។ នៅ​ចុង​ឆ្នាំ ២០១០ កាសែត Financial Time បាន​ដាក់​ឈ្មោះ​ឱ្យ Jobs ថា​មនុស្ស​ឆ្នើម​ប្រចាំ “Person of the year”។
២៤. ឆ្នាំ​បន្តបន្ទាប់​មក Jobs បាន​បង្ហាញ​សេវាកម្ម iCloud នៅ​ក្នុង​សន្និសីទ developer ទូទាំង​ពិភពលោក​ដែល​ហៅ​កាត់​ថា WWDC នៅ​ក្នុង​ខែ​មិថុនា ឆ្នាំ ២០១១។ ក្នុង​ឆ្នាំ​ដដែល​នោះ Apple បាន​លាឈប់​ពី​តំណែង​ជា​នាយក​ប្រតិបត្តិ​របស់ Apple នៅ​ខែ​សីហា។
២៥. Steve Jobs ​លាលែង​តំណែង​មិន​ដល់ ២ខែ​ផង បុគ្គល​ដ៏​ឆ្នើម​ដែល​មាន​សមត្ថភាព​​កែប្រែ​ពិភពលោក​លើ​ផ្នែក​បច្ចេកវិទ្យា​ នេះ​ក៏​បាន​ទទួល​អនិច្ចកម្ម​នៅ​ថ្ងៃ​ទី ០៥ ខែ​តុលា ឆ្នាំ២០១១ ក្រោយ Apple ប្រកាស iPhone 4S បាន​ ១ថ្ងៃ (គឺ​នៅ​ថ្ងៃ​ទី ០៤-តុលា-២០១១)។ វែបសាយ​របស់ Apple បាន​បង្ហោះ​សារ​រំលែក​ទុក ចូលរួម​សោកស្ដាយ​ក្រៃលែង​ព្រោះ​បុគ្គល​ដែល​មាន​គំនិត​ច្នៃប្រឌិត​កំពូល​លើ​ លោក​ម្នាក់​នេះ​ទៅ​ដោយ​លែង​វិល​ត្រលប់​វិញ​ហើយ៕
ប្រែសម្រួល៖ ឈុន ហួរ
ប្រភព & រូបភាព៖ howstuffworks

ឆ្នាំ​ដែល Steve Jobs ប្រកាស iPhone ទី១ ធ្វើ​ឱ្យ Google ព្រលឹង​ចុង​សក់

ប្រិយមិត្ត​ដឹង​ទេ​ថា ទូរសព្ទ​ទំនើប​ពោរពេញ​ដោយ​បច្ចេកវិទ្យា​សំបូរ​បែប បញ្ជា​ដោយ touchscreen ដូច​សព្វ​ថ្ងៃ តើ​ចាប់​អភិវឌ្ឍ​តាំង​ពី​ពេលណា​ទេ? នេះ​គឺ​ត្រូវ​និយាយ​តាំង​ពី​សម័យ iPhone ជំនាន់​ដំបូង​បង្អស់​របស់ Apple។ នៅ​ចាំ​កាលបរិច្ឆេទ​លោក Steve Jobs ប្រកាស iPhone 2G  ពេល​នោះ​គឺ​នៅ​អំឡុង​ខែ​មករា ឆ្នាំ២០០៧ ដែល​ធ្វើ​ឱ្យ​បណ្ដា​សាធារណជន​ទូទាំង​សកលលោក​មាន​ការ​ភ្ញាក់ផ្អើល​ជា​មួយ​ បច្ចេកវិទ្យា​ទំនើប​ប្រើ touchscreen ក្នុង​ការ​បញ្ជានេះ​យ៉ាង​ខ្លាំង។
អត្ថបទ៖ កំពូល Smartphone ខ្លាំងៗ​ប្រចាំ​​ឆ្នាំ២០១៣​
លោក Steve Jobs នៅ​ពេល​ប្រកាស iPhone 2G ឬ iPhone Original ក្នុង​​ឆ្នាំ២០០៧
គ្រា​នោះ ខណៈ​ដែល​ក្រុមហ៊ុន​ទូរសព្ទ​ផ្សេងៗ​មិន​សូវ​ចាប់​អារម្មណ៍​ដោយ​មិន​យក​ចិត្ត​ ទុកដាក់​រៀបចំ​យុទ្ធសាស្ត្រ​ថ្មីៗ​ដើម្បី​ប្រកួត​ប្រជែងនឹង Apple តែ Google មិន​ដូច្នោះ​ឡើយ។ ក្រុមហ៊ុន​ស្វែង​រុករក​ដ៏​ធំ​របស់​អាមេរិក (Google) ហាក់​ញាក់​សាច់​នឹង device ថ្មី​មួយ​នេះ​យ៉ាង​ខ្លាំង ហើយ​ចាប់​ពី​ពេល​នោះ​​បាន​ខិតខំ​ស្រាវជ្រាវ​របក​គំហើញ​បច្ចេកវិទ្យា​ថ្មីៗ​ ដើម្បី​យក​មក​ទប់ទល់​នឹង Apple។ នៅ​អំឡុង​ពេល​នោះ ក្រុមហ៊ុន Samsung មាន​សន្ទុះ​អភិវឌ្ឍន៍​យ៉ាង​ខ្លាំង រីឯ BlackBerry និង Nokia ការ​លូតលាស់​មាន​សភាព​យឺតយ៉ាវ។
អត្ថបទ៖ ​Steve Jobsមាន​អាថ៌កំបាំង​អ្វី​ខ្លះ
Google ម្ចាស់​ថ្មី​នៃ​ប្រព័ន្ធ​ប្រតិបត្តិការ Android ដែល​បាន​ទិញ​យក​តាំង​ពី​ខែ​កក្កដា ឆ្នាំ២០០៥ គឺ​ជា​ក្រុមហ៊ុន​ដំបូង​គេ​ដែល​ចោល​ក្រសែភ្នែក​មើល iPhone ជា​ទូរសព្ទ​ទំនើប​មិន​ធម្មតា។ នៅ​មុនពេល​​លោក Steve Jobs ប្រកាស​ចេញ iPhone 2G លោក Chris DeSalvo វិស្វករ​របស់ Google បាន​បញ្ចេញ​ចំណាប់​អារម្មណ៍​ថា ក្រុម Android team ត្រូវ​តែ​ធ្វើ​អ្វី​ម្យ៉ាង​ដើម្បី​ឈាន​ឱ្យ​បាន​មុន​មួយ​ជំហាន​លើ​ទូរសព្ទ​ របស់ Apple។ មុន iPhone ជំនាន់​ដំបូង​ចេញ ៦ខែ លោក DeSalvo លោក Andy Rubin ប្រធាន​ផ្នែក​ប្រព័ន្ធ​ប្រតិបត្តិការ Android និង​សមាជិក Android team ទាំង​អស់ បាន​ចាប់​អភិវឌ្ឍ​ទូរសព្ទ​សម្រាប់​តម្រូវ​ជា​មួយ Android OS ហើយ​មាន​គម្រោង​ប្រកាស​ជា​ផ្លូវ​ការ​នៅ​ចុង​ឆ្នាំ២០០៧។
អត្ថបទ៖ រក​ឃើញ​កំណប់​របស់ Steve Jobs កាល​ពី​ជាង​៣០ឆ្នាំ​​មុន
សំណាង​មិន​ល្អ រាល់​គម្រោង​របស់ Google ត្រូវ​បាន​លុបចោល​ដោយ​សារ​វត្តមាន​របស់ iPhone។ គ្រា​នោះ​ក្រុម​ការងារ Android ក៏​បាន​ប្រញាប់​ផ្ដោត​យក​ចិត្ត​ទុកដាក់​យ៉ាង​ខ្លាំង​អភិវឌ្ឍ​ទូរសព្ទ​បញ្ជា​ ដោយ touchscreen។ លុះ​រហូត​ដល់​ឆ្នាំ ២០០៨ ទើប​ Google និង HTC បាន​ចាប់​ដៃ​គ្នា​បង្កើត​សមិទ្ធផល Android Smartphone ឈ្មោះ​ថា HTC Dream (ឬ T-Mobile G1 ប្រើ Android 1.6 Donut) មុន iPhone ជំនាន់​ទី២ (iPhone 3G) ប៉ុន្មាន​ខែ។ ទោះ​ជា​យ៉ាង​ណា HTC Dream ហាក់​ពុំ​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ដូច iPhone ឡើយ៕
ចំពោះ​ប្រិយមិត្ត​វិញតើ​យល់​យ៉ាងណា​ចំពោះ​គ្រប់​ម៉ូដែល iPhone? តើ​ក្នុង​ក្រអៅ​ចិត្ត​របស់​ប្រិយមិត្ត iPhone ជា​កំពូល​ដួង​ចិត្ត​ ឬ​យ៉ាងណា? តើ​អនាគត​​ក្រុមហ៊ុន​ល្បីៗ​ដូច​ជា Samsung, LG, Microsoft … អាច​បំបាក់ Apple ឱ្យ​បាក់​ស្បាត​បាន​ដែរ​ឬ​ទេ?
សូម​ចុច​អាន៖ ២៥ សន្លឹក​រៀបរាប់​ពី​ខ្សែ​ជីវិត Steve Jobs តាំងពី​​ចូល Apple ​រហូត​អនិច្ចកម្ម
ប្រែ​សម្រួល៖ ឈុន ហួរ
ប្រភព & រូបភាព៖ mashable, gsmarena, image1.jpg

