Tuesday, December 24, 2013

ល្បិចទល់មេឃ៥ ៖កំបាំងមេឃឆ្លងសមុទ្រ

(កំបាំងមេឃឆ្លងសមុទ្រ) និង(ញ៉ុកត្រចៀកពេលលួចកណ្តឹង) មិនដូចគ្នាទេ
ញ៉ុកត្រចៀកពេលលួចកណ្តឹង គឺមានបំណងបោកប្រាស់អ្នកដទៃ ពេលដែល
អនុវត្តទៅមិនបានសម្រេច បែរជានាំគ្រោះថ្នាក់ដល់ខ្លួនឯងវិញ ចំណែក(កំបាំង
មេឃឆ្លងសមុទ្រ) គឺជាល្បិចដែលមានការរៀបចំគម្រោងការល្អិតល្អន់ គឺទិស
ដៅច្បាស់លាស់ ដើម្បីទៅប្រលែងលេងនឹងអ្នកដទៃ។ (កំបាំងមេឃឆ្លងសមុទ្រ)
តាមសុភាសិតនិយាយថា៖ ឆ្លងផុតសមុទ្រ នឹងក្លាយជាទេវតា គឺមានន័យបែបនេះឯង ។
មនុស្សម្នាក់ ដែលត្រូវទទួលការគៀបសង្កត់ ឬក៏ឋិតក្នុងបរិយាកាសមិនអំណោយផល
មានបំណងដណ្តើមយកភាពម្ចាស់ការ ផ្លាស់ប្តូរពីគ្រោះកាចមកសុខសាន្តវិញនោះ
គឺងាយនឹងកើតមានគំនិតបែប (កំបាំង មេឃឆ្លងសមុទ្រ) នេះណាស់ ពីព្រោះល្បិចកលនេះ គឺប្រើប្រាស់នៅពេលសត្រូវភ្លេចខ្លួនធ្វេសប្រហែសតែមួយប៉ព្រិចភ្នែកប៉ុណ្ណោះ ហើយ
វាមិនប្រាកដជាមានការគំរាមគំហែង ឬផ្តល់គ្រោះដោយផ្ទាល់ដល់គូរសត្រូវនោះទេ
ល្បិចនេះងាយស្រួលក្នុងការអនុវត្ត ហើយក៏ងាយស្រួលក្នុងការទទួលផលដែរ ។
ពិតមែនតែលទ្ធផលរបស់ល្បិច(កំបាំងមេឃឆ្លងសមុទ្រ) និង(ញ៉ុកត្រចៀកពេលលួចកណ្តឹង)
មិនដូចគ្នា តែផ្តើមចេញពីការបោកប្រាស់ដូចគ្នា(កំបាំង) បានសម្រេចបានន័យថា៖
ឆ្លងផុតសមុទ្រនឹងក្លាយជាទេវតា។(កំបាំង) មិនបានសម្រេច នឹងក្លាយជា (អណ្តើកក្នុងស្នូក) ។
បើនិយាយពីឈីន­ខ្វៃ វិញដើម្បីអនុវត្តនយោបាយឲ្យស្តេច សុង ­កាវជូ សារភាព
ក៏បានប្រើផ្លាកបញ្ជាមាស លួចកោះហៅឲ្យមេទ័ពយៀកហ្វី ត្រឡប់មកវិញដោយស្ងាត់
ដោយមានបំណងសម្លាប់មេទ័ពដ៏អង់អាចនេះចោល នេះគឺជាស្នាដៃ(កំបាំងមេឃឆ្លងសមុទ្រ)
តែដោយធ្វើទៅលាក់ការមិនជិត ធ្វើឲ្យក្តៅក្រហាយដល់ប្រជារាស្រ្ត ជាពិសេសនៅពេលដែល
ហាង­ស៊ឺជុង សួរថា៖ តើយៀកហ្វី ប្រព្រឹត្តខុសរឿងស្អី?
