ការញ៉ាំអាហារ

ប៉េងប៉ោះ​ក្រហមឆ្អៅ​ជួយ​ឲ្យ​ស្បែក​ស្អាត
ប្រសិន​បើ​ចង់បាន​ស្បែក​ស​ផូរផង់ ម៉ដ្ឋ​ថ្លា ដូច​មនុស្ស​ស្រណុក​មិន​ដែល​ធ្វើការ​ធ្ងន់​នោះ ប៉េងប៉ោះ​អាចជួយ​បាន​ក្នុង​រឿងនេះ ។​
​    ​អ្នក​ដែល​ទទួលទាន​ប៉េងប៉ោះ​មួយថ្ងៃ ២-៣ ផ្លែ នឹង​បានទទួល​សារធាតុ​អាហារ​ច្រើន ដែល​អាច​ជួយ​កែរោគ​លើសឈាម ជំនួយ​ភ្នែក បង្កើន​ភាព​ខ្លាំង​ដល់​ប្រព័ន្ធ​ការពារ​រាងកាយ ការពារ​សរសៃ​ឈាម​​កក កែរោគ​ឈាម​ចេញ​តាម​ជើង​ធ្មេញ បំបាត់​ទល់លាមក និង​ជួយ​មិន​ឲ្យ​កើត​ផ្ដាសាយ​ងាយ​ៗ​ ។​
​    ​ចំពោះ​ស្ត្រី​ដែល​ចង់បាន​ស្បែក​ស្អាត គ្រាន់តែ​ទទួល​ទាន​ប៉េងប៉ោះ​ជាប្រចាំ​មួយថ្ងៃ ១-២ ផ្លែ នោះ​ស្បែក​នឹង​ស្រស់ថ្លា ផូរផង់ បន្ថយ​ជាំមុខ អាចម៍​រុយ ស្នាម​អុជ​ខ្មៅ ពីព្រោះ​វីតាមីន​ដែល​មាន​សម្បូរ​បែប ក្នុង​ផ្លែ​ប៉េង​ប៉ោះ នឹង​ជួយ​ទប់ស្កាត់​រ៉ាឌីកាល់​សេរី ដែល​ជា​ភ្នាក់ងារ​បំផ្លាញ​ស្បែក​របស់​យើង ។ ឧស្សាហ៍​​ទទួលទាន​ឲ្យបាន​ជាប្រចាំ នោះ​ស្បែក​នឹង​ស្អាត​ផូរផង់ ដូច​តារា​ផ្សាយ​ពាណិជ្ជកម្ម ឲ្យ​គ្រឿងសម្អាង​ជា​មិនខានឡើយ ៕

ផ្លែត្របែក​អាចធ្វើ​ឱ្យ​យើង​មានសុខភាពល្អ ព្រោះសំបូរ​ដោយ​វីតាមីនC និង​សារធាតុ​ប្រឆាំង​​ជាតិពុល


លោក​អៀន ម៉ាប័រ ទីប្រឹក្សា​ផ្នែក​ស្បៀង​អាហារ​សហរដ្ឋអាមេរិក ​បាន​​ឱ្យ​ដឹង​ថា ​ផ្លែ​ត្របែក​​សំបូរ​​ដោយវីតាមីន C ដែលជា​ប្រភេទ​សារធាតុ​​ម្យ៉ាង​មិនអាច​ខ្វះបាន​​ក្នុង​ការ​​ជួយ​ថែរក្សា​​រាង ​កាយ​​ក្នុង​នាម​​ជា​ប្រូតេអ៊ីន​​សំខាន់​នៃ​កោ​សិកា​ស្បែក ។ ក្រៅពីនេះ ​ក៏ជា​សារធាតុ​ប្រឆាំង​នឹង​ជាតិ​ពុល​ក្នុង​រាង​កាយ និង​ជួយការពារ​ស្បែក​​​ពីសារ​ធាតុ​​ពុល​ផងដែរ ។ លោកអៀន ​ម៉ាប័រ បានគូស​បញ្ជាក់​ថា «​ផ្លែ​ត្របែក​​ជា​អាហារម្យ៉ាង​​សំបូរ​ដោយ​សារធាតុ​ប៉ូលី​ហ្វីណ​ល ជាសារធាតុ​ប្រឆាំង​​នឹង​ជាតិ​ពុល​ក្នុង​រាងកាយ​​ដែលមាន​នៅក្នុង​​តែ​បៃ​តង​​ និងស្រាក្រហម ជួយការពារ​​កោសិកា​​ពី​ជាតិ​ពុល​ក្នុងខ្លួន​​​ និង​ថែរក្សា​ស្បែក ។ អ្វី​ដែល​សំខាន់​គឺ​វា​ជួយទប់ស្កាត់​ស្នាម​ជ្រីវជ្រួញ​​របស់​ស្បែក​ ដោយ​​លុបបំបាត់​ការ​ជ្រីវ​​ជ្រួញ​ និងទ្រ​ទ្រង់​​ឱ្យ​ស្បែក​​​មាន​សំណើម​ និងមាន​ភាព​ស្រស់​ស្អាត» ។
អ្នក​​ឯកទេស​ម្នាក់​ផ្សេង​ទៀត​គឺ​លោក​ខេត ឃុក អ្នក​បង្កើត​មជ្ឈ​មណ្ឌល​ហ្វឹកហ្វឺន​​ផ្នែក​ម្ហូប​អាហារ ​បានគូសបញ្ជាក់​ថា មានលក្ខណៈ​​សម​ប្រកប​​សំរាប់អ្នក​ដែល​ត្រូវការ​សំរក​ទំងន់ ព្រោះ​​ផ្លែ​ត្របែក​ពោរពេញ​​ដោយសារ​ធាតុ​ប្រភេទ​សរសៃ​​ ។ លោកខេត ឃុក ​បានបន្តទៀត​ថា «សារ​ធាតុ​សរសៃ​នឹង​ជួយ​រក្សា​កំរិត​ស្ករ​នៅ​ក្នុង​ឈាម​ឱ្យនៅ​មានស្ថិរ​ភាព ។ បញ្ហា​នេះ​ហាក់​ដូច​ជា​​ជួយ​កំណត់​កំរិត​​ការប្រើ​អាំង​ស៊ុយ​លីន ​របស់​រាង​កាយ​ឱ្យសម​ស្រប ។ លើសពីនេះ ​សារធាតុ​សរសៃ​​​​របស់​ផ្លែ​ត្របែកថែម​ទាំងជួយសំអាត​ជាតិ​ពុលទាំងអស់​​ និងជា​ផល​ប្រយោជន៍​​ឱ្យមាន​ភាព​ស្រស់ស្អាត​» ៕

ទឹកផ្លែទទឹមអាចជួយបន្ថយការរីករាលដាលជម្ងឺមហារីក

យោង ​តាម​ការ​ស្រាវ​ជ្រាវ​បាន​បង្ហាញ​ថា​ ទឹក​​ផ្លែ​ទទឹម​ អាចជួយ​បន្ថយ​ការរីក​រាល​ដាល​ជម្ងឺ​មហារីក​បាន​។​ បណ្តា​អ្នក​វិទ្យា​សាស្រ្ត​បាន​រក​ឃើញ​ធាតុ​មួយ​ចំនួន​នៅក្នុង​ទឹក​ផ្លែ​ ទទឹម​ដែល​អាច​បញ្ឈប់​ចលនា​របស់​កោសិកា​មហារីក​ហើយធ្វើ​ឲ្យ​ចុះ​ខ្សោយ​ កម្លាំង​​ស្រូប​ទាញ​របស់​វា​ចំពោះ​សញ្ញា​គីមី​ទាំង​ឡាយ​ដែល​ធ្វើ​ឲ្យ​វា ​(កោសិកា​មហារីក​) ​រីក​រាល​ដាល​បាន​។​ពួក​គេ​បាន​រក​ឃើញ​ថា​ ធាតុ​នៅ​ក្នុង​ទឹក​ផ្លែ​ទទឹម​មាន​ដូចជា​អាស៊ីដខ្លាញ់ ជួយ​កាត់​បន្ថយ​ការរីក​រាល​ដាល​ជម្ងឺ​រាប់​ចាប់​ពី​មហារីក​ប្រូ​ស្តាត​ទៅ​ដល់ ​មហារីក​ឆ្អឹង​។
ក្រុម​អ្នក​ស្រាវ​ជ្រាវ​មក​ពី​សាកល​វិទ្យា​ល័យ​កាលី​ហ្វ័រ​ញ៉ា​សង្ឃឹម​ថា ​ ផ្លែ​ឈើ​នេះ​ក៏​មាន​ឥទ្ធិ​ពល​ប្រហាក់​​ប្រហែល​គ្នា​នេះ​លើ​ប្រភេទ​ជម្ងឺ​ មហារីក​ដ៏​ទៃ​ទៀត​ដែរ​។​ការ​ស្រាវ​ជ្រាវ​លើក​មុន​ដែល​បាន​អះ​អាង​ថា​ទឹក​ ផ្លែ​ទទឹម​អាច​បន្ថយ​ជម្ងឺ​បាន​នោះ​ហាក់​មាន​ភាព​ចំរោង​ចំរាស់​ខណៈដែល​ក្រុម ​អ្នក​ស្រាវ​ជ្រាវ​ UCLA មិន​បាន​បញ្ជាក់​និយមន័យ​តាម​យន្ត​ការ​ជីវ​សាស្រ្ត​នៅ​ពី​ក្រោយ​ឥទ្ធិ​ពល​ របស់​វា​។
កាល​ពី​ខែ​កញ្ញា​ឆ្នាំ​នេះ​ គណកម្មការ​ពា​ណិ​ជ្ជ​កម្ម​រដ្ឋា​ភិបាល​សហព័ន្ធ​អាមេរិក​បា​ន​កាត់​ទោស​លើ​ ក្រុម​ហ៊ុន​ផលិត​ទឹក​ផ្លែទទឹម​ឈ្មោះ​Pom Wonderfulដែល​បាន​ផ្តល់​ទឹក​កែ​ឆ្នៃ​រួច​ឲ្យ​ទៅ​ក្រុម​អ្នក​ស្រាវ​ជ្រាវ​នាំ ​ឲ្យ​មាន​ការ​អះ​អាង​ភ័ណ្ឌ​ច្រ​ឡំ​លើ​ផល​ប្រ​យោជ​ន៍​សុខ​ភាព​របស់​វា​។​តែ​ បើ​តាម​អ្នក​​ស្រាវ​ជ្រាវ​ចុង​​ក្រោយ​បំផុត​នេះ​បាន​និយាយថា​ ពួក​គេ​បាន​គូ​សបញ្ជាក់​យ៉ាង​ច្បាស់​ពី​ធាតុ​ដ៏​មាន​ប្រ​យោជន៍​ដែល​អាច​ប្រ​ ឆាំង​ទៅ​នឹង​ភាព​ជាប់​ស្អិត​ជា​មួយ​កោសិកា​និង​ការ​ហូ​រ​ច្រោះ​។
នៅក្នុង​ការ​ធ្វើ​បទ​បង្ហាញ​នៃការ​រក​ឃើញ​នេះ​នៅ​ឯកិច្ច​ប្រ​ជុំ​ប្រ​ចាំ ​ឆ្នាំ​លើក​ទី​៥០​របស់​ American Society of Cell Biology វេជ្ជ​បណ្ឌិត​ម៉ានូ​អេលឡា​ ម៉ាទីន​្រ ហ្គីន​បាន​និយាយថា​៖នេះ​ពិត​ជា​ការរំភើប​រីក​រាយ​បំផុត​ដ្បិត​ពួក​យើង​ក្នុង ​ពេល​នេះ​អាចសំគាល់​បាន​នូវ​​ធាតុ​ពិត​ប្រាកដ​របស់​ទឹក​ផ្លែ​ទទឹម​ដែល​អាច​ កែលំអរ​នូវ​មុខ​ងារ​របស់​វា​ព្រម​ទាំង​ធ្វើ​ឲ្យ​វា​កាន់​តែ​មាន​ប្រ​ សិទ្ថិភាព​ក្នុងការ​​ការ​ពារ​ប្រ​ឆាំង​នឹង​ជម្ងឺ​មហារីក​ ៕

