បទពិសោធន៍ដាំជីគ្រប់មុខ
បងស្រី
ខា ថា ជាកសិកររស់នៅភូមិហាខូបា សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្ត
ស្ទឹងត្រែង ។ គាត់មានបទពិសោធន៍ល្អក្នុងការដាំដំណាំជីគ្រប់មុខ (ជីនាងវង ម្រះ
ព្រៅ ជីពងទាកូន ឬជីថ្ពាល់ត្រី…) ទទួលបានលទ្ធផលល្អ ដែលបទពិសោធន៍នេះ
យើងសូមបង្ហាញជូនដូចខាងក្រោម :
១. ការរៀបចំថ្នាល និងការសាបគ្រាប់
ដើម្បីជំរុញឲ្យការដាំដុះមានលក្ខណៈល្អ គាត់បានរៀបចំថ្នាលសំរាប់បណ្តុះ ដោយ លាយនូវសារធាតុដូចជា ផេះ និងអង្កាមពុកផុយ ដោយយកទៅច្របល់លាយជាមួយដីឲ្យសព្វ រួចស្រោចទឹកឲ្យសើមៗ បន្ទាប់មកកាប់លើកជារងសំរាប់ដាំដោយមានបណ្តោយ ១០ម៉ែត្រ និងទទឹង ០,៨ម៉ែត្រ មានចំនួន ១០រង ហើយដាំជីឆ្លាស់ មុខផ្សេងៗគ្នា ។
ដើម្បីជំរុញឲ្យការដាំដុះមានលក្ខណៈល្អ គាត់បានរៀបចំថ្នាលសំរាប់បណ្តុះ ដោយ លាយនូវសារធាតុដូចជា ផេះ និងអង្កាមពុកផុយ ដោយយកទៅច្របល់លាយជាមួយដីឲ្យសព្វ រួចស្រោចទឹកឲ្យសើមៗ បន្ទាប់មកកាប់លើកជារងសំរាប់ដាំដោយមានបណ្តោយ ១០ម៉ែត្រ និងទទឹង ០,៨ម៉ែត្រ មានចំនួន ១០រង ហើយដាំជីឆ្លាស់ មុខផ្សេងៗគ្នា ។
២. ការរៀបចំដីសំរាប់ដាំ និងការដាំ
- ការរៀបចំដីដាំ : កាប់បំផុសដីចំនួន ២សា នៅលើកទី១ កាប់ហាលចោលរយៈ ពេល ១០ថ្ងៃ និងលើកទី២ កាប់ដីលើកជារងសំរាប់ដាំ ។ នៅពេលកាប់លើរងដាំ គាត់បានយកជីលាមកសត្វពុកផុយទៅរោយពីលើរួចកាប់ត្រឡប់ចុះឡើងរហូតចូលសព្វទៅក្នុងដី ទើបយកកូនទៅដាក់ដាំ។
- ការរៀបចំដីដាំ : កាប់បំផុសដីចំនួន ២សា នៅលើកទី១ កាប់ហាលចោលរយៈ ពេល ១០ថ្ងៃ និងលើកទី២ កាប់ដីលើកជារងសំរាប់ដាំ ។ នៅពេលកាប់លើរងដាំ គាត់បានយកជីលាមកសត្វពុកផុយទៅរោយពីលើរួចកាប់ត្រឡប់ចុះឡើងរហូតចូលសព្វទៅក្នុងដី ទើបយកកូនទៅដាក់ដាំ។
ចំពោះការដាំមានលក្ខណៈខុសៗគ្នាបន្តិចគឺ:
- ការដាំជីនាងវង: ចំពោះរបៀបដាំគឺគាត់ដាំដោយព្រោះគ្រាប់នៅលើថ្នាល
១៥ថ្ងៃក្រោយមកគាត់ដកយកកូនទៅដាំលើរង ។ វិធីម៉្យាងទៀតអាចដាំដោយដើមក៏បាន ។
ប៉ុន្តែការដាំដោយគ្រាប់ និងដើមគឺខុសគ្នាបន្តិចដោយការដាំដោយដើមលូតលាស់លឿន
តែរហ័សងាប់ដើមទៅវិញ ។ តែការដាំដោយគ្រាប់លូតលាត់បានយូរ ។
- ការដាំជីម្រះព្រៅ: ម្រះព្រៅ គឺដាំដោយព្រោះគ្រាប់ ហើយរយៈពេលដុះលូតលាស់ចំនួន ១០ថ្ងៃ ទើបដកកូនយកទៅដាំនៅក្នុងថ្នាល ។
៣. ការថែទាំ
ការស្រោចទឹក:
បន្ទាប់ពីដាំរួច គាត់បានស្រោចទឹកជាប់ជាប្រចាំមួយថ្ងៃម្តងៗ (សំរាប់រដូវប្រាំងតែចំពោះរដូវវស្សាវិញ គឺស្រោចទឹកទៅតាមស្ថានភាពដីស្ងួត ឬសើម) ។ ទឹកជីរបស់គាត់ផ្សំឡើងដោយសារធាតុជាច្រើនដូចខាងក្រោម:
បន្ទាប់ពីដាំរួច គាត់បានស្រោចទឹកជាប់ជាប្រចាំមួយថ្ងៃម្តងៗ (សំរាប់រដូវប្រាំងតែចំពោះរដូវវស្សាវិញ គឺស្រោចទឹកទៅតាមស្ថានភាពដីស្ងួត ឬសើម) ។ ទឹកជីរបស់គាត់ផ្សំឡើងដោយសារធាតុជាច្រើនដូចខាងក្រោម:
ធាតុផ្សំ
- ទន្រ្ទានខែត្រចំនួន ១បាច់ ស្មើនឹង ៥គីឡូក្រាម
- អាចម៍គោ ២បង្គី
- លាមកមាន់ ១០គីឡូក្រាម
- ផេះ ១០គីឡូក្រាម
- ក្បាលត្រី ៥គីឡូក្រាម
- ទឹកនោមគោ ១០០លីត្រ
- សារធាតុផ្សំសំរាប់បន្ថែមពីខាងក្រៅមានដូចជា ពោះវៀនមាន់ ផ្លែឈើទុំ ក្តាម ខ្យង ពស់ កង្កែបជាដើម ។
- អាចម៍គោ ២បង្គី
- លាមកមាន់ ១០គីឡូក្រាម
- ផេះ ១០គីឡូក្រាម
- ក្បាលត្រី ៥គីឡូក្រាម
- ទឹកនោមគោ ១០០លីត្រ
- សារធាតុផ្សំសំរាប់បន្ថែមពីខាងក្រៅមានដូចជា ពោះវៀនមាន់ ផ្លែឈើទុំ ក្តាម ខ្យង ពស់ កង្កែបជាដើម ។
របៀបធ្វើ
យកសារធាតុផ្សំទាំងអស់ច្របល់ឲ្យសព្វច្រកចូលទៅក្នុងការុងចងមាត់ឲ្យជិត ។
យកសារធាតុនោះទៅដាក់ចូលទៅក្នុងពាង រួចចាក់ទឹកនោមគោចូលទៅក្នុងពាង
(ដាក់ទឹកនោមគោសុទ្ធ) ត្រាំរហូតដល់រយៈពេល ១០ថ្ងៃ ទើបយកទៅប្រើ ។
របៀបប្រើ
ក្រោយរយៈពេល ១០ថ្ងៃ គាត់បានយកទឹកថ្នាំ ១កំប៉ុង ទឹកដោះគោលាយជាមួយទឹក
១០លីត្រ ស្រោចទៅលើដំណាំរាល់ ៣ថ្ងៃម្តង ។ នៅពេលដំណាំបានរយៈពេល ១ខែ
ត្រូវជ្រុំជ្រោយគល់ដំណាំម្តង
ដើម្បីកុំឲ្យដីហាប់ណែននាំឲ្យកូនជីលូតលាស់មិនល្អ ។
៤. ការប្រមូលផល
៤. ការប្រមូលផល
ជីគ្រប់មុខនេះ គឺគាត់បានដាំពេញ ១ ឆ្នាំ ប៉ុនែ្តប្រមូលផលបណា្តក់រាល់ថ្ងៃ
សំរាប់រដូវវស្សា ។រដូវប្រាំងប្រមូលផលបាន ១ សប្តាហ៍ម្តង ។
ការប្រមូលផលគឺកាត់ដល់គល់ឲ្យវាលាស់បន្ត ។ សរុបទៅលើផ្ទៃដី ៨ ម៉ែត្រការ៉េ
ក្នុង ១ ឆ្នាំ គាត់ទទួលបានប្រាក់ចំណូលពី២,៥ ទៅ ៣ លានរៀល
ដោយមិនគិតពីការបរិភោគក្នុងគ្រួសារ និងចែកអ្នកជិតខាងផង ។
សរុបបច្ចេកទេសសំខាន់ៗក្នុងការដាំជីគ្រប់មុខមាន :
-រៀបចំថា្នលសាបគ្រាប់ដោយលាមកសត្វពុកផុយ ច្របល់លាយជាមួយដី
-សាបគ្រាប់លើថ្នាល និងថែទាំស្រោចបំប៉នជីទឹកឲ្យកូនដំណាំឆាប់លូតលាស់
-ដកកូនដំណាំទៅដាំនៅក្នុងថា្នល ដោយទុកចន្លោះគុម្ពសមស្រប ដើម្បីងាយស្រួលធ្វើស្មៅ និងទទួលពន្លឺគ្រប់គ្រាន់ ពិសេសបែកមែកច្រើន
-ស្រោចទឹកុជីបំប៉នរាល់ ៧ ថ្ងៃម្តង ដើម្បីឲ្យកូនដំណាំលូតលាស់ល្អ ។
-រៀបចំថា្នលសាបគ្រាប់ដោយលាមកសត្វពុកផុយ ច្របល់លាយជាមួយដី
-សាបគ្រាប់លើថ្នាល និងថែទាំស្រោចបំប៉នជីទឹកឲ្យកូនដំណាំឆាប់លូតលាស់
-ដកកូនដំណាំទៅដាំនៅក្នុងថា្នល ដោយទុកចន្លោះគុម្ពសមស្រប ដើម្បីងាយស្រួលធ្វើស្មៅ និងទទួលពន្លឺគ្រប់គ្រាន់ ពិសេសបែកមែកច្រើន
-ស្រោចទឹកុជីបំប៉នរាល់ ៧ ថ្ងៃម្តង ដើម្បីឲ្យកូនដំណាំលូតលាស់ល្អ ។
