ពិតណាស់
បច្ចេកវិទ្យាមិននៅនឹងថ្កល់នោះទេ
រាល់សម្ភារៈអេឡិចត្រូនិកទាំងឡាយដែលបង្កើតចេញមកគឺសុទ្ធតែមានចំណុច
ពិសេសៗ មុខងារជាច្រើនដើម្បីផ្ដល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់។
ដើម្បីដឹងច្បាស់ថា មួយឆ្នាំពេញឆ្នាំ ២០១៣ នេះ
តើបច្ចេកវិទ្យាអភិវឌ្ឍដល់កម្រិតណានោះ Sabay
សូមសរុបព្រឹត្តិការណ៍ធំៗដោយសង្ខេបជូនដល់ប្រិយមិត្តដែលបណ្ដា
ក្រុមហ៊ុនបច្ចេកវិទ្យាល្បីៗមានដូចជា Apple, Samsung, LG, Sony, Nokia …
បើកសម្ពោធសមិទ្ធផលដែលជាស្នាដៃរៀងៗខ្លួនដូចតទៅ៖
@ ចាប់ពីថ្ងៃទី៨ ដល់ទី ១១ខែមករា៖ ពិព័រណ៍ផលិតផលបច្ចេកវិទ្យា CES 2013៖
ដោយ៖ ឈុន ហួរ
@ ចាប់ពីថ្ងៃទី៨ ដល់ទី ១១ខែមករា៖ ពិព័រណ៍ផលិតផលបច្ចេកវិទ្យា CES 2013៖
ព្រឹត្តិការ CES 2013
ឆ្នាំនេះមានការចូលរួមពីបណ្ដាក្រុមហ៊ុនល្បីៗជាច្រើនលើពិភពលោក
រហូតជាង ៣០០០ក្រុមហ៊ុនឯណោះ
សុទ្ធតែបានបង្ហាញផលិតផលបច្ចេកវិទ្យាថ្មីៗទំនើបៗបំពាក់ដោយ
បច្ចេកវិទ្យាចុងក្រោយរៀងៗខ្លួនមិនចាញ់គ្នាប៉ុន្មានឡើយ។
ផលិតផលចេញថ្មីដែលគេចាត់ថ្នាក់ឱ្យទាំង ១០រួមមាន៖
១. Nvidia’s Project Shield៖ ឧបករណ៍
សម្រាប់លេងហ្គេមកម្សាន្ត មានអេក្រង់ទំហំ ៥អ៊ីញ (1280 x720px)
អាចលេងបានជាមួយប្រភេទហ្គេមដែលដំណើរការលើ Android OS
និងកុំព្យូទ័របាន។
២. Qualcomm Snapdragon 800៖
បន្ទះ chip ជំនាន់ថ្មីរបស់ Qualcomm ជួយបង្កើនសមត្ថភាពដល់ device
អាចថត និងចាក់វីដេអូបានយ៉ាងច្បាស់កម្រិត Ultra High Def 4K (4096
x2304px)។ គាំទ្រ CPU ប្រភេទ Krait 400 quad-core ល្បឿនដល់ 2.3GHz បាន។
៣. Sony Xperia Z៖ ទូរសព្ទ
ទំនើបមិនចូលទឹករបស់ Sony
នេះបំពាក់បច្ចេកវិទ្យាថតរូបយ៉ាងមានគុណភាពខ្ពស់ high dynamic range
(HDR) និង Exmor RS camera sensor ដែលធ្វើឱ្យគុណភាពរូបច្បាស់
និងពន្លឺភ្លឺល្អទៀតផង។ នៅមានបច្ចេកវិទ្យា Battery Stamina Mode
ដែលក្រុមហ៊ុនអះអាងថា ជួយសន្សំសំចៃថ្មីក្នុងពេល standby បានដល់ទៅ
៤០០%។ អេក្រង់ប្រើបច្ចេកវិទ្យា Mobile Bravia Engine 2។
៤. Samsung Youm៖
ជាបច្ចេកវិទ្យាអេក្រង់ OLED ដែលអាចពត់ពែនបាន។ ទោះជាយ៉ាងណា
កញ្ចក់នេះស្ថិតនៅត្រឹមជាគំរូប៉ុណ្ណោះ តែក្រុមហ៊ុន Samsung សន្យា
នឹងអភិវឌ្ឍ Youm ឱ្យបានជាមួយសមត្ថភាពខ្ពស់បន្ថែមទៀត
ដើម្បីបំពាក់លើ Smartphone/Tablet។
៥. Panasonic 56-inch 4K OLED TV៖
ទូរទស្សន៍ដ៏ទំនើបរបស់ Sony នេះផ្ដល់រូបភាពច្បាស់ល្អ
ត្រជាក់ភ្នែកជាមួយអេក្រង់ទំហំ ៥៦អ៊ីញ គាំទ្រកម្រិត 4K resolution។
ចំនួន frame យ៉ាងច្រើនអាចបង្ហាញក្នុងរយៈពេល១នាទីគឺចន្លោះ 30fps ទៅ
60fps។ រីឯកម្រាស់វិញយ៉ាងស្ដើងមិនដល់កន្លះអ៊ីញផងគឺ
១,២សង់ទីម៉ែត្រប៉ុណ្ណោះ។
៦. Valve Stream Box៖ ឧបករណ៍
សម្រាប់លេងហ្គេមប្រភេទ PC Box មានឈ្មោះថា Piston។
ផលិតផលនេះជាគម្រោងរបស់ក្រុមហ៊ុនអាមេរិកបង្កើតវីដេអូហ្គេម Valve។
Piston អាចឱ្យគេលេងហ្គេមបានច្រើនរាប់ពាន់ហ្គេមឯណោះ។
៧. FitBit Flex៖ ជា
ខ្សែដៃទំនើបមានសមត្ថភាពដុតបំផ្លាញកាឡូរីដែលជៀសវាងពីជំងឺធាត់
និងធ្វើឱ្យអ្នកពាក់គេងលក់បានស្រួល។
មិនតែប៉ុណ្ណោះក៏អាចកត់ត្រាសកម្មភាពប្រចាំថ្ងៃរបស់អ្នកពាក់ ចូលទៅ
Smartphone ដោយភ្ជាប់តាម Bluetooth 4.0។ FitBit