សរុប​ព្រឹត្តិការណ៍​ធំៗ ​​​ទាំង​SW-HW ទំនើបៗ​ប្រចាំ​ ២០១៣

ពិត​ណាស់ បច្ចេកវិទ្យា​មិន​នៅ​នឹង​ថ្កល់​នោះ​ទេ រាល់​សម្ភារៈ​អេឡិចត្រូនិក​ទាំងឡាយ​ដែល​បង្កើត​ចេញ​មក​គឺ​សុទ្ធតែ​មាន​ចំណុច ​ពិសេសៗ មុខងារ​ជា​ច្រើន​ដើម្បី​ផ្ដល់​ភាព​ងាយស្រួល​ដល់​អ្នក​ប្រើប្រាស់។ ដើម្បី​ដឹង​ច្បាស់​ថា មួយ​ឆ្នាំ​ពេញ​ឆ្នាំ ២០១៣ នេះ តើ​បច្ចេកវិទ្យា​អភិវឌ្ឍ​ដល់​កម្រិត​ណា​នោះ Sabay សូម​សរុប​ព្រឹត្តិការណ៍​ធំៗ​ដោយ​សង្ខេប​ជូន​ដល់​ប្រិយមិត្ត​ដែល​បណ្ដា​ ក្រុមហ៊ុន​បច្ចេកវិទ្យា​ល្បីៗ​មាន​ដូច​ជា Apple, Samsung, LG, Sony, Nokia … បើក​សម្ពោធ​សមិទ្ធផល​ដែល​ជា​ស្នាដៃ​រៀងៗ​ខ្លួន​ដូច​តទៅ៖
@ ចាប់​ពី​ថ្ងៃ​ទី៨ ដល់​ទី ១១ខែ​មករា៖ ពិព័រណ៍​ផលិតផល​បច្ចេកវិទ្យា CES 2013