(ដកស្រង់ចេញពីទស្សនាវដ្តីកសិករ របស់អង្គការសេដាក)
ពាន សុខា ស៊ិន អង្គារសាធ និងចាន់ សាវ៉ុន
ពាន សុខា ស៊ិន អង្គារសាធ និងចាន់ សាវ៉ុន
បទពិសោធន៍ដាំស្វាយចន្ទី
លោកពូ ស៊ៀន វិបុល រស់នៅភូមិស្រែក្រសាំង ឃុំស្រែក្រសាំង ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ។ គាត់មានបទពិសោធន៍ក្នុងការដាំដំណាំស្វាយចន្ទី ទទួលបាន ផលល្អដែលបទពិសោធន៍នេះ គាត់បានអនុវត្តអស់រយៈពេល ៦ឆ្នាំ កនលង មក ហើយ ។ ដំណាំស្វាយចន្ទីនេះធ្វើឲ្យគាត់អាចរកប្រាក់ចំណូលបានប្រមាណពី ៥ ទៅ ៦លានរៀលក្នុង ១ឆ្នាំ ។ចំពោះបច្ចេកទេស ដែលគាត់បានអនុវត្តមានដូចខាងក្រោម :
១. ការដាំ និងការរៀបចំរណ្តៅដាំ
ក្នុងការដាំស្វាយចន្ទីនេះ គាត់បានដាំនៅលើដីព្រៃ ។ ក្រោយពីរានរួច គាត់បានកាប់រណ្តៅទំហំ ១ម៉ែត្រ បួនជ្រុង និងជំរៅ ១ម៉ែត្រ ។ នៅក្នុងរណ្តៅគាត់បានដាក់សំរាម ស្លឹកឈើងាប់ៗ លាមកសត្វ និងដីព្រៃ (ដីស្រទាប់លើ) ។ គាត់បានជីករណ្តៅជាជួរដោយទុកចន្លោះគុម្ព ៦ម៉ែត្រ និងចន្លោះជួរ ៩ម៉ែត្រ ។ ក្រោយពីជីករណ្តៅហើយ គាត់បានយកគ្រាប់ស្វាយចន្ទី ទៅដាក់ដាំក្នុងរណ្តៅតែម្តង ។
២. ការថែទាំ
ក្រោយពីដាក់គ្រាប់ដាំហើយគាត់បានធ្វើការស្រោចទឹករហូតដល់ដុះ ។ គាត់បន្តស្រោចទឹក និងថែទាំនៅរាល់ពេលណាគាត់ឃើញគល់ ដំណាំស្វាយចន្ទីជិតស្ងួតទឹក គាត់បូមទឹកស្រោចនៅគល់ឲ្យជោគធ្វើបែបនេះនៅរាល់ ២ ទៅ ៣សប្តាហ៍ម្តង ។ នៅដំណាក់កាលដំណាំអាយុចាប់ពី ១ឆ្នាំ ឡើងគាត់ធ្វើជីកំប៉ុស្តទឹក និងប្រើជីប៉ូវផ្សំពីរុក្ខជាតិ ដើម្បីជួយជំរុញដល់ការលូតលាស់របស់កូន ស្វាយចន្ទីបន្ថែម ។ ប្រភេទជីដែលគាត់ផ្សំមានដូចខាងក្រោម:
- របៀបផ្សំជីកំប៉ុស្ត៍ទឹក
ធាតុផ្សំជីកំប៉ុស្តទឹក: ជ្រើសរើសប្រភេទស្លឹកឈើស្រស់ និងទឹក ឬលាយទឹកនោម ។
របៀបធ្វើ: ចិញ្ច្រាំស្លឹកឈើស្រស់ឲ្យល្អិតរួចយកទៅដាក់នៅក្នុងពាង និងចាក់ទឹកពីលើ ។ រក្សាទុករហូតដល់រយៈពេល ២០ ទៅ ៣០ថ្ងៃ ទើបអាចយកទឹកជីនោះទៅប្រើប្រាស់បាន ។
របៀបប្រើ : គឺយកទឹកជី១ លីត្រលាយជាមួយទឹកធម្មតា ២៥ ទៅ ៣០ លីត្រ ស្រោចទៅលើគល់ស្វាយចន្ទី ។
- របៀបផ្សំជីជំនួយផ្លែ
ធាតុផ្សំ : ជ្រើសរើសប្រភេទផ្លែឈើទុំចាប់ពី ៣មុខឡើងទៅចំនួន ៣គីឡូក្រាម និងទឹកស្កររងូ ១គីឡូក្រាម ។
របៀបផ្សំ : យកផ្លែឈើទុំហាន់ឲ្យល្អិតៗ ។ យកធាតុផ្សំទៅច្របល់ឲ្យសព្វ រួចយកទៅដាក់នៅក្នុងកែវគ្របឲ្យជិតរក្សាទុករយៈពេលពី ១៥ថ្ថៃឡើងទៅអាចយកទៅប្រើបាន ។
របៀបប្រើ : យកទឹកថ្នាំ ១ស្លាបព្រាបាយលាយទឹកចំនួន ១០លីត្រ ឬទឹកជី ១កំប៉ុងទឹកដោះគោ លាយទឹកចំនួន ២០០លីត្រ ។
- ថ្នាំពុលធម្មជាតិសំលាប់សត្វកណ្តៀរ
ធាតុផ្សំ : ម្ទេស ១ក្តាប់ដៃ ស្ករត្នោតរងូ ១លីត ទឹកខ្មេះ ១លីត្រ ស្រាស ១លីត្រ ។
របៀបធ្វើ : យកម្ទេសទៅបុកឲ្យម៉ដ្ឋ លាយស្ករត្នោត ចាក់ទឹកចូល និងលាយបញ្ចូលគ្នាឲ្យសព្វ រួចយកទៅស្រោចនៅគល់ស្វាយចន្ទីណាដែលមានសត្វកណ្តៀរស៊ី (ក្នុងការផ្សំត្រូវប្រើស្រោមដៃ ដើម្បីជៀសវាងជាតិម្ទេសជាប់ដៃក្រហាយ) ។ ក្រៅពីប្រើថ្នាំធម្មជាតិ គាត់បានយកអំបិលទៅចាក់នៅគល់ស្វាយចន្ទី ដើម្បីបណ្តេញកណ្តៀរ ។
៣. លទ្ធផលទទួលបាន
ដំណាំស្វាយចន្ទីអាចប្រមូលផលបាននៅអាយុចាប់ពី ១ឆ្នាំឡើងទៅ គ្រាន់តែ បានផ្លែតិច ឬច្រើនតែប៉ុណ្ណោះ ។ ប៉ុន្តែចំពោះផ្លែដែលពេញល្អ គឺនៅអាយុ ៣ឆ្នាំ ក្នុងដើមស្វាយចន្ទីចំនួន ៩០០ ដើមគាត់អាចប្រមូលផលបាន ២,៥តោន (២៥០០ គីឡូក្រាម) ឬប្រហែល ២-៣ គីឡូក្រាម ក្នុង ១ដើម ។ ដោយក្នុង ១គីឡូកាម លក់បាន ៣៩០០រៀល (តម្លៃនេះប្រែប្រួលទៅតាមឆ្នាំ) ។
៤. ការជ្រើសរើសពូជដាំបន
- ជ្រើសរើសផ្លែទុំល្អ មានគ្រាប់រលោងល្អទុំនៅលើដើម
- យកគ្រាប់ពូជទៅហាលថ្ងៃឲ្យស្ងួត
- រក្សាទុកនៅក្នុងបាវ ឬស្មុគនៅកន្លែងដែលពុំមានសំណើមខ្លាំង និងស្ងួតខ្លាំង ។ ការរក្សាទុករហូតដល់ពេលដែលត្រូវយកគ្រាប់ទៅដាំ ។
៥. ចំណាប់អារម្មណ៍
ចំពោះការដាំដំណាំស្វាយចន្ទីនេះ គាត់មានចំណាប់អារម្មណ៍ថា វាមានការលំបាកនៅឆ្នាំដំបូង និងការថែទាំ ។ ប៉ុន្តែដំណាំនេះមិនធ្វើឲ្យមានភាពរវល់រាល់ថ្ងៃនោះទេក្នុង ១ឆ្នាំ លំបាកតែ ១ ទៅ ២ខែប៉ុណ្ណោះ ។ ដូចនេះគាត់យល់ឃើញថា ដំណាំនេះជាដំណាំដែលទទួលបានប្រាក់ចំណូលប្រចាំឆ្នាំ ។
សរុបបច្ចេកទេសសំខាន់ៗក្នុងការដាំស្វាយចន្ទីមាន
- ជីករណ្តៅដាំធំៗ ដើម្បីដាក់ជីធម្មជាតិនៅបាតរណ្តៅឲ្យបានច្រើន
- ដាំដោយទុកចន្លោះគុម្ពឲ្យបានធំ
- ថែទាំស្រោចទឹក លះមែក និងប្រើជីទឹកបំប៉នដើម បំប៉នគ្រាប់
- ការពារកណ្តៀរស៊ីគល់ ដោយប្រើថ្នាំធម្មជាតិ និងប្រើអំបិល ។
ពាន សុខា ស៊ិន អង្គារសាធ និងចាន់ សាវ៉ុន
បទពិសោធន៍ដាំខ្ទឹមខ្យល់
បងប្រុស ទួន ចាន់ ជាកសិកររស់នៅភូមិស្រីជ័យ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ ។ គាត់មានបទពិសោធន៍ ក្នុងការដាំដំណាំខ្ទឹមខ្យល់បានល្អដោយលើផ្ទៃដី ១០អារ គាត់អាចរកប្រាក់ចំណូលបានពី ៤ ទៅ ៥លានរៀន ក្នុងមួយឆ្នាំ ។ បទពិសោធន៍របស់គាត់ មានបង្ហាញជូនដូចខាងក្រោម:១. ការរៀបចំដី
ភ្ជួរដីឲ្យម៉ដ្ឋល្អ ២ ទៅ ៣ដង និងហាលទុករយៈពេលពី ១០ ទៅ ១៥ថ្ងៃ បន្ទាប់មកលើកជារង ដែលមានកំពស់ ១តឹក ដើម្បីការពារកុំឲ្យខ្ទឹមជាំទឹក ។ ក្រោយមកកាប់រណ្តៅជំរៅមួយចប និងទំហំ ១តឹក ៤ជ្រុង យកជីកំប៉ុស្តពុកផុយទៅដាក់ក្នុងរណ្តៅ និងជ្រុំបញ្ចូលជាមួយដីរួចលប់ដី ។ បន្ទាប់មកយកខ្ទឹមស្លឹកទៅដាក់ដាំ ។
