Monday, December 30, 2013

១១ចំណុចអ្នកអាចដឹងពីក្រុមហ៊ុន Sabay និងនាយកប្រតិបត្តិលោក ជី សិលា

យុវវ័យដែលតែងគាំទ្ររាល់កម្មវិធីរបស់ក្រុមហ៊ុន Sabay និងការផ្សាយរបស់វិបសាយ Sabay ព្រមទាំងកម្មវិធីជាច្រើនទៀត នៅលើគេហទំព័រសារព័ត៌មានកម្សាន្តមួយនេះ បានដឹងអ្វីខ្លះពីក្រុមហ៊ុន Sabay និងលោក ជី សិលា នាយកប្រតិបត្តិដែលធ្លាប់ត្រូវបាន សារព័ត៌មានក្នុងនិងក្រៅស្រុកចាត់ទុកជា ពាណិជ្ជករវ័យក្មេងនិងជោគជ័យមួយរូបនៅកម្ពុជានោះ? តាមរយៈបទសម្ភាសន៍ជាមួយក្រុមការងារ ទូរទស្សន៍បាយ័នកាលពីព្រឹកមិញនេះនៅក្នុងកម្មវិធី “សេដ្ឋកិច្ច និងពាណិជ្ជករ” ប្រិយមិត្តអាចតាមដាន ១១ចំណុចខាងក្រោម ដើម្បីដឹងកាន់តែច្បាស់ពីលោក ជី សិលា និងក្រុមហ៊ុន Sabay ដំណើរការមកយ៉ាងណា និងកំពុងមានសកម្មភាព ដូចម្ដេចនៅកម្ពុជា៖ ១៖ ក្រុមហ៊ុន Sabay ចាប់ផ្ដើមដំណើរការនៅឆ្នាំ២០០៧ មានបុគ្គលិកបួនប្រាំនាក់រាប់ទាំងលោក ជី សិលា ផងដែរ មកដល់ឆ្នាំ២០១៣នេះក្រុមហ៊ុន Sabay មានបុគ្គលិកជាង១៥០នាក់។
២៖ លោកជី សិលា ចាត់ទុកអាជីវកម្មរបស់លោកជា ការកម្សាន្តលើប្រព័ន្ធឌីជីថល (Digital Entertainment) ជាអាជីវកម្មដែលមានការប្រឈម និងត្រូវបានគេមើលរំលងកាលពី៦ឆ្នាំមុន និងសូម្បីនាពេលបច្ចុប្បន្ន។
៣៖ យុវវ័យខ្មែរងាកពីការកម្សាន្តបែបបុរាណ បាញ់ឃ្លី គប់វង់ វាយហ៊ឹង មកកម្សាន្តលើកុំព្យូទ័រនិងតាមប្រព័ន្ធឌីជីថល (Digital Entertainment) ដែលបច្ចុប្បន្នមានមនុស្សកំពុងចូលកម្សាន្តប្រមាណជា៣ពាន់លាននាក់ ខណៈដែលប្រជាពលរដ្ឋខ្មែរមួយចំនួនធំនៅយល់ច្រឡំថា ការកម្សាន្តនេះជាល្បែងស៊ីសងនៅឡើយ។
៤៖ លោកជី សិលា ថា វិសាលភាពសេដ្ឋកិច្ច និងទីផ្សារនៃអាជីវកម្មឌីជីថលនៅកម្ពុជានាពេលបច្ចុប្បន្ន ខុសគ្នាប្រមាណជា១០០ដង បើប្រៀបធៀបទៅនឹងកាលពី៦ឆ្នាំមុន។
៥៖ អាជីវកម្មដែលមានការប្រឈមលើកត្តាទីផ្សារ និងសេដ្ឋកិច្ចក៏អាចប្រែក្លាយជាអាជីវកម្មជោគជ័យបំផុត និងមានគូប្រជែងតិចបំផុតដែរ។
៦៖ នៅក្នុងចំណោមបុគ្គលិកក្រុមហ៊ុន Sabay ជាង១៥០នាក់មាន៩០%ជាជនជាតិខ្មែរ និង១០% ជាជនបរទេសមកពីប្រទេសផ្សេងគ្នាជាង១០ប្រទេស។
៧៖ ក្រុមហ៊ុន Sabay មិនរឹតត្បិតលើវិន័យបុគ្គលិក តែតឹងរ៉ឹងលើលទ្ធផលការងារ។
៨៖ ក្រុមហ៊ុន Sabay ចាត់ទុកបុគ្គលិកក្រុមហ៊ុនដូចជាសមាជិកគ្រួសារ ច្រាស់ត្រលប់មកវិញបុគ្គលិកជាង១៥០នាក់មិនកំពុងធ្វើការឱ្យមនុស្សតែម្នាក់ ប៉ុន្តែធ្វើការឱ្យសមាជិកគ្រួសារនេះនិងខ្លួនឯង។
៩៖ ក្រុមហ៊ុន Sabay កំពុងដំណើរការលើសេវាកម្មធំៗរួមមាន៖ Sabay Leng ជាសេវាកម្សាន្តលើប្រព័ន្ធអ៊ីនធឺណិត Sabay Web ជាបណ្ដាញសារព័ត៌មានអនឡាញឈានមុខគេនៅកម្ពុជាដែលមានអ្នកចូលអានជាង២០ម៉ឺនទំព័រជារៀងរាល់ថ្ងៃ Sabay Entertainment បាននាំចូលភាពយន្ត និងចម្រៀងបរទេសមកចែកចាយនៅកម្ពុជាដោយស្របច្បាប់ និងបានជំរុញនិងផ្ដល់ឱកាសដល់ផលិតករក្នុងស្រុកក្នុងការផលិតភាពយន្ត Sabay TV ជាទូរទស្សន៍អនឡាញដែលសម្បូរដោយកម្មវិធីកម្សាន្ត និងអប់រំជាច្រើន។
១០៖ Sabay ចូលរួមបណ្ដុះគំនិតរីករាយ និងលុបបំបាត់មន្ទិលខ្មៅងងឹតក្រោយរបប៣ឆ្នាំ៨ខែនិង២០ តាមរយៈកម្មវិធីកម្សាន្ត ព័ត៌មានជាវិជ្ជមាននិងជាភាសាដែលផ្សាយចេញជារៀងរាល់ថ្ងៃជុំវិញរឿងដែលនៅជិតខ្លួន និងមានប្រយោជន៍ដល់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋខ្មែរ។
១១៖ ក្រៅពីដំណើរការអាជីវកម្ម Sabay ជាក្រុមហ៊ុនដែលកំពុងចូលរួមក្នុងកម្មវិធីសង្គមជាច្រើនដូចជា៖ កម្មវិធីរើសសំរាម ដែលមានមនុស្សចូលរួមដល់ម៉ឺននាក់ កម្មវិធីដេញដោលយោបល់របស់ក្រុមនិស្សិត ជំនួយសប្បុរសដល់សមាគមសិល្បករខ្មែរ ជំនួយសប្បុរសដល់ក្រុមគ្រួសារសិល្បករដែលមានសមាជិកទទួលមរណភាព និងកម្មវិធីសប្បុរសជាច្រើនទៀត៕



ដោយ ៖ ប៊ី
ខ្មែរឡូត

អាណាចក្រតារាឆ្នាំ២០១៣ មានពានអ្វីខ្លះ?

កម្មវិធីអាណាចក្រតារាឆ្នាំ២០១៣នេះ មានពានសរុបទាំងអស់ចំនួន ៣៣ ដោយបានចែកចេញជា ៣ផ្នែកផ្សេងៗគ្នា រួមមាន ផ្នែកទូរទស្សន៍ ផ្នែកភាពយន្ត និងផ្នែកតន្ត្រី។ ប៉ុន្តែពានទាំង ៣៣នោះ ត្រូវបានបែងចែកជាបីប្រភេទទៀត គឺពានទេពកោសល្យ ពានមហាជន (ពានប្រជាប្រិយភាព ) និងពានកិត្តិយស
កញ្ញា សួន ពលិកា ប្រធានគ្រប់គ្រងផ្នែក ទំនាក់ទំនងមិត្តអ្នកអាន បានប្រាប់លម្អិតពីភាពខុសគ្នានៃ ពានទាំងបីប្រភេទនេះថា ពានទេពកោសល្យ ត្រូវផ្ដល់ជូនដោយគណៈកម្មការជំនាញៗចំនួន១២រូប មកពីអន្តរក្រសួង និងស្ថាប័នពាក់ព័ន្ធ មានជាអាទិ៍ មន្ត្រីក្រសួងព័ត៌មាន ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រឹទ្ធសិល្បករ និងថ្នាក់ដឹកនាំក្រុមហ៊ុន Sabay។ ពាននេះ  មានចំនួន ១៨  ក្នុងនោះ ផ្ដល់ជូនផ្នែកទូរទស្សន៍ចំនួន ៥ ផ្នែកភាពយន្តចំនួន ៦ និង ៧ពានផ្សេងទៀតសម្រាប់ផ្នែកតន្ត្រី។
ចំណែក ពានប្រជាប្រិយភាព វិញ ប្រធានផ្នែកទំនាក់ទំនងដដែល បានបន្តថា សរុបមានចំនួន ៤ពាន ដែលកើតចេញពីការសម្រេចចិត្ត ក៏ដូចជាបោះឆ្នោតដោយមហាជន មួយរយភាគរយ តាមពីររបៀបផ្សេងគ្នា។ ទីមួយបោះឆ្នោត តាមការផ្ញើសារ (SMS)  និងទី២ បោះឆ្នោតតាមអនឡាញ គឺនៅលើគេហទំព័រ anachakdara.com ផ្ទាល់។
ពានទាំង ៤នោះ ត្រូវបែងចែកជាពីរផ្នែក គឺផ្នែកទូរទស្សន៍  និង ផ្នែកភាពយន្ត។ ផ្នែកទូរទស្សន៍មានពានពិធីករ ប្រជាប្រិយភាពប្រចាំឆ្នាំ១ ពានពិធីការិនីមានប្រជាប្រិយភាពប្រចាំឆ្នាំ១។ ដូចគ្នាដែរ ចំពោះផ្នែកភាពយន្ត វិញក៏មានពានមួយសម្រាប់ តារាសម្ដែងប្រុសមានប្រជាប្រិយភាពប្រចាំឆ្នាំ និងមួយទៀតសម្រាប់ តារាសម្ដែងស្រីមានប្រជាប្រិយភាពប្រចាំឆ្នាំ។
ដោយឡែកសម្រាប់ ពានកិត្តិយស គឺជាពានដែលផ្ដល់ជូនដល់សិល្បករ សិល្បការិនី ដែលបានចំណាយពេលយូរ និងមានស្នាដៃច្រើនក្នុងវិស័យសិល្បៈ។ ពាននេះ មានចំនួន១០។
ក្រៅពីពានទាំងបីប្រភេទខាងលើ អាណាចក្រតារានៅសល់ពានមួយទៀត ដែលនឹងផ្ដល់ជូនដោយអ្នកឧបត្ថម្ភធំនៃកម្មវិធីគឺក្រុមហ៊ុនស្រាបៀរ ABC។
កាលពីថ្ងៃទី២០ ឧសភាកន្លងទៅនេះ គណៈកម្មការអាណាចក្រតារា បានសម្រេចប្រកាសលុបចោលការបោះឆ្នោតជ្រើសរើសតារាចម្រៀងប្រជាប្រិយភាព បន្ទាប់ពីផលិតកម្ម Town បានផ្ញើលិខិតជំទាស់ក្នុងការអនុញ្ញាតឲ្យតារាចម្រៀងទាំងឡាយរបស់ខ្លួន មានវត្តមានក្នុងបញ្ជីប្រកួតប្រជែង ដែលធ្វើឲ្យសមាសភាពតារាប្រកួតប្រជែងកាន់តែតិចហួសហេតុ។ Town ជាផលិតកម្មទីពីរបន្ទាប់ពីផលិតកម្មហង្សមាស ដែលបានស្នើសុំបែបនេះមុនគេ។
កម្មវិធីអាណាចក្រតារាឆ្នាំ២០១៣នេះ មានតារាកិត្តិយសសរុបជិត ២០០រូប មានទាំងពិធីករ ពិធីការិនី តារាសម្ដែង និងតារាចម្រៀង។ សម្រាប់ការបោះឆ្នោតតាមអនឡាញ និង SMS បានចាប់ផ្ដើមជាផ្លូវការកាលពីថ្ងៃទី១៥ ខែឧសភា។
"អាណាចក្រតារា" ឆ្នាំនេះ នាំមកជូនដោយក្រុមហ៊ុនស្រាបៀរ ABC Stout និង ក្រុមហ៊ុន Sabay។ ABC Stout ជាស្រាបៀរលំដាប់អន្តរជាតិ និង Sabay  ជាក្រុមហ៊ុនផ្ដល់ការកម្សាន្តតាមប្រព័ន្ធឌីជីថលនាំមុខគេនៅកម្ពុជា។
ជាមួយគ្នានេះដែរ កម្មវិធីអាណាចក្រតារា ឆ្នាំទីពីរនេះ ក៏មិនអាចកើតឡើងបានប្រសិនបើគ្មានដៃគូសហការឧបត្ថម្ភ ដែលមានដូចជា Dell ក្រុមហ៊ុនផ្ដល់ដំណោះស្រាយផ្នែកបច្ចេកវិទ្យាលំដាប់ពិភពលោក Shokubutsu ផលិតផលថែរក្សាសម្រស់ស្បែកពិតមកពីជប៉ុន Revlon Cosmetic ផលិតផលគ្រឿងសម្អាងលំដាប់ពិភពលោក Vslim ផលិតផលកាហ្វេថែរក្សារាង និង Tous les Jours ហាងនំប៉័ងបែបអឺរ៉ុបឈានមុខគេរបស់កូរ៉េដែលដំណើរការដោយស្របច្បាប់នៅកម្ពុជា។
ស្ថានីយទូរទស្សន៍ CTN គឺជាដៃគូផ្សព្វផ្សាយផ្លូវការ។ កាសែតភ្នំពេញប៉ុស្តិ៍ជាភាសាខ្មែរដែលផ្សាយរៀងរាល់ថ្ងៃសុក្រ និងទស្សនាវដ្ដីប្រជាប្រិយ ជាដៃគូឧបត្ថម្ភផ្ដាច់មុខសម្រាប់ការផ្សព្វផ្សាយកម្មវិធី៕

ដោយ ៖ ប៊ី
ខ្មែរឡូត

ទូរទស្សន៍ Samsung នាំមុខក្នុងទីផ្សារពិភពលោកចំនួន 31 ត្រីមាសជាប់ៗគ្នា

Samsung បានបន្តគ្របគ្រងទីផ្សារពិភពលោក នៅក្នុងត្រីមាសទី 3នៃឆ្នាំ 2013 ក្នុងនាមជាក្រុមហ៊ុនបច្ចេកវិទ្យា ដ៏ធំមួយនៅកូរ៉េខាងត្បូង ដែលបានកាន់កាប់ទីផ្សារពិភពលោក 25.5% ក្នុងអំឡុងខែកក្កដា ដល់ខែកញ្ញា។បន្ទាប់មកគឺក្រុមហ៊ុនដែលជាដៃគូប្រកួតប្រជែង ក្នុងស្រុកទីពីរ ដែលមាន 14.7% និងបន្ទាប់មកទៀត គឺជាក្រុមហ៊ុនដ៏ល្បីល្បាញមួយ របស់ជប៉ុនដែលមាន 7.5% នេះបើផ្អែកតាមការសិក្សា ពីក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Display Search។ នេះគឺជាត្រីមាសទី 31 ជាប់ៗគ្នាហើយដែល Samsung បានឈរនៅលំដាប់កំពូល និងស្ថិតនៅកម្រិតមួយ ដែលម៉ាកសញ្ញារបស់ខ្លួន កំពុងតែរីកចម្រើនទៅមុខ ហើយ Samsung ក៏អាចនឹងបញ្ចប់ឆ្នាំនេះក្នុងចំណុចកំពូល ដែលធ្វើឲ្យឆ្នាំ 2013 ក្លាយជាឆ្នាំទី 8 ជាប់ៗគ្នា សម្រាប់ការឈរនៅលំដាប់លេខមួយ។
ការលក់ទូរទស្សនSamsungនៅប្រទេសចិន និងអាមេរិកខាងជើងបាននាំមុខការកើនឡើងនៃការលក់សរុប ដែលប្រទេសចិនមានការកើនឡើង 3.5% និងអាមេរិកខាងជើង 1.3%។ ទិន្នន័យក៏បានបង្ហាញថា ទីផ្សារភាគហ៊ុនរបស់ក្រុមហ៊ុនសម្រាប់ទីផ្សារទូរទស្សន៍ប្រភេទ LCDបានកើនឡើងដល់ 24.1% សម្រាប់ប្រភេទLED24.3% សម្រាប់ប្រភេទPDP47.5% និងសម្រាប់ប្រភេទ 3D28% ។
លើសពីនេះ កំណើននៃការលក់ទូរទស្សន៍UHD ដែលមានទំហំ 55/65 អ៊ីញ និង  60 អ៊ីញឡើងទៅ ព្រមទាំងទូរទស្សន៍ស៊េរី 7080ដ៏ទំនើប បានជំរុញដល់ដំណើរការក្រុមហ៊ុនឆ្ពោះទៅកាន់ភាពជោគជ័យ។
នៅក្នុងទីផ្សារទូរទស្សន៍ខ្នាតធំចាប់ពី 60 អ៊ីញឡើងទៅ ទូរទស្សន៍ 65 ដល់ 75 អ៊ីញ មានអត្រាលក់ចេញយ៉ាងល្អ និងទទួលបានទីផ្សារភាគហ៊ុន 34.6% ខ្ពស់ជាងទីផ្សារភាគហ៊ុនកាលពីឆ្នាំមុនដែលមានត្រឹមតែ 28.0% ប៉ុណ្ណោះ។ ហើយនៅក្នុងទីផ្សារទូរទស្សន៍ប្រភេទស្ដើងដែលតម្លៃចាប់ពី $1,500 ឡើងទៅ ក្រុមហ៊ុនក៏ទទួលបានទីផ្សារភាគហ៊ុន 41.4% ទល់នឹង 30.8% កាលពីឆ្នាំមុន។
ការលក់ក្នុងឆមាសទី4 ត្រូវបានរំពឹងថា នឹងនៅតែកើនឡើងដោយសារតែការផ្សព្វផ្សាយជាច្រើននៅតាមហាង និងរដូវវិស្សមកាល។ ព្រឹត្តការណ៍កីឡាធំៗដូចជា កីឡាអូឡាំពិកនៅ ស៊ូជី (Sochi) ប្រទេសរុស្ស៉ី និងកីឡាបាល់ទាត់ពិភពលោកនៅប្រទេសប្រ៊េស៊ីល ត្រូវបានគេសន្មតថា នឹងជួយបង្កើនទីផ្សារលក់ទូរទស្សន៍ទូទាំងពិភពលោកនៅក្នុងបំណាច់ឆ្នាំ។
លោក Lee Sunwoo អនុប្រធានផ្នែកគ្រឿងអេឡិចត្រូនិករបស់ Samsungបានមានប្រសាសន៍ថា៖ “ហេតុផលដែលយើងឈរនៅលំដាប់កំពូល បើទោះបីជាមានការប្រកួតប្រជែងខ្លាំងក៏ដោយ ក៏ព្រោះតែមានការទទួលស្គាល់ ពីសំណាក់អតិថិជនលើទូរទស្សន៍ Samsung។ ក្នុងនាមជាក្រុមហ៊ុនចំណាត់ថ្នាក់លេខមួយក្នុងពិភពលោក យើងនឹងព្យាយាមឲ្យអស់ពីលទ្ធភាព ដើម្បីក្លាយជាអ្នកឈានមុខប្រកបដោយទំនួលខុសត្រូវ”។
“Samsung គឺជាក្រុមហ៊ុនឈានមុខគេក្នុងពិភពលោកលើផ្នែកបច្ចេកវិជ្ជា និងការច្នៃប្រឌិតលំដាប់ពិភពលោក ដែលផ្តល់នូវគំនិត និងលទ្ធភាពថ្មីៗយ៉ាងទូលំទូលាយ សម្រាប់មនុស្សគ្រប់ទីកន្លែង។ ជាមួយរបកគំឃើញថ្មីៗប្រកបដោយការច្នៃប្រឌិត Samsungបានផ្លាស់ប្ដូរការយល់ឃើញរបស់មនុស្សចំពោះទូរទស្សន៍។ ទីបំផុត ការសន្យានៃម៉ាកសញ្ញា Samsungដែលមិនអាចបដិសេធបានគឺ៖ ម៉ាកសញ្ញាដែលលោកអ្នកជឿទុកចិត្ត។
អំពីក្រុមហ៊ុន Samsung Electronics Co., Ltd.
ក្រុមហ៊ុន Samsung Electronics Co., Ltd. គឺជាក្រុមហ៊ុនឈានមុខគេលើផ្នែកសម្ភារ អេឡិចត្រូនិក និងគ្រឿងបន្លាស់សម្រាប់សម្ភារទាំងអស់នោះ។ តាមរយៈការច្នៃប្រឌិត និងការស្វែងរកឥតឈប់ឈរ យើងបានផ្លាស់ប្តូរថ្មីចំពោះពិភពបច្ចេកវិទ្យា ទូរទស្សន៍ ទូរស័ព្ទ Smartphone កុំព្យូទ័រ ម៉ាស៊ីនព្រីន កាមេរ៉ា ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ ប្រព័ន្ធ LTE បរិក្ខារពេទ្យ Semiconductors និងដំណោះស្រាយ LED ។ យើងមានបុគ្គលិកចំនួន 236,000 នាក់ បម្រើការក្នុង 79ប្រទេស ជាមួយចំណូលពីការលក់ប្រចាំឆ្នាំមានចំនួន លើសពី187.8 ពាន់លានដុល្លារ។ ព័ត៌មានបន្ថែម សូមចូលទៅកាន់ www.samsung.com







ដោយ ៖ ប៊ី
ខ្មែរឡូត

ក្រលេកមើល សួនឋាននរក នៅប្រទេសថៃ

សួនកំសាន្តដ៏ចំលែកមួយនៅប្រទេសថៃបាន ទាក់ទាញភ្ញៀវទេសចរណ៍ ទាំងក្នុងប្រទេស និង ក្រៅប្រទេសយ៉ាងច្រើន ហើយភាគច្រើនភ្ញៀវទេសចរណ៍ទាំងនោះមក ចូលទស្សនាកំសាន្តជាលក្ខណៈគ្រួសារទៀតផង។
តាមប្រភពព័ត៌មានបាន អោយដឹងថា បើយើងធ្វើដំណើរពីទីក្រុងបាងកក រយៈពេល ៩០ នាទីទៅប៉ាតាយ៉ា​ យើងនឹងបាន ឃើញសួនកំសាន្តមួយដែលមានឈ្មោះថា Wang Saen Suk Hell Garden ដែលជាសួនកំសាន្តមួយដ៏ចំលែក ដែលមានទាក់ទងទៅនឹង ព្រះពុទ្ធសាសនាផងដែរ។ បើយើងមើលតាមរូបភាពខាងក្រោម យើងនឹងបានឃើញរូបភាពជាច្រើន ដែលបានបញ្ជាក់ពី សកម្មភាពនៅឋាននរក ហើយមានអក្សរសសេរថា "បរិច្ចាកប្រាក់កាសបន្តិចបន្តួចជារៀងរាល់ថ្ងៃ អ្នកនឹងមានក្តីសុខ"។
តើប្រិយមិត្តយល់យ៉ាងណាដែរចំពោះសួននេះ ?

ដោយ ៖ អម្រិត
ខ្មែរឡូត

តើអាពាហ៏ពិពាហ៏មានតាំងពីពេលណាមក?