នេះអាចបង្ហាញពីចម្ងាយផ្លូវធ្វើដំណើររបស់អ្នកទៅលើអេក្រង់
Smartphone។
៨. Peble Smarwatch៖
នាឡិកាដៃទំនើបអាចភ្ជាប់ជាមួយ Smartphone តាម Bluetooth
ដើម្បីងាយស្រួលបញ្ជាសកម្មភាពនៅលើ Smartphone ដូចជា៖
បង្ហាញសារទូរសព្ទ និងហៅទូរសព្ទចេញ/ចូល
ដោយគ្រាន់តែបញ្ជានៅលើអេក្រង់នាឡិកា។ Peble
ក៏អាចគ្រប់គ្រងការចាក់តន្ត្រីនៅលើទូរសព្ទបានទៀតផង។
៩. Oculus Rift៖
អាចនិយាយបានថាជាអេក្រង់សិប្បនិមិត្តសម្រាប់ពាក់លេងហ្គេម។
អ្នកប្រើអាចលេងហ្គេមបានយ៉ាងជក់ចិត្ត ជាមួយរូបភាព 3D
នៃទិដ្ឋភាពហ្គេមដែលទទួលអារម្មណ៍ដូចកំពុងស្ថិតនៅពិភពខាងក្រៅ
ពិតៗអីចឹងដែរ។ ឧបករណ៍នេះមាន resolution 1280 x800px។
១០. Panasonic 4K Tablet៖
Tablet ទំនើបអេក្រង់ ២០អ៊ីញ (3840 x2560px) ភ្ជាប់បច្ចេកវិទ្យា
10-point-touch ដំណើរការដោយ Windows 8 បំពាក់ CPU Intel core i5 3427U
vPro ល្បឿន 1.8GHz RAM ទំហំ 4GB ក្រាហ្វិក Nvidia GeForce។
អានព័ត៌មានទាក់ទងនឹង CES 2013 សូម ចុចត្រង់នេះ …
@ចាប់ពីថ្ងៃទី២៥ ដល់ទី២៨ ខែកុម្ភៈ៖ សមាជទូរសព្ទពិភពលោក (Mobile World Congress)
MWC រៀបចំឡើងដោយសមាគម GM។ សម្រាប់ MWC
ឆ្នាំ២០១៣ ត្រូវបានប្រារព្ធរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី ២៥ ដល់ទី
២៨ ខែកុម្ភៈឆ្នាំ ២០១៣ នៅតំបន់ Fira Gran Via ស្ថិតក្នុងទីក្រុង
ប៉ាសេឡូណា ប្រទេសអេស្ប៉ាញ។ ក្រុមហ៊ុនចូលរួមតាំងបង្ហាញផលិតផលនាឱកាស
MWC ក្នុងឆ្នាំនេះ មានប្រមាណ ១៥០០ ក្រុមហ៊ុន
ដែលបានបង្ហាញផលិតផលបច្ចេកវិទ្យាថ្មីៗរបស់ខ្លួន។ ខាងក្រោមនេះ
ជាផលិតផលបច្ចេកវិទ្យាដែលលេចធ្លោជាងគេក្នុងព្រឹត្តិការណ៍ MWC 2013៖
១. Optimus G Pro៖
ជាប់ជា Smartphone ល្អបំផុតសម្រាប់ព្រឹត្តិការណ៍ MWC 2013
ដោយមានសមត្ថភាពដំណើរការខ្ពស់។ លក្ខណៈសម្បត្តិល្អៗជាច្រើនដូចជា៖
អេក្រង់ ៥,៥អ៊ីញផ្ដល់គុណភាពរូប
និងពន្លឺភ្លឺត្រជាក់ភ្នែកជាមួយបច្ចេកវិទ្យា Zero Gap Touch។
ក្រៅពីនេះមាន RAM ទំហំ 2GB, CPU quad-core ល្បឿន 1.7GHz។ ពិសេសទៀតនោះ
Optimus G Pro ភ្ជាប់មកជាមួយកាមេរ៉ាមុខ/ក្រោយ ទំហំ (13MP/2.1MP)
ដែលអាចផ្ដិតយករូបភាពបានក្នុងពេលតែមួយ និងមានមីក្រូហ្វូនចំនួន
៣។
២. Sony Xperia Tablet Z៖
ជាប់ជា Tablet ល្អបំផុតនៅ MWC 2013
ដោយបំពាក់បច្ចេកវិទ្យាទំនើបចុងក្រោយរបស់ Sony ទៅលើកាមេរ៉ា អេក្រង់
ថ្ម សំឡេងយ៉ាងអស្ចារ្យ បូករួមបច្ចេកវិទ្យាមិនជ្រាបទឹកធន់ជម្រៅបាន
១ម៉ែត្របានរយៈពេល ៣០នាទី។ លក្ខណៈសម្បត្តិរួមមាន អេក្រង់ ១០អ៊ីញ (1920
x1200px) CPU quad-core ល្បឿន 1.5GHz និង RAM 2GB។
ក្រៅពីនេះនៅមានបច្ចេកវិទ្យា៖
- បច្ចេកវិទ្យាកាមេរ៉ា “Exmor RS camera sensor និង High Dynamic Range (HDR)” ថតរូបបានកាន់តែច្បាស់។
- បច្ចេកវិទ្យាអេក្រង់ Mobile BRAVIA Engine 2 ធន់នឹងស្នាមឆ្កូតយ៉ាងមានប្រសិទ្ធភាព
- បច្ចេកវិទ្យាមិនជ្រាបទឹកដែលធន់នឹងជម្រៅបាន១ម៉ែត្ររយៈពេល ៣០នាទី
- បច្ចេកវិទ្យាសំឡេង Clear Audio ដែលធ្វើឱ្យសំឡេងឮច្បាស់ល្អ ជាពិសេសមានប្រយោជន៍នៅពេលសន្ទនាទូរសព្ទដោយបន្ថយសំឡេងរំខានបាន យ៉ាងល្អ។
- បច្ចេកវិទ្យាថ្ម Battery Stamina Mode ដែលនឹងជួយសន្សំសំចៃរយៈពេល standby បានកាន់តែយូរ។