២. ការរើពូជ
ខ្ទឹមដែលដាំនេះ គឺគាត់បានទុកពូជតៗគ្នាពី ១ឆ្នាំ ទៅ ១ឆ្នាំ មិនឲ្យផុតពូជ ។ ពូជដដែលគាត់ដាំ គឺខ្ទឹមខ្យល់ព្រោះខ្ទឹមប្រភេទនេះមានទំងន់ធ្ងន់ ពុំមានសត្វល្អិតបំផ្លាញ និងមានទីផ្សារច្រើន ។ គាត់រើយកតែដើមធំ និងថ្លោសល្អ ដើមីឆាប់បែកកូនច្រើន រើយកដើមចាស់ពេលដាំមិនរលួយ និងឆាប់លូតលាស់ ។
៣. ការដាំ
ក្នុងការដាំគាត់បានដកភ្លាមដាំភ្លាម ហើយត្រូវដាំនៅពេលល្ងាចទើបល្អ ព្រោះវាត្រជាក់ និងអាចត្រូវទឹកសន្សើម ជួយឲ្យវាលូតលាស់បានល្អ ។ ដើម្បីឲ្យខ្ទឹមឆាប់លូតលាស់ហើយបែកគុម្ពបានច្រើន គាត់ដាំចន្លោះពីគុម្ពមួយទៅគុម្ពមួយប្រវែង ១-១,២តឹក ដើម្បីឲ្យពន្លឺថ្ងៃចេញចូលបានគ្រប់គ្រាន់ និងដាំរាក់ៗ ។
៤. ការថែទាំ
ក្រោយពីដាំរួចគាត់ធ្វើការស្រោចទឹកក្នុងមួយថ្ងៃ ២-៣ដង គឺនៅពេលព្រឹក ថ្ងៃត្រង់ និងពេលល្ងាច ។ បន្ទាប់ពីដាំបានរយៈពេល ១០ ទៅ ១៥ថ្ងៃ គាត់ធ្វើការបោចស្មៅជ្រុំជើងម្តង និងសកស្លឹកខ្ទឹមដែលចាស់ៗចេញ ។
៥. កាប្រមូលផល
ជាទូទៅក្រោយពីដាំបានរយៈពេល ១ខែ គាត់អាចចាប់ផ្តើមប្រមូលផលខ្ទឹមបាន ។ ក្នុង ១ឆ្នាំ គាត់អាចប្រមូលផលបាន ៦ ទៅ ៨ដង សរយប ២១០០គីឡូក្រាម ក្នុង ១គឺឡូក្រាម គាត់លក់បានតំលៃ ២០០០-៣០០០រៀល ។ ជាមធ្យមក្នុង ១ឆ្នាំ គាត់លក់បានសរុបជាទឹកប្រាក់ ៤.០០០.០០០រៀល ទៅ ៥.០០០.០០០រៀល បន្ទាប់ពីផ្គត់ផ្គង់នៅក្នុងគ្រួសារ និងចែកញាតិជិតខាង ។ លក្ខណៈពិសេសនៅពេលប្រមូលផលម្តងៗ គាត់តែងតែទុកពូជបន្តរហូតមិនឲ្យផុតពូជឡើយ ។
៦. ចំណាប់អារម្មណ៍
បងប្រុសមានទឹកចិត្តសប្បាយរីករាយខ្លាំងណាស់ ព្រោះការងារនេះជាអាជីពរបស់គាត់ប្រចាំថ្ងៃ ។ ម៉្យាងទៀតការដាំដំណាំខ្ទឹមនេះអាចរកចំណូលបានច្រើន និងធ្វើឲ្យជីវភាពគ្រួសាររបស់គាត់ធូរធារជាងមុន ។ មិនត្រឹមតែដំណាំខ្ទឹមប៉ុណ្ណោះទេ ក្រៅពីនេះគាត់បានដាំដំណាំផ្សេងទៀត ដូចជា ស្ពៃ ឆៃថាវ ត្រសក់ ឪឡឹក ៘
កំណត់សម្គាល់បន្ថែមពីអ្នកនិពន្ធ :
. គួរកុំស្រោចទឹកពេលថ្ងៃត្រង់ ពីព្រោះជាពេលដែលរុក្ខជាតិត្រូវបញ្ចេញទឹកច្រើនពីស្លឹក
. យកល្អគួរកុំដាំខ្ទឹមខ្យល់នេះលើដី ឬរងដដែលយូរពេក គួរឆ្លាស់ជាមួយដំណាំផ្សេងទៀត ក្នុង១ឆ្នាំ ឲ្យបាន ២ ទៅ ៣ដង ។
តូ សូរិយា
(ដកស្រង់ចេញពីទស្សនាវដ្តីកសិករ របស់អង្គការសេដាក)
បច្ចេកទេសចិញ្ចឹមបង្កង
១. សេចក្តីផ្តើមបង្កង ស្ថិតក្នុងអំបូរ Palaemonidae ពូជ Macrobrachium និងស្ថិតក្នុងប្រភេទ Macrobrachium rosenbergii ។ បង្កងរស់នៅ និងធំធាត់ក្នុងមជ្ឈដ្ឋានទឹកសាប ប៉ុន្តែធ្វើការបន្តពូជនៅតំបន់ទឹកភ្លាវ ។ បង្កងមាននៅតាមបណ្តាប្រទេសកម្ពុជា វៀតណាម ថៃឡង់ដ៍ ម៉ាឡេស៊ីឥណ្ឌូនេស៊ី ហ្វីលីពីន និងឥណ្ឌា ៘
នៅប្រទេសកម្ពុជាបង្កងសម្បូរមាននៅតាមដងទន្លេមេគង្គស្ថិតក្នុងខេត្តព្រៃវែង កណ្តាល និង តាកែវ ។ បច្ចុប្បន្នបង្កងមានតម្រូវការខ្ពស់នៅលើទីផ្សារដោយហេតុនេះហើយ រដ្ឋបាលជលផលបានយកចិត្តទុកដាក់ជំរុញឲ្យកសិករ និងវារីវប្បកម្មទូទៅបង្កើនការចិញ្ចឹមបង្កង ដើម្បីបង្កើនប្រាក់ចំណូលក្នុងគ្រួសារ និងឆ្លើយតបនឹងតម្រូវការខាងលើ ។
២. ត្រៀមស្រះសម្រាប់ចិញ្ចឹម
ក- ទីតាំងស្រះ
ស្រះគួរជីកនៅតំបន់ដែលមានប្រភពទឹកពេញមួយឆ្នាំជាប្រភេទទឹកសាប ស្អាតល្អ គ្មានជាតិពុល ថ្នាំកសិកម្ម ឬកាកសំណល់ពីរោងចក្រ និងអាចធ្វើការផ្លាស់ប្តូរទឹកបានដោយងាយ ដោយម៉ាស៊ីនបូម ឬតាមរយៈរបបទឹកជោរនាច ។ ដីជាប្រភេទដីល្បាយខ្សាច់-ដីឥដ្ឋ ព្រោះអាចរក្សាទឹកបានយូរ និងគ្មានជាតិជូរ ។
ខ- លក្ខណៈស្រះ :
ស្រះត្រូវមានរាងជាចតុកោណកែងមានផ្ទៃក្រឡាចាប់ពី ១០០០ម៉ែត្រការ៉េឡើងទៅ និងមានជម្រៅទឹកពី ១.២-១.៥ម៉ែត្រ ។
គ- ការរៀបចំស្រះ :
សំអាតស្មៅកំទេចទឹកក្នុងស្រះ និងសំអាតរុក្ខជាតិដែលមាននៅជុំវិញស្រះ ។ បូមពង្រឹងស្រះចាប់ត្រីល្អិត និងត្រីកាចចេញ ។ ចំពោះស្រះចាស់ត្រូវស្តារល្បាប់ភក់បាតស្រះចេញ ដើម្បីបំបាត់មេរោគឧស្ម័នពុលផ្សេងៗ ដោយរក្សាទុកកម្រាសល្បាប់ភក់ពី ៥-១០ សង់ទីម៉ែត្រ ។ ត្រូវជួសជុលភ្លឺស្រះឲ្យបានមាំល្អ លប់រន្ធ ឬប្រហោងផ្សេងៗនៅតាមភ្លឺស្រះ ។ ភ្លឺស្រះត្រូវមានកម្ពស់ខ្ពស់ជាងទឹកស្រះយ៉ាងតិច ០.៥ម៉ែត្រ ។
- ហាលស្រះ :ក្រោយស្តារល្បាប់ភក់រួចត្រូវហាលស្រះរយៈពេលពី ២-៧ ថ្ងៃ ដើម្បីបំភាយឧស្ម័នពុលផ្សេងៗដូចជា H2S NH3 CH4 និងដើម្បីបង្កើនសារធាតុសរីរាង្គនៅបាតស្រះ ។ បើស្រះមានជាតិជូរ មិនគួរហាលថ្ងៃយូរពេកទេ ។
- ការប្រើកំបោរ :បាចកំបោរឲ្យសព្វបាតស្រះដើម្បីសម្លាប់មេរោគ និងកែលំអកម្រិត pH ។ ចំពោះស្រះថ្មីត្រូវបាចក្នុងបរិមាណ ៣-៥ គ.ក្រក្នុង១០០ម៉ែត្រការ៉េ និងស្រះចាស់ប្រើក្នុងបរិមាណ ៧-១០ គ.កក្នុងមួយមែតការ៉េ ។
- ការដាក់ជី:ជីលាមកសត្វ : មាន់ ទា និងជ្រូក បរិមាណ ២៥-៣០ គ.ក្រក្នុងមួយម៉ែត្រការ៉េ ឬអាចប្រើជី NPK បរិមាណ ២-៤ក្រក្នុងមួយម៉ែត្រគូប ។
- បញ្ចូលទឹក :ក្រោយដាក់ជី ១ថ្ងៃ យើងត្រូវបញ្ចូលទឹកពី ៣០-៤០ សង់ទីម៉ែត្រ ។ រយៈពេល ២-៣ថ្ងៃ កើតមានរុក្ខជាតិប្លង់តុងធ្វើឲ្យទឹកស្រះប្រែពណ៌បៃតងខ្ចី ត្រូវបញ្ចូលទឹកបន្ថែមឲ្យពេញស្រះ (ច្រោះស្បៃក្រឡា ០.៥ មីល្លីម៉ែត្រ) ។
រៀបចំកន្សំ (មែកឈើ ឫស្សីចងជាបាច់) ដាក់នៅបាតស្រះ ជាជម្រកសម្រាប់បង្កងសក ។
