វិជ្ជាមេផ្ទះ

គុយទាវជ្រលក់បន្លែងស្រស់
គ្រឿងផ្សំ
សាច់គោល្អ សាច់ជ្រូកបីជាន់ គុយទាវ សណ្តែកបណ្តុះ សាឡាដ ជីគ្រប់មុខ ត្រសក់ សំបកណែម ខ្លាញ់រាវ ទឹកដូងខ្ចី ខ្ទឹមស ខ្ទឹមក្រហម រំដេង សណ្តែកដី ស្លឹកខ្ទឹម ម្ទេសខ្មាំង ទឹកត្រី ស្ករ ម្សៅស៊ុប។
វិធីធ្វើ
១-សាច់ជ្រូកបីជាន់ស្ងោរឱ្យឆ្អិនហាន់ជាបន្ទះៗ សាច់គោហាន់ទទឹងបន្ទះតូចៗល្មម ដាក់ខ្ទះឆាឱ្យឆ្អិន។
២-ដាំខ្ទះចាក់ខ្លាញ់ទុកឱ្យក្តៅ ដាក់គុយទាវឆាប្រស់ទឹកឱ្យទន់ទុកឱ្យឆ្អិន ដាក់ស្លឹកខ្ទឹមត្រលប់ឱ្យសព្វ ដួសទុកមួយអន្លើ ។
៣-យកកូនថាស់តូចៗល្មម រៀបសាឡាដ ស្លឹកជី ត្រសក់ សណ្តែកបណ្តុះ ដាក់មួយចំហៀង ហើយ យកគុយទាវ និងសំបកណែមដាក់មួយចំហៀង ។
វិធីធ្វើទឹកជ្រលក់
សណ្តែកដីលីងបុក(កុំល្អិតពេក) ។ យករំដេងបន្តិចដុតឱ្យឈ្ងុយ បុកជាមួយខ្ទឹមស ខ្ទឹមក្រហម ម្ទេសខ្មាំង រួចចាក់ទឹកត្រី ទឹកខ្មេះ ទឹកដូងខ្ចី ស្ករស ម្សៅស៊ុប ភ្លក់មើលឱ្យល្មម ហើយយកទៅដាំឱ្យពុះ ដាក់ចុះ ទើបរោយសណ្តែកដី ទុកធ្វើជាទឹកជ្រលក់ ។
សេចក្តីបញ្ជាក់ ៖
គុយទាវជ្រលក់នេះ បើមិនចង់ទទួលទាននិងសាច់គោ សាច់ជ្រូកទេ ដុតត្រីដាក់ជំនួសវិញក៏បាន តាម ការចូលចិត្ត ។ ចំណែកសំបកណែមពេលទទួលទានត្រូវយកទឹកលាបឱ្យទន់ ។
ឆាឆ្អឹងជំនីជ្រូកជូរអែម
គ្រឿងផ្សំ
ឆ្អឹងជំនីជ្រូក ទឹកត្រី ទឹកស៊ីអ៊ីវ ម្សៅឆា ម្សៅបំពង ទឹកប៉េងប៉ោះ ស្ករ ខ្លាញ់រាវ ប៉េងប៉ោះទុំ ត្រសក់ ខ្ទឹមបារាំង ម្នាស់ ។
វិធីធ្វើ
១-យកកូនចានមួយដាក់ម្សៅកញ្ចប់បំពងលាយជាមួយទឹកឱ្យខាប់ ឆ្អឹងជំនីជ្រូកកាត់ជាដុំៗ រួចយក មកជ្រលក់និងចានម្សៅ ទើបយកទៅបំពងក្នុងខ្ទះដែលមានខ្លាញ់កំពុងក្តៅ ឱ្យក្រហមទើបស្រង់ ដាក់ចាន។
២-ត្រសក់ចិតជាចង្វាមូល ប៉េងប៉ោះហាន់ជាបន្ទះក្រាស់បន្តិច ខ្ទឹមបារាំងហាន់បណ្តោយជាបន្ទះ ប៉ុនម្រាមដៃ ម្នាស់ហាន់ប៉ុនម្រាមដៃ ។
៣-យកទឹកមួយកូនចានចង្កឹះ ចាក់ទឹកត្រី ទឹកស៊ីអ៊ីវ អំបិល ស្ករ ទឹកប៉េងប៉ោះ ម្សៅឆា លាយចូលគ្នា កូរឱ្យសព្វ ភ្លក្សមើលឱ្យដឹងជូរផ្អែមប្រៃល្មមស្មើគ្នា ។
៤-លាងខ្ទះចាក់ខ្លាញ់ឱ្យក្តៅ ដាក់ខ្ទឹមសចិញ្ច្រាំឱ្យឈ្ងុយ ចាក់បន្លែទាំងប៉ុន្មានមុខចូលឆា ទើបចាក់ ទឹកម្សៅឆាដែលលាយទុករួចនោះមកលើបន្លែ ឆាឱ្យឆ្អិនល្មម ទើបចាក់ឆ្អឹងជំនីបំពងនោះចូលជា ក្រោយ ឆាមួយភ្លែត ដួសដាក់ចាន ជាការស្រេច ។

ឆាម្រះព្រៅ
គ្រឿងផ្សំ
ថ្លើមជ្រូក គោ មាន់ និងសាច់ជ្រូកសុទ្ធ ម្ទេសផ្លោក ខ្ញី ម្រះព្រៅ កាពិ ស្ករ ខ្ទឹមស ។
វិធីធ្វើ
គោ មាន់ ត្រូវឆូតជាក្រឡាចតុរង្គ ហើយកាត់ជាដុំៗប៉ុនមេដៃ ថ្លើមជ្រូក មាន់ និង សាច់ជ្រូក ត្រូវហាន់ជាបន្ទះស្តើងៗ ។ ម្ទេសផ្លោកត្រូវពុះជាពីរ ឆ្កឹះយកគ្រាប់ចេញ ហើយហាន់តាមបណ្តោយ ប៉ុនៗកូនដៃ ។ ម្រះព្រៅត្រូវបេះលាងទឹកឱ្យស្អាត ។ យកខ្ទះចាក់ខ្លាញ់ឱ្យក្តៅ ដាក់ខ្ទឹមសចិញ្ច្រាំ ឱ្យឈ្ងុយ ទើបចាក់សាច់ជ្រូក និងគោ មាន់ ឆាឱ្យក្រៀម រួចដាក់កាពិ ស្ករ កូរឱ្យសព្វ ទើបយកម្ទេស ផ្លោក ថ្លើមជ្រូក មាន់ មកដាក់ឆា ទុកយូរបន្តិច ភ្លក្សមើលឱ្យល្មម សឹមយកម្រះព្រៅមកដាក់ កូរឱ្យសព្វ ជាការស្រេច ។
 មៀងឡាវ
គ្រឿងផ្សំ
សាច់ជ្រូក (សាច់មានខ្លាញ់) សណ្តែកដី ខ្ទឹមស-ក្រហម ខ្ញី រំដេង ទឹកត្រី ស្ករ អំពិលទុំ ស្លឹកដំឡូងបារាំង ។
វិធីធ្វើ
សាច់ជ្រូកត្រូវចិញ្ច្រាំជាមួយនិងខ្ទឹមស-ខ្ទឹមក្រហមឱ្យល្អិត ។ សណ្តែកដីត្រូវបុកឱ្យម៉ដ្ឋ ខ្ញី រំដេង ត្រូវកោសសំបកឱ្យស្អាត ហើយហាន់ជាសរសៃឆ្មារៗ។ អំពិលទុំត្រូវដាក់ត្រាំទឹកបន្តិច ហើយ ច្របាច់យកគ្រាប់ និងសាច់ចេញ។
យកសាច់ជ្រូកដែកចិញ្ច្រាំនោះមកដាក់លាយជាមួយនិង សណ្តែកដី ខ្ញី រំដេង និងទឹកអំបិល ច្រូចទឹកត្រីថែមស្ករច្របល់ចូលគ្នាឱ្យសព្វ រួចយកស្លឹកដំឡូងបារាំងមកខ្ចប់ជាដុំប៉ុនៗមួយម៉ាត់ ទើបយកទៅដាក់ឡាំងស៊ឹងចំហុយជាការស្រេច ។
ឯមៀងឡាវនេះ ត្រូវបរិភោគជាមួយនិងបាយក្តាំងបំពង។

បបរដំឡូងជ្វា
គ្រឿងផ្សំ
ដំឡូងជ្វា កំបោរ គ្រាប់សាគូ ស្ករស ដូងទុំ អំបិល។
វិធីធ្វើ
១-ដំឡូងជ្វាចិតសំបកលាងទឹក កាត់ជាដុំធំល្មម ត្រាំទឹកកំបោរកន្លះម៉ោង ។
២-គ្រាប់សាគូលាងទឹក។
៣-ដូងទុំកោសពូតយកខ្ទិះដើមផ្សេង យកចុងខ្ទិះផ្សេង ។
៤-យកឆ្នាំងចាក់ចុងខ្ទិះចូល បង់ដំឡូង គ្រាប់សាគូ ស្ករស ដាំឱ្យឆ្អិន ដាក់អំបិល១ចិប ចាក់ខ្ទិះ ដើមចូលកូរឱ្យសព្វ និងភ្លក្សមើលឱ្យល្មមសឹមលើកចុះ ជាការស្រេច ។

បបរសណ្តែកបាយ
គ្រឿងផ្សំ
សណ្តែកបាយ គ្រាប់សាគូ ដូងទុំ ស្ករស អំបិល ។
វិធីធ្វើ
១-សណ្តែកបាយលាងទឹកឱ្យស្អាត ត្រាំទឹកឱ្យបានពីរបីម៉ោង ។
២-គ្រាប់សាគូត្រាំទឹកឱ្យរីក។
៣-ដូងទុំកោសពូតយកខ្ទិះដើមផ្សេង យកចុងខ្ទិះផ្សេង ។
៤-យកឆ្នាំងចាក់ចុងខ្ទិះចូល និងសណ្តែកបាយចូល ដាំភ្លើងឱ្យទាល់តែផុយ ដាក់ស្ករស និង គ្រាប់សាគូ ដាំទាល់តែគ្រាប់សាគូឡើងឆ្អិន បង់អំបិលមួយចិប ចាក់ខ្ទិះដើមចូលកូរឱ្យសព្វ និងភ្លក្សមើលឱ្យផ្អែមល្មម ហើយលើកចុះ ជាការស្រេច ។

ចេកឆឹងស្ករ
គ្រឿងផ្សំ
ចេកណាំវ៉ាទុំស្រគៀល (កុំឱ្យទុំពេក) ស្ករក្រហម កំបោរ អំបិល ។
វិធីធ្វើ
១-ចេកណាំវ៉ាបកសំបក ត្រាំក្នុងទឹកកំបោរឱ្យបានកន្លះម៉ោង ឬ១ម៉ោង ទើបស្រង់ឡើងលាង ទឹក ឱ្យស្អាត ដាក់មួយកន្លែងឱ្យស្រោះទឹក ។
២-យកឆ្នាំងខ្ទះចាក់ស្ករក្រហមចូល និងដាំលើភ្លើង កូរអោយឡើងជើងអង្ក្រង ទើបដាក់ចេកចូល ប្រែចេកចុះឡើងៗឱ្យសព្វ បង់អំបិលមួយចិប ចាក់ទឹកចូលបន្តិច ឆឹងរហូតដល់ឆ្អិនចេក រីងទឹក ទាល់តែស្ករឡើងស្អិតទើបលើកចុះ ជាការស្រេច ។

ភ្លាសាច់គោឆៅ
គ្រឿងផ្សំ
សាច់គោ ខ្ទឹមបារាំង ម្ទេសខ្មាំង ម្ទេសផ្លោក គល់ស្លឹកគ្រៃ ខ្ទឹមស ខ្ទឹមក្រហម ទឹកត្រី អំបិល ជីរអង្កាម ក្រូចឆ្មារ ។
វិធីធ្វើ
យកសាច់គោហាន់ជាបន្ទះស្តើងៗ រួចប្រឡាក់អំបិល ដាក់ចានទុកមួយអន្លើ យកក្រូចឆ្មារមកចិត ច្របាច់យកទឹកមកចាក់ច្របល់ជាមួយនឹងសាច់គោនោះឱ្យសព្វ ទុកឱ្យឆ្អិនសាច់បន្តិច ។
ម្ទេសខ្មាំង និងម្ទេសផ្លោក ហាន់បញ្ឆិតស្តើងៗ ឯស្លឹកគ្រៃនិងខ្ទឹមបារាំង ខ្ទឹមស-ក្រហម ហាន់ជាបន្ទះ ស្តើងៗ ដាក់ចានទុកផ្សេង។ ហើយបើកាលណាដល់ពេលបរិភោគ ត្រូវយកសាច់គោមកលាយ ច្របល់ជាមួយនិងគ្រឿងទាំងប៉ុន្មានមុខនោះ រួចចាក់ទឹកត្រីបន្តិច និងជីអង្កាម ភ្លក្សមើលឱ្យដឹងជូរ ប្រៃតាមចូលចិត្ត ជាការស្រេច ។

សារ៉ាម៉ាន់
គ្រឿងផ្សំ
សាច់គោ ឬ សាច់មាន់ ឬ សាច់ទា ម្ទេសក្រៀម ខ្ទឹមស-ក្រហម រំដេង រមៀត គល់ស្លឹកគ្រៃ កាពិ គ្រាប់ការីគ្រប់មុខ សណ្តែកដី ដូងទុំ ។
វិធីធ្វើ
យកគ្រឿងការីលីងឱ្យឈ្ងុយ ។ ម្ទេសក្រៀម ខ្ទឹមស-ក្រហម លីងនឹងខ្លាញ់ រំដេង រមៀត គល់ស្លឹកគ្រៃ កាពិបន្តិច ដុតរោលពុលៗ រួចដាក់ស្ករបន្តិច បុកលាយជាមួយគ្នាទាំងអស់ឱ្យម៉ដ្ឋ ។ ដូងកោសទុក ក្បាលខ្ទិះផ្សេង ចុងខ្ទិះផ្សេង ។
យកឆ្នាំងដាក់ខ្លាញ់ដាំឱ្យក្តៅ ដាក់សាច់ឆាឱ្យក្រៀម ទើបយកគ្រឿងមកដាក់លាយជាមួយឱ្យចេញ ក្លិនឈ្ងុយ ហើយយកមកបង់ទាំងមូល រម្ងាស់នឹងសាច់នោះ ។ សណ្តែកដីត្រូវលីងយកសំបកចេញ ហើយយកមកបង់ទាំងមូល រម្ងាស់ឱ្យទាល់តែខាប់ទឹក សឹមចាក់ចុងខ្ទិះចូល ហើយថែមទឹកត្រី អំបិល ជាក្រោយ ជាការស្រេច។

ញាំខ្នុរខ្ចី
គ្រឿងផ្សំ
ខ្នុរខ្ចី ដូងចាស់ ខ្ទឹមក្រហម ខ្ទឹមស ហៃប៊ី យីហ៉ឺ សាច់មាន់ ទឹកខ្មេះ ទឹកត្រី ។
វិធីធ្វើ
សាច់មាន និង ខ្នុរ ត្រូវស្ងោរឱ្យឆ្អិនរួចបេះជាសរសៃវែងៗ ដូងត្រូវកោសរួចលីងឱ្យក្រហម, ខ្ទឹមស ខ្ទឹមក្រហមហាន់ជាបន្ទះស្តើងៗរួចបំពងឱ្យក្រហម, ហៃប៊ីត្រូវពុះជាពីរត្រាំទឹក យីហ៉ឺត្រូវដុតឱ្យឆ្អិន ដំឱ្យទន់ រួចបេះជាសរសៃវែងៗ ។ យកសាច់ និងបន្លែដែលបានរៀបរាប់ខាងលើនេះទាំងប៉ុន្មាន មកដាក់ក្នុងចានមួយធំល្មម ទើបច្រូចទឹកត្រី ទឹកខ្មេះ រោយស្ករ ច្របល់ឱ្យសព្វចូលគ្នា ភ្លក្សមើល ឱ្យល្មមតាមចូលចិត្ត ។

សម្លរម្ជូរព្រលិត
គ្រឿងផ្សំ
ត្រីរ៉ស់ កំពិស ព្រលិត ក្រសាំង ទឹកត្រី អំបិល ស្ករ ម្សៅស៊ុប រំដេង ខ្ទឹមស ម្ទេសខ្មាំង ជីនាងវង ម្អម។
វិធីធ្វើ
១-ត្រីរ៉ស់សកស្រការ លាងទឹកឱ្យស្អាតហើយកាត់ជាកង់ៗ ។ កំពិសលាងទឹកឱ្យស្អាតរួចក្តិចក្បាល ចោល ។ ព្រលិតបកសំបក រួចកាច់ប៉ុនពីរថ្នាំងដៃ លាងទឹក ដាក់កញ្ច្រែងឱ្យស្រោះទឹក ។ ក្រសាំង ឆ្កៀលយកគ្រាប់ រួចយកទៅជ្រំទឹកក្តៅចេញជាតិជូរ ។ រំដេង ខ្ទឹមស ម្ទេសខ្មាំង បុកលាយគ្នាឱ្យម៉ដ្ឋ។
២-យកឆ្នាំងដាំទឹកឱ្យពុះ បង់ត្រីស្ងោរឱ្យឆ្អិន៧០ភាគរយ ជាមួយកំពិស (បុកឱ្យបែក) ចាក់ទឹកត្រី អំបិល ក្រសាំង ស្ករ ម្សៅស៊ុប និងគ្រឿងដែលបុកចូលគ្នា ដាំទឹកឱ្យពុះសឹមបង់ព្រលិតចូល ដាំមួយ ពុះទៀតទើបភ្លក្សមើលតាមចូលចិត្ត រួចលើកចុះ បង់ជីនាងវង ម្អម ជាការស្រេច ។

ញាំម្កាក់ត្រីឆ្អើរ
គ្រឿងផ្សំ
ផ្លែម្កាក់ ត្រីឆ្អើរ ខ្ទឹមស ខ្ទឹមក្រហម ម្ទេសខ្មាំង ស្ករស ទឹកត្រី ជីរនាងវង សណ្តែកដីលីង ។
វិធីធ្វើ
១-ម្កាក់ចិតសំបកសាប់ល្អិតៗ ហាន់សរសៃៗ។ ត្រីឆ្អើរ យកទៅឆ្អើរឱ្យស្រួយ បេះស្បែក ឆ្អឹងចញ ជាដុំតូចៗ។ ខ្ទឹមស ខ្ទឹមក្រហម ហាន់ជាបន្ទះស្តើងៗ ។
២-ម្ទេសខ្មាំងហាន់ល្អិ់តៗ ។ ពេលបរិភោគយកម្កាក់លាយជាមួយត្រីឆ្អើរ ខ្ទឹមស ខ្ទឹមក្រហម ម្ទេស ចាក់ទឹកត្រី ស្ករស ភ្លក្សមើលតាមចូលចិត្ត ទើបលាយជីរ និងសណ្តែកដីលីងពីលើជាការស្រេច ។

 ញាំភ្លៅមាន់គ្រឿងសមុទ្រ
គ្រឿងផ្សំ
ប៉េងប៉ោះ ស្រា ខ្ញី ស្លឹកខ្ទឹម ហាន់ល្អិត ត្រសក់ហាន់សរសៃ សាច់ភ្លៅមាន់ហាន់សរសៃ គ្រឿងសមុទ្រ ត្រាំទឹកក្តៅអ៊ុនៗ២៤ម៉ោង ហើយហាន់ជាសរសៃយកដាក់ក្នុងទឹកពុះ រហូតដល់ឡើងក្ងិងក្ងង់ រួចយកឡើងត្រាំទឹកត្រជាក់ ស្រង់ឡើងទុកឱ្យស្ងួត ។
វិធីធ្វើ
១-ភ្លៅមាន់យកចង្កាក់ឫស្សីចាក់ឱ្យមានរន្ធចំហាយ កំដៅឱ្យឆ្អិន ពេលចំហុយដាក់ខ្ញី៣បន្ទះ ដាក់ ស្លឹកខ្ទឹមល្អិត ភ្លៅមាន់ឆ្អិនហាន់ជាសរសៃ យកត្រសក់ គ្រឿងសមុទ្រ ដាក់ក្នុងចានលាយគ្នាឱ្យសព្វ។
២-ប៉េងប៉ោះរៀបនៅខាង ដាក់ទឹកចាក់ទឹកស៊ុបុចូល បង់វ៉ាន់ស៊ុយពីលើ (ទឹកស៊ុប=ស្លឹកខ្ទឹមហាន់ល្អិត ខ្ញីបុកឱ្យល្អិត ស្ករស ទឹកស៊ីអ៊ីវ ទឹកខ្មេះ ទឹកសៀង ម្ទេស ប្រេងល្ង) ។
៣-ភ្លៅមាន់ប្រឡាក់គ្រឿងដាក់ស្រាបន្តិច ទឹកក្រូចឆ្មាបន្តិច ឱ្យសាច់មាន់មានរសជាតិ ចាក់ឫស្សី កុំឱ្យស្បែកវារួញ ។

 មឹកឆាអំបិលម្រេច
គ្រឿងផ្សំ
-មឹកបន្ទះធំៗស្រស់ល្អ កន្លះគីឡូ, ប្រេងឆា៣ស្លាបព្រា, ខ្ទឹមស ៤ដុំធំបកសំបក ចិញ្ច្រាំឱ្យម៉ដ្ឋ, ស្កកន្លះស្លាបព្រាកាហ្វេ, ម្រេចម៉ដ្ឋ១ស្លាបព្រាកាហ្វេ, អំបិល២ស្លាបព្រាកាហ្វេ, សាឡាដ១៥ក្រាម, ប៉េងប៉ោះហាវ៉ៃ ១០០ក្រាម, ក្រូចឆ្មា២-៣ចំណិត, ទឹកក្រូចឆ្មា២ស្លាបព្រាកាហ្វេ ។
វិធីធ្វើ
ហាន់មឹកប៉ុន១ថ្នាំងដៃ
១-លាយបញ្ចូលគ្នា មឹក ប្រេងឆា ខ្ទឹមស ស្ករ និងអំបិលកន្លះស្លាបព្រា និងម្រេច គ្របទុកឱ្យត្រជាក់ ២០នាទី។ រៀបសាឡាដ ប៉េងប៉ោះ លើចានសំប៉ែតធំ ។
២-ដាំខ្ទះឱ្យក្តៅ ហើយឆាមឹកដែលលាយគ្រឿងចូលគ្នារួច ដោយកំដៅភ្លើងក្តៅបំផុត ឆាប្រែចុះ ប្រែឡើង ១-២នាទី រឺរហូតទាល់តែមឹកប្រែពណ៌សបន្តិច រួចរក្សាខ្ទះឱ្យក្តៅខ្លាំងដដែល តែកុំចំអិន មឹកយូរពេក រឺរហូតដល់ក្រៀម ។ ចាក់ទឹកក្រូចឆ្មាចូល អំបិល ម្រេច ដែលនៅសល់រោយពីលើ ជាការស្រេច ។

សម្លម្ជូរក្តាមសមុទ្រ
គ្រឿងផ្សំ
ទ្រូងក្តាម ខ្ទិះដូង ម្តេងខ្ចី ស្លឹកគ្រៃ ស្លឹកក្រូចសើច ម្ទេសខ្មាំងស្រស់បុក, ទឹកក្រូចឆ្មា ទឹកត្រី ។
វិធីធ្វើ
១-ស្លឹកគ្រៃដុំហាន់ជាកង់ៗ ស្លឹកក្រូចសើច ហាន់ជាចំណិតៗ ខ្ទិះដាក់ភ្លើង ម្តេង ស្លឹកគ្រៃ ស្លឹកក្រូចសើច ចាំកូរកុំឱ្យបែកខ្ទិះ ។
២-ពេលពុះ ដាក់ទ្រូងក្តាម ហើយពុះម្តងទៀតបន្ថែមទឹកត្រី លើកចុះ ។
៣-ផ្សំរសជាតិដោយទឹកក្រូចឆ្មា ទឹកត្រី ភ្លក្សរសជាតិ ជូរ ប្រៃ ហឹរ តាមចូលចិត្ត។

បាយទ្រង់យស
គ្រឿងផ្សំ
បាយ សាច់គោ ប៉េងប៉ោះទុំ ននោង ពងទា ស្លឹកខ្ទឹម ខ្ទឹមស ខ្ទឹមក្រហម ម្សៅឆា អំបិល ទឹកត្រី ទឹកស៊ីអ៊ីវ ម្រេច ខ្លាញ់រាវ ។
វិធីធ្វើ
បាយត្រូវដាំឱ្យស្រួយបន្តិច សាច់គោត្រូវហាន់ជាបន្ទះស្តើងៗ ននោងចិតសំបកហើយលាងទឹកចិត្តជា ចង្វាមូល ខ្ទឹមក្រហមបកសំបកពុះជាពីរ ស្លឹកខ្ទឹមត្រូវហាន់ខ្លីៗ ឯគល់វាត្រូវសាប់ដាក់ទឹកត្រាំឱ្យរីក ខ្ទឹមសត្រូវបកសំបកចិញ្ច្រាំឱ្យល្អិត ពងទាត្រូវគោះដាក់ចានវាយឱ្យបែកចូលគ្នា ទើបយកខ្ទះដាក់ ខ្លាញ់ឱ្យក្តៅ ចាក់ពងទាគ្រលែងនិងខ្ទះឱ្យឆ្អិន ដួសយកមកហាន់ជាបន្ទះខ្លីតូចៗ ដាក់ចានទុកមួយ អន្លើ។ ប៉េងប៉ោះត្រូវលាងទឹកហាន់ជាបន្ទះស្តើងៗ ឆ្កឹះយកគ្រាប់ចេញ ។ យកឆ្នាំងដាក់ដាំ ចាក់ខ្លាញ់ ឱ្យក្តៅ ដាក់ខ្ទឹមសឱ្យឈ្ងុយ ចាក់សាច់គោទុកឱ្យក្រៀមបន្តិច ទើបចាក់ទឹកត្រី ទឹកស៊ីអ៊ីវ អំបិល ស្ករ បន្តិច និងប៉េងប៉ោះ កូរឱ្យសព្វគ្របឱ្យជិត ទុកទាល់តែប៉េងប៉ោះរលួយ សឹមដាក់ននោងទុកមួយ ស្របក់រួចចាក់ទឹកឱ្យល្មមនិងការដាក់ខ្ទឹមក្រហមចូលទុកឱ្យពុះ រោយម្សៅឆាឱ្យខាប់ទឹកបន្តិច ទុក ឱ្យពុះមួយសន្ទុះទៀត សឹមភ្លក្សមើលឱ្យល្មមតាមចូលចិត្ត ។
ដល់ពេលបរិភោគ ត្រូវដួសបាយដាក់ចានសំប៉ែតមួយឱ្យល្មម ទើបដួសសម្លរដាក់ពីលើបាយ រួចរោយម្រេច ពងទា និងស្លឹកខ្ទឹមពីលើនោះទៀត ឯគល់ខ្ទឹមត្រូវយកមកដាក់តាមគែមចានឱ្យល្អមើល ជាការស្រេច ។

 ឆាសាច់គោដំឡូងជ្វា
គ្រឿងផ្សំ
សាច់គោ (សាច់ល្អ) ខ្លាញ់ជ្រូក គ្រឿងការី ដំឡូងជ្វា ទឹកត្រី ស្ករស ខ្ទឹមស ខ្ទឹមក្រហម ម្សៅស៊ុប អំបិល។
វិធីធ្វើ
១-ដំឡូងជ្វា ចិតសំបកចេញលាងទឹកឱ្យស្អាត កាត់ជាចង្វារមូលប្រវែងពីរថ្នាំងដៃ ចៀនឱ្យឡើង ក្រហមព្រឿងៗទុកមួយអន្លើ ។
២-សាច់គោហាន់ជាបន្ទះស្តើងៗ ប្រឡាក់អំបិល ទឹកត្រី ម្សៅស៊ុប គ្រឿងការីម៉ដ្ឋ (គ្រឿងការី មានគេបុកដាក់កញ្ចប់លក់ស្រាប់ ) ។

ត្រីងៀតហែលទឹក
គ្រឿងផ្សំ
ត្រីងៀតរ៉ស់ ត្រីឆ្អើរ រំដេង រមៀត សំបកក្រូចសើច ម្ទេសឆ្អើរ គល់ស្លឹកគ្រៃ ខ្ទឹមស អំបិល ត្រសក់ កាពិ ត្រសក់ ដូងទុំ ស្ករ ។
វិធីធ្វើ
ត្រីងៀតត្រូវកាត់ជាដុំធំៗ ដាក់ត្រាំទឹក ត្រីឆ្អើរត្រូវបេះយកតែសាច់ជាដុំធំ ត្រសក់ត្រូវចិតជាចង្វាមូល ដូងត្រូវកោសពូតយកក្បាលខ្ទិះទុកផ្សេង ចុងខ្ទិះទុកផ្សេង គល់ស្លឹកគ្រៃត្រូវហាន់បុកលាយជាមួយ និងរំដេង រមៀត សំបកក្រូចសើច ម្ទេស ត្រីឆ្អើរ អំបិល ខ្ទឹមស កាពិ ឱ្យម៉ដ្ឋ រួចយកឆ្នាំងដាក់ក្បាល ខ្ទិះរម្ងាស់ឱ្យចេញប្រេង ដាក់គ្រឿងដែលបុកចូលឱ្យឈ្ងុយ ដាក់ត្រីងៀត និងត្រីឆ្អើរចូល កូរឱ្យសព្វ សឹមដាក់ត្រសក់ ចាក់ចុងខ្ទិះចូលឱ្យល្មម និងដាក់ឱ្យពុះ ភ្លក្សមើលឱ្យល្មម បើសាបត្រូវថែមទឹកត្រី បន្តិចហើយបង់ស្ករ ជាការស្រេច ។

សុវណ្ណបក្សី
គ្រឿងផ្សំ
មាន់ជំទង់ ខ្លាញ់រាវ អំបិល ទឹកស៊ីអ៊ីវ ស្ករ ម្សៅស៊ុប ទឹកត្រី ស្លឹកវ៉ាន់ស៊ុយ ប៉េងប៉ោះកំប៉ុង។
វិធីធ្វើ
១-មាន់ជំទង់ កាប់ជាដុំធំៗ (មាន់មួយកាប់ជាបួន) ប្រឡាក់អំបិលទឹកត្រី ទឹកស៊ីអ៊ីវ ស្ករ ម្សៅស៊ុប ផ្អាប់ទុកមួយអន្លើ ។
២-ខ្ទឹមចិញ្ច្រាំឱ្យល្អិត យកទៅបំពងខ្លាញ់ឱ្យក្រហម ទើបគ្របឱ្យជិតរវាង៥នាទី ទើបបើកត្រឡប់ ហើយគ្របម្តងទៀត ទុកឱ្យងំល្អ ទើបដួសដាក់ចាន រោយស្លឹកវ៉ាន់ស៊ុយ (បើចង់ឱ្យមានទឹកផុកៗ ចាក់ទឹកបន្តិចក៏បាន )។

ស្ងោរជ្រក់សាច់ស្រស់
គ្រឿងផ្សំ
សាច់គោ ដូងកោស ដើមខ្ទឹមក្រហម ជី ម្តេង ស្លឹកគ្រៃ ស្លឹកក្រូចសើច ប៉េងប៉ោះ ផ្សិតចំបើង ម្ទេសខ្មាំងខៀវ-ក្រហម ទឹកម្ទេសឆា ទឹកត្រី ទឹកខ្មេះ ។
វិធីធ្វើ
១-សាច់គោលាងទឹកឱ្យស្អាត ហើយហាន់តាមទទឹងសាច់ ជាចំណិតស្តើងៗ ។
២-កោសដូងច្របាច់យកក្បាលខ្ទិះមួយចាន ចុងខ្ទះមួយចាន។
៣-យកចុងខ្ទិះមួយចានដាក់លើភ្លើង សាច់រំងាស់លើភ្លើងហ៉ឹមៗឱ្យផុយ ។
៤-ស្លឹកគ្រៃហាន់ជាចំណិត ស្លឹកក្រូចសើចហែក ម្ទេសខ្មាំងជ្រំល្មមបែក ខ្ទឹមក្រហម-ជីហាន់ជា ចំណិតៗធំៗ ត្រប់-ប៉េងប៉ោះពុះជាពីរ ផ្សិតចំបើងចិតកន្លែងជាប់វត្ថុពុះជាពីរ។
៥-ពេលសាច់ផុយហើយ ដាក់ស្លឹកគ្រៃ ស្លឹកក្រូចសើច ម្តេងដាក់ក្នុងឆ្នាំងសាច់ ពេលពុះម្តងទៀត ដាក់ផ្សិតចំបើង ប៉េងប៉ោះ ទឹកត្រី ទឹកម្ទេសឆា ទឹកក្បាលខ្ទិះ ពេលពុះដាក់ចុះ ។
៦-ផ្សំរសជាតិដោយម្ទេសខ្មាំង ទឹកត្រី ទឹកក្រូចឆ្មា ភ្លក់រសជាតិតាមការចូលចិត្ត រោយដើមខ្ទឹម និងជី តាមចូលចិត្ត ។