ឈិន­ខៃបែជាឆ្លើយថា៖ រឿងនេះ ប្រហែលជា……។
ពេលនោះ ហាង ­ស៊ឺជុង វែកមុខអាក្រក់របស់ ឈិន­ខៃ ភ្លាម ដោយស្រែកថា៖ ប្រហែល
ជាអាចធ្វើឲ្យ សត្រូវខ្លបខ្លាច? ព្រោះតែមួយឃ្លានេះ ឈិន­ខៃ(កំបាំងមេឃ) មិនបានពាក្យ
បីមាត់(ប្រហែលជា) ក្លាយជាភស្តុតាង (ញ៉ុកត្រចៀកពេលលួចកណ្តឹងទៅវិញ) ទោះបីជា
ទីបំផុត ឈិន­ខៃ បាររិៈរកមធ្យោបាយ សម្រេចគោលបំណងរបស់ខ្លួនបានក៏ដោយ តែក៏ត្រូវ
មនុស្សជំនាន់នោះ ជេរថា ចោរក្បត់ជាតិ(កំបាំងមេឃ) ក៏មិនបានសម្រេច(សមុទ្រ)
ក៏ឆ្លងមិនដល់ត្រើយ ។
អាស្រ័យហេតុនេះ នៅពេលដែលអនុវត្តល្បិចកលនេះ ត្រូវពិនិត្យឲ្យបានច្បាស់លាស់ ពិចារណាឲ្យបានដិតដល់ ធ្វើឲ្យបានរហ័ស អនុវត្តឲ្យបានដោយលាក់ការណ៍បំផុត បើមិន
ដូច្នេះទេពិតជាស្រោចគល់ហើយ ។
(ប្រវត្តិពិត) ក្នុងសម័យឈុន­ឈីវ ព្រះរាជបុត្រចុង­អឺ នៃនគរជីន ក្រោយពីត្រូវព្រះមាតាចុង
និរទេសព្រះកាយ ចេញពីព្រះនគរមក ក៏ត្រាច់ចរនៅខាងក្រៅ ហើយក៏បានរៀបអភិសេក
ជាមួយព្រះនាងឈី­ជៀង រាជបុត្រី នៃនគរឈី រស់នៅក្នុងជីវភាពសំបូរ និងសុខសាន្ត។
អ្នកដែលរត់ភៀសខ្លួនហែរហមតាមព្រះអង្គ មានមន្រ្តីធំៗ ចំនួន៩រូប ម្នាក់ៗមានទេព្យ
កោសលរៀងៗខ្លួន ជានិច្ចជាកាល មិនភ្លេចពីបំណងរំដោះព្រះនគរវិញឡើយ ពួកគេគ្រប់
គ្នាសុខចិត្ត លះបង់ប្រពន្ធកូន ស្រុកកំណើត ហែរហមមុខក្រោយ គឺពិតជាផ្ញើក្តីសង្ឃឹមលើ
ព្រះអង្គចុង­អឺ នេះឯង ។
ក៏ប៉ុន្តែ ៧ឆ្នាំបានកន្លងផុតទៅហើយ ព្រះរាជបុត្រ ចុង­អឺ ដែលបានរស់នៅក្នុងបឹងសុប៉ិន
យ៉ាងសុខស្រួល ទាំងយប់ទាំងថ្ងៃទៅហើយនោះ ពុំបាននឹកគិតដល់រឿងរំដោះព្រះនគរនោះទេ
សូម្បីតែបន្តិច……..។
ក្នុងចំណោមនោះ មន្ត្រីធំម្នាក់ឈ្មោះចាវ­សាន់ បាននិយាយទៅកាន់ទៅមន្រ្តីធំទាំង៨ថា ៖
     ­ពួកយើង ដែលស៊ូទ្រាំរត់ភៀសខ្លួនមកតាមព្រះអង្គ គោលបំណងសំខាន់ គឺចង់ពឹងពាក់
នគរក្រៅ ដើម្បីជួយរំដោះនគរយើង ក៏ប៉ុន្តែមើលស្ថានភាពនគរឈីនសព្វថ្ងៃនេះ
ច្របូកច្របល់ខ្លាំងណាស់ ដោះស្រាយតែបញ្ហាខ្លួនឯងមិនចេញផង មានកំម្លាំងឯណា
មកជួយពួកយើង? យកល្អគួរតែនាំគ្នាស្រូតចាកចេញពីទីនេះ ទៅនគរផ្សេងទៀត
ដើម្បីរិៈរកមធ្យោបាយជាថ្មី។ សម្រេចបែបនេះហើយ ពួកគេនាំគ្នាសុំចូលគាល់ព្រះអង្គ
