ពេល​វេលា​ដែល​ស្ថាបនិក​ក្រុមហ៊ុន Apple លោក Steve Jobs បាន​ឃ្លាត​ឆ្ងាយ​ពី​យើង​​លែង​វិល​ត្រលប់ ​​ពិត​ជា​រហ័ស​មែន គិត​មក​ដល់​ថ្ងៃ​ទី​៥ ​​ខែ​តុលា​កន្លង​ទៅ​នេះ​គឺ​គម្រប់​ខួប ២​ឆ្នាំ​ ហើយ។ មរណភាព​របស់​​អតីត​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Apple នៅ ២​ឆ្នាំ​មុន​បាន​ធ្វើ​ឱ្យ​​អ្នក​អភិវឌ្ឍ​កម្មវិធី​ (developers) ​​​​និង​បុគ្គលិក​​​​ក្រុមហ៊ុន​ Apple ​ ​រួម​ទាំង​​​សាធារណជន​គ្រប់ទិស​ទី​ ទាំង​​នៅ​អាមេរិក​ ​និង​ក្នុង​ពិភពលោក​​សោកសង្រេង​​ជា​ពន់ពេក​ ព្រោះ​បាត់​បង់​ស្ថាបនិក​ផ្នែក​បច្ចេកវិទ្យា​ដ៏​មាន​សមត្ថភាព​​ម្នាក់​នេះ។
ខាងក្រោម​នេះ គឺ​ជា​រូបថត​ចំនួន ២៥ សន្លឹក​ដែល​ឆ្លុះបញ្ចាំង​ត្រួសៗ​ពី​ខ្សែ​ជីវិត​របស់ Jobs តាំង​ពី​លោក​ឈាន​ជើង​ចូល Apple នៅ​ឆ្នាំ ១៩៧៦ រហូត​ដល់​ទទួល​អនិច្ចកម្ម​នៅ​ឆ្នាំ ២០១១។
១. លោក Steve Jobs សហ​ស្ថាបនិក​ក្រុមហ៊ុន Apple Inc បាន​ចូល​បម្រើការ​ក្នុង​មុខ​តំណែង​ជា​នាយក​ប្រតិបត្តិ​របស់ Apple តាំង​ពី​ឆ្នាំ ១៩៧៦។ នៅ​ទីនោះ លោក​រៀន​សូត្រ​បាន​បទពិសោធន៍​​ជា​ច្រើន ហើយ​ក៏​ចាត់​ចូល​ជា​បុគ្គល​ជោគជ័យ​នៅ Apple ផង​ដែរ។
អត្ថបទ៖ រក​ឃើញ​កំណប់​របស់ Steve Jobs កាល​ពី​ជាង​៣០ឆ្នាំ​​មុន
២. បុគ្គល​ជោគជ័យ Steve Jobs បង្ហាញ​មុខ​លើ​ឆាក​កិត្តិយស​ទាំង​វ័យ​ក្មេង​អាយុ​ត្រឹមតែ ២២។ លោក​មាន​វត្តមាន​នៅ​ក្នុង​សន្និសីទ​ប្រចាំ​ឆ្នាំ West Coast Computer Faire និង​ដែល​ជា​ពិព័រណ៍​ពាណិជ្ជកម្ម​កុំព្យូទ័រ Apple II Computer ដែល​ប្រារព្ធ​ធ្វើ​នៅ​ក្នុង​ខែ​មេសា ឆ្នាំ ១៩៧៧។
៣. រយៈពេល ២-៣ឆ្នាំ​ទៅ​មុខ​ទៀត​គឺ ១៩៨៤ Jobs និង​ប្រធាន​ក្រុមហ៊ុន Apple លោក John Scully បាន​សម្ពោធ​ចេញ​កុំព្យូទ័រ Macintosh ជំនាន់​ដំបូង។ នោះ​ជា​ពេល​ដែល Personal Computer ប្រើ​​ជា​មួយ Mouse និងមាន​ GUI ចាប់​ទទួល​ជោគជ័យ​ដំបូង​ក្នុង​មុខ​ជំនួញ​របស់ Apple។
៤. Steve Jobs មិន​ត្រឹម​បង្កើន​សក្ដានុពល​របស់​ខ្លួន​នៅ Apple ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​បាន​បង្កើត​ក្រុមហ៊ុន NeXT Computer ក្នុង​ឆ្នាំ ១៩៨៥។