កូនបង្កងពូជសម្រាប់ដាក់ចិញ្ចឹម
៣- ការជ្រើសរើសកូនបង្កងពូជ និងរបៀបលែង
កូនបង្កងពូជមានប្រវែងចាប់ពី ៣ សង់ទីម៉ែត្រ ឡើងមានទំហំប៉ុនគ្នា មានសុខភាពល្អ គ្មានរបួសស្នាម និងមានពុកមាត់ ជើង និងដង្កៀបគ្រប់គ្រាន់ ។
- របៀបលែង :ត្រាំថង់កូនបង្កងក្នុងទឹកស្រះរយៈពេលពី ១០-១៥ នាទី ដើម្បីបន្សាំនឹងសីតុណ្ហភាពទឹកស្រះ បន្ទាប់មកយើងចាប់ផ្តើមបើកមាត់ថង់ និងលែងកូនបង្កងចូលក្នុងស្រះ ។
- ដង់ស៊ីតេ:ការចិញ្ចឹមជាលក្ខណៈគ្រួសារដង់ស៊ីតេ ៣-៥ក្បាល ក្នុងមួយម៉ែត្រការ៉េ ។ ចិញ្ចឹមជាទ្រង់ទ្រាយមធ្យមដង់ស៊ីតេ ៥-៧ក្បាល ក្នុងមួយម៉ែត្រការ៉េ ។ និងទ្រង់ទ្រាយធំ ឬជាលក្ខណៈឧស្សាហ៍កម្ម ១២-១៥ក្បាល ក្នុងមួយម៉ែត្រការ៉េ ។
៤- ការផ្តល់ចំណី
ដើម្បីឲ្យបង្កងសក និងមានការលូតលាស់ល្អចំណីត្រូវមានសារធាតុបំប៉នដូចខាងក្រោម: ប្រូតេអ៊ីន ៣០-៣៥ភាគរយ លីពីត ៣-៥ ភាគរយ កាល់ស្យូម ២-៣ ភាគរយ ផូស្វ័រ ១-១.៥ ភាគរយ សែលលុយឡូស ៣-៥ ភាគរយ ។ ចំណីអាចជាចំណីគ្រាប់ ចំណីកែច្នៃ និងចំណីស្រស់ ។
- របៀបផ្តល់ចំណី:នៅដើមខែដំបូងផ្តល់ចំណីគ្រាប់ ឬចំណីកែច្នៃ និងនៅខែបន្ទាប់ផ្តល់ចំណីស្រស់មានដូចជាត្រីល្អិត កំពឹស ក្តាម ខ្យង ៘
- កន្ត្រងចំណី: ត្រូវដាក់កន្ត្រងចំនួន ៤ នៅតាមជ្រុងស្រះ ។ កន្ត្រងត្រូវដាក់ឃ្លាតពីបាតស្រះកម្ពស់ ១០សង់ទីម៉ែត្រ ដែលកន្ត្រងនីមួយៗមានទំហំ ១ម៉ែត្រការ៉េ ។ រាល់ពេលផ្តល់ចំណីត្រូវបាចចំណីឲ្យសព្វផ្ទៃស្រះ និងដាក់ក្នុងកន្ត្រងប្រហែល ១ភាគរយ នៃបរិមាណចំណីត្រូវផ្តល់ ។ ក្រោយផ្តល់ចំណីបានរយៈពេល ១ម៉ោង ត្រូវត្រួតពិនិត្យមើលកន្ត្រងចំណី បើសិនជាបង្កងទើបតែស៊ីចំណីអស់បញ្ជាក់ថាចំណីគ្រប់ល្មម ។ បើចំណីនៅសល់ ច្រើនត្រូវបន្ថយនៅពេលដាក់លើកក្រោយ ។ ម្យ៉ាងទៀតបើបង្កងស៊ីចំណីអស់លឿនត្រូវបង្កើនបរិមាណចំណីនៅពេលក្រោយ ។ ចំណីត្រូវផ្តល់ ២ដង ក្នុងមួយថ្ងៃ គឺនៅម៉ោង ៥ព្រឹក និង ម៉ោង ៥ល្ងាច ។ ពេលព្រឹកត្រូវផ្តល់ ៣០ភាគរយ និងល្ងាច ៧០ភាគរយ នៃបរិមាណចំណីទាំងអស់ ។
- ចំណីកែច្នៃ:ត្រូវលាយឲ្យសព្វ និងមានដាក់ម្សៅស្អិត (ម្សៅគ) រួចកិនជាគ្រាប់សម្រាប់ផ្តល់ឲ្យបង្កង (ចំណីកែច្នៃធ្វើសម្រាប់តែ ១ថ្ងៃ) ។
- ចំណីស្រស់: ត្រូវលាងឲ្យស្អាត និងកាត់ល្អិតៗទើបដាក់ឲ្យបង្កងស៊ី ។ មិនត្រូវយកចំណីដែលងាប់ ឬខូចគុណភាពធ្វើជាចំណីបង្កងឡើយ ។
- ចំណីគ្រាប់: មិនត្រូវប្រើចំណីដែលហួសពេលកំណត់ប្រើប្រាស់ ឬដុះផ្សិត ។ បង្កងចាប់យកចំណីដោយស្រង់ក្លិនដូចនេះយើងអាចលាយចំណីកែច្នៃជាមួយ ចំណីស្រស់ ដើម្បីឲ្យចំណីស្រស់មានក្លិន ។ ចំណីត្រូវលាយវិតាមីន C ដើម្បីបង្កើនសុខភាពរបស់បង្កង និងចៀសផុតពីជំងឺផ្សេងៗ ។
៥- គ្រប់គ្រងគុណភាពទឹកស្រះ
បង្កងលូតលាស់ និងធំធាត់អាស្រ័យលើការសក ។ ដើម្បីធ្វើឲ្យបង្កងសកចាំបាច់ត្រូវគ្រប់គ្រងគុណភាពទឹកស្រះឲ្យបានល្អ ។
ក- ប្តូរទឹកស្រះ:
ការប្តូរទឹកមានគោលបំណង ដើម្បីកាត់បន្ថយភាពកខ្វក់នៃទឹកស្រះ ដូចជាលកមករបស់បង្កងនៅបាតស្រះ ។ ការប្តូរទឹកធ្វើឲ្យទឹកស្រះថ្លាល្អ បង្កើនអុកស៊ីសែនក្នុងស្រះ និងបានបញ្ចេញចោលឧស្ម័នពុលផ្សេងៗដូចជា H2S, NH3, CO2 ជាធម្មតានៅខែដំបូងយើងមិនប្តូរទឹកទេ ។ នៅខែទី២ ត្រូវប្តូរទឹករាល់ថ្ងៃបរិមាណទឹកប្តូរអាស្រ័យលើគុណភាពទឹកស្រះ និងទ្រង់ទ្រាយចិញ្ចឹម ។ ជាធម្មតាអាចប្តូរទឹកពី ១០-២០ ភាគរយនៃផ្ទៃទឹកស្រះ ។ ការប្តូរទឹកគឺត្រូវបង្ហូរចេញនៅផ្នែកបាត និងបញ្ចូលទឹកថ្មីនៅផ្នែកខាងលើនៃស្រះ (ដោយមានស្បៃច្រោះ) ការចិញ្ចឹមដង់ស៊ីតេខ្ពស់ត្រូវប្តូរទឹកច្រើនជាងការចិញ្ចឹដង់ស៊ីតេ ទាប និងចំពោះការប្រើចំណីស្រស់ក៏ងាយធ្វើឲ្យខូលគុណភាពទឹកដែរ ដូចនេះចាំបាច់ត្រូវប្តូរទឹកឲ្យបានច្រើន ។
ខ. កត្តាសំខាន់ៗនៃគុណភាពទឹកស្រះ :
- កម្រិត pH:ជានិច្ចកាលមានការប្រែប្រួលដោយសារការកើនឡើងនៃរុក្ខជាតិប្លង់តុង (pH ខ្ពស់) និងដោយការបំភាយនៃសមាសធាតុសរីរាង្គនៅបាតស្រះធ្វើឲ្យ (pH ចុះទាប) ម្យ៉ាងទៀតទឹកស្រះមានជាតិអាស៊ីតដោយសារទឹកភ្លៀង ឬប្រភពទឹកផ្សេងៗក៏ធ្វើឲ្យ pH ចុះទាបដែរ ។ ដូចនេះត្រូវរក្សាកម្រិត pH ក្រោម ៧ ឬលើ ៩ នឹងជះឥទ្ធិពលអាក្រក់ដល់បង្កង ។ ដើម្បីកែលំអ pH ត្រូវធ្វើការផ្លាស់ប្តូរទឹក ឬប្រើប្រាស់កំបោរ ។ បើសិនជារុក្ខជាតិប្លង់តុងកើតមានច្រើនធ្វើឲ្យ pH ឡើងខ្ពស់ត្រូវធ្វើការប្តូរទឹកថ្មី ។ មុនភ្លៀងត្រូវបាចកំបោរនៅជុំវិញស្រះ ដើម្បីការពារិជាតិជូរហូរពីមាត់ស្រះ ។ ក្រោយភ្លៀងត្រូវវាស់កម្រិត pH បើសិន pH ក្រោម ៧ គឺត្រូវប្រើកំបោរពី ១-១.៥ គ.ក្រ ក្នុង១០០ម៉ែត្រការ៉េ លាយជាមួយទឹករួចព្រាចឲ្យសព្វផ្ទៃស្រះ ដើម្បីបង្កើតកម្រិត pH ។
- កម្រិតរលាយអុកស៊ីសែនក្នុងទឹក :កង្វះអុកស៊ីសែនធ្វើឲ្យបង្កងងើបនៅលើផ្ទៃទឹក និងអាចបណ្តាលឲ្យបង្កងងាប់ ។ បាតុភូតនេះ ងាយកើតមាននៅតាមស្រះចិញ្ចឹមបង្កង ។ មូលហេតុកង្វះអុកស៊ីសែនក្នុងស្រះបណ្តាលមកពី: ស្រះសម្បូរសារធាតុសរីរាង្គ ចំណីសល់ច្រើនក្នុងស្រះ និងរុក្ខជាតិប្លង់តុងកើតមានច្រើន ៘ កម្រិតរលាយអុកស៊ីសែនអប្បបរិមា ៣.៥ ម.ក្រ ក្នុងមួយលីត្រ ក្រោម ២ ម.ក្រ ក្នុងមួយលីត្រ បង្កងនឹងងាប់ ។ យើងអាចបង្កើនអុកស៊ីសែនដោយឧបករណ៍បង្កើតអុកស៊ីសែន ឬប្តូរទឹក ។