គ្រោះ​ថ្នាក់​ជា​យ​ថា​ហេតុ​នៃ​ការ​ប្រើ​ប្រាស់​ទូរស័ព្ទ​ដៃ

កុមារ ​ក្រោម​អាយុ ១២​ឆ្នាំ​មិន​ត្រូវ​ប្រើ​ទូរស័ព្ទ​ដៃ​ទេ ! នេះ​ជា​សេចក្តី​អំពាវនាវរ​បស់ លោកសាស្ត្រា ចារ្យ David Servan-Schreiber និង ក្រុម​គ្រូពេទ្យ​ចំនួន ១៩​នាក់ ផ្សេង​ទៀត ដែល​ភាគ​ច្រើន​មាន​ឯកទេស​ផ្នែក​ជំងឺ​មហារីក។ អ្នក​វិទ្យាសាស្ត្រ​ទាំងនេះ បាន​ចុះ​ហត្ថលេខា​ព្រមព្រៀង ផ្សព្វផ្សាយ​ជា​សាធារណៈ សេចក្តី​ប្រកាស​មួយ​ ស្តី​ពី​គ្រោះថ្នាក់​ជា​យថាហេតុ​នៃ​ការ​ប្រើប្រាស់​ទូរស័ព្ទ​ដៃ។ តើ​ទូរស័ព្ទ​ដៃ​ពិត​ជា​អាច​បង្ក​​គ្រោះថ្នាក់​ដល់​សុខភាព​កុមារ និង ជន​ទូទៅ ដល់​កំរិត​ណា ? តើ​ត្រូវ​ធ្វើ​ដូចម្តេច​ទើប​អាច​ចៀសវាង​បាន ឬ​ត្រូវ​ឈប់​ប្រើ ទូរស័ព្ទ​ដៃ ? ឈឺ​​​ក្បាល ធ្ងន់​ត្រចៀក ចាក់​ស្កៀប​រមាស់​លើ​ស្បែក នៅ​ពេល​កំពុង​ប្រើ​ទូរស័ព្ទ តើ​មក​ពី​មូលហេតុ​អ្វី​ ? ឬ​ក៏​មក​ពី​មូល​ខាំ​មិន​ដឹង​ពេល​យើង​រវល់​និយាយ ?! ញាក់​ត្របក​ភ្នែក ខាង​ស្តាំ ឬ​ខាង​ឆ្វេង ខាង​ស៊យ ខាង​ណា​ហេង ?! នៅ​ក្មេង​នៅ​ឡើយ​តែ​ឆាប់​ ភ្លេចភ្លាំង​ជាង​មនុស្ស​ចាស់​សម័យ​​មុន ឆាប់​បាត់បង់​ការ​ប្រមូល​ផ្តុំ​អារម្មណ៍ ឬ ហឹង​ត្រចៀក ។ល។ និង ។ល។ មិនមែន​ចៃដន្យ​ទេ ! អាការៈ​ដែល​នាងខ្ញុំ​រៀបរាប់ អំបាញ់​មិញ​នេះ គឺ​អាច​ជា​ឥទ្ធិពល​ខ្លះ​ដែល​បង្ក​ឡើង​ដោយ​សារ​ទូរស័ព្ទ។ ទំនង​ជា​នៅ​មាន​គ្រោះថ្នាក់​ខ្លាំង និង ធ្ងន់ធ្ងរ​ជាង​នេះ​ទៀត។
បណ្តាជន​ទូទៅ​ត្រូវ​យល់​ថា ការប្រើប្រាស់​ទូរស័ព្ទ​ដៃ​ប្រាកដ​ជា​បង្ក​ឲ្យ​មាន​ផលវិបាក​អ្វី​មួយ​ទៅ​ ថ្ងៃ​ក្រោយ​មិន​ខាន​ឡើយ ! នេះ ​ជា​សារ​ដ៏​សំខាន់​មួយ​ដែល​លោក​សាស្ត្រាចារ្យ David Servan-Schreiber ចង់​ឲ្យ​ប្រិយមិត្ត​ចងចាំ។ លោក​សាស្ត្រាចារ្យ និង លោក​វេជ្ជបណ្ឌិត Thierry Bouillet​ព្រម​ទាំង​ក្រុម​គ្រូពេទ្យ​មួយ​ចំនួន​ធំ​មាន​ឯកទេស​ផ្នែក​ជំងឺ​ មហារីក បាន​ចុះ​ហត្ថលេខា​ព្រម​គ្នា ​ចេញ​សេចក្តី​ប្រកាស​អំពាវនាវ​មួយ​ឲ្យ​ធ្វើការ​ប្រុង​ប្រយ័ត្ន​នឹង​ គ្រោះថ្នាក់​ជា​យថាហេតុ នៃ​ការ​ប្រើប្រាស់​ទូរស័ព្ទ​ដៃ។ ក្នុង​ពេល​ រង់ចាំ​សេចក្តី​សន្និដ្ឋាន​សរុប​ចុង​ក្រោយ​ស្តីពី​គ្រោះ​ថ្នាក់​របស់​ ទូរស័ព្ទ​ដៃ ក្រុម​គ្រូពេទ្យ​ហត្ថលេខី​នៃ​សេចក្តី​អំពាវនាវ​នេះ បាន​លើក​ឡើង ពីគ្រោះ​ថ្នាក់​ដ៏​ធំធេង​របស់​ទូរស័ព្ទ​ដៃ ជា​ពិសេស​ចំពោះ​កុមារ​ដែល​មាន​អាយុ​ក្រោម ១២ ឆ្នាំ និង​បាន​ចេញ​វិធានការ​ណែនាំ​ជាមួយ​ផង។
ចំពោះ​ក្រសួង​សុខាភិបាល​ បារាំង រហូត​មក​ទល់​ពេល​នេះ ម៉ោង​នេះ ពុំទាន់​មាន ភស្តុតាង​វិទ្យា សាស្ត្រ​ណា​មួយ​បញ្ជាក់​ពី​គ្រោះថ្នាក់​ធំ​ដុំ​គួរ​ឲ្យ​កត់​ សំគាល់​ទេ។ ប៉ុន្តែ សំរាប់​ក្រុម​អ្នក​ស្រាវជ្រាវ ដែល​សុទ្ធ​សឹង​ជា​គ្រូពេទ្យ​ឯកទេស​ជំងឺ​មហារីក មាន​លោក​សាស្ត្រាចារ្យ David Servan-Schreiber ជា​សាស្ត្រាចារ្យ​វេជ្ជសាស្ត្រ ផ្នែក​ផ្លូវ​ចិត្ត ជា​អ្នក​ផ្តើម​គំនិត បាន​គូស​បញ្ជាក់​ថា មាន​ភស្តុតាង​វិទ្យាសាស្ត្រ​ច្រើន​គ្រប់គ្រាន់​គួរ​ឲ្យ​ព្រួយ​បារម្ភ ស្តីពី​គ្រោះថ្នាក់ នៃ​ការ​ប្រើប្រាស់​ទូរស័ព្ទ​ដៃ។ ហើយ​គ្រោះថ្នាក់​នោះ​សោត​ជា​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​បំផុត ដែល​យើង​មិន​គួរ​បណ្តែត​ណ្តោយ​ឡើយ។ លោក​សាស្ត្រាចារ្យ បាន​ធានា​អះអាង​ថា អ្វី​ដែល​លោក​លើក​ឡើង​ទាំង​អំបាល​មាន​មិន មែន​ក្នុង​ន័យ​បង្អាប់​បណ្តុះ​ ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​ឡើយ តែ​ជា​ការ​ជួយ​ជំរុញ​លើក​ទឹកចិត្ត​ឲ្យ​អភិវឌ្ឍ​ការ​ផលិត​ទូរស័ព្ទ​ថ្មីៗ​ទៀត ​ ប្រកប​ដោយ​សុវត្ថិភាព​ខ្ពស់​សំរាប់​សុខភាព​សាធាណៈ ​ហើយ​លោក​ក៏​មិន​ប្រឆាំង​នឹង​ការ​ប្រើប្រាស់​ទូរស័ព្ទ​ដែរ​ រូប​លោក​ផ្ទាល់​ក៏​ប្រើ​ទូរស័ព្ទ និង​ព្រម​ទាំង​មាន​ជំងឺ​មហារីក​ខួរក្បាល​ជាប់​ខ្លួន​ផង តែ​ការ​ប្រើប្រាស់​ទូរស័ព្ទ​ដៃ ពិត​ជា​អាច​បង្ក​គ្រោះថ្នាក់​សុខភាព ហើយ​យើង​អាច​រក​មធ្យោបាយ​ការពារ​បាន។ នេះ​បើ​តាម​ការ​អះអាង​របស់​លោក​សាស្ត្រាចារ្យ David Servan-Schreiber ដដែល។
ជាច្រើន​ឆ្នាំ​មក​ហើយ​ដែល​ចំណោទ​ជុំវិញ​សុវត្ថិភាព និង គ្រោះថ្នាក់​នៃ​ការ​ប្រើ​ប្រាស់​ទូរស័ព្ទ​ដៃ​បាន​ក្លាយ​ជា​កង្វល់​ធំ​មួយ​ របស់​អ្នក​ស្រាវជ្រាវ និង​ក្រុម​អ្នក​វេជ្ជសាស្ត្រ។ តើ​ទូរស័ព្ទ​ដៃ​ពិត​ជា​មាន​គ្រោះថ្នាក់​ដល់​សុខភាព​មែន​ឬ ? កាលពី​ឆ្នាំ ២០០០ អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា​ការ​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ចាប់​ រលក​សម្លេង​ទំនង​ជា​បង្ក​គ្រោះថ្នាក់​ផ្ទាល់​ដល់​ខួរក្បាល។ ប្រសិន​បើ​និយាយ​ទូរស័ព្ទ​ដៃ​យូរ ជាប់​រយៈពេល​ប្រមាណ​២០​នាទី​ជាប់​ឥត​ឈប់ នោះ​នឹង​ធ្វើ​ឲ្យ​ផ្នែក​ខាង​ក្រៅ​ត្រចៀក​ឡើង​សីតុណ្ហភាព។ ដូច្នេះ​សំរាប់​អ្នក​ឯកទេស​ជាច្រើន នៅ​ពេល​ប្រើ​ប្រាស់​ទូរស័ព្ទ​ដៃ​នេះ​យូរៗ​ទៅ អាដេអិន របស់​កោសិកា​ខួរ​ក្បាល នឹង​ចុះ​ទន់​ខ្យោយ ខូច​ខាត​រហូត​បង្ក​ទី​ជា​ដុំ​សាច់​ប្រភេទ​មហារីក។  ការ​សិក្សា​ដែល​ មាន​ពី​មុនៗ​មក ពុំ​គ្រប់គ្រាន់​សំរាប់​សរុប​សេចក្តី​ថា ទូរស័ព្ទ​ដៃ​ពិតជា​មូលហេតុ​ចំបង​នៃ​គ្រោះ​កើត​ដុំ​សាច់​ប្រភេទ​មហារីក និង​ធ្វើ​ឲ្យ​ខូច​សុខភាព​ឡើយ ប៉ុន្តែ​ការសិក្សា​ចុង​ក្រោយ​វិភាគ​ឃើញ​ថា នៅ​ពេល​កំពុង​និយាយ​ទាក់​ទង​គ្នា ដែន​ម៉ាញេទិញ​ដែល​ទូរស័ព្ទ​ដៃ​បញ្ចេញ​នោះ អាច​ជ្រាប​ចូល​ទៅ​ក្នុង​ខ្លួន​មនុស្ស​ដោយ​ពិត​ជាក់​ស្តែង ទោះ​ជា​ដែនម៉ាញេទិច មាន​កំរិត​ស្រប​នឹង​បទដ្ឋាន​សំរាប់​រក្សា​សុវត្ថិភាព​ក៏ដោយ។​ ដែន​ម៉ាញេទិច ជ្រាប​ចូល​ក្នុង​ខួរក្បាល ធ្វើ​ឲ្យ​មាន​ការ​សំយោគ​ចេញ​ជា​ប្រូតេអ៊ីន​ច្រើន បង្ក​បង្កើត​ឲ្យមាន​stress។​ ដែន​ម៉ាញេទិច​អាច​ជ្រាប​ចូល​ក្នុង​ខ្លួន​មនុស្ស​ជាពិសេស​ត្រង់​ខួរក្បាល ដូច្នេះ​ហើយ​បាន​ជា​កុមារ​អាច​ទទួល​រងគ្រោះ​ខ្លាំង​ជាង​មនុស្ស​ចាស់ ​ព្រោះ​ខួរក្បាល​កុមារ​មាន​ទំហំ​តូច​នៅ​ឡើយ។
ការ​ប្រើប្រាស់​ ទូរស័ព្ទ​ដៃ អាច​ជួយ​ជំរុញ​ឲ្យ​មាន​ជា​ដុំ​សាច់ -ដុំសាច់​របស់​ស្រោម​សសៃ​ប្រសាទ​វិវត្តិ​យូរៗ​​ទៅ ទៅ​ជា​មហារីក និង​ជំរុញ​ឲ្យ​មាន​ជំងឺ​មហារីក​ខួរក្បាល​ជាពិសេស​នៅ​ផ្នែក​ខាង​ត្រចៀក​ ស្តាប់​​ទូរស័ព្ទ​ច្រើន។ បើ​តាម​អ្នក​ស្រាវជ្រាវ​ជនជាតិ ស៊ុយអែត គ្រោះ​កើត​ដុំ​សាច់​ប្រភេទ​មហារីក នៅ​ផ្នែក ខាង​ដាក់​ទូរស័ព្ទ​ស្តាប់​ឡើង​គុណ​ទ្វេ​ជា​ពីរ​​ក្នុង​រយៈពេល​នៃ​ការ​ ប្រើប្រាស់​ទូរស័ព្ទ​តែ ១០​ឆ្នាំ​ប៉ុណ្ណោះ។ អ្នក​ស្រាវជ្រាវ​អាមេរិក​បាន​បន្ថែម​ទៀត​ថា កុមារ​អាច​នឹង​ជួប​គ្រោះ​កើត​ជំងឺ​មហារីក​ឈាម ដោយសារ​ការ​កើន​ឡើង​នៃ​ចំនួន​គ្រាប់​ឈាម​ស។
ដូច្នេះ​ក្នុង​ពេល​ដែល ​ការ​សិក្សា​ស្រាវជ្រាវ​បាន​ពុំ​ទាន់​អាច​ជូន​លទ្ធផល​ជាក់​ស្តែង​ជា​ផ្លូវ​ ការ លោក​សាស្ត្រាចារ្យ​សូម​ណែនាំ​ដល់​ឪពុកម្តាយ​ព្រម​ទាំង​អ្នក​ប្រើប្រាស់ ទាំង​ឡាយ​ឲ្យ​ប្រុងប្រយ័ត្ន និង​អនុវត្ត​តាម​ការ​ណែនាំ​ខាងក្រោម ដើម្បី​ការពារ​សុខភាព​សំរាប់​ថ្ងៃ​អនាគត។
លោក​សាស្ត្រាចារ្យ និង ក្រុម​ហត្ថលេខី​នៃ​សេចក្តី​អំពាវនាវ​ស្តីពី​គ្រោះថ្នាក់​នៃ ទូរស័ព្ទ​ដៃ សូម​ផ្តល់​ដំបូន្មាន​ដល់​អ្នក​ប្រើប្រាស់​ទូរស័ព្ទ​ដៃ​ទាំងអស់ ឲ្យ​គោរព​តាម​វិធានការ​ការពារ​សំខាន់ៗ​ទាំង ឡាយ សំរាប់​មនុស្ស​ពេញវ័យ និង សំរាប់​កុមារ​រួម​មាន ៖
- មិន​ត្រូវ​អនុញ្ញាត​ឲ្យ​កុមារ​អាយុ​ក្រោម ១២ ឆ្នាំ​និយាយ​ទូរស័ព្ទ​ដៃ​ទេ លើកលែង​តែ​ករណី​បន្ទាន់​ខ្លាំង ឬ រហូត​ដល់​អាយុ​១៥​ឆ្នាំ​រឹត​តែ​ប្រសើរ។
និយាយ ​ទូរស័ព្ទ​ដៃ ដាក់​ជាប់​ត្រចៀក គួរ​តែ​មាន​រយៈពេល​ខ្លី។ បី​នាទី​យ៉ាង​យូរ​បំផុត។ ហើយ​សាក​ល្បង​ដាក់​ទូរស័ព្ទ​ឲ្យ​ឆ្ងាយ​ពី​ត្រចៀក-បាន​កាន់​តែ​ឆ្ងាយ​កាន់តែ​ ប្រសើរ ឬ​ពុំ​ដូច្នោះ​ទេ បើក​សម្លេង​ឲ្យ​ឮ​ខ្លាំង ឬ​ប្រើ​ប្រដាប់​ស្តាប់​ពាក់​នៅ​នឹង​ត្រចៀក និង​ត្រូវ​ប្តូរ​ត្រចៀក​ស្តាប់​ឲ្យ​បាន​ញឹក ញាប់។
- គួរ​ចៀសវាង​កុំ​ប្រើ​ទូរស័ព្ទ​នៅ​ពេល​ជិះឡាន ជិះ​មូតូ ក្នុង​រទេះ​ភ្លើង ឬ ដើរ​បណ្តើរ​និយាយ​បណ្តើរ នៅ​ទីកន្លែង​ប្រជុំ​ជន មាន​សម្លេង និង​ចរាចរណ៍​​ច្រើន កន្លែង​ដែល​អាច​មាន​ដែន​ម៉ាញេទិច​ជុំវិញ​ខ្លួន។
- ​ លោកស្រី Catherine Gouhier បាន​ចូលរួម​ចំនែក​ជាមួយ​លោក​សាស្ត្រាចារ្យ David Servan-Schreiber ដោយ​ពន្យល់​ថា តោង​កុំ​ដាក់​ទូរស័ព្ទ​ជាប់​នឹង​ខ្លួន​អី។ ចំពោះ​បុរស​បើ​ដាក់​ទូរស័ព្ទ​នៅ​ហោបៅ​ខោ​មុខ បុរស​នោះ​អាច​នឹង​ជួប​ជំងឺ​អត់​កូន និង​មិន​ត្រូវ​ដាក់​នៅ​ជិត​បេះដូង​ទេ។
- ដំបូន្មាន​ចុង​ក្រោយ​ ដែល​លោក​សាស្ត្រាចារ្យ​សូម​ផ្តែផ្តាំ សូម​កុំ​ចុច​បញ្ជូន​ភ្លាម លើក​ដាក់​ផ្អិប​នឹង​ត្រចៀក​ស្តាប់​ភ្លាម ពោល​គឺ​ត្រូវ​រង់ចាំ ដៃ​គូ​សន្ទនា​លើក « អាឡូ »សិន សឹម​យក​មក​ដាក់​ក្បែរ​ត្រចៀក​ស្តាប់ និង​និយាយ។

