ប្រិយមិត្តដឹងទេថា
ទូរសព្ទទំនើបពោរពេញដោយបច្ចេកវិទ្យាសំបូរបែប បញ្ជាដោយ touchscreen
ដូចសព្វថ្ងៃ តើចាប់អភិវឌ្ឍតាំងពីពេលណាទេ?
នេះគឺត្រូវនិយាយតាំងពីសម័យ iPhone ជំនាន់ដំបូងបង្អស់របស់ Apple។
នៅចាំកាលបរិច្ឆេទលោក Steve Jobs ប្រកាស iPhone 2G
ពេលនោះគឺនៅអំឡុងខែមករា ឆ្នាំ២០០៧
ដែលធ្វើឱ្យបណ្ដាសាធារណជនទូទាំងសកលលោកមានការភ្ញាក់ផ្អើលជាមួយ
បច្ចេកវិទ្យាទំនើបប្រើ touchscreen ក្នុងការបញ្ជានេះយ៉ាងខ្លាំង។
អត្ថបទ៖ កំពូល Smartphone ខ្លាំងៗប្រចាំឆ្នាំ២០១៣
អត្ថបទ៖ Steve Jobsមានអាថ៌កំបាំងអ្វីខ្លះ
Google ម្ចាស់ថ្មីនៃប្រព័ន្ធប្រតិបត្តិការ Android
ដែលបានទិញយកតាំងពីខែកក្កដា ឆ្នាំ២០០៥
គឺជាក្រុមហ៊ុនដំបូងគេដែលចោលក្រសែភ្នែកមើល iPhone
ជាទូរសព្ទទំនើបមិនធម្មតា។ នៅមុនពេលលោក Steve Jobs ប្រកាសចេញ iPhone
2G លោក Chris DeSalvo វិស្វកររបស់ Google បានបញ្ចេញចំណាប់អារម្មណ៍ថា
ក្រុម Android team
ត្រូវតែធ្វើអ្វីម្យ៉ាងដើម្បីឈានឱ្យបានមុនមួយជំហានលើទូរសព្ទ
របស់ Apple។ មុន iPhone ជំនាន់ដំបូងចេញ ៦ខែ លោក DeSalvo លោក Andy Rubin
ប្រធានផ្នែកប្រព័ន្ធប្រតិបត្តិការ Android និងសមាជិក Android team
ទាំងអស់ បានចាប់អភិវឌ្ឍទូរសព្ទសម្រាប់តម្រូវជាមួយ Android OS
ហើយមានគម្រោងប្រកាសជាផ្លូវការនៅចុងឆ្នាំ២០០៧។
អត្ថបទ៖ រកឃើញកំណប់របស់ Steve Jobs កាលពីជាង៣០ឆ្នាំមុន
សំណាងមិនល្អ រាល់គម្រោងរបស់ Google
ត្រូវបានលុបចោលដោយសារវត្តមានរបស់ iPhone។ គ្រានោះក្រុមការងារ
Android
ក៏បានប្រញាប់ផ្ដោតយកចិត្តទុកដាក់យ៉ាងខ្លាំងអភិវឌ្ឍទូរសព្ទបញ្ជា
ដោយ touchscreen។ លុះរហូតដល់ឆ្នាំ ២០០៨ ទើប Google និង HTC
បានចាប់ដៃគ្នាបង្កើតសមិទ្ធផល Android Smartphone ឈ្មោះថា HTC Dream
(ឬ T-Mobile G1 ប្រើ Android 1.6 Donut) មុន iPhone ជំនាន់ទី២ (iPhone 3G)
ប៉ុន្មានខែ។ ទោះជាយ៉ាងណា HTC Dream
ហាក់ពុំទទួលបានការគាំទ្រខ្លាំងដូច iPhone ឡើយ៕
ចំពោះប្រិយមិត្តវិញតើយល់យ៉ាងណាចំពោះគ្រប់ម៉ូដែល iPhone? តើក្នុងក្រអៅចិត្តរបស់ប្រិយមិត្ត iPhone ជាកំពូលដួងចិត្ត ឬយ៉ាងណា? តើអនាគតក្រុមហ៊ុនល្បីៗដូចជា Samsung, LG, Microsoft … អាចបំបាក់ Apple ឱ្យបាក់ស្បាតបានដែរឬទេ?
សូមចុចអាន៖ ២៥ សន្លឹករៀបរាប់ពីខ្សែជីវិត Steve Jobs តាំងពីចូល Apple រហូតអនិច្ចកម្ម
ប្រែសម្រួល៖ ឈុន ហួរ
ប្រភព & រូបភាព៖ mashable, gsmarena, image1.jpg
អត្ថបទ៖ កំពូល Smartphone ខ្លាំងៗប្រចាំឆ្នាំ២០១៣
លោក Steve Jobs នៅពេលប្រកាស iPhone 2G ឬ iPhone Original ក្នុងឆ្នាំ២០០៧
គ្រានោះ
ខណៈដែលក្រុមហ៊ុនទូរសព្ទផ្សេងៗមិនសូវចាប់អារម្មណ៍ដោយមិនយកចិត្ត
ទុកដាក់រៀបចំយុទ្ធសាស្ត្រថ្មីៗដើម្បីប្រកួតប្រជែងនឹង Apple តែ Google
មិនដូច្នោះឡើយ។ ក្រុមហ៊ុនស្វែងរុករកដ៏ធំរបស់អាមេរិក (Google)
ហាក់ញាក់សាច់នឹង device ថ្មីមួយនេះយ៉ាងខ្លាំង
ហើយចាប់ពីពេលនោះបានខិតខំស្រាវជ្រាវរបកគំហើញបច្ចេកវិទ្យាថ្មីៗ
ដើម្បីយកមកទប់ទល់នឹង Apple។ នៅអំឡុងពេលនោះ ក្រុមហ៊ុន Samsung
មានសន្ទុះអភិវឌ្ឍន៍យ៉ាងខ្លាំង រីឯ BlackBerry និង Nokia
ការលូតលាស់មានសភាពយឺតយ៉ាវ។អត្ថបទ៖ Steve Jobsមានអាថ៌កំបាំងអ្វីខ្លះ
អត្ថបទ៖ រកឃើញកំណប់របស់ Steve Jobs កាលពីជាង៣០ឆ្នាំមុន
ចំពោះប្រិយមិត្តវិញតើយល់យ៉ាងណាចំពោះគ្រប់ម៉ូដែល iPhone? តើក្នុងក្រអៅចិត្តរបស់ប្រិយមិត្ត iPhone ជាកំពូលដួងចិត្ត ឬយ៉ាងណា? តើអនាគតក្រុមហ៊ុនល្បីៗដូចជា Samsung, LG, Microsoft … អាចបំបាក់ Apple ឱ្យបាក់ស្បាតបានដែរឬទេ?
សូមចុចអាន៖ ២៥ សន្លឹករៀបរាប់ពីខ្សែជីវិត Steve Jobs តាំងពីចូល Apple រហូតអនិច្ចកម្ម
ប្រែសម្រួល៖ ឈុន ហួរ
ប្រភព & រូបភាព៖ mashable, gsmarena, image1.jpg
No comments:
Post a Comment