 ស្ងោរជ្រក់បង្គា
គ្រឿងផ្សំ
បង្គា ផ្សិតចំបើង ម្ទេសឆា ជី ទឹកក្រូចឆ្មា ស្លឹកគ្រៃ ស្លឹកក្រូចសើច ម្ទេសខ្មាំងស្រស់ ប្រេងឆា ទឹកត្រី។
វិធីធ្វើ
១-បង្គាលាងឱ្យស្អាតបកសំបកចេញ ទុកកន្ទុយពុះខ្នងហូតយកអាចម៍ចេញ ។
២-លាងផ្សិតចំបើងពុះជាពីរ បើធំពុះជាបួន តូចដាក់ទាំងមូល ។
៣-គល់ជី៣គល់ជ្រុំឱ្យល្អិត ឆាជាមួយនិងប្រេង១ស្លាបព្រាឱ្យឈ្ងុយ ដួសសំដិលទុក ។
៤-ដំស្លឹកគ្រៃហាន់ជាកំណាត់ៗ ស្លឹកក្រូចសើចហែកជាចំណិតៗ ម្ទេសខ្មាំងស្រស់បុកឱ្យបែក ។
៥-ដាក់ទឹក៣-៥កូនចានក្នុងឆ្នាំងដាក់លើភ្លើងឱ្យពុះ ដាក់ស្លឹកគ្រៃ ស្លឹកក្រូចសើច ឫសជី ពេលពុះម្តងទៀតដាក់បង្គា និងផ្សិតចំបើង ដាក់ទឹកម្ទេសឆាឱ្យឆ្អិន លើកចុះផ្សំរស់ជាតិដោយ ម្ទេសខ្មាំងបំបែក ទឹកក្រូចឆ្មារ ទឹកត្រី ។

 ស្ងោរជ្រក់ទាអាំង
គ្រឿងផ្សំ
ទាអាំង ស្លឹកគ្រៃ ម្តេង ស្លឹកក្រូចសើច ប៉េងប៉ោះ ត្រសក់ ម្ទេសក្រៀម ម្ទេសស្រស់, ដើមខ្ទឹម, ទឹកក្រូចឆ្មា ទឹកត្រី។
វិធីធ្វើ
១-ទាអាំងកាប់ជាដុំៗ
២-ហាន់ស្លឹកគ្រៃបញ្ឆិតៗ ហែកស្លឹកក្រូចសើច យកទ្រនង់ស្លឹកចេញ ប៉េងប៉ោះលាងទឹកឱ្យស្អាត ម្ទេសខ្មាំងក្រៀមអាំងភ្លើងល្មមឈ្ងុយ ម្ទេសខ្មាំងស្រស់ជ្រំល្មមបែក។
៣-ដាំទឹកឱ្យពុះ ដាក់ស្លឹកគ្រៃ ស្លឹកក្រូចសើច ម្តេង ពេលពុះម្តងទៀតដាក់ទាអាំង ត្រសក់ ប៉េងប៉ោះ និង ទឹកត្រី ។
៤-លុះពេលឆ្អិន លើកចុះដាក់ម្ទេសខ្មាំងឆ្អើក្រៀមជាកំណាត់ ម្ទេសខ្មាំងស្រស់បុក ទឹកក្រូចឆ្មា ភ្លក់មើលជូរ ប្រៃ ហឹរ ។
៥-លើកទាំងឆ្នាំងភ្លើងដែលដាក់ធ្យូងត្រង់កណ្តាល ទុកដើម្បីស្ងោរជ្រក់និងបោនក្តៅជានិច្ច ឬ និងជា របស់ប្រើប្រាស់ប្រភេទណាក៏បានតាមតែស្រួល។
បញ្ជាក់ ៖ បើមិនចូលចិត្តត្រសក់ អាចប្រើផ្សិតចំបើងជំនួយវិញក៏បាន ។

ស្ងោរជ្រក់សាច់ជ្រូកបីជាន់
គ្រឿងផ្សំ
សាច់ជ្រូកបីជាន់ ផ្សិតចំបើង ផ្សិតកំប៉ុង ខ្ទឹមក្រហម ខ្ទឹមស ជីឈ្លីឱ្យស្រពាប់ ម្តេង ស្លឹកគ្រៃ ស្លឹកក្រូចសើច ទឹកត្រី ម្ទេសខ្មាំងស្រស់ ។
វិធីធ្វើ
១-លាងសាច់ជ្រូកបីជាន់ជាចំណិត។
២-ផ្សិតលាងទឹកឱ្យស្អាត ចិតកន្លែងដែលកខ្វក់ចោល ផ្សិតកំប៉ុងត្រាំទឹកល្មមរីក ហើយហាន់តូចៗ។
៣-ខ្ទឹមស ខ្ទឹមក្រហម ដុតភ្លើង ហើយបកសំបកចេញឱ្យស្អាត ស្លឹកគ្រៃហាន់ចំណិតៗ ស្លឹកក្រូចសើច ត្រូវហែកវា ចំណែកម្ទេសខ្មាំងបុកឱ្យម៉ដ្ឋល្មម។
៤-ដាក់ទឹកក្នុងឆ្នាំង ពេលទឹកពុះដាក់សាច់ជ្រូកបីជាន់ចូលស្ងោរ រួចដាក់ផ្សិតចំបើង ផ្សិតកំប៉ុង និងម្តេង ស្លឹកគ្រៃ ស្លឹកក្រូចសើច ទឹកត្រី ស្ងោរទាល់តែឆ្អិន ។
៥-ផ្សំគ្រឿងរសជាតិដោយ ទឹកក្រូចឆ្មា ម្ទេសខ្មាំង ភ្លក្សរសជាតិតាមចំណង់ ។

 ស្ងោរជ្រក់សាច់ស្រស់
គ្រឿងផ្សំ
សាច់គោ ដូងកោស ដើមខ្ទឹមក្រហម ជី ម្តេង ស្លឹកគ្រៃ ស្លឹកក្រូចសើច ប៉េងប៉ោះ ផ្សិតចំបើង ម្ទេសខ្មាំងខៀវ-ក្រហម ទឹកម្ទេសឆា ទឹកត្រី ទឹកខ្មេះ ។
វិធីធ្វើ
១-សាច់គោលាងទឹកឱ្យស្អាត ហើយហាន់តាមទទឹងសាច់ ជាចំណិតៗស្តើងៗ។
២-កោសដូងច្របាច់យកក្បាលខ្ទិះមួយចាន ចុងខ្ទិះមួយចាន ។
៣-ដាក់ចុងខ្ទិះមួយចាន ដាក់លើភ្លើង សាច់រំងាស់លើភ្លើងហ៉ឹមៗឱ្យផុយ។
៤-ស្លឹកគ្រៃហាន់ជាចំណិត ស្លឹកក្រូចសើចហែក ម្ទេសខ្មាំងជ្រំល្មមបែក ខ្ទឹមក្រហម ជី ហាន់ជាចំណិត ធំៗ ត្រប់ ប៉េងប៉ោះពុះជាពីរ ផ្សិតចំបើងចិតកន្លែងជាប់វត្ថុពុះជាពីរ។
៥-ពេលសាច់ផុយហើយ ដាក់សឹកគ្រៃ ស្លឹកក្រូចសើច ម្តេងដាក់ក្នុងឆ្នាំងសាច់ ពេលពុះម្តងទៀត ដាក់ផ្សិតចំបើង ប៉េងប៉ោះ ទឹកត្រី ទឹកម្ទេសឆា ទឹកក្បាលខ្ទិះ ពេលពុះដាក់ចុះ ។
៦-ផ្សំរសជាតិដោយម្ទេសខ្មាំង ទឹកត្រី ទឹកក្រូចឆ្មា ភ្លក្សរសជាតិតាមការចូលចិត្ត រោយដើមខ្ទឹម និងជី តាមចូលចិត្ត ។

ញាំត្រសក់ស្រូវ
គ្រឿងផ្សំ
ត្រសក់ស្រូវ សាច់ជ្រូក សាច់មាន់ ហៃប៊ី សណ្តែកដីលីង ទឹកត្រី ស្ករស ជីរនាងវង ម្សៅស៊ុប ខ្ទឹមស ខ្ទឹមក្រហម ម្ទេសខ្មាំង ។
វិធីធ្វើ
១-ត្រសក់ស្រូវ ចិតសំបក សាប់ជុំវិញ រួចយកកាំបិតមុខពីរ ចិតជាសរសៃវែងៗ។
២-ហៃប៊ីលាងទឹកបុកឱ្យម៉ដ្ឋ។ ជីរបេះលាងទឹកឱ្យស្អាត។ ខ្ទឹមស ខ្ទឹមក្រហម ម្ទេស បុកឱ្យម៉ដ្ឋ ចាក់ទឹកត្រី ស្ករស ក្រូចឆ្មា ម្សៅស៊ុបចូល ទុកមួយកូនចាន ។
៣-យកត្រសក់ស្រូវ សាច់ជ្រូក ហៃប៊ី សណ្តែកដីលីង ជីរនាងវង ច្របល់ចូលគ្នា ទើបចាក់ទឹកត្រី ដែលលាយរួចចូល ភ្លក្សមើលតាមចូលចិត្ត ជាការស្រេច ។

ញាំក្បាលត្រីសណ្តាយ
គ្រឿងផ្សំ
ក្បាលត្រីសណ្តាយ ជីរនាងវង ជីរអង្កាម ត្រសក់ សណ្តែកបណ្តុះ ទឹកត្រី ក្រូចឆ្មា អំបិល ខ្ទឹមស ប្រហុកល្អ ខ្លាញ់រាវ ។
វិធីធ្វើ
ក្បាលត្រីសណ្តាយត្រូវស្ងោរឱ្យផុយ រួចបេះដាក់កូនចានដែកមួយ យកសណ្តែកបណ្តុះមកស្រុះទឹក ក្តៅឱ្យស្រពាប់ រួចបេះជីរនាងវង ជីរអង្កាមដាក់ក្នុងចានត្រី។ យកខ្ទះចាក់ខ្លាញ់ឱ្យក្តៅ ដាក់ខ្ទឹម ចិញ្ច្រាំបំពងឱ្យក្រហម ដួសដាក់ចានទុក ប្រហុកត្រូវអាំងឱ្យឆ្អិនដាក់ក្នុងកូនចានមួយផ្សេង ។ ដល់ ពេលជិតបរិភោគត្រូវយកចានដែកដែលដាក់ត្រី ជីរ សណ្តែកបណ្តុះនោះ ចាក់ទឹកត្រី ខ្ទឹមខ្លាញ់បំពង ថែមអំបិលម៉ដ្ឋបន្តិច រួចយកក្រូចឆ្មារចិតច្របាច់យកទឹកដាក់មកក្នុងចានប្រហុក កូរនិងស្លាបព្រា ច្របាច់យកទឹកប្រហុកនោះចាក់មកក្នុងចានត្រី ហើយច្របល់ឱ្យសព្វ ភ្លក្សមើលតាមចូលចិត្ត ជាការស្រេច ។

ញាំក្រមុំយួន
គ្រឿងផ្សំ
សាច់មាន់ សាច់ជ្រូកបីជាន់ ត្រសក់ ហៃប៊ី យីវហ៉ឺ មីសួរ ត្រចៀកកណ្តុរ ខ្ទឹមប្រៃ ខ្ទឹមស ខ្ទឹមក្រហម ទឹកត្រី ទឹកខ្មេះ ស្ករស ជីអង្កាម សាឡាដ ។
វិធីធ្វើ
១-យកមាន់ (ទាំងមូល) សាច់ជ្រូក (សាច់បីជាន់) មកស្ងោរឱ្យឆ្អិនស្រង់ដាក់ចាន សាច់មាន់ ត្រូវបេះដាក់ជាសរសៃឆ្មាៗ សាច់ជ្រូកបីជាន់ហាន់ជាបន្ទះធំៗ ច្រៀកឱ្យឆ្មាវែងៗ ត្រសក់ចិតសំបក (ចិតកុំឱ្យអស់) ហើយលួសយកតែសំបកក្រៅប្រឡាក់អំបិលផ្អាប់ទុក ។
២-យកហៃប៊ីពុះជាពីរលាងទឹកឱ្យស្អាតសម្រស់ទុក យីវហ៉ឺត្រូវយកទៅដុត ហើយយកម្សៅមកដំ ឱ្យទក់បេះជាសរសៃឆ្មាៗ ខ្ទឹមប្រៃហាន់ជាបន្ទះស្តើង ខ្ទឹមស ខ្ទឹមក្រហមបកសំបកឱ្យស្អាត ហាន់ជា បន្ទះស្តើងៗ យកទៅបំពងខ្លាញ់ឱ្យឡើងក្រហម មីសួរ ត្រចៀកកណ្តុរ យកទឹកក្តៅចាក់ស្រុះ ហើយកាត់ឱ្យខ្លីៗ សម្រស់ឱ្យស្រស់ ។
៣-វេលាញ៉ាំ យកត្រសក់ដែលផ្អាប់ទុកនោះមកពូតទឹកចេញ ហើយលាងទឹកឱ្យជ្រះអំបិល ដាក់គ្រឿងដែលមានខាងលើនេះ ច្របល់ចូលគ្នាទាំងអស់ ចាក់ទឹកត្រី ទឹកខ្មេះ ស្ករស ភ្លក្សមើល តាមចូលចិត្ត ជីអង្កាមបេះស្លឹកលាងទឹកឱ្យស្អាត សាឡាដបេះធាងលាង ហើយយកមកតំរៀបដាក់ ចាន់សំប៉ែត ទើបដួសញាំដាក់ចំកណ្តាល យកស្លឹកជីអង្កាមរោយពីលើឱ្យជិត ។

ញាំឆ្ងល់
គ្រឿងផ្សំ
សាច់គោ ត្រសក់ ប៉េងប៉ោះ ដើមគូឆាយ ដើមខ្ទឹម ពងទា ឬសវ៉ាន់ស៊ុយ ខ្ទឹមស ខ្ទឹមក្រហម ក្រូចឆ្មា ទឹកត្រីល្អ ស្ករស ។
វិធីធ្វើ
១-យកសាច់គោមកចិញ្ច្រាំលាយជាមួយនិងខ្ទឹមស ខ្ទឹមក្រហម យកខ្ទឹមស បុកចិញ្ច្រាំឱ្យល្អិត ដាក់បំពងក្នុងខ្ទះដែលមានខ្លាញ់ឱ្យឡើងឈ្ងុយ ទើបដាក់សាច់គោចិញ្ច្រាំនោះលីងឱ្យខះទឹក រួចដួស ដាក់ចាន។
២-ដើមគូឆាយ ពុះឆែកត្រាំទឹក ប៉េងប៉ោះហាន់ទទឹងស្តើងៗ ដើមខ្ទឹមកាត់ជាកំណាត់សរសៃឆ្មាៗ ត្រសក់ចិតសំបកពុះជាពីរ ហាន់ទទឹងស្តើងៗ។ ពងទាយកមកគោះវាយឱ្យបែកស៊ុត ទើបយក គ្រលែងនិងខ្ទះកំពុងក្តៅ ហើយដួសយកហាន់ឆ្មាៗ ។ ខ្ទឹមស ឬសវ៉ាន់ស៊ុយ បុកឱ្យល្អិតលាយជាមួយ ទឹកត្រី ទឹកក្រូចឆ្មា ស្ករ ដាក់ចានទុកមួយអន្លើ។
៣-យកសាច់គោដែលលីងទុកនេះមកកបដាក់ក្នុងចានសំប៉ែត យកប៉េងប៉ោះមករៀបព័ទ្ធជុំវិញ ដើមគូឆាយរៀបព័ទ្ធជុំវិញប៉េងប៉ោះទៀត ត្រសក់តំរៀបមួយជុំក្រៅ ដើមខ្ទឹមដោតជុំវិញ ពងទារោយ ពីលើសាច់គោ ដល់វេលាបរិភោគទើបច្របល់លាយជាមួយទឹកត្រីដែលដាក់ចានទុកនោះ ។

ខសាច់មាន់ខ្ញី
គ្រឿងផ្សំ
មាន់ ខ្ញី ខ្ទឹមស ខ្ទឹមក្រហម អំបិល ស្ករ ម្សៅស៊ុប ។
វិធីធ្វើ
១-មាន់លាងទឹកឱ្យស្អាត កាប់ជាដុំធំៗ ។
២-ខ្ញីត្រូវចិតសំបកលាងទឹកឱ្យស្អាត ដំឱ្យសំប៉ែត រួចត្រាំទឹកអំបិលលាងឱ្យអស់ហិរ រួចយកទៅ បំពងឱ្យក្រហម ។
៣-យកឆ្នាំដាក់ស្ករ កូរឱ្យឡើងជើងអង្ក្រង ទើបចាក់មាន់ចូល ដាក់អំបិល ស្ករ ម្សៅស៊ុប កូរឱ្យសព
ទើបដាក់ខ្ញីបំពងចូលជាក្រោយ មួយសន្ទុះធំ ទើបចាក់ទឹករម្ងាស់ទាល់តែផុយសាច់មាន់ រួចភ្លក្ស មើលតាមត្រូវការ ជាការស្រេច ។

ជួនចៀន
គ្រឿងផ្សំ
ត្រីត្រអោន ខ្ញី ខ្ទឹមស-ក្រហម សៀង ខ្លាញ់រាវ ទឹកខ្មេះ ឬក្រសាំង អំពិល។
វិធីធ្វើ
យកខ្លាញ់ចាក់ក្នុងខ្ទះឱ្យក្តៅ ដាក់ត្រីចៀនឱ្យក្រៀម រួចយកខ្ទឹមស-ក្រហម ចិញ្ច្រាំឱ្យល្អិត ខ្ញីហាន់ ជាសរសៃឆ្មារៗ បុកដាក់ចៀនជាមួយឱ្យឡើងឈ្ងុយ យកសៀងមកចាក់ត្រឡប់ឱ្យសព្វ រួចចាក់ទឹក ច្រូចទឹកខ្មេះ ទុកឱ្យពុះ ភ្លក្សមើលឱ្យល្មមតាមចូលចិត្ត ។

សម្លការីក្លាយ
គ្រឿងផ្សំ
គ្រាប់ការីគ្រប់មុខ ខ្ទឹមស-ក្រហម ម្ទេសក្រៀម អំបិល ស្ករ ដូងទុំ ផ្លែក្រូចសើច ផ្លែខ្នុរ សម្ល កាពិ សាច់គោ ។
វិធីធ្វើ
យកសាច់គោមកអាំង ហើយកាប់ជាដុំៗទុកមួយចាន ។ គ្រឿងការីត្រូវលីងឱ្យឈ្ងុយ រួចយកមកបុកលាយជាមួយខ្ទឹមស-ក្រហម ម្ទេសក្រៀម អំបិល កាពិ។ ដូងកោសពូតយកក្បាច់ខ្ទិះ ផ្សេង ចុងខ្ទិះផ្សេង ផ្លែក្រូចសើច ត្រូវពុះជាពីរឆ្កឹះគ្រាប់អោយអស់ យកឆ្នាំងដាក់សាច់លាយជាមួយ និងគ្រឿង ហើយនិងក្បាលខ្ទិះ រម្ងាស់ឱ្យចេញប្រេងបន្តិច សឹមដាក់ចុងខ្ទិះចូល។ កាលណាសម្លរនេះ ពុះហើយ ត្រូវយកផ្លែខ្នុរមកហាន់ដាក់បង់ជាមួយ និងផ្លែក្រូចសើច រួចចាក់ទឹកត្រី ស្ករ ភ្លក្សមើល តាមចូលចិត្ត។ ឯសម្លនេះបើគ្មានក្រូចសើចទេ ត្រូវដាក់ទឹកខ្មេះក៏បាន ហើយបើគ្មានផ្លែខ្នុរទេ គេដាក់ ខ្ទឹមបារាំងជំនួសក៏បានដូចគ្នា ។

សម្លរម្ជូរត្រកួន
គ្រឿងផ្សំ
ត្រកួន ត្រីរ៉ស់ អំពិលទុំ ទឹកត្រី អំបិល ស្ករ ខ្ទឹមស ម្ទេសខ្មាំង រំដេង ជីនាងវង និងម្អម ។
វិធីធ្វើ
១-ត្រកួនក្តិចកាត់ចេញមួយចង្អុលដៃលាងទឹកឱ្យស្អាត ។ ត្រីរ៉ស់ត្រូវសកស្រការ ហើយលាងទឹក ឱ្យស្អាតកាត់ជាកង់ៗ ។ អំពិលទុំត្រាំទឹកឱ្យរីក ហើយដាក់ចានផ្សេង ។ រំដេង ខ្ទឹមស បកសំបក បុកលាយជាមួយម្ទេសលាយចូលគ្នាឱ្យម៉ត់ ។ ជីនាងវង ម្អម លាងទឹក រួចហាន់ល្អិតៗ ។
២-យកឆ្នាំងដាំទឹកឱ្យពុះបង់ត្រីចូលស្ងោរឱ្យឆ្អិន៧០ភាគរយ រួចបង់ត្រកួនចូលស្ងោរឱ្យផុយ ទើបបង់គ្រឿង (ដែលបុកចូលគ្នាមាន រំដេង ខ្ទឹមស ម្ទេស ) ចូលហើយចាក់ទឹកត្រី អំបិល ស្ករ ម្សៅស៊ុប ទឹកអំពិលទុំ ភ្លក់មើលតាមចូលចិត្ត ទើបបង់ម្អម ជីនាងវង ជាការស្រេច ។

 ឆាប៉េងប៉ោះគ្រឿង
គ្រឿងផ្សំ
សាច់គោ ឬសាច់ជ្រូក ម្ទេសខ្មាំង ខ្ទឹមក្រហម ខ្ទឹមស សំបកក្រូចសើច ស្លឹកគ្រៃ កាពិ ឬសវ៉ាន់ស៊ុយ ខ្លាញ់រាវ ទឹកត្រី ស្ករ អំបិល ប៉េងប៉ោះទុំ ។
វិធីធ្វើ
សាច់ហាន់តាមចូលចិត្ត ប៉េងប៉ោះត្រូវចិត្តជាចំណិតឱ្យក្រាស់ៗបន្តិច យកស្លឹកគ្រៃ ខ្ទឹមស ខ្ទឹមក្រហម ឫសវ៉ាន់ស៊ុយ សំបកក្រូចសើច ម្ទេសខ្មាំង កាពិ អំបិលបុកឱ្យល្អិត រួចយកប្រឡាក់ជាមួយនិងសាច់ ឱ្យសព្វ យកខ្ទះចាក់ខ្លាញ់ឱ្យក្តៅ ដាក់សាច់ប្រឡាក់ចូលឆាឱ្យឆ្អិន សឹមយកប៉េងប៉ោះដាក់ច្រូចទឹកត្រី និងរោយស្ករបន្តិច ភ្លក្សមើលឱ្យល្មមតាមចូលចិត្ត ។

ឆាកាពិត្រប់ភ្លុក
គ្រឿងផ្សំ
សាច់ជ្រូក ត្រប់ភ្លុក កាពិ ស្ករ ខ្ទឹមស ខ្លាញ់ ។
វិធីធ្វើ
ត្រប់ភ្លុកត្រូវចិត្តសំបកកាត់ជាបួន ហើយចិតបញ្ឈរជាចំណិតក្រាស់ៗល្មម។ សាច់ជ្រូកត្រូវហាន់ជា បន្ទះស្តើងៗ យកខ្ទះចាក់ខ្លាញ់ដាក់ខ្ទឹមសចិញ្ច្រាំឱ្យឈ្ងុយ ចាក់សាច់ជ្រូកឆាឱ្យក្រៀមបន្តិច សឹមដាក់ស្ករ ហើយយកកាពិមកលាយទឹកបន្តិចចាក់ក្នុងខ្ទះដាក់ត្រប់ចូល រួចចាក់ទឹកបន្តិចទៀត ដើម្បីទុកឱ្យផុតត្រប់ ភ្លក្សមើលឱ្យល្មមតាមចូលចិត្ត ។

 មាន់ចំហុយស្ពៃខ្មៅ
គ្រឿងផ្សំ
មាន់ជំទង់ ស្ពៃខ្មៅ ខ្ទឹមស អំបិល ស្ករស ម្សៅស៊ុប ម្សៅមី ខ្លាញ់រាវ ។
វិធីធ្វើ
១-យកមាន់ជំទង់(ដែលគេធ្វើលក់ស្រាប់) មកប្រឡាក់អំបិល ម្សៅស៊ុបតិចៗឱ្យសព្វទាំងក្នុងទាំង ក្រៅ ហើយដាក់ចំហុយឱ្យផុយ ។
២-យកស្ពៃខ្មៅមកបេះយកតែធាងចំហុយឱ្យឆ្អិន ។
៣-ដាំខ្ទះដាក់ខ្លាញ់បន្តិចទុកឱ្យក្តៅ ដាក់ខ្ទឹមស ចិញ្ច្រាំឱ្យឈ្ងុយ ដាក់អំបិលស្ករស ម្សៅស៊ុប ម្សៅមី (លាយទឹកបន្តិច) កូរចូលគ្នាឱ្យសព្វ ភ្លក្សមើលឱ្យល្មម ដួសដាក់ចានទុក(ឱ្យខាប់ទឹក) ។

របៀបរៀបដាក់ចានៗ
យកមាន់មកបេះសាច់ (ត្រង់ទ្រូង) ជាបន្ទះធំៗ ចំណែកភ្លៅនិងស្លាប កាប់ដុំតូចៗ យកចានសម្ល តូចល្មមមកតំរៀបសាច់មាន់ដាក់ឆ្លាស់គ្នា និងស្ពៃជុំវិញ រួចយកភ្លៅនិងស្លាបដាក់កណ្តាលឱ្យពេញ ទើបយកទៅផ្កាប់លើចានសំប៉ែត ហើយស្រោចទឹកម្សៅពីលើ ។

 ស្ងោរជ្រក់ត្រីរ៉ស់បំពង
គ្រឿងផ្សំ
ត្រីរ៉ស់បំពង ម្ទេសក្រៀមឆ្អើរ ខ្ញី ប៉េងប៉ោះទុំ ផ្លែកៀមបួយ ជីបារាំង ទឹកអំពិលជ្រុំ ស្លឹកគ្រៃ ស្លឹក ក្រូចសើច ប្រេងឆា ទឹកត្រី ។
វិធីធ្វើ
១-ត្រីរ៉ស់លាងឱ្យស្អាត កោសស្រការខ្វេះពោះវៀនតាមពោះ លាងទឹកម្តងទៀត ហើយជូតឱ្យស្ងួត
២-ដាក់ប្រេងឆាក្នុងខ្ទះល្មម ប្រេងក្តៅដាក់ត្រីរ៉ស់ចៀនឱ្យឡើងស្រួយ ដួសឡើងឱ្យស្រស់ខ្លាញ់
៣-ដាក់ទឹក៣ពែងក្នុងឆ្នាំងដាំ ដាក់ខ្ញីដំ ពេលពុះដាក់ស្លឹកគ្រៃ កៀមបួយ ម្ទេសស្ងួតឆ្អើភ្លើង ពេលពុះម្តងទៀតដាក់ត្រីរ៉ស់បំពង ។
៤-ផ្សំរសជាតិ ដោយអំពិលជ្រុំទឹកត្រី ភ្លក់រសជាតិឱ្យជូរ ហិរ ប្រៃ ហើយរោយស្លឹកជីបារាំង ស្លឹក ក្រូចសើចហែក ។

សាច់ក្រកមុខស៊ុត
គ្រឿងផ្សំ
សាច់ក្រក ពងទា ខ្ទឹមបារាំង ខ្លាញ់រាវ ទឹកត្រី ស្ករ ម្សៅស៊ុប ស្លឹកវ៉ាន់ស៊ុយ។
វិធីធ្វើ
១-សាច់ក្រកហាន់ជាសរសៃវែងៗ ប្រហែលពីរថ្នាំងដៃ។
២-ខ្ទឹមបារាំងពុះជាពីរ ហាន់ជាបន្ទះស្តើងៗ ។
៣-យកសាច់ក្រក ខ្ទឹមបារាំង ច្របល់ចូលគ្នាឱ្យសព្វ ចាក់ទឹកត្រី ស្ករ ម្សៅស៊ុប ។
៤-ដាំខ្ទះ ចាក់ខ្លាញ់ទុកឱ្យក្តៅ ចាក់ស៊ុតទាគ្រលែងឱ្យស្តើង ទុកឱ្យឆ្អិន ទើបដួសដាក់ចាន កាត់ជា ដុំតូចៗ រោយស្លឹកវ៉ាន់ស៊ុយ។

 ភ្លាបង្កង
គ្រឿងផ្សំ
បង្កង មើមឆៃថាវ សណ្តែកបណ្តុះ ស្លឹកជីគ្រប់មុខ សាឡាត់ មើមការ៉ុត អំបិល ទឹកត្រី ទឹកខ្មេះ ស្ករស ម្សៅស៊ុប សណ្តែកដីលីង ម្ទេសនាងដៃទុំ វ៉ាន់ស៊ុយ ។
វិធីធ្វើ
១-បង្កងកាត់ក្បាលនិងកន្ទុយ យកទៅចំហុយឱ្យឆ្អិន ចំណែកខួរខ្វេះដាក់ចានទុក ខ្លួនវាបកសំបក ចោល យកសាច់ឆៅមកហាន់ជាបន្ទះស្តើងៗ ប្រឡាក់អំបិល ចាក់ទឹកខ្មេះ ផ្អាប់ទុក។
២-មើមឆៃថាវ ការ៉ុតហាន់ជាសរសៃឆ្មារៗ ។
៣-សណ្តែកដីលីងបុក (កុំឱ្យល្អិតពេក ) ។
៤-សាឡាដលាងទឹកឱ្យស្អាតកាត់ខ្លីៗ ។
៥-យកសាច់បង្កងពូតយកទឹកចេញ ច្របល់លាយជាមួយនិងសាឡាដ រៀបជុំវិញចានពងក្រពើ។
៦-យកសាច់បង្កង ពូតយកសាច់ចេញ ច្របល់លាយជាមួយនិងមើមឆៃថាវ ការ៉ុត សណ្តែតបណ្តុះ (តែកុំភ្លេចបន្សល់ទុកមើមឆៃថាវ ការ៉ុត រៀបដាក់ពីលើ) ទើបយកទៅរៀបដាក់កណ្តាលចាន សាឡាដជារាងបង្កង ហើយយកក្បាលនិងកន្ទុយមកភ្ជាប់គ្នាវិញ រោយមើមឆៃថាវ និងការ៉ុត ឆ្លាស់គ្នាឱ្យទៅជារូបបង្កង យកម្ទេសនាងដៃទុំចិតជាផ្កាដោតតាមចំហៀង។
របៀបធ្វើទឹកជ្រលក់
យកខ្ទឹមស ខ្ទឹមក្រហម គល់វ៉ាន់ស៊ុយ រំដេង បុកចូលគ្នាឱ្យម៉ដ្ឋទើបលាងជាមួយទឹកបង្កងដែលពូត ទុកនោះ ដាក់ទឹកត្រី អំបិល ស្ករស ម្សៅស៊ុប ហើយយកទៅដាំឱ្យពុះ ទើបយកខួរបង្កងវាយឱ្យ បែកចាក់ចូលដាក់សណ្តែកដីលីង ភ្លក្សមើលឱ្យជូ ប្រៃល្មម ដួសដាក់កូនចានទុកធ្វើជាទឹកជ្រលក់ ឬនៅពេលទទួលទានយកស្រោចពីលើបង្កងនោះបាន ។

