Tuesday, December 24, 2013

ប្រវត្តិ និងភាពជោគជ័យរបស់លោកហុងដា (Soichiro Honda) Aug1

ផ្តើមចេញពីជាងជួសជុលម៉ាស៊ីនក្នុងគ្រួសារក្រីក្រមួយដែលមានឪពុកជាជាងជួសជុលកង់និងម្តាយជាអ្នកត្បាញ
លោកហុងដាបានក្លាយជាវិស្វករនិងឧស្សាហករជនជាតិជប៉ុនព្រមទាំងជាអ្នកបង្កើតក្រុមហ៊ុន Honda Motor Co.,Ltd។

លោកកើតនៅថ្ងៃទី១៧ខែវិច្ឆការឆ្នាំ១៩០៦ ក្នុងក្រុង Hamamatsu ប្រទេសជប៉ុន។ហុងដារស់នៅ ក្នុង គ្រួសារក្រីក្រមួយ
ដែលមានឪពុកឈ្មោះ Giheiជាជាងជួសជុលកង់ជាជាងជួសជុលកង់ ឈ្មោះ Mikaជាអ្នកត្បាញ។ក្នុងឆ្នាំ១៩២២ ហុងដា
បានបញ្ចប់អនុវិទ្យាល័យ គាត់ជាមនុស្សដែលឆ្លាតនិងស្រលាញ់ឱកាស។
នៅអាយុ១៦ឆ្នាំដោយគ្មានការសិក្សា ខ្ពង់ខ្ពស់លោកហុងដា បានចាប់ផ្ដើមធ្វើជាកូនជាងជួសជុលរថយន្តក្នុងយានដ្ឋានមួយ
នៅទីក្រុង Tokyoក្នុងឆ្នាំ១៩២២។ដោយសារតែភាពស្ទាក់ស្ទើរចំពោះជំនាញឯកទេសរបស់ខ្លួនគាត់បានចំណាយពេល៦ឆ្នាំ
ក្នុងការហាត់រៀនជំនាញ ជាទីពេញចិត្តរបស់គាត់នេះ។ឆ្នាំ១៩២៨ក្នុងវ័យ២២ឆ្នាំ គាត់បានត្រឡប់មកស្រុកកំណើត
ធ្វើជាជាងម៉ាស៊ីនដ៏ចំណាន។
ដោយសារតែអាជីវកម្មដំណើរការយ៉ាងល្អ ក្នុង១៩៣៧គាត់ក៏បានបើកក្រុមហ៊ុនផលិតក្រ វ៉ាត់ម៉ាស៊ីនដើម្បីលក់ទៅឲ្យក្រុមហ៊ុន Toyotaដែលជាក្រុមហ៊ុនផលិតរថយន្តដ៏ធំមួយរបស់ជប៉ុន។

នៅក្នុងទសវត្ស ឆ្នាំ១៩៤០ការខិតខំប្រឹងប្រែងដើម្បីផលិតម៉ូតូផ្ទាល់ខ្លួនរបស់គាត់ជាលើកដំបូងបានកើតឡើង ពេលនោះគាត់បានរចនានិងបង្កើតម៉ាស៊ីនភ្ជាប់ជាមួយនឹងកង់ដើម្បីធ្វើជាម៉ូតូ។ការប្រថុយនេះទទួលបានជោគជ័យ
គួរជាទីពេញចិត្ត។
ដោយការលើកទឹកចិត្តចំពោះភាពជោគជ័យទីមួយរបស់គាត់ ក្នុងឆ្នាំ១៩៤៨ គាត់ក៏បានបង្កើតក្រុមហ៊ុនម៉ូតូ
Honda Moto Company ហើយនៅឆ្នាំបន្ទាប់ ក្រុមហ៊ុននេះបានផលិតម៉ូតូតូចមួយដែលមានឈ្មោះថា “Dream D” ដើម្បីចូលប្រកួតប្រជែងនៅក្នុងទីផ្សារដោយគាត់បានប្រើការផ្សព្វផ្សាយដ៏មានប្រសិទ្ធភាព។ក្នុងរយៈពេល
មួយទសវត្សប៉ុណ្ណោះ ក្រុមហ៊ុន Honda បានក្លាយខ្លួនទៅជាក្រុមហ៊ុនលក្ខណអន្តរជាតិ ដែលមានទំហំសាច់ប្រាក់១កោដិដុល្លារ និងលក់ផលិតផលរបស់ខ្លួនដាច់បំផុតក្នុងពិភពលោកនិងមានភាគហ៊ុនច្រើនជាងក្រុមហ៊ុន Toyota និង Nissanក្នុងទីផ្សាអាមេរិក។

គាត់បានលាលែងពីតំណែងប្រធានក្រុមហ៊ុននិងចូលនិវត្តក្នុងឆ្នាំ១៩៧៣ប៉ុន្តែគាត់ត្រូវបានគេតែងតាំងជាទីប្រឹក្សាដ៏សំខាន់បំផុត
សម្រាប់ក្រុមហ៊ុនក្នុងឆ្នាំ១៩៨៣។ក្នុងឆ្នាំ១៩៨៨គាត់ត្រូវបានទទួលស្គាល់ជាផលិតករដ៏ឆ្នើមរបស់ជប៉ុន។លោក Honda ទទួលមរណភាពនៅថ្ងៃទី៥ខែតុលាឆ្នាំ១៩៩១ដោយជំងឺថ្លើមក្នុងមន្ទីរពេទ្រមួយក្នុងទីក្រុង Tokyo។
ប្រភពៈ sabay.com.kh

No comments:

Post a Comment