ដើម្បីសុំព្រះរាជយោបល់ តែរងចាំរយៈពេល១០ថ្ងៃ ហើយនៅមិនបានជួបទៀត។
ឃួនសឺន(មន្ត្រីម្នាក់ក្នុងចំណោម៩នាក់) ពិតជាទ្រាំលែងបានហើយ ក៏ពោលពាក្យទាំងមួហ្មង៖
          ­តើបែបនេះ បានន័យថាម៉េច? ដើមឡើយយល់ថា ព្រះអង្គ គឺជាមនុស្សដែលអស្ចារ្យ
ទើបលះបង់ប្រពន្ធកូន ស្រុកកំណើត មិនស្តាយស្រណោះ មិនគិតពីការនឿយហត់សព្វ
បែបយ៉ាង រត់លូនតាមព្រះអង្គ ដឹងអីឥឡូវនេះ ព្រះអង្គនៅកំដរមហេសីថ្មីគ្មានឃ្លាតមួយ
ជំហាន ភ្លេចទាំងពួកយើងលែងខ្ចីនឹកនាពីរឿងព្រះនគរ ៧ឆ្នាំបានកន្លងទៅហើយ
គ្មានឃើញព្រះអង្គមានសកម្មភាពអ្វីបន្តិចទាល់តែសោះ ពេលនេះគ្រាន់តែសុំគាល់
ព្រះអង្គ រង់ចាំ១០ ថ្ងៃទៅហើយ មិនទាំងឃើញស្រមោលផង តើបែបនេះអាចសម្រេច
កិច្ចការធំដែរឬទេ ?
ឃើញ ឃួន­សឹន និយាយបែបក្តៅក្រហាយ ហ៊ួ­កួយ ប្រញ៉ាប់ឃាត់៖
      ­ទីនេះមិនមែនជាកន្លែងគួរនិយាយគ្នាទេ សូមអ្នកទាំងអស់គ្នាមកតាមខ្ញុំ។
និយាយចប់ពួកគេក៏នាំគ្នា ចេញតាមច្រកទ្វាខាងកើត ទៅដល់កន្លែងមួយហៅថា
ចំការមន ដែលជាព្រៃមនដុះស៊ុបទ្រុបក្រាស់ខ្មឹប ស្ទើរតែមើលមិនឃើញពន្លឺថ្ងៃ
ពួកគេនាំគ្នាអង្គុយដំកង់ ចាវ­សាន ក៏ចាប់ផ្តើម និយាយ៖តើរឿងនេះ លោកម្ចាស់ហ៊ូ
មានយោបល់យ៉ាងណាដែរ ?
               ហ៊ួ­កួយ តប៖
                ­បញ្ហាព្រះរាជបុត្រ យាងឬមិនព្រមយាងចាកចេញពីនគរឈី វាជារឿង
ផ្ទាល់ខ្លួនរបស់ព្រះអង្គឯងប៉ុណ្ណោះ តែសំខាន់ទៅឬមិនទៅ វាជារឿងរបស់ពួកយើង
ឲ្យតែពួកយើងសម្រេចគ្នាថាទៅ រៀបចំផែនការឲ្យបានសមស្រប ប្រុងប្រៀបខ្លួន
គ្រប់ពេលឲ្យបានល្អ រង់ចាំតែព្រះអង្គយាងចេញមក គឹអញ្ជើញព្រះអង្គយាងទៅបរ
បាញ់តែម្តង ឲ្យតែផុតពីឃ្លោងទ្វាររាជធានី គឺចាប់បង្ខំឲ្យព្រះអង្គឲ្យរួមដំណើរជា
ការស្រេច  ដល់ពេលនោះ ទោះបីព្រះអង្គមិនចង់យាងទៅក៏មិនកើតដែរ អស់លោក
ថាទៅមើល តើមធ្យោបាយបែបនេះ អាចទៅរួចទេ អង្គប្រជុំទាំងមូល បានយល់ព្រម
តាមគម្រោងការនោះ ហើយក៏នាំគ្នាចាកចេញដោយក្តីរីករាយ ដោយនឹកស្មានថាទីដ៏ស្ងាត់
កំបាំងនេះពិតជាគ្មានអ្នកណាដឹងឡើយ។
ក៏ប៉ុន្តែ ជាសំណាងអាក្រក់ ពួកគេមិនដឹងថា នៅពេលដែលពួកគេកំពុងពិភាក្សាគ្នា
យ៉ាងផុលផុសនោះ រាល់កិច្ចការពិភាក្សាទាំងអស់ ត្រូវនារីបេះមនជាង១០នាក់