អាពាហ៏ពិពាហ៏ មានតាំងពីយូរលង់ណាស់មកហើយ ការបានគ្នាជាប្តីប្រពន្ធចែកចេញជា បីដំណាក់កាល៖
  • ដំណាក់កាលចាប់ពង្រត់ : បុរសចាប់បង្ខំយកនារីដែលខ្លួនស្រលាញ់ ទៅកាន់ទីឆ្ងាយ ដើម្បីរួមរស់ជាប្តីប្រពន្ធ។
  • ដំណាក់កាលជួញដូរ : ដើម្បីចៀសផុតពីការតាមរករឿងពីអាណាព្យាបាល បុរសទិញយកកូនក្រមុំផ្តាច់ ដើម្បីធ្វើជាប្រពន្ធតែម្តង។
  • ដំណាក់កាលស្មោះស្ម័គ្រគ្នា : រូបភាពទី១ និងទី២សុទ្ធតែជាការបង្ខំឲ្យនារី ទទួលយកបុរសជាប្តី។ ដើម្បីឲ្យរួមរស់ជាមួយគ្នាមានសុភមង្គល គេត្រូវឲ្យបុរសនិង នារីស្ម័គ្រចិត្តស្រលាញ់គ្នាទៅវិញទៅមក ហើយបុរសជាអ្នកចូលទៅស្តីដណ្តឹងនារីធ្វើជាប្រពន្ធ។ ក្នុងការស្តីដណ្តឹង ជនជាតិអង់គ្លេស តែងតែជូនប្រាក់និង សត្វពាហនៈដូចជា សេះ គោ ក្របីទៅឪពុកម្តាយខាងស្រី ដើម្បីជាការតបស្នងសងគុណ។
        តាមពិតពាក្យថា honey moon មានតាំងពីនៅដំណាក់កាលទី១ម្ល៉េះ។ Honey moon គឺជារយៈពេលដែលបុរសកំពុងបង្ខាំង កូនក្រមុំនៅទីស្ងាត់មួយ ពេលនោះបុរសនៅជាប់ជាមួយនារី គ្រប់នាទី ដោយរង់ចាំសាច់ញាតិខាងស្រីនឿយណាយក្នុងការស្វែងរកកូនក្រមុំ។
        រហូតដល់បច្ចុប្បន្នកាលនេះ សួរថាតើការបានគ្នាជាប្តីប្រពន្ធនៅមានរូបភាពដូចដំណាក់កាលទី១ និងទី២ទៀតដែរឬទេ?

Khmerload

តើចិញ្ចៀនមានតាំងពីពេលណាមក?

ក្នុងពិធីមង្គលការ គេតែងតែពាក់ចិញ្ចៀននៅម្រាមទី៤(ដៃនាង) នៃដៃខាងឆ្វេង។ ជនជាតិក្រិច ជឿជាក់ថាមានសរសៃឈាមសំខាន់ ដែលតភ្ជាប់ពី ម្រាមនេះទៅនឹងបេះដូងផ្ទាល់តែម្តង។
ការពាក់ចិញ្ចៀនក្នុងពិធីមង្គលការ ជាទម្លាប់តាំងពីយូរលង់ណាស់មកហើយ។ ជនជាតិអេហ្ស៊ីបជាអ្នកប្រើចិញ្ចៀនមុនគេក្នុងពិធីមង្គលការ ហើយអ្នកកាន់គ្រិស្តសាសនាពាក់ចិញ្ចៀននៅក្នុងឆ្នាំ ៩០០។
ចិញ្ចៀនមានរាងមូលតំណាងឲ្យ ប្តីប្រពន្ធបានគ្នាជាប់លាប់ជារៀងរហូត។ ដើមឡើយគេប្រើកងដៃ ឬកងជើងសម្រាប់បំពាក់ឲ្យនារី ដើម្បីសំគាល់ថាជាកម្មសិទ្ធរបស់បុរសជាប្តី ក្រោយមកគេប្តូរទៅជាចិញ្ចៀនវិញ ព្រោះវាមានលក្ខណៈងាយស្រួលជាង៕

Khmerload

សង្គ្រាមនិងសន្តិភាពកម្ពុជា កត្តាតំបន់ និងកត្តាសាកល (១៩៤៥-១៩៩១)