- កម្រិតថ្លានៃទឹក :ត្រូវរក្សាកម្រិតថ្លានៃទឹកស្រះពី ២៥-៤០ សង់ទីម៉ែត្រ ។ បើសិនកម្រិតថ្លាទឹកក្រោម ២៥ សង់ទីម៉ែត្រ មានន័យថាទឹកស្រះល្អក់ ត្រូវធ្វើការប្តូរទឹក និងការដាក់ចំណីឲ្យបានត្រឹមត្រូវ ។ បើកម្រិតថ្លានៃទឹកលើស ៤០ សង់ទីម៉ែត្រ ត្រូវបន្ថែមជីសរីរាង្គ ឬអសរីរាង្គ ដើម្បីបង្កើនពណ៌ទឹកស្រះ ។ បើទឹកស្រះមានពណ៌បៃតងខ្ចី គឺមានលក្ខណៈល្អបំផុត ។ បើសិនទឹកស្រះមានពណ៌បៃតងចាស់ ឬក្រម៉ៅត្រូវធ្វើការប្តូរទឹក ។
- កម្រិតរឹងនៃទឹក:ទឹកសមុទ្រមានកម្រិតរឹងសរុបពី ៥០-១០០ម.ក្រ ក្នុងមួយលីត្រ CaCO3 គឺមានលក្ខណៈសមស្រប ។ បើកម្រិតរឹងនៃទឹកក្រោម ៥០ម.ក្រ ត្រូវបន្ថែមកំបោរស ឬម្សៅ សំបកងាវ ដើម្បីបង្កើនកម្រិតរឹងនៃទឹកជួយឲ្យបង្កងងាយសក និងងាយកើតសំបកថ្មី ។
កូនបង្កងពូជសម្រាប់ដាក់ចិញ្ចឹម
៦- ការប្រមូលផល
- ការប្រមូលផលរំលោះ:ក្រោយចិញ្ចឹមបានរយៈពេល ៤ខែ យើងអាចធ្វើការប្រមូលផលរំលោះដោយចាប់បង្កង ដែលមានទំហំធំ និងបង្កងមេ ។ ចំណែកឯបង្កងឈ្មោលត្រូវរក្សាទុកចិញ្ចឹមរហូតដល់ចុងរដូវ ។ ការប្រមូលផលរបៀបនេះធ្វើឲ្យទទួលបានទិន្នផលខ្ពស់ ពីព្រោះបង្កងឈ្មោលមានការលូតលាស់លឿននៅដំណាក់កាលចុងក្រោយ ។
- ការប្រមូលផលទាំងស្រុង :នៅពេលបង្កងភាគច្រើនមានទំហំធំក្លាយជាបង្កងសាច់ យើងអាចធ្វើការប្រមូលផលទាំងស្រុង ។ ដើម្បីងាយស្រួលក្នុងការប្រមូលផលយើងត្រូវបញ្ចេញមកបង្កងដែលនៅសល់ តិចតួចបូមពង្រីងស្រះ និងប្រមូលចាប់ទាំងអស់ ។
រៀបរៀងដោយ : លោក សំ ណារិទ្ធ អុនប្រធានមជ្ឈមណ្ឌល និងអភិវឌ្ឍន៍វារីវប្បកម្មទឹកសាប។
វិធីរក្សាទុកការ៉ុត
ការ៉ុតដែលបានទិញមក ហើយមិនបានពិនិត្យឲ្យបានច្បាស់ ឬទុកយូរពេក អាចធ្វើឲ្យវាមិនស្រស់ ដូចដែលអ្នកត្រូវការនោះឡើយ។ ដូច្នេះ ដើម្បីរក្សាភាពស្រស់ និងរសជាតិរបស់ការ៉ុត ឲ្យបានយូរ គឺបន្ទាប់ពីលាងការ៉ុតរួច គួរហាន់ជាចំណិតស្តើងៗ រួចដាក់ក្នុងប្រអប់ដែលបិទគម្របជិតមួយ សឹមយកទៅទុកក្នុងទូទឹកកក។ វិធីនេះ ជួយឲ្យការ៉ុត នៅតែមានរសជាតិឆ្ងាញ់ដូចដើមរហូតដល់ ២សប្តាហ៍ឯណោះ៕វិធីផលិតធ្យូងសម្រាប់កែប្រែគុណភាពដី
សម្ភារៈត្រូវការ :-ធុងសាំងមួយ កាត់មាត់ត្រឹមពាក់កណ្តាលមិនឲ្យដាច់
-កំទេចមែកឈើតូចៗ
+វិធីផលិត
-កាត់មែកឈើប្រវែងត្រឹម ៣ តឹក ដាក់រៀបបញ្ឈរក្នុងធុងសាំងឲ្យបានពេញណែន បន្តរៀបបែបនេះ រហូតពេញដល់មាត់លើទាញគម្របម្ខាងដែលបានកាត់នេះ មកគ្របលើត្រង់កន្លែងដែលបានកាត់នោះវិញ ព្យាយាមធ្វើយ៉ាងណាឲ្យវាបានគ្របភាគច្រើនវិញ ។
+កាយរណ្តៅមួយរាងទ្រវែង ល្មមអាចដាក់ធុងសាំងនេះដុតពីលើបាន រណ្តៅនេះមិនត្រូវឲ្យមានមាត់ធំពេកទេ គឺល្មម ដាក់ធុងសាំងដុតកុំឲ្យវាធ្លាក់ចុះក្រោមបាន ។
+ដុតភ្លើងពីក្រោមធុងសាំងតែមិនត្រូវ ឲ្យឆេះឈើនៅក្នុង ធុងសាំងនោះទេ ។
+ដុតរហូតកំទេចកំទី មែកឈើក្នុងធុងសាំងនោះក្លាយទៅជាធ្យូង មានពណ៌ខ្មៅ នោះយើងអាចយកវាមកប្រើការបានហើយ ។
តាម ការពិតវិធីផលិតធ្យូង ( Biochar) ប្រភេទនេះ គេមានវិធីផលិតមួយហ្មត់ចត់ ជាង និង មានប្រសិទ្ធភាពជាងប៉ុន្តែវាទាមទារ ឲ្យយើងត្រូវចំណាយច្រើនជាងនេះ គឺត្រូវកាត់មាត់ធុងសាំងធ្វើជា ប្រឡោះមួយរួចធ្វើគម្របមួយសម្រាប់ក្របវាភ្ជិត ទៅវិញ ស្វានប្រហោងមួយទំហំ ៥ ហ៊ុន សម្រាប់ឲ្យផ្សែងចេញ ដោយប្រើបំពង់ដែកមួយ ធ្វើជាបំពង់បង្ហុយ ។
បើយើងអាចប្រើវិធីនេះបានវាមានធ្យូងដែលមានគុណភាពល្អជាង ។
អ្វីដែលយើងផលិតបាននេះ គឺជាធ្យូងដែលអាចឲ្យយើង យកមកដំឲ្យខ្ទេចម៉ត់ រួចយកទៅដាក់តាមគុម្ពដំណាំ ដោយមានលុបដីគ្របពីលើផង ចំនួនដែលយើងដាក់ គឺគ្មានកំណត់ទេ យើងអាចដាក់ដើម ១០ គីឡូ ឬ ៥ គីឡូក៏បាន ទៅតាមចំនួនធ្យូងដែលយើងមាន ដំណាំណា ដែលមិនសូវដុះលូតលាស់ ឬក្រិន យើងអាចប្រើធ្យូងនេះ ត្រាំជាមួយទឹករួចស្រោចជុំវិញកាកដែលនៅសល់ ចាក់ដាក់គល់វា រួចលុបដីពីលើ បន្តធ្វើបែបនេះ រហូត យើងឃើញមានការប្រែប្រួលទៅលើដំណាំ ដែលដុះ លូតលាស់មិនល្អនោះ ចាប់ផ្តើមប្រែប្រួល បន្ទាប់ពីនោះត្រូវបន្តធ្វើរៀងរាល់មួយខែម្តងៗ រហូតដល់វាទទួលបានផ្លែផ្កា ។
វិធីដែលងាយជាងគេនោះ គឺយើងអាចរកទិញផេះ អង្កាម យកមកចាក់ដាក់រាយនៅត្រង់ទីដាំដំណាំ រួចកាប់ផ្លាក់លុបវាបន្ទាប់មកបាញ់ទឹក សាចដាក់ឲ្យជោគ ដើម្បីឲ្យវាស្អិតខាំជាប់ជាមួយដី បើមិនដូច្នេះទេ វានិងហើរតាមខ្យល់ទៅអស់មិនខានឡើយ ។
បើបានប្រើធ្យូងសម្រាប់កែប្រែគុណភាពដី យើងអាចជួយឲ្យដំណាំដុះលូតលាស់បានល្អ កាត់បន្ថយការប្រើជី ធ្វើឲ្យដីធូរ គ្មានមេរោគ អាចរក្សាសំណើមបានប្រសើរជាង មិនតែប៉ុណ្ណោះផលដែល យើងទទួលបានក៏ប្រសើរជាងដែរ ។
ស្វែងយល់ពី PH របស់ដីដាំដំណាំ
ដំណាំណាមួយដែលត្រូវយកមកដាំ យើងគួរដឹងជាមុនសិនថា តើដំណាំនោះត្រូវការ PH របស់ដីក្នុងកម្រិតណា ? ឯដីដែលយើងបម្រុងយកដំណាំនោះមកដាំមាន PH កម្រិតណាដែរ ។
ប្រការដែលយើងដឹងបានពីកម្រិត PH របស់ជាមុន មុនពេលយកដំណាំមកដាំគឺជាការតម្រូវមួយរបស់ប្រភេទដំណាំ បើកម្រិត PH របស់ដីទាបជាង ឬខ្ពស់ជាងកម្រិត PH ដែលដំណាំត្រូវការនោះការដុះលូតលាស់របស់វានឹងជួបប្រទះនូវ ភាពមិនប្រក្រតីជាមិនខានឡើយ ។
ជាធម្មតា PH របស់ដីត្រូវបានកំណត់ពី ១ ដល់ ១៤ ។ ដីដែលមានកម្រិត PH ចំនួន៧ ត្រូវបានគេចាត់ទុកថាណឺត (Neutral) កាលណាកម្រិត PH ទាបជាង៧ គេចាត់ទុកថា ដីនោះមានអាស៊ីដច្រើនពេក តែបើដីនោះមានកម្រិត PH ខ្ពស់ជាង៧ គេចាត់ទុកថាវាមានអាល់កាលីនខ្ពស់ពេក ។