- បច្ចេកវិទ្យាអេក្រង់ Mobile BRAVIA Engine 2 ធន់នឹងស្នាមឆ្កូតយ៉ាងមានប្រសិទ្ធភាព
- បច្ចេកវិទ្យាមិនជ្រាបទឹកដែលធន់នឹងជម្រៅបាន១ម៉ែត្ររយៈពេល ៣០នាទី
- បច្ចេកវិទ្យាសំឡេង Clear Audio ដែលធ្វើឱ្យសំឡេងឮច្បាស់ល្អ ជាពិសេសមានប្រយោជន៍នៅពេលសន្ទនាទូរសព្ទដោយបន្ថយសំឡេងរំខានបាន យ៉ាងល្អ។
- បច្ចេកវិទ្យាថ្ម Battery Stamina Mode ដែលនឹងជួយសន្សំសំចៃរយៈពេល standby បានកាន់តែយូរ។
៣. HTC One៖ ជាប់ជា
ទូរសព្ទដែលមានការឌីហ្សាញរូបរាងបានស្អាតជាងគេនៅ MWC 2013។
ក្នុងនោះ HTC One មានលក្ខណៈពិសេសគឺ
ត្រូវបានបំពាក់បច្ចេកវិទ្យាអេក្រង់ទំនើប HTC Sense UI
v5ជាមួយដង់ស៊ីតេភិចហ្សែលខ្ពស់រហូតដល់ 469ppi កម្រឃើញឃើញ Smartphone
សព្វថ្ងៃមានស្មើ។ អេក្រង់ One មានទំហំ ៤,៧អ៊ីញ (1080 x1920px) CPU
quad-core ល្បឿន 1.7GHz RAM ទំហំ 2GB ហើយ Memory ម៉ាស៊ីនទំហំ 32GB/64GB
(មិនអាចបន្ថែមកាតមេម៉ូរី)។ បច្ចេកវិទ្យាទំនើបៗមាននៅលើ HTC One
រួមមាន៖
- បច្ចេកវិទ្យាអេក្រង់ HTC Sense UI v5 ជាមួយដង់ស៊ីតេភិចហ្សែលខ្ពស់រហូតដល់ 469ppi ដែលកម្រឃើញ smartphone ណាមានដូច។
- បច្ចេកវិទ្យាកាមេរ៉ា UltraPixel Camera និង High Dynamic Range (HDR) ថតរូបបានកាន់តែច្បាស់។
- បច្ចេកវិទ្យាសំឡេង BoomSound៖ មិនតែប៉ុណ្ណោះ ម៉ូដែលថ្មីរូបរាងឡូយនេះបានបំពាក់នូវបច្ចេកវិទ្យាសំឡេង BOOMSOUND ដែលនឹងជួយគ្រប់គ្រងសំឡេង stereo ឱ្យរឹតតែច្បាស់យ៉ាងពីរោះ។
- បច្ចេកវិទ្យាកាមេរ៉ា UltraPixel Camera និង High Dynamic Range (HDR) ថតរូបបានកាន់តែច្បាស់។
- បច្ចេកវិទ្យាសំឡេង BoomSound៖ មិនតែប៉ុណ្ណោះ ម៉ូដែលថ្មីរូបរាងឡូយនេះបានបំពាក់នូវបច្ចេកវិទ្យាសំឡេង BOOMSOUND ដែលនឹងជួយគ្រប់គ្រងសំឡេង stereo ឱ្យរឹតតែច្បាស់យ៉ាងពីរោះ។
ក្នុងឱកាសសមាជ MWC ឆ្នាំ២០១៣នេះ
ក៏មានការប្រកាសពានរង្វាន់ Smartphone និង Tablet
ស៊េរីមុនៗរបស់ក្រុមហ៊ុនទូរសព្ទផ្សេងៗគ្នា ដែលទទួលបានជោគជ័យ
ទាំងប្រជាប្រិយភាព និងការនាំចេញលក់។
ការប្រកាសពានគឺធ្វើឡើងដោយសមាគម GSMA
ផ្ដោតយ៉ាងសំខាន់គឺទៅលើទូរសព្ទដែលមានលក្ខណៈសម្បត្តិដូចជា៖
device ដែលល្អជាងគេ, មានកម្មវិធីប្រើប្រាស់ល្អជាងគេ
និងបច្ចេកវិទ្យាទំនើបចុងក្រោយដែលមានប្រយោជន៍ច្រើនជាងគេ។
- Nokia Asha 305
ជាប់ជាទូរសព្ទដៃធុនមធ្យមដែលបានការពេញនិយមយ៉ាងខ្លាំងបំផុត
បើប្រៀបធៀបនឹងស៊េរីទូរសព្ទដៃប្រភេទធុនមធ្យមដូចគ្នារបស់
ក្រុមហ៊ុនដទៃទៀត។
- Samsung Galaxy S III
ជាប់ជា Smartphone ល្អជាងគេ
ដែលបំបែកកំណត់ត្រាលក់ដាច់យ៉ាងខ្លាំងគិតចាប់ពីពេលចេញលក់ដំបូង
នៅអំឡុងពាក់កណ្ដាលឆ្នាំ ២០១២ រហូតដល់ខែកុម្ភៈឆ្នាំ២០១៣។
- Nexus 7
សមិទ្ធផលជាការចូលរួមរវាង Google និង Asus ជាប់ជា Tablet
ដែលទទួលបានប្រជាប្រិយភាពខ្លាំង និងលក់ដាច់ច្រើនជាង tablet
ដទៃចាប់តាំងពីចេញលក់នៅអំឡុងខែវិច្ឆិកា ឆ្នាំ២០១២
កន្លងទៅរហូតដល់ខែកុម្ភៈឆ្នាំ២០១៣។
អានព័ត៌មានពី MWC 2013 សូម ចុចត្រង់នេះ …
@ ចាប់ពីថ្ងៃទី៤ ខែមិថុនា ដល់ទី៨ ខែមិថុនា៖ ពិព័រណ៍ Computex៖
មានការចូលរួមពីបណ្ដាក្រុមហ៊ុនធំៗ
ទូទាំងពិភពលោកមកតាំងបង្ហាញផលិតផលបច្ចេកវិទ្យាទំនើបៗថ្មីៗ
ប្រារព្ធធ្វើនៅទីក្រុងតៃប៉ិ កោះតៃវ៉ាន់។