អាហារកាត់បន្ថយការស្រមុក

ប្រសិនបើអ្នក ជាមនុស្សដែល មានបញ្ហា ដេកស្រមុក អាហារខាងក្រោមនេះ អាចជួយអ្នកបាន ៖
១-ម្ទេសខ្មាំង
សារធាតុ ខេបសៃស៊ីន ក្នុងម្ទេស គឺជាឱសថ ដ៏វិសេសមួយ ដែលជួយកាត់បន្ថយ ដំណើររួមចូល នៃសាច់ដុំជុំវិញ បំពង់ខ្យល់ ធ្វើឱ្យផ្លូវដង្ហើម ស្រឡះល្អ កាត់បន្ថយបញ្ហា ក្នុងប្រព័ន្ធដង្ហើម ។
២-ភេសជ្ជៈ ក្តៅឧណ្ហៗ
ប្រសិនបើយើង បានផឹកទឹកក្តៅ ឧណ្ហៗមួយកែវ មុនចូលដេក វានឹងជួយឱ្យ ដេកលក់ស្រួល ។ ប៉ុន្តែ​ទឹក​ធម្មតា មិនទាន់ មានប្រសិទ្ធភាព គ្រប់គ្រាន់នៅឡើយទេ យកល្អគឺផឹក ទឹកក្តៅឧណ្ហៗ លាយ​ទឹកឃ្មុំ ទឹកដោះគោ ឆុងក្តៅឧណ្ហៗ ឬទឹកឱសថ បុរាណ ក្តៅឧណ្ហៗ ទើបជា ការប្រសើរ ។
៣-ខ្ទឹមក្រហម
ខ្ទឹមក្រហម មិនគ្រាន់តែជាថ្នាំ ដ៏ល្អរបស់អ្នក ដែលមានខ្លាញ់ ក្នុងសរសៃឈាម ប៉ុណ្ណោះទេ ថែម​ទាំង​ជួយ បំបាត់ផ្តាសាយ ជួយឱ្យបំពង់-ក មានសំណើម ប្រព័ន្ធដង្ហើម ធ្វើការបានល្អ ។ ដើម្បីទទួល ប្រយោជន៍ ពីខ្ទឹមក្រហម មិនចាំបាច់ យកមក ទទួល ទានតែមួយមុខ នោះទេ យើងអាចយកមក ញីឱ្យភាយ ចេញប្រេង រួចយកមកហិត ក៏ទទួលបាន ប្រសិទ្ធភាព មិនចាញ់គ្នាដែរ ។
៤-ខ្ញី
បើអ្នកមិនចូលចិត្ត ទទួលទានខ្ញី ស្រស់ទេ ត្រូវដំខ្ញីចាស់ឱ្យបែក រួចដាក់ ស្ងោរក្នុងទឹកក្តៅ ដាក់ស្ករ​ចូលបន្តិច នោះអ្នកនឹងបាន ទឹកខ្ញីក្តៅៗ ដែលមាន ប្រសិទ្ធភាព ក្នុងការសម្រួល ប្រព័ន្ធដង្ហើម ឱ្យ​ដំណើរការ បានស្រួល ។
៥-ជីរលីងលាក់
ជីរលីងលាក់ មានឥទ្ធិពលបំបាត់ ផ្តាសាយ ព្យាបាលអាការ រលាកបំពង់ខ្យល់ ជួយឱ្យប្រព័ន្ធដង្ហើម ដំណើរការល្អ ដែលអាចជួយឱ្យអ្នក ដេកលក់ស្កប់ស្កល់ គ្មានសំឡេងស្រមុក ៕