        
               នៅពាក់កណ្តាលស.វទី១៩ ប្រទេសកម្ពុជា​រង​ការ​ឈ្លាន​ពាន​យ៉ាង​ខ្លាំងពីសំណាក់​ប្រទេស​សៀម​និងប្រទេស​វៀតណាម​ ។មុន​បារាំង​ដាក់​អាណានិគម​មកលើប្រទេស​កម្ពុជា​ កងទ័ពព្រះរាជាណាចក្រ​កម្ពុជា​បានវាយលុកចូលតំបន់កូសាំងស៊ីន តែត្រូវ​បរាជ័យ​ ។បារាំង​បានបញ្ចប់​សង្គ្រាមប្រទេស​ទាំង​ពីរ​ ដោយយកតំបន់កូសាំងស៊ីន ជាទឹកដី​អាណា​និគម​របស់ខ្លួន​ ។ឆ្នាំ១៩៤៩ បារាំងបានសម្រេច​ចិត្ត​អត្តនោម័ត​ប្រគល់​ទឹកដី​កូសាំងស៊ីនទៅឱ្យអំណាច​បាវដាវ-វៀតណាម​ ។​ជាច្រើនស.វមក ទំនាស់​បញ្ហាទឹក​ដី​ធ្វើ​ឱ្យមានសង្គ្រាម​បង្ហូរ​ឈាម​ឥត​ឈប់​ឈរ​រវាង​ប្រទេស​កម្ពុជា​ និងវៀតណាម​។ វាជា​ស្លាក​ស្នាមប្រវត្តិសាស្រ្តដ៏​ជូរ​ជត់​ សម្រាប់​ប្រទេសកម្ពុជា​ ។​អាណា​និគម​និយម​បារាំងមិនបាន​ជួយ​​ការពារ​បូរណភាព​ទឹក​ដី​កម្ពុជា​ ថែមទាំង​ប្រើប្រាស់​សិទ្ធិ​អំណាច​ ជិះ​ជាន់​កៀបសង្កត់​​ប្រទេស​កម្ពុជា​ថែម​ទៀត​ ។ស្ថិត​ក្នុង​ស្ថានភាព​នេះ ​គំនិត​ជាតិនិយម​​បាន​កើត​ឡើង​ជាបន្ត​បន្ទាប់​ប្រឆាំង​អាណានិគម​និយម​បារាំង​ ។ចលនា​ខ្មែរឥស្សរៈ​ឈាន​មុខ​គេ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​​នេះ ។ ចលនាខ្មែរឥស្សរៈមាន​និន្នាការ​ពីរ​ គឺ៖ (១)​​និន្នាការ​សេរីនិយម និង (២)​និន្នាការកុំម្មុយ​នីស្ត​និយម​ ប៉ុន្តែមានទិស​ដៅ​នយោបាយ​តែមួយ​គឺរំដោះ​ប្រទេស​ចេញ​ពីនឹម​អាណានិគម​។​ចលនាខ្មែរ​ឥស្សរៈ​សេរី​និយម​ទទួល​ការ​គាំទ្រ​ និងទំនុកបម្រុងពី​ប្រទេសថៃ ។ចំណែក​ឯ​ខ្មែរ​ឥស្សរៈ​និន្នាការកុំម្មុយនីស្ត​និយម​ ដំបូង​មិន​ទាន់មាន​រូបរាង​ច្បាស់​លាស់​នៅឡើយ​ រហូត​ដល់​ពាក់​កណ្តាល​ទសវត្ស​ទី៤០ មក​ទើបបាន​ជ្រាប​ចូល​យ៉ាង​ឆាប់​រហ័ស​ទៅ​ក្នុង​ស្រទាប់​បញ្ញាវ័ន្ត​ កម្មករ​ និ​ង​កសិករ​ខ្មែរ​ រួចបង្កើត​ជាចលនា​តស៊ូ​ឡើង​ ដែល​ដឹកនាំ​​ដោយ ទូ​ សាមុត ប៉ុន្តែមិនទាន់រឹងមាំនៅឡើយ ។រាល់គំនិតដឹកនាំ របស់ចលនានេះ ត្រូវ​ស្ថិតក្រោម ការត្រួត​ពិនិត្យ​ពីសមាជិក​បក្សកុំម្មុយនីស្តឥណ្ឌូចិន​ ។នៅទសវត្យទី៥០ ចលនាខ្មែរឥស្សរៈ​និន្នាការ​កុំម្មុយ​នីស្ត​អាចម្ចាស់ការខ្លួនឯងបាន​ ។ចលនា ខ្មែរ​ឥស្សរៈ​ទាំងពីរ​ដើរមុខ​គេ​ក្នុង​ការ​តស៊ូ​ដោយ​អាវុធ​ប្រឆាំង​នឹង​ បារាំង​ ។ទន្ទឹមនឹង​នេះ​ សម្តេចនរោត្ត​សីហនុ​ បានដាក់​ព្រះកាយ​ឱ្យលេច​ឡើង​ក្នុង​ឋានៈ​ជាអ្នក​ជាតិ​និយម​ម្នាក់​ ដែលស្វះស្វែង​រក​ឯករាជ្យជូនប្រទេស​ជាតិ​ និងទទួល​បានប្រជាប្រិយភាព​ពីប្រជាជន​កម្ពុជា ។ព្រះ​អង្គ​បាន​អនុវត្តគោល​នយោបាយ​ទាមទារ​ឯករាជ្យ​​ពី​បារាំង​ ដោយ​សន្តិភាព​ ។អាស្រ័យ​ដោយ​ស្ថានភាពបារាំង​ក្រោយ​ពីសង្គ្រាមលោក​ទី​២ដុន​ដាប​ និង​ផ្ទុះ​ឡើង​នូវសង្គ្រាម​ត្រជាក់​ ធ្វើ​ឱ្យឥទ្ធិពល​អាណានិគមនិយម​បារាំង​ធ្លាក់​ចុះ​នៅឥ​ណ្ឌូចិន ។នេះ​ជាឱកាស​ដ៏ល្អ​សម្រាប់​សម្តេច​នរោត្តសីហនុ​ ក្នុង​ដំណើរ​ការ​ធ្វើ​ព្រះរាជបូជ​នីយ​កិច្ច​ទាមទារ​​ឯករាជ្យ​ ។សមិទ្ធិផល​ថ្មី​មួយ​ដែលសម្តេច​ទទួល​បាន​នៅក្នុង​ដំណើរ​ឈាន​ទៅ​រកឯករាជ្យ​ ភាព​ពេញ​លេញ​ ទាក់ទង​នឹង​សន្ធិ​សញ្ញាឆ្នាំ​១៩៤៩ ថ្វីត្បិតតែសន្ធិសញ្ញា​នេះ ជាការ​ទទួលស្គាល់ ឯករាជ្យ​កម្ពុជា​ដោយ​​បណ្តោះ​អាសន្ន​ក៏ពិតមែន ប៉ុន្តែ​នយោបាយ​ការបទេស​នៃប្រទេសកម្ពុជា​បាន​ចាប់​ផ្តើម​មាន​ជីវភាព​ឡើង​​ វិញ​ នៅលើ​ឆាក​អន្តរជាតិ​ ។ព្រះ​អង្គ​បាន​ធ្វើដំណើរ​ទៅ​ប្រទេស​ជាច្រើន​លើ​សាកលលោក​ដើម្បី​ឱ្យ​មាន​ការ ​​គាំ​ទ្រ ការ​ទាមទារ​ឯករាជ្យ​នេះ ។ទីបញ្ចប់​បារាំង​បាន​យល់​ព្រម​ប្រគល់​ឯករាជ្យ​ពេញលេញ​បរិបូរ​ឱ្យ​កម្ពុ​ជា​ ​នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ ១៩៥៣ ។
            ក្រោយ​ទទួល​បាន​ឯករាជ្យ​សង្គ្រាម​នៅប្រទេស​កម្ពុជា​មិនទាន់​បញ្ចប់​នៅឡើយ​ ។សង្គ្រាម​នៅតែបន្ត​រវាង​ភាគី​កងទ័ព​ជាតិរួម​ជាមួយ​នឹ​ងកងទ័ព​បារាំង​ តទល់នឹង កងទ័ព​វៀតមិញ រួមជាមួយ​នឹង​កងទ័ព​ខ្មែរ​ឥស្ស​រៈ​​ធ្វេង​និយម​ ។សកម្មភាព​នៃការប្រឆាំង​នឹងពួកវៀតមិញ និងគូកន​កាន់តែខ្លាំង​ឡើង​ ព្រោះពួក​នេះ​មាន​ប្រវត្តិ​​សាស្រ្ត​ជូរចត់​ នៅក្នុង​វិបត្តិ​នៃការបាត់បង់​ទឹក​ដី ។​នៅ​ដើម​ឆ្នាំ​១៩៥៤​ កង​ទ័ព​ខ្មែរ​ឥស្សរៈ​និងវៀតមិញ​បាន​វាយបកមកលើ​កម្លាំង​សម្តេចសីហនុ​ និងឈ្លាន​ពាន​ចូល​ទឹកដី​កម្ពុជា​ ។ព្រះអង្គបានដាក់ញ្ញាត្តិ​ថ្កោល​ទោស​ដល់សកម្មភាព​នេះ ដល់អង្គការសហប្រជាជាតិ ។ ថ្ងៃទី២៦ ខែមេសា ឆ្នាំ ១៩៥៤ សន្និសឹទ​ហ្សឺណែវ បាន​ចាប់ផ្តើម​​ស្តី​ពី​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ឥណ្ឌូចិន​ ។​ដោយផ្អែកលើកិច្ច​ព្រម​ព្រៀងនេះ សកម្មភាព​ការប៉ះ​ទង្គិច​​គ្នា​ដោយ​យោធា ត្រូវបានបញ្ឈប់​លើ​ទឹកដី​កម្ពុជា​ទាំង​ស្រុង​ចាប់​ពីថ្ងៃ០៧​ ខែសីហា ឆ្នាំ​១៩៥៤ ។​លទ្ធ​ផល​​នៃសន្និសីទ សម្រាប់​ប្រទេស​កម្ពុជា​ទាម​ទារ​ឱ្យវៀតមិញ​និងបារាំងដក​កង​ទ័ព​ចេញ​ពីប្រទេស​កម្ពុជា​ឱ្យ​អស់​ក្នុង​រយៈ​ពេល​៩០​ថ្ងៃ រីឯ​កង​ទ័ពខ្មែរឥស្សរៈ​ត្រូវរំសាយ​ក្នុងរយៈ​ពេល​៣០​ថ្ងៃ ។
            ស្ថានភាពនយោបាយ​ប្រទេស​មហា​អំណាច​ សហរដ្ឋអាមេរិច​ សហភាព​សូវៀត​ និង​ចិន នៅក្នុង​សន្និសីទ ​នា ទីក្រុងហ្សឺណែវ ឆ្នាំ១៩៥៤មានបម្រែបម្រួល​យ៉ាង​ខ្លាំង​ដោយ​សារ​ការ​ប្រេះឆា​នៃ​ទំនាក់ទំនង​។ សហរដ្ឋ​អាមេរិច​ក្តៅក្រហាយ​យ៉ាងខ្លាំង​នឹង នយោបាយ​Export បដិវត្ត ​ន៍របស់​សហ​ភាព​សូវៀត​ និង​ព្យាយាម​​ទប់​ស្កាត់​ឥទ្ធិពល​កុំ​ម្មុយ​នីស្ត​នៅឥណ្ឌូចិន ។ក្រុម​ប្រឹក្សាសន្តិសុខ​អាមេរិច​បាន​កំណត់​ថា៖ “ការ​វាត​ទី​ណាមួយ​ក៏ដោយ​នៅក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​គឺជាការ​គំរាម​កំហែង ​អាមេរិច​...” ។ក្នុង​អំឡុង​សង្គ្រាម​ត្រជាក់​ សហភាពសូវៀត​ មិន​ចង់​ប្រឈម​មុខ​នឹង អាមេរិច​ ដោយសារ​បញ្ហា​កម្ពុជា ប៉ុន្តែទាមទារ​ឱ្យកម្ពុជា​នៅជា​អព្យា​ក្រឹត​ ។ចំណែក​ចិន​ពុំ​បាន​ការពារ​ខ្មែរ​ឥស្សរៈ​ទេ ប៉ុន្តែ​ទាមទារ​ប្រទេសមហា​អំណាច​ដើម្បី​ផល​ប្រយោ​ជ​ន៍​ផ្ទាល់​ខ្លួន​ និងប្រឆាំង​ដាច់​ខាត​ចំពោះ​ការប៉ុន​ប៉ង​បែង​ចែកកម្ពុជា​ជាពីរ​ ។ សហរដ្ឋអាមេរិច​ ទទួល​ស្គាល់​ឯក​រាជ្យ​កម្ពុជា និងរាជរដ្ឋាភិបាល សីហនុ តែ​មួយគត់  និងព្រមទទួលយក​សំណើ​របស់​​សូវៀត​ និងចិន​ដែលចង់​ឱ្យខ្មែរ​​នៅអព្យាក្រឹត ។
  រីឯ​ស្ថានភាពនយោបាយ​ក្នុងតំបន់​ ទំនាក់ទំនង​រវាង​កម្ពុជា និងវៀតណាម​មានលក្ខណៈ​ស្មុគ​ស្មាញ យ៉ាង​ខ្លាំង​ព្រោះ​និន្នាការ​នយោបាយ​ផ្ទុយ​គ្នា​ស្រឡះ ។វៀតណាមត្រូវបែងចែកជាពីរ​ ខាង​ជើង​មាន​និន្នាការ​កុំម្មុយនីស្ត​ ឯខាង​ត្បូង​មាននិន្នាការ​លោកខាង​លិច​ ។រដ្ឋការ​ព្រៃនគរ​ធ្វើការប្រឹង​ប្រែង​ដើម្បីឱ្យប្រទេស​កម្ពុជា​ចូល​ជា សមាជិក​ SEATO ក្នុង​ទិស​ដៅ​ប្រឆាំង​នឹង ពួកកុំម្មុយនីស្ត​​ក្រោម​ការគាំពារ​ពីស​ហរដ្ឋ​អាមេរិច​ ។​កម្ពុជា បានបដិសេដ​ចូលជាសមាជិក ជាហេតុ​ធ្វើ​ឱ្យ​វៀត​ណាម​ខាងត្បូង​ធ្វើវិទ្ធ័ង្សនាយោធា​បិទ​ច្រក​ចេញ​ចូល​​រវាង​ប្រទេស​ទាំង​ពីរ ដោយសម្តេច​នរោត្តសីហនុ​ចង់​រក្សា​ជំហ​នៅអព្យាក្រឹត ។នៅឆ្នាំ​១៩៦៥ កម្ពុជា បានធ្វើ​សេចក្តី​ប្រកាស​ទាមទារ​ខេត្ត៤ នៅ​កម្ពុជា​ក្រោម​ ។រាជរដ្ឋាភិបាល​សីហនុ​ពង្រីក​ទំនាក់ទំនង​ជាមួយ​វៀតណាម​ខាងជើង​ហើយ​ផ្តាច់​ចំណង​ការទូត​ជាមួយអាមេរិច​ ។​ទំនាក់ទំនង​ល្អក់កករ​ជាមួយ​អាមេរិច​ចាប់​ផ្តើម​​ពីឆ្នាំ​១៩៦៣ -១៩៦៩។​ឆ្នាំ ១៩៧០ កម្លាំងវៀតណាមកុំម្មុយនីស្ត​កើនឡើងខ្លាំង​ ហើយគាំទ្រកម្លាំង​​ខ្មែរ​ក្រហម​ដែលជាកម្លាំង​ប្រឆាំងនឹងរដ្ឋាភិបាលសម្តេចសីហនុ ។
            ដោយមានការគាំ​ទ្រ​ពីអា្មេរិច​នៅថ្ងៃទី១៨​ខែមីនា ឆ្នាំ​១៩៧០ ឧត្តមសេនីយ លន់នល់ និងព្រះ​អង្គម្ចាស់​ស៊ីសុវត្ថិសិរិមតៈ ធ្វើរដ្ឋប្រហារ​ទម្លាក់​សម្តេច​នរោត្តម​សីហនុ​ចេញ​ពី​អំណាច​ ហើយបាន​អនុវត្ត​នយោបាយ​ជាតិនិយម​ប្រឆាំង ដាច់ខាតនឹងពួកកុំម្មុយនីស្តឥណ្ឌូចិន ។នយោបាយ​លន់ នល់មាន ​ទិស​ដៅ​បង្រួបបង្រួម​ខ្មែរទាំង​អស់​ទាំង​នៅកម្ពុជា វៀតណាម និងនៅថៃ ។រដ្ឋការ​លន់​នល់ ផ្តាច់ទំនាក់ទំនង​ជាមួយ​សាធារណរដ្ឋ​ប្រជាធិបតេយ្យវៀតណាម​ និងវៀតណាម បណ្តោះអាសន្ន​វៀត​ណាម​ខាងត្បូង​ និងចាប់​ផ្តើម​យុទ្ធនាការប្រយុទ្ធ​បោស​សម្អាត​វៀកកុង និង​វៀតណាម​លើ ទឹកដីកម្ពុជា​។​វៀតណាម​គាំទ្រ​កម្លាំងខ្មែរ​ក្រហម​​ហើយព្រះបាទនរោត្តម សីហនុ​បង្កើត​រណសិរ្សសាមគ្គីជាតិ​កម្ពុជា​មានទិសដៅនយោបាយ​ដូចខ្មែរ​ក្រហម​ ប្រឆាំង​នឹងរបប​លន់ នល់ ។គោលនយោបាយ​សំខាន់​របស់​វៀតណាម​គឺចង់ឱ្យកម្លាំង​សីហនុ​និងកម្លាំង​ ខ្មែរក្រហម​រួម​បញ្ចូលក្នុងទិស​ដៅតែមួយ ។ក្រោយ​មកសីហនុ​ងាកទៅរកចិន (ម៉ៅ​ សេទុង)​ដើម្បី​យុទ្ធសាស្រ្ត​នយោបាយ​ ។ ប៉ុល ពត ទទួលការឧបត្ថម្ភ​ពីវៀតណាម វាយលន់នល់ ប៉ុន្តែ​ពុំបានរៀបចំ​ខ្លួន​ដើម្បី​​ធ្វើ​ជា​អាយ៉ង​​វៀតណាម​ទេ ។ ក្នុងដំណើរ​ការ​បញ្ចប់សង្គ្រាមក្នុង​ប្រទេស​កម្ពុជា​ វៀតណាម​ធ្វើ​សកម្មភាព​យ៉ាង​សកម្ម​ក្នុងការ​ចរចា​ជាមួយ​របប​លន់​នល់​ ។គោលនយោបាយ​របស់វៀតណាម​នេះ​ត្រូវបាន​បដិសេដ ដោយ​សម្តេច​​សីហនុ​ព្រោះ​វៀត​ណាម​ខាងជើង​មិនមានសិទ្ធិ​ធ្វើការចរចា​សម្រេច​ បញ្ហា​កម្ពុជា​ជំនួស​កម្ពុជា ឡើយ ។មកដល់​ចំណុច​នេះ ភាគីកម្ពុជា​និងវៀតណាម​ មានទស្សនៈនយោបាយ​ខុស​គ្នា​ស្រឡះ ។ ចិន គាំទ្រ​ខ្មែរក្រហម​​ ចំណែកឯសហភាពសូវៀត​គាំទ្រវៀតណាម ។ដោយសារ​មានការ​គៀបសង្កត់​ពី​មហាជន​ អាមេរិច​​បាន​ដកថយពី​រដ្ឋាភិបាល​លន់ នល់ ។ខែមីនា ឆ្នាំ ១៩៧៥ កងទ័ពខ្មែរក្រហម​វាយផ្តាច់ព្រ័ត​យក​ទីក្រុង​​ភ្នំពេញ និងទទួលបានជ័យជំនះ​ទាំងស្រុង​នៅថ្ងៃទី១៧​ ខែមេសា ឆ្នាំ ១៩៧៥ ។
            នៅពេលខ្មែរក្រហមឡើងកាន់អំណាច  ចាប់ផ្តើមប៉ះទង្គិច ​ដោយអាវុធ​ជាមួយ​វៀតណាម​ពី​បញ្ហា​កោះ មួយចំនួន​ ។មកដល់ពេលនេះ ខ្មែរ​ក្រហម​មានជំហ​ឯករាជ្យ​ពី​វៀតណាម​និងទទួល​ការ​ឧបត្ថម្ភ​គាំពារ​ពីចិន ។ប៉ុន្តែនៅពេលម៉ៅ សេទុង​ស្លាប់ មាន​ការ​ផ្លាស់ប្តូរ​ក្បាល​ម៉ាស៊ីន​ដឹកនាំ​ហើយ​ជះ​ឥទ្ធិពល​យ៉ាងខ្លាំង​លើ​ សភាពការណ៍កម្ពុជា ។ ជាមួយគ្នានេះ​ ដែរគោលនយោបាយ​ថ្មីរបស់ប៉ុល ពត ចាប់ផ្តើម កម្ចេច​សមាជិក​បក្ស​ដែល​មាន​និន្នាការវៀតណាម​ ។ក្នុង​ប្រទេស​កម្ពុជា​ភាគីវៀតណាម​មិន​មានប្រតិកម្ម​ចំពោះ​សកម្មភាព​នេះ​ទេ ។​ឆ្នាំ១៩៧៧ សភាពការណ៍កម្ពុជាកាន់តែ​វឹកវរ​ ព្រោះប៉ុល ពត បានកាប់សម្លាប់​យ៉ាងខ្លាំង នៅក្នុងជួរ​មហាជន​​ហើយ​វិបត្តព្រំប្រទល់ កម្ពុជា និងវៀណាម​បាន​ផ្ទុះឡើង ។កងទ័ពប៉ុល ពតដែលមានចិននៅ​ក្រោយ​ខ្នង ចាប់ផ្តើម​វាយចូល​វៀតណាម​ ហើយ​ដើម្បី​ឆ្លើយតបនឹងឥរិយាបថ​នយោបាយ​​របស់​ខ្មែរក្រហម​ វៀត​ណាម​​បានរៀបចំយុទ្ធសាស្រ្តដើម្បីផ្តួល​រំលំ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ ។ជំហាន​ដំបូង​វៀតណាម​បាន​ជួយ​​ដល់​​ក្រុម​​បោះបោរ​នៅភូមិ​ភាគ​បូព៌ា​ដែលមាន សោ ភឹម ជាអ្នកដឹក​នាំ​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹងរបប​ខ្មែរ​ក្រហម​​ ។​ប​ន្ទាប់មកចុះហត្ថលេខា​ជាមួយសូវៀត​ដើម្បី​គំរាមចិន ពេល​ចូលលុកលុយកម្ពុជា ។​មិនតែ​ប៉ុណ្ណោះ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ ១៩៧៨ វៀតណាម​បានបង្កើត​រណសិរ្ស​សង្គ្រោះ ជាតិកម្ពុជា ក្នុងជួរ​ជន​ភៀស​​ខ្លួន​ខ្មែរ​ទៅ​វៀតណាម​ ដែល​ដឹកនាំ ដោយ​លោក ហេង សំរិន មានទិសដៅផ្តួលរំលំ​ប៉ុល ពត ។​ទី​បញ្ចប់​នៅថ្ងៃ​ទី០៧​ខែមករា​ឆ្នាំ១៩៧៩ កងទ័ពវៀតណាម និងកងទ័ពរណសិរ្សសង្គ្រោះជាតិកម្ពុជា បាន​ទទួល​ជ័យជំនះលើរបប​ប៉ុល ពត  ហើយ​បង្កើត​សាធារណរដ្ឋ​ប្រជាមេនិតកម្ពុជា​ និងរដ្ឋាភិបាល​ថ្មី ។
            ចំពោះ​ទំនាក់ទំនងកម្ពុជា​និងថៃ​ពីឆ្នាំ ១៩៤៥​-១៩៧៩​ មាន​លក្ខណៈ​ស្មុគស្មាញ ខ្លាំងពីបញ្ហា​ទឹកដី​ ។បារាំង​បានកាត់​ខេត្តពីរ​គឺ៖ (១)​ខេត្តបាត់ដំបង និង​(២)​សៀមរាប​ឱ្យ​ប្រទេសសៀម ដើម្បីឱ្យ​សៀម​ទទួល​ស្គាល់​បារាំង​ជា អាណាព្យាបាល​កម្ពុជា ។ដោយ​មានទំនាស់​ជាមួយ​សៀម ​បារាំង​បាន​ទាមទារ​ឱ្យ​សៀម​ដក​ទ័ព​ចេញ​ពី​ខេត្តទាំងពីរ​ខាងលើ​ ហើយ​នៅឆ្នាំ១៩០៤ បានចុះ​ហត្ថលេខា​លើ​កតិកាសញ្ញា​ប្រគល់មក​ឱ្យ​កម្ពុជា​​វិញ ។ឆ្នាំ ១៩៤០ បារាំង​ចុះអន់ថយ ។ឆ្លៀត​ឱកាស​នេះ ថៃចុះ​ហត្ថ​លេខា​សម្ព័ន្ធភាព​ជាមួយ​ជប៉ុន​ ហើយ​ទាមទារយក​ខេត្ត​ទាំង​ពីរ​មកវិញ​ ។ឆ្នាំ ១៩៤១ កង​ទ័ព​សៀមចូល​ស្រុកខ្មែរ​វាយបារាំង ។ដោយ​មាន​ការ​គៀបសង្កត់​ពីអាល្លឺម៉ង់ និង​ជប៉ុន​ បារាំង​ចុះ​ហត្ថលេខា​ឱ្យ​ខេត្ត៤របស់កម្ពុជា​ទៅថៃ ​ហើយ​រដ្ឋការ​ក្រុង​បាង​កកបានបង្កើន​យុទ្ធសាស្រ្ត​ប្រឆាំង​អាណានិគមនិយម​បារាំង ដូចជានៅក្នុង​ទឹកដី​កម្ពុជា​ ថៃបានបង្កើត​ចលនា​ប្រឆាំង​បារាំង​គឺ រណសិរ្សខ្មែរ​ឥស្សរៈ  ។ថៃបានអនុញ្ញាត​ឱ្យ​ខ្មែរ​កុំម្មុយនីស្ត​ក៏ដូចជាពួកស្តាំ​និយម​អាច​ទិញ​អាវុធ ឆ្លង​កាត់​ទឹកដី​ថៃបាន ។មួយ​វិញទៀត​ថៃ បានរំលោភ​ទឹកដីកម្ពុជា​និងទន្រ្ទាន​យកប្រាសាទ​ព្រះ​វិហារ ។ទំនាស់កម្ពុជា និងថៃ រាល​ដាល​កាន់តែខ្លាំង​ឡើង​ ហើយ​នៅឆ្នាំ​១៩៥៦​ថៃ​បានបិទព្រំដែន ។ឆ្នាំ ១៩៦​១ សម្តេច សីហនុ​បាន​ផ្តាច់​ការទូត​ជាមួយ​ថៃ ។ថៃងាក​គាំទ្រ​ដល់ពួកខ្មែរ​សេរី​ប្រឆាំង​សីហនុ​វិញ​។ដើម្បី​បញ្ចប់​​ជំលោះ​ជុំវិញបញ្ហា​ប្រាសាទ​ព្រះវិហារ​ សម្តេច​សីហនុ​បានដាក់បណ្តឹង​ជូន​អង្គការសហប្រជាជាតិ​ ដើម្បី​​ដំណើរការ​កាត់ក្តី​ពីបញ្ហានេះ ។ តុលាការក្រុង​ឡាអេ សម្រេច​ក្តី​ឱ្យ​កម្ពុជា​ឈ្នះក្តី​ ។
            ស្ថានភាព​ទំនាក់ទំនង​កម្ពុជា​និង​ថៃ​មានលក្ខណៈ​ធូរស្រាល​វិញ​បន្ទាប់​ពីរដ្ឋ​ប្រហារ​ថៃ ហើយ​ថៃ​ជួយ​ដល់រដ្ឋាភិបាលលន់ នល់ ប្រឆាំង​នឹងកុំម្មុយនីស្ត ឥណ្ឌូចិន ។ប៉ុន្តែបន្ទាប់ពីការដូល​រំលំ​របប​លន់ នល់ ថៃងាក​មក​​គាំទ្រ​ខ្មែរ​ក្រហម​វិញ ដើម្បី​ទប់ទល់ នឹង​ចលនា​កុំម្មុយនីស្តវៀតណាម​ ។ប្រទេស​ថៃបានផ្តល់ជម្រក ជួយ​បណ្តុះ​បណ្តាល​និងផ្គត់​ផ្គង់​ដល់កងទ័ព​ខ្មែរក្រហម​ប្រឆាំង​រដ្ឋាភិបាល​ថ្មី និង​វៀតណាម​។ថៃបើកច្រក​ឱ្យ​ចិន​ដឹក​អាវុធឱ្យកង​ទ័ព​ខ្មែរក្រហម ។​
            ឥរិយាបថនយោបាយចិន ​ក្នុង​វិបត្តកម្ពុជា​ឆ្នាំ​១៩៥៤ -​១៩៧៩ មានទិសដៅ​យក​អាស៊ី​អាគ្នេយ៍​ ឱ្យ​ស្ថិត​​ក្រោម​ឥទ្ធិពល​នយោបាយ​របស់ខ្លួ​ន ។ចិន​ចាប់ផ្តើម​ធ្វើការ​គាំទ្រ​ចលនា​តស៊ូ​កុំម្មុយនីស្ត​ឥណ្ឌូ​ចិន​យ៉ាង​ ខ្លាំង ។ចំពោះប្រទេសកម្ពុជា​ចិន​គាំទ្ររដ្ឋាភិបាលសីហនុ ។ ចិន ជានិច្ចកាលតែង​តែ​គាំទ្រ​ដល់​ព្រះរាជា​ណា​ចក្រកម្ពុជា​នៅលើឆាក​អន្តរជាតិ​ ហើយ​សម្តែង​ឥរិយាបថ​របស់ខ្លួន​ក្នុង​តួនាទី​ការពារ​កម្ពុជា​ពីការគំរាម​ កំហែង​ពី​វៀ​តណាម​ខាងត្បូង​ និង​ថៃ ។នៅក្នុងសម័យ​សង្គមរាស្រ្តនិយម​១៩៦៥ ទំនាក់ទំនងចិន​និង​កម្ពុជា បាន​ល្អក់​កករ នៅពេលអាមេរិចវាយលុកវៀតណាម ។រដ្ឋា​ភិបាលភ្នំពេញ​ដកថយមួយ​ចំនួន​ពី​សង្គមនិយ ម​ហើយ​ចិនបានងាកមកគាំទ្រមេដឹកនាំកុំម្មុយនីស្ត​កម្ពុជា​ប៉ុល ពត ប្រឆាំង​រដ្ឋាភិបាលកម្ពុជា ។ចុងក្រោយ ទំនាក់ទំនងរវាង​កម្ពុជា និង​ចិន​ត្រូវបញ្ចប់​ហើយ​ចិន​បាត់បង់ជំហរបស់ខ្លួ​នក្នុងកម្ពុជា ។ឆ្នាំ១៩៧០ របបលន់ នល់ចូលកាន់កាប់ប្រទេសកម្ពុជា ចិនចង់ឱ្យរដ្ឋាភិបាល​​ថ្មី​នេះរក្សា​មាគ៌ា​នយោបាយ​ពីមុន​ដោយអនុញ្ញាត​ឱ្យចិន ​ឧបត្ថម្ភ​សពា្ធវុធ​ឆ្លង​កាត់​ទឹកដី​កម្ពុជា​ដើម្បី​គាំពារ​ដល់សង្គ្រាម​ ក្នុង​វៀតណាម​ ។ពេលរបបលន់​ នល់ បដិសេដចិនងាកមកគាំទ្រ​សីហនុ​វិញ និងមាននិន្នាការប្រឆាំង​អាមេរិច ។ចិនគាំទ្រប៉ុល ពត ប្រឆាំង​នឹង​គោលនយោបាយ​ហាណូយ ដែលមានសូវៀតនៅពីក្រោយខ្នង ។នៅឆ្នាំ១៩៧៥ ពេលកងទ័ពខ្មែរក្រហម ទទួលជ័យជំនះ​លើ​របប​លន់ នល់  ចិន​អបអរសាទរ និង​ជួយឧបត្ថម្ភ​សពា្ធវុធ ផ្តល់ជំនួយឥតសំណង ជាច្រើន ។ចិន​បានបញ្ឆេះ ភ្លើងទំនាស់រវាងកម្ពុជា និង​វៀតណាម ហើយនៅឆ្នាំ​១៩៧៨ ចិនបានបញ្ជួន​អ្នក​ឯក​ទេស​រហូតដល់​២០​ពាន់​នាក់​ដើម្បីរៀបចំ​ប្រយុទ្ធជាមួយ​វៀតណាម ។ខណៈពេល​ដែលចិន​គាំទ្រ​ខ្មែរ​ក្រហម​ សូវៀត​គាំទ្រវៀតណាម ហើយ នៅពេលចុងក្រោយ មេដឹកនាំ​ចិន​បានមើលឃើញ​ពីបរាជ័យ​របស់​ខ្មែរក្រហម​ បានធ្វើការទំនាក់​ទំនង​ជាមួយ​ថៃ​ពីការសាង​សង់​មូលដ្ឋាន​តាម​ព្រំដែន ។​នៅពេលរបប​ខ្មែរ​ក្រហម​​ដូលរំលំ  ចិនបានវាយលុកវៀតណាមនៅខែកុម្ភះ ឆ្នាំ១៩៧៩ ដើម្បីជួយ​សម្ព័ន្ធមិត្ត​ខ្មែរក្រហម​ និង​ដាក់​មេរៀន​ឱ្យ​វៀតណាម ។
            ចំណែក ​នយោបាយ​អាមេរិច​ក៏បាន​ប្រឹង​ប្រែង​ផ្សព្វផ្សាយ​ឥទ្ធិពល​របស់ខ្លួន​លើ​ ឥណ្ឌូចិន​ផង​ដែរ​។សហរដ្ឋ​អាមេរិច​ប្រឹង​ប្រែង​ធ្វើ​យ៉ាង​ណា​កុំឱ្យ​កម្ពុជា​ ក្លាយ​ជាតំបន់​ប្រឆាំង​អាមេរិច ។អាមេរិច​បង្ខំ​កម្ពុជា​ឱ្យ​ចូល​ជាសមាជិក​SEATO ដើម្បី ​បម្រើ​ប្រយោជន៍ សឹក​សង្គ្រាម​ប្រឆាំង​វៀតកុង ។សម្តេច​សីហនុ​បដិសេដ​សំណើ​អាមេរិច​ហើយ​នៅតែប្រកាន់​យក​ជំហ​អព្យាក្រឹត ។ឥរិយាបថនយោបាយ​របស់​សម្តេចសីហនុ​ឆ្លើយតប​នឹង​សូវៀត​និង​ចិន​ ។​សូវៀត​គាំទ្រ​នយោបាយ​ក្រៅប្រទេស​កម្ពុជា​និង​ប្រឹងប្រែង​ឱ្យកម្ពុជា​និង​ វៀតណាម​ខាងជើង​ខិតជិត​គ្នា ។សហរដ្ឋអាមេរិច​ប្រឆាំង​នឹង​នយោ​បាយ​អព្យាក្រឹត​របស់សីហនុ​ហើយ​នៅឆ្នាំ​១៩៦៣ ​រដ្ឋាភិបាល​ភ្នំពេញ​បដិសេដ​ជំនួយ​ពីអាមេរិច ។ចំណែក​សូវៀត​ពង្រីកការផ្តល់អាវុធមកកម្ពុជា ។ឆ្នាំ​១៩៦៤ ទំនាក់ទំនង​កម្ពុជា​និង​សូវៀត​ពង្រីក​កាន់​តែ​ខ្លាំង​ឡើង​​ហើយ​ទន្ទឹមនឹងនេះ ​សកម្មភាព​ពួកស្តាំ​និយ​ម​ប្រឆាំង​នឹង​សីហនុ​ក៏​កាន់​តែ​ខ្លាំង​ឡើង​ផង​ដែរ ដើម្បី។សីហនុ​សុំ​ឱ្យ​ចិន​និង​សូវៀត​ជួយ​អន្តរាគម​ន៍​ដើម្បី​ដក​កងទ័ព​ វៀតណាម​ខាងជើង​និង​ទ័ព​យៀក​កុង​ចេញ​ពីប្រទេស​កម្ពុជា ដើម្បីបញ្ឈប់ការទម្លាក់​គ្រាប់​បែក​​ពីសហរដ្ឋ​អាមេរិច​ និង​ជាពិសេស​ដើម្បីងាយស្រួល​បង្រ្កាប​ពួកខ្មែរក្រហម​ដែលលាក់​ខ្លួន ។​នយោបាយ​សំខាន់​របស់​អាមេរិច​នៅ​អាស៊ី​អាគ្នេយ៍​បាន​កំណត់​យកអាស៊ាន​ ជាតំបន់អាទិភាព​ក្នុង​ទិសដៅ​ប្រឆាំង​ចលនា​កុំម្មុយនីស្ត​ដោយ​បាន​ឧបត្ថម្ភ​ សពា្ធវុធដល់ប្រទេស​អាស៊ាន​ទាំងនោះ យ៉ាងច្រើន​សន្ធឹកសន្ធាប់ ។សហរដ្ឋ​អាមេរិច​មិនចង់​បាត់បង់​តួនាទី​នៅ​អាស៊ី​អាគ្នេយ៍ទេ ហើយជុំវិញបញ្ហាកម្ពុជា​អាមេរិច​ទាមទារ​បណ្តាប្រទេស​អាស៊ាន​ឱ្យ​តាម​ខ្លួន​ ។សភាពការណ៍​នយោបាយ​អាមេរិច​ មានការបត់បែន​និង​ប្រែប្រួល​ច្រើន ។អាមេរិច​បាន​ដកខ្លួនពីការប្រឈម​មុខ​នឹងរដ្ឋ​កម្ពុជា​ក្រោយ​ពេល​ដែល​វៀត​ណាម ​បានដក​ទ័ព​ចេញ​ពី​កម្ពុជា ហើយ​សម្រប​សម្រួល​ទំនាក់ទំនង​ និង​កិច្ច​សហប្រតិបត្តការ​រវាង​សហភាពសូវៀត​-ចិន​ និង​សូវៀត​-អាមេរិច។​​អាមេរិច​​ជា​អ្នក​​ផ្តួច​ផ្តើម​ដ៏​សំខាន់មួយ​ ស្តីពីការបង្កើតគម្រោង​កិច្ច​ព្រម​ព្រៀង​បញ្ឈប់​ជំនួយ​ សញ្ធាវុធដល់ខ្មែរត្រីភាគី ។
            ចំពោះនយោបាយសហភាពសូវៀត ​ទាក់ទងនឹង សង្គ្រាម កម្ពុជា សូវៀត​មិនមាន​ប្រតិកម្ម​អ្វី​ចំពោះរដ្ឋ​ប្រហារ​របស់​លន់​នល់ ទេ ។សូវៀត​ថ្កោលទោស​សហ​រដ្ឋអាមេរិច​និង​រដ្ឋការ​ព្រៃនគរ​ពីការ​ចូល​លុក​លុយ​ ប្រទេស​កម្ពុជា ។​សូវៀត​មិនចង់​លូក​ដៃ​ចូល​បញ្ហា​កម្ពុជា​។ សូវៀត​និង​វៀត​ណាម​គាំ​ទ្រការប្រឆាំង​រដ្ឋា​ភិបាល​កម្ពុជា ។នៅពេលកងទ័ពប៉ុល ពត ទទួល​ជ័យ​ជំនះ​ ចិន​មានតួនាទី​សំខាន់​ក្នុងការ​ឧបត្ថម្ភ​គាំពារ​ខ្មែរ​ក្រហម​ ហើយ​ស្ថានភាពនេះ​មិនឆ្លើយ​តប​តាម​គម្រោងរបស់​សហភាព​សូវៀត​ និង​វៀត​ណាម ។ឆ្នាំ១៩៧៥ សីហនុបានខិតជិត​សូវៀត​មួយជំហាន ប៉ុន្តែមេដឹកនាំ​ប៉ុល ពត បដិសេធ​ជំនួយ​ទាំង​ស្រុង​ពីសូវៀត ។សូវៀត​គំរាមកំហែងចិន​ដើម្បីឱ្យ​វៀតណាម​វាយ​ផ្តួលរំលំ​របប​ប៉ុលពត ហើយក្រោយពីរបបប៉ុល ពត ដួលរំលំ រដ្ឋា​ភិបាលថ្មី ទទួល​ជំនួយ​ពីសហភាព​សូវៀត​ក្នុង​ទិស​ដៅ​កសាង​លទ្ធិសង្គម​និង​ប្រឆាំង​ ចក្រព័ត្រ​និយម​សាកល​លោក ។ជំនួប​លោក​ហេង​ សំរិន​នៅក្រឹម​ឡាំង​ ១៩៨៧ កូនបាឆូវ បានគួសបញ្ជក់ថា៖ “សហភាពសូវៀត​គាំទ្រ ដល់កម្មវិធី​នយោបាយ​របស់​រដ្ឋាភិបាល​សាធារណរដ្ឋប្រជាមានិតកម្ពុជា​ស្តីអំពីនយោបាយ​បង្រួប​បង្រួមជាតិ​ ដែលជាការឆ្លើយតប​ដ៏សមហេតុផល​ដល់ប្រជាពលរដ្ឋកម្ពុជាដ៏អភ័ព្វ...”។
            ចំពោះឥរិយាបថនយោបាយប្រទេសអាស៊ាន ​ជុំវិញ​បញ្ហា​កម្ពុជា ប្រទេស​សឹង្ហបូរី​ប្រឆាំង​ដាច់ខាតនឹងពួកកុំម្មុយនីស្ត ដើម្បី​រារាំង​ដល់​ការ​លូក​ដៃ​ពី​ពួក​មូល​ធននិយម​ ។ព្រឹត្តការណ៍​ឥណ្ឌូចិន​បង្ក​ឱ្យ​មានការ​អាប់​អ៊ួរនៅ​ក្នុង​អាស៊ី​អាគ្នេយ៍ និង​ជាការ​គំរាម​កំហែង​ដល់​សន្តិភាព​ពិភព​លោក​ទាំង​មូល ។​សឹង្ហបូរី​ទាម​ទារឱ្យមានការដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ប្រឆាំង​សាធារណរដ្ឋ​ ប្រជាមានិត​កម្ពុជា​និង​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម ហើយ​គាំទ្រ​ដល់​ការបង្កើត​កម្លាំង​ឯកភាព​ប្រឆាំង​និងរដ្ឋាភិបាល​កម្ពុជា ។​ទិសដៅ​នយោ​បាយ​​សឹង្ហបូរី​គឺ​ប្រកាន់យក​តុល្យភាព​កម្លាំង​កំពូល​មហាអំណាច​ ក្នុង​តំបន់ ។សកម្មភាពនិង​ឥរិយាបថ​នយោ​បាយ​សឹង្ហបូរី​បានផ្លាស់​ប្តូរ​ក្រោយ​ពេលវៀតណាម​ បាន​ដកទ័ព​ចេញ​ពីប្រទេស​កម្ពុជា​និង​ក្លាយ​ជាដៃគូ​ពាណិ​ជ្ជកម្មសំខាន់​ សម្រាប់​កម្ពុជា​ថែម​ទៀត​ ។ចំណែក​ឯ​នយោបាយការទូត​ម៉ាឡេស៊ី​ក្នុង​ដំណោះស្រាយ​បញ្ហា​កម្ពុជា គឺ​ប្រកាន់​យក​ជំហ​កណ្តាល​និង​ទាមទារ​ឱ្យ​មាន​ដំណោះ​ស្រាយ​ដោយ​សន្តិវិធី​ ពហុវិជ្ជាមាន ។រដ្ឋមន្រ្តី​ការ​បរទេស​ម៉ាឡេស៊ី​ធ្លាប់​ដើរ​តួ​ជាតំណាង​អាស៊ាន​ ចរចា​ជាមួយ​នឹងវៀតណាម​នៅហាណូយ ។ម៉ាឡេស៊ីជា​ស្ថានិកនយោបាយ​អព្យាក្រឹតក្នុងតំបន់ ហើយខិតខំទប់ស្កាត់​ការកកូរកកាយ​បញ្ហាកម្ពុជា​ ដែល​អាចរាល​ដាល​ទៅជាបញ្ហា​តំបន់ ។ម៉ាឡេស៊ី ជាប្រទេស​ទី​១​ដែលបាន​ចាប់​ផ្តើម​មាន​ទំនាក់​ទំន​ង​ជាមួយ​ប្រទេស​ឥណ្ឌូ​ចិន ។ក្រោយឆ្នាំ​១៩៧៩ ម៉ាឡេស៊ីនៅតែ​ប្រកាន់​ជំហនយោបាយ​កិច្ច​ សហប្រតិបត្តការក្នុង​តំបន់​និង​ដោះ​ស្រាយ​​ទំនាស់​ដោយ​សន្តិវិធី ។ចំពោះឥរិយាបថនយោបាយ​របស់ប្រទេស​ឥណ្ឌូនេស៊ី ជុំវិញបញ្ហា​កម្ពុជា​មាន​លក្ខណៈដូច​ម៉ាឡេស៊ីដែរ ។ទំនាក់ទំនង​ឥណ្ឌូនេស៊ី វៀតណាម​បានក្លាយ​ជាស្ពាន​ទំនាក់​ទំនង​រាល់គូភាគី​ទំនាស់​​កម្ពុជា​ ដើម្បីដោះស្រាយ​បញ្ហាសន្តិភាព​នៅ​កម្ពុជា ក៏ដូចនៅអាស៊ីអាគ្នេយ៍​ទាំង​មូល ។ទីក្រុង​ហ្សាកា​តា បានក្លាយ​ជាទីតាំង​ជំនួបភាគី​ទំនាស់​កម្ពុជា ហើយជំនួបគណៈប្រតិ​ភូឥណ្ឌូនេស៊ី និង​វៀត​ណាមជាច្រើន​លើក ដើម្បី​ពិភាក្សា អំពីដំណោះស្រាយ​កម្ពុជា ។ដូច្នេះ ជំហ​នយោបាយ​បណ្តាប្រទេស អាស៊ាន​ជុំវិញ​ដំណោះ​ស្រាយ​កម្ពុជា​អាចបែងចែក​ជាពីរក្រុម​ ៖ (១)ប្រទេស​ថៃ សឹង្ហបូរី ហ្វីលីពីន មានជំហតឹងរឹង ជាមួយ​នឹង​​វត្តមាន​កងទ័ព​វៀត​ណាម​ក្នុង​ប្រទេស​កម្ពុជា​ហើយ​ មធ្យោបាយដោះស្រាយ​ដោយការដាក់​ទណ្ឌកម្ម​សេដ្ឋ​កិច្ច និង​ដោយ​កម្លាំង​យោធា ។(២) ម៉ាឡេស៊ី និង​ឥណ្ឌូនេស៊ី ប្រកាន់នយោបាយ​ឯករាជ្យ និង​អត្តនោម័ត នៅ​ក្នុងដំណោះស្រាយ​បញ្ហា​កម្ពុជា​។
            ជារួមកត្តាតំបន់ និង ​កត្តា​សាកល​លោក​ជះឥទ្ធិពល យ៉ាង​ខ្លាំង​មក​លើ​បញ្ហា​សង្រ្គាម​និង​សន្តិភាព​នៅកម្ពុជា ។ខ្យល់ជំនោរ នៃមនោគមវិជ្ជា មហាអំណាច ទាំងពីរបានបក់​បោក​លើ​ដែនដី​ឥណ្ឌូចិន​។ ជនជាតិ​ខ្មែរ​បាន​ប្រែ​ក្លាយ​ពីការតស៊ូ​ប្រយុទ្ធ​ដើម្បី​ឯករាជ្យ​ បូរណភាព​ទឹកដី  មកជា​ការ​ប្រយុទ្ធ​ដើម្បី​ឧត្តមគតិ​ក្រោម​ឥទ្ធិពល​មនោគមន៍វិជ្ជាសេរី និង​កុំម្មុយនីស្ត និង​ដើម្បី​អំណាច ផ្ទាល់​ខ្លួន ។ដំណើរ​ប្រវត្តិសាស្រ្តកម្ពុជា​ដ៏អភ័ព្វ ក្នុង​ដំណាក់កាល​នេះ​ បានឆ្លងកាត់​រសជាតិ​ជូរចត់​ឈឺចាប់  ពន់ពេកក្រៃ ទាំង​ជាមួយប្រទេសជិតខាង​ និង​ប្រទេស​មហា​អំណាច ។ខ្មែរ​ជាអ្នកខាតបង់ជា​ច្រើន​ក្នុង​ឆាកនយោបាយ​ ។​ពន្លឺសន្តិភាព​ខ្មែរ​ទទួល​បានតិច​តូច ឯភ្នក់ភ្លើង​សង្គ្រាម​អូសបន្លាយ​រាំរ៉ៃ ជាច្រើន​ទសវត្យ ។ជក់នយោបាយ​បត់បែនខ្លាំង​គួសវាស​លើក្រាំង​ប្រវត្តិ​សាស្រ្តនេះ ឱ្យអនុជនជំនាន់ក្រោយ វង្វេង​វង្វាន់​និង​ឈឺក្បាល ទាំងកត្តាផ្ទៃក្នុង​ប្រទេស កត្តាតំបន់ និង​កត្តាសាកល ។នៅឥណ្ឌូចិន​ប្រទេស​កម្ពុជាជាថ្នាលសាបព្រោះ ឥទ្ធិពល​នយោបាយ​ស្តាំនិយម​ និង​ធ្វេង​និយ​ម​ ដែលនយោបាយ​ទាំង​ពីរនេះ មានទស្សនៈខុសគ្នា​ ហើយជានិច្ច​កាល​តែងតែ​បង្កទំនាស់ នឹងគ្នា ។​មហា​អំណាច​តែង​តែ​ដណ្តើម​ឧត្តមភាព​រៀងៗ​ខ្លួន​លើ​ឆាក​អន្តរជាតិ​ហើយ​ ប្រឹងប្រែង​ឱ្យ​ប្រទេស​ទាំងឡាយ​ទទួល​ឥទ្ធិពល​​ខ្លួ​ន​។តាមប្រវត្តិសាស្រ្ត ប្រទេស​កម្ពុជា​ជាចំណុច​ប្រសព្វ នៃកម្លាំងទាំង​ពីរ​នេះ ដែលកកើត​លើ​ទឹក​ដីខ្លួន​ហើយ​បង្ក​ទំនាស់​សង្គ្រាម​បង្ហូរឈាម​ មិនចេះចប់មិនចេះហើយ រវាង​ជនជាតិ​ខ្មែរ​គ្នា​ឯង​និង​បរទេស​ឈ្លាន​​ពាន ។ពួកមហាអំណាចបាន​ឱ្យអាវុធខ្មែរ ​ហើយ​ដឹកដៃខ្មែរ​ឱ្យចូល​ក្នុង​ទីលាន​ប្រយុទ្ធ​ហើយ​ពេល​ខ្លះ​គេរត់ចោល​ ទុកឱ្យខ្មែរ​ប្រយុទ្ធទៅតាមយថាកម្ម តួយ៉ាង​ដូច​សហរដ្ឋអាមេរិច បោះបង់​ចោល​លន់​នល់ -ចិន​ថយមួយជំហា​នពី​ខ្មែរ​ក្រហម​ ជាដើម ។តើនរណាស្រឡាញ់ខ្មែរ​ហើយ​លះបង់​អ្វីៗ​ដើម្បីផលប្រយោជន៍ខ្មែរ​ពិតប្រាកដ នោះ ?
            ដូច្នេះ ឆ្លងកាត់តាមរយៈប្រវត្តិសាស្រ្តនេះ ពិតជាផ្តល់មេរៀន​​និងបទពិសោធល្អៗ ឱ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ​​យល់​កាន់​តែ​ច្បាស់​ពីប្រវត្តិសាស្រ្តជាតិ​ ចំណុចខ្សោយផ្នែកនយោបាយ​ និងកំហុសឆ្គង នយោបាយ ហើយ​ខិតខំសិក្សារៀនសូត្រ និង​យកអស់កម្លាំងកាយចិត្ត ស្មារតី ដើម្បីទប់ស្កាត់​កុំឱ្យ​ដាន​ប្រវត្តិសាស្រ្ត​អវិជ្ជ​មាន កើតឡើងដដែលៗ​ ពិសេស​ទៅទៀត ឱ្យ​ខ្មែរ​ចេះ​​ប្រើ​ប្រាស់ ប្រវត្តិ​សាស្រ្ត​ឱ្យ​បាន​ជាគុណ​ប្រយោជន៍​ក្នុង​ការ​កសាង​ប្រទេស​ជាតិ ដោយមិនទុកជាឈ្នាន់ដើម្បីសងសឹក​គ្នា​និង​បង្ក​សង្គ្រាម ៕
សង្ខេបដោយៈ ចៅ ឧស្សាហ៍ គ្រូឧទ្ទេស
ឯកសារយោងៈ សង្គ្រាមនិងសន្តិភាពកម្ពុជា កត្តាតំបន់ និងកត្តាសាកល​ (១៩៤៥-១៩៩១)របស់លោក ឌៀប សុផល-ប្រវត្តិសាស្រ្ត​កម្ពុជា​ប្រជាធិបតេយ្យ (ឌី ខាំបូលី)