ងៀតសាច់គោ
គ្រឿងផ្សំ
សាច់គោ ម្សៅស៊ុប អំបិលម៉ដ្ឋ ទឹកត្រី ទឹកស៊ីអ៊ីវ ស្ករ ខ្ញី ក្រាម ម្រេច ។
វិធីធ្វើ
យកសាច់គោជាដុំវែងៗ ប្រវែងមួយចង្អុលដៃ ប្រឡាក់និងអំបិលក្រាម (បុកឱ្យម៉ដ្ឋ) ចាក់ទឹកត្រី បន្តិច ទឹកស៊ីអ៊ីវ ស្ករ ម្សៅស៊ុប ម្រេចបុក ហើយបុកខ្ញីពូតយកទឹកដាក់ផង ច្របល់ចូលគ្នាឱ្យសព្វ ទុកពីរម៉ោង ទើបយកទៅដោតនិងចង្កាក់ឫស្សី ចងខ្សែហាលថ្ងៃ ចំនួនបីថ្ងៃឱ្យស្ងួត ទើបយកមក អាំងឱ្យឆ្អិន ដំឱ្យទន់ បេះជាសរសៃៗ ទុកទទួលទានជាមួយជ្រក់ចំរុះ (ធ្វើជាគ្រឿងក្លែម) ។

ឆាត្រកួនប្រេងខ្យង
គ្រឿងផ្សំ
ត្រកួនចិន ខ្ទឹមស ម្ទេសដៃនាង ខ្លាញ់ឬប្រេង ប្រេងខ្យង អំបិល ស្ករ ម្សៅស៊ុប។
វិធីធ្វើ
១-ត្រកួនក្តិចខ្លីល្មម ប៉ុនមួយចង្អុរដៃ លាងទឹកឱ្យស្អាត។
២-ខ្ទឹមសដំ បកសំបកចិញ្ច្រាំឱ្យល្អិត ម្ទេសកាត់ល្អិតៗ។
៣-យកខ្ទះដាក់ខ្លាញ់ ឬប្រេងឱ្យឡើងក្តៅ ដាក់ខ្ទឹមស ម្ទេសឆាឱ្យឡើងឈ្ងុយទើបដាក់ត្រកួនចូល ឆាពីរបីត្រឡប់ ដាក់អំបិល ស្ករ ម្សៅស៊ុប ប្រេងខ្យង ឆាមួយត្រឡប់ពីរ ភ្លក់មើលឱ្យល្មម ។

 សម្លរម្ជូរត្រពាំងសាច់ប្រៃ
គ្រឿងផ្សំ
សាច់ប្រៃ ត្រពាំងត្រាំ ខ្ទិះដូង ម្តេងខ្ចី ស្លឹកគ្រៃ ស្ករស កាពិ ទឹកអំបិលជ្រំ ម្ទេសចង្អុលមេឃ ស្លឹកក្រូចសើច ទឹកត្រី ។
វិធីធ្វើ
១-ដំស្លឹកគ្រៃ ខ្ទឹមក្រហម កាពិ ចូលគ្នាឱ្យម៉ដ្ឋល្អ។ ដាំខ្ទិះដោយដាក់ភ្លើងហ៉ឹមៗ ពេលពុះដាក់ គ្រឿងដែលជ្រុំចូលគ្នា ហើយក៏ដាក់សាច់ប្រៃ និងទំពាំងត្រាំ រំងាស់រហូតទាល់តែសាច់ហើយនិង ទំពាំងផុយល្អ ដាក់ម្ទេសមេឃហាន់ ។
២-ភ្លក់មើលតាមចូលចិត្តដោយដាក់ទឹកអំពិលជ្រុំ ស្ករស ទឹកត្រី និងរោយដោយស្លឹកក្រូចសើច។

សម្លរណាំយ៉ា
គ្រឿងផ្សំ
ត្រីរ៉ស់ ស្លឹកគ្រៃ ខ្ទឹមស ខ្ទឹមក្រហម រមៀត ខ្ជាយ ម្ទេសក្រៀម ដូងទុំ ទឹកត្រី អំបិល ប្រហុក ត្រកួន សណ្តែកបណ្តុះ ។
វិធីធ្វើ
យកត្រីមកស្ងោរឱ្យឆ្អិន (អាំងក៏បាន) រួចបេះយកសាច់មកបុកឱ្យល្អិត ។ ដូងកោសទុកក្បាលខ្ទិះ ផ្សេង ចុងខ្ទិះផ្សេង ស្លឹកគ្រៃ រមៀត ខ្ជាយ ខ្ទឹមស-ក្រហម ម្ទេសក្រៀម ត្រូវហាន់ ឬក៏លាយបញ្ជូល គ្នា។ យកឆ្នាំងដាក់ក្បាលខ្ទិះរំងាស់ជាមួយនិងគ្រឿងឱ្យឡើងឈ្ងុយ រួចដាក់ត្រីដែលបុកកូរឱ្យសព្វ ចាក់ទឹកត្រីនិងចុងខ្ទិះ បង់អំបិលទុកឱ្យពុះ សឹមយកប្រហុកមកជ្រុំភ្លក្សមើលឱ្យដឹងសាបប្រៃជាការ ស្រេច។
ឯសណ្តែកបណ្តុះត្រូវស្រុះទឹកក្តៅ រួចដួសដាក់ចានមួយផ្សេង។ យកត្រកួនមកហាន់ជាកង់ៗ ស្រុះទឹក ក្តៅ ដាក់និងខ្លាញ់ក៏បាន ។
សម្លរនេះត្រូវតែបរិភោគជាមួយនិងនំបញ្ចុក ហើយត្រូវថែមស្ករ និងកាពិបន្តិចផង ។

ការីខ្មែរ
គ្រឿងផ្សំ
សាច់មាន់ឬសាច់គោ ឬសាច់ទា ស្លឹកគ្រៃ ម្ទេសក្រៀម រមៀត ខ្ជាយ រំដេង ខ្ទឹមស ខ្ទឹមក្រហម អំបិល គ្រាប់ការីគ្រប់មុខ ដំឡូងបារាំង ឬដំឡូងជ្វា ដូងទុំ ទឹកត្រី ។
វិធីធ្វើ
សាច់លាងទឹកកាប់ជាដុំៗ ស្លឹកគ្រៃ រមៀត ខ្ជាយ ម្ទេសក្រហម រំដេង ខ្ទឹមស-ក្រហម ហាន់បុកលាយ ជាមួយួគ្នានិងកាពិ គ្រាប់ការីត្រូវលីងឱ្យឈ្ងុយ យកមកបុកឱ្យម៉ដ្ឋ ដូងត្រូវកោសទុកចុងខ្ទិះផ្សេង ហើយក្បាលខ្ទិះយកមករម្ងាស់ក្នុងឆ្នាំងជាមួយសាច់និងគ្រឿងឱ្យឈ្ងុយ ចាក់ការីចូលទុកឱ្យចេញ ប្រេងបន្តិចសឹមចាក់ចុងខ្ទិះចូល ចាក់ទឹកត្រី អំបិល ទុកឱ្យពុះផុយសាច់ល្អ ទើបយកដំឡូងមកចិត្ត សំបកគាស់ជាដុំៗ ដាក់បង់ទុកមួយសន្ទុះភ្លក្សមើលតាមត្រូវការ ។

 ញាំល្ហុង
គ្រឿងផ្សំ
ល្ហុងពងមាន់ សាច់ជ្រូក កំពិស សណ្តែកដីលីង ជីរគ្រប់មុខ ខ្ទឹមស ម្ទេសខ្មាំង ទឹកខ្មេះ ឬក្រូចឆ្មារ ទឹកត្រី ស្ករស។
វិធីធ្វើ
១-ល្ហុងចិតសំបក ឈូសនិងដែកសំរាប់ឈូស។ សាច់ជ្រូកស្ងោរឱ្យឆ្អិន ហាន់ជាសរសៃល្អិតៗ។ កំពិស ស្រុះឱ្យឆ្អិន។ ជីបេះលាងទឹកឱ្យស្អាត ហើយដាក់អោយស្រោះទឹក។
២-បុកខ្ទឹមស ខ្ទឹមក្រហម ម្ទេស ចូលគ្នាដួសដាក់ចាន ចាក់ទឹកខ្មេះ ស្ករស ទឹកត្រី ភ្លក់មើលតាម ចូលចិត្ត ។
៣-ពេលបរិភោគ យកចានចាប់ជីដាក់បាតចាន ទើបចាប់ល្ហុបដាក់ពីលើ រោយសាច់ជ្រូក កំពិស សណ្តែកដីលីង ទើបស្រូបទឹកត្រីជូរអែមជាការស្រេច ។

ញាំស្វាយ
គ្រឿងផ្សំ
ស្វាយល្ហួត ហៃប៊ី សាច់ជ្រូក ជីរគ្រប់មុខ ម្ទេសខ្មាំង ខ្ទឹមស ខ្ទឹមក្រហម សណ្តែកដីលីង ទឹកត្រី ស្ករស។
វិធីធ្វើ
១-ស្វាយល្ហួត ចិតសំបក សាប់ឱ្យល្អិតៗ សឹមចិតនិងកាំបិតមុខពីរ ចេញជាសរសៃៗ។
២-សាច់ជ្រូកស្ងោរឆ្អិនហាន់សរសៃល្អិតៗ។ ហៃប៊ីលាងទឹកបុកឱ្យម៉ដ្ឋ។
៣-ជីរបេះលាងទឹកឱ្យស្រស់ទឹក។ ខ្ទឹមស ខ្ទឹមក្រហម បកសំបកចិតបន្ទះស្តើងៗ។
៤-ទឹកត្រីលាយជាមួយស្ករស។ ពេលបរិភោគ ចាប់ស្វាយ សាច់ជ្រូក ហៃប៊ី ខ្ទឹមស ខ្ទឹមក្រហម ជីរ ច្របល់ចូលគ្នា ទើបចាក់ទឹកត្រី ស្ករសចូល ភ្លក់មើលតាមចូលចិត្ត លាយសណ្តែកដីលីងជាការស្រេច។

 ប្រហុកគ្រឿងខ្ទិះ
គ្រឿងផ្សំ
ប្រហុកសាច់ សាច់ជ្រូក (សាច់សុទ្ធ) ត្រីឆ្អើ ដូងទុំ សណ្តែកដី គល់ស្លឹកគ្រៃ ម្ទេសក្រហម រំដេង រមៀត សំបកក្រូចសើច គល់វ៉ាន់ស៊ុយ ខ្ទឹមស ខ្ទឹមក្រហម ទឹកត្រី ស្ករ ម្សៅស៊ុប ក្រសាំង ម្រះព្រេះ ត្រសក់ ត្រប់ស្រួយ សណ្តែកកួរ ស្ពៃក្តោប។
វិធីធ្វើ
១-យកប្រហុកចិញ្ច្រាំលាយជាមួយសាច់ជ្រូក ។
២-ស្លឹកគ្រៃ ម្ទេសក្រហម រំដេង រមៀត សំបកក្រូចសើច គល់វ៉ាន់ស៊ុយ ខ្ទឹមស ខ្ទឹមក្រហម បុកឱ្យម៉ដ្ឋ ហើយឆ្កៀលក្រសាំងដាក់បុកជាមួយគ្រឿង។
៣-ត្រីឆ្អើរបេះយកសាច់បុកឱ្យល្អិត សណ្តែកដីលីងបុកឱ្យល្អិត ម្រេះព្រៅបេះលាងទឹកឱ្យស្អាត។
៤-កោសដូងពូតយកក្បាលខ្ទិះ ដាក់រំងាស់ឱ្យបែកប្រេង ហើយដាក់គ្រឿង សាច់ជ្រូក ត្រីឆ្អើ សណ្តែកដី ចាក់ទឹកត្រី ស្ករ ម្សៅស៊ុប កូរត្រលប់ចូលគ្នាឱ្យស្ងួតទឹក ភ្លក់មើលឱ្យល្មម ទើបដាក់ម្រេះព្រៅ ហើយ ដួសដាក់ចានជាការស្រេច។
ប្រហុកគ្រឿងខ្ទិះនេះ ទទួលទានផ្ទាប់ជាមួយត្រសក់ ត្រប់ស្រួយ សណ្តែកកួរ ស្ពៃក្តោប។

កង្កែបសំដែងរិទ្ធិ
គ្រឿងផ្សំ
កង្កែប គល់ស្លឹកគ្រៃ ម្ទេសឆ្អើរ ខ្ជាយ ខ្ទឹមស ខ្លាញ់ជ្រូកស្រស់ សណ្តែកដី រំដេង រមៀត អំបិល។
វិធីធ្វើ
១-យកកង្កែបដែលមានពោះ កុំឱ្យហែក មកកាត់ដៃ និងកំភួនជើង ចិញ្ច្រាំលាយជាមួយនិងខ្លាញ់ជ្រូក ហើយនិងសាច់ខ្លួនកង្កែបខ្លះឱ្យល្អិតពេក។ ឯខ្លួនវាដែលកាប់ដៃកាប់ជើងនោះ ត្រូវយកមកប្រឡាក់ អំបិលបន្តិចៗ , គល់ស្លឹកគ្រៃត្រូវហាន់រួចបុកលាយជាមួយនិងរមៀត ខ្ជាយ រំដេង ម្ទេសឆ្អើរ អំបិល ខ្ទឹមស បុកឱ្យល្អិត រួចសឹមយកសាច់ចិញ្ច្រាំមកដាក់បុកលាយជាមួយឱ្យសព្វ សណ្តែកដីត្រូវលីងញី សំបក រួចបុកសុំឱ្យល្អិតល្អន់យកលាយសាច់ហើយនិងគ្រឿងនោះ រួចយកទៅច្រកក្នុងពោះកង្កែប ដែលប្រឡាក់អំបិលឱ្យពេញទើបយកទៅហាលថ្ងៃឱ្យស្ងួតទឹក សឹមយកមកអាំងជាការស្រេច។
ឯកង្កែបសំដែងរិទ្ធិនេះ បើចង់ដាក់ទឹកត្រី ឫស្ករលាយជាមួយនិងគ្រឿងផងក៏បានតាមចូលចិត្ត ។

 ឆាខ្ទិះពុតញងគ្រឿង
គ្រឿងផ្សំ
សាច់គោ ឫ សាច់ជ្រូក ម្ទេសឆ្អើរ ខ្ទឹមក្រហម ខ្ទឹមស ម្រេច ឫសវ៉ាន់ស៊ុយ រំដេង ស្លឹកគ្រៃ កាពិ អំបិល ស្ករ ទឹកត្រី សំបកក្រូចសើច ដូងទុំ ត្រប់ពុតញង ។
វិធីធ្វើ
សាច់ត្រូវហាន់ជាចំណិតស្តើង ម្ទេសឆ្អើរ ខ្ទឹមក្រហម ខ្ទឹមស ម្រេច ឫសវ៉ាន់ស៊ុយ រំដេង ស្លឹកគ្រៃ សំបកក្រូចសើច អំបិល កាពិ ត្រូវបកលាយគ្នាឱ្យល្អិត ដូងទុំកោសពូតយកតែក្បាលខ្ទិះ ត្រប់ពុតញង ត្រូវពុះជាពីរត្រាំទឹក។ យកខ្ទះដាក់ក្បាលខ្ទិះរម្ងាស់ឱ្យឡើងប្រេង ដាក់គ្រឿងបុកចូលឱ្យឈ្ងុយ រួច ដាក់ត្រប់ច្រូចទឹកត្រី និងស្ករបន្តិច ភ្លក្សមើលឱ្យល្មម ដួសដាក់ចានជាការស្រេច។

 ស្ងោរជ្រក់សាច់ចំហុយ
គ្រឿងផ្សំ
សាច់ចំឡក ស្លឹកងប់ ផ្កាចាន់ ម្តេច ខ្ទឹមស អំបិលម៉ដ្ឋ ទឹកស៊ីអ៊ីវ ស្ករត្នោត ស្រាចិន។
វិធីធ្វើ
១-ដាច់ទឹកចូលក្នុងឆ្នាំងដាក់គ្រឿងផ្សំគ្រប់យ៉ាងព្រមគ្នា ដាក់លើភ្លើងហ៉ឹមៗ រំងាស់ឱ្យទឹកថ្លា និង សាច់ផុយល្មមប្រហែល ៣ ទៅ ៤ម៉ោង (ឧស្សាហ៍យកស្លាបព្រាដួសពពុះចេញ)។

 សម្លរម្ជូរមាន់
គ្រឿងផ្សំ
សាច់មាន់ អំបិល ទឹកត្រី គល់ស្លឹកគ្រៃ ខ្ទឹមស ក្រហម រមៀត រំដេង ស្លឹកក្រូចសើច ប្រហុកល្អ ខ្លាញ់ ម្ជូរអំពិលទុំ។
វិធីធ្វើ
១-គល់ស្លឹកគ្រៃ ខ្ទឹមស-ក្រហម រំដេង រមៀត ស្លឹកក្រូចសើចបន្តិច អំបិលបន្តិច បុកលាយចូលគ្នា។ សាច់មាន់កាប់ជាដុំៗ ។ ខ្ទឹមស បកសំបកចិញ្ច្រាំឱ្យម៉ដ្ឋ។
២-យកឆ្នាំងដាំ ចាក់ខ្លាញ់ ដាក់សាច់មាន់កូរជាមួយនិងគ្រឿងឱ្យសព្វឡើងឈ្ងុយ ចាក់ទឹកចូលទុក ឱ្យពុះ ជ្រំប្រហុកនិងអំពិល ថែមទឹកត្រី អំបិល ភ្លក់មើលឱ្យដឹងជូរ ប្រៃ ល្មមស្មើគ្នា រួចហែកស្លឹកក្រូច សើចដាក់ចូលបន្តិចទៀត បើចង់ឱ្យសម្លរនេះមានរសជាតិឆ្ងាញ់ពិសារ ត្រូវថែមម្សៅស៊ុបបន្តិច រួចទុក ឱ្យផុយសាច់ ហើយសឹមលើកដាក់ចុះមក។
៣-យកខ្ទះដាក់ខ្លាញ់ទុកឱ្យក្តៅ យកខ្ទឹមស ដែលចិញ្ច្រាំមកបំពងឱ្យឡើងពណ៌កន្លាត រួចដួសខ្ទឹមនោះ ចាក់មកក្នុងសម្លរជាការស្រេច ។

សម្លរម្ជូរត្រពាំងសាច់ប្រៃ
គ្រឿងផ្សំ
សាច់ប្រៃ ទំពាំងត្រាំ ខ្ទិះដូង ម្តេងខ្ចី ស្លឹកគ្រៃ ស្ករស កាពិ ទឹកអំពិលជ្រំ ម្ទេសចង្អុរមេឃ ស្លឹកក្រូចសើច ទឹកត្រី ។
វិធីធ្វើ
១-ដំស្លឹកគ្រៃ ខ្ទឹមក្រហម កាពិ ចូលគ្នាឱ្យម៉ដ្ឋល្អ។ ដាំខ្ទិះដោយដាក់ភ្លើងហ៉ឹមៗ ពេលពុះដាក់គ្រឿង ដែលជ្រំចូលគ្នា ហើយក៏ដាក់សាច់ប្រៃនិងទំពាំងត្រាំ រំងាស់រហូតទាល់តែសាថ ហើយនិងទំពាំងផុយល្អ ដាក់ម្ទេសមេឃ(ហាន់) ។
២-ភ្លក់មើលតាមចូលចិត្ត ដោយដាក់ទឹកអំពិលជ្រំ ស្ករស ទឹកត្រី និងរោយដោយស្លឹកក្រូចសើច។

ក្តាមស្រែភ្លេចខ្លួន
គ្រឿងផ្សំ
ក្តាមស្រែ (យកកូនក្តាមតូច) ម្សៅឆា ពងទា សាឡាដ ត្រសក់ ទឹកត្រី ទឹកខ្មេះ ស្ករ ខ្ទឹមក្រហម។
វិធីធ្វើ
កូនក្តាមបកស្នូក និងពោះ លាងទឹកឱ្យស្អាត ទើបជ្រលក់មកចានម្សៅ ដែលលាយជាមួយនិងពងទា រួចសឹមយកទៅបំពងនិងខ្លាញ់ដែលកំពុងតែក្តៅឱ្យក្រហម ស្រង់ដាក់ចាន ខ្ទឹមស បុកលាយជាមួយ និងស្ករសឱ្យល្អិត ចាក់ទឹកត្រី ទឹកខ្មេះចូល ភ្លក្សមើលឱ្យល្មមសឹមហាន់ខ្ទឹមក្រហមជាបន្ទះស្តើងដាក់ លាយជាមួយ ដួសដាក់កូនចានមួយទុក។
ធ្វើទឹកជ្រលក់ សាឡាដ ត្រូវបេះលាងទឹក រួចយកមករៀបដាក់ចានសំប៉ែត យកក្តាមមកដាក់ពីលើ សាឡាដដាក់កណ្តាលចាន។ ត្រសក់ត្រូវចិតជាបន្ទះស្តើងៗរៀបដាក់ជុំវិញចានជាការស្រេច ។

សម្លរម្ជូរគ្រឿងសមុទ្រគ្រប់មុខ
គ្រឿងផ្សំ
ត្រីឆ្ពង់ មឹក បង្គារស្រស់ គ្រំ លៀសសមុទ្រ ក្តាមសេះ ដូង ម្តេង ស្លឹកគ្រៃ ស្លឹកក្រូចសើច(ហែក) ទឹកត្រី ក្រូចឆ្មា ម្ទេសខ្មាំង ជីក្តិចជាកញ្ចុំ ប៉េងប៉ោះ (ពណ៌សេដា ដាក់ទាំងមូល) ។
វិធីធ្វើ
១-ត្រីឆ្ពង់លាងទឹកឱ្យស្អាត ធ្វើស្រការខ្វេះពោះវៀន ព្រលះសាច់ ហើយហាន់ជាដុំៗ បង្កងស្រស់បក សំបក ពុះខ្នងខ្វេះយកសរសៃខ្មៅចេញ ត្រីយ៉ីវហ៉ឺអង្កន់ជាបួនជ្រុង ហើយហាន់ជាដុំៗ ក្តាមសេះហាន់ ជាកង់ៗ ដង្កៀបក្តាមដំឱ្យបែកស្រួលទទួលទាន គ្រំ លៀសសមុទ្របកសំបកចេញម្ខាងឱ្យសល់កន្លែង ជាប់សាច់។
២-ច្របាច់ដូងយកខ្ទិះ២កូនចាន ។ ដាក់ខ្ទិះនៅក្នុងឆ្នាំង ដាក់លើភ្លើងឱ្យពុះ ដាក់ម្តេងស្លឹកគ្រៃ ស្លឹក ក្រូចសើចហែកពេលពុះម្តងទៀត ដាក់ត្រីក្តាម បង្កង ត្រីមឹង លៀស ទឹកត្រី ប៉េងប៉ោះ ឆ្អិនល្មមលើក ចុះ។
៣-ដាក់ទឹកក្រូចឆ្មា ភ្លក់មើលតាមចូលចិត្ត ហើយរោយជីដែលក្តិចជាកញ្ចុះ ។

អគ្គីគោដុត
គ្រឿងផ្សំ
សាចគោ (សាច់ល្អ) ខ្លាញ់រាវ ទឹកខ្មេះ ម្រេច អំបិល ត្រសក់ គល់ខ្ទឹម ខ្ទឹមស ធ្យូង។
វិធីធ្វើ
សាច់គោត្រូវកាត់ជាដុំយ៉ាងក្រាស់ រាងបួនជ្រុងស្មើរ ប្រវែង១២សង្ទីម៉ែត្រ។ យកធ្យូងមកដុតឱ្យឆេះ ដាក់ចង្អើរអាំងសាច់គោ ប្រែឱ្យក្រៀម រួចយកស្លាបព្រាដួសខ្លាញ់រាវចាក់ពីលើសាច់ ឱ្យឆេះខ្លាញ់ រោលសាច់គោ ហើយត្រលប់ម្ខាងទៀត ចេះតែដួសចាក់ពីលើសាច់ឱ្យឆេះម្តងបន្តិចៗឱ្យសព្វ ទាល់តែ សាច់នោះឆ្អិនល្មម សឹមលើកចានសំប៉ែត្រមួយទុក។ ត្រសក់ត្រូវចិតជាចំណិត គល់ខ្ទឹមត្រូវយកមក សាប់ដាក់ត្រាំទឹកឱ្យរីក រួចបកសំបកឱ្យល្អិតសព្វ ភ្លក្សមើលឱ្យដឹងជូរ ប្រៃ ល្មម បើសិនសាប ដាក់ អំបិលថែម កុំដាក់ទឹកត្រីឱ្យសោះ ហើយបើចង់ដាក់ស្ករស បន្តិចផងក៏បានតាមចូលចិត្ត ។ ដល់ពេល បរិភោគត្រូវយកកូនកាំបិតយ៉ាងមុត និងសម កាត់សាច់គោជ្រលក់មកក្នុងចានទឹកជ្រលក់ ផ្ទាប់ ជាមួយនិងត្រសក់ គល់ខ្ទឹម តាមត្រូវការ ។ ឯអគ្គីគោដុតនេះ គេច្រើនធ្វើជាម្ហូបក្លែម ។

 ឡត
គ្រឿងផ្សំ
សំបកចៃយ៉ សាច់ជ្រូក (សាច់លាយខ្លាញ់បន្តិច) សណ្តែកដី ទឹកត្រី ស្ករស ខ្ទឹមស ខ្លាញ់រាវ អំបិលម៉ដ្ឋ ពងទា ។
វិធីធ្វើ
យកសំបកចៃយ៉កាត់គែមៗចោល រួចសឹមកាត់ជាបួនឱ្យស្មើគ្នា យកទៅជ្រលក់ទឹកលាយឱ្យទន់។ សាច់ជ្រូកត្រូវចិញ្ច្រាំជាមួយនិងខ្ទឹមសឱ្យម៉ដ្ឋ សណ្តែកដីត្រូវលីងញីសំបកចេញ រួចយកមកហាន់ឱ្យល្អិត ទើបយកទៅដាក់លាយជាមួយនិងសាច់ជ្រូក ហើយច្រូចទឹកត្រី ស្ករ អំបិល ម្សៅស៊ុប គោះពងទាដាក់ ច្របល់ឱ្យសព្វ រួចយកចៃយ៉ដែលហាលមកដាក់សាច់មូលឱ្យណែន យកទៅដាក់ចៀនក្នុងខ្ទះដែល មានខ្លាញ់កំពុងតែក្តៅ ទុកឱ្យក្រហមជាការស្រេច ។ ឯឡតនេះគេបរិភោគជាមួយនិងជ្រក់ចំរុះ ។

មាន់ខ្ចប់
គ្រឿងផ្សំ
មាន់ ខ្ញី សៀងផ្អែម ខ្ទឹមបារាំង ខ្ទឹមជ្រក់ ខ្ទឹមស ទឹកត្រី ទឹកស៊ីអ៊ីវខាប់ ខ្លាញ់រាវ ក្រដាសពណ៌កាគី ដែលគេប្រើសំរាប់ធ្វើក្របសៀវភៅ ។
វិធីធ្វើ
មាន់ត្រូវកាប់ជាដុំឱ្យតូចៗល្មម ខ្ញីត្រូវកោសសំបកហាន់ជាសរសៃឆ្មារៗ ខ្ទឹមជ្រក់ហាន់ជាបន្ទះស្តើងៗ ខ្ទឹមសបកសំបកចិញ្ច្រាំឱ្យល្អិត ខ្ទឹមបារាំងត្រូវបកសំបកពុះជាបួនហាន់ទទឹងជាបន្ទះស្តើងៗ ឯក្រដាស ត្រូវកាត់បត់ធ្វើជាថង់ទទឹង ៧សង់ទីម៉ែត្រ បណ្តោយ១២សង់ទីម៉ែត្រ តែត្រូវទុកមាន់ម្ខាងសំរាប់ច្រក សាច់។ យកខ្ទះដាំដាក់ខ្លាញ់ ដាក់ខ្ទឹមសចិញ្ច្រាំឱ្យឈ្ងុយ ចាក់សាច់មាន់ឆាឱ្យក្រៀមល្អ ទើបដាក់ខ្ញី ខ្ទឹមបារាំង ខ្ទឹមជ្រក់ទុកឱ្យស្រពាប់សឹមដាក់សៀង ទឹកត្រី ទឹកស៊ីអ៊ីវខាប់ ចាក់ទឹកបន្តិច ទុកឱ្យពុះ រម្ងាស់ទាល់តែសាច់មានឡើងក្រហម ហើយទឹកឡើងខាប់ ភ្លក្សមើលឱ្យល្មម ទើបដួសសាច់មាន់នោះ ដាក់មកក្នុងថង់ក្រដាស រួចមូរខ្ទាស់មាត់ថង់ឱ្យជិត។ លាងខ្ទះឱ្យស្អាត ចាក់ខ្លាញ់ឱ្យច្រើនបន្តិច ដាំឱ្យ ក្តៅ ទើបយកសាច់មាន់ដែលច្រកនោះមកចៀនមួយសន្ទុះទៀត សឹមស្រង់ដាក់ចានសំប៉ែតមួយ ជាការស្រេច ។

មាន់ប្រែក្រឡា
គ្រឿងផ្សំ
មាន់ ផ្សិតក្រៀម ឬ ផ្សិតចំបើង អំបិល ម្រេច ពងទា ម្សៅមី ទឹកត្រី ខ្ទឹមស ស្ករ ក្រូចឆ្មារ ទឹកខ្មេះ ខ្លាញ់រាវ។
វិធីធ្វើ
មាន់ត្រូវពន្លេះយកតែសាច់ ចិញ្ច្រាំឱ្យល្អិតជាមួយនិងផ្សិត បើផ្សិតក្រៀមត្រូវដាក់ត្រាំទឹកឱ្យរីក សឹម យកទៅចិញ្ច្រាំ រួចយកទៅដាក់ប្រឡាក់ជាមួយនិងអំបិល ម្រេច រោយម្សៅមីបន្តិច ច្របល់ចូលគ្នា យកមកកាប់ជាកំណាត់ខ្លីៗ រួចយកសាច់ដែលប្រឡាក់នោះមកដាក់រុំជុំវិញឆ្អឹងឱ្យជិត ពងទាត្រូវគោះ ដាក់ចាន វាយឱ្យបែក។ យកខ្ទះចាក់ខ្លាញ់ឱ្យច្រើន ទុកឱ្យក្តៅរួចយកសាច់ដែលរុំនឹងឆ្អឹងនោះមក ជ្រលក់ក្នុងចានពងទា ដាក់ចៀនឱ្យឆ្អិនសឹមស្រង់ដាក់ចាន។ ខ្ទឹមស និងស្ករសត្រូវបុកឱ្យម៉ដ្ឋលាយ ជាមួយទឹកត្រី និងទឹកក្រូចឆ្មារ ឬទឹកខ្មេះ ភ្លក់មើលឱ្យល្មមទុកធ្វើជាទឹកជ្រលក់ ។

ត្រីងៀតហែលទឹក
គ្រឿងផ្សំ
ត្រីងៀតរ៉ស់ ត្រីឆ្អើរ រំដេង រមៀត សំបកក្រូចសើច ម្ទេសឆ្អើរ គល់ស្លឹកគ្រៃ ខ្ទឹមស អំបិល ត្រសក់ កាពិ ដូងទុំ ស្ករ ។
វិធីធ្វើ
ត្រីងៀតត្រូវកាត់ជាដុំធំៗ ដាក់ត្រាំទឹក ត្រីឆ្អើរត្រូវបេះយកតែសាច់ជាដុំធំ ត្រសក់ត្រូវចិតជាចង្វាមូល ដូងត្រូវកោសពូតយកក្បាលខ្ទិះទុកផ្សេង ចុងខ្ទិះទុកផ្សេង គល់ស្លឹកគ្រៃត្រូវហាន់បុកលាយជាមួយនិង រំដេង រមៀត សំបកក្រូចសើច ម្ទេស ត្រីឆ្អើរ អំបិល ខ្ទឹមស កាពិឱ្យម៉ដ្ឋ យកឆ្នាំដាក់ក្បាលខ្ទិះរម្ងាស់ ឱ្យចេញប្រេង ដាក់គ្រឿងដែលបុកចូលឱ្យឈ្ងុយ ដាក់ត្រីងៀត និងត្រីឆ្អើរចូល កូរឱ្យសព្វ សឹមដាក់ ត្រសក់ ចាក់ខ្ទិះចុងចូលឱ្យល្មម និងដាក់ឱ្យពុះ ភ្លក់មើលឱ្យល្មម បើសាបត្រូវថែមទឹកត្រីបន្តិច ហើយ បង់ស្ករជាការស្រេច ។