ស្តាប់ឬគ្មានចន្លោះ ពួកនាងៗទាំងនោះ គឺជាស្នំបំរើរបស់ព្រះនាងឈីជាង ថ្ងៃនេះពេល
កំពុងតែបេះមន ស្រាប់តែឃើញមនុស្សមួយក្រុមដើរ ចូលមកអង្គុយុដំកង់ពិភាក្សាគ្នា
ពួកនាងៗ ក៏ឈប់បេះមនហើយសម្ងំលួចចាំស្តាប់តែម្តង ពេលត្រឡប់ទៅវិញ
ក៏បានយករឿងដែលស្តាប់ឮទាំងប៉ុន្មាន ទូលព្រះនាងឈីជាង គ្មានចន្លោះ។
ក្រោយព្រះសណ្តាប់ចប់ ព្រះនាងក៏មានបន្ទូលព្រមានពួកនាងៗទាំងនោះ
      ­កុំនិយាយផ្តេសផ្តាសឲ្យសោះ ពិតជាគ្មានរឿងបែបនេះទេ ហើយក៏គ្មានរឿងបែបនេះ
កើតឡើងដែរ។
       មានព្រះរាជបន្ទូលចប់ ក៏បញ្ជាឲ្យសេនាចាប់ពួកនាងៗទាំងអស់ យកទៅឃុំខ្លួន
នៅក្នុងបន្ទប់សម្ងាត់មួយ ពេលពាក់កណ្តាលអធ្រាត ក៏ចាត់កម្លាំងទៅសម្លាប់ពួកនាងៗ
ទាំងអស់ចោលដើម្បិបំបិទមាត់ ។
បន្ទាប់មក ព្រះនាងក៏បានយករឿងនេះទៅទូលព្រះរាជបុត្រចុងអឺ៖
    ­ក្រាបទូលព្រះអង្គ ថ្ងៃនេះមន្ត្រីដែលហែរហមតាមព្រះអង្គទាំង៩រូប បាននាំគ្នាទៅប្រជុំ
ពិភាក្សាគ្នាជាសម្ងាត់នៅឯចំការមន ដោយមានបំណងយាងព្រះអង្គឲ្យចាកចេញពីទីនេះ
ទៅនគរដទៃ ប៉ុន្តែការពិភាក្សាទាំងនេះ បានត្រូវស្រីបំរើទៅបេះមនស្តាប់ឮទាំងអស់
ទូលបង្គំខ្លាចពួកនាងៗទាំងនោះមាត់មិនជិតនិយាយលិចឮ ទៅខាងក្រៅនាំសៅហ្មង
ទូលបង្គំក៏បានឲ្យ សេនាសម្លាប់ពួកនាងៗទាំងនោះចោលអស់ហើយ យកល្អព្រះអង្គគួរ
តែរៀបចំខ្លួនចេញដំណើរទៅជាមួយពួកគេទៅ……..។
ព្រះរាជបុត្រព្រះសណ្តាប់ហើយ ក៏ជ្រួញចិញ្ចើមបន្តិច ដកដង្ហើមឮសូឃូហើយមានបន្ទូល៖
                ­ហ៊ឺ! ជីវិតមនុស្ស គ្មានទាមទារអ្វីក្រៅពីចង់បានរស់នៅដោយក្តីសុខស្រួល
សុខសាន្តនោះទេ ចាំបាច់អី តិចចង់រត់ទៅលិច គេចទៅកើតនោះ? រឿងដែលបាន
កន្លងហួស ឲ្យវាហួសទៅចុះ ចាំបាច់រំលឹកវាឡើងវិញ? ពេលនេះការរស់នៅដូច
សព្វថ្ងៃនេះ យើងពេញចិត្តណាស់ទៅហើយ យើងគិតថាយើង នឹងរស់នៅទីនេះ
ជារៀងរហូត មិនទៅណាទៀតទេ……..។
      ស្តាប់ហើយ ព្រះនាងមានបន្ទូលវិញដោយហ្មឺងមាត់៖
     ­ព្រះអង្គ ការពិតប្រជារាស្រ្តជីង កំពុងរង់ចាំព្រះអង្គទៅដឹកនាំ ឬមួយក៏សូម្បីតែ
រាជបល្ល័ង្គ ក៏ព្រះអង្គ មិនចង់បានដែរ? ចុះគំនំឈាមរបស់សាច់សារលោហិត ឬមួយ
ព្រះអង្គមិនចង់សងសឹក? ទុក្ខវេទនារបស់ប្រជារាស្ត្រ ឬមួយព្រះអង្គក៏មិនឈឺឆ្អាល?