ព្រឹត្តិការ CES 2013 ឆ្នាំ​នេះ​​​មាន​ការ​ចូល​រួម​ពី​បណ្ដា​ក្រុមហ៊ុន​ល្បីៗ​ជា​ច្រើន​លើ​ពិភពលោក ​រហូត​ជាង ៣០០០ក្រុមហ៊ុន​ឯណោះ សុទ្ធ​តែ​បាន​បង្ហាញ​ផលិតផល​បច្ចេកវិទ្យា​ថ្មីៗ​ទំនើបៗ​បំពាក់​ដោយ​ បច្ចេកវិទ្យា​ចុង​ក្រោយ​រៀងៗ​ខ្លួន​មិន​ចាញ់​គ្នា​ប៉ុន្មាន​ឡើយ។ ផលិតផល​ចេញ​ថ្មី​ដែល​គេ​ចាត់​ថ្នាក់​ឱ្យ​ទាំង ១០រួម​មាន៖
១. Nvidia’s Project Shield៖ ឧបករណ៍ ​សម្រាប់​លេង​ហ្គេម​កម្សាន្ត មាន​អេក្រង់​ទំហំ ៥អ៊ីញ (1280 x720px) អាច​លេង​បាន​ជា​មួយ​ប្រភេទ​ហ្គេម​ដែល​ដំណើរការ​លើ Android OS និង​កុំព្យូទ័រ​បាន។
២. Qualcomm Snapdragon 800៖ បន្ទះ chip ជំនាន់​ថ្មី​របស់ Qualcomm ជួយ​បង្កើន​សមត្ថភាព​ដល់ device អាច​ថត និង​ចាក់​វីដេអូ​បាន​យ៉ាង​ច្បាស់​កម្រិត Ultra High Def 4K (4096 x2304px)។ គាំទ្រ CPU ប្រភេទ Krait 400 quad-core ល្បឿន​ដល់ 2.3GHz បាន។
៣. Sony Xperia Z៖ ទូរសព្ទ ​ទំនើប​មិន​ចូល​ទឹក​របស់ Sony នេះ​បំពាក់​បច្ចេកវិទ្យា​ថត​រូប​យ៉ាង​មាន​គុណភាព​ខ្ពស់ high dynamic range (HDR) និង Exmor RS camera sensor ដែល​ធ្វើ​ឱ្យ​គុណភាព​រូប​ច្បាស់ និង​ពន្លឺ​ភ្លឺ​ល្អ​ទៀត​ផង។ នៅ​មាន​បច្ចេកវិទ្យា Battery Stamina Mode ដែល​ក្រុមហ៊ុន​អះអាង​ថា ជួយ​សន្សំសំចៃ​ថ្មី​ក្នុង​ពេល standby បាន​ដល់​ទៅ ៤០០%។ អេក្រង់​ប្រើ​បច្ចេកវិទ្យា Mobile Bravia Engine 2។
៤. Samsung Youm៖ ជា​បច្ចេកវិទ្យា​អេក្រង់ OLED ដែល​អាច​ពត់​ពែន​បាន។ ទោះជា​យ៉ាងណា កញ្ចក់​នេះ​ស្ថិត​នៅ​ត្រឹម​ជា​គំរូ​ប៉ុណ្ណោះ តែ​ក្រុមហ៊ុន Samsung សន្យា នឹង​អភិវឌ្ឍ Youm ឱ្យ​បាន​ជា​មួយ​សមត្ថភាព​ខ្ពស់​បន្ថែម​ទៀត ដើម្បី​បំពាក់​លើ Smartphone/Tablet។
៥. Panasonic 56-inch 4K OLED TV៖ ទូរទស្សន៍​ដ៏​ទំនើប​របស់ Sony នេះ​ផ្ដល់​រូបភាព​ច្បាស់​ល្អ ត្រជាក់​ភ្នែក​ជា​មួយ​អេក្រង់​ទំហំ ៥៦អ៊ីញ គាំទ្រ​កម្រិត 4K resolution។ ចំនួន frame យ៉ាង​ច្រើន​អាច​បង្ហាញ​ក្នុង​រយៈពេល​១នាទី​គឺ​ចន្លោះ 30fps ទៅ 60fps។ រី​ឯ​កម្រាស់​វិញ​យ៉ាង​ស្ដើង​មិន​ដល់​កន្លះ​អ៊ីញ​ផង​គឺ ១,២សង់ទីម៉ែត្រ​ប៉ុណ្ណោះ។
៦. Valve Stream Box៖ ឧបករណ៍ ​សម្រាប់​លេង​ហ្គេម​ប្រភេទ PC Box មាន​ឈ្មោះ​ថា Piston។ ផលិតផល​នេះ​ជា​គម្រោង​របស់​ក្រុមហ៊ុន​អាមេរិក​បង្កើត​វីដេអូ​ហ្គេម Valve។ Piston អាច​ឱ្យ​គេ​លេង​ហ្គេម​បាន​ច្រើន​រាប់ពាន់​ហ្គេម​ឯណោះ។
៧. FitBit Flex៖ ជា​ ខ្សែដៃ​ទំនើប​មាន​សមត្ថភាព​ដុត​បំផ្លាញ​កាឡូរី​ដែល​ជៀសវាង​ពី​ជំងឺ​ធាត់ និង​ធ្វើ​ឱ្យ​អ្នក​ពាក់​គេង​លក់​បាន​ស្រួល។ មិន​តែ​ប៉ុណ្ណោះ​ក៏​អាច​កត់ត្រា​សកម្មភាព​ប្រចាំថ្ងៃ​របស់​អ្នក​ពាក់ ចូល​ទៅ Smartphone ដោយ​ភ្ជាប់​តាម Bluetooth 4.0។ FitBit នេះ​អាច​បង្ហាញ​ពី​ចម្ងាយ​ផ្លូវ​ធ្វើ​ដំណើរ​របស់​អ្នក​ទៅ​លើ​អេក្រង់ Smartphone។
៨. Peble Smarwatch៖ នាឡិកាដៃ​ទំនើប​អាច​ភ្ជាប់​ជា​មួយ Smartphone តាម Bluetooth ដើម្បី​ងាយស្រួល​បញ្ជា​សកម្មភាព​នៅ​លើ Smartphone ដូច​ជា៖ បង្ហាញ​សារ​ទូរសព្ទ និង​ហៅ​ទូរសព្ទ​ចេញ/ចូល ដោយ​គ្រាន់​តែ​បញ្ជា​នៅ​លើ​អេក្រង់​នាឡិកា។ Peble ក៏​អាច​គ្រប់គ្រង​ការ​ចាក់​តន្ត្រី​នៅ​លើ​ទូរសព្ទ​បាន​ទៀត​ផង។
៩. Oculus Rift៖ អាច​និយាយ​បាន​ថា​ជា​អេក្រង់​សិប្បនិមិត្ត​សម្រាប់​ពាក់​លេង​ហ្គេម។ អ្នក​ប្រើ​អាច​លេង​ហ្គេម​បាន​យ៉ាង​ជក់ចិត្ត ជា​មួយ​រូបភាព 3D នៃ​ទិដ្ឋភាព​ហ្គេម​ដែល​ទទួល​អារម្មណ៍​ដូច​កំពុង​ស្ថិត​នៅ​ពិភព​ខាង​ក្រៅ​ ពិតៗ​អីចឹង​ដែរ។ ឧបករណ៍​នេះ​មាន resolution 1280 x800px។
១០. Panasonic 4K Tablet៖ Tablet ទំនើប​អេក្រង់ ២០អ៊ីញ (3840 x2560px) ភ្ជាប់​បច្ចេកវិទ្យា 10-point-touch ដំណើរការ​ដោយ Windows 8 បំពាក់ CPU Intel core i5 3427U vPro ល្បឿន 1.8GHz RAM ទំហំ 4GB ក្រាហ្វិក Nvidia GeForce។
អាន​ព័ត៌មាន​ទាក់ទង​នឹង CES 2013 សូម​ ចុច​ត្រង់​នេះ
@ចាប់​ពី​ថ្ងៃ​ទី២៥ ដល់​ទី២៨ ខែ​កុម្ភៈ៖ សមាជ​ទូរសព្ទ​ពិភពលោក (Mobile World Congress)