 ការីខ្មែរ
គ្រឿងផ្សំ
សាច់មាន់ ឬ សាច់កោ ឬ សាច់ទា ស្លឹកគ្រៃ ម្ទេសក្រៀម រមៀត ខ្ជាយរំដេង ខ្ទឹមស ខ្ទឹមក្រហម អំបិល គ្រាប់ការីគ្រប់មុខ ដំឡូងបារាំង ឬ ដំឡូងជ្វា ដូងទុំ ទឹកត្រី ។
វិធីធ្វើ
សាច់សាងទឹកកាប់ជាដុំៗ ស្លឹកគ្រៃ រមៀត ខ្ជាយ ម្ទេសក្រហម រំដេង ខ្ទឹមស-ក្រហម ហាន់បុកលាយ ជាមួយគ្នានិងកាពិ គ្រាប់ការីត្រូវលីងឱ្យឈ្ងុយ យកមកបុកឱ្យម៉ដ្ឋ ដូងត្រូវកោសទុកចុងខ្ទិះផ្សេង ហើយក្បាលខ្ទិះយកមករម្ងាស់ក្នុងឆ្នាំងជាមួយសាច់និងគ្រឿងឱ្យឈ្ងុយ ចាក់ការីចូល ទុកឱ្យចេញ ប្រេងបន្តិចសឹមចាក់ចុងខ្ទិះចូល ចាក់ទឹកត្រី អំបិល ទុកឱ្យពុះផុយសាច់ល្អ ទើបយកដំឡូងមកចិត្ត សំបក គាស់ជាដុំៗ ដាក់បង់ទុកមួយសន្ទុះ ភ្លក្សមើលតាមត្រូវការ។

ស៊ុបឆ្អឹងគោ
គ្រឿងផ្សំ
ឆ្អឹងជើងគោ ស្ពៃ ល្ហុង ដំឡូង ខ្ទឹមបារាំង មីសួលីវ ឬនួយ 9នៀវិលលបេ ឬ នំប៉័ង ម្សៅស៊ុប។
វិធីធ្វើ
យកឆ្នាំដាក់ទឹកឱ្យពុះ រួចយកឆ្អឹងគោមកលាងទឹក ហើយកាប់ដាក់ស្ងោរក្នុងឆ្នាំទុកឱ្យពុះចំនួនកន្លះ ម៉ោង ។
យកល្ហុងមកចិតសំបកឱ្យស្អាតហើយពុះជាបួនឆ្កឹះយកគ្រាប់ឱ្យអស់។ ស្ពៃលាងទឹកបេះជាធាងៗ។
ខ្ទឹមបារាំងយកមកដុតភ្លើងឱ្យពុល ទើបយកបន្លែទាំង៣មុខនេះមកដាក់ស្ងោរ ដាក់ម្សៅស៊ុបបន្តិច ទុកឱ្យពុះចំនួន៤ម៉ោង ទើបស្រង់បន្លែទាំងនោះមកជ្រុំឱ្យម៉ដ្ឋ ហើយដាក់ចូលទៅវិញឱ្យខាប់ទឹក រួច បង់អំបិលភ្លក្សមើលឱ្យសាបល្មម។ កាលណាជិតដល់ពេលបរិភោគហើយ សូមយកនួយ 9នៀវិលលបេ ឬ មីសួលីវ មកដាក់ស្ងោរជាមួយ។ សាសន៍បារាំងគេច្រើនយកនំប៉័ងមកកាត់ជាដុំៗប៉ុនមេដៃ មកបំពង ខ្លាញ់ឱ្យក្រហមស្រួយល្អ ទើបយកទឹកស៊ុបមកបន្តក់ពីលើ។ ឯស៊ុបនេះ បើគេចង់ដាក់ល្ពៅជំនួសល្ហុង ក៏បានដែរ ។

បាយលីងនិងសាច់ក្តាមសមុទ្រ
គ្រឿងផ្សំ
ខ្ទឹម ខ្លាញ់ជ្រូក សាច់ជ្រូក សាច់ក្តាម ស្លឹកវ៉ាន់ស៊ុយ ម្រេច ទឹកត្រី ទឹកខ្មេះ សាច់ក្រក បាយ ប៉េងប៉ោះកំប៉ុង។
វិធីធ្វើ
យកសាច់ជ្រូក និងខ្លាញ់ជ្រូកហាន់ជាចំណិតតូចៗ ក្តាមស្ងោរឱ្យឆ្អិនបេះយកតែសាច់ ខ្ទឹមសបកសំបក ឱ្យអស់ចិញ្ច្រាំឱ្យល្អិត យកខ្ទះដាក់ដាំ រួចយកខ្លាញ់ដែលហាន់នោះជំហៀវទាល់តែចេញខ្លាញ់ ទើប យកខ្ទឹមដែលចិញ្ច្រាំទុកនោះដាក់ចៀនទាល់តែឈ្ងុយ។ ឯសាច់ក្រកហាន់ជាចំណិតតូចៗ ហើយយក សាច់ជូក សាច់ក្តាម សាច់ក្រក ដាក់ឆាជាមួយគ្នាឱ្យសព្វ ចាក់ទឹកត្រីបន្តិច និងច្រូចទឹកខ្មេះបន្តិចបន្តួច មើលបើគ្រឿងទាំងនោះឆ្អិនល្អហើយ យកបាយចាក់ទៅក្នុងសាច់នោះ កូរឱ្យសព្វដើម្បីឱ្យសាច់ និង បាយនោះចូលគ្នា ភ្លក្សមើលសាបប្រៃល្មមហើយ ដួសដាក់ចាន រោយស្លឹកវ៉ាន់ស៊ុយ និងរោយម្រេច ជាក្រោយ ។

ខម៉ាំ
គ្រឿងផ្សំ
ម៉ាំយួន ត្រីរ់ស់ សាច់ជ្រូក (សាច់បីជាន់) ត្រកួន ជីគ្រប់មុខ ខ្ទឹមស ស្រទបចេកខ្ចី។
វិធីធ្វើ
១-ត្រីរ៉ស់ត្រូវពន្លះយកឆ្អឹងចេញ ហើយហាន់ជាបន្ទះស្តើងៗ សាច់ជ្រូកត្រូវយកមកចិញ្ច្រាំ។ យកឆ្នាំង ដាក់ទឹកឱ្យល្មម រួចយកត្រី សាច់ជ្រូក ម៉ាំយួន និងខ្ទឹមស ចិញ្ច្រាំដាក់លាយជាមួយគ្នា ដាំឱ្យពុះ រម្ងាស់ឱ្យយូរបន្តិចសឹមដាក់ចុះមក (តែប្រយ័ត្នកុំឱ្យរាវ)។
២-ស្រទបចេកយកតែខ្ចី ហើយយកសំបកក្រៅឱ្យអស់ រួចមូរហាន់ជាសរសៃឆ្មារៗ។ ត្រកួនត្រូវ ហាន់ជាកង់ស្តើងៗ។ ជី និងសណ្តែកបណ្តុះត្រូវយកមកលាយច្របល់គ្នាជាមួយនិងស្រទបចេក ត្រកួន ដាក់ចានមួយផ្សេង។
៣-ដល់ពេលបរិភោគត្រូវចាប់បន្លែ ដែលលាយគ្នានោះដាក់មកក្នុងចានបាយ រួចសឹមដួសទឹកខម៉ាំ ស្រោចពីលើទទួលទានមានរសជាតិឆ្ងាញ់។

អាម៉ុក
គ្រឿងផ្សំ
ត្រីរ៉ស់ ស្លឹកគ្រៃ ខ្ជាយ រមៀត ខ្ទឹមស ម្ទេសក្រៀម អំបិល ទឹកត្រី ស្លឹកក្រូចសើច រឺ សំបកក្រូចសើច ស្លឹកញ ដូងទុំ ប្រហុកសាច់។
វិធីធ្វើ
យកត្រីមកពន្លះសាច់យកឆ្អឹងចេញ ហើយហាន់ជាបន្ទះស្តើងៗ។ ស្លឹកគ្រៃ រមៀត ខ្ជាយ ខ្ទឹមស ម្ទេសក្រៀម អំបិល ត្រូវបុកលាយជាមួយគ្នាឱ្យម៉ដ្ឋ រួចបារដាក់មកក្នុងចានសាច់ត្រី ។ ដូងត្រូវ កោសពូតយកតែក្បាលខ្ទិះ ចាក់មកក្នុងចានត្រីដែរ។ យកប្រហុកបន្តិច ចិញ្ច្រាំឱ្យល្អិតបន្តិច ដាក់លាយជាមួយគ្នា ច្រូចទឹកត្រី ទើបយកដងវែកមកកូរឱ្យសព្វទាល់តែបែកសាច់ត្រី ហើយទឹកខ្ទិះ នោះឡើងខាប់រលាយចូលគ្នាសឹមឈប់កូរ។ ស្លឹកញត្រូវកាត់ជាកំណាត់ខ្លីៗដាក់ពីលើស្លឹកចេក ទើប ដួសសាច់ត្រីដែលកូរនិងទឹកខ្ទិះនោះ ចាក់ពីលើហើយខ្ចប់ឱ្យជិត យកធាងដូងធ្វើជាកន្លះខ្ទាស់ឱ្យជាប់ រួចយកទៅចំហុយក្នុងឡាំងស៊ីង ទុកឱ្យឆ្អិនជាការស្រេច ។

សាច់គោអាំងជ្រក់
គ្រឿងផ្សំ
សាច់គោល្អ ម្ទេសក្រហម គល់ស្លឹកគ្រៃ រំដេង ខ្ជាយ សំបកក្រូចសើច ខ្ទឹមស ខ្ទឹមក្រហម គ្រឿងការី សណ្តែកដី ដូងទុំ អំបិលទឹកត្រី ស្ករស ម្សៅស៊ុប ឬស្សីធាងដូង។
វិធីធ្វើ
១- សាច់គោល្អហាន់ជាបន្ទះស្តើងៗ ប្រវែងមួយួចង្អុរដៃ ។
២- គល់ស្លឹកគ្រៃ ម្ទេសក្រហម រំដេង ខ្ជាយ សំបកក្រូចសើច ខ្ទឹមស ខ្ទឹមក្រហម គ្រឿងការី អំបិល បុកចូលគ្នាឱ្យម៉ដ្ឋ។
៣- ដូងទុំកោសពូតយកខ្ទិះដើម។
៤- សណ្តែកដីលីងបុក (កុំឱ្យ់ល្អិតពេក)។
៥- យកគ្រឿងសណ្តែកដីបុក ខ្ទិះដូងយកមកប្រឡាក់នឹងសាច់គោ ចាក់ទឹកត្រី ស្ករ ម្សៅស៊ុប ភ្លក់មីលឱ្យល្មម ទើបយកទៅមូរដោតនឹងចង្កាក់ឬស្សី អាំងឱ្យឆ្អិន ទុកមួយអន្លើ។
វិធីធ្វើជ្រក់
យកល្លុង ឬ ផ្លែស៊ូ ត្រសក់ មើមការ៉ុត ប៉ិគក់ មកចិតបួនជ្រុងប៉ិនមេដៃ ឬឆ្លាក់ជាក្បាច់ តាមការចេះ ហើយត្រាំទឹកខ្មេះ ស្ករ អំបិល រវាងប្រាំម៉ោង។
នៅពេលទទួលទាន ត្រូវយកធាងដូងមកលួសសន្លឹកចេញ ទុកស្លឹកខាងចុងបន្តិច កាត់ជារៀងព្រួញ ទេបឹហូតសាច់គោពីចង្កាក់ឬស្សី មកដោតឆ្លាស់គ្នានឹងជ្រលក់ រៀបដាក់ចានតាមសមគួរ។

 ច្រនួចទ្រង់គ្រឿង
គ្រឿងផ្សំ
សាច់គោ (សាច់ល្អ) ខ្លាញ់ជ្រូកសុទ្ធ ជ្រក់ចំរុះ ម្ទេសក្រហម គល់ស្លឹកគ្រៃ រំដេង រមៀត សំបកក្រូចសើច គល់ជីវ៉ានស៊ុយ ខ្ទឹមស ខ្ទឹមក្រហម សណ្តែកដី អំបិលទឹកត្រី ស្ករស ម្សៅស៊ុប ឬស្សីធាងដូង។
វិធីធ្វើ
១- យកល្លុងប៉ិគក់មើមឆៃថាវ ស្ពៃក្តោប មើមការ៉ុត សណ្តែកគួរ ត្រសក់ ខ្ទឹមក្រហម ខ្ទឹមស (មកឆ្លាក់ជាផ្កា) លាយចំរុះគ្នា សណ្តែកគួរកាត់ប្រវែងពីថ្នាំងដៃ ខ្ទឹមក្រហមពុះជាពីរ ខ្ទឹមស ហាន់ជា បន្ទះស្តើងៗ ។
២- ដាំទឹកស្កររាវៗ ដាក់អំបិលចាក់ទឹកខ្មេះ ទឹកត្រីបន្តិច ម្សៅស៊ុប ភ្លក្សមើលឱ្យល្មម រួចដាក់បន្លែ ទាំងអស់នោះត្រាំទុកមួយយប់ ។
៣- សាច់គោ (ផុយ) ហាន់ជាបន្ទះតូចស្តើងៗល្មម ខ្លាញ់ជ្រូក (សុទ្ធ) ហាន់ជាបន្ទះស្តើងៗដែរ។
៤- គល់ស្លឹកគ្រៃ ម្ទេសក្រហម រំដេង រមៀត សំបកក្រូចសើច ខ្ទឹមស ខ្ទឹមក្រហម អំបិល សំបកក្រូចសើច គល់ជីវ៉ានស៊ុយ បុកចូលគ្នាឱ្យម៉ដ្ឋ ហើយដាក់សណ្តែកដីលីងបុកចូលគ្នាផង។
៥- យកសាច់គោគ្រឿង មកច្របល់ចូលគ្នា ចាក់ទឹកត្រី ទឹកស៊ីអ៊ីវ ស្ករ ម្សៅស៊ុប ហើយយកចង្វារ ឬស្សី មកដាក់ឆ្លាស់គ្នានឹងខ្លាញ់ជ្រូក អាំងឱ្យឆ្អិន ទទួលទានជាមួយួជ្រក់ចំរុះធ្វើគ្រឿងក្លែម។

 ញាំមីសួរ
គ្រឿងផ្សំ
មីសួ សាច់ជ្រូក បង្គារស្រស់ មឹកស្រស់ ការ៉ុត ម្ទេសប៉្លោកហាវ៉ៃ ប៉េងប៉ោះទុំ ត្រសក់ ជីគ្រប់មុខ សណ្តែកដីលីង ក្រូចឆ្មា ម្ទេសខ្មាំង ស្ករ ទឹកត្រី ម្សៅស៊ុប។
វិធីធ្វើ
១-សាច់ជ្រូកស្ងោរឆ្អិន ហាន់ចំណិតតូចៗ។ បង្គា មឹក ស្រុះឱ្យឆ្អិន។ ម្ទេសហាវ៉ៃ ពុះជាពីរ ឆ្កឹះគ្រាប់ចេញ ហាន់ជាសរសៃឆ្មាៗ។ ការ៉ុតក៏ហាន់ជាសរសៃឆ្មារៗដែរ។ ប៉េងប៉ោះទុំហាន់ជាចំណិត ប៉ុនម្រាមដៃ។ ត្រសក់ចិតសំបកចេញឱ្យអស់ យកបណ្តូលចោល ហាន់សរសៃៗ ជីលាងទឹកឱ្យស្អាត។ ទឹកត្រី លាយស្ករស ក្រូចឆ្មាឱ្យជូរ និងប្រៃ កុំឱ្យផ្អែមពេក។
២-យកឆ្នាំងដាំទឹកឱ្យពុះ ដាក់មីសួចូលកូរមួយភ្លែត ហើយមីសួចាក់ចេញភ្លាម រួចលាងទឹកត្រជាក់ ដាក់កញ្ច្រែងឱ្យស្រស់ទឹក។
៣-ពេលបរិភោគ យកបន្លែគ្រប់មុខ មីសួ សាច់ជ្រូក បង្គាច្របល់ចូលគ្នា លាយសណ្តែកដីលីងពីលើ ទើបចាក់ទឹកត្រីដែលលាយទុកចូលជាការស្រេច ។

ញាំស្តៅ
គ្រឿងផ្សំ
ស្តៅ ត្រីរ៉ស់ សាច់ជ្រូក ត្រសក់ សណ្តែកដីលីង អំពិលទុំ ទឹកត្រី ស្ករស ម្ទេស។
វិធីធ្វើ
១-ស្តៅស្រុះឱ្យឆ្អិនបេះតូចៗ។ ត្រីរ៉ស់អាំង បេះដុំប៉ុនមេដៃ។ សាច់ជ្រូកស្ងោរហាន់សរសៃល្អិតៗ ចិត និងកាំបិតមុខពីរជាសរសៃវែងៗ ស្នូលត្រសក់បោះចោល។
២-អំពិលទុំ ដាក់ទឹកត្រី ស្ករស ម្ទេស ខ្ទឹមស បកហាន់ស្តើងៗ។ ពេលបរិភោគ យកចានទាបធំ ចាប់ស្តៅលាយជាមួយត្រសក់ ត្រីរ៉ស់ សាច់ជ្រូក ស្រូបទឹកត្រី អំពិលទុំ ភ្លក់មើលតាមចូលចិត្ត ទើប លាយសណ្តែកដីលីងពីលើ ជាការស្រេច។

 ទឹកគ្រឿងកាពិ
គ្រឿងផ្សំ
កាពិល្អ ខ្ទឹមស ខ្ទឹមក្រហម ម្ទេសខ្មាំង ត្រប់រោម ទឹកត្រី ទឹកខ្មេះ ក្រូចឆ្មារ ស្ករ ម្សៅស៊ុប ខ្លាញ់រាវ
ដូងទុំ ត្រួយល្ពៅ ស្អំ ត្រកួន ត្រយូងចេក ត្រប់ស្រួយ សណ្តែកគួរ ត្រប់វែង ផ្កាស្នោ ផ្កាចំប៉ី។
វិធីធ្វើទឹកគ្រឿងកាពិមាន២បែប
១-យកត្រប់រោមទុំ កោសរោមចេញ ហាន់ស្តើងៗបុកលាយជាមួយនិងខ្ទឹមស ខ្ទឹមក្រហម កាពិ ម្ទេសខ្មាំង (សុទ្ធតែប្រើឆៅទាំងអស់) ចូលគ្នាឱ្យម៉ដ្ឋ ហើយច្របាច់ក្រូចឆ្មាចាក់ទឹកខ្មេះ ទឹកត្រី ស្ករស
ម្សៅស៊ុប កូរចូលគ្នាឱ្យសព្វ ភ្លក្សមើលឱ្យល្មមតាមចូលចិត្ត ។
វិធីធ្វើមួយបែបទៀត
២-ត្រីឆ្អើបេះយកសាច់លីងជាមួយខ្ទឹមស ខ្ទឹមក្រហម ម្ទេសខ្មាំងឱ្យឈ្ងុយ ហើយបុកឱ្យល្អិត (លីង ដាក់ខ្លាញ់បន្តិច) កាពិចៀនឱ្យឆ្អិនដាក់បុកជាមួយត្រីឆ្អេិ ទើបបារដាក់កូនចាន ច្របាច់ក្រូចឆ្មា ចាក់ទឹកត្រី ស្ករ ម្សៅស៊ុប ដាក់ទឹកក្តៅបន្តិច កូរចូលគ្នាឱ្យសព្វ ភ្លក្សមើលឱ្យល្មម។
វិធីចំអិនអន្លក់ក៏មានពីរបែបដែរ
១-ត្រួយល្ពៅសកឱ្យស្អាត ស្អំបេះយកស្លឹកខ្ចីៗ ត្រយូងចេកសកស្រទាប់ខ្ចី កាត់ជាកំណាត់ៗ ត្រាំទឹក ម្ជូរឱ្យស សណ្តែកគួរ ត្រកួនកាត់វែងៗ ត្រប់ស្រួយកាត់ក្បាលលាងទឹក ។
២-កោសដូងពូតយកខ្ទិះធម្មតា ដាក់ស្ងោរអន្លក់ទាំងអស់នេះឱ្យឆ្អិន ទើបរៀបដាក់ចានសំប៉ែត ចំណែកស្អំត្រូវយកខ្ទិះរម្ងាស់ឱ្យខាប់ ដាក់ស្អំត្រលប់ចុះឡើង (ឱ្យកាន់តែស្រពោន) ។
វិធីចំអិនមួយបែបទៀត
៣-ស៊ុតទាគោះដាក់ចានវាយឱ្យបែក។
៤-ផ្កាស្នោ ផ្កាចំប៉ី លាងទឹកឱ្យស្អាត ត្រប់វែងចិតសំបកកាត់កង់ៗចិតជាបន្ទះៗដាក់ត្រាំទឹក ស្អំបេះ យកស្លឹកខ្លីៗ។
៥-ដាំខ្ទះចាក់ខ្លាញ់ទុកឱ្យក្តៅ យកផ្កាស្នោ ស្អំ ផ្កាចំប៉ី ត្រប់វែង ជ្រលក់និងស៊ុតទាដាក់ចានឱ្យឆ្អិន។
សេចក្តីបញ្ជាក់ ៖ កាលណាគេធ្វើទឹកគ្រឿងកាពិ ត្រូវចំអិនអន្លក់ឱ្យបានច្រើនមុខ (ទើបមានឱជារស ឆ្ងាញ់) តែបើមិនចូលចិត្តអន្លក់ឆ្អិនទេ អាចប្រើអន្លក់ឆៅជំនួសក៏បាន តាមការចូលចិត្តរៀងៗខ្លួន ។

 ដំណាប់សំបកក្រូចថ្លុង
វិធីធ្វើ
យកសំបកក្រូចថ្លុងមកចិតសំបកក្រៅឱ្យអស់ ទុកតែសំបកសៗ ទើបកាត់ធ្វើជារាងមូលៗ ដាក់ត្រាំ ទឹកកំបោរចំនួន១០នាទី រួចស្រង់ពូតឱ្យអស់ទឹក ទើបយកទៅស្រុសទឹកក្តៅ។ យកខ្ទះស្ពាន់ដាក់ស្ករ ដាំឱ្យឡើងស្អិតបន្តិច សឹមយកសំបកក្រូចថ្លុងមកពូតឱ្យស្ងួត ដាក់រម្ងាស់ឱ្យខះទឹកល្អ ជាការស្រេច។

ដំណាប់ម្នាស់
វិធីធ្វើ
យកម្នាស់ទុំមកចិតសំបករួចសឹមចិតសាច់ ទើបច្របាច់យកទឹកចេញឱ្យអស់ យកខ្ទះស្ពាន់ដាក់ស្ករស និងម្នាស់ចូលគ្នាដាំលើភ្លើងរម្ងាស់ឱ្យខះទឹក ទុកឱ្យរលោងទើបដាក់ចុះ ដួសដាក់ក្នុងកែវ ទុកឱ្យបានយូរថ្ងៃ ។

នំបារាំង
វិធីធ្វើ
ម្សៅនំប៉័ងមួយនាឡិ ស្ករសមួយនាឡិកន្លះ ពងទា១២ ទឹកធម្មតា២សំបកពងទា។
យកពងទាមកវាយឱ្យរលាយ រួចដាក់ម្សៅបញ្ចូលគ្នាជាមួយនិងទឹកចំនួនពីរសំបកពងទារ កូរឱ្យសព្វ ទើបយកទៅដុតនិងគម្របពុម្ពដែក។ ឯរបៀបដុតត្រូវដាក់ភ្លើងពីលើផងនិងក្រោមផង។

 ឆាបន្លែគ្រប់មុខ
គ្រឿងផ្សំ
សាច់ជ្រូក ប៉េងប៉ោះទុំ ត្រសក់ ខ្ទឹមបារាំង ម្ទេសហាវ៉ៃ ម្នាស់ ខ្ទឹមស អំបិល ស្ករ ប៊ីចេង។
វិធីធ្វើ
១-សាច់ជ្រូកហាន់ប៉ុនៗម្រាមដៃ។
២-ប៉េងប៉ោះ ត្រសក់ ខ្ទឹមបារាំង ម្ទេសហាវ៉ៃ ម្នាស់ កាត់ដុំតូចប៉ុនមេដៃ។
៣-យកខ្ទះដាក់ខ្លាញ់ រឺប្រេងឱ្យក្តៅ ដាក់ខ្ទឹមសចិញ្ច្រាំឱ្យឡើងឈ្ងុយ ទើបដាក់សាច់ជ្រូកចូល ដាក់អំបិល ស្ករបន្តិច ម្សៅស៊ុប ឆាឱ្យឆ្អិនសាច់ សឹមដាក់បន្លែទាំងប៉ុន្មានមុខខាងលើចូលតែម្តង ឆាពីរបីត្រឡប់ឱ្យឆ្អិនល្មម កុំឱ្យរលួយពេក ឱ្យនៅស្រួយបន្តិច ភ្លក្សមើលឱ្យល្មមជាការស្រេច ។

 ឆាឆ្អឹងជំនីជ្រូកជូរអែម
គ្រឿងផ្សំ
ឆ្អិនជំនីជ្រូក ទឹកត្រី ទឹកស៊ីអ៊ីវ ម្សៅឆា ម្សៅបំពង ទឹកប៉េងប៉ោះ ស្ករ ខ្លាញ់រាវ ប៉េងប៉ោះទុំ ត្រសក់ ខ្ទឹមបារាំង ម្នាស់។
វិធីធ្វើ
១-យកកូនចានមួយដាក់ម្សៅកញ្ចប់បំពងលាយទឹកឱ្យខាប់ ឆ្អឹងជំនីជ្រូកកាត់ជាដុំៗ រួចយកមក ជ្រលក់និងចានម្សៅ ទើបយកទៅបំពងក្នុងខ្ទះដែលមានខ្លាញ់កំពុងក្តៅ ឱ្យក្រហម ទើបស្រង់ដាក់ ចាន។
២-ត្រសក់ចិតជាចង្វាមូល ប៉េងប៉ោះហាន់ជាបន្ទះក្រាស់បន្តិច ខ្ទឹមបារាំងហាន់បណ្តោយជាបន្ទះប៉ុន ម្រាមដៃ ម្នាស់ហាន់ប៉ុនម្រាមដៃ ។
៣-យកទឹកមួយកូនចានចង្កឹះ ចាក់ទឹកត្រី ទឹកស៊ីអ៊ីវ អំបិល ស្ករ ទឹកប៉េងប៉ោះ ម្សៅឆា លាយចូលគ្នា កូរឱ្យសព្វ ភ្លក្សមើលឱ្យដឹងជូរផ្អែមប្រៃល្មមស្មើគ្នា។
៤-លាងខ្ទះចាក់ខ្លាញ់ឱ្យក្តៅ ដាក់ខ្ទឹមសចិញ្ច្រាំឱ្យឈ្ងុយ ចាក់បន្លែទាំងប៉ុន្មានមុខចូល ឆាទើបចាក់ទឹក ម្សៅឆាដែលលាយទុករួចនោះមកលើបន្លែ ឆាឱ្យឆ្អិនល្មម ទើបចាក់ឆ្អឹងជំនីបំពងនោះចូលជាក្រោយ ឆាមួយភ្លែត ដួសដាក់ចាន ជាការស្រេច ។

 សាច់ស្រួយ
គ្រឿងផ្សំ
សាច់ជ្រូក (សាច់សុទ្ធ) ខ្លាញ់រាវ ទឹកស៊ីអ៊ីវ ខ្ញី ក្រាម ស្ករ ម្សៅស៊ុប អំបិល ម្សៅមី។
វិធីធ្វើ
១-សាច់ជ្រូកសុទ្ធហាន់ជាបន្ទះធំៗប៉ុនបាតដៃឱ្យស្តើងៗ ដំឱ្យបែកសាច់ ប្រឡាក់ទឹកខ្ញី (បុកពូត អំបិល ស្ករ ទឹកស៊ីអ៊ីវ ម្សៅស៊ុប ក្រាម ផ្អាប់ទុករវាងពីរម៉ោង រួចយកទៅហាលថ្ងៃឱ្យស្រួយ (ហាល២ រឺ ៣ថ្ងៃ) ។
២-ដាំខ្ទះចាក់ខ្លាញ់ទុកឱ្យក្តៅ ដាក់សាច់បំពងឡើងក្រហមស្រួយ ស្រង់ដាក់ចានទុកទទួលទានជាមួយ ទឹកម្ទេស រឺជ្រក់ចំរុះ ធ្វើជាគ្រឿងក្លែម។
បីញ្ជាក់ ៖ បើចង់ឱ្យមានពណ៌ក្រហមស្រស់ នៅពេលប្រឡាក់ត្រូវដាក់ល័ក្ខក្រហមបន្តិច។

កាពិឃិង
គ្រឿងផ្សំ
សាច់ជ្រូក (សាច់សុទ្ធ) ត្រីឆ្អើ ហៃប៊ី ខ្លាញ់រាវ គល់ស្លឹកគ្រៃ ម្ទេសក្រហម គល់វ៉ាន់ស៊ុយ សំបក ក្រូចសើច ខ្ទឹមស ខ្ទឹមក្រហម ខ្ជាយ កាពិ ទឹកត្រី ស្ករ ម្សៅស៊ុប សណ្តែកដី ត្រសក់ ត្រប់ស្រួយ។
វិធីធ្វើ
១- សាច់ជ្រូក (សាច់សុទ្ធ) ហាន់បន្ទះស្តើងៗ ត្រីឆ្អើ ហៃប៊ី បុកចូលគ្នាឱ្យល្អិត សណ្តែកដីលីងឱ្យឆ្អិន បកឱ្យស្អាតហាន់ស្តើងៗ។
២-គល់ស្លឹកគ្រៃ ម្ទេសក្រហម គល់វ៉ាន់ស៊ុយ សំបកក្រូចសើច ខ្ទឹមស ខ្ទឹមក្រហម ខ្ជាយ បុកចូលគ្នា ឱ្យម៉ដ្ឋ។
៣-ដាំខ្ទះចាក់ខ្លាញ់ទុកឱ្យក្តៅ ដាក់សាច់ជ្រូកឆាឱ្យរឹងសាច់ ទើបដាក់គ្រឿង កាពិ ត្រីឆ្អើ ហៃប៊ី សណ្តែកដី ទឹកត្រី ស្ករ ម្សៅស៊ុប អំពិលទុំ (ដាក់ទឹកច្របាច់យកសាច់) កូរចូលគ្នាឱ្យសព្វ ភ្លក្សមើល ឱ្យល្មម។
បញ្ជាក់ ៖ កាពិឃិងនេះ គេទុកទទួលទានបានយូរថ្ងៃ ទ្រនាប់ជាមួយនិងត្រសក់ ត្រប់ស្រួយ ស្ពៃក្តោប។