ក្នុងន័យបច្ចេកទេសកម្រិត PH ត្រូវបានវាស់ដោយឧបករណ៍ផ្សេងៗ មានបន្ទះ Strip ដូចឈើដោតការ៉េម មានប្រដាប់វាស់មានសណ្ឋានជាដែកវែងដូចម្ជុល មានជាប្រអប់ និងការវាស់ដោយប្រើវិធីលាយជាមួយទឹកថ្នាំ ។
ពាក្យថា PH គឺជាពាក្យកាត់សង្ខេបពាក្យពេញរបស់វាគឺ Poten tial Hydrogen ។
គ្រឿងវាស់ និងឧបករណ៍សម្រាប់វាស់កម្រិតរបស់ PH ដីត្រូវបានគេបង្កើត (ផលិត) សម្រាប់លក់ដល់អ្នកដែលត្រូវការវាជាពិសេស គឺអ្នកដាំដំណាំគ្រប់ប្រភេទ ។
តម្លៃរបស់ឧបករណ៍សម្រាប់វាស់កម្រិត PH ដីនេះមានតម្លៃខុសៗគ្នា ទៅតាមគុណភាព និងសមត្ថភាពរបស់ឧបករណ៍នោះផងក៏មាន យើងអាចជ្រើសទិញឧបករណ៍ ឬគ្រឿងវាស់មួយណាមកប្រើក៏បានដោយយោងទៅតាមសេចក្តីត្រូវការ ពិតប្រាកដរបស់យើង ។
សូមងាកមកស្វែងយល់ពីកម្រិត PH ដីបន្តិចសិនមុនយើងស្វែងយល់ពីឧបករណ៍សម្រាប់វាស់ និងវិធីវាស់វា ។
ដីទាំងអស់នៅលើភពផែនដីយើងនេះ មិនថានៅប្រទេសណាទេ ហើយក៏មិនថានៅកនែ្លងណាដែរ តែងមានកម្រិត PH ចន្លោះពី ៤.៥ ទៅ ៨.៥ ។
ដីដែលមានកម្រិត PH ៤.៥ គឺជាដីដែលមានអាស៊ីដច្រើនជាដីជូ (Sour) មានតែរុក្ខជាតិ ឬដំណាំប្រភេទខ្លះប៉ុណ្ណោះ ដែលត្រូវការដីប្រភេទនេះ ។ ចំពោះដីដែលមានកម្រិត PH ច្រើនរហូត ៧.៨ វិញគឺមានអាល់កាលីនច្រើនពេក ឬផ្អែមពេក សម្រាប់ដំណាំ ។ ដំណាំភាគច្រើនទាំងដំណាំដាំដោយមនុស្ស និងឈើព្រៃ ដោយរាប់បញ្ចូលទាំងបន្លែស្រូវ ពោត សណ្តែក ផ្កា អាចដុះលូតលាស់បានល្អបើវាត្រូវបានដាំនៅលើដីដែលមានកម្រិត PH ក្នុងចន្លោះ ៦.៥-៧ គឺទាបជាងកម្រិតណឺត (Neutral) បន្តិច ។
អ្នកដាំដំណាំក្នុងចំការធំៗ ឬការដាំបែបជាឧស្សាហ៍កម្ម មានកៅស៊ូ ដូងប្រេង ឬដំណាំអ្វីផ្សេងទៀតក៏ដោយចុះ តែងតែយកដីត្រូវដាំនោះទៅពិនិត្យជាមុនសិន ការពិនិត្យនោះគឺគេចង់រកមើល PH របស់ដីកម្រិតសំណើមរបស់ដីសារធាតុទាំងឡាយ ដែលមាននៅក្នុងដីនោះរួមទាំងការធ្វើចំណាត់ថ្នាក់របស់ដីនោះផងដែរ ។
* ដីជាស្រទាប់លើ និងដីនៅស្រទាប់ក្រោមអាចមានកម្រិត PH មិនដូចគ្នាទេ ជាពិសេសផ្នែកខាងលើរបស់ដី ពីព្រោះវាទទួលរងឥទ្ធិពលរបស់ធម្មជាតិ និងមនុស្ស ចំណែកស្រទាប់ក្រោមគឺជាដីដែលមិនបានរងឥទ្ធិពលរបស់ធម្មជាតិ ឬពីមនុស្សហេតុនេះការវាស់រកកម្រិត PH ចាំបាច់ត្រូវធ្វើទាំងផ្នែកស្រទាប់លើ ៥០សង់ទីម៉ែត្រ ចុះទៅក្រោម និងស្រទាប់ដី ៥០សង់ទីម៉ែត្រ ទៅក្រោមទៀត ។ មានរូប :
PH របស់ដីមានភាពវិជ្ជមានដោយផ្ទាល់ទៅលើការលូតលាស់របស់ដំណាំ និងរ៉ែដែលមានក្នុងដី ។ ភាពខុសគ្នារបស់ដី និងរ៉ែសំខាន់ៗ មួយចំនួន ដែលមាននៅក្នុងដីសម្រាប់ជួយធ្វើឲ្យដំណាំដុះលូតលាស់បានត្រឹមត្រូវ ។ សារធាតុចិញ្ចឹមរ៉ែផ្សេងៗ ច្រើនឃើញមាននៅក្នុងដីដែលស្ថិតក្រោមកម្រិតតិចជាងណឺត (Neutral) ឬលើសណឺតបន្តិចមិនសូវសម្បូរណ៍ជីជាតិ ឬរ៉ែចិញ្ចឹមឡើយ ។ តួយ៉ាងសារធាតុហ្វូសហ្វាតមិនអាចមាននៅដីណឺត ឬច្រើនជាងណឺតឡើយ តែវាអាចមាននៅក្នុងដី ដែលក្រោមណឺតបន្តិចគឺក្នុងកម្រិត PH ៦.៥ ។
ចំពោះដីដែលមានអាស៊ីដខ្លាំងចន្លោះ PH ៤-៥ វាច្រើនសម្បូរណ៍ដោយសារធាតុអាលុយមីញ៉ូម (Aluminum) ដែក (Iron) និង Manganes សារធាតុទាំងនេះសម្បូរណ៍ជាតិពុលអាចមិនល្អសម្រាប់ដំណាំភាគច្រើន ។ PH ចន្លោះ ៦-៧ ជាកម្រិតមួយសមស្របបំផុតសម្រាប់ដំណាំច្រើនប្រភេទ ពីព្រោះវាជាដីដែលប្រកបដោយជីជាតិច្រើនយ៉ាងសម្រាប់ជួយដល់ ការលូតលាស់របស់ដំណាំ ។
មិនមែនគ្រប់ដំណាំទាំងអស់ត្រូវការដីក្បែរណឺត (ជិត៧) ទាំងអស់ឡើយ មានដំណាំខ្លះវាត្រូវការដីបែបអាស៊ីដបន្តិច សម្រាប់ការលូតលាស់របស់វា ដីដែលមានអាល់កាលីនច្រើនពេកវាបាត់បង់សារធាតុដែក បណ្តាលឲ្យដំណាំប្រែជាមានពណ៌ពពាលស្លេក គ្មានការលូតលាស់ ដំណាំមិនអាចទាញយកសារធាតុចិញ្ចឹមពីក្នុងដីបាន ដូច្នេះការដុះលូតលាស់របស់វាក៏មានបញ្ហាដែរ ។
PH របស់ដីមានការប៉ះពាល់ដល់អតិសុខុមប្រាណ (បាក់តេរីដែលល្អរស់នៅក្នុងដី) (Microorganioms) ។ ពួកវាគឺជាប្រភេទបាក់តេរី ដែលរំលាយអ្វីទាំងឡាយនៅក្នុងដីឲ្យទៅជាដី បើគ្មានបាក់តេរីទាំងនោះធ្វើសកម្មភាព ដំណាំអាចជួបបញ្ហាក្នុងការបឺតស្រូបយកសារធាតុចិញ្ចឹម ពីព្រោះវាមិនអាចធ្វើដោយខ្លួនទាំងស្រុងឡើយ វាត្រូវពឹងលើបាក់តេរីល្អទាំងនោះជាអ្នកជួយបម្លែងសារធាតុចិញ្ចឹម ឲ្យវា ។
ដីភាគច្រើន ច្រើនក្លាយទៅជាដីមានអាស៊ីដច្រើនពេកទាំងនេះសឹងត្រូវបណ្តាលដោយ ទឹកភ្លៀងដែលហូរចេញបាននាំយកសារធាតុដែក (Iron) ទៅជាមួយដោយរួមទាំងកាល់ស្យូម (Caleuiem) ម៉ាញ៉េស្យូម (Magnesium) ប៉ូតាស្យូម (Potassivm) និងសូដ្យូម (Sodium)
ទឹកភ្លៀងអាចជាកត្តាមួយចម្បងគេ ពីព្រោះវាបានហូរនាំយកកំទេចរបស់កំប៉ុស្តិធម្មជាតិនៅស្រទាប់លើ របស់ដី វាបានលាងដីស្រទាប់លើឲ្យខ្សោះសារធាតុចិញ្ចឹមបាត់បង់អស់ពពួក បាក់តេរី ដែលជាភ្នាក់ងារជួយបម្លែង កំប៉ុស្តិ ឲ្យទៅជាដីសម្រាប់ដំណាំ ។
ហេតុនេះគេគួរចាំបាច់ត្រូវដាំដំណាំនៅលើដីមិនបានប្រើប្រាស់ដោយ ដាំរុក្ខជាតិទាំងឡាយណា ដេលមានផ្លែជាគួរដូចជា អង្គារដី, កន្ទុំទេស, ដើមក្ងោក, អង្កាញ់ ៘ ពីព្រោះដំណាំទាំងនេះអាចជួយរក្សាតុល្យភាពរបស់ដី និងបង្កើតគុណភាពដីឲ្យល្អមកវិញបាន ពីព្រោះពួកវាបឺតស្រូបយកសារធាតុ នីត្រូហ្សែន ពីក្នុងខ្យល់មកផ្តល់ឲ្យដីនៅខាងក្រោម ហេតុនេះបើសិនជាដីយើងមិនប្រើការទេនោះគួរដាំពួកវាប្រសើរជាងទុក ដីឲ្យហាលខ្យល់ហាលភ្លៀងខូចអស់គុណភាពដី ។