បញ្ហាភាពក្រីក្រ

សេចក្តីផ្តើម

សំណួរគន្លឹះ
ក្នុងស្ថានភាពប្រទេសកម្ពុជាបច្ចុប្បន្នតើមាន ប្រជាពលរដ្ឋប៉ុន្មាននាក់ដែលជានិច្ចកាល តែង​តែត្អូញ​ត្អែរ​ពីបញ្ហាជីវភាពរស់នៅនោះ​? តើ​មក​ពី​ទស្សនៈ​កម្មផល​មែនទេដែល​ធ្វើ​ឲ្យ​ជីវិត​គាត់ក្រី​ក្រលំបាកនោះ?ហេតុអ្វីបានជាប្រជាជនខ្មែរមួយចំនួនធំមានជីវភាពក្រីក្រលំបាក ?ហេតុអ្វីបានជាមានអ្នកមានទ្រព្យសម្បត្តិស្តុកស្តមចំណែកអ្នកខ្លះទៀត ក្រីក្រ ?ហេតុអ្វីបានប្រជាជនក្រីក្រខ្មែរមួយចំនួនចំណាកស្រុកទៅប្រទេសជិតខាងដើម្បីរកការងារធ្វើ ? តើដំណើរជីវិតអ្នកក្រជួបប្រទះបញ្ហាអ្វីខ្លះ ?តើអ្នកក្រមានឥរិយាបថអាកប្បកិរិយា និងប្រព័ន្ធគំនិតដូចម្តេចខ្លះ?តើអ្នកមាននិងអ្នកក្រមានលក្ខណៈខុសប្លែកគ្នាដូចម្តេចខ្លះ ?តើអ្វីជាអ្នកកំណត់ភាពខុសប្លែកគ្នានេះ ?​តើគេប្រើអ្វីវាស់ដើម្បីកំណត់កម្រិតនៃភាពក្រីក្រ ?ហេតុអ្វីបានជាអ្នកខ្លះអាចរំដោះខ្លួនចេញពីភាពក្រីក្របានចំណែកអ្នកខ្លះទៀតមិនអាច ?តើភាពក្រីក្រមានរចនាសម្ព័ន្ធដូចម្តេចខ្លះនៅក្នុងសង្គម ?តើគេអាចធ្វើអ្វីខ្លះដើម្បី​កាត់​បន្ថយឬលុបបំបាត់ភាពក្រីក្រ ?តើនរណាខ្លះទទួលខុសត្រូវលើការងារនេះ ?គេប្រើប្រាស់មធ្យោបាយនិងវិធីសាស្រ្តអ្វីខ្លះដើម្បីដោះស្រាយបញ្ហានេះ ?.....
ដំណាក់កាលទី១នៃការសិក្សាស្រាវជ្រាវនេះគឺចង់សាកល្បងឆ្លើយទៅនឹង សំណួរ ទាំងអស់​​នេះ​​ដោយ​ផ្អែក​លើការវិភាគ​​​សង្គមសាស្រ្តនិងចិត្តសាស្រ្ត ។ប៉ុន្តែការពិតវា​ជា​រឿង​មួយ​មិន​​ងាយ​ស្រួល​​​ឡើយព្រោះសំណួរ​គ្មាន​ទីបញ្ចប់​ទេ។​សូម្បី​តែសំណួរតែមួយក៏អាចមានចម្លើយ​ច្រើននិង​ខុស​ប្លែក​​គ្នាហើយក៏ជាហេតុនាំឲ្យកើត​សំណួរ​ផ្សេងៗ​ទៀតជា​ច្រើន​ផង​ដែរ​ជា​​លទ្ធផល​វា​ពិបាក​ក្នុង​ការ​កំណត់​ខ្លឹមសារ​ចម្លើយ​មួយជាក់​លាក់ឧទាហរណ៏​ចំពោះសំណួរ​ហេតុអ្វី​បាន​ជា​អ្នក​មាន​ជីវភាព​ក្រី​ក្រ​លំបាក?មាន​អ្នកខ្លះឆ្លើយថាមកពីខ្ញុំមិនមានប្រាក់​ចំណូលគ្រប់គ្រាន់-ចម្លើយនេះនាំ​ឲ្យ​កើតចម្ងល់​មួយ​ទៀតហេតុអ្វី បាន​ជា អ្នកមិនមានប្រាក់ចំណូលគ្រប់គ្រាន់ ? ...​មកពី​មិន​មាន​​ការងារ​ធ្វើ-​ហេតុអ្វី​​មិន​មាន​ការងារធ្វើ ?...មក​ពី គ្មាន​ចំណេះដឹងជ្រៅជ្រះ- ហេតុអ្វី​បាន​ជា​មិនមាន​ចំណេះដឹង​​ជ្រៅ​ជ្រះ​?...​.មកពីគ្រួសារ ក្រីក្រ ប្រើ​អំពើ​​ហឹង្សា​ក្នុង​គ្រួសារ..​។​ល។​ដូច្នេះ​គ្រាន់តែ​​សំណួរ​ដែល​​សួរ​រក​មូលហេតុ​នៃ​​ក្រី​ក្រ​មួយ​មាន​វដ្តទំនាក់ទំនង​ដ៏​ច្រើន​​។​តាមរយៈនៃការ​បក​ស្រាយ​​ខាង​លើយើង​ឃើញថា​សំណួរ​មានច្រើន​រាប់មិនអស់។​ហេតុ​ជាច្រើន​នាំឲ្យកើត​ផលនៃភាព​ក្រីក្រ។​បើ​អញ្ចឹង​!​តើអ្វី​ជា​​​ឬស​កែវ​នៃ​ភាព​​​ក្រីក្រ​? ភាព​ក្រីក្រប្រៀប​ដូចជា​ជម្ងឺមួយផង​​ដែរ​​បើ​គេមិ​ន​បានធ្វើ​រោគ​វិនិច្ឆ័យមិនបានដឹងពី​ដំណើរ​​វិវត្ត​នៃជម្ងឺប្រភេទ​ជម្ងឺប្រភពជម្ងឺមេរោគបង្កបញ្ហានិង​ស្ថាន​ភាព​​អ្នកជម្ងឺ​ច្បាស់លាស់គេពិតជាពិបាក​រកថ្នាំដាក់ឲ្យជល់​នឹង​ជម្ងឺ​ណាស់​​ហើយ​ការ​ព្យាបាល​នោះ​សោត​​វា​គ្រាន់តែជាការធ្វើតេសសាក​​ល្បង​លើអ្នកជម្ងឺ​ជា​ការ​ចំណាយ​ថវិកា​និង​ពេល​វេលា​​ឥត​ប្រយោជន៏-គ្រាន់​តែ​អាច​​​សម្រាល​​​ស្ថានភាព​​ជម្ងឺឲ្យ​ធូរ​​ស្រាល​បន្តិចបន្តួច....ព្យាបាល​​បាន​តែ​ជម្ងឺ​ឱកាស​និយម​​មួយ​ចំនួន​​ឬគា្រន់​​តែ​ជា​ការ​​សន្សំ​លុយទុក​ឲ្យ​ពេទ្យ​​ដែល​គ្មាន​ជំនាញ​​ច្បាស់​លាស់​ប៉ុណ្ណោះ​ឯ​ជម្ងឺពិតប្រាកដ​​​មិនជា​សះ​ស្បើយ​​​​​ឡើយ​។​ក្នុងន័យនេះមានតែអ្នកសង្គម​វិទ្យាទេ​ដែល​​ដើរ​តួនាទី​​យ៉ាង​​សំខាន់​ក្នុងការ​​ចូលរួម​​ចំណែក​​បក​ស្រាយ​​​​បញ្ហា​​សង្គម​និងរិះរកថ្នាំ ​ដើម្បី​ព្យាបាលជម្ងឺ​ទាំង​អស់​នោះ​ដោយ​ប្រើវិធីសាស្រ្ត​ផ្សេងៗ​ដូចជា៖​វិធី ​សាស្រ្ត​​​សិក្សា​​ករ​ណី​អង្កេត​​​ ស្ទង់មតិ ជំរឿន​​​វិភាគ​អត្ថន័យ​​វិភាគ​ប្រវត្តិ​​វិភាគ​ស្ថិតិ​...​ដែល​​មាន​លក្ខណៈ​វិទ្យា​សាស្រ្ត។
“​ ភាពក្រីក្រមិនមែនជាចំណាប់ខ្មាំងនៃការរកប្រាក់ចំណេញឡើយ។ ”

ទិដ្ឋភាពទូទៅនៃជីវិតអ្នកក្រ

តើប្រជាជនដែលមានក្រីក្រលំបាកជួបប្រទះបញ្ហាជីវិតអ្វីខ្លះ?ដើម្បី ​អោយ​មាន​លក្ខណៈ​ប្រាកដ​និយម​សាក​ល្បង​ស្វែងយល់ពីខ្លួនអ្នកផ្ទាល់បើ​អ្នក​ កំពុង​ស្ថិតក្នុងទីតាំងនិងស្ថានភាពនេះ តើ​មាន​បញ្ហា​អ្វីខ្លះកើត​ឡើង​​ចំពោះ​ជីវិត​អ្នក?​ បន្ទាប់ ​មក​អ្នក​នឹង​យល់​កាន់តែ​ច្បាស់​ពីអត្ថន័យ​ខ្លឹមសារ​នៃ​ភាពក្រីក្រ នេះ។ បើអ្នក​មិន​មានលុយ​ឬទ្រព្យ​សម្បត្តិផេ្សងៗ​ពេលអ្នកឃ្លាន តើ​អ្នក​អាច​ទិញអាហារ​ហូប​បានទេ?​តើអ្នកជឿ​ជាក់​ទេថា​មានគេឲ្យអ្នកដោយឥតគិតថ្លៃនោះ?​ បើអ្នក​ស្រេក​​ទឹកតើ​អ្នក​អាច​ទទួល​បាន​ទឹក ដែល​មាន​សុវត្ថិភាព​​ផឹក​ទេ? បើអ្នក​មាន​ជម្ងឺតើ​អ្នក​ព្យាបាល​វាដោយ​របៀប​ណា? ​បើសង្រ្គោះ​បន្ទាន់ តម្រូវការលុយបន្ទាន់​ជាង​នោះ។​បើអ្នកចង់រៀនសូត្រតើវា​អាច​ទៅ​រួច​ទេបើ​ក្រពះ​អ្នកគ្មាន​អាហារ​នោះ?បើអ្នក​ចង់​សម្រាក​និង​ស្នាក់​នៅ​​ប្រកប​​ដោយ​ផាសុខភាព​តើ​អ្នក​មាន​ជម្រក​សមរម្យ​ឬ​ទេ​? បើ ​អ្នក​ចង់បាន​សម្រស់​ស្រស់​ស្អាត​​និង​មាន​ភាព​ស៊ីវិល័យ​តើ​អ្នក​មាន​លទ្ធភាព ​ទិញ​សំលៀកបំពាក់​និង​គ្រឿង​សម្អិត​សម្អាង​កាយល្អៗ​បាន​ទេ? បើ​អ្នក​ចង់​​អូសទាញ​នរណា​ម្នាក់​តើ​សម្តី​អ្នក​មាន​ឥទ្ធិពល​លើ​គេ​ដែរ​ឬ​ទេ? បើ​អ្ន​កក្រីក្រ​បែប​នេះតើ​ក្នុង​ឆាក​សង្គម​សម្ភារ​និយម​គេ​ឲ្យ​តម្លៃ​អ្នក​ទេ​? បើ​អ្នក​ចង់​ដើរ​កំសាន្ត​តើ​វា​អាច​ទៅ​រួច​ទេបើ​អ្នក​មិន​មា​ន​មធ្យោបាយ​ធ្វើ​ដំណើរ​​និង​ថវិកា​នោះ​? បើ​អ្នក​​ស្រមៃ​ចង់​បាន​អ្វី​មួយតើ​វា​អាច​សម្រេច​បាន​ដោយ​ងាយ​ទេ?...ចុះ​បើ​អ្វីៗដូច​ការ​រៀប​​រាប់​ខាង​លើ​មិនមាន​ដូច្នោះ​តើ​ជីវិត​អ្នក​ទៅ​ជា​យ៉ាង​ទៅ​? តើ​អ្នក​អស់​សង្ឃឹម​នឹង​ជីវិត​រស់នៅ​ដែ​រឬ​ទេ​?​ ចុះ​បើ​អ្នក​មាន​ចំណង​៥​ប្រការ​ចង​ជាប់​អាត្មា​ទៀត​តើ​អ្នក​ត្រូវ​​ផ្គត់​ផ្គង់​ទំនុក​បម្រុង​ពួកគេ​និង​ដោះស្រាយ​ដោយ​របៀប​ណា​?​ តើ​វា​កាន់​តែ​លំបាក​ធ្ងន់​ធ្ងរ​យ៉ាង​ណា​ទៅបើ​មាន​រឿង​រ៉ាវ​ជា​​ច្រើន​ផ្សេងៗ​ទៀត​បាន​បាញ់​ឆ្ពោះ​មក​រក​អ្នក​គ្រប់​ច្រក​ល្ហក​ហើយ​ដាក់​បន្ទុក​ឲ្យ​អ្នក​ដោះស្រាយ​នោះ​?​ដូច្នេះ​ជាក់ស្តែង​​តាម​ផ្លូវ​អាណាចក្រ​ពេល​​ដែល​អ្នក​គ្មាន​លុយ​បញ្ហា​ច្រើន​ណាស់​បាន​កើត​ឡើង​​ហើយ​យក​ដៃ​​ត្របាច់ក​​និង​ដាក់​អំរែក​លើ​ស្មា​អ្នក​។...​ឆ្លុះ ​បញ្ចាំង​ត្រឡប់​មក​វិញ​​បើ​ស្ថានភាព​របស់​អ្នក​មិន​អាច​បំពេញ​តម្រូវការ​ របស់​អ្នក​ឬ​ជួប​ប្រទះ​បញ្ហា​លំបាក​​​ដូច​ខាង​លើ​ហើយ​បញ្ហា​ខ្លះ​ពិបាក​រក​ ផ្លូវ​ដោះស្រាយ​បានជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​ពិបាក​ចិត្ត​ធុញ​​ថប់​អារម្មណ៏​ ដេក​មិន​លក់​ខ្វល់​ខ្វាយ​ព្រួយ​បារម្ភ​ច្រើន​ឬ​ភ័យ​ខ្លាច​ចំពោះ​អនាគត​អស់​ សង្ឃឹម​ នឿយ​ណាយ​នឹង​ជីវិត​​​​បើ​នៅ​សុខៗ​អ្នក​មាន​ភព្វ​ព្រេងសំណាង​ទេវតា​ដាក់ទាន​ឬ​ រើស​បាន​លុយ​ដ៏​ច្រើន-​ត្រូវ​ឆ្នោត​រង្វាន់​ធំ​-ជីក​បាន​​កំណប់​...​​ចូរ​សាក​ល្បង​គិត​មើល​បញ្ហា​លំបាក​ៗ​​ភាគ​ច្រើន​ដែល​អ្នក​កំពុងប្រឈម​មុខ​នោះ​ត្រូវ​បាន​ដោះ​ស្រាយ​មែន​ទេ​?ក្នុង​ន័យ​​រាល់​បញ្ហា​របស់​អ្នក​ភាគ​ច្រើនគឺមក​ពី​​អ្នក​​មិន​មាន​លុយ​​នេះ​ឯង​។​ជា​រួមការ​​រៀប​រាប់​​ខាង​លើ​ជា​ទ​ឡ្ហីករ​មួយ​ឆ្លុះ​បញ្ចាំង​ពី​ទិដ្ឋភាព​ជីវិត​អ្នក​ក្រ​យ៉ាង​​ពិត​ប្រាកដ​។

