Tuesday, December 24, 2013

Archimedes (អាស៊ីម៉ែត្រ)


២៨៧ ២១២ មុន គ.ស
អាស៊ីម៉ែត្រ គឺជាមនុស្សម្នាក់ក្នុងចំនោមអ្នកវិទ្យាសាស្ត្រដ៏ល្បីល្បាញបំផុតក្នុងសម័យបុរាណ ហើយស្នាដៃ និងការច្នៃ
ប្រឌិតរបស់គាត់បានធ្វើអោយឃើញនូវភាពត្រចះត្រចង់ នៃការប៉ិនប្រសព្វរបស់គាត់។ លោកកើតនៅឆ្នាំ ២៨៧ មុន គ.ស នៅទីក្រុង Syracuse (1)។
នៅក្នុងវ័យកុមារភាព គាត់តែងតែទៅលេង Alexandrie (2) ដើម្បីរៀនសូត្រ និងសម្របខ្លួនជាមួយផ្នែករូបវិទ្យា Oclit។ ក្រោយពីត្រលប់មក Syracuse លោកជក់ចិត្តផ្នែកស្រាវជ្រាវវិទ្យាសាស្ត្រ និងបង្កើតបន្ថែមអោយដល់ផ្នែក គណិតវិទ្យា ដោយផ្អែកលើបាតុភូតធម្មជាតិ ក្រោយពីបានគិតគូរយ៉ាងល្អិតល្អន់ គាត់បានកំណត់នូវ π (ជាមេគុណរបស់ស្វ៊ែរ
ចំពោះ កាំ និងផ្ចិត) ប៉ុន្តែលក្ខណៈរបស់កាំរង្វង់ គឺជាចំនួនពិតប្រាកដរបស់ធរណីមាត្រ។ ក្នុងចំនួននេះមានទ្រឹស្តី
បញ្ជាក់ច្បាស់ ស្តីពីបន្ទាត់វិល អាស៊ីម៉ែត្រយល់ច្បាស់នូវផ្ចិតនៃទ្រឹស្តីក្នុងច្បាប់ ហើយគាត់តែងរំលឹកគេថា “ចូរអោយ
ខ្ញុំនៅចំនុចមួយ ពិត ខ្ញុំនឹងដោលអោយហើបផុតផែនដី”។លោកជាអ្នករកឃើញនូវទ្រឹស្តីធរណីមាត្រ ឧត្តុនិយម ហើយទ្រឹស្តីនោះបានដាក់ឈ្មោះលោក (អ្នកបានរៀនទ្រឹស្តីនេះ នៅឯសាលា) ស្នាដៃនេះបានបញ្ជាក់ច្បាស់លាស់។ សេ្តច Syracuse សង្ស័យថាជាងទងរបស់លោក ក្នុងពេលធ្វើម្កុដ មាស បានលួចយកមាសមួយចំនួនដោយជំនួសប្រាក់វិញ លោកបានសំណូមពរអាស៊ីម៉ែត្រគិតគូរនៅការបាត់បង់នោះ ។ អ្នកវិទ្យាសាស្ត្រដ៏មានស្នាដៃបានរិះរកតាមបែបគណិតវិទ្យាតែពុំបានសំរេច។ នៅថ្ងៃមួយ ក្នុងពេលដែលគាត់ងូតទឹក ក្នុងធុងឈើ គាត់ស្វែងយល់ច្បាស់ គាត់បានរកចំលើយលំហាត់របស់ស្តេចឃើញ។ សេចក្តីសង្ឃឹម និងចង់ដឹងម៉ាស់ កំពុងតែងូតទឹក គាត់ឡើងពីធុងទឹក រត់ផង ស្រែកលើដងផ្លូវ “Orka!” ខ្ញុំរកឃើញហើយ ខ្ញុំរកឃើញហើយ។
ពិតណាស់ លោកបានរកឃើញរបៀបគណនារកម៉ាសកំនត់ផ្សេង របស់អង្គធាតុ ហើយជាងនេះទៅទៀត លោកបាន ចងក្រងទ្រឹស្តី មាឌ ធរណីមាត្រគ្រប់អង្គធាតុរឹងដាក់ចូលក្នុងអង្គធាតុរាវ ហើយវាបាត់មួយផ្នែកនៃម៉ាសរបស់វា ម៉ាស ស្មើមាឌដែលអង្គធាតុរាវហូចេញ។
អាស៊ីម៉ែត ជាអ្នកស្រលាញ់ទឹកដីកំណើតរបស់ខ្លួន ហើយការពារតស៊ូប្រឆាំងជាមួយជនជាតិក្រិចអស់អស់រយះពេល ៣ឆ្នាំ។ លោកបានកែច្នៃ នូវម៉ាស៊ីនកិនថ្ម ដែលធ្វើអោយគ្រាប់ថ្មខ្ទាតឆ្ងាយ។ នៅឆ្នាំ ២១២ មុន គ.ស Syracuse ចាញ់ សង្គ្រាម មេកន្ទ្រាញជនជាតិក្រិចចូលទីក្រុង។ ពេលនោះអាស៊ីម៉ែតកំពុងជាប់រវល់រកច្បាប់លើខ្សាច់នៅឯមាត់សមុទ្រ។
ទ័ពក្រិចបានសួរគាត់ប៉ុន្មានម៉ោង ប៉ុន្តែអ្នកប្រាជ្ញកំពុងតែយកចិត្តទុកដាក់ដោះស្រាយលំហាត់របស់ខ្លួន ដោយមិនឆ្លើយ តបជាមួយទ័ពក្រិច ពេលនោះទ័ពក្រិចបានខឹងហើយ សំលាប់លោក។
ក្តីសង្ឃឹមរបស់លោកអាស៊ីម៉ែត្រខ្លួនឯងផ្ទាល់ អ្នកទាំងអស់នោះបានដាក់នៅលើផ្នូរថ្មដា នូវអនុស្សាវរីយ៍មួយផ្ទាំង ម៉ាសស្វ៊ែរ និងម៉ាសស៊ីឡាំង និងចំនួនលេខតាមលំដាប់ សំដែងនូវសមាមាត្រនព្វន្តនៃ ២តួលេខ (២:៣)។
បណ្តាស្នាដៃរបស់លោកអាស៊ីម៉ែត្រត្រូវបានថែរក្សាទុកដល់ថ្ងៃនេះ ហើយទស្សនៈវិទូ (Leibniz)(3) បាននិយាយពីអ្នក ប្រាជ្ញនេះ ប៉ុន្តែនរណាអាចយល់បានថា អាស៊ីម៉ែត្រដែលគ្មានការកោតសរសើរនូវស្នាដៃអ្នកគតិបណ្ឌិតដំបូងបង្អស់ ក្នុងយុគសម័យបច្ចុប្បន្ននេះ។
(1) Syracuse ទីក្រុងកំពង់ផែនៅកោះ Sicile សព្វថ្ងៃនៅប្រទេសអ៊ីតាលី
(2) Alexzandaee ទីក្រុងកំពង់ផែរបស់អារ៉ាប់
(3) Leibniz (1646-1716) ទស្សនៈវិទូ និងបណ្ឌិតផ្នែកគណិតវិទ្យាអាល្លឺម៉ង់

No comments:

Post a Comment