៥. Jobs កាន់​តំណែង​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន NeXT Computer Corporation រហូត​ដល់ Apple ទិញ​យក​ក្រុមហ៊ុន​នេះ​ក្នុង ឆ្នាំ ១៩៩៦។ នៅ​ក្នុង​រូបថត​នេះ Jobs កំពុង​ស្ថិត​នៅ​ការិយាល័យ​របស់​លោក​នៅ​ក្នុង​ក្រុង Palo Alto រដ្ឋ California ក្នុង​ឆ្នាំ ១៩៩៥។
៦. នៅ​អាយុ ៤០ឆ្នាំ លោក Jobs បាន​ក្លាយ​ខ្លួន​ជា​អ្នក​មាន​ទ្រព្យសម្បត្តិ​​​កំពូល​នៅ​អាមេរិក ហើយ​ទទួល​បាន​កិត្តិសព្ទ​ជា​បុគ្គលបច្ចេក​វិទ្យា​ឆ្នើម​សំបូរ​ដោយ​គំនិត​ច្នៃប្រឌិត។
អត្ថបទ៖ អតីត​មិត្តស្រី Steve Jobs ទម្លាយ​រឿង​សំងាត់​​ថា​ Jobs ជាតិ​មុន​​​ជា​ pilot សម័យ​សង្រ្គាម​លោក​លើក​ទីពីរ
៧. Steve បាន​ចូល​ទៅ​បម្រើការ​នៅ Apple វិញ ដោយ​ទទួល​កាន់កាប់​ផលិតផល Apple iMac ក្នុង ឆ្នាំ ១៩៩៨។ អក្សរ “i” មក​ពី​ពាក្យ Internet ហើយ​ក៏​សំដៅ​ពាក្យ “individual” personal device។ អក្សរ “i” ត្រូវ​បាន​ប្រើ​សំគាល់​លើ​ផលិតផល​របស់ Apple មួយ​ចំនួន​ដូច​ជា iPhone, iPod និង iPad ជា​ដើម។
៨. Jobs ធ្វើ​បទ​បង្ហាញ​ពី​ល្បឿន​របស់​ម៉ាស៊ីន Macintosh G4 computer ថ្មី​ក្នុង​ឆ្នាំ ១៩៩៩ ដោយ​ប្រើ animation trailer ពី​ខ្សែភាពយន្ត ‘Toy Story’។ នៅ​ពេល​នេះ Jobs ថែម​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ផលិត​ភាពយន្ត​ប្រភេទ animation ឈ្មោះ​ថា Pixar ដែល​លោក​បាន​ទិញ​នៅ​ឆ្នាំ ១៩៨៦។
៩. ការងារ​នៅ​ក្នុង​ក្រុមហ៊ុន Pixar Animation Studios លោក Jobs និង Ed Catmull និង John Lassiter បាន​ទទួល​ពានរង្វាន់​ផលិតករ​ឆ្នើម​ប្រចាំ​ឆ្នាំ ដែល​ប្រារព្ធ​ធ្វើ​នៅ​ថ្ងៃ​ទី ៣ ខែ​មីនា ឆ្នាំ២០០២។
អត្ថបទ៖ Steve Jobs ​បាន​ពាន​កិត្តិយស​ Grammy!
១០. នេះ​ជា​រូបថត​របស់ Jobs ថត​ជា​មួយ​ភរិយា​របស់​លោក គឺ​លោក​ស្រី Laurene និង Rob Cook បុគ្គលិក​នៅ Pixar ក្នុង​កម្មវិធី​ពានរង្វាន់​ប្រចាំ​ឆ្នាំ Academy ប្រចាំ​ឆ្នាំ ២០០៥។
១១. ភាព​ជោគជ័យ​របស់ Apple នៅ​តែ​បន្ត​ពង្រីក​តាម​រយៈ​ការ​ចេញ​ផលិតផល​ថ្មី​បន្ថែម​ទៀត ជាក់​ស្ដែង​ឧបករណ៍​ស្ដាប់​តន្ត្រី “MP3 Player” គឺ iPod ជំនាន់​ដំបូង ដែល​ត្រូវ​បាន​ប្រកាស​ចេញ​ផ្លូវការ​នៅ​ឆ្នាំ ២០០១។
អត្ថបទ៖ ហេតុ​អ្វី​Steve Jobs​ជិះ​ឡាន​គ្មាន​ស្លាក​លេខ?