រង្វាស់នៃភាពក្រីក្រ

យើង​ពិបាក​កំណត់​រង្វាស់​នៃ​ភាព​ក្រីក្រ​ឲ្យ​មាន​លក្ខណៈ​សាកល​បាន​ណាស់​ព្រោះ​ វា​អាស្រ័យ​លើ​ការ​កំណត់​​​និយម​ន័យ​និង​ការ​កម្រិត​នៃ​ភាព​ក្រីក្រ​។យើង​ អាច​ ដឹង​បាន ​ច្បាស់ថា​នៅក្នុង​ពិភព​នៃ​ប្រជាជន​មាន​អង្ករ​​ពីរ​បាវ​ប្រជាជន​ដែល​មាន​ អង្ករ​មួយ​បាវ​ចាត់​ទុក​ថា​ ជា​អ្នកក្រ​។ក្នុង​ន័យនេះ​ប្រជាជន​ក្រីក្រ​នៅ​ប្រទេស​កម្ពុជា​​​​មិន​ ដូចគ្នា​ នឹង​ប្រជាជន​ក្រីក្រ​នៅ​អូស្រ្តាលី​។ចំនួនតួ​លេខ​នៃ​ប្រជាជន​ក្រីក្រ​ក៏​ អាស្រ័យ​លើ​និយម​ន័យ​​​​នៃ​ភាព​ក្រី​ក្រ​និង​ គោល​បំណង​ទូទៅ​ដែល​រដ្ឋាភិបាល​បាន​កំណត់​លើ​កម្រិត​ប្រាក់ចំណូល​នេះ​ដែរ​​។​ វិធីសាស្រ្ត​ទូទៅ​សម្រាប់​​​ប្រើ​ក្នុង​ការ​វាស់​ភាព​ក្រីក្រ​គឺ​ផ្អែក​លើ​ កម្រិត​បា្រក់ចំណូល​និង​ការ​ចំណា​យ​​​លើការ​ប្រើ​ប្រាស់​ផ្សេង។​បុគ្គល​ដែល​ ចាត់ទុក​ថាក្រីក្របើ​ការ​ប្រើប្រាស់​ និង​ប្រាក់ចំណូល​ស្ថិត​ក្រោម​​កម្រិត​​អប្ប​បរមា​ដែល​អាច​ឆ្លើយ​តប​នឹង​ តម្រូវការ​មូលដ្ឋាន​។​​កម្រិត​អប្បបរិមា​នេះ​ជាទូទៅ​ត្រូវ​បាន​​​​គេ​​ឲ្យ​ ហៅ​ថា៖ បន្ទាត់​​​នៃ​ភាព​ក្រីក្រ ។ ​បន្ទាត់​នៃភាព​​ក្រីក្រ​នេះ​​ខុសប្លែក​គ្នា​ពីប្រទេសមួយ​ទៅប្រទេស​មួយ​ ទៀតវា​ អាស្រ័យ​​លើការកំណត់​របស់រដ្ឋា​ភិបា​ល​​​ស្របតាម​វិធានសង្គមតម្លៃសង្គម និងកម្រិត​អភិវឌ្ឍន៏​របស់​ខ្លួន​។​រង្វាស់​​នៃភាពក្រី​ក្រ​អាច​​ដឹងបាន តាម​រយៈការធ្វើជំរឿន​​​ដោយសួរ​សំណួរ​ផ្ទាល់ដើម្បី​​ទទួលបាន​ចម្លើយ​លម្អិត​ នៃទម្លាប់​លើការ​ចំណាយ​​និង​​ប្រភព​នៃប្រាក់​ចំណូល។ការធើ្វជំរឿន​គឺជាគន្លឹះ ​ នៃការ​ប្រមូល​ព័ត៌មាន​​​ដែល​​តម្រូវឲ្យ​អនុវត្តជា​ប្រចាំ​សម្រាប់​ប្រទេស​ ទាំងឡាយលើសាកល​លោក។​វាអាចឲ្យ​យើងដឹង​ពី​តើ​​អ្វីខ្លះ​​​ជាតម្រូវការ​ របស់គាត់?តើអត្ថន័យ​នៃ​ភាពក្រីក្រមានលក្ខណៈយ៉ាងដូចម្តេចខ្លះចំពោះគាត់ ?ហើយ ​អ្វី​ដែល​​ត្រូវ​ចាប់​អារម្មណ៏បំផុត​នោះគឺអ្នក​ស្រាវ​ជ្រាវ​ថ្មី​ ត្រូវបង្ហាញពី ​កម្រិតខ្ពស់​នៃកម្រងព័ត៌មាន​រវាង​​​បន្ទាត់​ក្រីក្រ​ដោយ​​ផ្អែក​​លើកា​ រវាយតម្លៃ​វត្ថុវិស័យភាព​និង​ប្រធានវិស័យភាព​នៃតម្រូវការ​។សម្រាប់​ប្រ​​ទេស ​កម្ពុជា​ការ​ធ្វើ​ជំរឿនតែងតែ​អនុវត្ត​​រវាង៥ឆ្នាំម្តង​។​​តាម​រយៈ​​ ការធ្វើជំរឿនឆ្នាំ២០០៨​បង្ហាញថា​ប្រជាជន​​​កម្ពុជា ​(ខ្វះ​ព័ត៌មាន)​ស្ថិត​ក្រោម​បន្ទាត់​នៃ​ភាព​​ក្រីក្រ។

ប្រាក់ចំណូលនិងការប្រើប្រាស់

មុនពេលខ្នាតរង្វាស់នៃភាពក្រីក្រមួយត្រូវបានគេប្រើប្រាស់ដើម្បីកំណត់កម្រិតនៃភាពក្រីក្រអ្នក ​ស្រាវ​ជ្រាវ​ត្រូវតែកំណត់ជាមុនបើគេចង់វាស់បរិមាណចំណូលនិង​បរិមាណ​ នៃការប្រើប្រាស់​ផ្សេង​ៗ​។​ ចំណូលគឺ​សំដៅ​ទៅលើបរិមាណនៃធនធានហិរញ្ញវត្ថុដែលបុគ្គលម្នាក់​រកបានចំណែក​ឯការ ​ប្រើប្រាស់​គឺសំដៅ​លើការ​ចំណាយ ​ជាក់លាក់របស់បុគ្គលម្នាក់ក្នុងតម្រូវការរបស់ខ្លួន។ឧទាហរណ៏​ការចំណាយ​ ទៅលើរបស់​របរប្រើ​ប្រាស់​សម្ភារៈ និងទំនិញផ្សេងៗជាដើម។បើប្រាក់ចំណូលទាបគេ​មិនអាច​លៃលក​ផ្គត់ផ្គង់គ្រប់គ្រាន់ ​តាម​តម្រូវ​ការគេបានទេ។ក្នុងន័យនេះ គេ​កំពុងស្ថិតក្នុងភាព​ក្រី​ក្រ​។

និយមន័យនៃភាពក្រីក្រ

ភាពក្រីក្រជាកង្វះខាតផ្នែកតម្រូវការជាមូលដ្ឋានរបស់មនុស្សដូចជា៖ ស្បៀងអាហារ ជម្រក​សមរម្យ​ ទឹក​ដែលមានសុវត្ថិភាព ការអប់រំ សេវាថែទាំសុខភាព សំលៀកបំពាក់ មធ្យោបាយ​ធ្វើដំណើរ សេរីភាព​ភាពជា​តំណាង...

ភាពក្រីក្រនិងតម្រូវការមនុស្ស

ភាពក្រីក្រនៅតែមានអត្ថិភាពបើនៅតែ ​មានភាពខុសប្លែក​គ្នាជាចេរភាព​ក្នុងការ​បែងចែក​ទ្រព្យ​សម្បត្តិ​ក្នុង​សង្គម ​នោះ។​លក្ខខណ្ឌមួយ​ចំនួន​នៃភាពក្រីក្រអាច​នាំទៅរកការធ្វើ​បដិវត្ត​សង្គមភាព ​ក្រីក្រ​មាន​ទំនាក់​ទំនង​​ទៅនឹងការ​បំពេញ​តម្រូវ​​កា​ររបស់មនុស្ស ម្នាក់ៗពិសេស​គឺតម្រូវ​ការ​ជា​មូល​ដ្ឋាន​។តើមាន​អ្វីវាស់​កម្រិត​​តម្រូវ​ ការមនុស្ស​បានបើ​វាគ្មាន​ព្រំដែន​នោះ​?បើបុគ្គល ​ម្នាក់​ៗ​គិតតែ​ស្វះស្វែងប្រឹងប្រែង​ដើម្បី​បំពេញ​រាល់​​តម្រូវ​ការ​ របស់ខ្លួននិង​ព្យាយាមដេញ​តាម​ដំណើរ​វិវត្ត​​វិទ្យាសាស្រ្ត​និងសង្គមនោះ អត្ថន័យ​នៃភាព​ក្រីក្រ​​នៅតែ​​អន្ទោលតាមប្រាណរបស់គេជានិច្ច។បើ​ស្ថិត​ ក្នុង​ន័យ​នេះ​ការ​កាត់បន្ថយ​ ​ឬលុបបំបាត់​ភាពក្រីក្រពិត​ជាមិន​អាច​ទៅ​រួចទេព្រោះគេមិនដឹងថា គួរ​ប្រើថ្នាំអ្វីដើម្បី​ព្យាបាល​ជម្ងឺ​​លោភលន់​និង​មហិ្ឆតា​របស់​មនុស្ស​ឲ្យ​ ​ជាសះ​ស្បើយ​​ប្រកបដោយ​ប្រសិទ្ធិ​ភាព​និងភាពស័ក្តសិទ្ធិ​។​បើជីវិតនៅតែមាន​ អត្ថិភាព​​នោះភ្លើង​តម្រូវ​ការ​​​​ឆាប​ឆេះ​មិនមាន​​​ព្រំដែន​និង​ មិនរលត់ដោយងាយៗឡើយ។មនុស្ស​ជាខ្ញុំបម្រើ​ឲ្យខ្លួនឯង​ពោល​គឺបម្រើ​ សេចក្តី​ត្រូវការ​​​ខ្លួន​​​ឯង​។តម្រូវការ​របស់​មនុស្ស​មាន​លក្ខណៈ​ជាសភាវគតិ។លោក​អាប្រាហាមម៉ាស្លូអាច​បែង​ចែក ​ប្រភេទ​​នៃ​តម្រូវ​ការ​របស់មនុស្ស​ប៉ុន្តែ​ ទំហំជាក់លាក់​របស់វា​មិនអាច​កំណត់​បានឡើយ​ហើយ​តម្រូ​វ​​ការ​​របស់​បុគ្គល​ ម្នាក់​ៗ​​ ក៏មិន​ដូច​គ្នា​ដែរ។ជាការពិតទំហំ​តម្រូវការរបស់មនុស្សគ្មានដែន​កំណត់ពោល​ គឺវា​ប្រែ​​ប្រួល​​​តាម​អាយុ​ វប្ប​ធម៌​ ដំណើរវិវត្តនៃសង្គម និងចំណេះដឹងរបស់បុគ្គល។ជាឧទាហរណ៏​ពេល​នៅ​កុមារ​​ភាព​​​ចង់​​​​ហូប​​ឆ្ងាញ់ ហូប​ឆ្អែត​(តម្រូវ​ការសរីរៈ)-ដល់ពេល ​ពេញ​វ័យ​ជំទង់​គេចង់បានសម្រស់ស្រស់​ស្អាត​​ពេល​​ខ្លះ​គេតម​អាហារ​ ដើម្បីបាន​រូបរាង​សម​សួនគេ​ត្រូវការ​សំលៀក​បំពាក់​ទាន់សម័យម៉ូតូទំនើប​(តម្រូវ​​​ការ​​សោភ័ណ)...​​ពេល​មាន​គ្រួសារ​​គេត្រូវការ​ទ្រព្យ​សម្បត្តិ​ផ្ទះ​សម្បែង​ឡាន...​ហើយ ​តម្រូវការនេះ​ចេះតែ​​វិវត្ត​ទៅ​​មុខរហូតមិន​ចេះ​ចប់មិ​ន​ចេះ​​ហើយ​ទៅតាម​ មហ្ឆិតា​មនុស្ស​។ល។​ក្នុងករណី​នេះអាច​បញ្ជក់​បាន​នៅ​ក្នុងសង្គមដែល​មាន​មនុស្ស​ មួយ​ ​ចំនួន​យល់ខុសពីអត្ថន័យនៃភាពក្រីក្រនេះដោយ​យល់​ថា​​ឲ្យ​តែ​គេមិន​អាច​​​បំពេញ​ តម្រូវការ​របស់​គេ​បាន​​គឺគេនៅតែជា ក្រីក្របើទោះជា​គេអាច​បំពេញតម្រូវការមូលដ្ឋាន​បាន​​មាន​​ទ្រព្យ​សម្បត្តិ​ ស្តុកស្តម​និង​រស់នៅ​សុខដុមរម្យនា​ហើយ​ក៏ដោយ​​ពេលខ្លះ​ដើម្បី​បំពេញ​ចំណង់​ និង​​មហ្ឆិតា​របស់​​ខ្លួន​គេ​ប្រើប្រាស់​វិ​ធី​សាស្រ្តទុច្ចរឹតទៀត​ផង។ជារួម​ ចំណុចនេះ​​អ្នកនិពន្ធច​ង់​លើក​យក​កម្រិត​​​​ជាក់​​​លាក់​មួយ​​​នៃ​តម្រូវ​ការ​​របស់​ ប្រជាពលរដ្ឋ​ក្រីក្រជាមូលដ្ឋានបកស្រាយបង្ហាញ។ខ្លឹមសារ​នៃភាព​​ក្រីក្រ​ក្នុង​ សៀវភៅ​នេះ​ផ្តោតតែទៅ​លើ​​ភាព​​​មិន​អាច​បំពេញ​តម្រូវការ​ជា មូលដ្ឋានតែ​​ប៉ុណ្ណោះ​​ដូច​​ដែល​​បាន​បក​​ស្រាយ​​បញ្ជក់​​ក្នុង​​ចំណុច​​និយមន័យ​ ខាង​លើ​។

ភាពក្រីក្រនិងតម្រូវការមនុស្ស

ភាពក្រីក្រនៅតែមានអត្ថិភាពបើនៅតែ ​មានភាពខុសប្លែក​គ្នាជាចេរភាព​ក្នុងការ​បែងចែក​ទ្រព្យ​សម្បត្តិ​ក្នុង​សង្គម ​នោះ។​លក្ខខណ្ឌមួយ​ចំនួន​នៃភាពក្រីក្រអាច​នាំទៅរកការធ្វើ​បដិវត្ត​សង្គមភាព ​ក្រីក្រ​មាន​ទំនាក់​ទំនង​​ទៅនឹងការ​បំពេញ​តម្រូវ​​កា​ររបស់មនុស្ស ម្នាក់ៗពិសេស​គឺតម្រូវ​ការ​ជា​មូល​ដ្ឋាន​។តើមាន​អ្វីវាស់​កម្រិត​​តម្រូវ​ ការមនុស្ស​បានបើ​វាគ្មាន​ព្រំដែន​នោះ​?បើបុគ្គល ​ម្នាក់​ៗ​គិតតែ​ស្វះស្វែងប្រឹងប្រែង​ដើម្បី​បំពេញ​រាល់​​តម្រូវ​ការ​ របស់ខ្លួននិង​ព្យាយាមដេញ​តាម​ដំណើរ​វិវត្ត​​វិទ្យាសាស្រ្ត​និងសង្គមនោះ អត្ថន័យ​នៃភាព​ក្រីក្រ​​នៅតែ​​អន្ទោលតាមប្រាណរបស់គេជានិច្ច។បើ​ស្ថិត​ ក្នុង​ន័យ​នេះ​ការ​កាត់បន្ថយ​ ​ឬលុបបំបាត់​ភាពក្រីក្រពិត​ជាមិន​អាច​ទៅ​រួចទេព្រោះគេមិនដឹងថា គួរ​ប្រើថ្នាំអ្វីដើម្បី​ព្យាបាល​ជម្ងឺ​​លោភលន់​និង​មហិ្ឆតា​របស់​មនុស្ស​ឲ្យ​ ​ជាសះ​ស្បើយ​​ប្រកបដោយ​ប្រសិទ្ធិ​ភាព​និងភាពស័ក្តសិទ្ធិ​។​បើជីវិតនៅតែមាន​ អត្ថិភាព​​នោះភ្លើង​តម្រូវ​ការ​​​​ឆាប​ឆេះ​មិនមាន​​​ព្រំដែន​និង​ មិនរលត់ដោយងាយៗឡើយ។មនុស្ស​ជាខ្ញុំបម្រើ​ឲ្យខ្លួនឯង​ពោល​គឺបម្រើ​ សេចក្តី​ត្រូវការ​​​ខ្លួន​​​ឯង​។តម្រូវការ​របស់​មនុស្ស​មាន​លក្ខណៈ​ជាសភាវគតិ។លោក​អាប្រាហាមម៉ាស្លូអាច​បែង​ចែក ​ប្រភេទ​​នៃ​តម្រូវ​ការ​របស់មនុស្ស​ប៉ុន្តែ​ ទំហំជាក់លាក់​របស់វា​មិនអាច​កំណត់​បានឡើយ​ហើយ​តម្រូ​វ​​ការ​​របស់​បុគ្គល​ ម្នាក់​ៗ​​ ក៏មិន​ដូច​គ្នា​ដែរ។ជាការពិតទំហំ​តម្រូវការរបស់មនុស្សគ្មានដែន​កំណត់ពោល​ គឺវា​ប្រែ​​ប្រួល​​​តាម​អាយុ​ វប្ប​ធម៌​ ដំណើរវិវត្តនៃសង្គម និងចំណេះដឹងរបស់បុគ្គល។ជាឧទាហរណ៏​ពេល​នៅ​កុមារ​​ភាព​​​ចង់​​​​ហូប​​ឆ្ងាញ់ ហូប​ឆ្អែត​(តម្រូវ​ការសរីរៈ)-ដល់ពេល ​ពេញ​វ័យ​ជំទង់​គេចង់បានសម្រស់ស្រស់​ស្អាត​​ពេល​​ខ្លះ​គេតម​អាហារ​ ដើម្បីបាន​រូបរាង​សម​សួនគេ​ត្រូវការ​សំលៀក​បំពាក់​ទាន់សម័យម៉ូតូទំនើប​(តម្រូវ​​​ការ​​សោភ័ណ)...​​ពេល​មាន​គ្រួសារ​​គេត្រូវការ​ទ្រព្យ​សម្បត្តិ​ផ្ទះ​សម្បែង​ឡាន...​ហើយ ​តម្រូវការនេះ​ចេះតែ​​វិវត្ត​ទៅ​​មុខរហូតមិន​ចេះ​ចប់មិ​ន​ចេះ​​ហើយ​ទៅតាម​ មហ្ឆិតា​មនុស្ស​។ល។​ក្នុងករណី​នេះអាច​បញ្ជក់​បាន​នៅ​ក្នុងសង្គមដែល​មាន​មនុស្ស​ មួយ​ ​ចំនួន​យល់ខុសពីអត្ថន័យនៃភាពក្រីក្រនេះដោយ​យល់​ថា​​ឲ្យ​តែ​គេមិន​អាច​​​បំពេញ​ តម្រូវការ​របស់​គេ​បាន​​គឺគេនៅតែជា ក្រីក្របើទោះជា​គេអាច​បំពេញតម្រូវការមូលដ្ឋាន​បាន​​មាន​​ទ្រព្យ​សម្បត្តិ​ ស្តុកស្តម​និង​រស់នៅ​សុខដុមរម្យនា​ហើយ​ក៏ដោយ​​ពេលខ្លះ​ដើម្បី​បំពេញ​ចំណង់​ និង​​មហ្ឆិតា​របស់​​ខ្លួន​គេ​ប្រើប្រាស់​វិ​ធី​សាស្រ្តទុច្ចរឹតទៀត​ផង។ជារួម​ ចំណុចនេះ​​អ្នកនិពន្ធច​ង់​លើក​យក​កម្រិត​​​​ជាក់​​​លាក់​មួយ​​​នៃ​តម្រូវ​ការ​​របស់​ ប្រជាពលរដ្ឋ​ក្រីក្រជាមូលដ្ឋានបកស្រាយបង្ហាញ។ខ្លឹមសារ​នៃភាព​​ក្រីក្រ​ក្នុង​ សៀវភៅ​នេះ​ផ្តោតតែទៅ​លើ​​ភាព​​​មិន​អាច​បំពេញ​តម្រូវការ​ជា មូលដ្ឋានតែ​​ប៉ុណ្ណោះ​​ដូច​​ដែល​​បាន​បក​​ស្រាយ​​បញ្ជក់​​ក្នុង​​ចំណុច​​និយមន័យ​ ខាង​លើ​។