MWC រៀប​ចំ​ឡើង​ដោយ​សមាគម GM។ សម្រាប់​ MWC ឆ្នាំ២០១៣ ត្រូវ​បាន​ប្រារព្ធ​រយៈ​ពេល ៤ថ្ងៃ​ ចាប់​ពី​ថ្ងៃ​ទី ២៥ ដល់​ទី ២៨ ខែ​កុម្ភៈ​ឆ្នាំ ២០១៣ នៅ​តំបន់ Fira Gran Via ស្ថិត​ក្នុង​ទីក្រុង​ ប៉ាសេឡូណា ប្រទេស​អេស្ប៉ាញ។ ក្រុមហ៊ុន​ចូល​រួម​តាំង​បង្ហាញ​ផលិតផល​​នា​ឱកាស MWC ក្នុង​ឆ្នាំ​នេះ ​មាន​ប្រមាណ ១៥០០ ក្រុមហ៊ុន ដែល​បាន​បង្ហាញ​ផលិតផល​បច្ចេកវិទ្យា​ថ្មីៗ​របស់​ខ្លួន។ ខាង​ក្រោម​នេះ ជា​ផលិតផល​បច្ចេកវិទ្យា​ដែល​លេចធ្លោ​ជាង​គេ​ក្នុង​ព្រឹត្តិការណ៍ MWC 2013៖
១. Optimus G Pro៖ ជាប់​ជា Smartphone ល្អ​បំផុត​សម្រាប់​ព្រឹត្តិការណ៍ MWC 2013 ដោយ​មាន​សមត្ថភាព​ដំណើរការ​ខ្ពស់។ លក្ខណៈ​សម្បត្តិ​ល្អៗ​ជា​ច្រើន​ដូច​ជា៖ អេក្រង់ ៥,៥អ៊ីញ​ផ្ដល់​គុណភាព​រូប និង​ពន្លឺ​ភ្លឺ​ត្រជាក់​ភ្នែក​ជា​មួយ​បច្ចេកវិទ្យា Zero Gap Touch។ ក្រៅ​ពី​នេះ​មាន RAM ទំហំ 2GB, CPU quad-core ល្បឿន 1.7GHz។ ពិសេស​ទៀត​នោះ Optimus G Pro ភ្ជាប់​មក​ជា​មួយ​កាមេរ៉ា​មុខ/ក្រោយ ទំហំ (13MP/2.1MP) ដែល​អាច​ផ្ដិត​យក​រូបភាព​បាន​ក្នុង​ពេល​តែ​មួយ និង​មាន​មីក្រូហ្វូន​ចំនួន ៣។
២. Sony Xperia Tablet Z៖ ជាប់​ជា Tablet ល្អ​បំផុត​នៅ MWC 2013 ដោយ​បំពាក់​បច្ចេកវិទ្យា​ទំនើប​ចុង​ក្រោយ​របស់ Sony ទៅ​លើ​កាមេរ៉ា អេក្រង់ ថ្ម សំឡេង​យ៉ាង​អស្ចារ្យ បូក​រួម​បច្ចេកវិទ្យា​មិន​ជ្រាប​ទឹក​ធន់​ជម្រៅ​បាន ១ម៉ែត្រ​បាន​រយៈពេល ៣០នាទី។ លក្ខណៈ​សម្បត្តិ​រួម​មាន អេក្រង់ ១០អ៊ីញ (1920 x1200px) CPU quad-core ល្បឿន 1.5GHz និង RAM 2GB។ ក្រៅ​ពី​នេះ​នៅ​មាន​បច្ចេកវិទ្យា៖
- បច្ចេកវិទ្យា​កាមេរ៉ា “Exmor RS camera sensor និង High Dynamic Range (HDR)” ថត​រូប​បាន​កាន់​តែ​ច្បាស់។
- បច្ចេកវិទ្យា​អេក្រង់ Mobile BRAVIA Engine 2 ធន់​នឹង​ស្នាម​ឆ្កូត​យ៉ាង​មាន​ប្រសិទ្ធភាព
- បច្ចេកវិទ្យា​មិន​ជ្រាប​ទឹក​ដែល​ធន់​នឹង​ជម្រៅ​បាន​១ម៉ែត្រ​រយៈពេល ៣០នាទី
- បច្ចេកវិទ្យា​សំឡេង Clear Audio ដែល​ធ្វើ​ឱ្យ​សំឡេង​ឮ​ច្បាស់​ល្អ ជា​ពិសេស​មាន​ប្រយោជន៍​នៅ​ពេល​សន្ទនា​ទូរសព្ទ​ដោយ​បន្ថយ​សំឡេង​រំខាន​បាន​ យ៉ាង​ល្អ។
- បច្ចេកវិទ្យា​ថ្ម Battery Stamina Mode ដែល​នឹង​ជួយ​សន្សំ​សំចៃ​រយៈពេល standby បាន​កាន់​តែ​យូរ​។
៣. HTC One៖ ជាប់​ជា​ ទូរសព្ទ​ដែល​មាន​ការ​ឌីហ្សាញ​រូបរាង​បាន​ស្អាត​ជាង​គេ​នៅ MWC 2013។ ក្នុង​នោះ HTC One មាន​លក្ខណៈ​ពិសេស​គឺ ត្រូវ​បាន​បំពាក់​បច្ចេកវិទ្យា​អេក្រង់​ទំនើប HTC Sense UI v5ជា​មួយ​ដង់ស៊ីតេ​ភិចហ្សែល​ខ្ពស់​រហូត​ដល់ 469ppi កម្រ​ឃើញ​ឃើញ Smartphone សព្វ​ថ្ងៃ​មាន​ស្មើ។ អេក្រង់ One មាន​ទំហំ ៤,៧អ៊ីញ (1080 x1920px) CPU quad-core ល្បឿន 1.7GHz RAM ទំហំ 2GB ហើយ Memory ម៉ាស៊ីន​ទំហំ 32GB/64GB (មិន​អាច​បន្ថែម​កាត​មេម៉ូរី)។ បច្ចេកវិទ្យា​ទំនើបៗ​មាន​នៅ​លើ HTC One រួម​មាន៖
- បច្ចេកវិទ្យា​អេក្រង់ HTC Sense UI v5 ជា​មួយ​ដង់ស៊ីតេ​ភិចហ្សែល​ខ្ពស់​រហូត​ដល់ 469ppi ដែល​កម្រ​ឃើញ smartphone ណា​មាន​ដូច។
- បច្ចេកវិទ្យា​កាមេរ៉ា UltraPixel Camera និង High Dynamic Range (HDR) ថត​រូប​បាន​កាន់​តែ​ច្បាស់។
- បច្ចេកវិទ្យា​សំឡេង BoomSound៖ មិន​តែ​ប៉ុណ្ណោះ ម៉ូដែល​ថ្មី​រូបរាង​ឡូយ​នេះ​បាន​បំពាក់​នូវ​បច្ចេកវិទ្យា​សំឡេង BOOMSOUND ដែល​នឹង​ជួយ​គ្រប់គ្រង​សំឡេង stereo ឱ្យ​រឹត​តែ​ច្បាស់​យ៉ាង​ពីរោះ។
ក្នុង​ឱកាស​សមាជ MWC ឆ្នាំ២០១៣​នេះ ក៏​មាន​ការ​ប្រកាស​ពានរង្វាន់ Smartphone និង Tablet ស៊េរី​មុនៗ​របស់​ក្រុមហ៊ុន​ទូរសព្ទ​ផ្សេងៗ​គ្នា ដែល​ទទួល​បាន​ជោគជ័យ ទាំង​ប្រជាប្រិយភាព និង​ការ​នាំ​ចេញ​លក់។ ការ​ប្រកាស​ពាន​គឺ​ធ្វើ​ឡើង​ដោយ​សមាគម GSMA ផ្ដោត​យ៉ាង​សំខាន់​គឺ​ទៅ​លើ​ទូរសព្ទ​ដែល​មាន​​លក្ខណៈ​សម្បត្តិ​ដូច​ជា៖ device ដែល​ល្អ​ជាង​គេ, មាន​កម្មវិធី​ប្រើប្រាស់​ល្អ​ជាង​គេ និង​បច្ចេកវិទ្យា​ទំនើប​ចុង​ក្រោយ​ដែល​មាន​ប្រយោជន៍​ច្រើន​ជាង​គេ។
- Nokia Asha 305 ជាប់​ជា​ទូរសព្ទ​ដៃ​ធុន​មធ្យម​ដែល​បាន​ការ​ពេញ​និយម​យ៉ាង​ខ្លាំង​បំផុត បើ​ប្រៀបធៀប​នឹង​ស៊េរី​ទូរសព្ទ​ដៃ​ប្រភេទ​ធុន​មធ្យម​ដូច​គ្នា​របស់​ ក្រុមហ៊ុន​ដទៃ​ទៀត។
- Samsung Galaxy S III ជាប់​ជា Smartphone ល្អ​ជាង​គេ ដែល​បំបែក​កំណត់ត្រា​លក់​ដាច់​យ៉ាង​ខ្លាំង​គិត​ចាប់​ពី​ពេល​ចេញ​លក់​ដំបូង​ នៅ​អំឡុង​ពាក់កណ្ដាល​ឆ្នាំ ២០១២ រហូត​ដល់​ខែ​កុម្ភៈ​ឆ្នាំ២០១៣។
- Nexus 7 សមិទ្ធផល​ជា​ការ​ចូលរួម​រវាង Google និង Asus ជាប់​ជា Tablet ដែល​ទទួល​បាន​ប្រជាប្រិយភាព​ខ្លាំង និង​លក់​ដាច់​ច្រើន​ជាង tablet ដទៃ​ចាប់​តាំង​ពី​ចេញ​លក់​នៅ​អំឡុង​ខែ​វិច្ឆិកា ឆ្នាំ២០១២ កន្លង​ទៅ​រហូត​ដល់​ខែ​កុម្ភៈ​ឆ្នាំ២០១៣។
អាន​ព័ត៌មាន​ពី MWC 2013 សូម​ ចុច​ត្រង់​នេះ