១២. បន្ទាប់​ពី iPod បាន​បើក​សករាជ​ថ្មី​ហើយ Apple បន្ត​អភិវឌ្ឍ Powerbook G4 អេក្រង់ ១៧អ៊ីញ។ ពេល​នោះ Jobs ជា​អ្នក​ឡើង​ធ្វើ​បទ​បង្ហាញ​ពី​លក្ខណៈ​សម្បត្តិ​សំខាន់ៗ​របស់ Laptop ថ្មី​នេះ​ក្នុង​ព្រឹត្តិការណ៍ Macworld ដែល​ប្រារព្ធ​នៅ​សាន់ហ្វ្រាន់ស៊ីស្កូ​នៅ​ថ្ងៃ​ទី៧ ខែ​មករា ឆ្នាំ២០០៣។
១៣. នៅ​ឆ្នាំ ២០០៤ Apple បាន​បញ្ចេញ​កម្មវិធី iTunes ដែល​ជា​ផលិតផល​ថ្មី​មួយ​របស់​ខ្លួន។ ក្នុង​រូបថត​នេះ Jobs ពន្យល់​ពី​ការ​ប្រើប្រាស់ iTunes ដល់​តារា​ចម្រៀង R&B Alicia Keys ក្នុង​ឆ្នាំ ២០០៤។
ដឹង​អត់​ថា Steve Jobs ធ្លាប់​សេពគ្រឿងញៀន សូម ចុច​ត្រង់​នេះ ដើម្បី​អានលំអិត …


១៤. ក្នុង​រូបថត​នេះ Jobs បាន​ចូលរួម​កម្មវិធី U2 អំឡុង​ពេល​ប្រកាស​ចេញ​ត្រកូល iPod ជំនាន់​ថ្មី​ក្នុង​ឆ្នាំ ២០០៤។ ស៊េរី iPod សព្វថ្ងៃ​រួម​មាន iPod classic, iPod shuffle, iPod touch និង iPod nano។
១៥. Steve Jobs ឡើង​ប្រកាស iPod Nano ជំនាន់​ដំបូង​ក្នុង​ឆ្នាំ ២០០៥។ Device ជំនាន់​ដំបូង​នេះ​មាន Memory ម៉ាស៊ីន 2GB ដែល​អាច​ផ្ទុក​បទ​ចម្រៀង​ប្រហែល ៥០០បទ ចំណែក Memory 4GB អាច​ផ្ទុក​ចម្រៀង​រហូត​ដល់ ១០០០បទ។
១៦. នៅ​ក្នុង​ឆ្នាំ ២០០៥ Jobs ថែម​ទាំង​បាន​ចូលរួម​ទទួល​ទាន​អាហារ​ពេល​ល្ងាច​ជា​មួយ​បុគ្គល​ដ៏​ជោគជ័យ​ ក្នុង​ផ្នែក​ពាណិជ្ជកម្ម​គឺ​ព្រះអង្គ​ម្ចាស់ Charles របស់​ប្រទេស Wales។ លុះ​រយៈពេល ២ឆ្នាំ​ក្រោយ​មក​ទៀត Jobs ត្រូវ​បាន​ទស្សនាវដ្ដី Fortune ហៅ​ថា​ជា​បុគ្គល​មាន​សមត្ថភាព​បំផុត​ក្នុង​មុខ​ជំនាញ។
១៧. Apple បន្ត​អភិវឌ្ឍ​ផលិតផល​ថ្មីៗ​រួម​មាន​ទាំង​កុំព្យូទ័រ ដែល​ឌីហ្សាញ​ឱ្យ​រឹតតែ​មាន​ទំហំ​តូច​ជាង​មុន ល្អ​ជាង​មុន។ រូប​មួយ​សន្លឹក​នេះ គឺ Jobs កំពុង​ប្រកាស​ម៉ាស៊ីន Mac mini ដែល​បំពាក់ Intel Core Duo processor អំឡុង​ព្រឹត្តិការណ៍​ដ៏​ពិសេស​របស់ Apple ក្នុង​ឆ្នាំ ២០០៦។
១៨. ​ព្រឹត្តិការណ៍​ក្រោយ​មក​ទៀត កាន់​តែ​ធំ និង​ឱឡារិក​ជាង​មុន ​គឺ​នៅ​​ឆ្នាំ ២០០៧ Apple បាន​ផលិត Smartphone ដាក់​ឈ្មោះ​ថា iPhone។ រូប​ថត​នេះ លោក Jobs ឡើង​ធ្វើ​បទ​បង្ហាញ​ពី iPhone ជំនាន់​​ដំបូង​គឺ iPhone 2G ឬ iPhone Original ស្រប​ពេល​ចេញ iPod touch ដំបូង​ផង​ដែរ។
អត្ថបទ៖ តើ​ Steve Jobs និយាយ​អ្វី​ពេល​សម្ពោធ​ iPhoneដំបូង?