ពិព័រណ៍មួយឆ្នាំមានម្ដងនេះ
រៀបចំឡើងដោយក្រុមប្រឹក្សាអភិវឌ្ឍពាណិជ្ជកម្មតៃវ៉ាន់ Taiwan
External Trade Development Council (TAITRA) និង សមាគម Taipei Computer
Association (TCA)។
នាឱកាសតាំងបង្ហាញផលិតផលចេញថ្មី
ក្រុមហ៊ុនក្នុងស្រុកដែលបានចូលរួមរួមមាន៖ Acer, Asus, Transcend,
GIGABYTE, MSI, A-Data និងល្បីៗជាច្រើនទៀត។
រីឯក្រុមហ៊ុនក្រៅស្រុករួមមាន៖ AMD, Ford, Intel, Microsoft, NVIDIA,
SanDisk និង TP-Link ជាដើម។
- ផលិតផលបច្ចេកវិទ្យាដែលគួរចាប់អារម្មណ៍នៅ Computex 2013 រួមមាន៖
១. Sony Vaio Duo 13 Slider Hybrid៖ ជា
Ultrabook ស៊េរីថ្មីត្រូវបានឌីហ្សាញរូបរាងយ៉ាងឡូយស្អាត
ស្ដើងគួរឱ្យទាក់ចិត្តចង់ប្រើ។ នៅលើ Vaio Dua
បានបំពាក់បច្ចេកវិទ្យាកាមេរ៉ា Exmor RS
ជួយបង្កើនគុណភាពក្នុងការថតរូបបានច្បាស់ល្អជាមួយកាមេរ៉ាទំហំ
8MP។ រីឯសម្បករបស់ Ultrabook នេះផ្សំឡើងពីសារធាតុកាបូនហ្វៃប៊ឺ
(Carbon Fiber) ជួយកាត់បន្ថយទម្ងន់ឱ្យកាន់តែស្រាល
និងមានកម្រាស់ស្ដើងត្រឹមតែ ១,៩សង់ទីម៉ែត្រងាយស្រួលយកតាមខ្លួន។
ក្រៅពីមានលក្ខណៈដូចខាងលើហើយនោះ Ultrabook ស៊េរីថ្មីនេះនៅមានលក្ខណៈសម្បត្តិគួរចាប់អារម្មណ៍ជាច្រើនទៀតដូចជា៖
- អេក្រង់ប្រភេទ IPS touchscreen ទំហំ
១៣អ៊ីញ resolution 1920x1080px ជាមួយបច្ចេកវិទ្យាអេក្រង់ Triluminos
ដែលធ្លាប់តែមាននៅលើទូរទស្សន៍ Bravia TV
- ភ្ជាប់ជាមួយកាមេរ៉ាក្រោយទំហំ 8MP ប្រើបច្ចេកវិទ្យាកាមេរ៉ា Exmor RS ជួយបង្កើនគុណភាពរូបបានកាន់តែច្បាស់ល្អ (ថតរូបក្នុង resolution ទំហំ 2560x1440px និងវីដេអូបាន 1080p) និង Webcam (កាមេរ៉ាមុខ) ទំហំ 2MP
- ប្រព័ន្ធប្រតិបត្តិការ Windows 8
- CPU ប្រភេទ Core i5 Haswell ល្បឿន 1.6GHz
- ក្រាហ្វិក HD Graphics 4400
- RAM ទំហំ 4GB/8GB
- ផ្ទុកទិន្នន័យនៅលើ SSD ទំហំ 128GB (អាចបន្ថែមដល់ 512GB)
- Keyboard មានភ្លើង Backlit
- Speaker ប្រភេទ Stereo
- តំណភ្ជាប់៖ រន្ធ HDMI, USB 3.0 ចំនួន២, SD card slot, Bluetooh 4.0, Wi-Fi 802.11 a/b/g/n
- មាន NFC
- ថ្មមានកម្រិតថាមពល 6320mAh ប្រើកាន់បាន ៨ម៉ោង
- តម្លៃ ១៤០០ដុល្លារអាមេរិក
- ភ្ជាប់ជាមួយកាមេរ៉ាក្រោយទំហំ 8MP ប្រើបច្ចេកវិទ្យាកាមេរ៉ា Exmor RS ជួយបង្កើនគុណភាពរូបបានកាន់តែច្បាស់ល្អ (ថតរូបក្នុង resolution ទំហំ 2560x1440px និងវីដេអូបាន 1080p) និង Webcam (កាមេរ៉ាមុខ) ទំហំ 2MP
- ប្រព័ន្ធប្រតិបត្តិការ Windows 8
- CPU ប្រភេទ Core i5 Haswell ល្បឿន 1.6GHz
- ក្រាហ្វិក HD Graphics 4400
- RAM ទំហំ 4GB/8GB
- ផ្ទុកទិន្នន័យនៅលើ SSD ទំហំ 128GB (អាចបន្ថែមដល់ 512GB)
- Keyboard មានភ្លើង Backlit
- Speaker ប្រភេទ Stereo
- តំណភ្ជាប់៖ រន្ធ HDMI, USB 3.0 ចំនួន២, SD card slot, Bluetooh 4.0, Wi-Fi 802.11 a/b/g/n
- មាន NFC
- ថ្មមានកម្រិតថាមពល 6320mAh ប្រើកាន់បាន ៨ម៉ោង
- តម្លៃ ១៤០០ដុល្លារអាមេរិក
២. Acer Iconia W3៖ មាន
អេក្រង់ទំហំ ៨,១អ៊ីញប្រភេទ LCD touchscreen
ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Windows 8។ Tablet នេះមានកាមេរ៉ា
