ជា
ធម្មតា មនុស្សគ្រប់រូបតែងមានភាពភ័យខ្លាច
ភាពមិនប្រាកដប្រជានៅពេលចង់ចាប់ផ្ដើមជំនួញអ្វីមួយ
ដែលនេះជាឧបសគ្គដ៏ចម្បងដែលទាញអ្នកឲ្យដើរថយក្រោយ។
បើអ្នកស្រលាញ់អ្វីមួយខ្លាំង និងចង់ដើរទៅមុខឲ្យបានឆ្ងាយ
ម៉េចមិនកែប្រែភាពភ័យខ្លាចនោះឲ្យទៅជាសក្ដានុពលជំរុញឲ្យមាន
ការវិវត្តវិញទៅ។ ពាក់ព័ន្ធនឹងការកែប្រែ
ភាពភ័យខ្លាចទៅជាកម្លាំងជំរុញចិត្តនេះ លោក Jonathan Fields
ដែលជាអ្នកនិពន្ធសៀវភៅ Uncertainty: Turning Fear and Doubt into
Fuel for Billiance
បានចែករំលែកបទពិសោធន៍ក្នុងការយកឈ្នះភាពភ័យខ្លាចដោយផ្អែកលើ
ជំហានបី៖១. កំណត់ឫសគល់នៃភាពភ័យខ្លាចរបស់អ្នក
ត្រូវស្វែងរកពីការសន្មតចម្បងដែលនាំឲ្យអ្នកភ័យខ្លាច។ ត្រូវស្គាល់ឲ្យច្បាស់ពីអ្វីដែលធ្វើឲ្យអ្នកខ្លាច បន្ទាប់មកវិភាគទៅលើជំនឿខ្លួនឯងដែលធ្វើឲ្យចិត្តអ្នកគិតបែប នោះ។ ដើមទុនតិចតួចក៏ជាផ្នែកមួយដែលធ្វើឲ្យសហគ្រិនថ្មីថ្មោងភ័យ ខ្លាចបរាជ័យដែរ។ ដូច្នេះ ដើម្បីយកឈ្នះបានអ្នកត្រូវស្គាល់ឫសគល់នៃបញ្ហារបស់អ្នកជាមុន។
២. ឆ្ពោះទៅមុខតាមជំហានតូចៗ
ការចាប់ផ្ដើមដំបូងអាចឲ្យអ្នកភ័យខ្លាច ព្រោះអ្នកជាម្ចាស់ខ្លួនឯង ហើយមួយវិញទៀតគឺអ្នកមិនស្គាល់ពីផ្លូវដែលត្រូវដើរទៅច្បាស់ ពោលគឺខ្វះបទពិសោធន៍។ បន្ថែមពីនេះ អ្នកអាចកំពុងគិតថា ”បើកភ្លាមអញ្ចឹង មិនដឹងមានអ្នកចូលចិត្តឬអត់ទេ?” បើចង់យកឈ្នះបញ្ហានេះអ្នកត្រូវរៀបចំការដើរជាជំហានតូចៗដើម្បី យកឈ្នះឧបសគ្គទាំងនោះ ។ លើសពីនេះ អ្នកអាចជួបពិភាក្សាជា មួយអ្នកមានជំនាញលើផ្នែកដែលអ្នកកំពុងធ្វើ ឬអ្នកផ្ដល់ប្រឹក្សាដើម្បីចែករំលែក បទពិសោធន៍ និងដំបូន្មានល្អៗ។ ជាជាងការបោះទុនទាំងដុលទៅក្នុងអាជីវកម្មដែលអ្នកមិនប្រាកដការ ម៉េចមិនសាកល្បងបង្កើតកម្មវិធីសាកល្បងក្នុងរយៈពេលណាមួយជាមុន សិន?
៣. ចាប់អនុវត្តដដែលៗ
នៅពេលដែលអ្នកដែរទៅមុខតាមជំហានតូចៗដែលបានគ្រោង ត្រូវមើលលើលទ្ធផល។ តើការឆ្លើយតបទៅលើសកម្មភាពអ្នកវិជ្ជមាន ឬអវិជ្ជមាន? ប្រសិនបើល្អ ចូរបន្តធ្វើទៀត។ ប្រសិនបើលទ្ធផលនោះអវិជ្ជមាន គួរស្វែងរកវិធីដទៃទៀតក្នុងការយកឈ្នះវាជាថ្មី ។ នៅពេលដែលអ្នកអនុវត្តយកឈ្នះភាពភ័យខ្លាចរបស់អ្នកម្ដងជាពីរដង នឹងធ្វើឲ្យអ្នករឹងប៉ឹងហើយ នៅពេលពេលដែលអ្នកជួបភាពមិនប្រាកដប្រជា នៅពេលក្រោយអ្នកនឹងមានភាពចាស់ទុំ និងរឹងប៉ឹងជាងមុនព្រោះអ្វីដែលអ្នកបានធ្វើដដែលកន្លងមកបាន ក្លាយជាទម្លាប់ទៅហើយ៕
No comments:
Post a Comment