ផលប្រយោជន៍របស់នគរក៏…………។
                ­បានហើយ! បានហើយ! ឈប់និយាយតទៅទៀតទៅ ។
ព្រះរាជបុត្រខ្ញាល់តូងមានបន្ទូលបន្តរ៖
            ­យើងមិនចូលចិត្តពាក្យសម្តីទាំងអស់នេះទេ យើងមិនចូលចិត្តជីវិតរស់នៅ
ដែលត្រាច់ចបែបនេះទេ ទីនេះជាផ្ទះរបស់យើង ទោះចង់និយាយយ៉ាងណា
ក៏យើងមិនទៅណាដែរ ។
              
ព្រឹកព្រលឹមនេះ មន្រ្តីទាំង៩បានសុំចូលគាល់ព្រះអង្គ ដើម្បីយាងព្រះអង្គចេញ
ទៅបរបាញ់តាមគម្រោង ពេលនេះ ព្រះរាជបុត្រមិនទាន់ងើបពីផ្ទុំផង កំពុងតែ
នៅននៀលលើព្រះស្នែងយ៉ាងខ្ជិលច្រអូស ឮថាពួកគេទាំងនោះមកហើយ
សែនធុញទ្រាន់ក្នុងព្រះទ័យ ក៏បញ្ជាឲ្យសេនាទៅប្រាប់ថា ថ្ងៃនេះមិនស្រួល
ព្រះកាយ មិនបានឲ្យចូលគាល់ទេ ។
ឃើញសកម្មភាពដូច្នេះ ព្រះនាងឈីជាង លួចជេរក្នុងពោះ(កំជិលផេះ)
ហើយក៏បានឲ្យអ្នកជំនិត ទៅហៅហ៊ួ­គួយម្នាក់គត់ ឲ្យមកគាល់ដោយស្ងាត់
កំបាំងនៅក្នុងបន្ទប់សម្ងាត់ ក្រោយដេញពួកសេនាឆ្វេងស្តាំចេញអស់
ទើបព្រះនាងសាកសួរពីបំណងដែលមន្រ្តីទាំងអស់មកសុំគាល់ព្រះអង្គ ។
ហ៊ួ­គួយ ក៏ទូលថា៖ ក្រាបទូលព្រះនាង ធម្មតាកាលណាបើគ្មានកិច្ចការ
ព្រះអង្គតែងតែសព្វព្រះទ័យយាងចេញទៅបរបាញ់ កន្លងទៅនេះ ព្រះអង្គដូច
ជាកម្របានចេញទៅណាស់ ខ្លាចក្រែងនាំឲ្យអវៈយវៈទាំងបួនចុះខ្សោយ
ប៉ះពាល់ដល់វិជ្ជាគុណថែមទៀត ទើបបានជាពួកទូលបង្គំមកយាងព្រះអង្គ
ចេញទៅបរបាញ់ ក្រៅពីនេះ គ្មានបំណងអ្វីផ្សេងទៀតទេ ក្រាបទូល ។
  ព្រះនាងឈឺជាងញញឹមបន្តិច ហើយមានចេតនាធ្វើឲ្យសំនួរចាកប្រធានៈ
 ­គោលដៅបរបាញ់លើកនេះ បម្រុងទៅដល់ទីណា? នគរសុង? នគរឈីន?
