របាយការណ៍របស់ក្រុមហ៊ុនស្រាវជ្រាវ
ទីផ្សារ Gartner ឱ្យដឹងថា នៅត្រីមាសទី៣ ឆ្នាំ២០១៣ ក្រុមហ៊ុនដែលលក់
Smartphone ដាច់ច្រើនជាងគេគឺបានលើ Samsung បានរហូតដល់ជាង ៨០,៣៥លានគ្រឿង ខណៈដៃគូដ៏ធំ Apple លក់ iPhone បានតែ ៣០,៣៣លានគ្រឿង។
តួលេខចែកចាយទូរសព្ទ Samsung ខាងលើនេះគឺមានការកើនឡើងធៀបនឹងត្រីមាសដដែលក្នុងឆ្នាំ២០១២ ដែលពេលនោះលក់បានត្រឹមតែ ៥៥,០៥លានគ្រឿង។ ចំណែកទីផ្សារ Samsung នៅពេលនេះមាន ៣២,១%។ រីឯ Apple វិញតួលេខក៏មានការកើនឡើងដែរ គឺពី ២៤,៦២លានគ្រឿងឡើងដល់ ៣០,៣៣លានគ្រឿង និងចំណែកទីផ្សារពេលនេះមាន ១២,១%។
អត្ថបទ៖ ចំណែកទីផ្សារ Nokia កើនពីសូន្យដល់ជាង ១១% នៅអង់គ្លេស
លទ្ធផលលក់រវាងគូបដិបក្ខទាំងពីរ Apple និង Samsung សង្កេតឃើញថា
ពិតជាមានការខុសគ្នាឆ្ងាយ ជាង៨០លានគ្រឿង ធៀបនឹង ៣០លានគ្រឿង។
យ៉ាងណាមិញ គេយល់ថា មិនមានអ្វីគួរសង្ស័យឡើយ iPhone លក់ចាញ់ Device
របស់ Samsung កត្តាចម្បងស្ថិតនៅត្រង់តម្លៃ បូករួមជាចំណូលចិត្ត
mobile OS ដោយអ្នកប្រើមួយចំនួនយល់ថា Android OS លើ Samsung
ងាយស្រួលប្រើជាង iOS សម្រាប់ user ធម្មតាៗ
ជាពិសេសងាយស្រួលក្នុងការភ្ជាប់ទៅកាន់ឧបករណ៍អេឡិចត្រូនិកផ្សេងៗ។
ចំណែកក្រុមហ៊ុនដែលលក់ Smartphone បានច្រើនបន្ទាប់នោះគឺ Lenovo ឈរលំដាប់លេខ៣ លក់បាន ១២,៨៨លានគ្រឿង លេខ៤ គឺ LG បាន ១២,០៥លានគ្រឿង ហើយ Huawei បានលេខ៥ លក់ដាច់ ១១,៦៦លានគ្រឿង។
អត្ថបទ៖ Nokia ថា ឆ្នាំ២០១៤ នឹងធ្វើឲ្យពលរដ្ឋកម្ពុជាភ្ញាក់ផ្អើល
ងាកមកមើលចំណែកទីផ្សារទូរសព្ទស៊េរីទាបៗវិញ (mobile phone) ឃើញថា ក្រុមហ៊ុនដែលលក់បានច្រើនជាងគេនៅ Samsung លេខ១ បាន ១១៧,០៥លានគ្រឿង Nokia លេខ២ បាន ៦៣,០៤លានគ្រឿង Apple លេខ៣ យកតួលេខដដែលដូចខាងលើ LG លេខ៤ បាន ១៨,០៣លានគ្រឿង ហើយ ZTE លេខ៥ បាន ១៣,៦៩លានគ្រឿង៕
អត្ថបទ៖ មានដឹងអត់ពេលនេះ Smartphone ណាស្ដើងជាងគេលើលោក?
ប្រែសម្រួល៖ ឈុន ហួរ
ប្រភព & រូបភាព៖ ibtimes, image
អត្ថបទ៖ ចំណែកទីផ្សារ Nokia កើនពីសូន្យដល់ជាង ១១% នៅអង់គ្លេស
ចំណែកក្រុមហ៊ុនដែលលក់ Smartphone បានច្រើនបន្ទាប់នោះគឺ Lenovo ឈរលំដាប់លេខ៣ លក់បាន ១២,៨៨លានគ្រឿង លេខ៤ គឺ LG បាន ១២,០៥លានគ្រឿង ហើយ Huawei បានលេខ៥ លក់ដាច់ ១១,៦៦លានគ្រឿង។
អត្ថបទ៖ Nokia ថា ឆ្នាំ២០១៤ នឹងធ្វើឲ្យពលរដ្ឋកម្ពុជាភ្ញាក់ផ្អើល
អត្ថបទ៖ មានដឹងអត់ពេលនេះ Smartphone ណាស្ដើងជាងគេលើលោក?
ប្រែសម្រួល៖ ឈុន ហួរ
ប្រភព & រូបភាព៖ ibtimes, image
No comments:
Post a Comment