ផឹកកាហ្វេ លាយជាមួយស្ករ ជួយពង្រឹង ការចង​ចាំ


មនុស្សជាច្រើន ផឹកកាហ្វេ ជារៀងរាល់ព្រឹក មុនពេល ចាប់ផ្តើមធ្វើការ របស់គេ ប៉ុន្តែការ ស្រាវជ្រាវថ្មី មួយបានបង្ហាញថា កាហ្វេនឹងផ្តល់ អត្ថប្រយោជន៍ កាន់តែច្រើន ថែមទៀត ចំពោះខួរក្បាល ប្រសិនបើគេផឹកវា លាយជាមួយស្ករ ។
អ្នកវិទ្យាសាស្ត្រ នៅសាកលវិទ្យាល័យ បាសេឡូណា ក្នុងប្រទេស អេស្ប៉ាញ បានរកឃើញថា ការផឹកកាហ្វេ និង ស្ករ នៅពេលតែមួយ ជួយជំរុញ សមត្ថភាព របស់ខួរក្បាល ច្រើនជាង ការផឹកកាហ្វេ ឬផឹកទឹក ដាច់ដោយឡែកពីគ្នា ។ ឥឡូវនេះ អ្នក ស្រាវជ្រាវជឿជាក់ថា ទាំងកាហ្វេ និង ស្ករ បង្កើនប្រសិទ្ធភាព ឱ្យគ្នាទៅវិញទៅមក ក្នុងការជំរុញ សមត្ថភាព ខួរក្បាល ដូចជា ការចងចាំ និង ការយកចិត្ត ទុកដាក់ ល្អជាងមុនជាដើម ។
លទ្ធផលនៃការ ស្រាវជ្រាវនេះ ទទួលបានពី ការស្កេន ខួរក្បាល នៃអ្នកស្ម័គ្រចិត្ត ដែលអ្នកស្រាវជ្រាវ បានធ្វើតេស្តិ៍ បន្ទាប់ពីពួកគេ ផឹកកាហ្វេ លាយជាមួយស្ករ ផឹកកាហ្វេសុទ្ធ អត់មានលាយស្ករ និង ហូបស្ករ ឬ ផឹកទឹកស្ករ ។
លទ្ធផលដែលគេ បានចុះផ្សាយ នៅក្នុងព្រឹត្តិបត្រ Human Psychophar-macology អះអាងថា កាហ្វេលាយស្ករ គឺជាវិធីដ៏ល្អបំផុត ដើម្បីត្រៀម ខួរក្បាល សម្រាប់ថ្ងៃដ៏ មមាញឹក នាពេលខាងមុខ ។
សម្រាប់អ្នក ផឹកកាហ្វេ ដែលមិនចូលចិត្ត ផឹកជាមួយស្ករ ក៏ទទួលបាន អត្ថប្រយោជន៍ ដូចគ្នាដែរ ប្រសិនបើគេ ហូបអាហារ ដែលមាន សារធាតុស្ករ ពេលផឹកកាហ្វេ ។
យោងតាម សមាគមកាហ្វេ របស់អង់គ្លេស បានឱ្យដឹងថា ប្រជាជនអង់គ្លេស ផឹកកាហ្វេ ប្រមាណ ៧០ លានពែង ក្នុងមួយថ្ងៃ ដែលអ្នកផឹកកាហ្វេ ជាងពាក់កណ្តាល តែងលាយ ជាមួយស្ករ នៅពេលផឹក ។
គេធ្លាប់បាន ដឹងថា ជាតិកាហ្វេអ៊ីន គឺជាចលករ ជំរុញសមត្ថភាព ខួរក្បាល ហើយអាចការពា រភាពងងុយដេក និង ភាពហត់នឿយ ។
ការសិក្សាមុនៗ ថែមទាំងបាន អះអាងថា ការផឹកកាហ្វេ បីពែងក្នុងមួយថ្ងៃ អាចកាត់បន្ថយ គ្រោះថ្នាក់នៃការ កើតរោគភ្លេច ការចងចាំ បានយ៉ាងច្រើន គួរឱ្យកត់សម្គាល់ ។ គេក៏ធ្លាប់បាន ដឹងដែរថា សារធាតុគ្លុយកូស ដែលជា ស្ករមួយប្រភេទ គឺជាថាម ពលចម្បង ដែលកោសិកា ខួរក្បាលត្រូវការ ដើម្បីឱ្យបំពេញ មុខងារបានល្អ ។
អ្នកវិទ្យាសាស្ត្រ បាននិយាយថា ការស្រាវជ្រាវ បង្ហាញថា ខួរក្បាលបំពេញ មុខងារកាន់តែ មានប្រសិទ្ធភាព នៅពេល ជាតិកាហ្វេអ៊ីន លាយឡំជាមួយ ជាតិស្ករ ។
បណ្ឌិត ហ្សូសេប សេរ៉ា ហ្គ្រាប៊ូឡូសា ដែលជាអ្នកដឹកនាំ ការស្រាវជ្រាវ បាននិយាយថា “សារធាតុ ទាំងពីរនេះ ជំរុញសមត្ថភាព ខួរក្បាល ដោយបង្កើន ប្រសិទ្ធភាពនៃ ផ្នែកចំនួនពីរ នៃខួរក្បាលដែល គ្រប់គ្រងលើ ការយកចិត្តទុកដាក់ និង ការចងចាំ” ៕

ការ៉ុត និងបន្លែបៃតងអាចនឹងទប់ស្កាត់ មហារីក​សុដន់

ការបរិភោគ បន្លែឱ្យបាន ច្រើនដូចជា ការ៉ុត ប៊្រូខូលី ស្ពៃក្តោប និង បន្លែបៃតង ផ្សេងទៀត អាចនឹងជួយ កាត់បន្ថយ គ្រោះថ្នាក់ មហារីកសុដន់ ពិសេស មហារីកសុដន់ ប្រភេទកាចសាហាវ ដែលច្រើនកើត លើស្ត្រីអាមេរិក ដើមកំណើត អាហ្វ្រិក ។ នេះ បើយោងតាម ការស្រាវជ្រាវ ដ៏ធំមួយដែល ចេញផ្សាយ លទ្ធផល កាលពី ពេលថ្មីៗនេះ ។
បើយោងតាម មជ្ឈមណ្ឌល ត្រួតពិនិត្យ និង ទប់ស្កាត់ជំងឺ បានឱ្យដឹងថា មហារីកសុដន់ គឺជាជំងឺ ប្រហារជីវិត លំដាប់លេខពីរ សម្រាប់ស្ត្រី អាមេរិក ទាំងស្បែកខ្មៅ និង ស្បែកស ។ គេប៉ាន់​ប្រមាណថា ស្ត្រីអាមេរិកម្នាក់ ក្នុងចំណោម ៨ នាក់ កើតរោគ នេះនៅដំណាក់ កាលណាមួយ នៃជីវិត​របស់ ពួកគេ ទោះជាកត្តាអាយុ តំណពូជ និង បរិស្ថាន រួមចំណែកធ្វើឱ្យ ការប្រឈមនឹង រោគ​នេះ​កើនឡើង ក៏ដោយ ។
អ្នកស្រី ប៊ូកស៍ និង សហការីចង់ ដឹងឱ្យច្បាស់ថា តើផ្លែឈើ និង បន្លែ ផ្តល់ អត្ថប្រយោជន៍ ចំពោះ​ស្ត្រី​ដែល តែងបរិភោគវា ឬអត់ ពិសេសចង់ដឹងថា តើអាចមាន ប្រសិទ្ធភាព ជួយទប់ស្កាត់ រោគកាចសាហាវ នេះបានឬទេ ?
ក្រុមការងារ អ្នកស្រីបានធ្វើការ តាមដាន ចំណីអាហារ និង សុខភាពរបស់ ស្ត្រីអាមេរិកាំង ស្បែកខ្មៅ ចំនួន ៥០.០០០ នាក់ នៅជុំវិញ សហរដ្ឋអាមេរិក ដោយចំណាយពេល រហូតដល់ទៅ ១២ ឆ្នាំ ។ ក្នុងអំឡុងពេលនេះ ស្ត្រីចំនួន ១.៣០០ នាក់ បាន កើតរោគ មហារីកសុដន់ ។
ទោះបីជាយ៉ាងណា ក៏ដោយ អ្នកស្រាវជ្រាវ បានរកឃើញថា ស្ត្រីបរិភោគបន្លែ យ៉ាងតិចពីរដង ក្នុងមួយថ្ងៃ មានអត្រាកើតរោគ មហារីកសុដន់ ៤០ ភាគរយ តិចជាងស្ត្រីទាំងឡាយ ដែលបរិភោគបន្លែ តិចជាង ៤ ដង ក្នុងមួយសប្តាហ៍ ។
លើសពីនេះទៀត អ្នកស្រាវជ្រាវបាន រកឃើញ ប្រភេទបន្លែ មួយចំនួនដែលមាន ប្រសិទ្ធភាពកាត់បន្ថយ រោគមហារីកសុដន់ គ្រប់ប្រភេទ ដែលក្នុងនោះ រួមមាន ប៊្រូខូលី បន្លែបៃតង ស្ពៃក្តោប និង ការ៉ុត ។ ឧទាហរណ៍ ស្ត្រីដែលបរិភោគ ការ៉ុតយ៉ាងតិច បីដង ក្នុងមួយសប្តាហ៍ មានអត្រាគ្រោះថ្នាក់ ក្នុងការកើតរោគ មហារីកសុដន់ ១៧ ភាគរយ ទាបជាងស្ត្រី ដែលហូបការ៉ុត តិចជាងម្តង ក្នុងមួយខែ ។
អ្នកស្រី ប៊ូកស៍ បាននិយាយថា “វាប្រាកដ ណាស់ថា បន្ថែមពីលើ អត្ថប្រយោជន៍ សក្តានុពល ក្នុងការប្រឆាំងរោគ មហារីកសុដន់ ការបរិភោគបន្លែច្រើន អាចនាំឱ្យទទួល បានផលប្រយោជន៍ ខាងសុខភាព ជាច្រើនទៀត ដូចជាកាត់បន្ថយ ជំងឺបេះដូង ជាដើម ។ ដូច្នេះពួកយើង ណែនាំឱ្យស្ត្រី ទាំងឡាយព្យាយាម បង្កើនការបរិភោគបន្លែ ជារៀងរាល់ថ្ងៃ” ៕

ទឹក​ដោះ​គោ​សុទ្ធ​​ព្រមទាំង​ផលិត​ផល​​ធ្វើ​ពី​ទឹក​ដោះ​គោ ​អាចជួយ​ទប់​ស្កាត់ការ​កើត​ជំងឺទឹក​នោម​ផ្អែម​ប្រភេទ​2