ឮមួយក៏នគរឈូ? ភ្ញាក់ដូចត្រូវគេធាក់មួយជើង ហ៊ូ­គួយ គិតក្នុងចិត្ត(ហេតុអ្វីបាន
ជាព្រះនាងដឹង) ក៏ប៉ុន្តែ នៅធ្វើឫកជាហ្នឹងធឹងឆ្លើយថា៖                                            
­បរបាញ់សត្វមិនទៅឆ្ងាយដល់ម្លឹងពេកទេ ក្រាបទូល ។
   ណ្ហើយ! ខ្ញុំជាអ្នកនិយាយទៅចុះ។ ព្រះនាងមានព្រះសុវណ្ណនីដោយហ្មឹងម៉ាត់៖
    ខ្ញុំដឹងថា អ្នកទាំងអស់គ្នា យកលេសយាងព្រះអង្គទៅបរបាញ់សត្វ
ហើយក៏ឆ្លៀតឱកាសចាប់បង្ខំព្រះអង្គឲ្យយាងទៅតែម្តង មែនឬមិនមែន?
ឮសំដីប្រាកដបែបនេះ ហ៊ូ­គួយ ភ័យស្លន់ស្លោមិនដឹងដោះស្រាយបែបណា
            រឿងនេះ…………..។
 រំពេចនោះ ស្រាប់តែព្រះនាងឈីជាង ងើបព្រះកាយឈរដោយក្តីក្លាហាន
ហើយមានព្រះសុវណ្ណនីថា៖ ­មិនបាច់រឿងនេះ រឿងនោះទេ បញ្ហានេះខ្ញុំយល់
ច្បាស់ណាស់ សូមលោកម្ចាស់ហ៊ូ ទុកចិត្តចុះ កុំភ័យខ្លាចឲ្យសោះ ខ្ញុំពិតជាយល់
ពីសន្តានចិត្តស្មោះត្រង់របស់អ្នកគ្រប់គ្នាចំពោះព្រះអង្គ អ្វីដែលអ្នកទាំងអស់គ្នា
បម្រុងនឹងធ្វើនេះ ក៏ដើម្បីអនាគតរបស់ព្រះអង្គ ហើយក៏ដើម្បីប្រជានុរាស្រ្តនៃ
នគរជីងទាំងមូលផងដែរ។ ម្សិលមិញ ខ្ញុំបានក្រើនរំលឹកដល់ព្រះអង្គច្រើនលើក
ច្រើនសារហើយដែរ តែព្រះអង្គដូចជាមិនភ្ញាក់រលឹកទាល់តែសោះ មួយម៉ាត់ណា
ក៏មានបន្ទូលថា៖ មិនព្រមចាកចេញពីទីនេះជាដាច់ខាត។ ឮព្រះនាងមានបន្ទូល
បែបនេះ ហ៊ូ­គួយ ទើបធូរទ្រូង ហើយវាចា ៖
     ­ឧត្តមគិតរបស់ព្រះនាង គួរឲ្យគោរពកោតសរសើរណាស់……..។
 ព្រះនាង ឈីជាង បន្តរ ៖
     ­ខ្ញុំដឹងថា ទោះបីយ៉ាងណា មុននិងក្រោយ ក៏គង់តែអស់លោត្រូវតែនាំ
ព្រះអង្គយាងចេញពីទីនេះដែរ ចេះទៅចុះ យប់នេះ ខ្ញុំរកមធ្យោបាយបង្អក
ស្រាព្រះអង្គឲ្យស្រវឹង រួចពួកអស់លោកនាំគ្នាចាត់ការយាងព្រះអង្គចេញទៅ
ទាំងយប់តែម្តងទៅ តើយ៉ាងម៉េចដែរ ល្អឬទេ ?