2MP បំពាក់ CPU ប្រភេទ quad core Intel/Cloverview/AtomZ27690 ល្បឿន 1.8GHz
មាន Memory ម៉ាស៊ីន 32GB/64GB (អាចបន្ថែម microSD បាន)។ តម្លៃប្រហែល
៣៥០ដុល្លារ។
៣. Gigabyte ចេញ Smartphone ម្ដង ៣ម៉ូដែលឈ្មោះ Maya, Sierra និង Simba ដំណើរការដោយ Android 4.2 Jelly Bean៖
លក្ខណៈសម្បត្តិទាំង ៣ម៉ូដែលថ្មីរបស់ Gigabyte នេះរួមមាន៖
- ចាប់ណែនាំដំបូងពីម៉ូដែល Gigabyte
Gsmart Simba។ ទូរសព្ទនេះមានអេក្រង់ប្រភេទ IPS HD ទំហំ ៥អ៊ីញ,
កាមេរ៉ាក្រោយទំហំ 8MP និងខាងមុខ 1.3MP។ Simba បំពាក់ CPU Qualcomm
Snapdragon 400 ប្រភេទ dual-core ជាមួយល្បឿន 1.4GHz និង RAM ទំហំ 1GB។
មេម៉ូរីម៉ាស៊ីនទំហំ 4GB, កម្រិតថាមពលថ្ម 1900mAh, ប្រើស៊ីម២។
- ចំណែក Gigabyte Gsmart Maya
ជាទូរសព្ទតូចជាងគេក្នុងចំណោមទាំង ៣ស៊េរីនេះ។ វាមានអេក្រង់ទំហំ
៤,៥អ៊ីញជាមួយ resolution 960x450px, មានកម្រិតថាមពលថ្ម 1700mAh។
Smartphone នេះមានកាមេរ៉ាក្រោយទំហំ 8MP និងខាងមុខ 2MP។
ទាក់ទិននឹងល្បឿនដំណើរការវិញ ទូរសព្ទនេះបានបំពាក់ CPU Media Tek
MT6589 ប្រភេទquad-core ល្បឿន 1.2GHz, RAM ទំហំ 1GB
និងមានមេម៉ូរីម៉ាស៊ីនទំហំ 4GB។ វាមានកម្រិតថាមពលថ្ម 1700mAh។
- ចុងក្រោយ Gsmart Sierra មានលក្ខណៈ
សម្បត្តិដូចជា៖ អេក្រង់ទំហំ ៥អ៊ីញ, បំពាក់ CPU Media Tek MT6589T Turbo
quad-core ល្បឿន 1.5GHz, RAM ទំហំ 1GB, មេម៉ូរីម៉ាស៊ីនទំហំ 4GB,
កាមេរ៉ាក្រោយទំហំ 13MP និងខាងមុខទំហំ 2MP, ប្រើស៊ីម២,
ថ្មមានកម្រិតថាមពល 2000mAh។
៤. MSI បញ្ចេញ Tablet
ម្ដង៣ស៊េរីឈ្មោះ MSI Primo 81, MSI Primo 73 និង MSI Primo 93
ជាមួយតម្លៃធូរថ្លៃត្រឹមតែជាង ១០០ដុល្លារប៉ុណ្ណោះ៖
លក្ខណៈសម្បត្តិទាំង ៣ម៉ូដែលនេះរួមមាន៖
@: MSI Primo 81
- អេក្រង់ IPS LCD ទំហំ ៧,៨៥អ៊ីញមាន Resolution 1,024 x 768px
- CPU Allwinner A31S quad-core
- RAM 1GB
- អង្គចងចាំ 16GB
- Wi-Fi 802.11 b/g/n
- ប្រព័ន្ធប្រតិបត្តិការ Android 4.2 Jellybean
- ថ្ម Li-Ion 3500mAh
- កម្រាស់ ៧,៨ម.ម
- ទម្ងន់ ៣២៣ក្រាម
- CPU Allwinner A31S quad-core
- RAM 1GB
- អង្គចងចាំ 16GB
- Wi-Fi 802.11 b/g/n
- ប្រព័ន្ធប្រតិបត្តិការ Android 4.2 Jellybean
- ថ្ម Li-Ion 3500mAh
- កម្រាស់ ៧,៨ម.ម
- ទម្ងន់ ៣២៣ក្រាម
@: MSI Primo 73
- អេក្រង់ ៧អ៊ីញមាន Resolution 1024x600px
- CPU dual core Allwinner A20 ARM
- RAM 1GB
- អង្គចងចាំ ១៦GB
- ប្រព័ន្ធប្រតិបត្តិការ Android 4.2 Jelly Bean
- កម្រាស់ ១០៧ម.ម
- ថ្ម 3000 mAh
- ទម្ងន់ ២៩៨ក្រាម
- តម្លៃប្រហែល ១៣០ដុល្លារអាមេរិក។
- CPU dual core Allwinner A20 ARM
- RAM 1GB
- អង្គចងចាំ ១៦GB
- ប្រព័ន្ធប្រតិបត្តិការ Android 4.2 Jelly Bean
- កម្រាស់ ១០៧ម.ម
- ថ្ម 3000 mAh
- ទម្ងន់ ២៩៨ក្រាម
- តម្លៃប្រហែល ១៣០ដុល្លារអាមេរិក។
@: MSI Primo 93
- អេក្រង់ IPS HDទំហំ ៩,៧អ៊ីញមាន Resolution 1024×768px
- CPU Allwinner A315 quad-core
- ប្រព័ន្ធប្រតិបត្តិការ Android 4.2.
- RAM 1GB
- អង្គចងចាំ 16GB
- ថ្ម 6800 mAH
- CPU Allwinner A315 quad-core
- ប្រព័ន្ធប្រតិបត្តិការ Android 4.2.
