Tuesday, December 24, 2013

Anaximander (អាណាស៊ីមែនដឺ)


611 មុន គ.ស – 546 មុន គ.ស

យើងបានដឹងពីជីវិតរបស់ អាណាស៊ីមែនដឺ តិចតួចប៉ុណ្ណោះ ប៉ុន្តែយើងដឹងច្បាស់រឿងនេះតាមការសរសេរទុករបស់ Aristotle, Apollodorus, និង Diogenes Laertius ហើយនឹងអ្នកដទៃផ្សេងៗទៀត។ យើងគួរគូសបញ្ជាក់ Apollodorus
ថ្វីបើការសរសេរស្ថិតក្នុងសតវត្សទី២ មុនគ.ស ក៏ប៉ុន្តែវាមានអាយុកាលក្រោយ Anaximander ដល់ទៅ ៥០០ឆ្នាំ ខណៈ
ដែលDiogenes សរសេរជិត ៥០០ ឆ្នាំក្រោយលោក Apollodorus។
ពត៌មានលំអិតដែលអាចទទួលយកបានពីប្រភពនេះ បានណែនាំថា គាត់គឺជាកូនប្រុសរបស់លោក Praxiades ហើយ ជាកូនសិស្សរបស់លោក តាលែស។ អត្ថបទដ៏ចំណាស់មួយបានរាយការណ៍ថា តាលែសគឺមានមានទំនាក់ទំនងនឹង  Anaximander – អាចជាឳពុកមារបស់គាត់។ គាត់ប្រហែលជោគជ័យដោយមាន តាលែស ជាអ្នកនាំមុខនៃសាលារៀន ផ្នែកទស្សនវិជ្ជារបស់គាត់ នៅ Miletus (រាយការណ៍ដោយ Diogenes)។ គាត់ត្រូវបានគេនិយាយថាធ្លាប់ធ្វើដំណើរបាន
រយៈចំងាយឆ្ងាយ ហើយបានរកឃើញអាណានិគមមួយឈ្មោះថា Apollonia នៅឆ្នេរនៃសមុទ្រខ្មៅ។
គាត់ត្រូវបានគេរាយការណ៍ថា ជាអ្នកមានឫកពារមាំ និងស្លៀកពាក់ក្រអឺតក្រទមផងដែរ។ គ្មានការសរសេររបស់ Anaximander នៅសល់ទេ ប៉ុន្តែយើងដឹងច្បាស់អំពីការងាររបស់គាត់ដែលអាចរកបានសរាប់ លោក Aristotle និង Apollodorus។ ការសរសេររបស់គាត់ជាចំបងផ្តោតលើ ធម្មជាតិ តារាអចល័ត ការស្ទង់ភូមិសាស្ត្រ ស្វ៊ែ ផែនទីរបស់
ប្រទេសក្រិច និងផែនទីពិភពលោក។
ភាពសំខាន់នៃការងាររបស់គាត់គឺ ដាក់បញ្ចូលគោលការណ៍គណិតវិទ្យា និងវិទ្យាសាស្ត្រ ទៅក្នុងការសិក្សានៃតារា
សាស្ត្រ និងភូមិសាស្ត្រ។ គ្រប់គ្នាមិនគួរភ្ជាប់មកជាមួយចំណាប់អារម្មណ៍ថា រឿងនេះធ្វើអោយគំនិតរបស់គាត់គួរអោយ
ជឿក្នុងពន្លឺចំណេះដឹងសម័យទំនើបនោះទេ ប៉ុន្តែទោះជាយ៉ាងណាការព្យាយាមនាំមកនូវគោលការណ៍នៃ គណិតវិទ្យា និង វិទ្យាសាស្ត្រទៅក្នុងតំបន់ដែលជាវិស័យអធម្មជាតិរហូតដល់ពេលនោះ គឺមានន៍យថា Anaximander ដើមតួយ៉ាង
សំខាន់ក្នុងការអភិវឌ្ឍន៍វិទ្យាសាស្ត្រ។ ចូរក្រលេកមើលគំនិតទាំងឡាយរបស់គាត់ ៖
គាត់ជឿថាថាផែនដីមានរាងជាស៊ីឡាំង (បំពង់)។ ប្រសិនបើរឿងនេះហាក់ដូចជាចំលែក នោះយើងជឿថាហេតុផល របស់គាត់ គឺថាប្រសិនបើនរណាម្នាក់មើលជុំវិញ នោះគេនឹងឃើញរង្វង់មួយ បន្ទាប់មកគាត់ប្រើមុំស៊ីមេទ្រីគ្នាដើម្បី
ជជែកថាមានរង្វង់មួយផ្សេងទៀតនៅចន្លោះស៊ីឡាំងមួយ។ គាត់ជាមនុស្សដំបូងដែលជជែកថា ព្រះអាទិត្យ ព្រះច័ន្ទ ភព និងតារាទាំងឡាយវិលជុំវិញផែនដី ដូច្នេះព្រះអាទិត្យដែលរះពេលព្រឹកនេះ គឺជាព្រះអាទិត្យដែលលិចបាត់នៅ
ពេលល្ងាចថ្ងៃមុន។
