ការកម្សាន្តវីដេអូតាមបណ្ដាញអ៊ីនធឺណិត
សព្វថ្ងៃទទួលបានការពេញនិយមជាទីបំផុត។ ទន្ទឹមនោះ Youtube
ជាសេវាកម្មចែករំលែកវីដេអូមួយដែលមានប្រិយភាពយ៉ាងខ្លាំង
មិនត្រឹមតែនិយមតាមបណ្ដាប្រទេសអន្តរជាតិប៉ុណ្ណោះទេ
ប្រជាជនកម្ពុជាក៏ដូច្នោះដែរ។ ជឿជាក់ថា
ប្រិយមិត្តភាគច្រើនប្រាកដជាបានស្គាល់កម្មវិធីផ្សេងៗគ្នាសម្រាប់
ទាញយកវីដេអូ ជាក់ស្ដែង Internet Download Manager។
ទំព័រមុន Sabay បានប្រាប់ពីរបៀបដំឡើង IDM ឱ្យដំណើរការបានពេញលេញនៅលើ Firefox និង Google Chrome។ យ៉ាងណាមិញ សម្រាប់ទំព័រនេះ Sabay សូមបង្ហាញជូនវិធីសាស្ត្រថ្មីមួយទៀតងាយស្រួលទាញយកវីដេអូដោយពុំ ចាំបាច់ IDM ឬដំឡើងកម្មវិធីទំហំធំអ្វីឡើយ គឺប្រើតែ Add ons ក៏បាន។ កុំឱ្យខាតពេលយូរ តោះតាមដាន និងអនុវត្តតាមជំហានដូចខាងក្រោម៖
គន្លឹះ៖ ដាក់ Internet Download Manager នៅលើ Firefox ឱ្យដើរបានមានអីពិបាក
គន្លឹះ៖ ធ្វើឱ្យ IDM បង្ហាញរបារទាញយកលើ Chrome ងាយទេ
សូមចុចអាន៖ Capture screen យ៉ាងម៉េចទើបអាច save បានទាំងមូល?
នៅមានគន្លឹះអនឡាញល្អៗជាច្រើនទៀត សូមចុចត្រង់នេះ ដើម្បីបន្តស្វែងយល់ …
ដោយ៖ ឈុន ហួរ
ទំព័រមុន Sabay បានប្រាប់ពីរបៀបដំឡើង IDM ឱ្យដំណើរការបានពេញលេញនៅលើ Firefox និង Google Chrome។ យ៉ាងណាមិញ សម្រាប់ទំព័រនេះ Sabay សូមបង្ហាញជូនវិធីសាស្ត្រថ្មីមួយទៀតងាយស្រួលទាញយកវីដេអូដោយពុំ ចាំបាច់ IDM ឬដំឡើងកម្មវិធីទំហំធំអ្វីឡើយ គឺប្រើតែ Add ons ក៏បាន។ កុំឱ្យខាតពេលយូរ តោះតាមដាន និងអនុវត្តតាមជំហានដូចខាងក្រោម៖
គន្លឹះ៖ ដាក់ Internet Download Manager នៅលើ Firefox ឱ្យដើរបានមានអីពិបាក
គន្លឹះ៖ ធ្វើឱ្យ IDM បង្ហាញរបារទាញយកលើ Chrome ងាយទេ
- ត្រូវដំឡើង Add ons ដែលមានឈ្មោះ Video
DownloadHelper ដោយចុចលើ Ctrl + Shift + A។ ត្រង់នេះត្រូវស្វែងរក add
ons ដោយវាយឈ្មោះ Video DownloadHelper រួចហើយចុចលើប៊ូតុង Install។
បន្ទាប់មកបិទកម្មវិធី firefox ហើយបើកឡើងវិញ (restart) នៅពេលនោះ
អ្នកនឹងឃើញមានរូប icon ថ្មីនៅផ្នែកខាងលើនិងខាងស្ដាំកម្មវិធី
firefox។
- បន្ទាប់ពីធ្វើតាមជំហានខាងលើរួច
សាកល្បងបើកវីដេអូ youtube ហើយចុចលើ icon នោះ
នោះប្រិយមិត្តនឹងអាចទាញយកទៅតាមប្រភេទឯកសារផ្សេងៗជូនមាន MP4,
flv, 3gp …។
យ៉ាងម៉េចហើយ តើប្រិយមិត្តធ្វើបានជោគជ័យឬនៅ? បើមានបញ្ហា
ឬប្រិយមិត្តស្គាល់ add ons ល្អៗអាចបញ្ចេញមតិក្នុងប្រអប់ comment
ខាងក្រោមបានណា៎ …សូមចុចអាន៖ Capture screen យ៉ាងម៉េចទើបអាច save បានទាំងមូល?
នៅមានគន្លឹះអនឡាញល្អៗជាច្រើនទៀត សូមចុចត្រង់នេះ ដើម្បីបន្តស្វែងយល់ …
ដោយ៖ ឈុន ហួរ
No comments:
Post a Comment