គោលបំណងនៃការធ្វើសមាហរណកម្ម គឺចង់ឲ្យក្នុងតំបន់អាស៊ីអគ្នេយ៏
មានការអភិវឌ្ឍន៏សេដ្ឋកិច្ច និងសង្គម មានលក្ខណៈប្រហាក់ប្រហែលគ្នា។
ក្នុងរយៈពេលដ៏ខ្លីនេះ តើយើងត្រូវធ្វើអ្វី? ត្រៀមអ្វីសម្រាប់ឆ្នាំ ២០១៥?
១) ការដឹងជញ្ជូន
ខ្មែរឡូត លើកយកតែបីចំណុចមកនិយាយគឺ៖
- អំពីផ្លូវថ្នល់៖ពិតមែនតែផ្លូវជាតិ និងស្ពានមិនទាន់សម្បូរ ដូចប្រទេសជិតខាង ប៉ុន្តែវាអាចឲ្យយើង ទៅកាន់គ្រប់ច្រកល្ហកបាន ដូចជាប្រាសាទព្រះវិហារ ប្រាសាទតាមាន់…។
- អំពីចិញ្ចើមថ្នល់៖ បើក្រឡេកមើលចិញ្ចើមថ្នល់សម្រាប់ទុកឲ្យមនុស្សដើរ ភាគច្រើនត្រូវបានឡានចតពាសពេញ មិនត្រឹមតែប៉ុណ្ណោះ ចិញ្ចើមថ្នល់ត្រូវបានដាក់តាំងទំនិញលក់ ជាហេតុធ្វើឲ្យអ្នកដើរបង្ខំចិត្ត ចុះដើរតាមផ្លូវ ដោយផ្សងគ្រោះថ្នាក់ទៅវិញ។
- ឡានក្រុង៖ យើងពុំមានឡានក្រុងទេ បើទោះជារដ្ឋព្យាយាមសាកល្បងបង្កើត ឲ្យមានឡានក្រុងសម្រាប់ដំណើរការនៅរាជធានីក៏ដោយ ប៉ុន្តែមិនទទួលបានជោគជ័យ។ ខ្មែរឡូត នឹងបកស្រាយប្រធានបទ ដែលថា “ហេតុអ្វីយើងពុំមានឡានក្រុង នៅរាជធានី?”
យើងមានសណ្ឋាគារ និងផ្ទះសំណាក់ច្រើនណាស់ដែរ ហើយក៏មានតម្លៃថោកជាងប្រទេសជិតខាង នេះជាចំណុចវិជ្ជមាន ប៉ុន្តែយើងនៅខ្វះចំណេះដឹង ផ្នែកបដិសណ្ឋារកិច្ចនៅឡើយ។
៣) ការហូបចុក
នៅស្រុកខ្មែរងាយរកកន្លែងហូបចុកណាស់ ភ្ញៀវអាចទៅហាងតូច និងហាងធំក៏បាន បើចង់ថោកភ្ញៀវអាចរកអាហារ តាមចញ្ចើមថ្នល់ ដែលមានតម្លៃថោក ហើយមានប្រជាប្រិយទៀតផង។ បញ្ហាមួយគឺ យើងនៅខ្វះអនាម័យជាពិសេស ចំពោះហាងតូច និងហាងតាមចញ្ចើមថ្នល់ ព្រោះស្រុកយើងនៅមានដូហ៊ុយ និងរុយ។
៤) អនាម័យ
- អំពីសម្រាម៖ បើចេញពីទីក្រុង យើងឃើញសម្រាមរាយរប៉ាត់រប៉ាយ តាមសងខាងផ្លូវ ទោះជារដ្ឋយើងមានការណែនាំ ក៏ដូចជាមានវិធានការណ៏ ប៉ុន្តែពុំទាន់មានប្រសិទ្ធភាពនៅឡើយ។ ខ្មែរឡូត នឹងបកស្រាយប្រធានបទមួយ “តើធ្វើដូចម្តេចទើបអាចកាត់បន្ថយសម្រាមបាន?”
