ចុងឆ្នាំនេះគឺជាពេលវេលាមួយដ៏ល្អ
ក្នុងការរំលឹករឿងរ៉ាវរបស់ថ្នាក់ដឹកនាំក្រុមហ៊ុនបច្ចេកវិទ្យាល្បីៗ
រយៈពេលពេញមួយឆ្នាំ។ តើក្នុងឆ្នាំ២០១៣ នេះ នាយកប្រតិបត្តិ
(CEO) ណាខ្លះដក់ជាប់នូវអនុស្សាវរីយមិនបំភ្លេចបានដោយសារ
កាន់តួនាទីមិនបានល្អ ធ្វើឱ្យក្រុមហ៊ុនធ្លាក់ចុះមិនសមប្រកប?
៥. លោក Ballmer នាយកប្រតិបត្តិក្រុមហ៊ុន Microsoft ដែលត្រៀមខ្លួនចូលនិវត្តន៍នៅឆ្នាំ ២០១៤ ក្រោយនេះ៖
អត្ថបទ៖ Steve Ballmer ថ្លែងសុន្ទរកថាលា Microsoft យ៉ាងអាល័យជាមួយទឹកភ្នែករលីងរលោង
អត្ថបទ៖ BlackBerry ចុះកិច្ចព្រមព្រៀងលក់ឱ្យ Fairfax ហើយដាក់ CEO ស្ដីទីជំនួស
ប្រភព & រូបភាព៖ forbes
អត្ថបទ៖ Steve Ballmer ថ្លែងសុន្ទរកថាលា Microsoft យ៉ាងអាល័យជាមួយទឹកភ្នែករលីងរលោង
- លោក Steve Ballmer
បានឡើងកាន់តំណែងជានាយកប្រតិបត្តិ Microsoft ស្នងពីលោក Bill Gate
ចាប់តាំងពីឆ្នាំ២០០០។ ក្រោមការដឹកនាំរបស់លោក Ballmer
បានធ្វើឱ្យក្រុមហ៊ុនមានការផ្លាស់ប្ដូរពីក្រុមហ៊ុនឯកទេសផលិត PC
ទៅជាផ្ដោតយកចិត្តទុកដាក់ផលិត Smartphone និង Tablet ទៅវិញ។
- ខកខានឱកាសបង្ហាញឧបករណ៍ចាក់តន្ត្រីដែលអាចនាំឱ្យក្រុមហ៊ុនរឹតតែជោគជ័យនោះគឺ Zune Media Playser។
- បាត់ឱកាសល្អក្នុងការប្រកួតប្រជែងសេវាកម្មស្វែងរុករក Bing របស់ខ្លួនជាមួយ Google Search Engine។
-
បរាជ័យក្នុងការវាតទីទីផ្សារនៅតាមបណ្ដាប្រទេសដែលមានការលូតលាស់
ខ្លាំងផ្នែកបច្ចេកវិទ្យាដូចជា ប្រទេសចិន ឥណ្ឌា រុស្សី និងប្រេស៊ីល។
- ក្រោមការដឹកនាំក្រុមហ៊ុនរបស់លោក Ballmer នៅឆ្នាំ ២០១៣នេះ បានធ្វើឱ្យហ៊ុនរបស់ Microsoft ធ្លាយចុះអស់ ៣៦%។
៤. លោក Thorsten Heins អតីតនាយកក្រុមហ៊ុន BlackBerry ដែលបានចុះចេញពីតំណែងនៅខែវិច្ឆិកា៖អត្ថបទ៖ BlackBerry ចុះកិច្ចព្រមព្រៀងលក់ឱ្យ Fairfax ហើយដាក់ CEO ស្ដីទីជំនួស
- ក្រោមការដឹកនាំរបស់លោក Heins
ក្រុមហ៊ុនទូរសព្ទកាណាដាដែលពីមុនមានឈ្មោះ Research in Motion
នៅរយៈពេល ៤ឆ្នាំចុងក្រោយនេះ ចំណែកទីផ្សារ Smartphone
ពុំមានភាពល្អប្រសើរទាល់តែសោះ
គឺមានតែស្រកចុះអស់ស្ទើរពាក់កណ្ដាលទៅវិញ។
- សង្ឃឹមខ្លាំងលើសមិទ្ធផល Smartphone
ដំណើរការដោយ BlackBerry 10 OS តែចុងក្រោយស្ងាត់ដូចចោរលួចសេះ។
ក្រុមអ្នករិះគន់បាននិយាយថា សម័យនេះទៅហើយ BlackBerry
នៅប្រើបច្ចេកវិទ្យាកាលពីពីរឆ្នាំមុនទៀត។
- ក្រុមហ៊ុនខាត ១ពាន់លានដុល្លារកាលពីត្រីមាសទី៣ ឆ្នាំ២០១៣ ហើយកាត់បន្ថយបុគ្គលិករាប់ពាន់នាក់។
- ដោយសារឡុងចុងខ្លាំងពេក រហូតលក់ក្រុមហ៊ុនឱ្យទៅម្ចាស់ភាគហ៊ុន BlackBerry គឺ Fairfax Finalcial Holding ក្នុងទឹកប្រាក់ ៤,៧ពាន់លានដុល្លារអាមេរិក។
- ភាគហ៊ុនធ្លាក់ចុះប្រហែល ៦០% ក្នុងអំឡុងពេលលោក Heins កាន់តំណែងរយៈពេល ២២ខែ។