ម៉ាំខខ្ទិះ
គ្រឿងផ្សំ
ម៉ាំត្រីកំភ្លាញ សាច់ជ្រូកបីជាន់ សាច់ត្រីរ៉ស់ ដូងទុំ ម្ទេសផ្លោកស្រស់ ទឹកត្រី ស្ករ ម្សៅស៊ុប ក្រូចឆ្មារ ម្ទេសខ្មាំង ដើមចេក ព្រលិត ពពាយ សណ្តែកបណ្តុះ ត្រសក់ ស្លឹកជីគ្រប់មុខ ខ្ទឹមស ខ្ទឹមក្រហម។
វិធីធ្វើ
១-ត្រីរ៉ស់លើយយកតែសាច់ហាន់បន្ទះស្តើងៗ សាច់ជ្រូកចិញ្ច្រាំជាមួយខ្ទឹមសខ្ទឹមក្រហមឱ្យល្អិត ម្ទេសប្លោកស្រស់ពុះជា៤ ម្ទេសខ្មាំងហាន់ល្អិតៗ។
២-កោសដូងពុះទុកក្បាលខ្ទិះបន្តិច ហើយពូតយកខ្ទិះធម្មតាដាក់ស្ងោរជាមួយម៉ាំ(បន្តិច) ឱ្យរលួយ ទើបយកស្លាបព្រាឆ្កឹះយកស្បែកចេញ ហើយយកសាច់ត្រី សាច់ជ្រូកចិញ្ច្រាំឱ្យឆ្អិន រួចដាក់ម្ទេសផ្លោក ម្ទេសខ្មាំង ចាក់ទឹកត្រី ស្ករ ម្សៅស៊ុប និងក្បាលខ្ទិះកូរចូលគ្នាឱ្យសព្វ ទុកឱ្យពុះដាក់ចុះ ច្របាច់ក្រូចឆ្មា ភ្លក្សមើលឱ្យល្មម ។
៣-ដើមចេកបកយកបណ្តូលខ្ចី ហាន់ស្តើងៗ ត្រាំទឹកម្ជូរឱ្យជ្រះជ័រ ពពាយ ព្រលិត បកសំបកហាន់ ទទឹងៗ ត្រសក់ចិតសំបកសាច់ជុំវិញហាន់ស្តើងៗ សណ្តែកបណ្តុះបេះកន្ទុយឱ្យស្អាត ស្លឹកជីគ្រប់មុខ បេះលាងទឹក បន្លែទាំងអស់នេះច្របល់ចូលគ្នាឱ្យសព្វទុកធ្វើអន្លក់ ។

 ប្រហិតសាច់គោ
គ្រឿងផ្សំ
សាច់គោ (សាច់ល្អ) ខ្លាញ់រាវ គល់ស្លឹកគ្រៃ ម្ទេសក្រហម រំដេង រមៀត សំបកក្រូចសើច ឫសវ៉ាន់ ស៊ុយ ក្រូចឆ្មារ អំបិល ខ្ទឹមស ខ្ទឹមក្រហម ទឹកត្រី ស្ករ ម្សៅស៊ុប សាឡាដ ។
វិធីធ្វើ
១-សាច់គោហាន់ចិញ្ច្រាំឱ្យល្អិត ។
២-គល់ស្លឹកគ្រៃ ម្ទេសក្រហម រំដេង រមៀត សំបកក្រូចសើច ខ្ទឹមស ខ្ទឹមក្រហម ឫសវ៉ាន់ស៊ុយ អំបិល បុកចូលគ្នាឱ្យម៉ដ្ឋ ដាក់ម្សៅស៊ុបបន្តិច ទើបយកសាច់គោបុកចូលគ្នាឱ្យឡើងស្អិត ហើយសូនប៉ុនៗ មេដៃ ដាក់ចៀនក្នុងខ្ទះដែលមានខ្លាញ់ក្តៅឱ្យឡើងក្រហមពងក្រឡាត។
៣-សាឡាដបេះជាធាង លាងទឹកឱ្យស្អាតរៀបដាក់ចានសំប៉ែត ហើយយកសាច់គោចៀនដាក់ពីលើ។
៤-ចាក់ទឹកត្រីដាក់កូនចាន ច្របាច់ក្រូចឆ្មារ ដាក់ស្ករស ខ្ទឹមស (ចិញ្ច្រាំឱ្យល្អិត) ភ្លក្សមើលជូប្រៃល្មម ធ្វើជាទឹកជ្រលក់។

 សម្លរម្ជូរណែម
គ្រឿងផ្សំ
ណែមខ្ចប់តូច ផ្សិតចំបើង ដូង ម្តេងខ្ចី ស្លឹកគ្រៃ ស្លឹកក្រូចសើច អំបិល ម្ទេសខ្មាំង ។
វិធីធ្វើ
១-ណែមបកយកថង់ប្លាស្ទីកចេញ ចំណែកផ្សិតលាងទឹកឱ្យស្អាតហែកដុំៗ ។
២-ដំស្លឹកគ្រៃហើយហាន់បញ្ឆិតៗ ស្លឹកក្រូចសើចហែកជាចំរៀកៗ។
៣-ដាក់ខ្ទិះដូងលើភ្លើងឱ្យពុះ ដាក់ម្តេង ស្លឹកគ្រៃ ស្លឹកក្រូចសើច ណែម ផ្សំរសជាតិដោយអំបិល ដាក់​ផ្សិត ពុះមួយសន្ទុះសឹមលើកចុះ ដាក់ម្ទេសខ្មាំង ភ្លក្សមើលឱ្យល្មមតាមចូលចិត្ត ប្រសិនបើចូលចិត្ត ជូរ ថែមក្រូចឆ្មារ។
៤-រៀបចំលំអដោយជីក្តិចជាកញ្ចុំៗ ព្រមទាំងស្លឹកក្រូចសើច ហើយនិងម្ទេសស្រស់។



គុយទាវបែបជប៉ុន
គ្រឿងផ្សំ ៖ គុយទាវ ឬ​មីសួ, បង្គាធំ, បង្គាតូច, ការ៉ុត, ត្រសក់, សារ៉ាយស្ងួត, គ្រាប់ល្ងស, ស្រាអង្គរ, ស្ករ​ស, ប្រេងខ្យង, អំបិល
ញាំ​មីសួ
គ្រឿងផ្សំ ៖ សាច់​ជ្រូក, បង្គា​ស្រស់, បង្គា​ក្រៀម, ផ្សិត​ចំបើង, មី​សួ, ការ៉ុត, ខ្ទឹម​ជ្រក់, ខ្ទឹម​ស, ខ្ទឹម​ក្រហម, គ្រាប់​ស្វាយ​ចន្ទី, ស្លឹក​ខ្ទឹម, គល់ជី​វ៉ាន់ស៊ុយ, ក្រូចឆ្មារ, ទឹកត្រី, ស្ករស, ម្សៅ​ស៊ុប​ខ្នរ
បាយ​ឆា​មាន់​រមៀត
គ្រឿងផ្សំ ៖ ប្រេង​ឆា, ភ្លៅ​មាន់, ម្សៅ​រមៀត, ទឹក​ស៊ុប, ខ្ញី, ខ្ទឹម​ស, ខ្ទឹម​ក្រហម, ស្ករស, ស៊ុប​ខ្នរ, អំបិល, បាយ
ទាខ្វៃប៉េកាំង
គ្រឿងផ្សំ ៖ ទា, ទឹក, ខ្ញី, ដើមខ្ទឹម, ទឹកឃ្មុំ, ទឹកខ្មេះ, ផ្លែសឺរី, ម្សៅពោត, ដើមខ្ទឹម
ទឹកស៊ុប (Stock/Soup)
ទឹកស៊ុប គឺជាវត្ថុរាវផ្ទុកទៅដោយរសជាតិ និង សារធាតុ​សម្រាប់​ធ្វើ​ឲ្យ​រាងកាយធំធាត់ ក៏​ដូចជា​ផ្ដល់​ឱជារសដល់ម្ហូបអាហារ ។
ទឹកស៊ុបគោ (Beef Stock)
គ្រឿងផ្សំ ៖ ឆ្អឹងគោ ឬ សាច់, ខ្ទឹមគល់, ឃិនឆាយ, ការ៉ុត, ខ្ទឹមបារាំង, ជីនាងវងក្រៀម, អំបិល, ម្រេច​ខ្មៅ, វ៉ាន់ស៊ុយបារាំង, ស្លឹកបេលីវ, ខ្ទឹមស, ទឹក
ទឹកស៊ុបមាន់ (Chicken Stock/Broth)
គ្រឿងផ្សំ ៖ ឆ្អឹងមាន់ ឬ សាច់មាន់, ឃិនឆាយ, ការ៉ុត, ខ្ទឹមបារាំង, អំបិល, ម្រេចខ្មៅ, វ៉ាន់ស៊ុយបារាំង, ស្លឹក​បេលីវ, ខ្ទឹមស, ទឹក
ទឹកស៊ុបបង្គា (Prawn Stock)
គ្រឿងផ្សំ ៖ ក្បាលបង្គា, ខ្ទឹមគល់, ឃិនឆាយ, ការ៉ុត, ខ្ទឹមបារាំង, ខ្ទឹមស, ស្រាស, ម្រេចខ្មៅ, ស្លឹក​បេលីវ, ទឹកប៉េបប៉ោះខាប់, ទឹក
បង្អែមខ្នុរ
ខ្នុរជាផ្លែឈើមានរសជាតិឆ្ងាញ់​ដែល​អាចយកសាច់ទុំមក ទទួលទានភ្លាម ឬ​ក៏​អាចយកសាច់​ខ្នុរ​នោះ​ទៅច្នៃ​ប្រឌិត​ធ្វើជា​បង្អែមផ្សេងៗ​ក៏​បាន ។ 
 
វិធីធើ្វ បង្អែម​-​ទឹកក្រឡុក​ចេកអំបូង ម្នាស់​


​គ្រឿងផ្សំ​៖ ម្នាស់ ចេក ទឹកឃ្មុំ ទឹកកក​    ……….១- ចេកអំបូង​ទុំ ១​ផ្លែ​, ទឹក​ម្នាស់ កន្លះ​ពែង , ទឹកឃ្មុំ ១​ស្លាប​ព្រា​បាយ​, ទឹកកក​ឈូស កន្លះ​ពែង , ជី​អង្កាម​សម្រាប់​តុបតែង​លម្អ​
 
២- ហាន់​ចេកអំបូង ជា​ចំណិត​តូចៗ​
៣- ដាក់​ចេកអំបូង ក្នុង​ថូ​ម៉ាស៊ីន​ក្រឡុក រួច​ដាក់​ទឹក​ម្នាស់ ទឹកឃ្មុំ និង​ទឹកកក​ឈូស​ចូល (​ឬ​ដា​ក៉​ទឹកកក​ឈូស ពេល​ក្រឡុក​ហើយ ចាក់​ដាក់​កែវ​ទទួលទាន​ក៏បាន )
៤- ចាក់​ដាក់​កែវ រួច​តុបតែង​លម្អ ដោយ​ជីរអង្កាម​
​គុណ​ប្រ​យោ​ជ​ន៌​ផ្នែក​អាហារ​

​ចេកអំបូង​សម្បូរ​ទៅដោយ​ជីវជាតិ អាហារ​សំខាន់ៗ ដូចជា​ថាមពល កាឡូរី ការ​បូ​អ៊ី​ដ្រា​ត ប្រូតេអ៊ីន ខ្លាញ់ កាក​សរសៃ​អាហារ ។​

​គុណប្រយោជន៍​ផ្នែក​ឱសថ​

​ផ្លែ​ចេក មាន​សព្វ​ព្យាបាល​អាការ​ខុស​ប្រក្រតី​របស់​រាងកាយ ដូចជា​សមា​ធ​ឈាម​ឡើង​ខ្ពស់ (​លើសឈាម​) កម្ចាត់​ជាតិពុល ក្នុង​រាងកាយ ជួយ​អោយ​សួត​ស្រស់ថ្លា​និង​បំបាត់​ការ​ស្រេកទឹក ៕​
ប្រភពពី៖ ITCAMBO
T7

ញាំ​ក្រូចថ្លុង​ជាមួយ​បង្គា​ស្រស

គ្រឿងផ្សំៈ​
eggs-spinach_cen
ក្រូចថ្លុង ១​ផ្លែ​, បង្គា​ស្រស់ ១០​ក្បាល​, សាច់ដូង​កោស ១​ភាគ​២​នៃ​វែក​សម្ល​, សណ្តែកដី​ម៉ដ្ឋ ២​ស្លាបព្រា​បាយ​, សាច់​បង្គា​ក្រៀម ៥០​ក្រាម​, ស្ករ​-​ស ២​ស្លាបព្រា​បាយ​, ទឹកត្រី ១​ស្លាបព្រា​បាយ​, ហាន់​មើម​ខ្ទឹមក្រហម​ជា​ចំណិត​ស្តើងៗ ៦​មើម​, ទឹកក្រូច​ឆ្មារ មួយ​ស្លាបព្រា​បាយ​, ម្ទេស​អាចម៍សត្វ​ស្រស់ ៥-៦ ផ្លែ​, ស្លឹក​ជី​អង្កាម ក្តិច​យក​ស្លឹក​សុទ្ធ ទុក​តុបតែង​មុខ​លើ​។​
​*​វិធី​ធ្វើ​
​១-​យក​បង្គា​ស្រស់​មក​បកសម្បក​ចេញ រួច​កាត់​ក្បាល​កាត់​កន្ទុយ ពុះ​ខ្នង​ទាញយក​សរសៃ​ខ្មៅ​ចេញ រួច​លាង​ទឹក​ឲ្យ​ស្អាត បន្ទាប់មក​ដាក់​ស្រុស​ឲ្យ​ឆ្អិន ហើយ​រក្សាទុក​មួយអន្លើ​។​
​២-​ដាំ​ខ្ទះ​ដោយ​ប្រើ​ភ្លើង​មធ្យម ចាក់​ដូង​កោស​លីង​រហូតដល់​ស្រួយ រួច​ដួស​ទុក​មួយអន្លើ​។​
​៣-​ហាន់​ម្ទេស​អាចម៍សត្វ​ឲ្យ​ល្អិត រួច​ត្រៀម​ទុក​មួយអន្លើ​។​
​៤-​បក​ក្រួច​ថ្លុ​ង​យកតែ​សាច់​សុទ្ធ ដាក់​ទុក​ក្នុង​ចាន​សម្ល រួចហើយ​ប្រើ​ដៃ​ច្របាច់​ញុំៗ ឲ្យ​បែក​សាច់​កំពឹស​ចេញពី​គ្នា​សព្វ​ល្អ ហើយ​ត្រៀម​ទុក​មួយ​ឡែក (​ប្រសិនបើ​ផ្លែ​ធំ​អាច​ប្រើ​មួយ​ចំហៀង​)​។​
​៥-​ប្រើ​បង្គា​ស្រុស ដូង​លីង ស្ករ​-​ស ទឹកត្រី ទឹកក្រូច​ឆ្មារ សណ្តែកដី​បុក បង្គា​បុក ម្ទេស​ហាន់ មើម​ខ្ទឹមក្រហម​ហាន់ លាយ​ច្របល់​ចូលគ្នា​ឲ្យ​សព្វ​។​
​៦-​ភ្លក្ស​រសជាតិ​ទៅតាម​ចំណង់​ចំណូលចិត្ត រួច​ដួស​ដាក់​ចាន និង​តុបតែង រោយ​ស្លឹក​ជីរអង្កាម ម្ទេស ដៃនាង​ទុកជា​ការ​ស្រេច​។​
​*​ដំបូន្មាន​
​*​គួរ​ជ្រើសរើស​ក្រូចថ្លុង មាន​រសជាតិ​ជូរអែម ហើយ​ទើបនឹង​បេះ​ថ្មីៗ ប្រសិនបើ​បេះ​យូរពេក នឹងធ្វើ​ឲ្យ​មាន​ក្លិន​ហាង និង​ខូច​រសជាតិ​។​
​*​មុនពេល​ញាំ​ក្រូចថ្លុង គួរ​លាយ​ទឹក​ញាំ​ជាមុនសិន ដោយ​លាយ​ទឹកត្រី ទឹកក្រូច​ឆ្មារ និង​ស្ករស រួច​កូរ​ឲ្យ​ចូលគ្នា​សព្វ​ល្អ ហើយ​ភ្លក្សមើល​ឲ្យ​មាន​រសជាតិ​បី ជូរ ប្រៃ ផ្អែម​។​
​*​នៅពេល​ញាំ គួរប្រើ​ដៃ​ស្រាលៗ ព្រោះ​បើ​ប្រើ​ដៃ​ធ្ងន់​ពេក និង​ធ្វើ​ឲ្យ​កំពឹស​ក្រូចថ្លុង​បែក ជាពិសេស​ក្រោយពេល​ញាំ​ហើយ គួរ​ទទួលទាន​ភ្លាមៗ ហាម​ញាំ​ទុក​យូរ​៕

ញាំ​ម្ទេស​អាំង​

គ្រឿងផ្សំៈ​
-​ម្ទេស​ហា​វ៉ៃ ៣ ផ្លែ (​បី​ពណ៌​) ​ ​-​ទឹក​ស៊ី​រ៉ូ ២ ស្លាបព្រា​បាយ​
​-​ប្រេង​អូ​លីវ ២ ស្លាបព្រា​បាយ ​ ​-​ស៊ុត​ស្ងោរ​ឆ្អិន ២ គ្រាប់​
​-​ត្រី ៥០ ក្រាម ​ ​ ​​-​អំបិល ១ ស្លាបព្រា​កាហ្វេ​។​
​វិធី​ធ្វើៈ​
​១-​ពុះ​ម្ទេស​ហា​វ៉ៃ​ជា​ពីរ រួច​បក​យក​សរសៃ និង​គ្រាប់​ចេញ យកទៅ​អាំង​ឲ្យ​ឆ្អិន ទើប​បកសំបក​ចេញ រួច​ហាន់​ជា​ចំណិត​វែងៗ​ឲ្យ​ស្អាត ទុក​នៅក្នុង​ចានចង្កឹះ ។ បន្ទាប់មក​ដាក់​ទឹក​ស៊ី​រ៉ូ អំបិល និង​ប្រេង​អូ​លីវ រួច​ច្របល់​ឲ្យ​ចូលគ្នា ទើប​យក​វា​ទៅ​ក្លាស្សេ​ក្នុង​ទូទឹកកក​ប្រហែល ១៥ នាទី​។​
​២-​យក​ម្ទេស​អាំង មក​រៀប​ដាក់​ចាន​ឲ្យ​ស្អាត លាយ​ជាមួយ​ទឹក​ញាំ ស៊ុត​ស្ងោរ​ហាន់ និង​ត្រី​តាម​ចំណូលចិត្ត​។​

វិធី​ស្ងោរ​ជ្រក់ត្រី មិន​ឲ្យ​មាន​ក្លិនឆ្អាប

cook-fish_cenបញ្ហា ​ជា​ញឹកញាប់​មួយ ដែល​ស្ត្រី​ជាច្រើន​ជួបប្រទះ​គឺ នៅពេលដែល​ស្ងោរ​ជ្រក់ត្រី តែងតែមាន​ក្លិនឆ្អាប មិនគួរ​ឲ្យ​ចង់​ទទួលទាន​សោះ​។ មូលហេតុ​នោះ​គឺ នៅក្នុង​សាច់​ត្រី មាន​ទាំង​ប្រូតេអ៊ីន និង​សាច់​ខ្លាញ់​។ ពេលដែល​ត្រី​មាន​ខ្លាញ់​ច្រើន វា​ក៏មាន​ក្លិនឆ្អាប​ខ្លាំង​ទៅតាម​នោះ ដែរ​។ រីឯ​ប្រូតេអ៊ីន នៅពេលដែល​ប៉ះ​ទឹក​ក្តៅ វា​ក៏​បញ្ចេញ​ក្លិនឆ្អាប​ផងដែរ​។​
​    ​ដើម្បី​ស្ងោរ​ជ្រក់ត្រី មិន​ឲ្យ​មាន​ក្លិនឆ្អាប ដំបូង​ត្រូវ​ដាំទឹក​ឲ្យ​ពុះ​ជាមុនសិន សឹម​បង់​ត្រី ដោយ​មិនត្រូវ​កូរទឹក​សម្លរ​នោះឡើយ​។ គួរ​រង់ចាំ​រហូតដល់​សាច់​ត្រី​ឆ្អិន​សព្វ​ជាមុន សឹម​កូរ​។ ធ្វើ​ដូច្នេះ ទឹក​ស្ងោរជ្រក់ នឹង​គ្មាន​ក្លិនឆ្អាប​ទៀត​នោះឡើយ​៕​
 ស្ងោរ​សាច់ជ្រូក​លាយ​ដូងទុំ​
​*​គ្រឿងផ្សំ​
ដូងទុំ ១ ផ្លែ (​យកតែ​សាច់ដូង​) ផ្លែ​ម៉ា​រ៉ុង ៣២០ ក្រាម គ្រាប់​ឈូក ៤០ ក្រាម សាច់ជ្រូក (​សាច់​សុទ្ធ​) ៤៨០ ក្រាម ផ្លែ​ពុទ្រា ២ គ្រាប់ និង​អំបិល​បន្តិចបន្តួច​។
​*​វិធី​ធ្វើ​
១-​ស្រុស​សាច់ជ្រូក​នឹង​ទឹក​ក្តៅ និង ស្រង់​ចេញ​ទុក​ប្រើការ​។​
​ ​២-​ហាន់សាច់​ដូង​ជា​បន្ទះ​ធំៗ លាង​ផ្លែ​ម៉ា​រ៉ុង គ្រាប់​ឈូក និង​ផ្លែ​ពុទ្រា ឲ្យ​ស្អាត​ទុក​ប្រើការ​។​
​ ​៣-​ដាក់​ទឹក​ក្នុង​ឆ្នាំង​ស្ងោរ ៩​កែវ ដាំ​ឲ្យ​ពុះ រួចហើយ​ចាក់​គ្រឿងផ្សំ​ចូល​ទាំងអស់ (​លើកលែងតែ​អំបិល​) ដោយ​ស្ងោរ​រម្ងាស់ ២០​នាទី (​ប្រើ​ភ្លើង​ធុន​កណ្តាល​) បន្ទាប់មក​ត្រូវ​ប្រើ​ភ្លើង​ហ៊ឹមៗ ដោយ​ស្ងោរ​រម្ងាស់​រយៈពេល​ប្រហែលជា ២ ម៉ោង​កន្លះ ទើប​បង់អំបិល​ចូល និង​ដួស​ដាក់​ចានគោម យកមក​ទទួលទាន​។​
 ញាំ​ត្រួយ​ល្ពៅ
​គ្រឿងផ្សំៈ​
ត្រួយ​ល្ពៅ ២​ចាន​ចង្កឹះ​, សាច់ជ្រូក​កិន ១ ភាគ ៣ ចាន​ចង្កឹះ​, បង្គា​ស្រស់ ៧-៨, ខ្ទឹមក្រហម​ហាន់​ជា​ចម្រៀក​តូចៗ ២ ស្លាបព្រា​បាយ​, ខ្ទឹមស​ចិត​ជា​ចំណិតៗ ១ ស្លាបព្រា​បាយ​, ផ្លែ​ម្ទេស​ស្រស់​ចិត​ជា​ចំណិត​តូចៗ​ទៅតាម​ចំនូលចិត្ត​, ទឹក​ក្រូចឆ្មារ ៣ ស្លាបព្រា​បាយ​, ទឹកត្រី​សុទ្ធ ២ ស្លាបព្រា​បាយ​, ស្ករត្នោត ២ ស្លាបព្រា​បាយ​, គ្រាប់ស្វាយចន្ទី​សម្រាប់​រោយ​មុខ​លើ​។​
វិធី​ធ្វើៈ​
ស្រុស​ត្រួយ​ល្ពៅ​ឲ្យ​ឆ្អិន រួច​ដាក់​ក្លាស្សេ​ឲ្យ​ត្រជាក់ មួយស្របក់​ទើប​ស្រង់​ដាក់​សំដិល​ឲ្យ​ស្រស់​ទឹក ។ បន្ទាប់មក ស្រុស​បង្គា​ឲ្យ​ឆ្អិន​ដាក់​ទុក​មួយ​អន្លើ​។​
​ ​យក​សាច់ជ្រូក​កិន​ម៉ដ្ឋ​ដាក់ចូល​ទៅក្នុង​ខ្ទះ ចាក់​ទឹកត្រី​ប្រមាណ ១​ស្លាបព្រា ឆា​ត្រឡប់​ចូល​គ្នា​រហូត​ដល់​សាច់ជ្រូក​ឆ្អិន ដួស​ទុក​មួយ​អន្លើ​ដូចគ្នា​។ បន្ទាប់​មក​ប្រើ​កូន​ឆ្នាំង​មួយ​ដាក់​ស្ករ ទឹក​ក្រូចឆ្មារ ទឹកត្រី​សុទ្ធ លាយ​ចូលគ្នា​ជាមួយ​មើម​ខ្ទឹម ផ្លែ​ម្ទេស រួច​ភ្លក្ស​រសជាតិ តាម​ចំណូលចិត្ត រួច​ហើយ​ចាប់ផ្តើម​ដាក់​សាច់ជ្រូក ប​ង្គា និង​ត្រួយ​ល្ពៅ​ដែល​បាន​ត្រៀម​ទុក​រួច​នោះ ច្របល់​បញ្ចូល​គ្នា រួច​ដួស​ដាក់​ចាន​យក​មក​ទទួល​ទាន​។​

បាយ​ឆា​ផ្សិត​អ៊ីតាលី​

​*​គ្រឿងផ្សំ​
​    ​បាយ​អ៊ីតាលី Risotto ៨០​ក្រាម​, ខ្ទឹមក្រហម​ចិញ្ច្រាំ ១​ស្លាបព្រា​បាយ​, ប្រេង​អូ​លីវ ២​ស្លាបព្រា​បាយ​, ស្រា​-​ស ៣​ស្លាបព្រា​បាយ​, ទឹក​ស៊ុប មួយ​កូនចាន​, ឈីស​ប៉េកូ​រីណូ (Pecorino) ៤០​ក្រាម​, ហាន់​ជីរ​ណាមួយ​ស្លាបព្រា​បាយ​, ផ្សិត​ឈិ​មេ​ជិ (Shimeji) ១​បាច់​, ផ្សិត​អ៊ីតាលី (Porcini) ស្ងួត ២០​ក្រាម​, ត្រាំ​ទឹក​ត្រជាក់​ទាល់តែ​ទន់​។​
​    ​*​វិធី​ធ្វើ​
​    ​-​បាយ​ឆា Risotto ក្នុង​ប្រេង​អូ​លីវ ខ្ទឹមក្រហម​ចិញ្ច្រាំ ផ្សិត​ឈិ​មេ​ជិ ផ្សិត​អ៊ីតាលី រួច​ចាក់​ស្រា​-​ស ទឹក​ស៊ុប រហូត​ទាល់តែ​បាយ​ឆ្អិន ៨០​ភាគរយ ផ្សំ​គ្រឿង​ដោយ​អំបិល ម្រេច ជី​រណា​។​
​    ​-​រៀបចំ​ដួស​បាយ​ដាក់​ចាន តុបតែង​ដោយ​ឈីស​បន្ទះ និង​ផ្សិត ឈិ​មេជិ ឆា​ជាមួយ​ប្រេង​អូ​លីវ​។​
​    ​-​តុបតែង​ចាន​ឲ្យ​ស្អាត​ជា​ការ​ស្រេច​៕​
 បង្គាបំពង
គ្រឿងផ្សំ
បង្គាស្រស់ ៦៤០ ក្រាម អំបិល ម្រេច និងទឹកប៉េងប៉ោះខាប់ មួយមុខៗ ១ ស្លាបព្រាបាយ ខ្លាញ់ ២ ពែង និង ជីវ៉ាន់ស៊ុយ ១ ដើម។
គ្រឿងផ្សំរសជាតិ
ម្រេចម៉ដ្ឋបន្តិចបន្តួច ស្រា និងម៉្សៅពោត មួយមុខៗ ១ ស្លាបព្រាកាហ្វេ។
វិធីធ្វើ
១-ឆូតខ្នងបង្គា យកអាចម៍ចេញ លាងទឹកឲ្យស្អាត និងកាត់ព្រុយចេញ។ បន្ទាប់មក ដាក់ច្របល់ចូល ជាមួយនិងម្រេចម៉ដ្ឋ និងស្រា ដោយផ្អាប់ទុកមួយសន្ទុះ ទើបដាក់ច្របល់ចូលជាមួយនឹងម៉្សៅពោត។
២-ដាក់ខ្លាញ់ក្នុងខ្ទះ រង់ចាំខ្ទះក្តៅហុយផ្សែង ទើបចាក់បង្គាចូលទៅបំពងរហូតប្រែពណ៌ក្រហម ហើយ ស្រង់ចេញ និងរោយជីវ៉ាន់ស៊ុយពីលើ ទុកជាការស្រេច។ រីឯអំបិល ម្រេច និងទឹកប៉េង ប៉ោះខាប់ សម្រាប់ធ្វើជាគ្រឿងទឹកជ្រលក់ផ្ទាប់ជាមួយនឹងបង្គាបំពង។
Deep-Fried-Prawn_cen

ឆាផ្សិតចំបើងជាមួយពងទា

គ្រឿងផ្សំ
ប្រហិតក្តាម ៦ដើម ផ្សិតចំបើងស្រស់ ៤៨០ក្រាម ដើមខ្ទឹម (យកត្រឹមគល់​ប្រវែងមួយចង្អុលដៃ) ៣ដើម ខ្ញី ៤បន្ទះ ពងទា (យកតែពងស) ១គ្រាប់។
គ្រឿងផ្សំរសជាតិ
ទឹក៤ស្លាបព្រាបាយ ស្ករ អំបិល និងប្រេងល្ង មួយមុខៗកន្លះស្លាបព្រាកាហ្វេ ម្សៅឆា ១ស្លាប ព្រា កាហ្វេ។
គ្រឿងទឹកខាប់
ទឹកស៊ុប ១កែវ ទឹកធម្មតា កន្លះកែវ អំបិល និងស្ករកន្លះស្លាបព្រាកាហ្វេ ប្រេង​ល្ង និងម្រេច ម៉ដ្ឋ បន្តិចបន្តួច ម្សៅឆា ១ស្លាបព្រា។
វិធីធ្វើ
១-ដំប្រហិតក្តាមឲ្យបែកសាច់ រួចកាត់ជាកង់ៗ លាងផ្សិតចំបើងឲ្យស្អាត រួច​ឆូតខ្វែងនៅ ត្រង់ បាតគូទផ្សិត កាត់ដើមខ្ទឹមជាកង់ៗ កូរវឹកពងទា-ស ឲ្យសព្វ។
២-ដាំទឹកកន្លះឆ្នាំង រួចហើយដាក់ស្រុសផ្សិតចំបើង១នាទី ទើបស្រង់ដាក់​ក្នុង​ទឹកត្រជាក់ និងស្រង់ ចេញទុកប្រើការ។
fry-mushrooms-with-egg_cen

ញាំ​ខ្យង ត្រយូងចេក​

​*​គ្រឿងផ្សំ​
​    ​ត្រយូងចេក ហាន់​ស្តើងៗ ១/២ ផ្លែ​, ខ្យង​ស្ងោរ​យកតែ​សាច់ ៣០០​ក្រាម​, រំដេង​ដុត ហើយ​បុក​ឲ្យ​ម៉ដ្ឋ ២០​ចំណិត​, ស្លឹកគ្រៃ ហាន់​ស្តើងៗ ៣​ដើម​, ទឹក​ក្រូចឆ្មារ ៣​ស្លាបព្រា​បាយ​, សណ្តែកដី​លីង​បុក​ឲ្យ​ម៉ដ្ឋ ៣០០​ក្រាម​, ជី​គ្រប់មុខ ១០​ក្រាម​, ប្រហុក​សាច់ ២០​ក្រាម​, ម្ទេសដៃនាង​ទុំ​ហាន់​ជា​កង់ៗ ៤-៥​គ្រាប់​, ខ្ទឹមស​បុក​ឲ្យ​ម៉ដ្ឋ ១០០​ក្រាម​, ខ្ទឹមក្រហម​ចិត​ជា​ចំណិតៗ ១០០​ក្រាម​, ទឹក​ស៊ុប ៣​ស្លាបព្រា​,
​    ​*​វិធី​ធ្វើ​
​    ​-​ទឹក​ជ្រលក់​: ដាំទឹក​ឲ្យ​ពុះ​ទើប​ដាក់​ប្រហុក លាយ​ជាមួយ​ខ្ទឹម​ស និង​ទឹក​ក្រូចឆ្មារ​រំងាស់​ហើយ​ភ្លក់​មើល ប្រសិនបើ​សាប​ថែម​អំបិល​បន្តិច រួច​ដាក់​គល់​ស្លឹកគ្រៃ​រំដេង ដាក់ចូល​ជា​មួយ​ទឹក​ជ្រលក់ ច្របល់​ឲ្យ​ខាប់ទុក​មួយអន្លើ​។​
​    ​-​យក​សាច់​ខ្យង ត្រយ៉ូងចេក ច្របល់​ជាមួយ​ទឹកជ្រលក់​ដែល​ផ្សំ​រួច​ទើប​រោយ​ជី និង​ម្ទេសដៃនាង​ដាក់​ពីលើ​អាចដាក់​សណ្តែកដី​ទៅ​តាម​ការ​ចូល​ចិត្ត​រួច​ដួស​ ដាក​ចាន​ជា​ការ​ស្រេច​។​
​    ​**​រូបមន្ត​បន្ថែម
​    ​១-​ត្រយូងចេក គួរតែ​ហាន់​ភ្លាមៗ រួច​យក​មក​ញាំ​ទើប​មាន​រសជាតិ​ឆ្ងាញ់​។​
​    ​២-​ប្រហុក​ដុត​ឲ្យ​ឈ្ងុយ ទើប​យក​ធ្វើជា​ទឹក​ជ្រលក់​។​
jomtroyongchek_cen