@ ចាប់​ពី​ថ្ងៃ​ទី៤ ខែ​មិថុនា ដល់​ទី៨ ខែ​មិថុនា៖ ​ពិព័រណ៍ Computex៖
​មាន​ការ​ចូល​រួម​ពី​បណ្ដា​ក្រុមហ៊ុន​ធំៗ​ ទូទាំង​ពិភពលោក​មក​តាំង​បង្ហាញ​ផលិតផល​បច្ចេកវិទ្យា​ទំនើបៗ​ថ្មីៗ ប្រារព្ធ​ធ្វើ​នៅ​ទីក្រុង​តៃប៉ិ កោះ​តៃវ៉ាន់។ ពិព័រណ៍​មួយ​ឆ្នាំ​មាន​ម្ដង​នេះ ​រៀប​ចំ​ឡើង​ដោយ​ក្រុមប្រឹក្សា​អភិវឌ្ឍ​ពាណិជ្ជកម្ម​​​តៃវ៉ាន់ Taiwan External Trade Development Council (TAITRA) និង សមាគម Taipei Computer Association (TCA)។
នា​ឱកាស​តាំង​បង្ហាញ​ផលិតផល​ចេញ​ថ្មី​ ក្រុមហ៊ុន​ក្នុង​ស្រុក​ដែល​បាន​ចូលរួម​រួម​មាន៖ Acer, Asus, Transcend, GIGABYTE, MSI, A-Data និង​ល្បីៗ​ជា​ច្រើន​ទៀត។ រី​ឯ​ក្រុមហ៊ុន​ក្រៅ​ស្រុក​រួម​មាន៖ AMD, Ford, Intel, Microsoft, NVIDIA, SanDisk និង TP-Link ជា​ដើម។
- ផលិតផល​បច្ចេកវិទ្យា​ដែល​គួរ​ចាប់​អារម្មណ៍​នៅ Computex 2013 រួម​មាន៖
១. Sony Vaio Duo 13 Slider Hybrid៖ ជា Ultrabook ស៊េរី​ថ្មី​ត្រូវ​បាន​ឌីហ្សាញ​រូបរាង​យ៉ាង​ឡូយ​ស្អាត ស្ដើង​គួរ​ឱ្យ​ទាក់​ចិត្ត​ចង់​ប្រើ។ នៅ​លើ Vaio Dua បាន​បំពាក់​បច្ចេកវិទ្យា​កាមេរ៉ា Exmor RS ជួយ​បង្កើន​គុណភាព​ក្នុង​ការ​ថត​រូប​បាន​ច្បាស់​ល្អ​ជា​មួយ​កាមេរ៉ា​ទំហំ 8MP។ រី​ឯ​សម្បក​របស់ Ultrabook នេះ​ផ្សំ​ឡើង​ពី​សារធាតុ​កាបូន​ហ្វៃប៊ឺ (Carbon Fiber) ជួយ​កាត់​បន្ថយ​ទម្ងន់​ឱ្យ​កាន់​តែ​ស្រាល និង​មាន​កម្រាស់​ស្ដើង​ត្រឹមតែ ១,៩សង់ទីម៉ែត្រ​ងាយ​ស្រួល​យក​តាម​ខ្លួន។
ក្រៅ​ពី​មាន​លក្ខណៈ​ដូច​ខាង​លើ​ហើយ​នោះ Ultrabook ស៊េរី​ថ្មី​នេះ​នៅ​មាន​លក្ខណៈ​សម្បត្តិ​គួរ​ចាប់​អារម្មណ៍​ជា​ច្រើន​ទៀត​ដូច​ជា៖
- អេក្រង់​ប្រភេទ IPS touchscreen ទំហំ ១៣អ៊ីញ resolution 1920x1080px ជា​មួយ​បច្ចេកវិទ្យា​អេក្រង់ Triluminos ដែល​ធ្លាប់​តែ​មាន​នៅ​លើ​ទូរទស្សន៍ Bravia TV
- ភ្ជាប់​ជា​មួយ​កាមេរ៉ា​ក្រោយ​​ទំហំ 8MP ប្រើ​បច្ចេកវិទ្យា​កាមេរ៉ា Exmor RS ជួយ​បង្កើន​គុណភាព​រូប​បាន​កាន់​តែ​ច្បាស់​ល្អ (ថត​រូប​ក្នុង resolution ទំហំ 2560x1440px និង​វីដេអូ​បាន 1080p) និង​ Webcam (កាមេរ៉ា​មុខ) ទំហំ 2MP
- ប្រព័ន្ធ​ប្រតិបត្តិការ Windows 8
- CPU ប្រភេទ Core i5 Haswell ល្បឿន 1.6GHz
- ក្រាហ្វិក HD Graphics 4400
- RAM ទំហំ 4GB/8GB
- ផ្ទុក​ទិន្នន័យ​នៅ​លើ SSD ទំហំ 128GB​ (អាច​បន្ថែម​ដល់ 512GB)
- Keyboard មាន​ភ្លើង Backlit
- Speaker ប្រភេទ Stereo
- តំណភ្ជាប់៖ រន្ធ HDMI, USB 3.0 ចំនួន២, SD card slot, Bluetooh 4.0, Wi-Fi 802.11 a/b/g/n
- មាន NFC
- ថ្ម​មាន​កម្រិត​ថាមពល 6320mAh ប្រើ​កាន់​បាន ៨ម៉ោង
- តម្លៃ ១៤០០ដុល្លារ​អាមេរិក
២. Acer Iconia W3៖ មាន​ អេក្រង់​ទំហំ ៨,‌១អ៊ីញ​ប្រភេទ LCD touchscreen ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Windows 8។ Tablet នេះ​មាន​កាមេរ៉ា 2MP បំពាក់ CPU ប្រភេទ quad core Intel/Cloverview/AtomZ27690 ល្បឿន 1.8GHz មាន Memory ម៉ាស៊ីន 32GB/64GB (អាច​បន្ថែម microSD បាន)។ តម្លៃ​ប្រហែល ៣៥០ដុល្លារ។
៣. Gigabyte ចេញ Smartphone ម្ដង ៣​ម៉ូដែល​ឈ្មោះ Maya, Sierra និង Simba ដំណើរការ​ដោយ Android 4.2 Jelly Bean
លក្ខណៈ​សម្បត្តិ​ទាំង ៣ម៉ូដែល​ថ្មី​របស់ Gigabyte នេះ​រួម​មាន៖
- ចាប់​ណែនាំ​ដំបូង​ពី​ម៉ូដែល Gigabyte Gsmart Simba។ ទូរសព្ទ​នេះ​មាន​អេក្រង់​ប្រភេទ IPS HD ទំហំ ៥អ៊ីញ, កាមេរ៉ា​ក្រោយ​ទំហំ 8MP និង​ខាង​មុខ 1.3MP។ Simba បំពាក់ CPU Qualcomm Snapdragon 400 ប្រភេទ dual-core ជា​មួយ​ល្បឿន 1.4GHz និង RAM ទំហំ 1GB។ មេម៉ូរី​ម៉ាស៊ីន​ទំហំ 4GB, កម្រិត​ថាមពល​ថ្ម 1900mAh, ប្រើ​ស៊ីម២។
- ចំណែក Gigabyte Gsmart Maya ជា​ទូរសព្ទ​តូច​ជាង​គេ​ក្នុង​ចំណោម​ទាំង ៣ស៊េរី​នេះ។ វា​មាន​អេក្រង់​ទំហំ ៤,៥អ៊ីញ​ជា​មួយ resolution 960x450px, មាន​កម្រិត​ថាមពល​ថ្ម 1700mAh។ Smartphone នេះ​មាន​កាមេរ៉ា​ក្រោយ​ទំហំ 8MP និង​ខាង​មុខ​ 2MP។ ទាក់​ទិន​នឹង​ល្បឿន​ដំណើរការ​វិញ ទូរសព្ទ​នេះ​បាន​បំពាក់ CPU Media Tek MT6589 ប្រភេទquad-core ល្បឿន 1.2GHz, RAM ទំហំ 1GB និង​មាន​មេម៉ូរី​ម៉ាស៊ីន​ទំហំ 4GB។ វា​មាន​កម្រិត​ថាមពល​ថ្ម 1700mAh។
- ចុង​ក្រោយ Gsmart Sierra មាន​លក្ខណៈ សម្បត្តិ​ដូច​ជា៖ អេក្រង់​ទំហំ ៥អ៊ីញ, បំពាក់ CPU Media Tek MT6589T Turbo quad-core ល្បឿន 1.5GHz, RAM ទំហំ 1GB, មេម៉ូរី​ម៉ាស៊ីន​ទំហំ 4GB, កាមេរ៉ា​ក្រោយ​ទំហំ 13MP និង​ខាង​មុខ​ទំហំ 2MP, ប្រើ​ស៊ីម២, ថ្ម​មាន​កម្រិត​ថាមពល 2000mAh។
៤. MSI បញ្ចេញ Tablet ម្ដង​៣ស៊េរី​ឈ្មោះ MSI Primo 81, MSI Primo 73 និង MSI Primo 93 ជា​មួយ​តម្លៃ​ធូរ​ថ្លៃ​ត្រឹមតែ​ជាង ១០០ដុល្លារ​ប៉ុណ្ណោះ
លក្ខណៈ​សម្បត្តិ​ទាំង ៣ម៉ូដែល​នេះ​រួម​មាន៖
@: MSI Primo 81

