Friday, December 27, 2013

កំពូល​អាហារ​ដែល​​ជួយ​ដល់​​សុខភាព​បំផុត​​​!

អាហារ​ គឺ​ជា​តម្រូវ​ការ​ ចាំ​បាច់​ សម្រាប់​មនុស្ស​យើង​គ្រប់​គ្នា។​តែ​ការ​ជ្រើស​រើស​​អាហារ​​ញ៉ាំ​ឬ​ទទួល​ទាន​ផ្សេងៗ​​ដើម្បី​ជា​គុណ​ប្រយោជន៍​ដល់​សុខភាព​បំផុត​ ទើប​ជា​រឿង​សំខាន់​។​នៅ​ថ្ងៃ​នេះទស្សនា​វដ្តី​សារ​ព័ត៌​មាន​សេរី សូម​លើក​យក​កំពូល​អាហារ​ទាំង​៥​ដែល​ជួយ​ឲ្យ​សុខភាព​​ល្អ​បំផុត។​តើ​អាហារ​ទាំង​៥​មុខ​នោះ​មាន​អ្វី​ខ្លះ​ទៅ?

​ទី១- សាច់​​សត្វ​ស្លាប​ឬ​បក្សី​ដូច​ជា​សាច់​មាន់​​ជាពិសេស។​អាហារ​ប្រភេទ​នេះ​គឺ​វា​សំបូរ​ទៅ​ដោយ​​ជីវជាតិ។​ឧទាហរណ៍​ដូច​ជា​ សាច់​មាន់​ចៀន​គឺ​ជា​ម្ហូប​ដែល​ជួយ​ដល់​សុខភាព​របស់​យើង​បំផុត​ហើយ​ជា​ពិសេស​វា​មាន​ជាតិ​ប្រូតេអ៊ីន​ធាត់​ទាប​និង​ជួយ​រក្សា​ទម្ងន់​ទៀត​ផង។​សាច់​សត្វ​ស្លាប់​ឬ​បក្សី​​គឺ​វា​ផ្ទុក​ទៅ​ដោយ​វីតាមីន C, E​ជា​ដើម​ដែល​ជា​តម្រូវ​ការ​បំផុត​សម្រាប់​សុខភាព​រាង​កាយ។
health-food2
ទី២- សណ្ដែក​ផ្សេងៗ​​(ខៀវ​)​គឺ​ជា​អាហារ​ដែល​មាន​ប្រយោជន៍​ដល់​សុខភាព​ផង​ដែរ​ព្រោះ​វា​សំបូរ​នូវ​ជីវជាតិ​ម្យ៉ាង​​ដែល​មាន​ឈ្មោះ​ថា ​Fiber ​​ដែល​ជួយ​យើង​ឲ្យ​មាន​អារម្មណ៍​ស្ងប់​និង​ជា​ប្រភព​នៃ​ប្រូតេអ៊ីន​ផង​ដែរ។​​ក្រៅ​ពី​នេះ​សំណែក​ខៀវ​​ជួយ​ឲ្យ​យើង​ជៀស​ផុត​ពី​ជំងឺ​ទល់​លាមក​និង​ឫសដូង​បាត។
health-food5
ទី៣- ខ្ទឹម​ស​ឬ​ក្រហម​និង​ខ្ទឹម​បារាំង​គឺ​ជា​ក្រុម​អាហារ​ដែល​មាន​មុខ​ងារ​សំខាន់​ៗ​ជា​ច្រើន​​ជា​ពិសេស​​ពួក​​វា​មាន​ប្រជាប្រិយ​ភាព​ជា​គ្រឿង​ផ្សំ​របស់​ស៊ុប។ ​ខ្ទឹម​ស​ឬ​ក្រហម​និង​ខ្ទឹម​បារាំង​គឺ​វា​ជួយ​ជម្រុញ​សុខភាព​របស់​យើង​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​ដែល​ក្នុង​នោះ​វាង​ជួយ​ជម្រះ​ជាតិ​វិទ្យុ​សកម្ម​ចេញ​ពី​រាងកាយ,​ជួយ​ឲ្យ​បេះដូង​ដំណើរ​ការ​បាន​ល្អ​,​ការ​ពារ​ជំងឺ​មហារីក,​ជួយ​ភ្នែក​ជា​ដើម។
health-food4
ទី៤- ប្រេង​ឆា​អូលីវ​គឺ​អំណោយ​ពិសេស​​ដែល​ព្រះ​បាន​ប្រទាន​ឲ្យ​ដោយ​សារ​តែ​វា​មាន​សារប្រយោជន៍​ជា​ច្រើន​សម្រាប់​សុខភាព​។​ប្រេង​ឆា​អូលីវ​​អាច​គ្រប់​គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​និង​​ជួយ​ការ​ពារ​រាង​កាយ​របស់​យើង​​ពី​ការ​លើស​ជាតិ​ស្ករ។​បន្ថែម​លើ​នេះ​ទៀត​អូលីវ​គឺ​វា​មាន​ប្រសិទ្ធិភាព​ក្នុង​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​មហារីក​ពោះ​វៀន​ធំ,​សុដន់,​ទឹក​នោម​ផ្អែម​និង​ជំងឺ​បេះដូង​ផ្សេង។
health-food1
ទី៥- គ្រប់​ស្វាយ​ចន្ទី​និង​គ្រប់​ធញ្ញជាតិ​ផ្សេង​គឺ​ជា​​អាហារ​ដែល​មាន​គុណ​ប្រយោជន៍​ច្រើន​យ៉ាង​ដល់​សុខភាព​និង​មាន​ជាតិ​កាឡូរី​ខ្ពស់​​។អាហារ​ប្រភេទ​នេះ​គឺ​វា​បញ្ចុះ​កម្រិត​ជាតិ​​​ខ្លាញ់​(cholesterol )អាក្រក់​ដែល​នាំ​ឲ្យ​ប៉ះ​ពាល់​ដល់​បេះដូង,​ជួយ​កាត់​បន្ថយ​ជំងឺ​បេះដូង,​ដាច់​សរសៃ​ឈាម​និង​លើស​​ឈាម​ជាដើម។​គ្រប់​ស្វាយ​ចន្ទី​និង​គ្រប់​ធញ្ញជាតិ​ផ្សេង​ក៏​ជា​​អាហារ​ពិសេស​សម្រាប់​អ្នក​ទឹក​នោម​ផ្អែម។​គុណ​ប្រយោជន៍​ផ្សេងទៀត​នោះ​ពួក​វា​ជួយ​បញ្ចុះ​ទម្ងន់,​ការ​ពារ​ជំងឺ​មហារីក​និង​ជួយ​ឲ្យ​ការ​ចង់​ចាំ​បាន​ល្អ។
health-food3
​ក្នុង​ចំណោម​អាហារ​ទាំង​៥​ខាង​លើ​នេះ តើ​ប្រិយមិត្ត​ដែល​ធ្លាប់​ញ៉ាំ​ឬ​ទទួល​ទាន​អាហារ​ណា​មួយ​ដែរ​​ទេ?​តើ​ប្រិយមិត្ត​មាន​ស្គាល់​អាហារ​ណា​ដែល​មាន​គុណ​ប្រយោជន៍​បំផុត​ដល់​សុខភាព​ទេ? ៕(ដក​ស្រង់​ពី​គេហទំព័រ Health.com.kh)

No comments:

Post a Comment