ទឹកដោះគោ (រូបថតបរទេស)
យោង​តាម​ការ​សិក្សា​ថ្មី​មួយបាន​លើក​ឡើង​ថា ជំងឺទឹក​នោម​ផ្អែម​ប្រភេទ​២ អាច​ត្រូវ​បាន​ទប់​ស្កាត់​ ដោយ​ការ​ប្រើ​ប្រាស់​ទឹក​ដោះ​គោ​ ព្រម​ទាំង​ផលិត​ផល​ធ្វើ​ពី​ទឹក​ដោះ​គោ​។​ ការ​សិក្សា​របស់​មហាវិទ្យា​ល័យ​ជាន់​ខ្ពស់​​អាមេរិក​ឈ្មោះ Harvard School of Public Health​ ខាងលើ​នេះ​ បាន​បំបាត់​ចោល​នូវ​ការ​ភ័យ​ខ្លាច​ទាំង​ឡាយ​ដែល​ថា ​ការ​ប្រើ​ប្រាស់​ទឹក​ដោះ​គោ​ ព្រម​ទាំង​ផលិត​ផល​​ធ្វើ​ពី​ទឹក​ដោះ​គោ​​យ៉ាង​ទៀង​ទាត់​អាច​មិន​មាន​ សុវត្ថិភាព​ចំពោះ​ជំងឺ​​ទឹក​នោម​ផ្អែម​។​ បណ្តា​អ្នក​ស្រាវ​ជ្រាវ​បាន​រក​ឃើញ​ថា​ អាស៊ីដ​ឈ្មោះ​ Trans-palmitoleic (ជា​ប្រភេទ​ខ្លាញ់​មាន​នៅក្នុង​ទឹក​ដោះ​គោ​ ព្រម​ទាំង​ផលិត​ផល​ធ្វើ​ពី​ទឹក​ដោះ​ដែល​យក​មក​ពី​ទឹក​ដោះ​គោ​ ទឹក​ដោះ​ពពែ​ និង​ទឹក​ដោះ​ចៀម​) អាចបន្ថយ​អត្រា​នៃការ​កើត​ជំងឺ​​ទឹក​នោម​ផ្អែម​ប្រភេទ​២ បាន​ដល់​ទៅ​ជិត​៦០​%។​ លទ្ធផល​នៃការ​សិក្សា​ដែល​បាន​ចុះ​ផ្សាយ​នៅក្នុង​ព្រឹត្តិ​ប័ត្រ​ព័ត៌មាន​ វេជ្ជសាស្រ្ត​នេះ ​គឺជា​ការ​បំភ្លឺ​ផ្លូវ​លើ​ប្រធាន​បទ​សុខភាព​​ចំនួន​៣.៧៣៦ ក្នុង​រយៈ​ពេល​២ទសវត្ស​​កន្លង​ទៅ​នេះ​។​ អំឡុង​ពេល​នៃការ​សិក្សា ​បណ្តា​អ្នក​ស្រាវ​ជ្រាវ​​បាន​ធ្វើ​ការ​កត់​​ចំណាំ​អាស៊ីដ​ខ្លាញ់​ គ្លុយ​កូស​ ​​និង​កម្រិត​អាំង​ស៊ុយលីន​ នៅក្នុង​ឈាម​​អ្នក​ស្ម័គ្រចិត្ត​ធ្វើ​ពិ​សោធន៍​។
ក្រោយ​ពី​ការ​ពិ​សោធន៍​ អ្នក​ស្រាវ​ជ្រាវ​បាន​រក​ឃើញ​ថា​ បើ​ប្រៀប​ធៀប​អ្នក​ដែល​មាន​កម្រិត​អាស៊ីដ Trans-palmitoleic ក្នុង​កម្រិត​ទាប​បំផុត ​ទៅ​នឹង​អ្នក​ដែល​មាន​កម្រិត​​អាស៊ីដ Trans-palmitoleic ក្នុង​កម្រិត​ខ្ពស់​បំផុត​​នៅក្នុង​ឈាម​ឃើញ​ថា​ មាន​អត្រា​នៃការ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​តិច​ជាង​៣ដង​ ជា​ពិសេស​ថែម​ទៀត​ កម្រិត​អាស៊ីដ​ Trans-palmitoleic ខ្ពស់​ជាប់​ទាក់​ទង​នឹង​កម្រិត​ខ្ពស់​របស់​លីប៉ូ​ប្រូ​តេអ៊ីន​ HDL និង ​Good Cholesterol ការ​ទប់​ទល់​អាំង​ស៊ុយលីន​ក្នុង​កម្រិតទាប​​ និង​អត្រា​នៃការ​កើត​រោគ​ធាត់​កាន់​តែ​ទាប​ទៅ​។ ថ្វី​ដ្បិត​តែ​វា​នៅ​មិន​ទាន់​ច្បាស់​ថា​ ការ​ប្រើ​ប្រាស់​ទឹកដោះគោ​​ដោយ​របៀប​ណា​អាច​កាត់​បន្ថយ​​ការ​កើត​ជំងឺ​ទឹក​ នោម​ផ្អែម​ក៏​ដោយ​ តែ​ការ​សិក្សា​នេះ​បាន​បង្កើត​ឱ្យ​​មាន​ការ​ជាប់​ទាក់​ទង​គ្នា​យ៉ាង​ច្បាស់​ លាស់​​មួយ​ រវាង​ការ​កើន​ឡើង​កម្រិត​អាស៊ីដ​ Trans-palmitoleic និង​ការ​ថយ​ចុះ​អត្រា​នៃការ​​កើត​ជំងឺ​​ទឹក​នោម​ផ្អែម​។ ​បណ្តា​អ្នក​ស្រាវ​ជ្រាវ​យល់​ឃើញ​ថា​ អាស៊ីដ ​Trans-palmitoleic ​អាច​នឹង​ប្រមែ​ប្រមូល​យក​អាស៊ីដ​ Cis-palmitoleic ​(ជា​អាស៊ីដ​ខ្លាញ់​ដែល​ធ្វើ​​សំយោគ​នៅក្នុង​រាង​កាយ​មនុស្ស​តាម​ធម្មជាតិ)។ ​ តាម​ការ​សិក្សា​ជាច្រើន​លើ​​សត្វ​បាន​បង្ហាញ​ថា​អាស៊ីដ​ Cis-palmitoleic​ អាច​រារាំង​ជំងឺ​​ទឹក​នោម​ផ្អែម​។​ ទោះ​បី​​ជា​យ៉ាង​ណា​ អ្នក​ដឹក​នាំ​ការ​ស្រាវ​ជ្រាវ​បាន​បញ្ជាក់​ថា​ ការ​ស្រាវ​ជ្រាវ​ពិ​សោធន៍​បន្ថែម​ទៀត​ ចាំ​បាច់​ត្រូវ​តែ​ធ្វើ​ដើម្បី​បង្កើត​បាន​វិធី​សាស្រ្ត​​ព្យាបាល​។
លទ្ធផល​នៃការ​សិក្សា​របស់​មហាវិទ្យា​ល័យ​ជាន់​ខ្ពស់​​អាមេរិក​ឈ្មោះ Harvard School of Public Health ខាងលើ​នេះ​ វា​ហាក់​ផ្ទុយ​គ្នា​ទៅ​​នឹង​ការ​ណែនាំ​ពី​ការ​ទទួល​ទាន​ប្រចាំ​ថ្ងៃ​របស់​ បណ្តា​សមាគម​ជំងឺ​ទឹក​នោម​ផ្អែម​ ​ដែល​បណ្តា​អ្នក​ជំនាញ​ខាង​ជំងឺ​​ទឹក​នោម​ផ្អែម​ ជា​ធម្មតា​បាន​ស្នើ​សុំ​​ឱ្យ​​មាន​ការ​កម្រិត​ពី​ចំនួន​ប្រើ​ប្រាស់​ទឹក​​ ដោះ​គោ​ ប៊័រ​និង​ការ៉េម​។ ​ទោះ​បី​ជា​ការ​សិក្សា​មួយ​ចំនួន​​កាល​ពី​លើក​មុន​បាន​រក​ឃើញ​ពីការ​ជាប់​ ទាក់​ទង​គ្នា​ដោយ​ផ្ទាល់​រវាង​ការ​ទទួល​ទាន​ប្រភេទ​ខ្លាញ់​ Saturated Fats និង​អត្រា​នៃការ​កើត​មាន​​ជំងឺ​​ទឹក​នោម​ផ្អែម​ក្នុង​កម្រិត​ខ្ពស់​ក៏​ដោយ ក៏​ការ​សិក្សា​មួយ​ចំនួន​បាន​បង្ហាញ​ថា​ អត្ថ​ប្រ​យោជន៍​នៃការ​ប្រើ​ប្រាស់​ផលិត​ផល​ធ្វើ​ពី​ទឹ​ក​ដោះ​សត្វ​ ​​សំខាន់​​ជាង​គ្រោះ​ថ្នាក់​ចំពោះ​ការ​ប្រើ​ប្រាស់​ផលិត​​ផល​ទាំង​នេះ​។ ​ការ​កើត​មានភាព​មិន​ប្រក្រតី​នៃការរំ​លាយ​អាហារ ​អាច​ត្រូវ​បាន​រារាំង​ ឬ​បង្អាក់​​ដោយ​ការ​ប្រើ​ប្រាស់​ទឹក​ដោះ​គោ​ចន្លោះ​ពី​១/៣​ទៅ​១ផាញ (pint,1pint=0,47លីត្រ) ក្នុង​​មួយ​ថ្ងៃ​។ ​លើ​សពី​នេះ​ សារ​ធាតុ​កាល់​ស្យូម​ក្នុង​ផលិត​ផល​ធ្វើ​ពី​​ទឹក​ដោះ​គោ​ អាច​ជួយ​ទប់​ស្កាត់​ការ​ធាត់​លើស​ទម្ងន់​ដែល​ជា​មូល​ហេតុ​សំខាន់​នៃ​ភាព​ធន់ ​របស់​អាំង​ស៊ុយលីន​៕

ព្យាបាល​អង្គែ​និង​សក់​ជ្រុះ

អង្គែ​ជា​ឧបសគ្គ​ដែល​ធ្វើ​អោយ​យើង​មិន​ហាន​ទៅ​ស្និទ្ធស្នាល​ជា​មួយ​ អ្នក​ដទៃ​ ហើយ​វា​ថែម​ទាំង​រំខាន​អារម្មណ៍​ធ្វើ​ការ​របស់​យើង​ទៀត​ផង។មាន​អង្គែ​នៅ​លើ​ ក្បាល​ ហាក់បីដូចជា​មាន​អារម្មណ៍​មិន​ស្រួល​ក្នុង​ចិត្ត​សោះ អញ្ចឹង​ធ្វើ​យ៉ាង​ណា?​ ត្រូវ​តែ​កម្ចាត់​វា​ចោល​ ដូច្នេះ​ Cambodia2day.com សូម​ណែនាំ​ពី​វិធីសាស្រ្ត​ដ៏​មាន​ប្រសិទ្ធភាព​ងាយៗដូច​ខាង​ក្រោម៖
ប្រើ​ក្រូចសើច​ ៥ផ្លែ យក​ទៅ​អាំង​លើ​ភ្លើង​អោយ​ក្តៅ​ រួច​ពុះ​ជា​ពីរ​ ច្របាច់​យក​តែ​ទឹក​ដាក់​កែវ​ទុក។បន្ទាប់​មក​កក់​សក់​នឹង​សាប៉ូ​អោយ​ស្អាត​។ ជូត​សក់​អោយ​រាង​ស្ងួត​បន្តិច រួច​លាប​ទឹក​ក្រូច​សើច​អោយ​សព្វ​សរសៃ​សក់​ និង​យក​ក្រូច​សើច​ពុះ​ជា​ពីរ​ដែល​នៅ​សល់​ មក​ត្រដុស​អោយ​សព្វ​ស្បែក​ក្បាល​ ទុក​ចោល​ប្រមាណ​១០​នាទី​ ទើប​លាង​ចេញ​អោយ​ស្អាត ដោយ​មិន​ចាំបាច់​កក់​សក់​ម្តង​ទៀត​។
វិធី​ទី​២ យក​ទឹក​ខ្មេះ​កន្លះ​កែវ​ លាយ​ជាមួយ​នឹង​ទឹក​ធម្មតា​ពាក់​កណ្តាល​ទឹក​ខ្មេះ។​ទៅ​ងូត​ទឹក​ កក​សាប៉ូ​អោយ​ស្អាត​ បន្ទាប់​មក​ជូត​អោយ​ជិត​ស្ងួត​ ហើយ​យក​ទឹក​ខ្មេះ​ដែល​បាន​លាយ​រួច​នោះ​ ទៅ​កក់​សក់​អោយ​សព្វ​ស្បែក​ក្បាល​ បន្ទាប់​មក​លាង​ទឹក​អោយ​ស្អាត។
ធ្វើ​បែប​នេះ​រាល់​ សប្តាហ៍​ ស្បែក​ក្បាល​នឹង​ស្អាត អស់​​បញ្ហា​រឿង​អង្គែ ហើយ​សរសៃ​សក់​ក៏​មាន​សុខភាព​ល្អ​ មិន​ជ្រុះ​ងាយ​ទៀត​ឡើយ។

