ឆ្នាំ ២០១៣ មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង សម្រាប់​ការ​អភិវឌ្ឍ​និង​ការ​នាំ​យក​មក​បច្ចេកវិទ្យា​ថ្មីៗ​បំពាក់​ទៅ​លើ​ទូរសព្ទ​ស៊េរី ​ទំនើបៗ។ ក្រុមហ៊ុន​នានា​បាន​ខិត​ខំ​រិះរក​គំនិត​ក្នុង​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​ ថ្មី​ៗ​សម្រាប់​ប្រើប្រាស់​នៅ​លើ​ផលិតផល​របស់​ខ្លួន ដើម្បី​បំពេញ​តម្រូវ​ការ​និង​រក្សា​ភាព​ឈាន​មុខ​លើ​គូ​ប្រកួត​ប្រជែង។
តើ​មាន​បច្ចេកវិទ្យា​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​ណា​ខ្លះ ដែល​គេ​យក​ទៅ​បំពាក់​នៅ​លើ​ទូរសព្ទ​ស៊េរី​ទំនើប​មួយ​ចំនួន​ក្នុង​ឆ្នាំ ២០១៣ នេះ។
បច្ចេកវិទ្យា​ត្រាំទឹក​របស់ Xperia Z Ultra
Xperia Z Ultra របស់​ក្រុម​ហ៊ុន Sony ជា​ទូរសព្ទ​ដ៏​ទំនើប ដែល​បាន​បង្ហាញ​រូបរាង​ជា​ផ្លូវ​ការ​កាល​ពី​កណ្ដាល​ឆ្នាំ ២០១៣។ Xperia Z Ultra លក្ខណៈ​ពិសេស​ដ៏​អស្ចារ្យ​បំផុត​របស់​វា​គឺ​អាច​ដាក់​ចូល​ក្នុង​ទឹក​កន្លះ​ ម៉ោង​បាន​ដោយ​គ្មាន​ការ​ព្រួយ​បារម្ភ​និង​គ្មាន​ការ​ខូច​ខាត​អ្វី​ទាំង​អស់ ។
Asha 501 ថាមពល​កាន់​ថ្ម​កាន់​តែ​ប្រសើរ
Asha 501 ជា​ទូរសព្ទ​ធុន​មធ្យម​របស់ Nokia ដែល​បញ្ចេញ​លក់​លើ​ទីផ្សារ​ក្នុង​ឆ្នាំ ២០១៣។ ទូរសព្ទ​នេះ​ត្រូវ​គេ​ល្បី​ថា​មាន​ថាមពល​ថ្ម​ខ្លាំង អាច​បើក​ចោល​ទុកចោល​រហូត​ដល់​ជាង ១ ខែ ដោយ​គ្មាន​បារម្ភ​ពី​ការ​អស់​ថាមពល។
ការ​ថត​រូប​ដោយ​ប្រើ​សំឡេង
គ្រាន់​តែ​និយាយ​ពាក្យ LG, Kimchi, Cheese, Smile ឬ Wisky ទូរសព្ទ Optimus L9 នឹង​ដំណើរការ​មុខងារ​​កាមេរ៉ា ថត​យក​រូបភាព​ដោយ​ស្វ័យប្រវត្តិ។ បច្ចេកវិទ្យា​ថ្មី​ចុងក្រោយ​របស់​ក្រុមហ៊ុន LG ដែល​បំពាក់​លើ Optimus L9នេះ ផ្តល់​ភាព​ងាយ​ស្រួល​ដល់​មនុស្ស​សម័យ​ថ្មី ជាពិសេស​ក៏​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ពី​អ្នក​និយម​ប្រើ​ទូរសព្ទ​ ទំនើបៗ​ទូទាំង​ពិភពលោក​នោះ​ដែរ។
បច្ចេកវិទ្យា Fingerprint
Fingerprint ជា​បច្ចេកវិទ្យា​មួយ​ដែល​ប្រើ​ស្នាម​ម្រាម​ដៃ​សម្រាប់ log in ក្នុង​ទូរសព្ទ ដោយ​មិន​ចាំបាច់​ចំណាយ​ពេល​វាយ​លេខ​សម្ងាត់។ iPhone 5s របស់ Apple ត្រូវ​បាន​គេ​ដឹង​ថា​បាន​ប្រើប្រាស់​បច្ចេកវិទ្យា ដ៏​ទំនើប Fingerprint ដែល​ផ្តល់​សុវត្ថិភាព​ខ្ពស់​សម្រាប់​ការ​ប្រើប្រាស់។
បច្ចេកវិទ្យា​កាមេរ៉ា​មិន​ចាញ់​កាមេរ៉ា​អាជីព
ពេល​និយាយ​ដល់ ទូរសព្ទ​ដែល​មាន​កម្រិត​កាមេរ៉ា​ខ្ពស់​ គេ​ប្រាកដ​ជា​នឹក​ឃើញ Lumia 1020 របស់ Nokia។ កាមេរ៉ា​កម្រិត​ខ្ពស់ ៤១ MP របស់ Lumia 1020 នរណា​ក៏​ភ្ញាក់ផ្អើល​ដែរ​ ហើយ​ដែល​ក្រុមហ៊ុន Nokia អះអាង Lumia 1020 អាច​ប្រើ​ជំនួស​កាមេរ៉ា​អាជីព​សម្រាប់​ការ​ផ្តិត​យក​រូបភាព​ផ្សេងៗ​ប្រកប​ គុណភាព​ល្អ​នោះ។
បច្ចេកវិទ្យា Eye Tracking
បច្ចេកវិទ្យា​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ទៀត ដែល​បំពាក់​នៅ​លើ​ទូរសព្ទ​ក្នុង​ឆ្នាំ ២០១៣ គឺ​មុខងារ Eye Tracking ដែល Samsung បាន​ណែនាំ​ទៅ​លើ Galaxy S4។ ពិត​ជា​មិន​ធម្មតា​ដែល​អាច​បញ្ឈប់​វីដេអូ និង​ការ​បន្លាស់​ទីក្នុង​ការ​មើល​អ្វី​មួយ​​ចុះ​ឡើង ​ដោយ​ប្រើ​ភ្នែក​សម្លឹង​​និង​ងាក​ចេញ​តាម​រយៈ​បច្ចេកវិទ្យា​ដ៏​ទំនើប​នេះ។
សូម​បន្ត​អាន៖ ទូរសព្ទ​ធុន​មធ្យម​ល្បាក់ ១០០ គួរ​ឲ្យ​ចាប់​អារម្មណ៍។
សូម​បន្ត​អាន៖ ៥​ឆ្នាំ​ចុង​ក្រោយ​នៃ​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា។
អត្ថបទ៖ ប៊ុណ្ណារ៉ា