បញ្ហាចិត្ត-សង្គម និងជម្ងឺចិត្តសាស្រ្តនៃភាពក្រីក្រ

សំណួរគន្លឹះ  
· ប្រជាជនដែលមានជីវភាពក្រីក្រលំបាកខ្លាំងភាគច្រើនជាប្រភេទមនុស្សបែបណា?
· តើពួកគាត់មាន​បុគ្គលិកលក្ខណៈនិងប្រព័ន្ធគំនិតបែបណា ?
· តើរចនាសម្ព័ន្ធនៃបុគ្គលិកលក្ខណៈរបស់បុគ្គលដែលមានជីវភាពក្រីក្រភាគច្រើនមានលក្ខណៈបែបណា?
មុននឹងធ្វើការវិភាគនិងបកស្រាយបង្ហាញអ្នកនិពន្ធសូមជម្រាបជូនមិត្តអានអ្នកសិក្សា ឲ្យ ​បាន​ជ្រាប​ថាៈ​ ចំណេះ​ដឹងផ្នែកចិត្តសាស្រ្តរបស់ខ្ញុំបាទនៅស្តួចស្តើងនៅឡើយសម្រាប់ការ​ បកស្រាយពន្យល់​ខាងក្រោម​គា្រន់​តែជាការ សាក​ល្បង មួយប៉ុណ្ណោះ។មួយវិញទៀត​ការ​បក ​ស្រាយ​បង្ហាញ​ភាគ​ច្រើនក្នុងផ្នែកនេះ​បានមក​ពីការអង្កេតទៅ​លើ​សង្គមនិង​ ករណី​ សិក្សា​មួយ​ចំនួន​ដោយ​ទទួល​ចំណេះ​ដឹង​ចិត្តវិទ្យា​មូលដ្ឋានពីការ​សិក្សា​ ចិត្ត-គរុកោសល្យ។
        ដោយសារបុគ្គលម្នាក់ៗមានទំនោរអត្តចារឹក ឫកពារ និងសម្បទាមិនដូចគ្នាដូច្នេះ​ការ​ធ្វើ​សមាហរ​ណ​កម្ម​ រចនា​សម្ព័ន្ធ​បុគ្គលិកលក្ខណៈបុគ្គលដែលមានបញ្ហាជីវភាពរស់នៅទាំងអស់ជា​រួម​តែ ​ មួយ ហើយ​វិភាគ​វាយ​​តម្លៃ និង​សន្និដ្ឋាន​បែបអត្តនោម័តពិត​ជាមិនមាន​សុក្រឹតភាព​ទាំង​ស្រុង​ឡើយ​។ការបក ​ ស្រាយ​ចិត្ត​វិទ្យា​​នេះ​​គា្រន់តែផ្អែក​លើមូល​ដ្ឋានចិត្ត​វិភាគ​​​ លើសកម្មភាព​ ប្រតិបត្តិ​ក្នុង​សង្គម​របស់​ពួកគាត់តែ​ប៉ុណ្ណោះ​ដោយ​​ភស្តុតាង​អំណេះអំណាង​ មិនទាន់មាន​លក្ខណៈ​វិទ្យាសាស្រ្ត​រឹងមាំ​នៅឡើយ។​គោលបំណងនៃការ​ បក​សា្រយ​ចិត្តវិទ្យា​អំពីអ្នកក្រីក្រលំបាកនេះគឺ ដើម្បី​ទុក​ជា​វិភាគ​ទាន​មួយ​សម្រាប់ឲ្យភ្នាក់ងារដែល​ធ្វើការ​លើ​​ផ្អែក​ អភិវឌ្ឍន៏​សង្គម​ទាំងឡាយស្វែងយល់​ពី​បញ្ហា​ ចិត្តសាស្រ្ត​ដើម្បីងាយ​ដាក់​ចេញ​​នូវ​យុទ្ធិសាស្រ្ត​សម​ស្រប​និង​ចំគោល​ដៅ​ ប្រកបដោយ​ ប្រសិទ្ធិភាព​និងភាព​សក័្តសិទ្ធិ​ខ្ពស់ក្នុងការ​អភិវឌ្ឍ​សហ​គមន៏​​ក្រីក្រ​ ទូ​ទាំង​ប្រទេស ​ស្រប​តាម​ទ្រឹស្តី ​“ដាក់​ទុនតិចទទួលផលច្រើនភាព ​ក្រីក្រជាផ្នែកមួយ​ដែលផ្សាភ្ជាប់​ជីវិត​អ្នក​ក្រទៅ​នឹងជម្ងឺ​ចិត្តសាស្រ្ត​ គ្រប់​ពេល​វេលា។ទាំង ​អស់​​នោះ​ជា​លទ្ធផល​ នៃការប៉ះ​ទង្គិចផ្លូវ​ចិត្តមក​ពីបញ្ហា​ជីវភាព​រស់​នៅ​ប្រចាំថ្ងៃភាពខ្វះ​​ ស្បៀង​ អាហារ​​ការជំពាក់​បំណុល ការរាំងខ្ទប់​នៃចំណង់​និងតម្រូវការ​ការ​គៀប​​សង្កត់​​ពីតម្លៃ​​ចរិយា​ធម៌​​ សង្គម​...ជាដើម។ ​វដ្តនៃភាព​ក្រីក្រ​មាន​​ឥទ្ធិពលលើកត្តាជីវសាស្រ្តនិង​កត្តា​ចិត្ត​សាស្រ្ត​ បុគ្គល​​ដែល​ស្ថិត​​ក្រោម​នឹម​​នៃភាព​ក្រីក្រ​នេះ។​ឧទាហរណ៏​​សង្គម​ និង​បុគ្គលិកលក្ខណៈ​របស់​ឪពុក​ម្តាយ​មាន​​ឥទ្ធិពល​​លើ​ការ​​ប្រណិបត្តិ​របស់ ​កូន​ហើយ​ កូន​ដែល​​កើតពី​គ្រួសារ​ក្រីក្រ​ភាគ​ច្រើន​​មិន​មាន​សម្បទា​​ល្អពី​កំណើត​​ ទេ។​ ដោយសារ​វិបត្តិដែល​​កើតមក​ពីភាព​ក្រីក្រ​​ធ្វើឲ្យ​ឪពុក​​ម្តាយ​សមាជិក​​ ក្នុង​គ្រួសារ ​ភាគ​​ច្រើន​​ជួបប្រទះ បញ្ហាសុខភាពទាំងផ្លូវកាយនិងផ្លូវចិត្ត។ឧទាហរណ៏ៈ
.ដោយសារកង្វះខាតថវិកាក្នុងការទិញស្បៀងអាហារជានិច្ចកាលគាត់តែងតែខ្ចីបុលអ្នក​ជិតខាង​ដើម្បី​បម្រើ​សេចក្តី​ត្រូវការ​ក្នុង​គ្រួសារ
.ដោយ​ហេតុគាត់មិនមានការងារធ្វើនាំឲ្យគាត់មិនមានប្រាក់ចំណូលនិង​មិនមាន​លទ្ធភាព​សង​បំណុល
.ដោយ​ហេតុមិនមានប្រាក់សងបំណុល​នាំឲ្យគាត់​ពិបាក​ចិត្តនិង​មានកា​រ​ព្រួយ​បារម្ភ​ខ្វល់ខ្វាយ​ច្រើន
.ដោយ​ហេតុមានខ្វល់ខ្វាយ​ព្រួយបារម្ភ​ច្រើននាំឲ្យ​គាត់ហូបមិនបាន​សម្រាន្ត​មិនលក់​ឈឺ​ក្បាល និង​ធុញ​ថប់​អារម្មណ៏
.ដោយ​សារគាត់​ធុញ​ថប់អារម្មណ៏​នាំ​ឲ្យ​គាត់​ផឹកសុរា​ដើម្បី​បន្ធូរ​បន្ថយ​​ភាព​តានតឹងក្នុ​ងចិត្ត​ហើយចុង
ក្រោយ​ក្លាយជាអ្នកញៀនសុរា
.ដោយ​សារគាត់មានការខ្វល់​ខ្វាយចិត្ត​ច្រើន​ហូប​មិន​បាន ​​​​​សម្រាន្ត​មិន​លក់និង
ផឹកសុរានាំឲ្យគាត់មានជម្ងឺក្រពះនិងឆេវឆាវងាយប៉ះទង្គិចអារម្មណ៏ផ្លូវចិត្ត
.ដោយសារអារម្មណ៏ឆេវឆាវនាំឲ្យងាយកើតមានអំពើហឹង្សាផេ្សងៗ...
ដោយ ​សារបញ្ហាដែលកើតពីភាពក្រីក្របាន ​រុញ​ប្រជាពលរដ្ឋ​ខ្មែរ​ជា​ច្រើន​ធ្លាក់​ចូលទៅ​ក្នុង​វិបត្ត​ផ្លូវចិត្ត​និង ​បញ្ហា​​ចិត្ត​សង្គមយ៉ាងធ្ងន់ធ្ងរ។ កង្វះខាត​ផ្នែកចំណេះ​ដឹង​និងបទពិសោធន៏​ធ្វើ​ឲ្យ​គាត់​​មិន​មានភាព​រឹងមាំ​ គ្រប់​ គា្រន់​ក្នុងការតស៊ូ​ប្រយុទ្ធ​ទប់ទល់​ជាមួយ​បញ្ហាទាំងអស់នោះ​ហើយ​​ដើម្បី​ ដោះ​ស្រាយ​ បន្ធូរបន្ថយ ឬគេច​ចេញ​ពី​ស្ថាន​ភាព​លំបាក​​ទាំង​អស់​នោះពួក​​គាត់ចាប់​យក​​ផ្លូវ​ អវិជ្ជមាន​ មួយចំនួនដូចជាការសេពសុរា លេង​ល្បែង​ស៊ីសង​ការរអ៊ូរទាំ ការ​និយាយ​​បរិហារ​កេរ្តិ៏​​អ្នក​ដទៃ​​និង​មធ្យោបាយ​​ផេ្សងៗទៀត​ដើម្បី​ បន្ធូរអារម្មណ៏​តានតឹង​របស់ពួកគាត់។ក្នុង​ករណី​នេះ​យើង​អាច​សង្កេត​ ឃើញនៅក្នុងសង្គមអ្នកក្រ គឺសម្បូរ​រូបភាព​ដូច​ដែល​​​បានរៀបរាប់ខាងលើ​នេះ​ច្រើន​ណាស់​ពិសេសការនិយម​ ផឹកសុរា លេងល្បែងស៊ីសង និង​ការ​និយា​យ​​បរិហារ​កេរ្តិ៏គ្នា...​ជាដើម។ ​ ​ពេលខ្លះ បើ​យើង​​សម្លឹង​មួយ​ភ្លេត​លើ​ទម្រង់ខាង​ក្រៅ យើង​ឃើញថា​​ជីវិត​របស់​​​ពួកគាត់​ហាក់ដូចជា​សប្បា​យ​​រីករាយ​ ណាស់គ្មាន​អ្វីគួរខ្វល់ខ្វាយ​ឡើយព្រោះ​ជានិច្ចកាល​យើងឃើញ​ពួក​គាត់​តែង​ តែផឹក​ស៊ី​ សប្បាយ​​លេង​​​ល្បែង​ស៊ីសង មានពេលទំនេរច្រើនជជែកគ្នាលេង...​ប៉ុន្តែខ្លឹមសារ ​ពិត​ប្រាកដ​មិនដូច្នោះ ​ឡើយ ។ប​ញ្ហា​ចិត្តសង្គមត្រូវបានពួនផ្តុំនិងលាក់ទុកក្នុងចិត្តហើយប្រាកដណាស់វា​ នឹង​ព្យាយាម​​រក​ច្រក​ចេញ​មក​ក្រៅ​តាម​មធ្យោបាយផ្សេងៗ។ការពិតពួក​គាត់​ គ្រាន់តែ​សម្តែង​ចេញ​នូវ​អារម្មណ៏​ដើ់ម្បី​​ព្យាយាម​គេចវេស​ពីការពិត​ ឬ​រំងាប់​អារម្មណ៏តានតឹងមួយគ្រាៗប៉ុណ្ណោះ។ករណីទាំងអស់នេះយូរៗ​ធ្វើ​​ឲ្យ​​ ពួកគាត់​ស៊ាំនឹងបញ្ហា​ហើយ​ក្លាយ​​ជា​រឿងធម្មតាសម្រាប់ពួកគាត់។ជីវិត​រស់នៅ​ របស់​ពួក​គាត់​ហាក់​ដូច​ជានៅទ្រឹងហើយសង្វាក់​សកម្មភាព ​និង​បញ្ហា​កើតឡើងដដែលៗព្រោះ​មិន​មាន​គតិ​បណ្ឌិត​ថ្មី​ចូល​មក​ច្នៃ​ប្រឌិត​ ជីវិត ។​ជារួមបញ្ហាពិតប្រាកដ​របស់​ពួក​គាត់​មិន​ត្រូវបានដោះស្រាយហើយ​ជីវិត​ របស់​ពួកគាត់​មិន​ត្រូវ​បាន​អភិវឌ្ឍន៏។ កត្តាដែល​ជំរុញឲ្យពួកគាត់​ប្រ​ណិបត្តិបែបនេះគឺ​មក​ពី​ភាព​ សុញនៃប្រពន្ធ័គំនិតព្រោះ​ពួក​គាត់​រក​មិនឃើញ​នូវគតិបណ្ឌិតភ្លឺស្វាង​ ក្នុងការ​ ជួយ​ខ្លួនឯងនិង​ប្រើប្រាស់​វិចារ​ណញាណ​ក្នុង​ការ​ច្នៃ​ប្រឌិត​ជីវិត​ ប្រកបដោយគុណភាព​និងប្រសិទ្ធិភាព​។​ដោយ​​សារ​បញ្ហាចិត្តសង្គម​ ដែល​កើតពី​បញ្ហា​​ជីវភាព​រស់​នៅធ្វើឲ្យពួកគាត់មានអារម្មណ៏ឆេវឆាវឆាប់​ ប្រកាន់​ខឹង មានៈ​ ច្រណែន​ប្រច័ណ្ឌ មានចារឹក​ចង់តែ​ឈ្នះ​និង​​មិន​​ស្តាប់​មតិ​យោបល់​អ្នក​ដទៃ​ដោយ​ងាយៗ​ឡើយ​។​ ភាព​ ទន់ខ្សោយ​របស់ពួកគាត់​នាំឲ្យ​បញ្ហា​ដាក់​សម្ពាធ​និង​គ្រប់​គ្រង​ លើខ្លួនគាត់ព្រោះ​ពួក ​គាត់​មិនមាន​សមត្ថភាព​គ្រប់​គ្រាន់​ក្នុងការ​គ្រប់គ្រង​លើវា​ឡើយ​ហើយ​ទង្វើ ​ អសកម្ម​របស់​ពួក​គាត់​ត្រូវបានលេច​ចេញ។​ពួកគាត់មិន​ឈរ​ លើ​ស្ថានភាព​ជាអ្នក​ឈ្នះ​បញ្ហា​ឡើយ​ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​បញ្ហា​ជា​ អ្នកគ្របដណ្តប់​លើ​គាត់ទៅវិញ។ការណ៏​នេះ​ជា​ហេតុធ្វើ​ឲ្យពួកគាត់​ប្រើ​ប្រាស់ ​ អារម្មណ៏​ក្នុង​ការ​ដោះស្រាយបញ្ហា​ជាជាង​វិចារណ​ញាណ​ដែលការ​ប្រើ​ប្រាស់​ អារម្មណ៏​ជាប្រភព​នៃ​ទំនាស់និង​អំពើ​ហឹង្សា​។ស្ថិតក្នុងន័យនេះ​ ប្រទេសយើងពិតជាត្រូវការ​អ្នក​ជំនាញ​​​ប្រឹក្សាផ្លូវចិត្តច្រើនក្នុង​ការ​​ ជំរុញ​ កម្លាំង​ចិន្តានុភាពអភិវឌ្ឍជីវភាពរស់នៅនិងតស៊ូជាមួយឧបសគ្គជីវិត។មួយ​ វិញ​​​ទៀត​​ភាព​​ក្រីក្រ​មាន​ទំនាក់​ ទំនងទៅនឹងកម្រិតនៃការអប់រំទាបដែលជាហេតុធ្វើឲ្យពួក ​គាត់​មិនមាន​សមត្ថភាព​ គ្រប់​គ្រាន់​ពេញ​លេញក្នុងការច្នៃប្រឌិតអភិវឌ្ឍជីវភាពរស់នៅដោយ​ប្រើ​ប្រាស់​ សក្តានុភាព​ដែល​ខ្លួន​មាន​និងឆន្ទៈ​បំពេញ​ការ​ងារ​ឲ្យបានល្អប្រសើរ។ប្រជាជន​ ក្រីក្រ​មួយ​ចំនួន​មាន​ធនធានជាច្រើន​នៅក្នុង​ដៃប៉ុន្តែពួក​ គាត់​មិន​បានប្រើប្រាស់​វាឬ​​ប្រើប្រាស់​ឲ្យ​អស់​សក្តា​នុពលភាព​ឡើយ។​ ឧទាហរណ៍​ ប្រជាជនក្រីក្រ​មួយ​ចំនួន​បាន​ធ្វើចំណាក​ស្រុកដោយ​បោះបង់​ចោល​​ដី​ស្រែ​ ចំការមក​ រកការងារ​ធ្វើនៅទីក្រុង​ពិសេស​ទីក្រុង​ភ្នំពេញ​។ពួក​​គាត់​មក​ធ្វើ​ការងារ​ ជា ​កម្មករ​សំណង់​ធាក់​ស៊ីក្លូ ឬ​ការងារផ្សេងៗទៀត​ដែលប្រើកម្លាំងកាយ​ខ្លាំង​ដោយ​​មិនបាន​​គិត​ពី​ការ​ អភិវឌ្ឍ ​លើ​ធន​ធានដែលមានស្រាប់ទេ​។​ខ្ញុំ​ឆ្ងល់ថា​៖ហេតុអ្វីបានជា​ពួកគាត់​ខំលី​ស៊ីម៉ងដ៏​ធ្ងន់ឡើង​ផ្ទះ​ថ្ម​ច្រើន​ជាន់​បាន​ប៉ុន្តែមិនខំអភិវឌ្ឍន៏ការងារស្រែចំការ ? ហេតុអ្វីបាន ​ជាពួក​គាត់​​​ធ្វើ​ចំណាកស្រុកមក​ធ្វើ​ជា​កម្មករ​ខ្លះធ្វើជាអ្នក​សុំទានខ្លះ ​ រើសអេតចាយខ្លះ​ទៀតឆ្លង​ដែន​ទៅ​រក​​ស៊ី​នៅប្រទេសជិតខាង...?ពេលខ្លះធ្វើចំណាកស្រុកដោយប្រថុយប្រថាន។ល។ចម្លើយ ​របស់​សំណួរ​​ទាំង​អស់នេះ​មានច្រើនសណ្ឋានណាស់បើអង្គការ​សង្គមស៊ីវិល​សួរពួក​ គាត់ពួក​គាត់នឹងឆ្លើយថា​មក​ពី​មិន​មាន​ ដីស្រែចំការ​ទើបធ្វើ​ចំណាក​ស្រុកជំពាក់បំណុលគេ លក់​ដី​ដើម្បី​ព្យាបាល​ជម្ងឺជីវភាព​គ្រួសារ​ក្រីក្រ​ទំនេរ​ ពីការងារស្រែចំការ....។ ​ជាការពិត​ចម្លើយនេះពិត ​ជា​អាច​ទទួល​យក​បានប៉ុន្តែ​អ្វីជាខ្លឹមសារ​ពិតប្រាកដនៃ​បញ្ហា​ របស់ពួកគាត់នោះគឺ​ភាព​អស់​ជំនឿ​ឬ​មិន​មាន​ទំនុក​ចិត្តលើការងារ​កសិកម្មដែល​ មាន​លក្ខណៈ​យ​ថា​ផល​និងពឹងផ្អែកតែលើធម្មជាតិ។​តើហេតុអ្វីបានជា​គាត់អស់​ ជំនឿនិង​ ទំនុក​ចិត្ត​លើ​ការងារ​កសិកម្ម​?​ អារម្មណ៏ ​ផ្លូវ​ចិត្ត​របស់​ពួកគាត់ចង់ធ្វើការងារ​ណាដែលឆាប់ហុចផល​ក្នុងរយៈ​ពេល​ខ្លី​ ហើយ​ ជាក់​ស្តែង​ ​ដូចជាការងារ​ជា​កម្មករឬរើសអេតចាយជាដើម។សម្រាប់​ពួកគាត់​ការធ្វើ​ស្រែចំការ​ អាច​បាន​ផល​និង​​មិនបាន​ផល មាន​លក្ខណៈ​​មិនទៀងទាត់មិនអាចទស្សទាយដឹងមុនបានឡើយខុស​ពីការ​ធ្វើ​កម្មករ​ សំណង់​ឬ​ការងារ​ដទៃ​ទៀត​អាច​​ហុចផលឲ្យគាត់ភ្លាមៗ​មិនពិបាករង់ចាំយូរ​ និងមានភាព​មិន​ប្រាកដនិយម​ជាង។​ដោយសារ​ភាពក្រីក្រនិង​កង្វះចំណេះដឹងបានរុញ​ ប្រជាពលរដ្ឋខ្មែរ​មួយ​ចំនួនចូល​ក្នុងប្រភេទមនុស្ស​ដែល​ចូលចិត្ត​ឲ្យគេ​ប្រើ ឬ​ធ្វើ​ការ​ងារ​ ឲ្យគេជាជាងម្ចាស់​ការបង្កើតការងារអភិវឌ្ឍន៏​និងដឹកនាំ​ការងារ​ដោយ​ខ្លួន​ ឯង។ពេលខ្លះពួក​គាត់ ​បានទាត់​ចោល​នូវ​តម្លៃកិត្តិយស និង​​សុខភាព អនាម័យ។​ភ្នាក់ងារ​អភិវឌ្ឍន៏​ជា​ច្រើន​មាន​​ការពិបាកក្នុងការជួយ​ពួក​គាត់​ ណាស់​ព្រោះ​ដោយ​សារពួកគាត់ភាគច្រើនចង់បានត្រី ជាជាង​សន្ទួច។​​ពួកគាត់​ប្រហែល​​ជាត្រូវការម៉ាស៊ីន​បូម​ ទឹកជាជាង​បច្ចេក​ទេស​កសិកម្ម​បើយើង​ផ្តល់ជម្រើស​ឲ្យពួក​គាត់​ ព្រោះថាម៉ាស៊ីនបូមទឹកជា ​ជំនួយ​រូបវន្ត​ ជាក់​ស្តែង។​ប្រជាជន​ក្រីក្រ​មួយ​​ចំនួនទៀត​ក្លាយជា​មនុស្ស​មាន​​​ ជម្ងឺស្អប់សង្គមទម្លាក់ ​កំហុស​ទៅលើភាព​គ្មាន​ឱកាស​ក្នុងការ​ទទួល​បាន​ផល​​ប្រយោជន៏​​សង្គមនិង​នយោ​ បាយ​ពោល​គឺ​ ពួក​គាត់​មើល​ពិភពលោក​ក្នុងផ្លូវ​អាក្រក់​និងពោរពេញទៅដោយបញ្ហា ។​ឧទា​ហរណ៏​ឪពុក​ម្តាយ​ ឬ​អាណា​ព្យាបាល​មួយចំនួនមិនបាន​លើក​ ទឹកចិត្តកូនឲ្យខិតខំសិក្សារៀនសូត្រជ្រៅជ្រះទេបែរ​ជា​​បញ្ឈប់​​កូន​ ឬបំបាក់ទឹកចិត្តកូន ដោយ​លើកហេតុផល​ថា​មិនមានលុយសូកប៉ាន់គេនិង​ភាព​មិន​មាន​ឱកាស​ទទួល​ បានការងារធ្វើជាដើម។​ហេតុផលដែល​ឪពុក​ម្តាយ​ ឬអាណាព្យាបាលធ្វើបែបនេះមក​ពី ភាព​អស់​ជំនឿ​លើការសិក្សា​​ដែល​កើតមក​ពីភាព​អយុត្តិធម៌​នៅ​​ក្នុង​សង្គមអំពើ ​ពុករលួយ ស៊ី​សំណូក​សូក​ប៉ាន់​បក្សពួកនិយម​គ្រួសារនិយម...​។ ​ពួក​គាត់មាន​​គំនិតទុទិដ្ឋិនិយម​​ទៅលើសង្គមនិង​មាន​ចរឹក​ ស្អប់​ខ្ពើម​សង្គម​ពិសេស​សង្គមមូលធន​និយម។​ប្រជាពលរដ្ឋ​មួយ​ចំនួនទៀតមាន​ លក្ខណៈ​​ ផ្លូវចិត្ត​ទន់​ ខ្សោយ​អស់​សង្ឃឹម​ក្នុង​ជីវិត​ ធុញទ្រាន់នឹងជីវិតរស់នៅហើយក្នុងករណីធ្ងន់ធ្ងរអាច​ ឈាន​ដល់​ ការធ្វើ​អត្តឃាតកម្ម​ដែល​ជាផ្នែក​សំខាន់​សម្រាប់​សង្គមវិទូក្នុង​ការសិក្សា​ ស្រាវ​ ជ្រាវ។​មួយវិញទៀត​ដោយ​ សារ​ភាព​ក្រីក្រធ្វើឲ្យ​ពួកគាត់​មាន​ជម្ងឺ​កង្វះ​ខាតផ្នែក​តម្រូវការ​និង​ អារម្មណ៍​ ជាហេតុធ្វើឲ្យ​ពួកគាត់ក្លាយ​ជាមនុស្ស​ចង់​បានអ្វីគឺ​ចង់បាន​ភ្លាមៗ​ពោល​​គឺ​ មិន​ ចេះ​ទប់​អារម្មណ៍​​និងគ្រប់គ្រងចំណង់​ខ្លួនឯង។​ខ្សែជីវិតអ្នក​ ក្រមួយ​ចំនួនធំ​មាន​លក្ខណៈ​ជាការ​រស់​ដើម្បី​ស៊ីវិលវល់​​ជុំវិញបញ្ហាជីវិត​ ស្មុគស្មាញនិងបញ្ហាលំបាក​ស្ទើរគ្រប់​ច្រក​ល្ហក។ការណ៏​នេះ​ធើ្វ​ឲ្យ​ពួក​​ គាត់​ បណ្តែត​បណ្តោយ​ជីវិតតាមយថាកម្ម​ក្លាយជាមនុស្សមិនមាន​ហេតុផល​ មិនស្គាល់ខ្លួនឯង និង​អ្នក​ដទៃ​ពោល​គឺរស់មួយថ្ងៃ​ដើម្បី​មួយ​ថ្ងៃមិនមាន​ប្រាកដ​ប្រជាពី​ អនាគត។ករណី​ ដូច​រៀបរាប់​ខាងលើនេះ​កើត​ឡើង​តែចំពោះ ប្រជា​ជន​​ក្រីក្រលំបាកនិង​មិនមាន​គតិបណ្ឌិត​ច្នៃ​ប្រឌិត​ជីវិត​ប៉ុណ្ណោះ​។​ បន្ថែម​ពីលើ​នេះ​ដោយ​សារ​វិបត្តិជីវភាព​ធ្វើឲ្យពួក​គាត់​ក្លាយ​ជាមនុស្ស​ អណ្តែត​ អណ្តូង​និយម​មានការរវើ​រវាយ ស្រមើ​ស្រមៃ​ប្រាស​ចាកពីប្រាកដភាពដូចជា៖ ស្រមើ​ស្រមៃថា​រើស​បាន​លុយ​ជីកបានកំណប់ ត្រូវ​​​​ ឆ្នោ​តរង្វាន់​ធំនិង​កន្ទុយ​លេខ ​ជាដើម។ការ​ស្រមើ​ស្រមៃ​បែបនេះ​របស់​ពួក​គាត់​គឺ​ដើម្បី​​លួងលោម​ ឬបោក​បញ្ឆោទ​អារម្មណ៏​ខ្លួន​ឯ​ងប៉ុណ្ណោះ។យើងអាចនិយាយបានថាជា​ការ​ បង្កើតសុភមង្គល ​ក្លែង​ក្លាយ​​ដើម្បី​​សុភមង្គល​ពោល​គឺដើម្បី​សម្រាលទុក្ខលំបាកនិង​ផ្តល់​ សេចក្តី​ សង្ឃឹម​សម្រាប់ជីវិត។មិត្ត​អ្នកអាន អ្នកសិក្សា​​សូម​​កុំច្រឡំ​ភាព​រវើរវាយ​នេះទៅ​នឹង​គំនិត​ផ្តួចផ្តើម​ អភិវឌ្ឍន៍​ ឲ្យសោះព្រោះ​រូបារម្មណ៍​ក្នុង​ការរវើរវាយ​នេះ​ផ្តោត​លើ​កម្លាំង​​ក្រៅ​ ខ្លួនដូច​ជា ព្រេង​វាសនាទេវតាដាក់ទានដែលកើតពីការ​អស់​សង្ឃឹមនិង​​ភាព​បាត់បង់​ជំនឿ​​ ជឿជាក់​ លើ​សមត្ថភាព​ខ្លួនឯង។ ពួកគាត់មិនបានប្រើប្រាស់វិចារ​ណញាណ​វិភាគត្រិះរិះ​ដោះស្រាយ​បញ្ហា​ដោយ​ ប្រើ​សមត្ថភាព​បុគ្គលឡើយ។ការស្រមើស្រមៃ រវើរវាយនេះគ្រាន់តែ ជាបង្អែមជីវិតឬ​សុភមង្គល​​ផ្នែក​ អារម្មណ៍​ផ្លូវចិត្តក្នុង​ការលួង​លោម​ព្យាបាលជម្ងឺចិត្តសាស្រ្ត។