អាហារ​រក្សា​រាង

បច្ចុប្បន្ន​នេះ​នារីៗ ស្រលាញ់​រាង​របស់​ខ្លួន​ស្មើ​នឹង​ជីវិត​ ពេល​ដែល​មាន​រាង​ធាត់​មិន​សម​សួន​ សុខ​ចិត្ត​បង្អត់​អាហារ​ធ្វើ​បាប​ខ្លួន​ តែ​ឥឡូវ​កុំ​បារម្ភ​ទៀត​អី​ Cambodia2day​ នឹង​ណែនាំ​អ្នក​ទាំង​អស់​គ្នា​នូវ​អាហារ​មួយ​ចំនួន​ដែល​អាច​ថែរក្សា​រាងរៅ​ របស់​អ្នក​អោយ​នៅ​សមសួន​គួរ​ជា​ទី​គយគន់​រហូត។
១.​ អាហារ ៖ គួរ​តែ​ជា​ពពួក​សម្ល បន្លែ​ផ្សេងៗ ដែល​សំបូរ​ទៅ​ដោយ​ជាតិ​វីតាមីន​ និង​ខនិជ ដែល​ជា​ប្រភេទ​អាហារ​ផ្ដល់​ថាមពល​ដល់​រាង​កាយ​តិច និង​មិន​បង្ក​ឲ្យ​កើត​ការ​បន្សំ​របស់​កោសិកា​ខ្លាញ់។
២. ញ៉ាំ​ទឹក​អោយ​បាន​ច្រើន៖ យ៉ាង​ហោច​ណាស់​ក៏​២លីត្រ​​​ក្នុង​១ថ្ងៃ។
៣. ​អាហារ​​ធញ្ញ​ជាតិ៖ ត្រូវ​ញ៉ាំ​​ពពួក​អាហារ​ដូចជា​ អង្ករ​សំរូប​ ពោត​ សណ្ដែក​ ល្ង​ ត្រាវ​ ដំឡូង​ ​ជា​ប្រភេទ​អាហារ​ ដែល​ត្រូវ​ចំណាយ​ពេល​យូរ​ក្នុង​ការ​រំលាយ​និង​ស្រប​យក​ជីវជាតិ។ដូច្នេះ​ទើប​ វា​ធ្វើ​អោយ​ឆ្អែត​បាន​យូរ​ និង​ផ្ដល់​ថាមពល​បាន​យូរ​ផង​ដែរ។ជាង​នេះ​ទៅ​ទៀត​ ធញ្ញ​ជាតិ​ជា​ច្រើន​ប្រភេទ​ មាន​ជាតិ​ប្រូតេអ៊ីន​ ខនិជ​ និង​ជាតិ​សរសៃ​ ដែល​ចាំ​បាត់​ចំពោះ​រាង​កាយ​បំផុត។
៤. ទទួល​ទាន​ផ្លែឈើ​ស្រស់​អោយ​បាន​ច្រើន (លើក​លែង​ធូរេន)។
បើ​ញ៉ាំ​អាហារ​ដូច​បាន​រៀបរាប់​ខាង​លើ​បាន​ ធានា​ថា​រាងរៅ​របស់​អ្នក​ នឹង​ស្រស់​ស្អាត​សមសួន​ដូច​ចិត្ត​ប្រាថ្នា​ មិន​ចាំ​បាច់​ប្រើ​ថ្នាំ​សម្រក់​ទម្ងន់​នាំ​អោយ​មាន​គ្រោះ​ថ្នាក់​ដល់​សុខ​ ភាព​នោះ​ទេ

ការ​សំអាត​ផ្ទៃ​មុខ​ដែល​ត្រឹម​ត្រូវ

ដើម្បី​ទទួល​បាន​ផ្ទៃ​មុខ​ភ្លឺ​រលោង​ស្រស់​ថ្លា​គ្មាន​រោគ​នោះ វា​ទាម​ទារ​ទាំង​ស្រុង​អោយ​អ្នក​ស្វែង​យល់ ជា​ពិសេស​ទៅ​លើ​វិធី​ថែ​ទាំ​ដែល​គួរ​ដើ​រ​មុន​គេ​ជា​ដាច់​ខាត។ ការ​សំអាត​ផ្ទៃ​មុខ​ជា​កត្តា​មួយ​ដ៏​ចាំ​បាច់ និង​សំខាន់​បំផុត​សំរាប់​ជីវិត​យើង​ម្នាក់ៗ ដែល​មិន​អាច​ខក​ខាន​បាន ជា​ពិសេស​សុភាព​នារី​ដែល​នាង​ត្រូវ​តុប​តែង​ផ្ទៃ​មុខ​ជា​រៀង​រាល់​ថ្ងៃ។
កត្តា​ដែល​ចាំ​បាច់​តម្រូវ​អោយ​អ្នក​លាង​ជម្រះ​កំណក​ប្រេង​ម្សៅ ដោយ​ប្រើ​ឡេ​លុប​លាង​ផ្ទៃ​មុខ​មួយ​ជំហាន​ជា​មុន​សិន ទើប​ឈាន​ទៅ​រក​ការ​លុប​លាង​ដោយ​ប្រើ​ទឹក​ស្អាត​តាម​ក្រោយ ទើប​ចាត់​ទុក​ថា មាន​លក្ខណៈ​ស្អាត​បាត​បាន​គ្រប់​គ្រាន់ ព្រោះ​ពេល​ខ្លះ​អាច​មាន​គ្រាប់​ម្សៅ​ឬ​កំទេច​ជាតិ​ម្សៅ​ស្ទះ​នៅ​ក្នុង​រន្ធ​ រោម ធ្វើ​អោយ​ក្លាយ​ទៅ​ជា​រោគ​មុន​មុខ​បាន។ ក៏​ប៉ុន្តែ​គួរ​អោយ​សោក​ស្តាយ ព្រោះ​នៅ​ពេល​អ្នក​លុប​លាង​ផ្ទៃ​មុខ​ម្តង​ៗ​នរណា​ៗ​ក៏​តែង​គិត​ទុក​ដូច​គ្នា ​ថា ខ្លួន​ឯង​ធ្វើ​បាន​ល្អ​បំផុត ហើយ​ក៏​គិត​ថា​ធ្វើ​បាន​ត្រឹម​ត្រូវ​ទៀត​ផង។ ផ្ទុយ​ទៅ​វិញ​បែរ​ជា​មិន​បាន​គិត​ថា វិធី​ដែល​ខ្លួន​ឯង​ប្រតិបត្តិ​រាល់​ថ្ងៃ​នោះ ខ្វះ​លក្ខណៈ​គ្រប់​គ្រាន់​នៅ​ឡើយ​ដែរ។ បើ​តាម​ក្រុម​អ្នក​ជំនាញ​ខាង​ស្បែក​របស់​ជប៉ុន​ដែល​សិក្សា​ស្រាវ​ជ្រាវ​ កន្លង​មក​បាន​បង្ហើប​ប្រាប់​ពី​វិធី​លុប​លាង​មុខ​មិន​បាន​ត្រឹម​ត្រូវ គឺជា​បញ្ហា​ចម្បង​ដែល​នាំ​ឈាន​ឆ្ពោះ​ទៅ​រក​ការ​លេច​ចេញ​នូវ​អាការ​រោគ​មុន​ មុខ ឬ​រមាស់​ស្បែក​ដូច​ខាង​ក្រោម​នេះ ៖
-ពេល​លុប​លាង​ផ្ទៃ​មុខ​ប្រើ​កម្លាំង​ដៃ​ខ្លាំង​ពេក
មនុស្ស​ភាគ​ច្រើន​នាំគ្នា​គិត​ខុស​គ្នា​ដែល​ខ្លះ​ជា​ការ​ប្រើ​កម្លាំង​ដៃ​ ដុះ​ខ្លាំងៗ​វា​ជួយ​ជម្រះ​ផ្ទៃ​មុខ​បាន​ស្អាត​ល្អ ជា​ពិសេស​ច្រើន​ដុស​នៅ​ត្រង់​គែម​ថ្ពាល់ ឬ​ត្រង់​បបូរ​មាត់។ បើ​តាម​អ្នក​ជំនាញ​រឿង​ស្បែក​គេ​ប្រាប់​ថា ការ​ប្រើ​កម្លាំ​ដៃ​ដុស​ខ្លាំងៗ​នៅ​លើ​ផ្ទៃ​មុខ មិន​បាន​ជួយ​សំអាត​ដល់​រន្ធ​រោម​នោះ​ទេ ផ្ទុយ​ទៅ​វិញ​វា​ធ្វើ​អោយ​រលាក​ហើយ​របក​ស្បែក ឬ​ស្បែក​ឆាប់​ជាំ​ខ្មៅ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ សាច់​ម្សៅ​ឬ​វត្ថុ​ស្មោក​គ្រោក ដែល​ស្ទះ​នៅ​ក្នុង​រន្ធ​រោម​វា​ចេញ​មក​ដោយ​ខ្លួន​ឯង​ស្រាប់​ទៅ​ហើយ​មិន​ចាំ​ បាច់​ដល់​ប្រើ​កម្លាំង​ដៃ​ខ្លាំង​ពេក​នោះ​ទេ ជា​ពិសេស​អ្នក​មាន​ស្ថាន​ភាព​ស្បែក​ស្តើង​ងាយ​ធ្វើ​អោយ​រលាក​ស្បែក​ឆាប់​ជាង ​គេ។
-ប្រើ​ឡេ​លាប​មុខ​ត្រាំ​ទុក​យូរ​ពេក
មាន​អ្នក​ខ្លះ​នៅ​តែ​យល់​ច្រឡំ​រហូត​មក​ទល់​សព្វ​ថ្ងៃ​នេះ​ថា ការ​ប្រើ​ឡេ​ដុស​លាង​មុខ​ដោយ​ចំណាយ​ពេល​យូរ​ទាំង​ដុស ទាំង​ឈ្លី​លុញ ហើយ​ប្រើ​ទឹក​លាង​ជម្រះ​តាម​ក្រោយ​ទើប​ស្អាត​នោះ គឺ​ជា​ការ​យល់​ច្រឡំ។ ព្រោះ​ឡេ​លាង​មុខ​ជា​អ្នក​កំចាត់​សារ​ជាតិ​ខ្លាញ់​នៅ​លើ​ស្បែក​មុ​ខ បណ្តាល​អោយ​ស្បែក​មុខ​ប្រែ​សភាព​ទៅ​ជា​ក្រៀម​ស្ងួត​បាន។ ពេល​វេលា​ដុស​លុប​លាង​មុខ​ដែល​ល្អ​បំផុត​មិន​គួរ​លើស​ពី​មួយ​នាទី ឬ​ប្រមាណ​ជា​៤០​វិនាទី​ក៏​អាច​ស្អាត​បាន​ដែរ ហើយ​ស្បែក​ក៏​មិន​ស្ងួត​ពេក​នោះ​ទេ។
-ប្រើ​ឡេ​លាង​មុខ​មិន​ត្រូវ​និង​សភាព​ស្បែក
គ្រឿង​សំអាង​ដែល​ប្រើ​សម្រាប់​សំអាត​នោះ​មាន​ជា​ច្រើន​ប្រភេទ មាន​ទាំង​ប្រភេទ​ក្រែម ប្រភេទ​ហ្វូម និង​ប្រភេទ​ឡូ​ឆាន់។ សម្រាប់​អ្នក​មាន​សភាព​ស្បែក​ស្ងួត គួរ​ជ្រើស​រើស​ប្រើ​ប្រភេទ​ឡេ ព្រោះ​ក្នុង​នោះ​មាន​លាយ​ផ្សំ​ទៅ​ដោយ​ជាតិ​ប្រេង​ផ្តល់​អោយ​នូវ​សំណើម​មិន​ ធ្វើ​អោយ​ស្បែក​ទាញ​តឹង ក្រោយ​ពេល​លុប​លាង​មុខ​រួច។
ចំណែក​ប្រភេទ​ហ្វូម​វិញ​សក្តិ​សម​និង​អ្នក​មាន​សភាព​ស្បែក​ខ្លាញ់ ឬ​មនុស្ស​ក្រុម​យុវវ័យ​ដែល​ស្បែក​ឡើង​ខ្លាញ់​ច្រើន ព្រោះ​វា​ជួយ​លាង​ជម្រះ​ជាតិ​ខ្លាញ់​ចេញ។ រីឯ​ប្រភេទ​ឡូឆាន់​ដែល​មាន​សភាព​មិន​ស្អិត​នោះ​វិញ អាស្រ័យ​ទៅ​ចំណូល​ចិត្ត។ ប្រភេទ​ខ្លះ​អាច​ត្រូវ​ប្រើ​សម្លី​ជូត​ជម្រះ​ចេញ ព្រោះ​នៅ​លើ​ទី​ផ្សារ​មាន​ច្រើន​ប្រភេទ​ពេក។ មួយ​វិញ​ទៀត​ព្យាយាម​កត់​ចំណាំ​ថា ប្រសិន​បើ​ប្រភេទ​ណា​មួយ​ក្រោយ​ពេល​ប្រើ​ប្រា​ស់​ហើយ​ស្បែក​ប្រែ​សភាព​ឆាប់​ ស្ងួត​ជ្រីវ​ជ្រួញ តោង​ប្រញាប់​ប្តូរ​ចេញ ហាម​មានះ​ជា​ដាច់​ខាត។ ជា​ចុង​ក្រោយ​អ្នក​មាន​ស្បែក​ឡើង​ខ្លាញ់ ប្រសិន​បើ​នៅ​ប្រើ​ឡេ​ដែល​មាន​ជាតិ​ខ្លាញ់​វា​នឹង​សន្សំ​នូវ​ជាតិ​ខ្លាញ់​ ក្លាយ​ទៅ​ជា​រោគ​មុន​មុខ​បាន ៕