៣. លោក Eddie Lampert ប្រធាននិងជានាយកប្រតិបត្តិក្រុមហ៊ុន Sears Holdings៖
- បានបណ្ដាក់ទុនលើផ្នែកបច្ចេកវិទ្យា
និងកម្មវិធីសមាជិកភាព ប៉ុន្តែបរាជ័យក្នុងការវិនិយោគលើផ្នែកទីផ្សារ
និងពង្រីកទីតាំងហាងលក់។
- ការលក់ផលិតផលបានធ្លាក់ចុះ ហើយបាត់ចំណេញអស់ ៨០០លានដុល្លារអាមេរិកនៅ ៣ត្រីមាសជាប់គ្នាដើមឆ្នាំ២០១៣។
- ក្រោមការដឹកនាំរបស់លោក Lampert ក្រុមហ៊ុនបានជំពាក់បំណុលរហូតជាង ៧ពាន់លានដុល្លារ។
- ជ្រើសរើសយុទ្ធសាស្ត្របរាជ័យ កាត់បន្ថយថ្លៃចំណាយរបស់ក្រុមហ៊ុន លក់ទ្រព្យសម្បត្តិក្រុមហ៊ុន ហើយទិញភាគហ៊ុនមកវិញ។
២. លោក Ronald Johnson អតីតនាយកប្រតិបត្តិ J.C. Penny ដែលចុះចេញពីតំណែងកាលពីខែមេសា៖
- លោក Johnson
ដែលធ្លាប់ជាអតីតប្រធានផ្នែកពាណិជ្ជកម្មរបស់ Apple
និងប្រធានផ្នែកប្រតិបត្តិការនៅក្រុមហ៊ុនលក់ទំនិញ Target
បានបរាជ័យក្នុងការលើកស្ទួយហាងលក់ទំនិញ
ដោយពុំសូវរកបានអតិថិជនច្រើន។
-
បរាជ័យក្នុងការសាកល្បងលក់ទំនិញបញ្ចុះតម្លៃ
តែជាចុងក្រោយលុបចោលកម្មវិធីបញ្ចុះតម្លៃវិញ
ហើយថែមទាំងបញ្ឈប់ការផ្សព្វផ្សាយ ដើម្បីទទួលបានផលចំណេញច្រើន
ធ្វើឱ្យអតិថិជនអស់ទំនុកចិត្ត។
- ក្រោមការដឹកនាំរបស់លោក Johnson ក្រុមហ៊ុនខាតបង់ផលចំណេញ។
- ភាគហ៊ុនធ្លាក់ចុះពី ៤២ដុល្លារ មកនៅត្រឹម ១៤ដុល្លារ ចុងក្រោយលោក Johnson សម្រេចចុះចេញពីតំណែង។
១. លោក Eike Batista ប្រធាន និងជានាយកប្រតិបត្តិការក្រុមហ៊ុន EBX Group៖
- ក្រោមការដឹកនាំរបស់លោក Batista
បានធ្វើឱ្យម្ចាស់ភាគហ៊ុនក្រុមហ៊ុន EBX Group
ទាំងអស់ខាតបង់អស់រាប់សិបពាន់លានដុល្លារ។ លោក Bastista
បានដាក់ឈ្មោះក្រុមហ៊ុនបញ្ចប់ដោយអក្សរ “X” គឺចង់អះអាងថា
ម្ចាស់ភាគហ៊ុននឹងទទួលបានប្រយោជន៍ទ្វេដង
តែជាចុងក្រោយមិនដូច្នោះឡើយ។
- ក្រុមហ៊ុនប្រេង OGX
ដែលជាសាច់ឈាមមួយក្នុងចំណោម ៦ក្រុមហ៊ុននៃ EBX Group
បានក្ស័យធននៅខែតុលា បន្ទាប់ពីលោក Batista បរាជ័យធ្វើតាមសន្យាថា
នឹងផលិតប្រេងឱ្យបាន ១០,៨ពាន់លានបារ៉ែលមិនបានសម្រេច។
- ដោយសារវាសនាក្រុមហ៊ុន OSX ពឹកផ្អែកលើ
OGX ដូច្នេះ ១សប្ដាហ៍ក្រោយមក OSX ក៏បានក្ស័យធនជាបន្ត។
ក្រុមហ៊ុនដែលជាសាច់ឈាមរបស់ EBX Group ទាំងពីរ OGX និង OSX
ជំពាក់បំណុលគេច្រើនជាងទ្រព្យសម្បត្តិដែលខ្លួនមានទៅទៀត។
ក្នុងរយៈពេល មួយឆ្នាំតម្លៃភាគហ៊ុនបានធ្លាក់ចុះអស់ ៩៥%។
- ក្នុងឆ្នាំ ២០១៣នេះ លោក Batista បាត់បង់ទ្រព្យផ្ទាល់ខ្លួនយ៉ាងច្រើនសន្ធឹកសន្ធាប់រហូតអស់ជាង ៣០ពាន់លានដុល្លារអាមេរិក។
- ការនេះបានធ្វើឱ្យថ្នាក់ដឹកនាំដទៃ បានស្ដីបន្ទោសដល់លោក Batista ថាខ្វះសមត្ថភាពដឹកនាំក្រុមហ៊ុន៕
ប្រែសម្រួល៖ ឈុន ហួរប្រភព & រូបភាព៖ forbes
No comments:
Post a Comment