- RAM 1GB
- អង្គចងចាំ 16GB
- ថ្ម 6800 mAH
៥. Tablet ប្រើ Firefox OS ដែលជាសម្ធិទផលរបស់ Mozilla និង Foxconn៖
ក្រុមហ៊ុន Foxconn និង Mozilla
បានយកគ្នាជាដៃគូសហការផលិត Smart Device មានទាំង Smartphone និង
Tablet។ Tablet ថ្មីដែលដំណើរការដោយ Firefox OS នេះមានអេក្រង់ទំហំ
១០,១អ៊ីញដែលមានការរចនាស្រដៀងនឹង Google Nexus 10។ ទោះជាយ៉ាងណា
លក្ខណៈសម្បត្តិលំអិតពុំត្រូវបានប្រកាសនៅឡើយ។
៦. កុំព្យូទ័រ Maingear Pulse មាន RAM 16GB៖
ក្រុមហ៊ុន Maingear
បានចេញកុំព្យូទ័រសមត្ថភាពខ្លាំងអស្ចារ្យបំពាក់ដោយ CPU
ជំនាន់ចុងក្រោយគឺទី៤ Haswell ប្រភេទ quad-core Core i7 4702MQ ល្បឿន
2.2GHz ហើយ RAM ទំហំដល់ទៅ 16GB។ កុំព្យូទ័រដែលមានឈ្មោះ Pulse
នេះមានអេក្រង់ ១៤អ៊ីញ (1600 x900px) ក្រាហ្វិកទំហំធំដល់ទៅ 4GB ប្រភេទ
Geforce GTX 760M មានតំណភ្ជាប់ VGA, HDMI, USB 3.0 ចំនួន ៣, SD Card,
Ethernet។ តម្លៃរបស់ Pulse 14 ស្ថិតនៅចន្លោះពី ១៣០០ដុល្លារ ទៅ ១៧០០ដុល្លារអាមេរិកយោងតាមជម្រើស hardware ខុសគ្នា។
៧. Mini PC របស់ Gigabyte មាន RAM ទំហំដល់ទៅ 16GB៖
Gigabyte ចេញ Mini PC មាន RAM
ទំហំធំដល់ទៅ 16GB ហើយ CPU
មានប្រភេទផ្សេងៗគ្នាអាចជ្រើសរើសបានដូចជា៖ 1007U Intel Celeron,
Core i3-3227U, Core i5-3337U និង Core i7-3537U និងអាចដំឡើង RAM
ទំហំដល់ទៅ 16GB បាន។ កាន់តែពិសេសទៀតនោះ Mini PC
មានវិមាត្រតូចងាយស្រួលទុកដាក់ក្នុងការប្រើគឺ (២៩មមx១០៧មមx១១៤មម)
ប៉ុណ្ណោះ។ Gigabyte រចនា Mini PC នេះឡើងសម្រាប់បម្រើដល់តម្រូវការ
user ប្រភេទ utra-compact HTPC (Home Theater Personal Computer)
និងដើម្បីប្រកួតប្រជែងទីផ្សារ mini PC។
Brix Mini PC មានលក្ខណៈ
សម្បត្តិដទៃទៀតដូចជា៖ មាន រន្ធ HDMI, រន្ធ mini DisplayPort, Wi-Fi,
រន្ធ USB 3.0 ចំនួន ២, ប្រើឌីសសម្រាប់ផ្ទុកទិន្នន័យប្រភេទ solid state
disks (SSD), ងាយស្រួលទុកដាក់ជាមួយទម្ងន់ស្រាលត្រឹមតែ ៤០៤ក្រាម។
អានព័ត៌មានជុំវិញ Computex 2013 សូម ចុចត្រង់នេះ …
@ ចាប់ពីថ្ងៃទី១០ ខែមិថុនា ដល់ទី ១៤ ខែមិថុនា៖ សន្និសីទ
Developer ទូទាំងពិភពលោក Developer ទូទាំងពិភពលោក (Worlwide Develpoers
Conference)
ជាព្រឹត្តិការណ៍ធំបំផុតប្រចាំឆ្នាំ
របស់ក្រុមហ៊ុន Apple ដែលជាទូទៅប្រារព្ធឡើងនៅរដ្ឋ California
សហរដ្ឋអាមេរិកជាមួយកៅអីដែលមានចំនួនកំណត់ពី ២ពាន់ទៅ ៥ពាន់កន្លែង។
មានតែក្រុម developer ប៉ុណ្ណោះដែលមានសិទ្ធិចូលរួម។
ក្នុងឱកាសនោះ Apple
បានប្រកាសចេញផ្លូវការទាំងប្រព័ន្ធប្រតិបត្តិការ សេវាកម្ម
និងផលិតផលថ្មីៗរួមមាន៖ iOS 7, OS X Mavericks, Mac Pro, MacBook Air,
iTunes Radio និង iWork សម្រាប់ iCloud beta ជាដើម។
១. iOS 7៖
មុខងារសំខាន់ៗ ដែលត្រូវបានកែលំអលើ iOS 7 GM រួមមាន៖
- សម្រេចបានក្រាហ្វិក UI ថ្មី មានពណ៌ស្រស់ស្អាត និងមាន system-wide Back swipe gesture
- រូបរាង icon និង folder ថ្មីស្អាត និង icon មានចលនា
- System-wide parallax effect
- Dynamic wallpapers
- Control Center with toggles, multimedia controls and shortcuts
- រូបរាង icon និង folder ថ្មីស្អាត និង icon មានចលនា
- System-wide parallax effect
- Dynamic wallpapers
- Control Center with toggles, multimedia controls and shortcuts
@ App Store
- មានរូបរាងស្អាតជាងមុននៅក្នុង App Store របស់ iOS 7
- បន្ថែម apps ចូលទៅ Wish List
- អ្នកអាចស្វែងរក app ដែលបានទិញរួចពីមុន ដោយរកតាមឈ្មោះបាន
- Tap លើ screenshot preview នៃ app ដើម្បី screenshot យក full screen
- រាល់ app ទាំងអស់អាចត្រូវបាន update ដោយស្វ័យប្រវត្តិ (តែក៏អាចចូលទៅបិទបាននៅក្នុង Setting > iTunes & App Stores)