អាហារ ១០ ប្រភេទប្រកបដោយសុខភាព និង ​ឆ្ងាញ់ ពិសា

សូម​លើក​យក​មក​ ជំរាប​ជូន ​នូវ​ប្រភេទ​អាហារ​ដ៏​ ឆ្ងាញ់​ពិសា ​មាន​១០​ប្រភេទ ប្រកប​ដោយ​សុខភាព​ ខ្ពស់​បំផុត ដោយ​សារ​តែ ​ប្រភេទ​មុខ​អាហារ​នីមួយ​ៗ​ យ៉ាង​ហោច​ណាស់​ ក៏​មាន​លក្ខណៈ​វិនិច្ឆ័យ​យ៉ាង​ត្រឹម​ត្រូវ ​បី​ចំណុច​ផង​ដែរ ក្នុង​ចំណុច​ដ៏​សំខាន់​ ប្រកប​ទៅ​ដោយ​គុណភាព ​ដូច​ខាង​ក្រោម​នេះ​៖ ជា​ប្រភព​អាហារ​ ដ៏​ប្រសើរនិង​មាន​គុណ​ប្រយោជ ព្រោះ​មាន​រសជាតិ​សរសៃ​ សំបូរ​ទៅ​ដោយ​ជីវជាតិ វីតាមីន ខនិជ​(ជាតិ​រ៉ែ) ​រួម​ជា​មួយ​នឹង​សមាសធាតុ​ បំប៉ន​ផ្សេង​ៗ​ទៀត​ផង​ដែរ។ ជា​ប្រភេទ​អាហារ ​ដែល​មាន​កំរិត ​សមាសភាគ​ជាតិ​បំប៉ន​(Phytonutrients) និង​សារ​ធាតុ​អុកស៊ីតកម្ម (អុកស៊ីដង់) យ៉ាង​ខ្ពស់​ មាន​ដូច​ជា​ប្រភេទ​វីតាមីន​ A និង E រួម​ទាំង​ វីតាមីន​បេតាការ៉ូទីន។ អាច​ជួយ​កាត់​បន្ថយ​បាន​ ចំពោះ​ករណី​មាន​ជំងឺ​ ពាក់​ព័ន្ធ​នឹង​បេះដូង​ ព្រម​ទាំង​ករណី​ ទាក់​ទិន​ទៅ​នឹង​ បញ្ហា​សុខភាព​ ផ្សេង​ៗ​ទៀត ។ មាន​កំរិត​ដង់ស៊ីតេ​កាឡូរី​ទាប​ បាន​សេចក្ដី​ថា បើ​ទោះ​បី​ជា​អ្នក​ទទួល​ទាន​ក្នុង​បរិមាណ​ច្រើន​ តាម​ចំណង់​ចំណូល​ចិត្ត​ក្ដី ក៏​មិន​បាន​បង្កើន​កាឡូរី​ ខ្លាំង​ពេក​នោះ​ដែរ ។ ជា​ប្រភេទ​អាហារ​ ដែល​មាន​ផ្សំ​ជា​ស្រេច​ នូវ​អ្វី​ដែល​ជា​តំរូវ​ការ​ របស់​រូប​កាយ​មនុស្ស​ ពិសេស​គឺ​សុខភាព ។ ជា​បន្ត​ទៀត​នោះ ​ឡេឌីស៍​សូម​លើក​យក​មក​ អធិប្បាយ​ជូន​អំពី​អាហារ​ ទាំង​១០ប្រភេទ​នោះ ដោយ​សូម​ជំរាប​ជូន​ តាម​លំដាប់​លំដោយ​ មាន​ដូច​តទៅ​៖

ផ្លែ​ប៉ោម (Apple)

ហេតុ​អ្វី​ទើប​បាន​ជា​ ចាំបាច់​បរិភោគ​ ផ្លែ​ប៉ោម​? ផ្លែ​ប៉ោម​ជា ប្រភេទ​អាហារ ​ដែល​សំបូរ​ទៅ​ដោយ ​ប្រភព Pectin ជា​ជាតិ​សរសៃ ​ងាយ​នឹង​រលាយ ​ហើយ​ដែល​អាច​កាត់​បន្ថយ​បាន ​នូវ​ជាតិ​ខ្លាញ់​កូឡេស្តេរ៉ូលក្នុង​ឈាម ​ក៏​ដូច​ជា​ ជួយ​កំហិត​ជាតិ​ស្ករ​ក្នុង​ឈាម ផង​ដែរ ។ ផ្លែ​ប៉ោម​ស្រស់​ក៏​ជា​ប្រភព ​ដ៏​ប្រសើរ​នៃ​វីតាមីន​សេ ដែល​ជា​សារធាតុ​អុកស៊ីដង់ ​ជួយ​ការពារ​ កោសិកា​នៃ​រូប​កាយ ឲ្យ​បាន​ចៀស​ផុត​ពី​ សេចក្ដី​វិនាស​អន្តរាយ ។ វីតាមីន​C ក៏​នឹង​ជួយ​ភ្ជាប់​ ជាលិកា​កូឡាហ្សេន ​ជួយ​ធ្វើ​ឲ្យ ​សរសៃ​ឈាម​តូច​ៗ​ ក្នុង​រូប​កាយ​របស់​មនុស្ស​ ប្រកប​ដោយ​សុខភាព រួម​ជា​មួយ​នឹង​ ការ​បង្ក​លក្ខណៈ​ធ្វើ​ឲ្យ​រូប​កាយ​ ងាយ​ស្រូប​យក​ជាតិ​ដែក ​និង​ជាតិ​Folate ។

គ្រាប់​ផ្លែ​អាល់ម៉ុន ឬ អាម៉ង់

ហេតុ​អ្វី​ទើប​បាន​ជា ​ត្រូវ​បរិភោគ​គ្រាប់​ផ្លែ​អាល់ម៉ុន​? គ្រាប់​ផ្លែ​ដែល​មាន រសជាតិ​ឈ្ងុយ​ឆ្ងាញ់​នេះ សំបូរ​ទៅ​ដោយ​រសជាតិ និង​ជីវជាតិ ជាតិ​សរសៃ ​រីបូផ្លាវីន ម៉ាញ៉េស្យូម ជាតិ​ដែក និង​កាល់ស្យូម ។ ផ្លែ​ Almond សំបូរ​ទៅ​ដោយ ជាតិ​កាល់ស្យូម​លើស​ពី​ផ្លែ​ឈើ​ដទៃ​ទៀត គឺ​មាន​ជាតិ​កាល់ស្យូម ​ដល់​ទៅ​៧០​មីលីក្រាម​ឯ​ណោះ ​ក្នុង​ផ្លែ​ Almond នេះ​ ស្មើ​ត្រឹម​២៣​គ្រាប់ ។ ការ​បរិភោគ​ផ្លែ​ឈើ​នេះ​ ជួយ​ពង្រឹង​រូប​កាយ​របស់​អ្នក ដោយ​បង្កើត​វីតាមីន​ E ដល់​ទៅ​ពាក់​កណ្ដាល​ឯណោះ ។ ដូច​គ្នា​នឹង​ប្រភេទ គ្រាប់​ផ្លែ​ឈើ​ឯ​ទៀត ផង​ដែរ​ ផ្លែ Almond ជា​ផ្លែ​ឈើ​មាន​ប្រភព​ប្រូតេអ៊ីន ហើយ​មាន​ ផល​ប្រយោជយ៉ាង​ខ្លាំង ​ចំពោះ​សុខភាព​បេះដូង ។ ភាគ​ច្រើន​នៃ​ជាតិ​ខ្លាញ់ ដែល​មាន​នៅ​ក្នុង​ផ្លែ​ Almond នោះ​ ជា​ប្រភេទ​ប្រេងឬ​ខ្លាញ់​ដ៏​ល្អ ដែល​ធានា​បាន​ នូវ​គុណភាព​សុខភាព ជួយ​កំចាត់​ចោលបាន​ នូវ​បរិមាណ​យ៉ាង​ច្រើន​ នៃ​ជាតិ​ខ្លាញ់ ​(កូឡេស្តេរ៉ូល:cholesterol)​ ដែល​មាន​នៅ​ក្នុង​ឈាម ។

ផ្លែ Blueberry

ហេតុ​អ្វី​បាន​ជា​ ត្រូវ​បរិភោគ​ផ្លែ​ Blueberry ? ផ្លែ​ឈើ​ប្រភេទ​នេះ​ ជា​ប្រភព​សំបូរ​ទៅ​ដោយ​ សារ​ជាតិ​បំប៉ន​បំផុត ហើយ​លើស​ពី​នេះ​ទៅ​ទៀត ជា​ប្រភេទ​អាហារ​អាច​ជួយ​ទប់​ស្កាត់​បាន ​អាការៈ​ឈឺ​ចាប់​ប្រព័ន្ធ​ទឹក​មូត្រ ​បាន​ទៀត​ផង ។ ផ្លែ​ Blueberry នេះ​អាច​ជួយ​ធ្វើ​ឲ្យ​ មាន​ការ​ចង​ចាំ​បាន​មួយ​រយៈ​ពេល ព្រម​ទាំង​ជួយ​បំប៉ន​ដល់​សុខភាព​ ចំពោះ​មនុស្ស​ចាស់​ជរា ។ ក៏​ជា​ប្រភេទ​ផ្លែ​ឈើ​ ដែល​ជួយ​កាត់​បន្ថយ​បាន​ទាំង​កាឡូរី​ ជា​ប្រភព​ នៃ​ជាតិ​សរសៃ​និង​វីតាមីន​ C ។ ទឹក​Blueberry ត្រឹម​១​ពែង​ ស្រស់​ៗ ​មាន​ផ្ទុក​៨៣​កាឡូរី​ ជាតិ​សរសៃ​៣,៥​ក្រាម និង​វីតាមីន​C ១៤​មីលីក្រាម ។