វិធីធ្វើកង្កែបបោក

*គ្រឿងផ្សំ
កង្កែបធំសម្រាប់ដាក់គ្រឿងចូល ៥-៦ក្បាល, កង្កែបចិញ្ច្រាំឲ្យម៉ត់ ២-៣ក្បាល, សាច់ជ្រូកចិញ្ច្រាំ ឲ្យម៉ត់ ២០០ក្រាម, ដូង(ក្បាលខ្ទិះ) ១ចាន, ម្ទេសឆ្អើរ ៥ក្រាម, គល់ស្លឹកគ្រៃ ៣ដើម, រំដេង ២០ចំណិត, រមៀត ២០ចំណិត, ខ្ជាយ ៣ក្រាម, ស្លឹកក្រូចសើច ៥សន្លឹក, ខ្ទឹមស ១០០ក្រាម, ខ្ទឹមក្រហម ១០០ក្រាម, ម្ទេសដៃនាងហាន់ជាចំណិត ៤-៥គ្រាប់, សណ្តែកដីបុកកុំឲ្យម៉ត់ពេក ៣០០ក្រាម។
*វិធីធ្វើ
យកកង្កែបច្របល់ជាមួយអំបិលបន្តិចបន្តួច រួចរៀបដាក់ចានត្រៀមទុក។ គល់ស្លឹកគ្រៃ រំដេង ខ្ជាយ រមៀត សំបកក្រូចសើច ខ្ទឹមស ខ្ទឹមក្រហម បុកចូលគ្នាឲ្យម៉ត់។
យកសាច់កង្កែប សាច់ជ្រូកលាយខ្លាញ់ គ្រឿងដែលបុករួច សណ្តែកដី ច្របល់ចូលគ្នារួចដាក់ក្បាលខ្ទិះ រួចយកទៅញាត់ក្នុងពោះកង្កែបឲ្យពេញពោះ ហើយអាំងឲ្យឆ្អិនល្អ(អាចអាំងនឹងបន្ទះដែក ឬយកឫស្សីធ្វើជាដំបុត)។
food_frong_cen

បុកល្ហុង​ឲ្យ​ស្រួយ​ឆ្ងាញ់​

មាន​គេ​ឆ្ងល់​ថា ហេតុ​អ្វី​បុកល្ហុង ដែល​អ្នក​ធ្វើ​ដោយ​ខ្លួនឯង ពិសេស​ល្ហុង​ដែល​អ្នក​កោស​ដោយ​ខ្លួនឯង ទោះជា​កោស​ថ្មីៗ​ក្តី ក៏​សរសៃ​ល្ហុង​ទន់ មិន​ស្រួយ​។​
​    ​តិច​និក​ងាយៗ ដែល​ធ្វើឱ្យ​សរសៃ​ល្ហុង​ស្រួយ​ឆ្ងាញ់ មិន​ទន់ គឺ​យក​ល្ហុង ដែល​កោស​រួចហើយនោះ ទៅ​ត្រាំ​ក្នុង​ទឹក ដាក់​សំបក​ក្រូចឆ្មារ ចូល​ទៅក្នុង​ទឹក​នោះ បើ​ខ្លាច​សំបក​ក្រូចឆ្មារ​មិន​គ្រាន់ អាច​បន្ថែម​ទឹក​ក្រូចឆ្មារ ចូល​ទៅ​ថែមទៀត ច្របល់​ស្រាលៗ ទុក​មួយ​សន្ទុះ សឹម​ស្រង់​ល្ហុង​ចេញ ឱ្យ​ស្រស់ទឹក សឹម​យក​ទៅ​ធ្វើ​បុក​ល្ហុង តាម​ធម្មតា នោះ​អ្នកនឹង​បាន​បុកល្ហុង​ដែល​ស្រួយ​ឆ្ងាញ់​មិន​ខាន​៕​


boklhong_cen

បង្កង ចំ​ហ៊ុយ​អំបិល​

​*​គ្រឿងផ្សំ​: បង្កង ២​ក្បាល​ធំ​, ខ្លាញ់​ជ្រូក​(​ហាន់​ជា​ដុំៗ​)​កន្លះ​ខាំ​, ឫស​ជីរវ៉ាន់ស៊ុយ ១​ទង​, ខ្ទឹមស​ដុំ ៤​កំពឹស​, ម្ទេស​ដំ ៣​គ្រាប់​, ម្រេច​ខ្ចី ៣​គ្រាប់​, ស្រា​ចិន ១​ស្លាបព្រា​កាហ្វេ​, ប្រេង​ល្ង ១​ស្លាបព្រា​កាហ្វេ​, អំបិល​ក្រួស ១​ស្លាបព្រា​កាហ្វេ​។​
Lobster_cen
​ *​វិធី​ធ្វើ​:
​    ​១-​លាង​បង្កង​ឱ្យ​ស្អាត (​មិនបាច់​បកសំបក​ចេញ​ទេ​) ទុក​ឱ្យ​ស្រស់ទឹក​។​
​    ​២-​ដាក់​ខ្ទះ​ប្រេងឆា​ឱ្យ​ក្តៅ​ខ្លាំង រួច​យក​បង្កង​ដាក់ចូល ត្រឡប់​ទៅ​មក រួច​ដួស​ឡើង​ភ្លាម ដើម្បី​កម្ចាត់​ក្លិន​ឆ្អាប​។​
​    ​៣-​យក​ឆ្នាំងដី​មក​រៀបចំ​ខ្លាញ់ជ្រូក នៅ​បាត​ឆ្នាំងដី បន្ទាប់មក ប្ញ​ស​ជីរវ៉ាន់ស៊ុយ ខ្ទឹម​ដំ ម្ទេស​ដំ និង​ចុងក្រោយ​ដាក់​បង្កង​ចូល​។​
​    ​៤-​រោយ​អំបិល​ក្រួស ម្រេច​ខ្ចី ម្ទេស​ហាន់ បិទ​គម្របឆ្នាំង រួច​បើក​ភ្លើងចង្ក្រាន ចំហុយ​មួយសន្ទុះ បង្កង​នឹង​ឆ្អិន​ល្អ​។​
​    ​៥-​បើក​គម្របឆ្នាំង ច្រូច​ស្រា​ចិន និង​ប្រេងល្ង​ចូល មួយ​ស្របក់ បិទ​ភ្លើងចង្ក្រាន​៕​

ត្រី​សណ្តាយ​ចៀន​គ្រឿង​

​*​គ្រឿងផ្សំ​
​    ​ត្រី​សណ្តាយ​ស្រស់​បំពង​ឲ្យ​ឆ្អិន ១​ក្បាល​, គល់​ស្លឹកគ្រៃ ៣​ដើម​, រំដេង ២០​ចំណិត​, រ​មៀត ១០ ចំណិត​, ខ្ជាយ ៣​ក្រាម​, ស្លឹក​ក្រូចសើច ឬ​សំបក​ក្រូច​សើច ៥​សន្លឹក​, ខ្ទឹម​ស ១០០​ក្រាម​, ខ្ទឹម​ក្រហម ១០០​ក្រាម​, ស្ពៃជ្រក់​ហាន់​ជា​ចំណិត ២០០ ក្រាម​, ក្រូចឆ្មារ ២​ស្លាបព្រា​, ម្ទេសដៃនាង ហាន់​ជា​ចំណិត ៤-៥ គ្រាប់​, សណ្តែកដី​បុក​កុំឲ្យ​ម៉ត់​ពេក ៣០០ ក្រាម​។​
fish_cen
​    ​*​គ្រឿងផ្សំ​រសជាតិ​
​    ​-​ប្រេង​ឆា ៣​ស្លាបព្រា​
​    ​- ទឹក​ធម្មតា ២​វែក​
​    ​*​វិធី​ធ្វើ​
​    ​យក​ត្រី​សណ្តាយ​ស្រស់​បំពង​អោយ​ឆ្អិន ច្របល់​ជាមួយ​ម្សៅ​ស៊ុប បន្តិចបន្តួច រួច​យក​ទៅ​បំពង​ទុក​ឲ្យ​ស្រស់ប្រេង​ទើប រៀប​ដាក់​ចាន​ត្រៀម​ទុក​។​
​  ​គល់​ស្លឹកគ្រៃ ម្ទេស​ឆ្អើរ រំដេង ខ្ជាយ រ​មៀត សំបក​ក្រួច​សើច ខ្ទឹម​ស ខ្ទឹម​ក្រហម បុក​ចូល​គ្នា​ឲ្យ​សព្វ​។​
​    ​យក​ខ្ទះ​ចាក់​ប្រេងឆា​ឲ្យ​ក្តៅ ដាក់​បំពង ខ្ទឹម​ស ឲ្យ​ឈ្ងុយ​រួច​ដាក់​គ្រឿង ដែល​បុក​រួច ឆា​ឲ្យ​ឈ្ងុយ​រួច​ភ្លក់​មើល​ឲ្យ​ល្មម​ហើយ ស្រោច​ពីលើ​ត្រី​សណ្តាយ​ស្រស់​បំពង និង​រោយ​ពីលើ​ដោយ​ស្លឹក​ក្រូចសើច និង​ម្ទេសដៃនាង​ជា​ការ​ស្រេច​៕

សាច់គោ​អាំង​ជ្រក់​

គ្រឿងផ្សំ​
​សាច់គោ​ល្អ ម្ទេស​ក្រហម គល់​ស្លឹកគ្រៃ រំដេង ខ្ជាយ សំបក​ក្រូចសើច ខ្ទឹម​ស ខ្ទឹម​ក្រហម គ្រឿង​ការី សណ្ដែក​ ​ដី ដូង​ទុំ អំបិល ទឹកត្រី ស្ករស ម្សៅ​ស៊ុប ឫស្សី ធាងដូង ។​
sachkoang_cen
​វិធី​ធ្វើ​
​១- សាច់គោ​ល្អ ហាន់​ជា​បន្ទះ​ស្ដើងៗ ប្រវែង​មួយ​ចង្អុល​ដៃ ។​ ​២- គល់​ស្លឹកគ្រៃ ម្ទេស​ក្រហម រំដេង ខ្ជាយ សំបក​ក្រូចសើច ខ្ទឹម​ស ខ្ទឹម​ក្រហម អំបិល គ្រឿង​ការី បុក​ចូល​គ្នា​ ​ឲ្យ​ម៉ដ្ឋ ។​ ​
​៣- ដូងទុំ​កោស​ពូត​យក​ខ្ទិះ​ដើម ។​ ​
​៤- សណ្ដែកដី​លីង​បុក ( កុំឲ្យ​ល្អិ​តពេក ) ។​ ​
​៥- យក​គ្រឿង សណ្ដែកដី​បុក ខ្ទិះដូង​មក​ប្រឡាក់​នឹង​សាច់គោ​ដាក់​ទឹកត្រី ស្ករ ម្សៅ​ស៊ុប ភ្លក់​មើល​ឲ្យ​ល្មម​ ​ទើប យក​ទៅ​មូល​ដោត​នឹង​ចង្កាក់​ឫស្សី អាំង​ឲ្យ​ឆ្អិន​ទុក​មួយ​អន្លើ ។​
​វិធី​ធ្វើ​ជ្រក់​ ​
​យក​ល្ហុង ឬ ផ្លែ​ស៊ូ ត្រសក់ មើម​ការ៉ុត ប៉ិគ​ក់ មក​ចិត បួន​ជ្រុង​ប៉ុន​មេដៃ ឬ ក៏​ឆ្លាក់​ជា​ក្បាច់​តាម​ការចេះ ហើយ​ ​ត្រាំ​ទឹកខ្មេះ ស្ករ អំបិល រវាង​ប្រាំ​ម៉ោង ។​ ​ ​នោពេល​ទទួលទាន ត្រូវ​យក​ធាងដូង​មក​លួស​ស្លឹក​ចេញ ទុក​ស្លឹក​ខាងចុង​បន្តិច កាត់​ជា​រាង​ព្រួញ ទើប​ហូត​សាច់​ ​គោ​ពី​ចង្កាក់​ឫស្សី មក​ដោត​ឆ្លាស់គ្នា​នឹង​ជ្រក់ រៀប​ដាក់​ចាន​តាម​សម ។​

ញាំ​ប៉េងប៉ោះ​

jomtomato_cen​គ្រឿងផ្សំ​
​សាច់ជ្រូក​បី​ជាន់ សាច់​បង្កង ប៉េង​ប៉ោះ ត្រសក់ ខ្ទឹម​បារាំង ពងមាន់​ក្រូចឆ្មារ អំបិល ទឹកត្រី ស្ករស ម្សៅ​ស៊ុប ស្លឹក​វ៉ាន់ស៊ុយ ។​
​វិធី​ធ្វើ​
​១- ប៉េង​បោះ (​រើស​យក​ផ្លែ​ធំ​) កាត់​ក្បាល​ចេញ​ខ្វៀល​យក​គ្រាប់​និង​សាច់​ចេញ​លាង​ទឹក​ឲ្យ​ស្អាត​ (​ឆ្លាក់​មាត់​ជុំវិញ ហើយ​ផ្កាប់​លើ​កញ្ច្រែង​ទុក​ឲ្យ​ស្រក់ទឹក​) ។​ ​
​២- សាច់ជ្រូក សាច់​បង្កង ស្ងោរ​ឲ្យ​ឆ្អិន សាច់ជ្រូក​ហាន់​ជាស​សៃ​ឆ្មា​រៗ សាច់​បង្កង​ហាន់​ជា​បន្ទះ​ស្ដើងៗ ។​ ​
​៣- ប៉េង​បោះ​ពុះ​ជា​ពីរ​យក​គ្រាប់​ចេញ ហាន់​ជា​បន្ទះ​ស្ដើងៗ ។​ ​
​៤- ត្រស​ក់ពុះ​ជា​ពីរ​យក​បណ្ដូល​ចេញ ហាន់​ជា​បន្ទះ​ស្តើងៗ (​ហាន់​ទាំង​សំបក​) ប្រឡាក់​អំបិល​ច្របាច់​ពូត​ យក​ទឹក​ចេញ​។​ ​
​៥- ខ្ទឹមបារាំង​ពុះ​ជា​ពីរ​ហាន់​ជា​បន្ទះ​ស្ដើងៗ ។​ ​ ​
៦- ពង​មាន់ស្ងោរ​ឲ្យ​ឆ្អិន បកសំបក​ចេញ ហើយ​យក​កាំបិត ដែល​មាន​មុខ​ស្ដើង (​កាំបិត​ឡា​ម​)​កាត់​ទទឹងៗ​ ​ឲ្យ​ស្ដើងៗ ។​ ​
​៧- ស្លឹក​វ៉ាន់ស៊ុយ​បេះ​លាង​ទឹក​ឲ្យ​ស្អាត រៀប​ដាក់​ចាន​សំ​ប៉ែត ។​ ​
​៨- យក​សាច់ជ្រូក សាច់​បង្កង ត្រសក់ ប៉េង​ប៉ោះ ខ្ទឹម​បារាំង មក​ច្របល់​ចូលគ្នា ចាក់​ទឹកត្រី អំបិល ស្ករស​ ​ម្សៅ​ស៊ុប ទឹក​ក្រូចឆ្មារ ភ្លក់​មើល​ឲ្យ​ល្មម ហើយ​ច្រក​ចូលទៅក្នុង​ប៉េងប៉ោះ​ដែល​ឆ្លាក់​ទុក​នោះ​យក​ពងមាន់​ចាក់​ពី​លើ​ ​មួយ​បន្ទះៗ​ហាន់​ស្លឹក​វ៉ាន់ស៊ុយ​ឲ្យ​ល្អិ​តៗ រោយ​ឲ្យចំ​កណ្ដាលព​ង​ក្រហម​ទើប​យក​ទៅ​រៀប​ដាក់​ចាន​ដែលមាន​ស្លឹក​ ​វ៉ាន់ស៊ុយ​នោះ ។

ណែម​ត្រី​

​គ្រឿងផ្សំ​
​ត្រី​ប្រមា (​ត្រី​សមុទ្រ​) សាច់ជ្រូក​បី​ជាន់ ស្បែក​ជ្រូក អង្ករ​លីង រំដេង ប៉េងប៉ោះ​កំប៉ុង ខ្ទឹម​ប្រៃ ខ្ទឹម​បារាំង ​ម្ទេសផ្លោក​ទុំ ស្លឹក​វ៉ាន់ស៊ុយ សាឡា​ត់ ម្ទេស​នាងដៃ​ទុំ ក្រូចឆ្មារ ស្ករស អំបិល ទឹកត្រី ម្សៅ​ស៊ុប ។​
​វិធី​ធ្វើ​
​១- ត្រី​ប្រមា (​ត្រី​សមុទ្រ​) កាត់​ក្បាល កន្ទុយ​ចេញ ចំណែក​ខ្លួន​វា​កាត់​ជា​កង់ៗ យក​ទៅ​ចំហុយ​ឲ្យ​ឆ្អឹន​ហើយ​ ​ក្បាល និង កន្ទុយ​ដូ​សដាក់ចាន​ទុក យកសា​ច់មក​បេះៗ កុំ​ឲ្យ​ដោយ​ស្បែក ច្របាច់​ឲ្យ​ម៉ដ្ធ ដាក់​អំបិល ទឹកខ្មេះ​ច្របល់​ចូល​ ​គ្នា ផ្អាប់​ទុក​កន្លះ​ម៉ោង ទើប​ពូត​យក​ទឹក​ចេញ​ដាក់​ចាន​ទុក ។​ ​
​២- សាច់ជ្រូក​បី​ជាន់​ស្ងោរ​ឲ្យ​ឆ្អិន​ហាន់​ជា​សរសៃ​ឆ្មា​រៗ​ ​ ​
៣- ស្បែក​ជ្រូក (​ទិញ​យក​គេ​ហាន់​ស្រាប់ ទើប​បាន​ឆ្មារ​ល្អ​) ចាក់ទឹក​ក្ដៅ​ត្រាំ​ឲ្យ​រីក ដាក់​សាច់ជូ​បន្តិច ច្របាច់​ ​នឹង​ទឹកខ្មេះ​ឲ្យ​ឡើងស លាង​ឲ្យ​ច្រើនទឹក​លុះត្រាតែ​ថើប​មើលទៅ​លែង​ធុំក្លិន ទើប​យក​មក​ប្រី​បាន ។​ ​
​៤- អង្ករ​លីង ៗ ឲ្យ​ល្អិត តែ​កុំឲ្យ​ក្រហម បុក​ឲ្យ​ម៉ដ្ធ ។​ ​
​៥- ខ្ទឹម​បារាំង (​រើស​យក​មើម​ឲ្យ​តូចៗ​ល្មម​) បកសំបក​លាង​ទឹក​ឲ្យ​ស្អាត ហាន់​ទាំងមូល​ជា​ទទឹងៗ​ស្ដើង​ ​ល្មម ហើយ​ដោះ​ទុក​ឲ្យ​វា​នៅ​ជា​វង់​មូលៗ ។​ ​ ​
៦- ខ្ទឹម​ប្រៃ​ហាន់​ជា​បន្ទះ​ស្ដើងៗ ស្លឹក​វ៉ាន់ស៊ុយ​ហាន់​ជា​បន្ទះ​ល្អិតៗ ។​ ​ ​
៧- រំដេង​ដុត​ឲ្យ​ឈ្ងុយ​បុក​ឲ្យ​ល្អិ​ត ។​ ​ ​
៨- ម្ទេសផ្លោក​ទុំ​ហាន់​ជា​សរសៃ​ឆ្មា​រៗ ម្ទេស​នាងដៃ​ទុំ​ចិត​ជា​ផ្កា ។​ ​ ​
៩- សាឡា​ត់​បេះលាងទឹក​ឲ្យ​ស្អាត​ហាន់ឲ្យ​ល្អិ​តៗ ។​ ​
​១០- យក​ត្រី​ដែល​ពូត​ទុក​នោះ សាច់ជ្រូក ស្បែក​ជ្រូក ប៉េងប៉ោះ​កំប៉ុង អង្ករ​លីង ខ្ទឹម​ប្រៃ រំដេង​បុក​មក​ច្រ​ ​បល់​លាយ​ចូលគ្នា ចាក់​ទឹកត្រី ច្របាច់​ក្រូចឆ្មារ អំបិល ស្ករស ម្សៅ​ស៊ុប ភ្លក់​មើល​ឲ្យ​ល្មម ទើប​យក​ទៅ​ដាក់​ចាន​ពងក្រពើ​ ​ហើយ​យក​ក្បាល​និង​កន្ទុយ​ត្រី​មក​ត​ភ្ជាប់​គ្នា​ឲ្យ​ដូចរា​ង​ត្រី ទើប​យក​ម្ទេសផ្លោក​មក​រៀប​ដាក់​ចំ​កណ្ដាល​តួ​ត្រី យក​ស្លឹក​វ៉ាន់​ ​ស៊ុយ​ដាក់​សងខាង​ហើយក​ខ្ទឹមបារាំង​រៀប​ចុង​ដើម​ធ្វើ​ជា​ស្រកា​រួច​យក​សាឡា​ ត់រៀប​ដាក់​ជុំវិញ​ត្រី​ដោត​ម្ទេស​តាម​ចំហៀងៗ​ ​ជា​ការ​ស្រេច ។​
  ភ្លា​សាច់គោ​
​គ្រឿងផ្សំ​
​សាច់គោ​ល្អ ពោះ​គោ មើម​ថៃ​ថាវ សណ្ដែក​បណ្ដុះ ម្ទេសផ្លោក​ទុំ សណ្ដែកដី រំដេង ខ្ទឹម​ស ខ្ទឹម​ក្រហម ខ្ទឹម​បារាំង​ គល់​វ៉ាន់ស៊ុយ សាឡា​ត់ ជី​គ្រប់មុខ គល់​ស្លឹកគ្រៃ អំបិល ទឹកត្រី ស្ករស ទឹក​ខ្មេះ ម្សៅ​ស៊ុប មើម​រ៉ា​ឌី ។​
​វិធី​ធ្វើ​
​១- សាច់គោ​ល្អ​ចិញ្ច្រាំ​ទាំង​ឆៅ​ឲ្យ​ល្អិ​ត ដាក់​អំបិល ទឹក​ខ្មេះ ផ្អាប់​ទុក​កន្លះ​ម៉ោង ទើប​ពូត​យក​ទឹក​ចេញ​ត្រង​នឹង​ ​ស្បៃ​ឲ្យ​ស្អាត ដាក់​ចាន​ទុក ។​ ​
​២- ពោះគោ​ស្ងោរ​ឲ្យ​ផុ​យហាន់​ស្ដើងៗ ។​ ​
​៣- មើម​ថៃ​ថាវ ម្ទេសផ្លោក​ទុំ ហាន់​ជា​សរសៃ​ឆ្មា​រៗ ។​ ​ ​
៤- សណ្ដែកដី​លីង​ឲ្យ​ឆ្អិន ញី​យក​សំបក​ចេញ​បំបែក​ជា​ពីរ សណ្ដែកបណ្ដុះ​បេះ​កន្ទុយ​ឲ្យ​ស្អាត ។​ ​ ​
៥- គល់​ស្លឹកគ្រៃ​ហាន់​ស្ដើងៗខ្ទឹមបារាំង​រើសយក​មើម​តូចៗ​ល្មម​បកសំបក​ចេញ​លាង​ ទឹក​ឲ្យ​ស្អាត​ហាន់​ ​ទទឹង​ស្ដើងៗល្មម(​ហាន់​ទាំងមូល​)។​ ​
​៦- សាឡា​ត់​បេះ​ធាង​លាង​ទឹក​ឲ្យ​ស្អាតហាន់​ទទឹងៗឲ្យ​តូចៗ ល្មម​ច្របល់​នឹង​ស្លឹក​ជី​គ្រប់មុខ​(​បេះ​លាង​ទឹក​ ​ឲ្យ​ស្អាត​) ។​ ​ ​
៧- រំដេង​ដុត​ឲ្យ​ឈ្ងុយ បុក​លាយ​នឹង​គុល​វ៉ាន់ស៊ុយ ខ្ទឹម​ស ខ្ទឹមក្រហម​ឲ្យ​ម៉ដ្ធ ។​ ​
​៨- យក​សាច់គោ​ដែល​ពូត​ទឹក​ចេញ​នោះ ពោះ​គោ មើម​ថៃ​ថាវ សណ្ដែក​បណ្ដុះ គល់​ស្លឹកគ្រៃ មក​ច្របល់​ចូល​ ​គ្នា​ឲ្យ​សព្វ ដាក់​កណ្ដាល​ចាន​សំ​ប៉ែត ហើយ​យក​សណ្ដែកដី លីង​រោយ​គ្របពីលើ រួច​យក​ម្ទេសផ្លោក​ទុំ​រោយ​កាត់​ទទឹង​ពាក់​ ​កណ្ដាល ទើប​យក​ខ្ទឹមបារាំង​ដំរៀប​សងខាង​រួច​យក​សាឡា​ត់​និង​ស្លឹក​ជី​រៀប​ជុំវិញ ចិត​មើម​រ៉ា​ឌី​ជា​ផ្កា​ដោត​តាម​ចំហៀងៗ​ ​ចាន​ជាការ​ស្រេច ។​ ​
​៩- យក​ទឹក​ដែក​ពូត​ចេញពី​សាច់គោ​នោះ មក​ស្ងោរ​ដាក់​រំដេង​ដែល​បុក​ទុក​នោះ ចាក់​ទឹកត្រី ស្ករស ម្សៅ​ស៊ុប ​អំបិល កូរ​ចូល​គ្នា​ឲ្យ​សព្វ ភ្លក់​មើល​ឲ្យ​ជូរ ប្រៃ តាម​ចូលចិត្ត បើ​មិន​សូវ​ជូរ​ច្របាច់​ក្រូចឆ្មារ​បន្ថែម​ក៏បាន ឬ ក៏​ចាប់​សាច់​ ​ដាក់​ចានបាយ រួច​ដួស​ទឹក​នោះ​ស្រូប​ពីលើ​តាម​ការ​ចូល​ចិត្ត ។​
plear_sachkor_cen

មី​បំពង

​គ្រឿងផ្សំ​
​ប៊ី​ហ៊ុន ខ្លាន់​រាវ បង្កង សាច់ជ្រូក (​សាច់​សុទ្ធ​) យី ហ៊ឺ ហៃ​ប៊ី ខ្ទឹម​ប្រៃ សៀង ម្ទេស​ក្រហម ខ្ទឹម​ស ខ្ទឹម​ក្រហម ​ក្រូចឆ្មារ ពង​ទា ស្លឹក​គូឆាយ សណ្ដែក​បណ្ដុះ ម្ទេសផ្លោក​ទុំ សណ្ដែកដី អំបិល ទឹកត្រី ស្ករស ម្សៅ​ស៊ុប ។​
​វិធី​ធ្វើ​
​១- ប៊ី​ហ៊ុន យក​ទៅ​បំពង​ខ្លាញ់​ឲ្យ​ឡើង​ពណ៌​ក្រហម​ស្រួយ ។​ ​
​២- សាច់ជ្រូក (​សាច់​សុទ្ធ​) ហាន់​ជា​ចង្វាមូល​តូចៗ ។​ ​ ​
៣- បង្កង​យក​សំបក​ចេញ ហាន់​ជា​បន្ទះ​ស្ដើងៗ ។​ ​
​៤- ម្ទាស​ក្រហម​បុកលាយ នឹង ខ្ទឹម​ស សៀង ឲ្យ​ល្អិត ។​ ​
​៥- ខ្ទឹម​ប្រៃ​ហាន់​ជា​បន្ទះ​ស្ដើងៗ ហៃ​ប៊ី​ពុះ​ជា​ពីរ យី​ហ៊ឺ ហាន់​ជា​សរសៃ​ឆ្មា​រៗ ម្ទាស​ផ្លោក​ទុំ ហាន់​ជា​សរសៃ​ ​ឆ្មា​រៗ​ដែរ ។​ ​
​៦- សណ្ដែកដី​លីង​បកសំបក​បុក (​បុក​កុំឲ្យ​ល្អិ​តពេក​) ។​ ​
​៧- ពង​ទា​វាយ​ឲ្យ​បែកដាក់​ខ្លាញ់​ទៅក្នុង​ខ្ទះ​ឲ្យ​សើ​មៗចាក់​ពង​ទា​វាច​ឲ្យ​ ស្ដើងត្រឡប់​ចុះ​ឡើង​ឲ្យ​ឆ្អិនទើប​ ​ដួស​យក​មក​ហាន់​ជា​សរសៃ​ឆ្មារៗ។​ ​ ​
៨- ខ្ទឹមក្រហម​ហាន់​ស្ដើងៗ បំពង​ខ្លាញ់​ឲ្យ​ឈ្ងុយ ។​ ​ ​
៩- ស្លឹក​គូឆាយ លាង​ទឹក​ឲ្យ​ស្អាត កាត់​ប្រវែង​ពី​ថ្នាំងដៃ សណ្ដែកបណ្ដុះ​បេះ​កន្ទុយ​ចេញ​ឲ្យ​ស្អាត ។​ ​ ​
១០- ដាក់​ខ្ទះ ចាក់​ខ្លាញ់​រាវ​បន្តិច ដាំ​ឲ្យ​ក្ដៅ ដាក់ សាច់ជ្រូក សាច់​បង្កង ឆា​ត្រឡប់​ចុះ​ឡើង​ឲ្យ​រី​ងទឹក ទើប​ ​ដាក់​ម្ទេស​បុក យី​ហ៊ឺ ហៃ​ប៊ី ខ្ទឹម​ប្រៃ សណ្ដែកដី ចាក់​ទឹកត្រី អំបិល ស្ករ ម្សៅ​ស៊ុប ឆា​ចូល​គ្នា​ឲ្យ​សព្វ ភ្លក់​មើល​ឲ្យ​ល្មម​ ​ដួស​ដាក់​ចាន​ទុក ។​ ​ ​
១១ – យកប៊ី​ហ៊ុន​បំពង សាច់​ឆា​និង​ខ្ទឹមក្រហម​បំពង មក​ច្របល់​បញ្ចូល​គ្នា​ឲ្យ​សព្វ រួច​ដាក់​កណ្ដាល​ចាន​ពង​ ​ក្រពើ​រោយ​ពង​ទា​ពីលើ យក​ម្ទេសផ្លោក​ដែល​ហាន់​ទុក​នោះ​រោយ​ចំ​កណ្ដាល ហើយ​យក​ស្លឹក​គូឆាយ រៀប​ព័ទ្ធជុំវិញ ទើប​ ​យក​សណ្ដែកបណ្ដុះ​រៀប​ដាក់​តាម​គែម​ចាន​ជុំវិញ​ទៀត កាត់​ម្ទេសដៃនាង​ទុំ​ជា​ផ្កា ដោត​តាម​ចំហៀង​ជាការ​ស្រេច ។​

នំ​បញ្ចុក​ណាំ​ព្រិក

​គ្រឿងផ្សំ​
សាច់​បង្កង ត្រីឆ្អើ សណ្ដែកដី សណ្ដែកបាយ ខ្ទឹម​ស ខ្ទឹម​ក្រហម ម្ទេស​ក្រហម ផ្លែ​ក្រូចសើច អំពិល​ទុំ ដូង​ទុំ​ ស្ករ​ក្រហម ខ្លាញ់​រាវ ត្រកួន សណ្ដែក​បណ្ដុះ ត្រយូងចេក ល្ហុង ស្លឹក​ខ្ទឹម​ម្ទេសដៃនាង​ទុំ នំ​បញ្ចុក ។​