ភ្នាក់ងារអភិវឌ្ឍន៍និងប្រជាពលរដ្ឋក្រីក្រ

តំបន់​គោលដៅ​របស់​អ្នកអភិវឌ្ឍន៏​ភាគច្រើនគឺសហគមន៏ក្រីក្រ ។អ្នក​ទទួល​ផល​សំខាន់​នៃ​ការ​អនុ-​វត្ត​គម្រោង​គឺ​ប្រជា​ពលរដ្ឋរងគ្រោះនិងងាយរងគ្រោះ​ពិសេសជនដែលមិនសូវមានអ្នកតំណាងដូចជា៖​ស្រ្តីមេម៉ាយ កុមារកំព្រា ជន​ពិកា​....។ទស្សនៈ ​វិស័យរបស់ពួកគេភាគច្រើនគឺចង់ឃើញសង្គម​មួយប្រកប​ដោយសន្តិភាព វឌ្ឍភាព វិបុល​ភាព ភាពរស់​នៅ​សុខដុមរម្យនា និងការចុះសម្រុងនឹងគ្នា។គោល​បំណង​ជាទូទៅ​របស់​ពួកគេ​ទាំងនោះ​គឺ​កាត់​បន្ថយ ​និងលុប​បំបាត់​ភាពក្រីក្រ ។តាមរយៈទស្សនៈវិស័យនិង​ដើម្បី​សម្រេច​​គោល​បំណង​ខាង​លើពួក​គេបាន​ កំណត់ បេសកម្ម​របស់ខ្លួន​និង​ដាក់ចេញនូវយុទ្ធិសាស្រ្តជាច្រើន ។ខ្លះក៏​បាន​​សម្រេច​ជោគ​ជ័យឯខ្លះ​ទៀត​បរាជ័យ​ ។​ជោគជ័យ​ដែល​មានតែ​ក្នុងរង្វង់​ប្រតិបត្តិការគម្រោង ឬ​មាន​តែ​លើ​របាយ​ការណ៍​មិនមែន​ជាជោគ​ជ័យពិតប្រាកដ និង​ប្រកបដោយចេរភាពទេ ។​ផ្នែក​នេះ​អ្នក​និពន្ធ​លើក​យក​តែទិដ្ឋភាព​អវិជ្ជមាន​នៃដំណើរការ​ ទំនាក់ទំនងរវាងអ្នកអភិវឌ្ឍន៏​និង​ប្រជាជន​ក្រីក្រ​តំបន់​គោល​ ដៅមកបកស្រាយបង្ហាញ ។សូមបញ្ជក់ថាអ្នក​និពន្ធ​មិន​មែន​ជាអ្នកជំនាញ​ខ្លាំង​ក្លា​លើ​ការងារ​ អភិវឌ្ឍន៏​ដែល​ដើរ​តួជា​អង្គការ​សង្គមស៊ីវិល​ទេតែ​សាកល្បង​ចូលរួម​ចំណែក​ ធ្វើការសិក្សា​វិភាគ​លើ​ចំណុច​អសកម្ម​មួយចំនួន​តែ​ប៉ុណ្ណោះ​ព្រោះ​ជំនួយ​បរទេស​ជា ​ច្រើន​ត្រូវ​បាន​ផ្តល់​មក​ប្រទេស​កម្ពុជា​តាម​រយៈអង្គការ​សង្គមស៊ីវិល​ សម្រាប់លើកកម្ពស់​ជីវភាព​រស់​នៅ​ប្រជាជន​ក្រី​ក្រ​ប៉ុន្តែការអភិវឌ្ឍ​ប្រកប​​​ ដោយ​ចេរភាពហាក់ដូចជានៅមាន​កម្រិត ។យើង​ឃើញ​មានបញ្ហា​ប្រឈម​មួយ​ចំនួន​រវាង​អ្នក​អភិវឌ្ឍន៏​ និងប្រជាជនក្រីក្រតំបន់គោលដៅដែលជាហេតុធ្វើឲ្យការអនុវត្តគម្រោងបរាជ័យ។​ ឧប​សគ្គ​​​ចម្បង​មួយ​របស់​អ្នក​អភិវឌ្ឍន៏​ គឺភាពមិនចូលរួមរបស់ប្រជាពលរដ្ឋតំបន់គោលដៅ ។ភាព​មិន​អាច​យក​ឈ្នះលើ​បញ្ហា​នេះ​ឆ្លុះ​បញ្ចាំង​ ពីសមត្ថភាពនៅមានកម្រិតរបស់អ្នក​អភិវឌ្ឍន៏ ។អ្នក​អភិវឌ្ឍន៍ជាបុគ្គល​ស្នូល​ក្នុងការស្វែង​រក​ដំណោះ​ ស្រាយរាល់បញ្ហាប្រឈមទាំងឡាយដោយមានការចូលរួមមកពី​ គ្រប់មជ្ឈដ្ឋានក្នុងតំបន់គោលដៅដូចជា៖ ប្រជាពលរដ្ឋទាំងបុរស ទាំងស្រី អាជ្ញាធរតំបន់ មន្រ្តីរាជការ ព្រះសង្ឃ និងអង្គការ​សហគមន៍​មូលដ្ឋាន​(CBOs​)ជាដើម ។​យុទ្ធសាស្រ្តក្នុងការអនុវត្តគម្រោងរបស់អង្គការសង្គមស៊ីវិលភាគច្រើន គឺកិច្ចសហការ និង​ទំនាក់ទំនងល្អ ជាមួយ​គ្រប់​សមាសភាព​ខាងលើ ប៉ុន្តែគេហាក់ដូចជាមិនសូវឃើញ មានកិច្ចសហការ និងទំនាក់ទំនងទូលំទូលាយ​ជាមួយអង្គការ​សង្គមស៊ីវិល​ផ្សេងទៀត​ ដែលធ្វើការអភិវឌ្ឍក្នុងតំបន់គោលដៅ​តែមួយឡើយ ព្រោះអង្គការនីមួយៗផ្តោតតែសំខាន់​ទៅលើគម្រោងរបស់ខ្លួនតែប៉ុណ្ណោះ ។នេះ ជាចំណុច​ខ្សោយ​មួយរបស់អ្នកដើរតួជាអ្នកអភិវឌ្ឍន៍គេ ។ យើង​អាចធ្វើការ​ឆ្លុះបញ្ចាំង​បានតាមរយៈការចងក្រង​ជាបណ្តាញ​អង្គការ NGOs និង​ CBOs តើមាន​ប្រសិទ្ធភាពនិងមាននិរន្តរភាពប៉ុណ្ណា បើគ្មាន​ថវិកាគាំទ្រនោះ ?ចុះទំរាំ​ប្រជាពលរដ្ឋ​អាចរក្សានិរន្តរភាពបានកម្រិតណា? បើអ្នកអភិវឌ្ឍន៍​មិនទាំង​អាចធ្វើការ​ដោយ​​គ្មាន​លុយ​ផងនោះ !វាទាមទារឱ្យ​មានការផ្លាស់ប្តូរការគិតទាំងកម្រិតប្រជាពលរដ្ឋសាមញ្ញ ថ្នាក់ដឹកនាំ រហូត​ដល់​អ្នក​ដើរតួជាអ្នកអភិវឌ្ឍ ។ជាការពិត ប្រជាជន​ក្រី​ក្រ​​គឺខុស​ពីអ្នកអភិវឌ្ឍន៍​ព្រោះ​ហេតុមក​ពីពួកគាត់ទន់​ ខ្សោយផ្នែក​ប្រព័ន្ធ​គំនិត​អភិវឌ្ឍន៏​ច្នៃប្រឌិត​ទើប​ធ្វើ​ឲ្យជីវភាព​ ពួកគាត់មានការ​លំបាក ​។​អ្នក​អភិវឌ្ឍន៏មាន​ការលំបាក​ក្នុងការ​ចាក់​បញ្ចូល​​គំនិត​អភិ​វឌ្ឍន៏​ ទៅពួកគាត់ព្រោះថា​ជានិច្ចកាល​ក្នុង​ខួរក្បាលរបស់ពួកគាត់ភាគច្រើនចង់មាន​លាភ​សក្ខារ​ជា ​ជាង​​ចំណេះដឹងអភិវឌ្ឍន៏។​មានន័យថាពួកគាត់​ត្រូវ​ការ​ត្រី​ជាជាង​សន្ទួច ​។មានគម្រោងមួយចំនួនត្រូវបរា​ជ័យ​នៅ​ពេល​សកម្មភាពគម្រោងត្រូវបញ្ចប់ ព្រោះវា​មិន​អាចផ្លាស់ប្តូរការគិតរបស់គាត់បានឡើយ ដែលជាហេតុធ្វើឱ្យសកម្ម​ភាព​គម្រោង​​មិនអាចដើរ​ទៅមុខ​ដើម្បី​ បន្តនិរន្តរភាពរបស់ខ្លួនបាននៅពេលមិនមានមូលនិធិគាំ​ទ្រ ។ ប្រជា​កសិករ​ក្រីក្រ​មួយចំនួនធំ ពិបាក​បំផុស​ឱ្យមានស្មារតីសហគមន៍ណាស់ បើស្ថានភាពបច្ចុប្បន្ននេះ ពួកគាត់កំពុង​ជួបប្រទះ​នឹងបញ្ហា​ជីវភាព​​រស់​នៅ​នោះ ។ស្ថិតក្នុងន័យនេះ គម្រោងដែល​ព្យាយាមផ្លាស់​ប្តូរឥរិយាបថ​ពួកគាត់ ឱ្យមានស្មារតី​ចូលរួម​ចំណែក​ ក្នុងកិច្ចការសហគមន៍ដើម្បីការពារផលប្រយោជន៍រួមដូចជា៖ ការការពារធនធាន ជីវចម្រុះ ព្រៃឈើ ការ​តស៊ូមតិ និងកិច្ចការអភិវឌ្ឍន៍ក្នុងសហគមន៍ផ្សេងៗ...ពិតជាពិបាករក្សានិរន្តរភាពរបស់ខ្លួន ។ជារួម គម្រោង​ដែល​អាច​ផ្លាស់ប្តូរការ​គិតរបស់ពួកគាត់ ទើបធ្វើឱ្យការអភិវឌ្ឍមានលក្ខណៈយូរអង្វែង ។ការកត់​សម្គាល់​មួយ​ទៀតបញ្ជក់ថា​ ប្រជា​ជន​ក្រីក្រភាគ​ច្រើន​ជា​ប្រភេទ​មនុស្សគំនិតទួលថ្មមាន​ន័យ​ថា​ពួក​គាត់ ​ មើល​ឃើញ​ភាព​បរាជ័យតាមរយៈឧបសគ្គ​ប៉ុន្តែ​មើល​​មិន​ឃើញ​ពីក្តីសង្ឃឹមជោគ​ជ័យ​ តាម​រយៈ​វិធី​ជំនះ​ឧបសគ្គ​ឡើយ​។​ឧទាហរណ៏​បើអ្នក​អភិវឌ្ឍន៏​ប្រាប់​ពួក​គាត់​ ឲ្យដាំ​ដំណាំលើ​ដី​ទំនេរ​របស់​គាត់​ដើម្បី​លើកកម្ពស់​ជីវភាព​រស់នៅ​ពួកគាត់​ នឹង​និយាយ​ថាគោនឹងស៊ីអស់ មិន​មាន​ពេល​ថែ​ទាំមិន​​មាន​របង​...បើប្រាប់ពួក ​គាត់ឲ្យចិញ្ចឹម​មាន់​​ពួក​គាត់​​​មាន​ប្រតិកម្មមកវិញថាមាន់​នឹង​ងាប់​អស់​ ដោយ​សារ​ជម្ងឺជា​ដើម​ពោល​គឺពួកគាត់​សំលឹង​ទៅ​លើ​​បញ្ហា​មិន​​ផ្តោត​លើដំណោះ​ ស្រាយ​ទេ។​ស្ថិត​ក្នុង​ករណី​នេះ​បើពួកគាត់មាន​គំនិត​អភិវឌ្ឍន៏ពួក​គាត់​នឹងរក​ ឃើញ​គំនិត​ភ្លឺស្វាង​​​ក្នុងការ​ដោះ​ស្រាយ​បញ្ហា​ប្រឈម​ទាំងអស់នោះហើយ​ ពិតណាស់​ពួក​គាត់​នឹង​អាច​រំដោះខ្លួន​ចេញភាព​​ក្រី​ក្រ​បាន។រឿង​ខ្លះ​ វាងាយសម្រាប់​អ្នកអភិវឌ្ឍន៏​ប៉ុន្តែលំបាក​សម្រាប់​ប្រជាជន​ក្រីក្រ។ដូច​ ក្នុង​​ឧទា​ហរ​ណ៏​​ខាង​​លើបើ​ពួក​គាត់យល់​ថាដាំ​ត្រឡាច​ក្នុងមួយដើម​បាន​ផល​៥,០០០រៀលបើ​គាត់​ដាំ​១,០០០​ដើម​គាត់​នឹង​បាន​​​លុយ​៥,០០០,០០០រៀលនោះ ​ប្រហែល​ជាពួកគាត់​អាចអង្គុយលើភ្លឺស្រែមើល​ថែទាំ​ដំណាំ​ចំការ​និងកា​រ​ពារ​ ពី​សត្វ​បំផ្លាញហើយមើលទៅ។គំនិតនេះស្តាប់មើលទៅប្រៀបដូចជាគំនិតរបស់​ចៅចាក់​ ស្មុក​អញ្ចឹង​ប៉ុន្តែ​ប្រាកដ​ណាស់​វានឹង​​ជោគជ័យ​បើ​គាត់មិនគិត​នៅ​លើចុង​ ត្នោតនោះ។អ្នកនិពន្ធ​ចាត់ទុក​ថា​គំនិត​​​ចៅ​ចាក់​ស្មុកជា​ស្ពាននៃគំនិត​ អភិវឌ្ឍ​ន៏​មួយ​។មួយវិញទៀតអ្នក​អភិវឌ្ឍន៏​ប្រហែល​ជាមាន​ការ​​ពិបាក​​ក្នុង​ការ​ ​បំផុស​ពួកគាត់​ក្នុង​​​ការ​ចូលរួម​ក្នុង​សកម្ម​ភាព​គម្រោង​ដោយស្ម័គ្រចិត្តព្រោះ ​ពួកគាត់​មួយភាគធំត្រូវ​ការ​លាភ​​សក្ខារជា​ជាង​ចំណេះដឹង​និង​ បំណិន​ជីវិតផ្សេងៗ​។​ឧទាហរណ៏៖វគ្គបណ្តុះបណ្តាល​កសិកម្ម​មួយ​មិន​សូវមាន​សិក្ខា ​កាម​ចូល​រួមច្រើនទេបើពួកគាត់ដឹង​ថា​មិនមាន​ថវិកាផ្តល់​ជូន​​ពួក​គាត់​នោះ។​ ចំណុច​នេះជា​ឧប​សគ្គ​ចម្បង​មួយ​សម្រាប់​អ្នក​អភិវឌ្ឍន៍ក្នុងលើកកម្ពស់ជីវភាព ​រស់នៅ​របស់ពួក​គាត់។​លើសពី​នេះ​ទៅទៀត​អ្នក​សម្រប​សម្រួល​ អភិវឌ្ឍន៍មិនគួរចាក់បញ្ចូល​គំនិតឬបចេ្ចកទេស​ដល់​ពួក​គាត់ឆៅ​ ៗនោះ​ទេព្រោះពួកគាត់​ភាគ​ច្រើន​​មិនមាន​ចំណេះដឹងជ្រៅជ្រះក្នុងការ​សម្រប​ ឬទទួល​យក​បច្ចេក​ទេសថ្មីៗ​ដោយ​ងាយ​ៗ​ហើយ​​ផ្លាស់​ប្តូរទម្លាប់​ចាស់​របស់​ ពួកគាត់ឡើយ។អ្នក​អភិវឌ្ឍន៏​គួរ​តែ​ចូល​រួម​ជា​មួយ​គាត់ហើយ​ កែប្រែ​អភិវឌ្ឍន៏​ពួកគាត់​បន្តិច​ម្តងៗ​​តាម​សកម្មភាពជាក់ស្តែងធ្វើ​យ៉ាង​ណា​ ឱ្យ​ពួក​គាត់​យល់ពី​គុណតម្លៃ និងផលប្រយោជន៍​នៃបច្ចេកទេស​ថ្មី​របស់អ្នក​និង​សុខចិត្ត​ទទួល​យក ​ដោយ​ស្ម័គ្រចិត្ត ។សកម្មភាពនេះ ប្រហែលជា​ត្រូវប្រើ​រយៈ​ពេលយូរ ដោយ​ចាប់ផ្តើម​ពីការបូកផ្សំនូវអ្វីដែលជាចំណុចវិជ្ជមានរបស់គាត់ និងបច្ចេកទេស​ថ្មីរបស់អង្គការ​ រហូត​ដល់កម្រិត​ម្ចាស់ការ​អភិវឌ្ឍន៍​មួយ ។ករណីសិក្សាមួយចំនួនបង្ហាញថា បច្ចេកទេស​ថ្មីៗមួយចំនួនដែលគម្រោងផ្តល់ទៅឱ្យពួកគាត់ ត្រូវបាន​បោះ​ចោ​ល​វិញនៅពេលចប់គម្រោង ព្រោះពួក​គាត់មិន​ទាន់បាន​ផ្លាស់ប្តូរការគិតឡើយ ហើយ​អ្វីដែលពួកគាត់​បានអនុវត្ត​តាម​នៅក្នុងវដ្តគម្រោងនោះ គឺ​ព្រោះ​​តែ ការចង់បានផលប្រយោជន៍ពីគម្រោងតែប៉ុណ្ណោះ ។ជារួម​​ទោះ​​បីជា​យ៉ាង​ណា​ ក៏​ដោយ​ក្នុងនាមជា​អ្នកអភិវឌ្ឍន៏​តែងតែមានដំណោះស្រាយ​ជា​និច្ច​ក្នុងការដោះ​ ស្រាយបញ្ហា​ទាំងអស់នេះ​។​គ្មានអ្វីមិនអាច​សម្រាប់​អ្នកអភិវឌ្ឍន៏ទេ។​
"អ្នកអភិវឌ្ឍន៏ដែលល្អគឺអ្នកដែលមិនចាប់ ​ប្រជាពលរដ្ឋ​ក្រីក្រជាចំណាត់ខ្មាំង​ក្នុងការរក​ប្រាក់​ មូលនិធិដើម្បីជាប្រយោជន៏បុគ្គលឬបក្សពួកឡើយ ។