១៩. iPod touch ចេញ​លក់​ចុង​ឆ្នាំ ២០០៧ ទទួល​បាន​ការ​គាំទ្រ​ធ្វើ​ឱ្យ Steve Jobs កាន់​តែ​ល្បី​រន្ទឺ។
២០. Steve Jobs លើក​ស្ទួយ Laptop ស្ដើង​ជាង​គេ​លើ​លោក គឺ MacBook Air ក្នុង​ព្រឹត្តិការណ៍ MacWord ឆ្នាំ ២០០៨។ កុំព្យូទ័រ​នេះ មាន​កម្រាស់​មិន​ដល់ ១អ៊ីញ ឬ ២,៥សម មាន hard disk ទំហំ 80GB។
២១. ចុង​ឆ្នាំ ២០០៨ លោក Jobs និង​នាង Gwen Stefani អ្នក​ចម្រៀង និង​ជា​អ្នក​សរសេរ​បទ​ចម្រៀង​អាមេរិក មាន​វត្តមាន​រួម​គ្នា​ក្នុង​កម្មវិធី Spirit Of Life Award Dinner នៅ​ខែ​តុលា។ ព្រឹត្តិការណ៍​នេះ​ក្នុង​គោលបំណង​ដើម្បី​យក​ប្រាក់​ឧបត្ថម្ភ​ដល់​ការ​ ស្រាវជ្រាវ​របស់ City of Hope ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​មួយ​ចំនួន​ដូច​ជា មហារីក និង​ជំងឺ​ទឹកនោម​ផ្អែម​ជា​ដើម។
២២. Steve Jobs បាន​វិល​ត្រលប់​ទៅ​ធ្វើ​ការ​វិញ ក្រោយ​ពេល​វះកាត់​ប្ដូរ​ថ្លើម។
២៣. iPad ប្រមាណ ៣ ទៅ ៤លាន​គ្រឿង​ត្រូវ​បាន​លក់​ចេញ​ក្នុង​រយៈពេល​តែ ៨០ថ្ងៃ​ដំបូង។ នៅ​ចុង​ឆ្នាំ ២០១០ កាសែត Financial Time បាន​ដាក់​ឈ្មោះ​ឱ្យ Jobs ថា​មនុស្ស​ឆ្នើម​ប្រចាំ “Person of the year”។
២៤. ឆ្នាំ​បន្តបន្ទាប់​មក Jobs បាន​បង្ហាញ​សេវាកម្ម iCloud នៅ​ក្នុង​សន្និសីទ developer ទូទាំង​ពិភពលោក​ដែល​ហៅ​កាត់​ថា WWDC នៅ​ក្នុង​ខែ​មិថុនា ឆ្នាំ ២០១១។ ក្នុង​ឆ្នាំ​ដដែល​នោះ Apple បាន​លាឈប់​ពី​តំណែង​ជា​នាយក​ប្រតិបត្តិ​របស់ Apple នៅ​ខែ​សីហា។
២៥. Steve Jobs ​លាលែង​តំណែង​មិន​ដល់ ២ខែ​ផង បុគ្គល​ដ៏​ឆ្នើម​ដែល​មាន​សមត្ថភាព​​កែប្រែ​ពិភពលោក​លើ​ផ្នែក​បច្ចេកវិទ្យា​ នេះ​ក៏​បាន​ទទួល​អនិច្ចកម្ម​នៅ​ថ្ងៃ​ទី ០៥ ខែ​តុលា ឆ្នាំ២០១១ ក្រោយ Apple ប្រកាស iPhone 4S បាន​ ១ថ្ងៃ (គឺ​នៅ​ថ្ងៃ​ទី ០៤-តុលា-២០១១)។ វែបសាយ​របស់ Apple បាន​បង្ហោះ​សារ​រំលែក​ទុក ចូលរួម​សោកស្ដាយ​ក្រៃលែង​ព្រោះ​បុគ្គល​ដែល​មាន​គំនិត​ច្នៃប្រឌិត​កំពូល​លើ​ លោក​ម្នាក់​នេះ​ទៅ​ដោយ​លែង​វិល​ត្រលប់​វិញ​ហើយ៕
ប្រែសម្រួល៖ ឈុន ហួរ
ប្រភព & រូបភាព៖ howstuffworks