- ​អេក្រង់ IPS LCD ទំហំ ៧,៨៥អ៊ីញ​មាន Resolution 1,024 x 768px
- CPU Allwinner A31S quad-core
- RAM 1GB
- អង្គ​ចងចាំ 16GB
- Wi-Fi 802.11 b/g/n
- ប្រព័ន្ធ​ប្រតិបត្តិការ Android 4.2 Jellybean
- ថ្ម Li-Ion 3500mAh
- កម្រាស់ ៧,៨ម.ម
- ទម្ងន់ ៣២៣ក្រាម
@: MSI Primo 73

- ​អេក្រង់ ៧អ៊ីញ​មាន Resolution 1024x600px
- CPU dual core Allwinner A20 ARM
- RAM 1GB
- អង្គ​ចងចាំ ១៦GB
- ប្រព័ន្ធ​ប្រតិបត្តិការ Android 4.2 Jelly Bean
- កម្រាស់ ១០៧ម.ម
- ថ្ម 3000 mAh
- ទម្ងន់ ២៩៨ក្រាម
- តម្លៃ​ប្រហែល ១៣០ដុល្លារ​អាមេរិក។
@: MSI Primo 93

- អេក្រង់ IPS HDទំហំ ៩,៧អ៊ីញ​មាន Resolution 1024×768px
- CPU Allwinner A315 quad-core
- ប្រព័ន្ធ​ប្រតិបត្តិការ Android 4.2.
- RAM 1GB
- អង្គ​ចងចាំ 16GB
- ថ្ម 6800 mAH
៥. Tablet ប្រើ Firefox OS ដែល​ជា​សម្ធិទផល​របស់ Mozilla និង Foxconn៖
ក្រុមហ៊ុន Foxconn និង Mozilla បាន​យក​គ្នា​ជា​ដៃ​គូ​សហការ​ផលិត Smart Device មាន​ទាំង Smartphone និង Tablet។ Tablet ថ្មី​ដែល​ដំណើរការ​ដោយ Firefox OS នេះ​មាន​អេក្រង់​ទំហំ ១០,១អ៊ីញ​ដែល​មាន​ការ​រចនា​ស្រដៀង​នឹង Google Nexus 10។ ទោះ​ជា​យ៉ាង​ណា លក្ខណៈ​សម្បត្តិ​លំអិត​ពុំ​ត្រូវ​បាន​ប្រកាស​នៅ​ឡើយ។
៦. កុំព្យូទ័រ Maingear Pulse មាន RAM 16GB៖
ក្រុមហ៊ុន Maingear ​បាន​ចេញ​កុំព្យូទ័រ​សមត្ថភាព​ខ្លាំង​អស្ចារ្យ​បំពាក់​ដោយ CPU ជំនាន់​ចុង​ក្រោយ​គឺ​ទី៤ Haswell ប្រភេទ quad-core Core i7 4702MQ ល្បឿន 2.2GHz ហើយ RAM ទំហំ​ដល់​ទៅ 16GB។ កុំព្យូទ័រដែល​មាន​ឈ្មោះ Pulse នេះ​មាន​អេក្រង់ ១៤អ៊ីញ (1600 x900px) ក្រាហ្វិក​ទំហំ​ធំ​ដល់​ទៅ 4GB ប្រភេទ Geforce GTX 760M មាន​តំណភ្ជាប់ VGA, HDMI, USB 3.0 ចំនួន ៣, SD Card, Ethernet។ តម្លៃ​របស់ Pulse 14 ស្ថិត​នៅ​ចន្លោះ​ពី ១៣០០ដុល្លារ ទៅ ១៧០០​ដុល្លារ​អាមេរិក​យោង​តាម​ជម្រើស hardware ខុស​គ្នា។
៧. Mini PC របស់ Gigabyte មាន RAM ទំហំ​ដល់​ទៅ 16GB៖
Gigabyte ចេញ Mini PC មាន RAM ទំហំ​ធំ​ដល់​ទៅ 16GB ហើយ CPU មាន​ប្រភេទ​ផ្សេងៗ​គ្នា​អាច​ជ្រើសរើស​បាន​ដូច​ជា៖ 1007U Intel Celeron, Core i3-3227U, Core i5-3337U និង Core i7-3537U និង​អាច​ដំឡើង RAM ទំហំ​ដល់​ទៅ 16GB បាន។ កាន់​តែ​ពិសេស​ទៀត​នោះ Mini PC មាន​វិមាត្រ​តូច​ងាយស្រួល​ទុក​ដាក់​ក្នុង​ការ​ប្រើ​គឺ (២៩មមx១០៧មមx១១៤មម) ប៉ុណ្ណោះ។ Gigabyte រចនា Mini PC នេះ​ឡើង​សម្រាប់​​បម្រើ​​ដល់​តម្រូវការ user ប្រភេទ utra-compact HTPC (Home Theater Personal Computer) និង​ដើម្បី​ប្រកួតប្រជែង​ទីផ្សារ mini PC។
Brix Mini PC មាន​លក្ខណៈ សម្បត្តិ​ដទៃ​ទៀត​ដូច​ជា៖ មាន រន្ធ HDMI, រន្ធ mini DisplayPort, Wi-Fi, រន្ធ USB 3.0 ចំនួន ២, ប្រើ​ឌីស​សម្រាប់​ផ្ទុក​ទិន្នន័យ​ប្រភេទ solid state disks (SSD), ងាយស្រួល​ទុក​ដាក់​ជា​មួយ​ទម្ងន់​ស្រាល​ត្រឹមតែ ៤០៤ក្រាម។
អាន​ព័ត៌មាន​ជុំវិញ Computex 2013 សូម​ ចុច​ត្រង់​នេះ
@ ចាប់​ពី​ថ្ងៃ​ទី១០ ខែ​មិថុនា ដល់​ទី ១៤ ខែ​មិថុនា៖ សន្និសីទ Developer ទូទាំង​ពិភពលោក Developer ទូទាំង​ពិភពលោក (Worlwide Develpoers Conference)
ជា​ព្រឹត្តិការណ៍​ធំ​បំផុត​ប្រចាំ​ឆ្នាំ​ របស់​ក្រុមហ៊ុន Apple ដែល​ជា​ទូទៅ​ប្រារព្ធ​ឡើង​នៅ​រដ្ឋ California សហរដ្ឋ​អាមេរិក​ជា​មួយ​កៅអី​ដែល​មាន​ចំនួន​កំណត់​ពី ២ពាន់​ទៅ ៥ពាន់​កន្លែង។ មាន​តែ​ក្រុម developer ប៉ុណ្ណោះ​ដែល​មាន​សិទ្ធិ​ចូលរួម។
ក្នុង​ឱកាស​នោះ Apple បាន​ប្រកាស​ចេញ​ផ្លូវការ​ទាំង​ប្រព័ន្ធ​ប្រតិបត្តិការ សេវាកម្ម និង​ផលិតផល​ថ្មីៗ​រួម​មាន៖ iOS 7, OS X Mavericks, Mac Pro, MacBook Air, iTunes Radio និង iWork សម្រាប់ iCloud beta ជា​ដើម។
១. iOS 7៖