       ­ធ្វើបែបនេះ ល្អគឺវាល្អហើយ ក៏ប៉ុន្តែព្រះនាង…..។ ហ៊ួ­គួយ អលឯក
ព្រះនាងមានព្រះសុវណ្ណនីកាត់៖
      ­កុំបាច់ជួយបារម្ភពីរឿងខ្ញុំអី ដើម្បីព្រះអង្គ អស់លោកគ្រប់គ្នាហ៊ានលះបង់
ប្រពន្ធកូនស្រុកកំណើត តើខ្ញុំ មិនអាចលះបង់អ្វីខ្លះដើម្បីស្វាមីទេឬ? ព្រះអង្គ
គឺម្ចាស់នៃនគរជីង ជារបស់រួមនៃប្រជានុរាស្រ្តជីង តើហេតុអ្វី ខ្ញុំត្រូវយកធ្វើជា
កម្មសិទ្ធិដាច់មុខ? បើដូច្នេះមែន ប្រាកដជាធ្វើឲ្យមនុស្សជាច្រើនអស់សង្ឃឹមហើយ ។
     ­ព្រះនាង….? ហ៊ួ­គួយ ពិតជារំភើបគ្មានវាចារនឹងថ្លែង ។
ព្រះនាងមានព្រះសុវណ្ណនីបន្តរ៖
      ­បានហើយ ពួកអស់លោកទៅប្រុងប្រៀបរៀបចំឲ្យហើយទៅ កុំនៅសូញសាញ
មើលតែមនុស្សស្រី។
       ហ៊ួ­គួយ ក៏ក្រាបបង្គំលា ហើយក៏ប្រាប់គ្រប់គ្នាឲ្យបានដឹង ចែកផ្លូវគ្នាធ្វើកិច្ចការ
ដែលត្រូវធ្វើរៀងៗខ្លួន ចាវសាន និង អ្នកដទៃ ក៏បានចាកចេញពីរាជធានីដោយ
ស្ងាត់កំបាំងទៅរងចាំនៅខាងក្រៅ ហ៊ួ­គួយ និងឃួន­ស៊ី បានយកកូនរទេះទៅលាក់
ទុកឯមុខតំណាក់ រង់ចាំដំណឹងពីព្រះនាងឈីជាង……។
យប់នេះ ព្រះនាង បានរៀបចំពិធីជប់លៀងមួយយ៉ាងពិសេសថ្វាយស្វាមី ឃើញ
ហាក់ដូចជាចម្លែកព្រះអង្គក៏សួរ៖
         ម្ចាស់អូនធ្វើបែបនេះ មានន័យថាម៉េច?
ព្រះនាងឈីជាងក៏មានព្រះសុវណ្ណនីប្រាប់ថា៖
      ­ទូលបង្គំដឹងថា ព្រះអង្គត្រូវមានដំណើរយាងចេញទៅទីឆ្ងាយ ទើបរៀបចំពិធីនេះ
ថ្វាយព្រះអង្គ ដើម្បីជាការជូនដំណើរ។ ឮព្រះនាងមានព្រះសុវណ្ណនីបែបនេះ
ព្រះអង្គចុង­អឺ ទៅជាស្រឡាំងកាំងហើ់យមានបន្ទូល៖
     ­បងធ្លាប់ប្រាប់អូនពីកាលណា? ហ៊ឺ! ជីវិតមនុស្សមានតែប៉ុន្មានសិបឆ្នាំប៉ុណ្ណោះ
បើអាចរស់បានហើយចាំបាច់អីតិចចង់ទៅនេះ តិចចង់ទៅនោះធ្វើអ្វី?
       ­ក៏ប៉ុន្តែ មន្ត្រីដែលហែរហមតាមព្រះអង្គ ដាច់ខាតត្រូវតែទៅ តើព្រះអង្គមិនព្រម
យាងទៅតាមពួកគេទេ ឬ? ព្រះនាងឈីជាងចុងសួរបន្ថែម។  ស្រាប់តែព្រះរាជបុត្រ
ប្តូរទឹកមុខ ផ្អាកសោយសុរា ព្រះភ័ក្រ្តហាក់ដក់ជាប់កំហឹងតិចៗ ងើយសំឡឹងមើល
មេឃឡើងភ្លឹកមិនចេញវាចារ។ មួយសន្ទុះ ព្រះនាងសើចញឹមៗ ហើយសួរ៖
       ­ព្រះអង្គ ពិតជាមិនដាច់ចិត្តទៅចោលទូលបង្គំមែនឬ?  មិនកុហកទូលបង្គំទេមែនទេ?