គាត់មើលឃើញវត្ថុនៅលើលំហរ គឺជាប្រហោងនៅក្នុងកង់មូលក្រាស់ដែលផ្ទុកដោយភ្លើង ហើយព័ទ្ធជុំវិញផែនដី។ គាត់ជជែកផងដែរថា វត្ថុទាំងឡាយនៅលើលំហរនោះ គឺមានចំងាយខុសៗគ្នាពីផែនដី ប៉ុន្តែគាត់យល់ច្រលំខុសខ្លាំង ដែលជឿថាតារាទាំងអស់ គឺស្ថិតជិតជាងវត្ថុក្នុងលំហរ។ ទោះជាយ៉ាងណាក៏ដោយ គាត់បានព្យាយាមផ្តល់ទំហំរបស់ ពិភពលំហ។ កាំរបស់រង្វង់ផ្កាយទាំងអស់ គឺស្មើ ៩ដងនៃកាំរង្វង់ផ្នែកខាងលើរបស់ផែនដីរាងជាស៊ីឡាំង កាំរបស់រង្វង់
នៃព្រះច័ន្ទ គឺស្មើនឹង ១៨ដងនៃផែនដ។ ហើយសមមាត្រនៃកាំរបស់ព្រះអាទិត្យ ធៀបនឹងផែនដី គឺស្មើ ២៧។
យើងដឹងដែរថា អាណាស៊ីមែនដឺ មានបំណងធ្វើការពន្យល់ទៅលើលំហ។ ទស្សនៈរបស់គាត់ប្រឆាំងទៅនឹង គ្រប់វត្ថុ ទាំងអស់ កើតឡើងពី “apeiron” គឺពុំជាក់លាក់។ អារីស្តូត សរសេរ ៖
“អ្វីគ្រប់យ៉ាងមានប្រភពដើម ឬជាប្រភពដើមរបស់វា។ ភាពពុំជាក់លាក់ ពុំមានប្រភពដើមនោះទេ។ ប៉ុន្តែវាអាចមាន កំរិតកំនត់មួយ។ ម៉្យាងទៀត វាអាចមិនទាន់កើត ឬមិនសាបសូន្យ និងក្លាយជាប្រភពដើម។
អាណាស៊ីមែនដឺ បានពិភាក្សាពីប្រភពនៃជីវិត និងប្រភពនៃសាកលលោកយើងនេះ។ គាត់បានជំទាស់ថា ផែនដីដែល មានអាយុតិច ត្រូវបានគ្រប់ដណ្តប់ដោយទឹកសមុទ្រ ផ្នែកខ្លះបានចាប់ផ្តើមលេចចេញដោយសារកំដៅព្រះអាទិត្យ។ ជីវិតបានចាប់ផ្តើមនៅក្នុងភក់នៃសមុទ្រពេលដែលវាស្ងួត។ សត្វដំបូង មានស្បែកគ្របដោយបន្លា ប៉ុន្តែបន្ទាប់ពីពួកវា រស់នៅលើដីស្ងួត កំដៅព្រះអាទិត្យធ្វើអោយសត្វទាំងនោះមានបន្លាតិចជាងមុន បន្តិចម្តងៗ គាត់បានជំទាស់ថា មនុស្សមិនសាកសមនឹងរស់នៅលើផែនដីពីមុននោះទេ វាចាប់ផ្តើមពីសត្វដែលរស់នៅលើដីស្ងួតប៉ុណ្ណោះ បន្ទាប់ពី លក្ខខណ្ឌសមប្រកប។
មានការលេចលឺថា អាណាស៊ីមែនដឺ គឺជាមនុស្សដំបូងដែលប៉ងបង្កើតផែនទីនៃពិភពលោក។ ជាក់ស្តែង ផែនទីនេះ
ពុំមាននោះទេ ប៉ុន្តែវាបានបង្ហាញពីផែនដីរាងមូល ផែ្នកខាងលើបង្អស់នៃស៊ីឡាំង។ វាអាចមានសមុទ្រមេឌីទែរ៉ានេ នៅចំកណ្តាលហើយបង្ហាញពីសណ្ឋានដីទៅផ្នែកខាងជើង និងត្បូង តាំងពីពេលនោះ វាត្រូវបានគេស្គាល់ថាជា
ពិភពលោក។
ស្នាដៃផ្សេងទៀតរបស់ អាណាស៊ីមែនដឺ គឺការបង្កើតនាឡិកាដៃព្រះអាទិត្យ។ ករណីពិសេសនៃនាឡិកា គឺទ្រនិចនៅ
លើនាឡិកា។ នាឡិកាព្រះអាទិត្យ អាចត្រូវបានគេប្រើប្រាស់ដើម្បីកំនត់ពេលថ្ងៃត្រង់ (ពេលមានស្រមោលខ្លីបំផុត)។
នាឡិកាត្រូវបានប្រើប្រាស់ដើម្បីស្វែងរក ដែលយើងបច្ចុប្បន្នហៅថា “ចំនុចនៃត្រីវិស័យ”។ ទិដ្ឋភាពនៃគំនិតរបស់គាត់ មួយទៀតគឺ មានការជាប់ទាក់ទងយ៉ាងសំខាន់ សំរាប់គណិតវិទ្យា គឺភាពច្រាសគ្នា កំនត់ និង មិនកំនត់ ក្នុងគំនិតរបស់ គាត់។
យើងបានពិភាក្សាររួចមកហើយ អំពីការព្យាយាមរបស់គាត់ដើម្បីវាស់ចំនែកនៃឋានសួគ៍ និង វាស់ចំងាយផ្សេងៗគ្នា
នៅលើផែនដីជាមួយការប្រឹងប្រែងនៅលើផែនទី។ ទាំងនេះបង្ហាញអោយឃើញថា ការងាររបស់គាត់ក្នុងចំនោម ការងាររបស់ជនជាតិក្រិចបានដឹកនាំមកដល់ការសិក្សាទំនើប នៃត្រីកោណមាត្រសាស្ត្រ។

No comments:

Post a Comment