មុខងារ​សំខាន់ៗ ​ដែល​ត្រូវ​បាន​កែលំអ​លើ iOS 7 GM រួម​មាន៖
- សម្រេច​បាន​ក្រាហ្វិក UI ថ្មី​ ​មាន​ពណ៌​ស្រស់​ស្អាត និង​មាន system-wide Back swipe gesture
- រូបរាង icon និង folder ថ្មី​ស្អាត និង icon មាន​ចលនា
- System-wide parallax effect
- Dynamic wallpapers
- Control Center with toggles, multimedia controls and shortcuts
@ App Store
- មាន​រូបរាង​ស្អាត​ជាង​មុន​នៅ​ក្នុង App Store របស់ iOS 7
- បន្ថែម apps ចូល​ទៅ Wish List
- អ្នក​អាច​ស្វែងរក app ដែល​បាន​ទិញ​រួច​ពី​មុន ដោយ​រក​តាម​ឈ្មោះ​បាន
- Tap លើ screenshot preview នៃ app ដើម្បី screenshot យក full screen
- រាល់ app ទាំង​អស់​អាច​ត្រូវ​បាន update ដោយ​ស្វ័យប្រវត្តិ (តែ​ក៏​អាច​ចូល​ទៅ​បិទ​បាន​នៅ​ក្នុង Setting > iTunes & App Stores)
- មុខងារ “Near” ដែល​អាច​មើល​ឃើញ​រាល់ app ដែល​ពេញ​និយម
- icon មាន​ចលនា​នៅ​ពេល​អ្នក​កំពុង​ទាញ​យក app
- អ្នក​អាច​ប្រើ app ខណៈ​ពេល​កំពុង updating បាន
@ Camera៖
- អូស (Swipe) ទៅ​ឆ្វេង និង​ទៅ​ស្ដាំ​ដើម្បី​រើស​យក video recording, photo, square format ឬ panorama
- មុខងារ Square photo format
- ថត​រូប​ជា​មួយ live filters ពិសេសៗ
- កែ​រូប​ជា​មួយ filters ពិសេសៗ
- កែ​លំអ​លើ Clock
- កែ​លំអ​លើ Compass7
- លើ Contacts
- លើ Control Center
@  កែលំអ​ទៅ​លើ FaceTime, Lock Screen, Mail, Maps, Messages, Multitasking, Music, Notification Center, Passbook, Photos, Phone, Reminders, Safari, Setting, Siri និង​មុខងារ​ថ្មី​មួយ​ចំនួនដូច​ជា៖
- AirDrop សម្រាប់ iOS
- មាន parallax effect ថ្មី
- Activation Lock មាន​មុខងារ​សុវត្ថិភាព​ថ្មី
- គាំទ្រ game controllers ផ្សេងៗ
- Wi-Fi Hotspot 2.0
- Redeem iTunes gift card ដោយ​ប្រើ​កាមេរ៉ា
- Anti-cheating measures នៅ​លើ Game Center
- smarter keyboard នៅ​លើ iOS 7
- មាន Frequent Locations នៅ​លើ iOS 7
- គ្រប់គ្រង iOS device ដោយ head movements
- មាន Wallpapers ថ្មី​លើ iOS 7
- ringtones និង alter sounds ថ្មី
- ​​នៅ​មាន​មុខងារ​មួយ​ចំនួន​ផ្សេង​ទៀត …
២. OS X Mavericks៖

ជា​មួយ​ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី OS X Mavericks នេះ​នឹង​ភ្ជាប់​មក​ជា​មួយ​មុខងារ​ថ្មី​មួយ​ចំនួន និង​ដែល​ធ្លាប់​មាន​រួច​មក​ហើយ​នៅ​លើ OS ជំនាន់​មុន​នោះ។ មុខងារ​លក្ខណៈ​ស្តង់ដារ​ថ្មី​លេច​ធ្លោ​​ចំនួន ៣ មាន​ដូច​ជា៖
- Finder Tabs៖ អាច​ឱ្យ user ប្រើ​មុខងារ finder service ដែល​ប្រើ​សម្រាប់​ផ្ដុំ​ផ្ទាំង​ការងារ (windows) ដែល​បាន​បើក​ប្រើ​ដោយ​​ចុចលើ​​ប៊ូតុង “tabs”។
- Tagging៖ File, folder និង document ក៏​អាច​ប្រើ​មុខងារ tag សម្រាប់​រៀប​ចំ​ទុក​ដាក់​ឱ្យ​មាន​លក្ខណៈ​ងាយស្រួល​រក​ពេល​ក្រោយ។
- Multiple display៖ ទម្រង់ fullscreen របស់ OS X Mavericks ​គាំទ្រ multiple display និង​ការ​ប្រើ Airplay ហើយ។ User អាច​ប្រើ Apple TV ធ្វើ​ជា​អេក្រង់​ទី២ ក្នុង​ការ​បង្ហាញ​រូប​ក៏​បាន។
មិន​តែ​ប៉ុណ្ណោះ នៅ​មាន​មុខងារ​ល្អៗ​មាន​សារសំខាន់​ជា​ច្រើន​ទៀត​ដែល​ក្នុង​នោះ​ក៏​ជួយ​​ សន្សំសំចៃ​ថ្ម, កាត់​បន្ថយ​ការ​ប្រើប្រាស់​កម្លាំង CPU ឱ្យ​ធ្វើ​ការ​ខ្លាំង​ពេក​បាន​រហូត ៧២% ដោយ​ធ្វើ​ការ compress memory ជួយ​បង្កើន free memory នៅ​លើ​ប្រព័ន្ធ។ OS ថ្មី​នេះ​ក៏​បាន​បញ្ចូល​កម្មវិធី Safari ផង​ដែរ។
៣. Mac Pro៖