         ­អ្នកណាកុហកព្រះមហេសី កូនប្រុសដើមទ្រូងប្រាំហត្ថ ថាមិនទៅ គឺមិនទៅហើយ
ចង់យកកាំបិតមកផ្ជង់ជាប់បំពងករ ក៏មិនទៅដែរ។ ព្រះរាជបុត្រមានបន្ទូលបណ្តើរ
វាសដៃវាសជើងបណ្តើរ ហាក់ចង់បង្ហាញឲ្យ ឃើញនូវតួរអង្គជាប្រុសដើមទ្រូងប្រាំហត្ថ
ម៉ាត់ណាគឹម៉ាត់ហ្នឹង  ។
 ­អីយ៉ា! ប្តីសម្លាញ់ខ្ញុំមែនទែនហើយតើណ៎! ។ មានព្រះសុវណ្ណនីបណ្តើរ សើចបណ្តើរ ហើយក៏ផ្តួលខ្លួនទៅក្នុងទ្រូងរបស់ព្រះអង្គ បញ្ចេញឫកពារម្ញិកម្ញក់ ។
  ­តាមពិត អូនមានបំងសាកល្បងចិត្តបងតែប៉ុណ្នោះ អ្នកណាទៅដែលដាច់ចិត្តឲ្យប្តីបែក
ពីខ្លួននោះ ? ហើយពួកតាកញ្ចាស់អស់នោះក៏ចឹងដែរ ចេះមានគំនិតចង់បំបែកបំបាក់ប្តី
ប្រពន្ធគេទៅកើត ប្រាប់ព្រះអង្គទៅចុះ ស្រាមួយតុនេះ បើព្រះអង្គដាច់ខាតត្រូវយាងទៅ
ទូលបង្គំប្រាកដជាឃាត់ព្រះអង្គមិនជាប់ឡើយ ហើយស្រានេះ ចាត់ទុកជាកាជូនដំណើរ
ផ្ទុយទៅវិញបើព្រះអង្គមិនយាងទៅទេ ស្រានេះចាត់ទុកថា៖ គឺជាការអបអរចំពោះ
ស្នេហាយើងទាំងពីរ ដែលគ្មានថ្ងៃណានឹងបែកគ្នា អ៊ឺ យល់ឬនៅ ពិតជាល្ងង់មែន!
មានព្រះសុវណ្ណនីបណ្តើរ ព្រះនាងអង្អែលថ្ពាល់ព្រះអង្គថ្នមៗបណ្តើរ ពិតជារំភើបមែន
ធ្វើឲ្យអារម្មណ៍ព្រះអង្គ អណ្តែតអណ្តូងស្រវាំងអស់ព្រះនេត្រ នេត្រាទាំងបួនក៏ទង្គិចគ្នា
ហើយក៏សើចក្អាកក្អាយព្រមគ្នាតែម្តង ភាពល្អូកល្អើនបែបនេះ ពិតជាគួរឲ្យច្រណែនមែន។
មួយកែវហើយមួយកែវទៀត ព្រះនាងឈីជាងនៅចាំចាក់ស្រាថ្វាយព្រះអង្គមិនឈប់
ទីបំផុត ព្រះអង្គក៏ស្រវឹងដួលលែងដឹងខ្លួនតែម្តង។ ភ្លាមនោះ ព្រះនាងឈីជាង
ក៏យកភួយ ដណ្តប់ឲ្យព្រះអង្គយ៉ាងរួសរាន់ ហើយឲ្យដំណឹងទៅ ហ៊ូ­គួយ ដែលនៅរង់ចាំ
នៅខាងក្រៅជាបន្ទាន់ រំពេចនោះហ៊ូ­គួយ និងឃួន­ស៊ីន ក៏ប្រញ៉ាប់ប្រញ៉ាល់ចូលមក
ក្នុងព្រះតំណាក់ ចាប់លើកបីព្រះអង្គទាំងភួយយកចេញទៅដាក់ក្នុងរទេះយ៉ាងត្រឹមត្រូវ
រួចក៏លើរំពាក់វៃសេះ“ ផាច់“ កង់រទេះក៏ចាប់ផ្តើមវិលទៅមុខ។ ព្រះនាងឈរទ្រឹងនៅមុខ
ព្រះតំណាក់ លើកដៃក្រវីមួយៗជាសញ្ញានៃការលាគ្នា រំពេចនោះ បេះដូងរបស់ព្រះនាង
ហាក់ទទួលអារម្មណ៍ឈឺផ្សា ទឹកនេត្រា ក៏ស្រាប់តែហូរកាត់ថ្ពាល់ធ្លាក់ទៅដី ពិតជា
ស្រណោះអាល័យគ្មានថ្ងៃនិងបំភ្លេចបានឡើយ ៕

No comments:

Post a Comment