- បង្គន់អនាម័យ៖ សព្វថ្ងៃនេះ យើងរៀបចំឲ្យមានបង្គន់សាធារណៈ សម្រាប់អ្នកដំណើរខ្លះហើយ ដូចជាតាមស្ថានីយ៏ប្រេង តាមហាងលក់ទំនិញ តាមដងផ្លូវសាធារណៈខ្លះ ប៉ុន្តែមិនច្រើន ហើយក៏មិនស្អាត ដូចស្រុកគេនៅឡើយ មូលហេតុយើងនៅខ្វះទុន ធ្វើឲ្យតែបាន ប៉ុន្តែខ្វះការថែទាំ។
- សន្តិសុខ៖ យើងមានសន្តិភាពពេញលេញ ចាប់ពីឆ្នាំ១៩៩៨ ប្រជាជនអាចទៅគ្រប់ច្រកល្ហក ដោយមិនមានការភ័យព្រួយ ប៉ុន្តែនៅមានការឆក់ប្លន់ម្តងម្កាល ដែលវាជាការរំខាន ដល់ប្រជាជនយើង ក៏ដូចជាភ្ញៀវទេសចរណ៏ផងដែរ។
ស្រុកយើងសម្បូរទៅដោយរមណីយដ្ឋានធម្មជាតិ និងវប្បធម៌។
- ចំពោះរមណីយដ្ឋានធម្មជាតិ៖ យើងមានឆ្នេរសមុទ្រ ទន្លេ បឹងបួរ ព្រៃ ភ្នំ…។
- ចំពោះរមណីយដ្ឋានវប្បធម៌៖ យើងមានប្រាសាទ បរមរាជវាំង របៀបរស់នៅ នៃជនជាតិនៅភូមីភាគឥ្ឍសាន ប៉ុន្តែយើងមិនទាន់កែច្នៃ ដោយប្រើវាឲ្យអស់លទ្ធភាពនៅឡើយ។
ពិតមែនតែមានមតិខ្លះយល់ថា សេរីភាពក្នុងការបញ្ចេញមតិ នៅមានកម្រិត ប៉ុន្តែអាចទទួលយកបាន ខ្មែរឡូតគាំទ្រចំពោះគោលនយោបាយរបស់រដ្ឋ ដែលបើកទូលាយឲ្យប្រជាជនស្វែងយល់ ក៏ដូចជាបញ្ចេញមតិ តាមប្រព័ន្ធ អ៊ិនធើណេត។
៧) ធនធានមនុស្ស
វិស័យអប់រំ ជាវិស័យផលិតធនធានមនុស្ស បច្ចុប្បន្នខ្មែរឡូតទទួលស្គាល់ថា ការអប់រំនៅស្រុកខ្មែរ មានការរីកចម្រើនច្រើន ទាំងចំណេះទូទៅ ក៏ដូចជាឧត្តមសិក្សា។ ស្រុកយើងសម្បូរសាលារៀន និងសាកលវិទ្យាល័យណាស់ ក្នុងចំណោមប្រជាជន ១៤លាននាក់ យើងមានសិស្សជាង ៣លាននាក់ និងគ្រូជាង ១០ម៉ឺននាក់។ ខ្មែរឡូតយល់ថា បើបរិមាណនេះប្រកបទៅដោយគុណភាព នោះប្រហែលជាស្រុកយើង មានការរីកចម្រើនប៉ុនណានោះទេ។ ខ្មែរឡូត នឹងបកស្រាយប្រធានបទមួយ “តើយើងអាចធ្វើឲ្យវិស័យអប់រំ មានគុណភាពដូចប្រទេសគេបានឬទេ?” ។
សេចក្តីបញ្ជាក់៖
នេះជាការវិភាគ តាមអ្វីដែលខ្មែរឡូតបានឃើញប៉ុណ្ណោះ ប្រិយមិត្តអាចជួយបន្ថែម ដោយធ្វើការបញ្ចេញមតិតាមរយៈការ “Comment”។
លេខក្រោយខ្មែរឡូតនឹងបកស្រាយប្រធានបទ៣គឺ៖
១) ហេតុអ្វីយើងពុំមានឡានក្រុងនៅរាជធានី?
២) តើធ្វើដូចម្តេចទើបអាចកាត់បន្ថយសម្រាមបាន?
៣) តើយើងអាចធ្វើឲ្យវិស័យអប់រំ មានគុណភាព ដូចប្រទេសគេបានឬទេ?
ដោយ ៖ ប៊ី
ខ្មែរឡូត
No comments:
Post a Comment