ដើម្បីកែគុណភាពដីគេត្រូវប្រើម្សៅថកំបោរដូចជា Caleie Limestone (ម្សៅកំបោរស) ក្រៅពីនេះគេអាចប្រើផេះគ្រប់ប្រភេទយកមករាយលើដីដែលត្រូកែ PH ឲ្យស្របតាមប្រភេទដំណាំត្រូវដាំ ។ ចំនួនកំបោរសយកមកប្រើគឺ អាស្រ័យទៅលើប្រភេទដីផងដែរ ដូច្នេះការកំណត់ចំនួនបរិមាណរបស់កំបោរស សម្រាប់យកមកកែដីឲ្យមាន PH មួយតាមការចង់បានគឺ ពិបាកសន្មត់បន្តិច ពីព្រោះបើយើងចង់ធ្វើឲ្យបានត្រឹមត្រូវ យើងចាំបាច់ត្រូវវាស់មើលទាំងកម្រិត PH របស់ដីកម្រិតសំណើមរបស់ដី និងរ៉ែដែលមាននៅក្នុងដីនោះទើបអាចសន្មត់ពីចំនួនកំបោរត្រូវ ប្រើ ដើម្បីកែ PH របស់ដីតាមការចង់បាន ។
ក្នុងករណីខ្លះប្រដាប់វាស់មិនអាចផ្តល់កម្រិត PH របស់ដីបានត្រឹមត្រូវឲ្យយើងនេះក៏ជាការបង្កជាបញ្ហាផងដែរ ដូចេះគុណភាពរបស់ប្រដាប់វាស់ PH គឺជាកត្តាមួយសំខាន់ណាស់ដែរ ដែលអ្នកវាស់ ឬជាអ្នកដាំត្រូវពិចារណា ។
នៅក្នុងបទេសដែលយកកសិកម្មជាធំគេបានបង្កើតឲ្យមានបណ្តាញកសិកម្ម ឬមណ្ឌលមួយៗ តាមតំបន់សម្រាប់ឲ្យអ្នកដាំដំណាំអាចមានលទ្ធភាពយកគំរូដី ដែលខ្លួនមានមកវាស់រកកម្រិត PH និងសុំយោបល់ពីបញ្ហាកសិកម្មនេះថា តើគួរប្រើវិធីណាដែលល្អជាងគេសម្រាប់កែ PH របស់ដីឲ្យបានសមស្របតាមប្រភេទដំណាំ ។
មិនមែនអ្នកដាំដំណាំគ្រប់គ្នាអាចមានលទ្ធភាពទិញយកប្រដាប់វាស់ PH ដីមកប្រើការបានឡើយ ហេតុនេះមណ្ឌល ឬតំណាងខាងផ្នែកកសិកម្មអាចផ្តល់សេវាវាស់កម្រិត PH នេះដល់អ្នកដាំដំណាំ ប្រសើរជាងឲ្យគាត់ជាអ្នកដាំ, ដាំដោយផ្សងព្រេង ។
កន្លែងលក់ចែកចាយកំបោរស (កំបោរកសិកម្ម) សម្រាប់ឲ្យអ្នកដាំដំណាំទិញយកទៅបានលើដីត្រូវកែ ក៏ជារឿងមួយសំខាន់ណាស់ដែរ ព្រមជាមួយការណែនាំឲ្យដឹងពីរបៀបកែ PH ដី និងនាំដល់ការកើនឡើងនៃភោគផលដំណាំ ពីព្រោះអ្នកដាំចេះកែដីឲ្យស្របតាមដំណាំ អ្នកដាំអាចទាញបានផលច្រើនជាងមុន ពីព្រោះគាត់ដឹងពីគុណភាពដីដែលគាត់មាន និងយល់បានច្បាស់ពីដំណាំ និងដីដែលគាត់កំពុងប្រើ ។ រូបបាចកំបោរនៅក្នុងតារាងខាងក្រោមនេះគឺជាការបង្ហាញពីចំនួនកំបោរ ដែលត្រូវប្រើទៅតាមកម្រិត PH ដែលវាស់ឃើញ និងប្រភេទរបស់ដី ។
សូមបញ្ជាក់ ថា ការវាស់កម្រិត PH របស់ដីចាំបាច់តូវធ្វើឲ្យបានច្រើនដង និងច្រើនកន្លែងនៅលើដីដែលយើងមានជាពិសេសគឺដីស្រែ និងដីដាំដំណាំកសិកម្មគ្រប់យ៉ាងទោះបីចំការតូចតាចក៏ដោយ ។
កំបោរកសិកម្ម (Garden Lime) (ដាក់រូបដុំថ្ម Lime stone)
PH ដែលវាស់ឃើញ ចំនួនកំបោរត្រូវប្រើ
* ដីឥដ្ឋ
PH ៦.០ ៤២០ ក្រាម ក្នុង ១ម៉ែត្រការ៉េ
PH ៥.៥ ៤៨០ ក្រាម ក្នុង ១ម៉ែត្រការ៉េ
PH ៥ ៨២០ ក្រាម ក្នុង ១ម៉ែត្រការ៉េ
PH ៤.៥ ១២០០ ក្រាម ក្នុង ១ម៉ែត្រការ៉េ
* ដីកណ្តោងល្បាយ ដីឥដ្ឋលាយខ្សាច់
PH ៦ ១៩០ ក្រាម ក្នុង ១ម៉ែត្រការ៉េ
PH ៥.៥ ៣៩០ ក្រាម ក្នុង ១ម៉ែត្រការ៉េ
PH ៥ ៦៨០ ក្រាម ក្នុង ១ម៉ែត្រការ៉េ
PH ៤.៥ ៩៦០ ក្រាម ក្នុង ១ម៉ែត្រការ៉េ
* ដីខ្សាច់
PH ៦ ១៤០ ក្រាម ក្នុង ១ម៉ែត្រការ៉េ
PH ៥.៥ ២៤០ ក្រាម ក្នុង ១ម៉ែត្រការ៉េ
PH ៥ ៤២០ ក្រាម ក្នុង ១ម៉ែត្រការ៉េ
PH ៤.៥ ៦៧០ ក្រាម ក្នុង ១ម៉ែត្រការ៉េ
* Hydrale Lime
(ដាក់រូប Hydrale Lime ) ម្សៅស
កំរិត PH វាស់ឃើញ ចំនួនទំងន់ក្នុង ១ម៉ែត្រការ៉ែ
* ដីឥដ្ឋ
PH ៦. ៣០០ ក្រាម ក្នុង ១ម៉ែត្រការ៉េ
PH ៥.៥ ៣៥០ ក្រាម ក្នុង ១ម៉ែត្រការ៉េ
PH ៥ ៥៩០ ក្រាម ក្នុង ១ម៉ែត្រការ៉េ
PH ៤.៨ ៨៦០ ក្រាម ក្នុង ១ម៉ែត្រការ៉េ
* ដីកល្បាយ ដីឥដ្ឋលាយខ្សាច់
PH ៦ ១៤០ ក្រាម ក្នុង ១ម៉ែត្រការ៉េ
PH ៥.៥ ២៨០ ក្រាម ក្នុង ១ម៉ែត្រការ៉េ
PH ៥ ៤៩០ ក្រាម ក្នុង ១ម៉ែត្រការ៉េ
PH ៤.៥ ៦៩០ ក្រាម ក្នុង ១ម៉ែត្រការ៉េ
* ដីខ្សាច់
PH ៦ ១០០ ក្រាម ក្នុង ១ម៉ែត្រការ៉េ
PH ៥.៥ ១៧០ ក្រាម ក្នុង ១ម៉ែត្រការ៉េ
PH ៥ ៣០០ ក្រាម ក្នុង ១ម៉ែត្រការ៉េ
PH ៤.៨ ៤៨០ ក្រាម ក្នុង ១ម៉ែត្រការ៉េ
របៀបនៃការវាស់ PH របស់ដីត្រូវធ្វើទៅតាមការណែនាំរបស់ឧបករណ៍ ដែលបានទិញមកប្រើ ។
អ្នកដាំដំណាំគ្រប់ប្រភេទត្រូវតែចេះកែដីឲ្យមានកំរិត PH មួយស្របតាមដំណាំត្រូវដាំនោះទើបយើងបានទទួលផលល្អ ៕
សព្វថ្ងៃនេះប្រជាពលរដ្ឋខ្មែរយើង ដែលរស់នៅតាមទីជនបទបានប្រើប្រាស់ទឹកត្នោតមកធ្វើជាទឹកខ្មេះ អ្នកខ្លះទៀតបានប្រើចេកទុំ ក្រៅពីនោះ គឺគេទិញទឹកខ្មេះដែលមានលក់ស្រាប់ច្រកដាក់ក្នុងដបមកពីផ្សារ ។
តាមការពិតទឹកខ្មេះអាចត្រូវបានធ្វើដោយវត្ថុធាតុដើមច្រើនយ៉ាងណាស់ ចំណែកឯវិធីនៃការធ្វើវិញគឺមានច្រើនយ៉ាងខុសៗគ្នា ឯរសជាតិដែលយើងទទួលបានវិញក៏មិនដូចគ្នាដែរ ។ ខាងក្រោមនេះ យើងខ្ញុំសូមណែនាំពីវិធីយកទឹកអំពៅមកធ្វើជាទឹកខ្មេះ តាមវិធីយ៉ាងងាយដូចខាងក្រោមនេះ ។
១- កាត់អំពៅជាកង់ខ្លីៗប្រវែងមួយហត្ថ លាងទឹកឲ្យស្អាត កិនទាំងសំបក កិនរហូតលែងមានទឹកអំពៅចេញមក (កិន ២ ឬ ៣ សារ)
២- យកស្បៃស្អាតមកត្រងទឹកអំពៅនេះ ច្រោះវាឲ្យស្អាត កុំឲ្យមានសល់កាក
៣- ដាក់ទឹកអំពៅដែលបានច្រោះនេះដាំលើភ្លើងឲ្យពុះ ឬដាក់វាក្នុងក្រឡមួយគ្របឲ្យជិត ដាក់ហាលថ្ងៃចំនួន ១ថ្ងៃ ក៏អាចសម្លាប់មេរោគនានាបានដែរ ។ (ត្រូវទុកវាឲ្យត្រជាក់ដោយមិនចាំបាច់បើកគំរប)