- មុខងារ “Near” ដែលអាចមើលឃើញរាល់ app ដែលពេញនិយម
- icon មានចលនានៅពេលអ្នកកំពុងទាញយក app
- អ្នកអាចប្រើ app ខណៈពេលកំពុង updating បាន
- មានរូបរាងស្អាតជាងមុននៅក្នុង App Store របស់ iOS 7
- បន្ថែម apps ចូលទៅ Wish List
- អ្នកអាចស្វែងរក app ដែលបានទិញរួចពីមុន ដោយរកតាមឈ្មោះបាន
- Tap លើ screenshot preview នៃ app ដើម្បី screenshot យក full screen
- រាល់ app ទាំងអស់អាចត្រូវបាន update ដោយស្វ័យប្រវត្តិ (តែក៏អាចចូលទៅបិទបាននៅក្នុង Setting > iTunes & App Stores)
- មុខងារ “Near” ដែលអាចមើលឃើញរាល់ app ដែលពេញនិយម
- icon មានចលនានៅពេលអ្នកកំពុងទាញយក app
- អ្នកអាចប្រើ app ខណៈពេលកំពុង updating បាន
@ Camera៖
- អូស (Swipe) ទៅឆ្វេង និងទៅស្ដាំដើម្បីរើសយក video recording, photo, square format ឬ panorama
- មុខងារ Square photo format
- ថតរូបជាមួយ live filters ពិសេសៗ
- កែរូបជាមួយ filters ពិសេសៗ
- កែលំអលើ Clock
- កែលំអលើ Compass7
- លើ Contacts
- លើ Control Center
- អូស (Swipe) ទៅឆ្វេង និងទៅស្ដាំដើម្បីរើសយក video recording, photo, square format ឬ panorama
- មុខងារ Square photo format
- ថតរូបជាមួយ live filters ពិសេសៗ
- កែរូបជាមួយ filters ពិសេសៗ
- កែលំអលើ Clock
- កែលំអលើ Compass7
- លើ Contacts
- លើ Control Center
@ កែលំអទៅលើ FaceTime, Lock
Screen, Mail, Maps, Messages, Multitasking, Music, Notification Center,
Passbook, Photos, Phone, Reminders, Safari, Setting, Siri
និងមុខងារថ្មីមួយចំនួនដូចជា៖
- AirDrop សម្រាប់ iOS
- មាន parallax effect ថ្មី
- Activation Lock មានមុខងារសុវត្ថិភាពថ្មី
- គាំទ្រ game controllers ផ្សេងៗ
- Wi-Fi Hotspot 2.0
- Redeem iTunes gift card ដោយប្រើកាមេរ៉ា
- Anti-cheating measures នៅលើ Game Center
- smarter keyboard នៅលើ iOS 7
- មាន Frequent Locations នៅលើ iOS 7
- គ្រប់គ្រង iOS device ដោយ head movements
- មាន Wallpapers ថ្មីលើ iOS 7
- ringtones និង alter sounds ថ្មី
- នៅមានមុខងារមួយចំនួនផ្សេងទៀត …
- AirDrop សម្រាប់ iOS
- មាន parallax effect ថ្មី
- Activation Lock មានមុខងារសុវត្ថិភាពថ្មី
- គាំទ្រ game controllers ផ្សេងៗ
- Wi-Fi Hotspot 2.0
- Redeem iTunes gift card ដោយប្រើកាមេរ៉ា
- Anti-cheating measures នៅលើ Game Center
- smarter keyboard នៅលើ iOS 7
- មាន Frequent Locations នៅលើ iOS 7
- គ្រប់គ្រង iOS device ដោយ head movements
- មាន Wallpapers ថ្មីលើ iOS 7
- ringtones និង alter sounds ថ្មី
- នៅមានមុខងារមួយចំនួនផ្សេងទៀត …
២. OS X Mavericks៖
ជាមួយប្រព័ន្ធប្រតិបត្តិការថ្មី OS X
Mavericks នេះនឹងភ្ជាប់មកជាមួយមុខងារថ្មីមួយចំនួន
និងដែលធ្លាប់មានរួចមកហើយនៅលើ OS ជំនាន់មុននោះ។
មុខងារលក្ខណៈស្តង់ដារថ្មីលេចធ្លោចំនួន ៣ មានដូចជា៖
- Finder Tabs៖ អាចឱ្យ
user ប្រើមុខងារ finder service ដែលប្រើសម្រាប់ផ្ដុំផ្ទាំងការងារ
(windows) ដែលបានបើកប្រើដោយចុចលើប៊ូតុង “tabs”។
- Tagging៖ File, folder និង document ក៏អាចប្រើមុខងារ tag សម្រាប់រៀបចំទុកដាក់ឱ្យមានលក្ខណៈងាយស្រួលរកពេលក្រោយ។
- Multiple display៖ ទម្រង់ fullscreen របស់ OS X Mavericks គាំទ្រ multiple display និងការប្រើ Airplay ហើយ។ User អាចប្រើ Apple TV ធ្វើជាអេក្រង់ទី២ ក្នុងការបង្ហាញរូបក៏បាន។
- Tagging៖ File, folder និង document ក៏អាចប្រើមុខងារ tag សម្រាប់រៀបចំទុកដាក់ឱ្យមានលក្ខណៈងាយស្រួលរកពេលក្រោយ។