​វិធី​ធ្វើ​
​១- បង្កង​លាង​ទឹក​ដាក់​ស្លោរ​ឲ្យ​ស្អាត​ឲ្យ​ឆ្អិន ទើប​ស្រង់​មក​បក​យក​សាច់​បុក​ឲ្យ​ល្អិ​ត​។​ ​
​២ – ត្រីឆ្អើ​កេះ​បកសំបក​បុក​ឲ្យ​ម៉ដ្ឋ ។​ ​
​៣ – សណ្ដែកដី សណ្ដែកបាយ​លីង​ឲ្យ​ឆ្អិន បកសំបក​ចេញ បុក​ឲ្យ​ម៉ដ្ឋ ។​ ​
​៤ – ខ្ទឹម​ស ខ្ទឹម​ក្រហម ហាន់​បន្ទះ​ស្ដើងៗ បំពង​ខ្លាញ់ ។​ ​
​៥ – យក​ម្ទេស​ក្រហម​ឆ្កឹះ​គ្រាប់​លាង​ទឹក​បុក​ឲ្យ​ម៉ដ្ឋ ។​ ​
​៦ – កោសដូង​ពូត​យក​ក្បាលខ្ទិះ​ស្ល​ជា​ប្រេង ហើយ​ដួស​កាក​ប្រេង​ទុក ចាក់​ចូល​លាយ​បន្តិច រួច​យក​ម្ទេស​ ​បុក​ផាត់​ឲ្យ​ឈ្ងុយ​ដួស​ដាក់​ចាន​ទុក ។​ ​
​៧ – យក​ទឹក​ស្ងោរ​បង្កង​ទៅ​ដាំ ដាក់​អំពិល​ទុំ​បន្តិច​ផ្លែ​ក្រូចសើច​ពុះ​ជា​ពីរ ច្របាច់​ទឹក​ដាក់​ហើយ​បង់​ទាំង​ ​សំបក​ផង ( បើ​ទឹក​មួយ​កូន​ឆ្នាំង​ដាក់​ផ្លែ​ក្រូចសើច ៣ ) ដាក់​អំបិល ទឹកត្រី​ស្ករ​ក្រហម ម្សៅ​ស៊ុប ដាំ​ឲ្យ​ពុះ​២-៣​អំ​ពុះ​ ភ្លក់​មើល​ឲ្យ​ល្មម ទើប​ដាក់ចុះ យក​ស្បៃ​មក​ត្រង​ឲ្យ​ស្អាត ។​ ​ ​
៨- យក​ត្រីឆ្អើ សាច់​បង្កង សណ្ដែកដី សណ្ដែកបាយ ម្ទេស​ផាត់ កាក​ប្រេងដូង មក​បុក​ក្រ​ហុក​ចូលគ្នា ​ទើប​ដួស​ដាក់​ចានគោម​ធំ ហើយ​ដួស​ទឹក​ស្ងោរ​បន្តិច​ចាក់ យក​វែក​ញី​ឲ្យ​បែក​ចូលគ្នា ទើប​ចាក់​ទៅ​ក្នុង​ឆ្នាំង​ស្ងោរ​ទៅ​ ​វិញ ដាក់​ខ្ទឹម​បំពង​កូរ​ចូល​គ្នា​ឲ្យ​សព្វ ទុក​ទទួលទាន​ជាមួយ​នំ​បញ្ចុក ។​ ​
​៩- ត្រកួន​កាត់​គល់​ចោល កាត់​ប្រវែង​ពីរ​ថ្នាំងដៃ ពុះ​ជា​បួន​ស្ងោរ​ឲ្យ​ឆ្អិន​ហើយ​យក​ខ្លាញ់​រាវ​មក​ប្រឡាក់​ ​ឲ្យ​សើមៗ ។​ ​ ​
១០- សណ្ដែកបណ្ដុះ​បេះ​កន្ទុយ​លាង​ទឹក​ឲ្យ​ស្អាត ។​ ​
​១១- ត្រយូងចេក​បក​យក​ស្រទាប់​ខ្ចីៗ មក​ហាន់​ជា​សរសៃ​ឆ្មារៗ ដាក់​ត្រាំ​ទឹក​ម្ជូរក្រូចឆ្មារ​ឲ្យ​ជ្រះ​ជ័រ ។​ ​
​១២- ល្ហុង​ចិត​សំបក​លាង​ទឹក​ឲ្យ​ស្អាត ឈូស​ជា​សរសៃ​ឆ្មា​រ ។​
​របៀប​រៀប​ល្បោយ​ដាក់​ចាន​
​១- យកនំ​បញ្ចុក​មក​រៀប​ឆ្វាយ​អង្វេ​ល​ដាក់ចាន​សំប៉ែត យក​ដើម​ខ្ទឹម​ឆូត​បញ្ជិតៗ សងខាង​ហើយ​ពុះ​ជា​ពីរ​ ​ត្រាំ​ទឹក​ឲ្យ​រីក ដូច​ជើង​ក្អែ​ប ដាក់​លើ​នំ យក​ម្ទេស​នាងដៃ​ទុំ ចិត​ជា​ផ្កា​ដាក់​ចុង​ដើម ។​ ​ ​២- យក​ត្រកួន​រៀប​ដាក់​ឆ្លាស់គ្នា នឹង​សណ្ដែកបណ្ដុះ​ត្រយូងចេក ល្ហុង ។​

ស៊ុត​ក្នុង​សម្បុ​ក​

​គ្រឿងផ្សំ​
​សាច់ជ្រូក (​សាច់​សុទ្ធ​) សាច់​ក្តាម​សមុទ្រ ខ្លាញ់​រាវ ពង​ទា ដំឡូង​បារាំង ម្សៅ​មី ឫស​វ៉ាន់ស៊ុយ ខ្ទឹម​ស ខ្ទឹម​ ​ក្រហម អំបិល ទឹកត្រី ស្ករស ម្សៅ​ស៊ុប ស្លឹក​វ៉ាន់ស៊ុយ ។​
​វិធី​ធ្វើ​
​១- យក​ពង​ទា​ទៅ​ស្ងោរ​ឲ្យ​ឆ្អិន បកសម្បក​ឆូត បណ្តោយ​បន្តិច ឆ្កេះយ​កពង​ក្រហម​ចេញ ។ ​
​២- សាច់ជ្រូក​ចិញ្ច្រាំ ក្តាម​ស្ងោរ​បេះ​យក​សាច់ លាយ​ច្របល់​ជាមួយនឹង​ឫស​វ៉ាន់​ស៊ុយ ខ្ទឹម​ស ខ្ទឹម​ក្រហម​ (​បុក​ឲ្យ​ម៉ដ្ឋ​)​ច្រូច​ទឹកត្រី អំបិល​ម៉ដ្ឋ ស្ករស ម្សៅ​ស៊ុប ស្មាន​មើល​ឲ្យ​ល្មម​ទើប​យក​ទៅ​ញាត់​បំពេញ​ត្រង់​កន្លែង​ពង​ក្រហម​ នោះ​វិញ ។
​៣- យក​ម្សៅ​មី​លាយ​ទឹក​ឲ្យ​ខាប់ ដាក់​ស៊ុតទា​មួយ​ក្នុង​ម្សៅ​កន្លះ​គី​ឡូ ដាក់​អំបិល​បន្តិច ។​ ​ ​
៤- យក​ខ្ទះ​ដាក់​ខ្លាញ់​ឲ្យ​ក្តៅ ទើប​យក​ស៊ុតទា​នោះ​ទៅ​ជ្រលក់​នឹង​ម្សៅ ហើយ​ដាក់​ចៀន​បំពង​ទៅក្នុង​ខ្ទះ​ឲ្យ​ ​ឡើង ពណ៌​ពង​កន្លាត ទើប​ស្រង់​ដាក់​ចាន​ទុក ។ ​
​៥- យក​ដំឡូងបារាំង​ហាន់​ជា​សរសៃ​ឆ្មា​រៗ​ប្រឡាក់​នឹង​ម្សៅ​មី​បន្តិចៗ​យក​ទៅ​ រៀប​ដាក់​ក្នុង​វែក​សំនាញ់ (​វែក​ ស្រោះ​គុយទាវ​) ដាក់​បំពង​ទៅក្នុង​ខ្ទះ ដែល​មាន​ខ្លាញ់​សល់​ពី​បំពង​ស៊ុតទា​នោះ លុះ​ឡើង​ក្រហម​ស្រួយ​ហើយ​ទើប​យក​ ​មក​ដាក់​ចាន ហើយ​យក​ស៊ុតទា​ដាក់​ពីលើ រោយ​ស្លឹក​វ៉ាន់​ស៊ុយ​។​

បាយដំណើប​មុខ​បង្កង​

គ្រឿងផ្សំ​
​អង្ករ​ដំណើប រ​មៀត ដូង​ទុំ បង្កង ខ្លាញ់​រាវ អំបិល ទឹកត្រី ស្ករស ម្សៅ​ស៊ុប ស្លឹក​ក្រូចសើច ។​
​វិធី​ធ្វើ​
​១- កោសដូង​ពូត​យក​ក្បាល​ខ្ទិះ ដាក់​អំបិល​បន្តិច ។​ ​
២- បុក​រមៀត​ពូត​យក​ទឹក ដាក់​ដាំ​បាយដំណើប រួច​ប្រស់​ក្បាលខ្ទិះ​ឲ្យ​ឡើង​រលោង ហើយ​មាន​ពណ៌​លឿង​ខ្ចី​ ​ដួស​ដាក់​ចាន​សំប៉ែត​ទុក​មួយ​អន្លើ ។​ ​
​៣- បង្កង​បក​យក​សាច់​ចិញ្ច្រាំ​ឲ្យ​ល្អិ​ត លីង​នឹង​ខ្លាញ់ ចាក់​ទឹកត្រី ស្ករស ម្សៅ​ស៊ុប ភ្លក់​មើល​ឲ្យ​ល្មម ដួស​ដាក់​ពី​ ​លើ​បាយដំណើប រោយ​ស្លឹក​ក្រូច​សើច (​ហាន់​ឆ្មារៗ​) ។​
​សេចក្តីបញ្ជាក់​ : ​វិធី​លីង​សាច់​បង្កង ត្រូវ​ប្រើ​ខ្លាញ់​តិច គ្រាន់តែ​ឲ្យ​សើម​ខ្ទះ ។​
 ឆា​ម្រះព្រៅ​ជាមួយ​ពង​ទា​ប្រៃ
*​គ្រឿងផ្សំ​
ស៊ុត​ប្រៃ​នៅ​ឆៅ​ចំនួន ៨ គ្រាប់ ,​ស្លឹក​ម្រះព្រៅ​ពីរ​ចានចង្កឹះ​, ខ្ទឹម​-​ស ១​ភាគ​៤ ចាន​ចង្កឹះ​, ម្ទេស​ស្រស់ ខៀវ ក្រហម ២៥​គ្រាប់​, ទឹកស៊ីអ៊ីវ​ខ្មៅ ១​ភាគ​២ ស្លាបព្រា​កាហ្វេ​, ស្ករ​-​ស ២​ស្លាបព្រា​កាហ្វេ​, ទឹកស៊ីអ៊ីវ ១​ស្លាបព្រា​បាយ​, ម្សៅ​ស៊ុប​, ទឹក​ស៊ុប ១​ភាគ​៤ ចាន​ចង្កឹះ​, ប្រេង​ឆា​។​
​*​វិធី​ធ្វើ​
ម្រេចម៉ដ្ឋបន្តិចបន្តួច ស្រា និងម៉្សៅពោត មួយមុខៗ ១ ស្លាបព្រាកាហ្វេ។
វិធីធ្វើ
ស្ងោរ​ស៊ុត​ប្រៃ​ឲ្យ​ឆ្អិន រួច​ត្រាំ​វា​នៅ​ក្នុង​ទឹក រហូត​ដល់​ត្រជាក់ ហើយ​បកសម្បក​ដាក់​បំពងរ​ហូត​ដល់​ឡើង​លឿង​។ រំលែក​ស្លឹក​ម្រះព្រៅ​ពាក់កណ្តាល​ដាក់​បំពង​ឲ្យ​ក្រៀម​ទ្រាប់​បាត​ចាន រួច​យក​ស៊ុត​ដែល​បំពង​ក្រៀម​ហើយ​នោះ មក​ពុះ​ជា ៤​ចំណែក​ក្នុង​ស៊ុត​នីមួយៗ ហើយ​យក​វា​ទៅ​រៀប​ពីលើ​ស្លឹក​ម្រះព្រៅ​បំពង​។ យក​មើម​ខ្ទឹម​-​ស មក​បកសម្បក និង​យក​ផ្លែ​ម្ទេស​មក​ប្រឡេះ​ទង​ចេញ ហើយ​បុក​ចូល​គ្នា​រហូត​ដល់​ម៉ដ្ឋ បន្ទាប់​មក​ដួស​ដាក់​ឆា​ចូលគ្នា រហូត​ដល់​ឡើង​ពណ៌​លឿង រួច​យក​ស្លឹក​ម្រះព្រៅ​ដែល​នៅសល់ ឆា​ច្របល់​ចូលគ្នា បន្ទាប់​មក​ចាក់​ទឹកស៊ីអ៊ីវ ស្ករ​-​ស ម្សៅ​ស៊ុប និង​ទឹក​ស៊ុប ហើយ​ភ្លក្ស​រសជាតិ​ប្រៃ​-​ផ្អែម​បន្តិច រួច​ដួស​ដាក់​ពីលើ​ចំណិត​ស៊ុត ដែល​បាន​រៀប​ទុក​ពី​មុន​នោះ​ជា​ការ​ស្រេច​។​
EggsnSpinach_cen


ឆាក្តៅសាច់មាន់

១-គ្រឿងផ្សំ
សាច់មាន់កាត់ជាដុំៗ ៤០០ក្រាម, គល់ស្លឹកគ្រៃហាន់ជាបញ្ឆិត ៣ដើម, ស្លឹកក្រូចសើចហាន់ឲ្យល្អិត ៥សន្លឹក, ម្ទេសដៃនាងហាន់ជាបញ្ឆិត ៤-៥គ្រាប់, គល់ខ្ទឹមកាត់ជាកង់ៗ ២ដើម, ខ្ទឹមសពុះជាពីរ ១០០ក្រាម, ស្លឹកម្រះព្រៅ ១០០ក្រាម, សណ្តែកដីបុកកុំឲ្យម៉ត់ពេក ៣០០ក្រាម និងប្រេងឆា។
*វិធីធ្វើ
មាន់ពន្លះយកឆ្អឹងចេញកាត់ជាដុំៗប៉ុនមេដៃប្រឡាក់គ្រឿង ហើយយកទៅបំពងខ្លាញ់ឲ្យស្រពាប់បន្តិចមុននឹងយកទៅឆា។
យកខ្ទះចាក់ប្រេងឆាឲ្យក្តៅ ដាក់បំពងខ្ទឹមសឲ្យឈ្ងុយ ហើយឆាគល់ស្លឹកគ្រៃ សណ្តែកដី ក្រួចសើច ម្ទេស ទើបចាក់សាច់មាន់ចូល បង់គ្រឿង ឆាត្រឡប់ចុះត្រឡប់ឡើង ឲ្យស្ងួតទើបដាក់ស្លឹកម្រះព្រៅ គល់ខ្ទឹមចូលជាការស្រេច៕

ត្រី​បំពង​ស្រួយជាមួយស្តៅ

១-គ្រឿងផ្សំ
ផ្កា និងត្រួយស្តៅស្រុស ១០០ក្រាម, ខ្ទឹមក្រហមបំពង ៤ស្លាបព្រាបាយ, ខ្ទឹមសបំពង ២ស្លាបព្រាបាយ, សាច់ត្រីផ្ទក់ ៣០០ក្រាម, គ្រាប់ស្វាយចន្ទីលីង ៣ស្លាបព្រាបាយ, ម្ទេសលីង ៦ផ្លែ, កម្ទេចនំប៉័ង ១ស្លាបព្រាបាយ, ប្រេងឆា ១វែក, ទឹកត្រីផ្អែម ២ស្លាបព្រាបាយ។
*វិធីធ្វើ:
-ចំហុយត្រីផ្ទក់ ឱ្យឆ្អិន រួចបេះ​យកតែ​សាច់ ទៅលាយជាមួយកម្ទេចនំប៉័ង ហើយ​​យកទៅបំពង ឱ្យស្រួយ សឹម​ដួស​ឡើង ទុកឱ្យស្រស់ប្រេង។
-ធ្វើទឹកត្រីផ្អែម ដោយផ្សំស្ករស ឬស្ករត្នោត ជាមួយទឹកអម្ពិលទុំ ឱ្យមានរសជាតិជូរអែម។
-ផ្សំទឹកត្រីផ្អែម លាយជាមួយកាពិផៅ និង ខ្ទឹមក្រហមហាន់ រួចកូរច្របល់ឱ្យសព្វ ធ្វើជាទឹកញាំ។
-យកសាច់ត្រីបំពងស្រួយ រៀបដាក់ក្នុងចាន ហើយរោយខ្ទឹមក្រហម និងខ្ទឹមសបំពងពីលើ។ បន្ទាប់ មករៀបស្តៅស្រុស ម្ទេសចៀន និងគ្រាប់ស្វាយចន្ទីលីង ច្របល់ចូលគ្នា​ឱ្យ​សព្វ ជាការ ស្រេច៕

បាយ​ចំហុយ​សាច់​ជ្រូក

* គ្រឿងផ្សំ
១-អង្ករផ្កាម្លិះ ២ពែង, សាច់ជ្រូក (សាច់ចំឡក) ហាន់ជាបន្ទះស្តើងៗ ៣០០ក្រាម, គ្រឿងការី ១០០ ក្រាម, ស្លឹកក្រូចសើច ហាន់ជាសរសៃឆ្មារៗ ១សន្លឹក, ម្ទេសដៃនាងក្រហម ហាន់ជាសរសៃឆ្មារៗ ១ផ្លែ, បន្លែត្រសក់និងសណ្តែកកួរ ឬតាមចំណូលចិត្ត ២០០ក្រាម។
* វិធីធ្វើ
-លាងអង្ករឱ្យស្អាត ហើយដាក់ក្នុងឆ្នាំងថ្មីទទេស្អាតមួយ។ បន្ទាប់មក ដាក់គ្រឿងការីចូល រួច លាយ ច្របល់បញ្ចូលគ្នាឱ្យសព្វ។ ឯសាច់ជ្រូក ប្រឡាក់ជាមួយគ្រឿងការី។ បើសាប អាចថែមអំបិលបន្តិច។
-អង្ករដែលលាយគ្រឿងរួច ផ្ទេរទៅដាក់ក្នុងចានធំ មានបាតជ្រៅបន្តិច រួចហើយ ដាក់បន្ទះ សាច់ ជ្រូកប្រឡាក់ពីលើ មុននឹងយកទៅចំហុយឱ្យឆ្អិនល្អ ដោយប្រើរយៈពេល ប្រមាណ ៣០-៤៥នាទី។
-មុននឹងទទួលទាន រោយម្ទេសហាន់ និងសន្លឹកក្រូចសើច ពីលើ ដើម្បីឱ្យមាន រសជាតិហឹរ និងក្លិន ឈ្ងុយនៃស្លឹកក្រូចសើច។ ទទួលទានជាមួយបន្លែ ពិតជាមានរស ជាតិ​ឆ្ងាញ់ជាប់មាត់៕

ស៊ុប​គ្រឿង​សមុទ្រ​

*​គ្រឿងផ្សំ​៖
-​គ្រឿង​សមុទ្រ (​ប​ង្គា មឹក គ្រំ​ចំពុះទា​…) ៥០០​ក្រាម​, ប៉េងប៉ោះ​ទុំ​ចិញ្ច្រាំ ៤​ផ្លែ​, ខ្ទឹមក្រហម​ចិញ្ច្រាំ ៣​មើ​ម​, ទឹក​ប៉េងប៉ោះ ១​ស្លាបព្រា​បាយ​, អំបិល កន្លះ​ស្លាបព្រា​កាហ្វេ​, ទឹក​ស៊ុប ២​កែវ​, ម្រេច​ម៉ដ្ឋ ២​ស្លាបព្រា​កាហ្វេ​, ស្រា​-​ស ៣​ស្លាបព្រា​បាយ​, ជីរ​នាងវង ៤-៥​សន្លឹក​, ខ្ទឹមស​ចិញ្ច្រាំ ២​ស្លាបព្រា​កាហ្វេ​, ដើម​ភ្លៅកង្កែប ២​ធាង​, ម្ទេសផ្លោក​ក្រហម​ហាន់ ១​ផ្លែ​។
​*​វិធី​ធ្វើ​៖
- បំពង​ខ្ទឹមស ឱ្យ​ឈ្ងុយ រួច​ហើយ​ថែម​ទឹក​ប៉េងប៉ោះ ប៉េង​បោះ​ទុំ​ចិញ្ច្រាំ ខ្ទឹមក្រហម​ចិញ្ច្រាំ ដើម​ភ្លៅ កង្កែប ហើយ​ឆា​ច្របល់​បញ្ចូល​គ្នា​ឱ្យ​សព្វ​។ បន្ទាប់មក ថែម​ស្រា​-​ស​ចូល រំងាស់​ឱ្យ​ពុះ សឹម​ថែម​ទឹក​ស៊ុប​ចូល រំងាស់​បន្ត​ឱ្យ​ពុះ​ម្តងទៀត សឹម​ថែម ជីរ​នាងវង ចូល ហើយ​បន្ថយ​ភ្លើង រួច​បន្ត​រំងាស់​ទៀត​។​
​-​ចំពោះ​បង្គា មឹក និង​គ្រំចំពុះទា ត្រូវ​អាំង​ឱ្យ​ឆ្អិន​ជាមុនសិន​។ ឯ​ទឹក​ស៊ុប ដែល​រំងាស់​នេះ យក​តម្រង​មក​ត្រង​យកតែ​ទឹក ហើយ​យកទៅ​ដាក់​រំងាស់​លើ​ភ្លើង​ម្តងទៀត មុន​នឹង​ថែម​គ្រឿង​សមុទ្រ​អាំង​ចូល រួច​បង់អំបិល និង​ម្រេច ជា​ការ​ស្រេច​៕​

ឆាម្រេចខ្ចី ជាមួយត្រីអណ្តែង

-​ខ្ទឹមបារាំង​កាត់​ជា​ដុំៗ ១០០​ក្រាម​
-ត្រី​អ​ណ្តែ​ង​ ​ហា​ន់​ជា​ក​ង់​ៗ​ ​៣​ក្បាល​, ​ខ្ជា​យ​ ​ហា​ន់​ជា​ស​រ​សៃ​ឆ្មា​រ​ៗ​ ២​០​០​ក្រា​ម​ ​, ម្រេ​ច​ខ្ចី​ ​ ​២​០​០​ក្រា​ម​, ស្លឹ​ក​ក្រូ​ចសើ​ច​ ​ហា​ន់​ជា​បួ​ន​ច​ម្រៀ​ក ​៥​ស​ន្លឹ​ក​, ស្លឹ​ក​ម្រះ​ព្រៅ​ ​១​ក្តា​ប់​, ស្លឹ​ក​ជី​រ​អ​ង្កា​ម​ ​​១​ក្តា​ប់​, ម្ទេស​ដៃ​នា​ង​បៃ​​ត​ង​ក្រ​ហម​ ​ហា​ន់ប​ញ្ឆិ​ត​វែ​ង​ៗ​ ​១​០​ផ្លែ, ខ្ទិះ​ដូ​ង​ ​(​ក្បា​ល​ខ្ទិះ)​ ​៣​​ស្លា​ប​ព្រា​កា​ហ្វេ, ម្សៅ​ស៊ុ​ប​ខ្នរ​ ​ ​២​ស្លា​ប​ព្រា​បា​យ​, ​ទឹ​កត្រី​ ​ ​២​ស្លា​បព្រា​​​បា​យ, ស្ក​រ​ស ​ ១​ស្លា​ប​ព្រាបា​យ​, ​ម្ទេ​ស​ប្លោ​ក​ក្រៀ​ម​ ​១​០​ផ្លែ​, ​ខ្ទឹ​ម​ស ​ប​ក​សំ​ប​ក​រួ​ច​ ​១​៥​កំ​ពឹ​ស​, ខ្ទឹ​ម​ក្រ​ហ​ម​ ​៦មើម​, ​កា​ពិ​ ​២​ស្លា​ប​ព្រា​កាហ្វេ​, ដើ​ម​ស្លឹ​ក​​គ្រៃ​ហាន់​ ​​៥​ដើ​ម​, ​រំ​ដេ​ង​ ​៤​ចំ​ណិត​។​
​វិ​ធី​ធ្វើ​ ​៖​
-​ត្រី​អ​ណ្តែ​ង​ចៀ​នឱ្យ​​ឆ្អិន​​ល្អ ​​ហើ​យ​ស្រួ​យ​ ​រួ​ចដួ​ស​ឡើ​ង​​ ​ទុ​ក​មួ​យ​ឡែ​ក​ ​ឱ្យស្រ​ស់​ខ្លា​ញ់​។​
-​បុ​ក​ម្ទេ​ស​ប្លោ​ក​ក្រៀ​ម​ លា​​យជា​មួ​យខ្ទឹ​ម​ស​ ​ខ្ទឹ​ម​ក្រ​ហ​ម​ ​កា​ពិ​ ស្លឹ​ក​​គ្រៃ ​និងរំ​ដេ​ង​ ​រ​ហូ​ត​ទា​ល់​តែ​ម៉​ដ្ឋ ​រួ​ច​ហើ​យ​ឆា​លា​យ​ជា​មួ​យ​ខ្ទិះ​​ដូ​ង​ ​ថែ​ម​ម្សៅ​ស៊ុ​ប​ខ្ន​រ​ ​ទឹ​ក​ត្រី​ ​និ​ង​ស្ក​រ​ស​។​​ ​ប្រហែលជា៤​ នាទី​ក្រោ​យ​​ ថែ​​ម​ស្លឹ​ក​ក្រូ​ច​សើ​ច ​និ​ងត្រី​អណ្តែ​ងចៀ​ន ​ចូល ឆា​ឱ្យ​ស​ព្វ​ ​​សឹ​ម​ថែ​ម​ខ្ជា​យ​ ​​ម្រេ​ច​ខ្ចី​ ​ស្លឹ​ក​ម្រះ​ព្រៅ​ ​ស្លឹ​ក​​ជី​រ​អ​ង្កា​ម​ ​និ​ង​ម្ទេ​ស​ដៃ​នា​​ង​។​
​​-​ពេ​ល​ឆ្អិ​ន​រួ​ច​រា​ល់​ហើ​យ​ ​ដួ​ស​ដា​ក់​​ចា​ន​ ​ស្រោ​ច​ពី​​លើដោយ​ក្បាល​ខ្ទិះ​។​ ​ស្លឹ​ក​​ជីរ​អ​ង្កា​ម​ ស្លឹ​ក​ក្រូ​ច​សើ​ច​ ​បំ​ពង​ស្រួ​យ​ ​និ​ង​ម្ទេ​ស​ដៃ​នា​ង​ ​ជា​កា​រ​ស្រេច​៕

ឆា​គ្រឿង​សាច់គោ​

*​គ្រឿងផ្សំ​
-​ខ្ទឹមបារាំង​កាត់​ជា​ដុំៗ ១០០​ក្រាម​
-​ខ្ទឹមស​កាត់​ជា​២ ១០០​ក្រាម​
-​ម្ទេស​ហា​វ៉ៃ កាត់​ជា​ដុំៗ ១០០​ក្រាម​
-​ម្នាស់​កាត់​ជា​ដុំៗ ១០០​ក្រាម​
-​ស្នៀតពោត​កាត់​ជា​ដុំៗ ១០០​ក្រាម​
-​ការ៉ុត​ហាន់​ជា​ចំណិត ១០០​ក្រាម​
-​ផ្កា​ខាត់ណា បៃតង​កាត់​ជា​ដុំៗ ១០០​ក្រាម​
​បន្លែ​អាច​ជ្រើសរើស​តាម​ចំណង់​ចំណូលចិត្ត​
*​គ្រឿងផ្សំ​រសជាតិ​
-​ប្រេង​ខ្យង​
-​ប្រេង​ឆា​
​វិធី​ធ្វើ​
​យក​ខ្ទះ​ចាក់​ប្រេងឆា​ឲ្យ​ក្តៅ ដាក់​បំពង​ខ្ទឹមស​ឲ្យ​ឈ្ងុយ រួច​ដាក់​បន្លែ​ទាំងអស់​ដែល​ស្រុះ​រួច​ចូល​ព្រម​គ្នា បន្ទាប់មក​ដាក់​ស្ករស​បន្តិច ប្រេង​ខ្យង ឆារ​ពី​បី​ត្រឡប់​ឲ្យ​ឆ្អិន​ល្មម កុំឲ្យ​រលួយ​ពេក តុ​ក​ឲ្យនៅ​ស្រួយ​បន្តិច ភ្លក់​មើល​ឲ្យ​ល្មម​ជា​ការ​ស្រេច​។
​រូបមន្ត​បន្ថែម​
ខ្ទឹម​បារាំង ម្ទេស​ហា​វ៉ៃ ម្នា​ស់ ស្នៀត​ពោត ការ៉ុត ផ្កា​ខាត់ណា​បៃតង យក​មក​ស្រុះទឹកក្តៅ​ឲ្យ​ឆ្អិន​បន្តិច ដាក់​ត្រាំ​ទឹក​ត្រជាក់ រួច​ស្រង់​ឲ្យ​ស្ងួត​ទឹក​ដើម្បី​ឲ្យ​បន្លែមើ​ល​ទៅ​ស្រស់​៕

ឆា​គ្រឿង​សាច់គោ​

*​គ្រឿងផ្សំ​
​-​សាច់គោ​ហាន់​ជា​បន្ទះ​ស្តើងៗ​ប៉ុន​ពីរ​ធ្នាប់​ដៃ ៤០០​ក្រាម​
-​ដូង​(​ក្បាល​ខ្ទិះ​) ១​ចាន​
-​ម្ទេស​ឆ្អើរ​
-​គល់​ស្លឹកគ្រៃ ៣​ដើម​
-​រំដេង ចំណិត
-​ខ្ជាយ ៣​ក្រាម​
-​សំបក​ក្រូចសើច ៥​សន្លឹក​
-​ខ្ទឹម​ស ១០០​ក្រាម​
-​ខ្ទឹម​ក្រហម ១០០​ក្រាម​
-​ម្ទេសដៃនាង ហាន់​ជា​ចំណិត ៤-៥​គ្រាប់​
-​សណ្តែកដី​បុក កុំឲ្យ​ម៉ត់​ពេក ៣០០​ក្រាម​
-​ម្ទេសផ្លោក​ស្រស់​ហាន់​ជា​ដុំៗ ១០០​ក្រាម​
-​ខ្ទឹមបារាំង​ហាន់​ដុំៗ ១០០​ក្រាម​
*​គ្រឿងផ្សំ​រសជាតិ​
​ ​-​ម្ស៉ៅ​ស៊ុប​ខ្ន​រ​រសជាតិ​សាច់មាន់ ២​ស្លាបព្រា​
​ ​-​ប្រេង​ឆា ២​ស្លាបព្រា​
​*​វិធី​ធ្វើ​
គល់​ស្លឹកគ្រៃ ម្ទេស​ឆ្អើរ​រំដេង ខ្ជាយ រ​មៀត សំបក​ក្រូចសើច ខ្ទឹម​ស និង​ក្រហម​បុក​ចូល​គ្នា អោយ​ម៉ត់ ហើយ​យក​សាច់គោ និង​គ្រឿង មក​ប្រឡាក់​ចូល​គ្នា​ឲ្យ​សព្វ​។​
​ ​យក​ខ្ទះ​ចាក់​ប្រេងឆា ឲ្យ​ក្តៅ​ដាក់​បំពង​ខ្ទឹមស ឲ្យ​ឈ្ងុយ រួច​ដាក់​សាច់គោ​ឆា ម្ទេស​ប្លោក ខ្ទឹម បារាំង ឆា​ចូលគ្នា ត្រឡប់​ចុះឡើង​ទុក​ឲ្យ​ឆ្អិន​ភ្លក្ស​មើល​ឲ្យ​ល្មម​ទើប​ដាក់​សណ្តែកដី ម្ទេសដៃនាង ឆា​មួយ​ត្រឡប់​រួច​ដួស​ដាក់​ចាន​ជា​ការ​ស្រេច​៕