៤- យកមេនំ ឬដំបែរ មកដំលាយជាមួយទឹកក្តៅឧណ្ហៗទុកចោលចំហរ ចំនួន ១០-១៥នាទី ទើបចាក់ចូលក្នុងទឹកអំពៅដែលបានដាំពុះនោះ យកវែកឈើកូរវាឲ្យសព្វល្អ (ហាមប្រើវែកដែក ប្រើតែបន្ទះឫស្សី ឬវែកឈើ)
៥- ប្រើក្រឡដែលមានមាត់តូចសម្រាប់ធ្វើទើបងាយស្រួល ឬអាចប្រើកែវចំណុះ ១០លីត្រក៏បាន ។ បន្ទាប់ពីលាយមេចូលរួចហើយ ត្រូវទុកឲ្យវាហូរជាតិដី និងកំទេចកំទីផ្សេងៗចេញមកសិន វាអាចហូរចេញ ខ្ពុរចេញមកបានអាស្រ័យដោយយើងមិនបានគ្របវាទេ វាត្រូវការពេល ២-៣ថ្ងៃទើបមានពពុះខ្ពុរចេញមក
៦- បន្ទាប់ពីមានការខ្ពុរចេញនៃកករមក យើងនឹងបានឃើញទឹកថ្លាៗមានពណ៌ដែលនៅសល់ក្នុងក្រឡ យកក្រណាត់ស្អាតជូតមាត់ក្រឡឲ្យស្អាត ប្រើអ្វីមួយសម្រាប់បិទមាត់ក្រឡនេះដោយថង់ប្លាស្ទីកចងរុំដោយកៅស៊ូ មិនឲ្យមានខ្យល់ចេញចូលបានឡើយ ។ ក្នុងរយៈពេលបន្ទុំនេះយើងមិនត្រូវការខ្យល់ដូចពេលមុនទៀតទេ ។
៧- យើងរក្សាក្រឡទុកនៅត្រង់ទីមានម្លប់ត្រជាក់រយៈពេល ៥ថ្ងៃ (ជាធម្មតាវាត្រូវការពេលត្រឹមតែ ៣-៤ថ្ងៃប៉ុណ្ណោះ)
៨- ពេលវាគម្រប់ខួបបាន ៥ថ្ងៃហើយ យើងត្រូវបើកវាមើល បើឃើញមានពពុះអណ្តែតឡើងមកច្រើននោះ បានន័យថាវាមិនទាន់បញ្ចប់ការធ្វើប្រតិកម្មរបស់វាទេ តែបើយើងឃើញមានពពុះចេញមកផ្នែកខាងលើតិចតួច (មួយៗ) យើងអាចសន្មត់ថា វាបញ្ចប់ការធ្វើប្រតិកម្មនោះហើយ ។
៩- ចាក់ច្រោះយកតែទឹកថ្លារបស់វាមកដាក់ក្នុងកែវមួយធំ ឬក្រឡមាត់ធំក៏បាន (កែវ ឬក្រឡត្រូវលាងដោយទឹកក្តៅមុនយកមកប្រើ)
១០- ធ្វើតាបែស្រា ឬទិញទឹកខ្មេះទឹកត្នោតគេចំនួន ១លីត្រ មកលាយជាមួយទឹកខ្មេះដំបូងរបស់យើងនេះចំនួន ៤លីត្រ (អាចយកទឹកខ្មេះចេក, ទឹកត្នោត, ទឹកអង្ករ មកលាយជាមួយបាន តែមិនអាចប្រើទឹកខ្មេះដបមកលាយឡើយ) ។
១១- កូរល្បាយទាំងពីរនេះឲ្យសព្វល្អ តែត្រូវកូរតែមួយផ្លូវ ហាមកូរត្រឡប់ចុះត្រឡប់ឡើង
១២- ទុកវាឲ្យរងថ្លាសិនទើបចាក់ចូលក្នុងក្រឡមួយទៀត តែត្រូវលៃទុកកុំឲ្យវាពេញដល់មាត់ក្រឡ លៃត្រឹម 3/4 នៃចំណុះក្រឡបានហើយ យកក្រណាត់ស្បៃស្តើងមកចងមាត់វាឲ្យខ្យល់អាចចេញចូលបានពីពេលនេះ ទឹកល្បាយនេះវាត្រូវការអុកស៊ីហ្សែន
១៣- យើងរក្សាទុកវាបែបនេះរយៈពេលចំនួន ២សប្តាហ៍បន្ទាប់មកយើងអាចយកវាមកច្រកដាក់ដបគ្របមាត់ដោយសំឡី ចំហុយក្នុងកំដៅ ៦០-៧០ដឺក្រេ ចំនួន ២០នាទី ។ ទុកវាឲ្យត្រជាក់រួចដាក់គម្របគ្របទុកប្រើការ ឬលក់ឲ្យគេក៏បាន ។
១៤- ទឹកខ្មេះនេះនឹងមិនធ្វើឲ្យប៉ះពាល់ដល់សុខភាពឡើយពីព្រោះ យើងមិនបានប្រើអាស៊ីដសម្រាប់ផលិតវាទេ គឺយើងប្រើវិធីបន្ទំឲ្យវា ‘ករ’ ជាអាស៊ីដ ដោយធម្មជាតិតែម្តង ។
ទោះបីវិធីធ្វើមានច្រើនដំណាក់កាលមែន ប៉ុន្តែវាគឺជាទឹកខ្មេះដែលមានគុណភាពល្អសម្រាប់ប្រើប្រាស់បាននៅក្នុងគ្រួសារ ។
បញ្ជាក់ : បើសិនជាមានដុះផ្សិត មានក្លិនមិនល្អ មានពណ៌មិនល្អ សូមកុំប្រើការឲ្យសោះ ពីព្រោះវាអាចបណ្តាលមកពីការធ្វើមិនបានស្អាត ៕
ផលិតជីសម្រាប់ដាក់ដំណាំដោយវិធីងាយៗ
សព្វថ្ងៃនេះការដាំដំណាំ និងធ្វើស្រែចំការជួបប្រទះនូវបញ្ហាមួយដែលជាបញ្ហាធំជាងគេគឺ “ជី” ។ មានកសិករជាច្រើនបានត្អូញត្អែរពីការ លំបាកក្នុងការសន្សំ និងប្រមូលជី យកមកទុកប្រើការ ពីព្រោះវាមានការលំបាកក្នុងការរក និងជាពិសេសត្រូវចំណាយពេលយូរណាស់ ទើបអាចប្រមូលបានតាមសេចក្តីត្រូវការ ។ពិតប្រាកដណាស់ថា ការប្រមូលជី វាជារឿងមួយលំបាក ប៉ុន្តែយើងអាចជំនៈការលំបាកនោះបាន ដោយប្រើវិធីយ៉ាងសាមញ្ញបំផុត ហើយត្រូវការប្រើពេលតិចផង ។
យើងអាចចាប់ផ្តើមដោយការប្រមូលយកកូនឈើគ្មានប្រយោជន៍តូចៗ គ្រប់យ៉ាង មែកឈើ ស្លឹកឈើគ្រប់ប្រភេទ យកមកកាត់ចិញ្ច្រាំវាឲ្យខ្លីៗប្រវែងមួយថ្នាំងដៃ បើការកាប់ចិញ្ច្រាំនេះត្រូវការប្រើពេលយូរ យើងអាចរកម៉ាស៊ីនច្រិបមែកឈើ ឬច្នៃបង្កើតមួយសម្រាប់ប្រើ ។
កំទេចឈើ យើងអាចប្រមូលទាំងស្រស់ និងស្ងួត មិនគិតថាវាជាមែកឈើអ្វីឡើយ បន្ទាប់ពីបានកាត់ចិញ្ច្រាំរួច យើងអាចដាក់វាគរជាគំនរនៅត្រង់ទីមួយស្រឡះមិនលិចទឹក ពូតវាជាពំនូក ដូចពំនូកចំបើង យើងអាចជះទឹកបាយ ទឹកធម្មតា កាកសំណល់ផ្ទះបាយទៅលើពំនូកនោះបាន ។ នៅជុំវិញពំនូកនោះ យើងអាចធ្វើជារបងសម្រាប់ឃាំងខ្ពស់ ឬទាប តាមការចូលចិត្តជារៀងរាលល់ថ្ងៃ យើងអាចប្រមូលបន្ថែម សូម្បីត្រួយខ្ចីៗ ស្មៅងាប់ ឬអ្វីក៏ដោយចុះឲ្យតែយើងអាចរកបាន ។
ការដែលយើងស្រោចទឹកវារាល់ថ្ងៃ វានឹងបង្កើតបានជាកំដៅនៅក្នុងពំនូកនោះ ទោះបីយើងមិនស្រោចទឹកក៏វាមានកំដៅដែរ តែការស្រោចទឹកជួយបង្កើតល្បឿនពុកផុយរបស់កំទេចឈើទាំងនោះឲ្យបាន លឿនជាងធម្មតា ។
យើងមិនចាំបាច់មានលាមកសត្វទេ តែបើមានក៏អាចយកមកដាក់លាយបាន តែបើគ្មានទេ ក៏មិនជាការអ្វីដែរ ។
មានវិធីមួយទៀត ដែលយើងអាចប្រើការបានដែរ នោះគឺការត្រាំទឹក កំទេចឈើទាំងអស់នោះ រួចទើបកើបប្រមូលយកមកដាក់គរជាពំនូកលើគ្នា វិធីនេះជួយធ្វើឲ្យកំទេចទាំងនោះឆាប់ពុកផុយជាងវិធីខាងដើម ។
ចំពោះប្រសិទ្ធភាពរបស់ជីកំប៉ុស្តិ៍ប្រភេទនេះ វាមានគុណភាពប្រហាក់ប្រហែលគ្នាទៅនឹងប្រភេទជីកំប៉ុស្តិ៍ធម្មតាដែរ បើសិនយើងបានប្រើវារាល់ឆ្នាំ វានឹងជួយធ្វើឲ្យដីរបស់យើងធូរ ដំណាំងាយដុះលូតលាស់ល្អ និងជួយធ្វើឲ្យដីអាចរក្សាសំណើមបានយូរផង ។
ខាងក្រោមនេះ យើងខ្ញុំមានបង្ហាញពីរូប ម៉ាស៊ីនមួយចំនួនសម្រាប់យកមកប្រើដើម្បីកាត់មែកឈើ និងវិធីបង្កើតមួយសម្រាប់ប្រើដោយខ្លួនឯង ៕
No comments:
Post a Comment