ការបែងចែកប្រភេទប្រជាជនក្រីក្រ

គោលបំណងនៃការបែងចែកនេះគឺគ្រាន់តែដើម្បីងាយស្រួយក្នុងការកំណត់រោគសញ្ញាជនក្រីក្រ ​ហើយ​វាយ​ថ្នាំ​​​ឲ្យចំប្រភេទ​ជម្ងឺក្រីក្រ​ តែប៉ុណ្ណោះគា្មនចេទនាឆ្លុះបញ្ចាំង​ ពីការវាយ​ប្រហារវណ្ណៈទេ​។​មួយ​វិញ​ទៀត​គឺ​ដើម្បី​​​ភាព​​ ងាយស្រួលក្នុងការសិក្សាពី​ទម្រង់​និងខ្លឹមសារ​របស់ប្រជាជនក្រីក្រ ​។​និយាយឲ្យ​ចំ​កាល​ណា​យើង​​បែង​ចែក​ប្រភេទ​ ប្រជាជនក្រីក្រច្បាស់លាស់ធ្វើឲ្យ ​យើងអាច​ដឹង​ពី​លក្ខណៈ​ពិសេស​ដោយ​ឡែក​ផេ្សងៗ​​គ្នានៃ​ប្រជា​ជន​ក្រីក្រ​ ទាំងអស់និងងាយស្រួល​ក្នុងការ​រៀប​ចំ​យុទ្ធិសាស្រ្តក្នុងការអភិវឌ្ឍកែប្រែនិង លើក​​កម្ពស់​ឲ្យបាន​ល្អ​ប្រសើរតាមបែបផែននៃប្រភេទ​នីមួយ​ៗ។
អ្នកនិពន្ធ​សូមសាកល្បងធ្វើការបែងចែកប្រភេទប្រជាជនក្រីក្រជាពីរប្រភេទធំគឺ៖(១).ប្រជាជន​ក្រីក្រ​អសកម្ម​(២).ប្រជាជនក្រីក្រសកម្ម ។
.ប្រជាជនក្រីក្រអសកម្មៈ               ត្រូវបានបែងចែកជាពីរទៀតគឺ៖
.១ប្រជាជនក្រីក្រអសកម្មគ្មានឧត្តមគតិមនសិការ និង សីលធម៌
ប្រជាជនក្រីក្រអសកម្មប្រភេទទីមួយនេះជាប្រភេទមនុស្សដែលបង្កគ្រោះថា្នក់ដល់សង្គមជាមេរោគស៊ីបំផ្លាញសន្តិសុខសុវត្ថិភាពសង្គម។ដោយសារបញ្ហាលំបាកក្នុងជីវភាពរស់នៅពួកគេចាប់យកការប្រព្រឹត្តអំពើឧបាយមុខផ្សេងៗនិងប្រើប្រាស់មធ្យោបាយទុច្ចរឹតដើម្បីប្រាក់ និង ​ដើម្បីបំពេញ​តម្រូវការ​ចង់បានចង់មាន​របស់ខ្លួន ដូចជា៖ឆក់ប្លន់ លួច ចាប់ជំនិត​ពុករលួយ ស៊ីសំណូក​គៃ​​បំបាត់​...​ដែលល្មើស ​នឹងច្បាប់រដ្ឋ និង​សីលធម៌សង្គម ។មនុស្សប្រភេទនេះ​មានចារឹកកាចសាហាវ អសមត្ថភាព​អវិចារណញាណ អត្មានិយម​និង​អត្តទត្ថភាព។​ឥរិយាបថរបស់មនុស្សប្រភេទ​នេះខ្លះទៀត​កើតឡើង​ ​ពីជម្ងឺ​ស្អប់សង្គមដែលរាលដាលខ្លាំង ។
.២ប្រជាជនក្រីក្រអសកម្មគ្មានឧត្តមគតិ មនសិកាប៉ុន្តែមានសីលធម៌
ជាប្រភេទ ​ប្រជាជនក្រីក្រដែលមិនខ្វល់ខ្វាយពីបញ្ហាសង្គម ខ្វះការយក​ចិត្តទុកដាក់ចូលរួម​ចំណែក​អភិវឌ្ឍន៍​ សង្គមក៏ដូចជាយកចិត្តទុកដាក់ច្នៃប្រឌិតជីវិត និងអភិវឌ្ឍន៍​ជីវភាពរស់នៅខ្លួនឯង។​ប្រជាជន​ប្រភេទ​​នេះ​​មិន​សូវខ្វល់​ ខ្វាយច្រើន​ពីជីវិតនិងតម្លៃ​នៃទំនាក់ទំនង​សង្គម ។ពួក​គាត់មិនអាច​ជួយខ្លួនឯង​បាន​ដូច្នេះ​ពួកគាត់​ក៏មិន​ អាចជួយសង្គមបានច្រើនដែរ។​ចំនុចពិសេសរបស់ពួកគាត់គឺ​មិនមានស្មារតី​ជួយសង្គម​ ហើយ ក៏មិន​បានរាំងស្ទះដល់ដំណើរការអភិវឌ្ឍ​សង្គមដែរ ។​ពួកគាត់មិន​សូវចូល​រួមសកម្មក្នុងការងារ​សង្គម​ដោយ​ប្រើប្រាស់​ ជីវិតដើម្បីតែក្រពះឆ្អែតប៉ុណ្ណោះ។បុគ្គលិក​ លក្ខណៈ​ប្រជាជន​​ប្រភេទ​នេះមាន​ការ​បក​ស្រាយច្រើន​ក្នុងផ្នែកបញ្ហា​ ចិត្តសង្គម និងជម្ងឺ​​ចិត្ត​សាស្រ្ត​ខាងលើ។​ជារួមពួក​គាត់ភាគច្រើន​ជាប្រជាជន​ដែល​ មានជីវភាព​ក្រីក្រ​ខ្លាំងឬប្រជាជ​ន​ដែលរស់​នៅ​ដាច់​ឆ្ងាយ​​ពីសង្គម​ ទំនើបដូចជា ជនជាតិ​​ភាគតិច​ជា​ដើម ។
.ប្រជាជនក្រីក្រសកម្ម      ប្រជាជនក្រីក្រប្រភេទនេះចែកចេញជាពីរទៀតដូច​ប្រភេទទី១ដែរគឺ៖
.១ប្រជាជនក្រីក្រសកម្ម មានឧត្តមគតិមនសិការ និងសីលធម៌
ជា ​ប្រភេទមនុស្សដែល​ព្យាយាមធ្វើអ្វីៗ​ដើម្បីយុត្តិធម៌សង្គម និងការអភិវឌ្ឍ​សង្គមដោយ ​ប្រើ​ប្រាស់​វិចារណ​ញាណ និងមធ្យោបាយសុច្ចរឹតជាគោល​ប្រកបដោយគតិបណ្ឌិត​ខ្ពង់ខ្ពស់ពោល​គឺ​​ខិតខំ​​ ស្វែង​រក ​វិជ្ជា​និង​ប្រមែល​​​​ប្រមូលបទពិសោធដើម្បី​​តស៊ូរំដោះ​ខ្លួនចេញ​ពីភាព​ ក្រីក្រ​និង ​ស្វែង​រក​​ឧត្តមភាព​​សម្រាប់​ជីវិត។​​មនុស្ស​​​ប្រភេទ​ នេះមានស្មារតីចង់ជួយជាតិនិងប្រជាជន ។ពួក​គាត់​ជា​ប្រភេទ​​មនុស្សមាន​គុណធម៌ និង​​មនុស្ស​ធម៌​​ខ្ពង់​ខ្ពស់មាន​​​សុឆន្ទះ​មុះមុត​ក្នុ​ងការ​​តស៊ូ​ដើម្បី​ ឧត្តមគតិ​​មួយ​​យ៉ាង​ពិតប្រាកដពិសេស​គឺដើម្បី​ក្លាយ​​ជា​អ្នកមាន​ទ្រព្យ​ សម្បត្តិ​ស្តុកស្តម ឬ​អ្នក​ដឹកនាំ​ដ៏ល្អ​មួយ.​...។ ​គោល​គំនិតរបស់ពួកគាត់គឺ​ចង់​ឲ្យ​ប្រជាជន​​​ទូទៅរស់នៅ​ជាមួយ​គ្នាប្រកប​ដោយ​ សេចក្តី​សុខ​ដុម​រម្យ​នា​ចុះសម្រុងនឹងគ្នា។​តួយ៉ាង​អ្នកដឹកនាំ​ប្រទេស​​ កម្ពុជា​ បច្ចុប្បន្ន​មួយ​​ចំនួនធំ ប្រសូត្រ​ចេញ​​ពី​ត្រកូល​​​គ្រួសារកសិករ​ក្រីក្រ​ប៉ុន្តែ ឆ្លងកាត់តាម​រយៈ​ការ​តស៊ូ​​ជំនះ​ឧបសគ្គ​ជីវិតជា​ច្រើនទើប​​ចុង​បញ្ចប់​ ពួកគាត់ទទួលបាន​ផ្លែផ្កា​នៃជីវិតរស់​នៅ​ប្រកប​ដោយទ្រព្យ​សម្បត្តិ​​​សេចក្តី ​​សុខ សុភមង្គល​និង​​កិត្តិយសខ្ពង់ខ្ពស់គួរជាទីមោទនភាពក្រៃលែង។
.២ប្រជាជនក្រីក្រសកម្ម មានឧត្តមគតិមនសិការ ប៉ុន្តែគ្មានសីលធម៌
មនុស្ស ​ប្រភេទនេះជាអ្នកតស៊ូវណ្ណៈ ដែលកើតពី​ជម្ងឺ​ស្អប់សង្គម។ពួកគាត់​​សម្លឹង​មក​សង្គម​ក្នុងផ្លូវ​ទុទិដ្ឋិ​ និយម​​​ដូចជា៖ មិនពេញចិត្តនឹងថ្នាក់ដឹកនាំ ឬគោលនយោបាយផ្សេងៗ។ពួកគាត់​បាន​ទម្លាក់​កំហុស​ទៅ​លើភាព​គ្មាន​ ឱកាសទទួលបានផលប្រយោជន៏​សង្គមភាព អយុត្តិធម៌សង្គម អំពើ​ពុក​រលួយ ​បក្ស​ពួក​និយម គ្រួសារ​​និយម ​អែបអបនិយម ការជិះជាន់​កេងប្រវ័ញ្ច...​ដែលជា ​ហេតុ​ធ្វើ​ឲ្យ​​ជីវិតរស់នៅ​​របស់​គាត់​ពិបាក ។​​មនុស្ស​ប្រភេទ​​​នេះ​​​មិន​បាន​ដាក់បន្ទុកមូលហេតុ​នៃភាពក្រីក្រ​បណ្តាល​ មកពី​ខ្លួនឯង​ទេ​គឺមកតែ​ពី​សង្គម​តែ​ប៉ុណ្ណោះ ។​ក្នុង​ន័យ​នេះ​​​ពួកគាត់​មាន​សមត្ថភាព​មើល​ឃើញ​ពី​បញ្ហា​សង្គម​ ប៉ុន្តែគោល​បំណង​ក្នុង​ការ​តស៊ូ​វណ្ណៈ​​ការរំដោះ​​ខ្លួន​ពី​ភាព​ក្រី​ក្រ ​ឬ​ដោះស្រាយ​បញ្ហា​សង្គម​នោះមិនប្រកបដោយសីលធម៌ សុច្ចរឹត និងមិន​មានឆន្ទៈ​មុតមាំ​​ទេ​។ពេលខ្លះ​គោលគំនិត​ដែល​បង្ហាញ​ ចេញមក​ក្រៅរបស់​ពួកគាត់គឺប្រកប​ដោយ​ឧត្តមគតិ​ថ្លៃថ្លា​រប៉ុន្តែ​ខ្លឹមសារ ​​ពិត​ប្រាកដ​បែរ​ជា​ប្រជាភិថុទៅវិញហើយសកម្មភាពបា្រសចាកគុណធម៌ និង​សីលធម៌​​ទៅ​វិញ​។​ឧទាហរណ៏​ពួកគាត់ ​មាន​បំណ​ងប្រាថ្នា​ចង់ធ្វើជាអ្នកធំ​(អ្នកដឹកនាំ)ដោយ​​ព្យាយាម​បង្ហាញ​​មក​ ក្រៅ​ នូវ​ឧត្តម​គតិ​​សេ្នហា​​ជាតិប្រជាជន ស្អប់ផ្ពើម​អំពើនេះអំពើនោះ ចង់កែប្រែបែបនេះកែ​ប្រែ​បែប​នោះ ​និង​មានឆន្ទះ​ក្នុង​ការ​​អភិវឌ្ឍ​លុបបំបាត់...ចំណុច ​អសកម្ម​​ទាំងឡាយ​ដែលកើត​មានឡើង​នៅ​ក្នុង​​​សង្គម​​ដែល​ពួក​គាត់​​រស់នៅ​ បច្ចុប្បន្ន ។ប៉ុន្តែ​កត្តា​ដែលជា​ខ្លឹម​​សារ​​ពិតប្រាកដ​ជំរុញ​ឲ្យ​ពួកគាត់​មាន​បំណង​ ប្រាថ្នា​​ចង់​ធ្វើនោះគឺ​ត្រូវបាន​លាក់​​ទុក​​ក្នុង​បន្ទប់សម្ងាត់​​នៃ​ខួរ​ ក្បាល​​របស់​ពួក​គាត់​ទៅ​វិញ​។​ពួក​គាត់​មិន​ទាន់​បង្ហាញ​​ចេញ​ទេ​ ព្រោះការពិតវា ​គ្រាន់តែ​​ស្ថិតក្នុងការប្រឌិតមួយ​ប៉ុណ្ណោះហើយ​នៅ​ពេលការ​ស្រមើល​ ស្រមៃ​ក្លាយ​ជាការពិត សកម្មភាព​ជាក់​ស្តែង​នឹង​ខុសពី​គោល​គំនិត​សន្យា​ពី​មុន​របស់​គាត់។ ឧត្តមគតិ​របស់​ពួក​គាត់​នេះ​ផុសឡើង​នៅពេលមាន​វិបត្ត​ផ្លូវ​ចិត្តដែល​កើត​មក​ ពី​ ភាព​មិន​អាច​បំពេញ​តម្រូវការ​របស់​ខ្លួនឯង​បាន​និង​ភាព​អំនួត​ លើសមត្ថភាពខ្លួនឯង ។ជា​រួម​ពួក​គាត់​មិន​បាន​ស្គាល់​ខ្លួន​ឯង​ច្បាស់​លាស់នូវ​ មូល​ហេតុ​ចម្បង​​មួយ​ចំនួន​ក្នុងការជំរុញ​​ពួក​គាត់​ឲ្យ​ចង់​ធ្វើ​ជា​​អ្នក​ ធំ​នោះ​ទេ។ ភាពច្រណែន​នឹង​អ្វីៗដែលអ្នក​មាន​អំណាច​​មាន​ជា​មូល​ហេតុ​ពិត​ប្រាកដ​​ សម្រាប់​ មនុស្ស​​ប្រភេទ​នេះ​ ឬប្រភេទ​​ដទៃ​ទៀត​ហើយវា​ក៏ជា​គោល​គំនិត​​ដែល​អ្នក​និពន្ធ​​​លើកយកមក​បង្ហាញ​ ​ផង​ដែរ ។ពួកគាត់​​​ប្រហែល​ជា​​ច្រណែន​​នឹង​ស្រីក្មេង​ស្អាត​ៗ​ដែល​អ្នក​មាន​អំ​ណាច​ អគតិមួយ​ចំនួន​គៀក​កើយ​ឡាន​ទំនើប​​ដែល​កំពុង​ជិះវីឡាស្រស់ស្អាតដែល​កំពុង​ ស្នាក់​នៅ​ការ​សប្បាយ​រីករាយ និងសុភមង្គល​ដែលកំពុង​មាន​..​.​ផ្ទុយពីពួកគាត់ដែល ​ពេលនេះខ្វះខាតអ្វីៗ​គ្រប់​យ៉ាង​នោះ​។​​ដូច្នេះជញ្ជីង​សច្ចភាព​ដែលថ្លឹង​ បំណង​ប្រាថ្នា​របស់ពួក​គាត់រវាង​ឧត្តមគតិ​ស្នេហាជាតិ ប្រជាជន​​និង​ការ​បំពេញ​​ចំណង់​តណ្ហា និង​តម្រូវការ​ខ្លួនឯង របស់​ពួកគាត់បង្ហាញថាការ​បម្រើសេចក្តី​ត្រូវការ​ខ្លួន​ឯង​មាន​ទម្ងន់ជាង។​ ពួកគាត់មាន​លក្ខណៈ​ដូចទៅ​នឹង​ទស្សនិក​ជនដែល​ កំពុង​ទស្សនា​កីឡា​ប្រដាល់​​ដូច្នោះ​ដែរ​​នៅ​​ពេល​​ដែល​គេ​ទស្សនា​​កីឡា​ ប្រដាល់​សេរី​នៅក្រៅ​សៃវៀន​​ប្រកួត ប្រាកដ​ណាស់ ពួកគេ​​នឹងទាស់​ចិត្តពី​ការ​វាយ​​រ​បស់​កីឡាករ ហើយ​ផ្តល់​មតិ​យោបល់គួរតែវាយអញ្ចេះ គួរវាយអញ្ចុះ។វា​ហាក់​ងាយ​​ណាស់​សម្រាប់ពួក​គាត់ក្នុង​ការយក​ឈ្នះ​គូប្រគួត​ ប៉ុន្តែ​បើពួកគាត់​ស្ថិតក្នុង​ស្ថានភាព​ជាកីឡា​ករ​វិញ ​តើ​គាត់​ផ្តួល​គូប្រកួត​ងាយដូច​គាត់និយាយ​ដែរ​ឬទេ ?មនុស្ស​ក្រៅសៃវៀនពិតជាក្លាហាននិង​ឆ្លាត​វាងវៃ​ណាស់​។ ​សូម​បញ្ជក់​ថា ប្រជាជន​ប្រភេទ​នេះ​ខុស​ពីប្រភេទ​​មាន​សីលធម៌ត្រង់នីតិវិធីនិង​មធ្យោបាយ​ ក្នុងការ​តស៊ូ​វណ្ណៈ​​​​និង​រំដោះ​​ខ្លួន​ពីភាព​​ក្រីក្រ​ដោយ​​បានប្រើ​ ប្រាស់​ វិធីសាស្រ្តទុច្ចរឹត ល្បិច​បោក​ប្រាស់​ ប្រជា​ភិថុ​ និង​ហឹង្សា​។​​ចំណុច​សំខាន់គឺវា​កាន់តែគ្រោះថ្នាក់ធ្ងន់ធ្ងរ​ថែម​​ទៀត​ក្នុង ​ ករណី​ប្រជាជន​ប្រភេទ​​នេះ​​ ត្រូវ​បាន​បំពាក់​មនោគមន៏​វិជ្ជានយោបាយក្នុងការតស៊ូវណ្ណៈដែល អាច​​លេច​​ចេញ​នូវ​ភាព​ចលាចល​ក្នុង​ប្រទេស​ដូចជា៖ ការធ្វើបដិវត្តវណ្ណៈអធន កុដកម្ម ការស្អប់គ្នា ​ការកាប់​សម្លាប់ ការចងគំនុំសងសឹក ...។​ល។
 

ផលវិបាកនៃភាពក្រីក្រ

ភាព ​ក្រីក្រ​នៅតែមានអត្ថិភាពបើនៅតែមានភាពខុសប្លែកគ្នាជាចេរភាពក្នុង​ការ​បែង​ ចែក​ទ្រព្យ​សម្បត្តិ​ក្នុង​សង្គម​ នោះ។លក្ខខ័ណ្ឌមួយចំនួននៃភាពក្រីក្រនាំទៅរកការធ្វើបដិវត្តសង្គម។សាក​ល្បង​ វិភាគ​ទៅ​លើ​ទិដ្ឋភាព​​សង្គមមួយដែលពោរពេញទៅដោយភាពអយុត្តិធម៌ ការរើសអើងការ​ប្រកាន់​វណ្ណៈ​ការជិះជាន់​កេង​ប្រវ័ញ្ច​ស៊ី​សំណូកសូកប៉ាន់ បក្សពួកនិយមគ្រួសារនិយម អែបអបនិយមអត្តទត្ថភាព អាត្មានិយម​អ្នក​មាន​អំណាច បុណ្យសក្តិទ្រព្យសម្បត្តិ រំលោភបំពានលើអ្នកក្រីក្រ ទន់ខ្សោយ...។​តើប្រជា​ជនក្រី​ក្រ​មាន​ស្ថាន​​ភាព​ជីវិត​បែប​ណា ?តើមានបញ្ហាអ្វីខ្លះកើត​ឡើង​ក្នុង​តថភាព​សង្គមបែបនេះ ?បើទម្ងន់នៃបញ្ហា​កាន់​តែធ្ងន់​​​​ធ្ងរ​​តើ​ប្រជាពលរដ្ឋក្រីក្ររងគ្រោះមាន​ប្រតិកម្ម​បែបណា ?បើអ្នកមាន​កាន់​តែមាន​ទ្រព្យ​សម្បត្តិ​​ធូ​រ​ធារ​ហើយ​​អ្នកក្រ កាន់តែក្រីក្រលំបាកតើវាផ្តល់ផលវិបាកអ្វីខ្លះដល់សង្គម?​បើក្នុងពិភព ​អ្នកមាន​ពួក​គេ​មាន​ទ្រព្យ​សម្បត្តិ​​​ច្រើន​ឥត​គណនា​មានលុយ​រាប់ពាន់លាន មាស ពេជ្រ​ត្បូងមរកត ផ្ទះវីឡាបី បួនដី​រាប់​​ឡូតិ​ ដី​ស្រែ​​រាប់​​ហិចតា​​ឡាន​ទំនើប​​ទាន់សម័យបួនដប់រស់​នៅប្រកបដោយផាសុខភាព​ សេចក្តី​ សុខ សុភមង្គល​ សប្បាយ​​​ហ៊ីហារ​ចូលហាង ក្លឹប​កំសាន្ត ខារ៉ាអូ​ឃេចាយ​វាយតាមអំពើចិត្ត ហូបម្ហូប​ឆ្ងាញ់ផឹក​​ស្រា​​ ថ្លៃការ​បម្រើ​កាម​អារម្មណ៏ស្រើបស្រាលប្រើប្រាស់របស់របរល្អទំនើបៗសំលៀក​ បំពាក់​ ទាន់​សម័យ​​គ្រឿង​ សម្អិត​កាយ​ល្អៗមានតម្លៃបកស្បែកត្រាំទឹកដោះគោឲ្យសមានការងារជាក់លាក់ ប្រាក់​ខែ​ខ្ពស់​មាន​​កិត្តិយស​ ក្នុង​សង្គម​កូនចៅរបស់ពួកគេបានរៀនសូត្រជ្រៅជ្រះនៅសាលាល្អ អ្នក​ខ្លះ​រៀននៅ​បរទេស​ទទួល​បាន​ ឱកាស​ការងារ​ល្អនិងសេវាសង្គមគ្រប់បែបយ៉ាង។​ទិដ្ឋភាព​នេះ​ខុស​​ពី​ជីវិត​អ្នក ​ ក្រ​ទាំង​ស្រុង​ដែល​ពួកគាត់​រស់​នៅ​​លំបាកវេទនាគ្រប់បែបយ៉ាង ខ្វះព្រឹកខ្វះល្ងាចនិង​មិន​អាច​បំពេញ​​តម្រូវការ​ជាមូលដ្ឋាន​​សម្រាប់ខ្លួន​ ឯង​បាន។បើជីវិតរបស់ពួកគាត់ត្រូវបាន​សង្គមមិន​សូវ​អើពើ​មិន​ឲ្យតម្លៃ ឱកាស​សង្គមត្រូវ​​រឹត​ត្បិត​​មិន​មាន​លទ្ធ​ភាព​​ទទួល​បាន()​ការងារ​ល្អ​()សេវា​កម្ម​​()សុខភាព(​)ការការពារ​ដោយច្បាប់​​ស្មើភាព​()​ការ​សិក្សា​​ជ្រៅជ្រះនិង()​ប្រព័ន្ធ ​យុត្តិធម៌​សង្គមជា​ហេតុនាំឱ្យមានការ​ស្អប់ផ្តើមវណ្ណៈ​ហើយ​ករណី​ធ្ងន់ធ្ងរ​ ក្លាយ​​​ជា​​កំ​ហឹងវណ្ណៈ​ពិសេស​​ទំនាស់​រវាង​វណ្ណៈ​អធន​​និង​​មូលធន​។​ ប្រវត្តិសា​ស្រ្ត​ខ្មែរក្រហម​ជា​សក្ខីភាព​​ស្រាប់​​​​ពិសេស​​​គោល​គំនិតនៃ​ ​ការបង្កើត​វណ្ណះ​​ស្មើភាព​មួយ។