សាច់ជ្រូក​បំពង​

*​គ្រឿងផ្សំ​
សាច់ជ្រូក ២៤០​ក្រាម សាលា​ដ៍​២​ដើម (​ប្រឡេះ​យកតែ​ស្លឹក​) និង​អំបិលម្រេច​២​ស្លាបព្រា​កាហ្វេ​។​
*​គ្រឿងផ្សំ​រសជាតិ​
​ ​ទឹកស៊ីអ៊ីវ និង ស្រា មួយ​មុខៗ​កន្លះ​ស្លាបព្រា​បាយ ម្រេច​ម៉ដ្ឋ និង​ប្រេងល្ង​បន្តិចបន្តួច​។​
*​គ្រឿង​ម្សៅ​ខា​ប់​
​ ​ទឹក​មួយ​កែវ ពងមាន់​មួយ ម្សៅ​មី១៦០ក្រាមម្សៅ​ពោត ១០០​ក្រាម ប្រេង​ឆា និង​អំបិល​បន្តិចបន្តួច​។​
​ ​*​វិធី​ធ្វើ​
១-​ហាន់សាច់​ជ្រូក​ជា​បន្ទះ​ស្តើង​ធំ​ប៉ុន​មេដៃ រួច​ហើយ​យក​ទៅ​ច្របល់​ចូលក្នុង​គ្រឿងផ្សំ​រសជាតិ​ទុក​មួយ​អន្លើ​។​
​ ​២-​គ្រឿង​ម្សៅ​ខាប់​លាយ​ចូលគ្នា ឲ្យ​សព្វទុក​ប្រើការ​។​
​ ​៣-​ដាក់​ខ្លាញ់​ចូល​ក្នុង​ខ្ទះ​មួយ​វែក​សម្ល​យក​សាច់ជ្រូក​ជ្រលក់​ក្នុង​ គ្រឿង​ម្សៅ​ខាប់ ហើយ​ដាក់​បំពង​ក្នុង​ខ្លាញ់ក្តៅ​ដោយ​ប្រើ​ភ្លើង​មធ្យម បំពង​ទាល់តែ​ឡើង​ពណ៌​ទឹក​មាស ទើប​ស្រង់​ដាក់​លើ​ចាន​សាលា​ដ៍ ហើយ​ពេល​ទទួលទាន​ត្រូវ​ជ្រលក់​ជាមួយ​អំបិល​និង​ម្រេច​ផង​៕​

ប្រហុក​ខ្ទិះ​

*គ្រឿងផ្សំ
-​ប្រហុក​សាច់​ល្អ ២០០​ក្រាម​
-​សាច់ជ្រូក​បី​ជាន់​ចិញ្ច្រាំ​ឲ្យ​ម៉ដ្ឋ ១០០​ក្រាម​
-​ដូង (​ក្បាល​ខ្ទិះ​) ១​ចាន​
-​ម្ទេស​ឆ្អើរ ៥​ក្រាម​
-​គល់​ស្លឹកគ្រៃ ៣​ដើម​
-​រំដេង ២០ ចំណិត​
-​រ​មៀត ១០ ចំណិត
-​ខ្ជាយ ៣​ក្រាម​
-​ស្លឹក​ក្រូចសើច ៥​សន្លឹក​
-​ខ្ទឹម​ស ១០០​ក្រាម​
-​ខ្ទឹម​ក្រហម ១០០​ក្រាម​
-​ម្ទេសដៃនាង​ហាន់​ជា​ចំណិត ៤-៥ គ្រាប់​
-​សណ្តែកដី​បុក​កុំឲ្យ​ម៉ដ្ឋ​ពេក ៣០០​ក្រាម​
-​ត្រប់​ចង្កោម​លីង​ឲ្យ​ក្រហម ២០​គ្រាប់​
-​បន្លែ​ផ្ទាប់​មាន​ជ្រើសរើស​តាម​ចំណង់​ចំណូលចិត្ត​
​*​វិធី​ធ្វើ
​សាច់ជ្រូក​បី​ជាន់​ចិញ្ច្រាំ ជាមួយ​ប្រហុក​រួច​ទុក​មួយ​អន្លើ​។ គល់​ស្លឹកគ្រៃ ម្ទេស​ឆ្អើរ រំដេង ខ្ជាយ រ​មៀត សំបក​ក្រូចសើច ខ្ទឹម​ស ខ្ទឹម​ក្រហម បុក​ចូល​គ្នា​ឲ្យ​ម៉ត់ ហើយ​យក​សាច់គោ​គ្រឿង​មក​ប្រឡាក់​ចូល​គ្នា​ឲ្យ​សព្វ​។​
​យក​ខ្ទិះ​ចាក់​ក្បាលខ្ទិះ ហើយ​កូរ​ជា​មួយ​គ្រឿង និង​ត្រប់​ដាំ​ឲ្យ​ពុះ ទើប​ដាក់​ប្រហុក​ចិញ្ច្រាំ ភ្លក់​ឲ្យ​ល្មម​ដួស​ដាក់​ចាន ទុក​ជា​ការ​ស្រេច (​កុំ​រំងាស់​ទុក​យូរ​ប្រយ័ត្ន​ឡើង​ប្រេង​)៕

សាច់​ទា​អាំង

*គ្រឿងផ្សំ
​សាច់​ទ្រូង​ទា ០.១២​គីឡូក្រាម​, ប៉ូ​យ​កាក់ ០.០០៥​គីឡូក្រាម​, ម្រេច​ខ្មៅ ០.០០៣​គីឡូក្រាម​, ឈើ​ក្រអូប ០.០០២​គីឡូក្រាម​, ទឹក​ឆ្អិន ០.០០៣​គីឡូក្រាម​, ប្រេង​ឆា ០.០១​គីឡូក្រាម​, បេ​ប៊ី​ការ៉ុត ០.០៥​គីឡូក្រាម​, អង្ករ​សំរូប ០.០៧​គីឡូក្រាម​, អំបិល ០.០០២​គីឡូក្រាម​, ទឹក​ខ្មេះ ០.០៣​គីឡូក្រាម​, “តែ​”​អង់គ្លេស ០.០៦​គីឡូក្រាម​, ក្រវាញ ០.០០២​គីឡូក្រាម​, ខ្ញី ០.០៣​គីឡូក្រាម​, ទឹក​សណ្តែកសៀង ០.០២​គីឡូក្រាម​, ទំពាំង​បារាំង ០.០៥​គីឡូក្រាម​, ដើម​ខ្ទឹម ០.០២​គីឡូក្រាម​, ប៊័​រ ០.០១​គីឡូក្រាម​, ស្ករ ០.០៣​គីឡូក្រាម​, ខ្ទិះ ០.០៥​គីឡូក្រាម​។​
​*​វិធី​ធ្វើ​
-​បង់​ប៉ូ​យ​កាក់ ក្រវាញ ម្រេច ឈើ​ក្រអូប ខ្ញី ទឹក​ដាក់​ទៅ​ក្នុង​ឆ្នាំង​ស្ងោរ​។​
-​ដាក់​ដាំ​រហូត​ដល់​ពុះ រួច​លើក​ចុះ បន្ទាប់មក​ដាក់​ថង់ “​តែ​” អង់គ្លេស​ត្រាំ​ក្នុងនោះ​រយៈពេល ៥​នាទី ទើប​ស្រង់​ចេញ​។​
-​ចាប់ផ្តើម​បង់គ្រឿង ដែល​នៅសល់​ទាំងអស់​ចូល​គ្នា ទុកចោល​រយៈពេល​មួយ​យប់ បន្ទាប់មក​ដាក់​សាច់​ទា​ប្រឡាក់​ផ្អាប់​មួយ​យប់​។​
-​យក​សាច់​ទាម​កចៀន រហូត​ដល់​ស្រួយ ទើប​យក​ទៅ​ដុត​ប្រមាណ ៣​នាទី​។​
-​ធ្វើ​ទឹកជ្រលក់​ដោយ​ប្រើ​ស្ករ​-​ស ទឹកខ្មេះ​ឆឺ​រី និង ប្រេង​សល់​ពី​ចៀន​សាច់​ទា លាយ​ចូល​គ្នា​ឲ្យ​សព្វ​។​
-​ដាំបាយ​ប្រើ​ខ្លាញ់ ចៀន​សាច់​ទា និង លាយ​ជាមួយ​គ្រឿងទេស​។​
-​រួច​ហើយ​ដួស​ដាក់​ចាន​រៀបចំ​ទៅ​តាម​រូបភាព​ចាត់ទុកជា​ការ​ស្រេច​៕​
 ត្រី​កែស ឆ្នាំង​ភ្លើង
*គ្រឿងផ្សំ
-​ត្រី​កែស ១​គីឡូក្រាម​
-​មើមត្រាវ​ចិត​ជា​ដុំៗ ៥​មើម​ធំៗ
-​ស្ពៃ​ក្តោប ៣០០​ក្រាម​
-​មើម​ឆៃថាវ ចិត​ជា​ដុំៗ ៣​មើ​ម​
-​តាំង​ឆាយ ១​ស្លាបព្រា​បាយ​
-​ដើម​ខ្ទឹម​ហាន់​ជា​កង់ៗ ២​ដើម​
-​អំបិល កន្លះ​ស្លាបព្រា​កាហ្វេ​
-​ទឹក​ស៊ុប​ឆ្អឹង​មាន់ ៥​កែវ​
-​ទឹកស៊ីអ៊ីវ ១​ស្លាបព្រា​បាយ​
-​ប្រេង​ឆា ៣​ស្លាបព្រា​បាយ​។​
​*​វិធី​ធ្វើ​
​១-​ត្រី​កែស លាង​សម្អាត​ឲ្យ​ស្អាត កាត់​ជា​កង់ៗ​។ ចំពោះ​ដើម​ខ្ទឹម​វិញ ឆា​ឲ្យ​ឆ្អិន​រួច​ដួស​ទុក​។​
២-​ឆា​មើមត្រាវ ឲ្យ​ក្រៀម​ល្មម រួច​ដួស​ទុក​សិន​។ ឯ​ក្បាល​ត្រី​កែស ក៏​ចៀន​ឲ្យ​ក្រៀម​ដែរ​។​
៣-​ទឹក​ស៊ុប​ឆ្អឹង​មាន់​កម្តៅ​ឲ្យ​ពុះ សឹម​បង់​គ្រឿងគ្រៅ​ចូល ដូចជា​អំបិល​ទឹកស៊ីអ៊ីវ​។ រួចរាល់​ហើយ បង់​មើមត្រាវ និង​ត្រី​ចូល​។ ពេល​ទឹក​ពុះ បង់​ស្ពៃក្តោប តាំង​ឆាយ និង​មើម​ឆៃថាវ​ចូល​។​ម
៤-​ដួស​ដាក់​ឆ្នាំងភ្លើង ហើយ​រោយ​ដើម​ខ្ទឹម​ឆា ពីលើ មុន​នឹង​ទទួល​ទាន​៕

សម្ល​ជី​ឆាយ គ្រឿង​សមុទ្រ​

*គ្រឿងផ្សំ
​-​ជី​ឆាយ ឬ​សារាយ​បន្ទះ ១៥០​ក្រាម​
​-​បង្គា​បកសម្បក​ចេញ ១០០​ក្រាម​
-​មឹក ១០០​ក្រាម​
-​តៅ​ហ៊ូ ១៥០​ក្រាម​
-​ជីរ​វ៉ាន់ស៊ុយ ២​ទង​
-​ដើម​ខ្ទឹម ២​ដើម​
-​ឃិន​ឆាយ ២​ទង
-​ទឹក​ស៊ុប​មាន់ ៣​កែវ​
-​ទឹកត្រី ១​ស្លាបព្រា​កាហ្វេ​
-​ទឹកស៊ីអ៊ីវ ១​ស្លាបព្រា​កាហ្វេ​
-​ខ្ទឹម​បំពង ១​ស្លាបព្រា​កាហ្វេ​
-​ស្ករស ១​ស្លាបព្រា​កាហ្វេ​
-​ម្រេច​ម៉ដ្ឋ ១​ស្លាបព្រា​កាហ្វេ​។​
*​វិធី​ធ្វើ​
​១-​ដើម​ខ្ទឹម ឃិន​ឆាយ និង​ជី​វ៉ាន់ស៊ុយ ហាន់​លាយ​បញ្ចូល​គ្នា​។ មឹក​ហាន់​ជា​កង់ៗ ហើយ​តៅហ៊ូ ហាន់​ជា​ដុំៗ​ដូចគ្នា​ដែរ​។​
​ ​២-​ដាំទឹក​ស៊ុប ឲ្យ​ពុះរួច​ដាក់​បង្គា និង​មឹក​ចូល មុន​នឹង​ថែម​គ្រឿង​គ្រៅ ដូចជា​ទឹកត្រី ទឹកស៊ីអ៊ីវ ស្ករស និង​ម្រេច​។ ទុក​ឲ្យ​ពុះ​មួយស្របក់ សឹម​បង់​ជី​ឆាយ និង​តៅហ៊ូ​ចូល​។ បន្ទាប់មក ថែម​ជីរវ៉ាន់ស៊ុយ ដើម​ខ្ទឹម ឃិន​ឆាយ និង​ខ្ទឹម​បំពង មុន​នឹង​ដួស​ដាក់​ចាន ទទួលទាន​ជាមួយ​បាយ​ក្តៅៗ​៕​

បាយ​ឆា​ត្រី​ប្លាធូ

*គ្រឿងផ្សំ
​បាយ​ដាំ​ស្រួយ​មួយ​ចាន​ចង្កឹះ​, ត្រី​ប្លាធូ​ចៀន​បេះ​ជា​ចំណិត​តូចៗ ល្មម​មួយ​ដុំ​មួយ​ម៉ាត់​, សណ្តែក​ហោ​ឡាំង​តាវ​, និង​ការ៉ុត ស្រុស​ឆ្អិន​កន្លះ​ចាន​ចង្កឹះ កាពិ​មួយ​ស្លាបព្រា​បាយ​, ស្ករពាង​មួយ​ស្លាបព្រា​កាហ្វេ​, ទឹក​ក្រូចឆ្មារ​មួយ​ស្លាបព្រា​កាហ្វេ និង​ខ្ទឹមស ១-២ កំពីស​។​
​*​វិធី​ធ្វើ​
១-​ធ្វើ​ទឹក​កា​ពិ ដោយ​បុក​ខ្ទឹម​ស ឲ្យ​ស្អិត បង់​កាពិ ស្ករ​ពាង ទឹក​ក្រូចឆ្មារ រួច​កូរ​ចូល​គ្នា​ឲ្យ​ស​ព្វទុក​មួយ​អន្លើ​។​
​២-​ដាក់​ខ្ទះ​ឲ្យ​ក្តៅ​រួចចាក់​បាន​ចូល​បន្ទា​ប់​មក​សណ្តែក​ហោ​ឡាន់​តាវ បន្លែ​ការ៉ុត ទឹក​កាពិ ត្រី​ប្លាធូ រួច​កូរ​ចូល​គ្នា​ឲ្យ​សព្វ ដួស​ដាក់​ចាន​ទុក​ជា​ការ​ស្រេច​។​
​*​ដំបូន្មាន​
​ដើម្បី​ចៀនត្រី​ប្លាធូ​កុំ​ឲ្យ​ជាប់​ខ្ទះ គឺ​រង់ចាំ​ឲ្យ​ប្រេង​ឆា ឬ​ខ្លាញ់​នៅក្នុង​ខ្ទះ​ក្តៅ​ជាមុនសិន ទើប​ដាក់​ត្រី​ដើម្បី​ចៀន​។ បន្ទាប់​មក​រង់ចាំ​រហូត​ដល់​ខ្លួន​ត្រី​អណ្តែត​ឡើង ទើប​ចាប់ផ្តើម​ត្រឡប់​ម្តងទៀត​។ អ្នក​មិន​គួរ​ត្រឡប់​ត្រី​ទៅមក ព្រោះ​អាច​ធ្វើ​ឲ្យ​បែក​សាច់​ត្រី​៕​

ស្ងោរជ្រក់ពងទាចៀន
*គ្រឿងផ្សំ
ពងទា ៣ គ្រាប់, ទឹកស៊ុបមាន់ ១ លីត្រ, រំដេង ១ដុំ, ស្លឹកគ្រៃ ១ដើម, ស្លឹកក្រូចសើច ៥ សន្លឹក, ឫសនិងស្លឹកជីរវ៉ាន់ស៊ុយ ២ដុំ, ម្ទេសខ្មាំងពណ៌ក្រហម ៦ ផ្លែ, ផ្សិតចំបើង ១០០ក្រាម, ទឹកក្រូចឆ្មារ ៥ស្លាបព្រាបាយ, ទឹកត្រី ១ស្លាបព្រាបាយ, ស្ករស ២ស្លាបព្រាកាហ្វេ, ប្រេងឆា ៤ ស្លាបព្រាបាយ។
*វិធីធ្វើ
១-ដុំឫសជីរវ៉ាន់ស៊ុយឲ្យបែក។ រំដេង ស្លឹកគ្រៃ ស្លឹកក្រូចសើច ហាន់លាយបញ្ចូលគ្នា។ រីឯម្ទេសខ្មាំង និងផ្សិតចំបើងពុះជាពីរ។
២-ទឹកស៊ុបមាន់ ដាំឲ្យពុះ រួចហើយបង់ឫសជីរវ៉ាន់ស៊ុយ រំដេង ស្លឹកគ្រៃ ស្លឹកក្រូចសើច និងម្ទេស ហើយរំងាស់ឲ្យពុះប្រមាណ ១០ នាទី។ ចំណែកពងទាចៀនឲ្យក្រៀម ឆ្អិនល្អ រួចហើយហាន់ជា បន្ទះៗ។
៣-នៅពេលទឹកស៊ុបពុះ បង់គ្រឿងគ្រៅចូល ដូចជា ទឹកត្រី ស្ករស និងផ្សិត។ បន្ទាប់មកបន្តរំងាស់ ៥-៦ នាទីទៀត មុននឹងថែមទឹកក្រូចឆ្មារ រួចដាក់ចុះពីចង្ក្រាន។ នៅពេលដួសមកទទួលទាន រោយ ស្លឹកជីវ៉ាន់ស៊ុយពីលើ ដើម្បីឲ្យសម្លមានក្លិនឈ្ងុយឆ្ងាញ់៕

តៅហ៊ូ​ទ្រង់គ្រឿង​

*​គ្រឿងផ្សំ​
តៅ​ហ៊ូ ២ ដុំ បង្គា​ស្រស់​ចំនួន ១០ (​បក​សម្បក​), ត្រាំ​ផ្សិត​ក្រអូប​ចំនួន​២ ឲ្យ​ទន់​រួច​ចិត្ត​ស្តើងៗ​, ហាន់​ទំពាំង​បារាំង​ជា​កង់ៗ ២ ស្លាបព្រា​បាយ​, ហាន់​មើម​ខ្ទឹមបារាំង​ជា​ចំណិត ៤​ជ្រុង​តូចៗ ២ ស្លាបព្រា​បាយ​, ហាន់​មើម​ការ៉ុត​ជា​ដុំ ៤ ជ្រុង​តូចៗ ១ ស្លាបព្រា​បាយ​, ចិត​ស្នៀតពោត​ខ្ចី​ជា​ចំណិត​ស្តើងៗ ១ ស្លាបព្រា​បាយ​, ច្រៀក​ដើម​ខ្ទឹម​តូចៗ ១​ស្លាបព្រា​បាយ​, ហាន់​មើម​ខ្ទឹម ១ កំពឹស​ធំ ជា​ចំណិត​ធំៗ​, ស្ករ​-​ស ១​ស្លាបព្រា​បាយ​, ទឹកស៊ីអ៊ីវ ពណ៌​ស ២ ស្លាបព្រា​បាយ​, ស្រា​ចិន​សម្រាប់​ធ្វើ​ម្ហូប ១ ស្លាបព្រា​បាយ​, ប្រេង​ខ្យង ៣ ស្លាបព្រា​បាយ​, ម្សៅ​ពោត ឬ ម្សៅ​មី​លាយ​ជាមួយ​ទឹក​ធម្មតា ១ ភាគ ៣ វែក​ឆា​, ប្រេង​ឆា (​សម្រាប់​ឆា​) ទឹក​ស៊ុប​, ម្រេច​ម៉ដ្ឋ​។​
​*​វិធី​ធ្វើ​
​-​ហាន់​ដុំ​តៅហ៊ូ​ជា​ចំណិតៗ​កម្រាស់​ប្រមាណ ១,៥ សង់ទីម៉ែត្រ​
​-​ដាក់​ខ្ទះ​ចាក់​ប្រេងឆា​ចូល ដោយ​ប្រើ​ភ្លើង​មធ្យម បន្ទាប់មក​ដាក់​តៅហ៊ូ​ចៀន​រហូត​ឡើង​ពណ៌​លឿង​ទាំងសងខាង ដួស​ដាក់​ចាន​ឲ្យ​ស្រស់​ខ្លាញ់​ទុក​មួយ​អន្លើ​។​
​-​ដាក់​ប្រេង​សម្រាប់​ឆា និង​លីង​មើម​ខ្ទឹម ស រហូត​ដល់​ឡើង​ពណ៌​លឿង ទើប​បង់​ផ្សិត ដើម​ខ្ទឹម ស ឆា​រហូត​ដល់​ស្លោក​បន្តិច ទើប​បង់​ការ៉ុត​។​
​-​ឆា​ទំពាំង​បារាំង ស្នៀត​ពោត និង​មើម​ខ្ទឹមបារាំង​រហូត​ដល់​ឆ្អិន​។
​-​ចាក់ទឹក​ស៊ុប​ចូល រង់ចាំ​ទឹក​ពុះ ទើប​ចាក់​ទឹកស៊ីអ៊ីវ ស ស្ករ​-​ស ប្រេង​ខ្យង បង្គា​ស្រស់ រង់ចាំ​ដល់​បង្គា​ឆ្អិន ទើប​ចាក់​ស្រា​ចិន​ចូល​។​
​-​ចាក់​ម្សៅពោត​ចូលទៅ​ក្នុង​ខ្ទះ រួច​កូរ​ឲ្យ​ញាប់ដៃ រហូត​ដល់​ឆ្អិន រួច​ដួស​ស្រោច​លើ​ដុំ​តៅហ៊ូ​ចៀន និង រោយ​ម្រេច​ម៉ដ្ឋ ហើយ​ទទួលទាន​ទាន់​នៅក្តៅៗ​៕​
 ឆា​ពោះគោ​ជាមួយ​ស្ពៃ​ជូរ​
*​គ្រឿងផ្សំ
​ពោះគោ (​យក​ស្រទាប់ ១០០ ជាន់​) ៤៨០​ក្រាម​, ស្ពៃ​ជូរ (​យកតែ​ធាង​) ៨០​ក្រាម​, ម្ទេស​បូកគោ​ខៀវ ១​ក្រាម​, ខ្ញី​១​បន្ទះ ខ្ទឹម​សន្លឹក ២​ដើម​, អំបិល​១​ស្លាបព្រា​កាហ្វេ​, ខ្ទឹម ស ចិញ្ច្រាំ ១​ស្លាបព្រា​កាហ្វេ​, ស្រា​កន្លះ​ស្លាបព្រា​បាយ និង​ខ្លាញ់ ៣​ស្លាបព្រា​បាយ​។​
​*​គ្រឿងផ្សំ​ទឹក​ខាប់​
​អំបិល​, ស្ករ​, ទឹកស៊ីអ៊ីវ​, និង ម្សៅ​ឆា មួយ​មុខៗ​កន្លះ​ស្លាបព្រា​កាហ្វេ​, ប្រេងល្ង និង ម្រេច​ម៉ដ្ឋ​បន្តិចបន្តួច និង ទឹក ២ ស្លាបព្រា​បាយ​។​
​*​វិធី​ធ្វើ​
​១-​លាង​ពោះគោ​ឲ្យ​ស្អាត និង​ហាន់​ជា​ដុំ​ធំៗ ។ ដាក់​ទឹក ៤​កែវ ដាំ​ឲ្យ​ពុះ ដាក់​ខ្ញី​មួយ​បន្ទះ ដើម​ខ្ទឹម អំបិល ១ ស្លាបព្រា​បាយ និង​ចាក់​ពោះគោ​ចូល​ស្រុស ហើយ​ស្រង់​ចេញ​ទុក​ប្រើការ​។​
​២-​ហាន់​ធាង​ស្ពៃ​ជូរ​ជា​បន្ទះ និង​ត្រាំ​ទឹក​មួយសន្ទុះ​ទើប​ស្រង់​ចេញ​។ ខ្វេះ​គ្រាប់​ម្ទេស​ចេញ និង​ហាន់​ជា​ដុំៗ​។ លាង​សៀង​ឲ្យ​ស្អាត​។​
​ ​៣-​ចាក់​ខ្លាញ់​ចូលក្នុង​ខ្ទះ ដាក់​ខ្ញី និង​ខ្ទឹមស​ចូល​បំពង រួចហើយ​ចាក់​សៀង និង​ស្ពៃ​ជូរ​ចូល​ឆា​។ ជា​ចុងក្រោយ​ចាក់​ពោះគោ ស្រា និង​គ្រឿង​ទឹក​ខាប់ ចូល​ឆា​មួយសន្ទុះ ទើប​ដួស​ដាក់​ចាន ទុក​ជាការ​ស្រេច​៕

បំពង​ស្លាបមាន់​ញាត់​ស្នូល​

*​គ្រឿងផ្សំ
-​កល់​ស្លាបមាន់​បួន​ដុំ​
-​ហាន់សាច់​សុទ្ធ​ជា​ចំណិត​តូចៗ ២​ស្លាបព្រា​បាយ​
-​ហាន់​បង្គា​ស្រស់​ជា​ចំណិត​តូចៗ ២​ស្លាបព្រា​បាយ​
-​សាច់ជ្រូក​ចិញ្ច្រាំ ១​ភាគ​៤ ចានចង្កឹះ​
-​ចិត​មើម​ការ៉ុត​ជា​ចម្រៀក​តូចៗ ១​ភាគ​៤ ចានចង្កឹះ
-​ត្រាំ​ផ្សិត​ក្រអូប​ក្នុង​ទឹក រួច​ហាន់​ជា​ចំណិត​តូចៗ​ចំនួន ១​ដើម​
-​ជី​វ៉ាន់ស៊ុយ ខ្ទឹមស ម្រេច មួយ​មុខ​កន្លះ​ស្លាបព្រា​បាយ​
-​អំបិល​ម៉ដ្ឋ ម្រេច​ម៉ដ្ឋ​
-​បន្លែស្រស់​សម្រាប់​តុបតែង ដូចជា​សាលាដ ប៉េងប៉ោះ ម្នាស់ ជាដើម​។​
*​វិធី​ធ្វើ​
​-​ចៀរ​គល់​ស្លាបមាន់ ដោយ​ឆ្កៀល​ស្បែក​ត្រង់​គល់​ស្លាប រួច​សន្សឹមៗ​ចៀរ​សាច់​ឲ្យ​ដាច់ចេញពី​ឆ្អឹង​ឲ្យ​នៅជាប់​ត្រង់​ខាងចុង​។ បន្ទាប់មក​រោយ​អំបិល​ម៉ដ្ឋ ម្រេច​ម៉ដ្ឋ​ដើម្បី​ឲ្យ​សាច់មាន់​មាន​រសជាតិ​ប្រៃ​។
​-​លាយ​គ្រឿងផ្សំ​ទាំងអស់​ច្របល់​ចូលគ្នា​ឲ្យ​សព្វ តែ​ប្រើ​កម្លាំង​ដៃ​តិចៗ បន្ទាប់មក​លញ់​គ្រឿងផ្សំ​ជា​ដុំ​តូចៗ រួចហើយ​ញាត់​ចូលទៅក្នុង​សាច់មាន់ ដែល​បានចៀរ​ព្រ​លាត់​ចេញ​នោះ​។ ក្រោយពេល​ញាត់​រួចរាល់​ហើយ ទើប​ប្រើ​ឈើចាក់ធ្មេញ​ខ្ទាស់​សាច់ ការពារ​កុំ​ឲ្យ​ជ្រុះ​។​
​ចុងក្រោយបង្អស់ យក​ដុំ​សាច់​ទៅ​តម្រៀប​ដាក់ចូល​ក្នុង​ចង្ក្រាន​ម៉ៃ​ក្រូ​វ៉ែ​វ ដោយ​កំណត់​សីតុណ្ហភាព​ពី ១៨០-២០០ អង្សា​សេ ប្រើ​រយៈពេល​ប្រមាណ ៣០ នាទី រួច​យកមក​ទទួលទាន​នៅ​ក្តៅៗ​ជាមួយនឹង​បន្លែ​សាលាដ ប៉េងប៉ោះ​៕​

ទំពាំងបាយជូរ​ចំហុយ​ជាមួយ​តែ​បៃតង​

*​គ្រឿងផ្សំ
​-​ទំពាំងបាយជូរ​គ្រាប់​ពណ៌​បៃតង ពណ៌​ក្រហម ១​កូនចាន
-​ឆ្អឹងជំនី​ជ្រូក​ខ្ចី ១៥០​ក្រាម​
-​ស្លឹក​តែ​បៃតង ២ ស្លាបព្រា​កាហ្វេ (​ខ្ចប់​ដោយ​ស្បៃ​ស្អាត​ចង​ឲ្យ​ណែន​)
​ ​-​អំបិល​ម៉ដ្ឋ ១​ភាគ ៤ ស្លាបព្រា​កាហ្វេ​
​ ​-​ទឹកស៊ីអ៊ីវ​-​ស ១-២ ស្លាបព្រា​បាយ​
​ ​-​គល់​ជីវាន់​ស៊ុយ ២-៣ គល់​
​ ​-​ទឹក​ធម្មតា ៣ កូនចាន​កន្លះ
​ ​-​ស្លឹក​ជីវាន់​ស៊ុយ និង​ខ្ទឹមស បំពង (​សម្រាប់​រោយ​ពីលើ​)
*​វិធី​ធ្វើ​
​-​លាង​ឆ្អឹងជំនី​ជ្រូក​ឲ្យ​ស្អាត ហាន់​ជា​ចំណិត
​-​លាង​ផ្លែ​ទំពាំងបាយជូ​ឲ្យ​ស្អាត​រួច​ពុះ​ជា​ពីរ​
​-​ចាក់ទឹក​ធម្មតា​ចូល​ឆ្នាំង​បើកភ្លើង ដាក់​ឆ្អឹងជំនី​ជ្រូក គល់​ជី​វ៉ាន់ស៊ុយ អំបិល​ម៉ដ្ឋ នៅពេល​ពុះ​ហើយ​ត្រូវ​បន្ថយ​ភ្លើង រួច​រំងាស់​បន្ត​រហូត​ទាល់តែ​ឆ្អឹងជំនី​ជ្រូក​ផុយ ដាក់​ទំពាំងបាយជូរ ស្លឹក​តែ​បៃតង​ដែល​ខ្ចប់​នោះ​ចូល​រំងាស់​ប្រមាណ ៣-៤ នាទី ទើប​ដួស​កញ្ចប់ “តែ​” បោះ​ចូល រួច​ផ្សំ​រសជាតិ​ដោយ​ទឹកស៊ី អ៊ីវ​-​ស ភ្លក្ស​រសជាតិ​តាម​ចូលចិត្ត ហើយ​ដួស​ដាក់​ចាន​រោយ​ខ្ទឹម ស បំពង និង ជី​វ៉ាន់ស៊ុយ ពីលើ​ជាការ​ស្រេច​។​
​ ​កំណត់សម្គាល់​: ប្រសិនបើ​យើង​ដាក់​ស្លឹក​តែ​បៃតង​ចំហុយ​យូរពេក វា​នឹងធ្វើ​ឲ្យ​ល្វីង​៕

No comments:

Post a Comment