- Multiple display៖ ទម្រង់ fullscreen របស់ OS X Mavericks គាំទ្រ multiple display និងការប្រើ Airplay ហើយ។ User អាចប្រើ Apple TV ធ្វើជាអេក្រង់ទី២ ក្នុងការបង្ហាញរូបក៏បាន។
មិនតែប៉ុណ្ណោះ
នៅមានមុខងារល្អៗមានសារសំខាន់ជាច្រើនទៀតដែលក្នុងនោះក៏ជួយ
សន្សំសំចៃថ្ម, កាត់បន្ថយការប្រើប្រាស់កម្លាំង CPU
ឱ្យធ្វើការខ្លាំងពេកបានរហូត ៧២% ដោយធ្វើការ compress memory
ជួយបង្កើន free memory នៅលើប្រព័ន្ធ។ OS
ថ្មីនេះក៏បានបញ្ចូលកម្មវិធី Safari ផងដែរ។
៣. Mac Pro៖
Apple បានប្រកាសចេញ Mac Pro
ស៊េរីថ្មីរួចមកហើយ ដែលបានឃើញតាំងពីនៅសន្និសីទ WWDC 2013
នៅថ្ងៃទី ១០ មិថុនាម្ល៉េះដែលមានតម្លៃ ៣០០០ដុល្លារអាមេរិក ប្រើ
quad core ល្បឿន 3.7GHz Xeon model។
ចំណែក Mac Pro នៅពេលនេះវិញ
គឺមានលក្ខណៈសម្បត្តិកាន់តែពិសេសជាមុនទៀត ពោលគឺត្រូវបាន update
ប្រើ Intel Xeon E5 Processor ជំនាន់ចុងក្រោយដែលមានដល់ទៅ 12 cores។
នៅមានជម្រើសផ្សេងក្រៅពីនេះទៀត គឺ dual AMD FirePro GPU ជាមួយ 6GB
VRAM គាំទ្រ 4K video ហើយមានការឌីហ្សាញយ៉ាងឡូយ។
អានព័ត៌មានជុំវិញ WWDC 2013 សូម ចុចត្រង់នេះ …
@ ចាប់ពីថ្ងៃទី១១ ដល់ទី ១៣ ខែមិថុនា៖
ពិព័រណ៍គ្រឿងអេឡិចត្រូនិកប្រចាំឆ្នាំផ្ដោតសំខាន់លើវីដេអូហ្គេមក៏
ដូចជាឧបករណ៍សម្រាប់លេងហ្គេមចេញថ្មីៗ (Electronic Entertainment
Expo)
E3 រៀបចំឡើងដោយសមាគម Software
សម្រាប់កម្សាន្ត (ESA) ដែលប្រារព្ធធ្វើនៅមជ្ឈមណ្ឌលសន្និបាត Los
Angeles សហរដ្ឋអាមេរិក។ ហ្គេម
និងឧបករណ៍ថ្មីៗដែលលេចធ្លោពេលនោះរួមមាន៖
១. Plants vs. Zombies 2
២. ក្រុមហ៊ុនហ្គេម Square Enix បានប្រកាសចេញវីដេអូហ្គេម Final Fantasy XV សម្រាប់ដំណើរការលេងបាននៅលើ PlayStation 4
៣. Sony តាំងបង្ហាញ Game console ជំនាន់ចុងក្រោយរបស់ខ្លួនគឺ PlayStation 4 ព្រមទាំងបានប្រកាសតម្លៃ ៣៩៩ដុល្លារអាមេរិក
៤. Sony បង្ហាញកញ្ចប់តម្លៃហ្គេមចោរលួចឡានវគ្គ ៥ (Grand Thief Auto V) ដែល Grand Thief Auto V PS3 មានតម្លៃ ២៩៩ដុល្លារ។
ក្នុងនោះរួមមានទាំងហ្គេមថតចម្លងនៅលើ Blu-Ray Disc ម៉ាស៊ីន PS3
ដែលមានទំហំ 500GB និងបានជាសមាជិកសាកល្បង (Trial) PlayStation Plus
ក្នុងរយៈពេល ៣០ថ្ងៃ។
៥. Microsoft ប្រកាសតម្លៃ Xbox One គឺ ៥០០ដុល្លារនៅអង់គ្លេស និងទីផ្សារអឺរ៉ុបតម្លៃ ៦៦៥ដុល្លារអាមេរិក។ Xbox One មាន HardDisk ទំហំ 500GB មាន Blu-ray Player និង Wi-Fi។
៦. Nintendo
ប្រកាសចេញហ្គេមតុក្កតាស៊ីផ្សិតជំនាន់ថ្មីប្រភេទ 3D គឺ Super Mario
3D World អាចលេងបាននៅលើឧបករណ៍ហ្គេមរបស់ខ្លួនគឺ Wii U
៧. ក្រុមហ៊ុន Nyko របស់អាមេរិកបានតាំងបង្ហាញឧបករណ៍ Smart Clip សម្រាប់ភ្ជាប់ជាមួយដៃហ្គេមទៅនឹង Smartphone ងាយស្រួលលេង។
Nyko Smart Clip នេះត្រូវបានឌីហ្សាញឡើងប្រើបានទាំងជាមួយដៃបញ្ជា
Xbox One និងដៃបញ្ជា PlayStation 4។ ចំណែក Smartphone
ដែលអាចប្រើបានជាមួយវា មានដូចជា iPhone និង device ដែលប្រើ
Android OS, Windows Phone ឬ BlackBerry ជាមួយទំហំអេក្រង់
៣,៥អ៊ីញដើម្បីឱ្យត្រូវជាមួយដៃហ្គេម។ តម្លៃក្នុងមួយគ្រឿងត្រឹមតែ
១៥ដុល្លារប៉ុណ្ណោះ។
៨. ក្រុមហ៊ុនហ្គេម Blizzard សហការជាមួយ Sony ដាក់ចេញនូវហ្គេមស៊េរីថ្មីក្រាហ្វិកច្បាស់ល្អគឺ Diablo 3។ ហ្គេមនេះអាចលេងបានចាប់ពីជំនាន់ PlayStation 3 ឡើងទៅ ជាប្រភេទហ្គេមអ្នកក្លាហានប្រយុទ្ធនឹងបិសាច។
អត្ថបទ៖ អ្វីទៅជា E3?
@ ថ្ងៃទី២២
ខែតុលា៖ ជាព្រឹត្តិការណ៍ Nokia World 2013
ត្រូវបានក្រុមហ៊ុនប្រកាសចេញ device ថ្មីៗមានទាំង Tablet និង
Smartphone ទំនើបៗ។ ក្នុងនោះរួមមាន៖
@ Lumia 1320៖
@ Lumia 1520៖
ចំពោះ
ប្រិយមិត្តតើយល់យ៉ាងណាដែរ ចំពោះ ផលិតផលបច្ចេកវិទ្យានៅឆ្នាំ២០១៣នេះ?
មួយណាដែលអ្នកគិតថា មានគំនិតច្នៃប្រឌិតទំនើបជាងគេ?
No comments:
Post a Comment