កំពូល Smartphone ត្រកូល Galaxy របស់ Samsung ដែល​នឹង​ស្ថិត​ក្រោម​ឈ្មោះ Galaxy S5 កន្លង​​មក​ មាន​ព័ត៌មាន​ជា​​ច្រើន​​​​ពាក់ព័ន្ធ​នឹង​លក្ខណៈ​សម្បត្តិ ក៏​ដូច​ជា​រូប​គំរូ​​របស់​វា​ជា​ហូរហែ។ ចំណែក លើក​នេះ ​​ក៏​មិន​ខុស​ពី​លើក​មុន​ដែរ គឺ​ជា​រូប​គំរូ​យ៉ាង​ស្រស់​ស្អាត។ ​
អត្ថបទ៖ Samsung អះអាង​ទំហំ​កាមេរ៉ា​របស់ S5 និង Note 4 ថា​មាន 16MP
នេះ​គឺ​ជា​រូប​គំរូ GS5 ជា​ស្នាដៃ​ឌីហ្សាញ​ដោយ​អ្នក​រចនា Hasan Kaymak ដែល​ពី​មុន​លោក​​ធ្លាប់​បាន​ឌីហ្សាញ Smartphone របស់ HTC។ រូបរាង GS5 នៅ​ក្នុង​រូប​ខាង​លើ​នេះ មាន​លក្ខណៈ​ស្រដៀង​នឹង HTC One ដែរ ហើយ​មាន​គែម​យ៉ាង​ស្ដើង មាន speaker ខាង​មុខ​ចំនួន២ (ស្រដៀង​នឹង BoomSound របស់ HTC) សម្បក​ផលិត​ពី​លោហធាតុ​រឹង​មាំ ជ្រុង​ទូរសព្ទ​រាង​កោង ហើយ​ភ្ជាប់​ជា​មួយ​រន្ធ microUSB។
សមិទ្ធផល​ថ្មី​របស់ Samsung រំពឹង​នឹង​ដំណើរការ​ជា​មួយ TouchWiz5 ប្រើ Android 4.4 KitKat ហើយ​មាន notification bar នៅ​លើ lockscreen មាន actionable notification អាច​ផុស​ឡើង​នៅ​ពី​ក្រោម​រូប​របស់​ user។ យ៉ាង​ណា​ក៏​ដោយ នេះ​ស្ថិត​ត្រឹម​ជា​រូប​គំរូ​ប៉ុណ្ណោះ ពុំ​មាន​ការ​អះអាង​ចេញ​ពី​ក្រុមហ៊ុន Samsung ឡើយ៕
តាម​ការ​រំពឹង​ទុក​លក្ខណៈ​សម្បត្តិ​របស់ Galaxy S5 ពី​គេហទំព័រ simonlyradar.nl ថា​នឹង​មាន៖
- អេក្រង់​អាច​មាន​ទំហំ ៥អ៊ីញ៥,២អ៊ីញ ប្រភេទ Super AMOLED រាង​កោង
- CPU ប្រភេទ quad core ល្បឿន 2.7GHz
- RAM ទំហំ 3.5GB
- resolution ទំហំ 2560 x1440px
- Memory ម៉ាស៊ីន​ទំហំ 32GB/64GB
- កាមេរ៉ា​ទំហំ 16MP បច្ចេកវិទ្យា OIS
​- បច្ចេកវិទ្យា​ថត​វីដេអូ​កម្រិត 4K
- Full HD slow-motion ថត​ក្នុង​កម្រិត 160fp
- កាមេរ៉ា​មុខ​ទំហំ 2.5MP
- ថ្ម​មាន​កម្រិត​ថាមពល 3500mAh
- USB 3.0
- TouchWiz 5
- ប្រព័ន្ធ​ប្រតិបត្តិការ Android 4.4 KitKat
រង់​ចាំ​អ៊ុត​មើល​ទាំង​អស់​គ្នា តើ S5 មាន​រាង​បែប​ណា ស្អាត​ប៉ុណ្ណា ពិសេស​អស្ចារ្យ​ជាង S4 យ៉ាង​ណា​ទៀត?
សូម​ចុច​អាន៖ iPhone 6 និង Galaxy S5 កក្រើក​ឥត​ស្រាក​តំណាល​គ្នា​ម្ដង (មាន​វីដេអូ)
ប្រែ​សម្រួល៖ ឈុន ហួរ
ប្រភព & រូបភាព៖ phonearena