បន្លែ ផ្កាស្ពៃបៃតង (Broccoli)

Broccoli.JPG
ហេតុ​អ្វី​ទើប​បាន​ជា​ ត្រូវ​បរិភោគ​បន្លែ​ Broccoli ? ជា​ប្រភេទ​បន្លែ​ ដែល​មាន​ប្រភព ​នៃ​សារធាតុ​កាល់ស្យូម ប៉ូតាស្យូម flolate និង​ ជាតិ​សរសៃ​ ។ បន្លែ​ Broccoli សំបូរ​ទៅ​ ដោយ​សារជាតិ​បំប៉ន ហើយ​អាច​ជួយ​ទប់​ស្កាត់​បាន ​រាល់​ជំងឺ​ឆ្លង​សួរ​ពូជ ក្នុង​នោះ​មាន​ទាំង​ជំងឺ​ ពាក់​ព័ន្ធ​នឹង​បេះដូង ជំងឺ​ទឹក​នោម​ផ្អែម​ និង​ជំងឺ​មហារីក​បាន​ មួយ​ចំនួន​ទៀត​ផង ។ បន្លែ​ Broccoli ជា​ប្រភព​សំបូរ​ ទៅ​ដោយ​ជីវជាតិ វីតាមីន ​A និង ​C សារធាតុ​អុកស៊ីតកម្ម​ ដែល​ជួយ​ការពារ ​កោសិការូបកាយ​មនុស្ស ទប់​ស្កាត់​បាន​ រាល់​ក្ដី​អន្តរាយ​ទាំង​ពួង ។

សណ្ដែក​ក្រហម

ហេតុ​អ្វី​បាន​ជា​ ត្រូវ​បរិភោគ​សណ្ដែក​ក្រហម​? បើ​និយាយ​អំពី​ គ្រាប់​សណ្ដែក​ក្រហម​វិញ មាន​ដល់​ទៅ​ ពីរ​ប្រភេទ​នោះ​គឺ​៖ សណ្ដែក​ក្រហម​គ្រាប់​តូច​ៗ និង​សណ្ដែក​ក្រហម​ក្រមៅ ។ ជា​ប្រភេទ​អាហារ​ សំបូរ​ទៅ​ដោយ​ដែក ម៉ាញ៉េស្យូម ផូស្វ័រ ប៉ូតាស្យូម ជាតិ​ទង់​ដែង ជាតិ​Thiamin ។ សណ្ដែក​ក្រហម​ ក៏​មាន​លក្ខណៈ​ពិសេស​ផ្សេង​ទៀត ដែល​ជួយ​កាត់​បន្ថយ​ជាតិ​ខ្លាញ់​ កាត់​បន្ថយ​ទាំង​កាឡូរី សំបូរ​ដោយ​ប្រូតេអ៊ីន និង​ជាតិ​សរសៃ ។ សណ្ដែក​ក្រហម​មាន ​ប្រសិទ្ធិ​ភាព​ដ៏​ប្រសើរ​បំផុត ​ក្នុង​ការ​ជួយ​ទប់​ស្កាត់​ករណី ជំងឺ​ស្ទះ​សរសៃ​ឈាម​បេះដូង ជំងឺ​មហារីក និង​ការ​ឆ្លង​ជំងឺ​សួរ​ពូជ ។

ត្រី​សូម៉ុង Salmon

ហេតុ​អ្វី​ទើប​បាន​ជា ​ត្រូវ​បរិភោគ​ត្រី​សូម៉ុង​? ត្រី​សូម៉ុង​នេះ​ជា​ប្រភព ​ដ៏​ល្អ​អស្ចារ្យ​បំផុត​សំបូរ​ដោយ ​អាស៊ីដ​ខ្លាញ់​ Omega-3 ។ Omega-3 ក៏​អាច​ជួយ​ការពារ ​មិន​ឲ្យ​បេះដូង​ដើរ​ខុស​សង្វាក់ ដែល​ជា​មូលដ្ឋានអាច​បណ្ដាល​ឲ្យ​ មនុស្ស​បាត់​បង់​ជីវិត​បាន ព្រោះ​តែ​បញ្ហា​គាំង​បេះដូង ។ លើស​ពី​នេះ​ទៅ​ទៀត នេះ​ជា​ប្រភេទ​អាហារ ដែល​ជួយ​ធ្វើ​ឲ្យ ​គ្រាប់​ឈាម​ដំណើរ​ការ​បាន​ល្អ ជួយ​កាត់​បន្ថយ​បាន ​រាល់​ការ​ប្រឈម​មុខ​ទៅ​នឹង​ករណី ស្ទះ​ដាច់​សរសៃ​ឈាម​ ក្នុង​ខួរ​ក្បាល ។ ក្រៅ​ពី​នេះ​វិញ អាហារ​ត្រី​សូម៉ុង​សំបូរ​ដោយ​ អាស៊ីដ ​Omega-3 ដែល​ជួយ​បន្សុទ្ធ​ជាតិ​ខ្លាញ់ កូឡេស្តេរ៉ូល និង​ជា​ប្រភព​ដ៏​សំខាន់​ នៃ​ប្រូតេអ៊ីន​ទៀត​ផង ។

ស្ពៃ​អេពីណា Spinach

ហេតុ​អ្វី​ទើប​បាន​ ជា​ត្រូវ​បរិភោគ​ស្ពៃ​អេពីណា​? ស្ពៃ​អេពីណា​មាន​ កំរិត​វីតាមីន​ A និង C ព្រម​ទាំង ​Folate ដ៏​ខ្ពស់​។ វា​ក៏​ជា​ប្រភព​ដ៏​ល្អ ​នៃ​សារ​ជាតិ Riboflawin វីតាមីន B6 កាល់ស្យូម ដែក និង​ម៉ាញ៉េស្យូម​។ ស្ពៃ​អេពីណា ជា​ប្រភេទ​បន្លែ​ ដែល​ជួយ​ពង្រឹង ​ប្រព័ន្ធ​ការពារ​រូប​កាយ ព្រម​ជា​មួយ​ការ​ជួយ ​ធ្វើ​ឲ្យ​សក់​ និង​ស្បែក​របស់​អ្នក​ ឲ្យ​កាន់​តែ​មាន​សុខភាព​ល្អ ​ថែម​ទៀត ។

ដំឡូង​ជ្វា

ហេតុ​អ្វី​បាន​ជា​ ត្រូវ​បរិភោគ​ដំឡូង​ជ្វា​? ដំឡូង​ជ្វា​ដែល ​មាន​ពណ៌​លឿង​ ដូច​ជាពណ៌​ទឹក​ក្រូច ជា​ប្រភេទ​អាហារ​សំបូរដោយ ​សារ​ជាតិ​បំលែង​ឲ្យ​ទៅ​ជា ​វីតាមីន​A នៅ​ក្នុង​រូប​កាយ​ របស់​អ្នក​។ អាហារ​ប្រភេទ​នេះ ក៏​ជួយ​ធ្វើ​ឲ្យ​ជីវិត​រស់​នៅ​ កាន់​តែ​វែង ហើយ​ជួយ​កាត់​បន្ថយ​បាន ​នូវ​រាល់​ការ​ប្រឈម​មុខ ​នៃ​ជំងឺ​មហារីក​មួយ​ចំនួន ។ ដំឡូង​ជ្វា​ជា​អាហារ​ ដ៏​ប្រសើរ​ដែល​ជា​ប្រភព​ នៃ​ជាតិ​សរសៃ Vitamin B6 Vitamin C និងVitamin E ហ្វូឡាត និង​ប៉ូតាស្យូម​។ ដូច​គ្នា​នឹង​ប្រភេទ​អាហារ​ទាំង​ឡាយ​ផង​ទៀត​នោះ ដំឡូង​ជ្វា​មិន​មាន​ជាតិ​ខ្លាញ់ ហើយ​មាន​បរិមាណ​កាឡូរី​ដ៏​តិច​តួច ។ ដំឡូង​ជ្វា​មួយ​មើម​ មាន​ត្រឹម​តែ​៥៤​កាឡូរី​ តែ​ប៉ុណ្ណោះ ។

ទឹក​បន្លែ (Vegetable juice)

ហេតុ​អ្វី​ទើប​បាន​ជា ​បរិភោគ​ទឹក​បន្លែ​គាប​? ទឹក​បន្លែ​សំបូរ​ដោយ ​វីតាមីន ខនិជ​(ជាតិ​រ៉ែ) ព្រម​ទាំង​ ជាតិ​បំប៉ន​ច្រើន​មុខ​ទៀត នៅ​ក្នុង​ប្រភព​ដើម ​នៃ​បន្លែ​ទាំង​អស់​។ ការ​បរិភោគ​ទឹក​បន្លែ​ ជា​មធ្យោបាយ​មួយ​យ៉ាង​ ងាយ​ស្រួល​សំរាប់​តំណម​អាហារ ​របស់​អ្នក​។ បើ​និយាយ​អំពី​ ទឹក​ផ្លែ​ប៉េងប៉ោះ និង​ប្រភេទ​ទឹក​បន្លែ​គាប​ជា​ច្រើន​មុខ​ផ្សេង​ទៀត​នោះ ជា​ប្រភព​ដ៏​ប្រសើរ​ នៃ​ជាតិ​Lycopene ជា​ប្រភព​ប្រឆាំង​ នឹង​អុកស៊ីដង់ ដែល​អាច​ជួយ​កាត់​បន្ថយ​បាន ​អាការៈ​គាំង​បេះដូង ជំងឺ​មហារីក​ប្រូស្តាត រួម​និងជំងឺ​មហារីក​ ផ្សេង​ៗ​ទៀត ។ ប្រភេទ​បន្លែ​ដទៃ​ទៀត រួម​ជា​មួយ​នឹង​ផ្លែ​ប៉េងប៉ោះ មាន​កំរិត​សូដ្យូម​ដ៏​ខ្ពស់ ហើយ​អាច​ធ្វើ​ឲ្យ​សារធាតុ​នេះ​ប្រែ​ប្រួល​ទៅ​តាម ​សេចក្ដី​ត្រូវ​ការ​ នៃ​រូបរាង​កាយ ។

បណ្ដូល​គ្រាប់​ស្រូវ​សាលី

ហេតុ​អ្វី​ទើប​បាន​ជា​ ត្រូវ​បរិភោគ​បណ្ដូល​ គ្រាប់​ស្រូវ​សាលី​? បណ្ដូល​នេះ​ហើយ​ដែល​នឹង ​ធ្វើ​ឲ្យ​ដុះ​ពន្លក ប្រៀប​បាន​នឹង​សណ្ដែក​បណ្ដុះ ដែល​ដុះ​ចេញ​ពី​គ្រាប់​សណ្ដែក​បាយ​នោះ​ ផង​ដែរ​។ បណ្ដូល​គ្រាប់​ធញ្ញជាតិ​ស្រូវ​សាលី​នេះ​ សំបូរ​ដោយ​ប្រភព ​នៃ​សារធាតុ​បំប៉ន រួម​មាន​៖ Niacin Thiamin Riboflavin វីតាមីន​ E Folate ម៉ាញ៉េស្យូម ផូស្វ័រ ប៉ូតាស្យូម ដែក ស័ង្កសី និង​ប៉ាហាំង ។ បញ្ចូល​គ្រាប់​ស្រូវ​ភោគ​សាលី​នេះ ​ក៏សំបូរ​ដោយ​ប្រូតេអ៊ីន​ ជា​ពិសេស​ជាតិ​លីពីត​ ថែម​ទៀត​ផង ​៕

No comments:

Post a Comment