Apple បាន​ប្រកាស​ចេញ Mac Pro ស៊េរី​ថ្មី​រួច​មក​ហើយ ដែល​បាន​ឃើញ​តាំង​ពី​នៅ​សន្និសីទ WWDC 2013 ​នៅ​ថ្ងៃ​ទី ១០ ​មិថុនា​ម្ល៉េះ​ដែល​មាន​តម្លៃ ៣០០០ដុល្លារ​អាមេរិក ប្រើ quad core ល្បឿន 3.7GHz Xeon model។
ចំណែក Mac Pro នៅ​ពេល​នេះ​វិញ គឺ​មាន​លក្ខណៈ​សម្បត្តិ​កាន់​តែ​ពិសេស​ជា​មុន​ទៀត ពោល​គឺ​ត្រូវ​បាន update ប្រើ Intel Xeon E5 Processor ជំនាន់​ចុង​ក្រោយ​ដែល​មាន​ដល់​ទៅ 12 cores។ នៅ​មាន​ជម្រើស​ផ្សេង​ក្រៅ​ពី​នេះ​ទៀត គឺ dual AMD FirePro GPU ជា​មួយ 6GB VRAM គាំទ្រ 4K video ហើយ​មាន​ការ​ឌីហ្សាញ​យ៉ាង​ឡូយ។
អានព័ត៌មាន​ជុំវិញ WWDC 2013 សូម​ ចុច​ត្រង់​នេះ​ …
@ ចាប់​ពី​ថ្ងៃ​ទី១១ ដល់​ទី ១៣ ខែ​មិថុនា៖ ពិព័រណ៍​គ្រឿង​អេឡិចត្រូនិក​ប្រចាំ​ឆ្នាំ​ផ្ដោត​សំខាន់​លើ​វីដេអូ​ហ្គេម​ក៏​ ដូច​ជា​ឧបករណ៍​សម្រាប់​លេង​ហ្គេម​ចេញ​ថ្មីៗ (Electronic Entertainment Expo)
E3 រៀបចំ​ឡើង​ដោយ​សមាគម Software សម្រាប់​កម្សាន្ត (ESA) ដែល​ប្រារព្ធ​ធ្វើ​នៅ​មជ្ឈមណ្ឌល​សន្និបាត Los Angeles សហរដ្ឋអាមេរិក។ ហ្គេម និង​ឧបករណ៍​ថ្មីៗ​ដែល​លេច​ធ្លោ​ពេល​នោះ​រួម​មាន៖
១. Plants vs. Zombies 2

២. ក្រុមហ៊ុន​ហ្គេម Square Enix បាន​ប្រកាស​ចេញ​វីដេអូ​ហ្គេម Final Fantasy XV សម្រាប់​ដំណើរការ​លេង​បាន​នៅ​លើ PlayStation 4

៣. Sony តាំង​បង្ហាញ Game console ជំនាន់​ចុង​ក្រោយ​របស់​ខ្លួន​គឺ PlayStation 4 ព្រម​ទាំង​បាន​ប្រកាស​តម្លៃ ៣៩៩ដុល្លារ​អាមេរិក

៤. Sony បង្ហាញ​​កញ្ចប់​តម្លៃ​​ហ្គេម​ចោរ​លួច​ឡាន​វគ្គ ៥ (Grand Thief Auto V) ដែល Grand Thief Auto V PS3 មាន​តម្លៃ ២៩៩ដុល្លារ។ ក្នុង​នោះ​រួម​មាន​ទាំង​ហ្គេម​ថត​ចម្លង​នៅ​លើ Blu-Ray Disc ម៉ាស៊ីន PS3 ដែល​មាន​ទំហំ 500GB និង​បាន​ជា​សមាជិក​សាកល្បង (Trial) PlayStation Plus ក្នុង​រយៈពេល ៣០ថ្ងៃ។
៥. Microsoft ប្រកាស​តម្លៃ Xbox One គឺ ៥០០ដុល្លារ​នៅ​អង់គ្លេស និង​ទីផ្សារ​អឺរ៉ុប​តម្លៃ ៦៦៥ដុល្លារ​អាមេរិក។ Xbox One មាន HardDisk ទំហំ 500GB មាន Blu-ray Player និង Wi-Fi។
៦. Nintendo ប្រកាស​ចេញ​ហ្គេម​តុក្កតា​ស៊ី​ផ្សិត​ជំនាន់​ថ្មី​ប្រភេទ 3D គឺ Super Mario 3D World អាច​លេង​បាន​នៅ​លើ​ឧបករណ៍​ហ្គេម​របស់​ខ្លួន​គឺ Wii U

៧. ក្រុមហ៊ុន Nyko របស់​អាមេរិក​បាន​តាំង​បង្ហាញ​ឧបករណ៍ Smart Clip សម្រាប់​ភ្ជាប់​ជា​មួយ​ដៃ​ហ្គេម​ទៅ​នឹង Smartphone ងាយ​ស្រួល​លេង។ Nyko Smart Clip នេះ​ត្រូវ​បាន​ឌីហ្សាញ​ឡើង​ប្រើ​បាន​ទាំង​ជា​មួយ​ដៃ​បញ្ជា Xbox One និង​ដៃ​បញ្ជា PlayStation 4។ ចំណែក Smartphone ដែល​អាច​ប្រើ​បាន​​ជា​មួយ​វា មាន​ដូច​ជា iPhone និង device ដែល​ប្រើ Android OS, Windows Phone ឬ BlackBerry ជា​មួយ​​ទំហំ​អេក្រង់ ៣,៥អ៊ីញ​ដើម្បី​ឱ្យ​ត្រូវ​ជា​មួយ​ដៃ​ហ្គេម។ តម្លៃ​ក្នុង​មួយ​គ្រឿង​ត្រឹមតែ ១៥ដុល្លារ​ប៉ុណ្ណោះ។
៨. ក្រុមហ៊ុន​ហ្គេម Blizzard សហការ​ជា​មួយ Sony ដាក់​ចេញ​នូវ​ហ្គេម​ស៊េរី​ថ្មី​ក្រាហ្វិក​ច្បាស់​ល្អ​គឺ Diablo 3។ ហ្គេម​នេះ​អាច​លេង​បាន​ចាប់​ពី​ជំនាន់ PlayStation 3 ឡើង​ទៅ ជា​ប្រភេទ​ហ្គេម​អ្នក​ក្លាហាន​ប្រយុទ្ធ​នឹង​បិសាច។
អត្ថបទ៖ អ្វី​ទៅ​ជា E3?
@ ថ្ងៃ​ទី២២ ខែ​តុលា៖ ជា​ព្រឹត្តិការណ៍ Nokia World 2013 ត្រូវ​បាន​ក្រុមហ៊ុន​ប្រកាស​ចេញ device ថ្មីៗ​មាន​ទាំង Tablet និង Smartphone ទំនើបៗ។ ក្នុង​នោះ​រួម​មាន៖
@ Lumia 1320
ចំពោះ​ ប្រិយមិត្ត​តើ​យល់​យ៉ាងណាដែរ ចំពោះ ផលិតផលបច្ចេកវិទ្យា​នៅ​ឆ្នាំ២០១៣​នេះ? មួយ​ណាដែល​អ្នក​គិត​ថា មាន​គំនិត​ច្នៃ​ប្រឌិត​​ទំនើប​ជាង​គេ​?
ដោយ៖ ឈុន ហួរ

មតិ ទៅកាន់ “សរុប​ព្រឹត្តិការណ៍​ធំៗ ​​​ទាំង​SW-HW ទំនើបៗ​ប្រចាំ​ ២០១៣”

អត្ថបទបន្ទាប់: