ឲ្យមានរឿង។ គោលគំនិត គឺខ្លាចតែសង្គមមិនច្របូកច្របល់ ទិសដៅគឺឆ្លៀតឱកាសបន្លំចាប់ត្រី
(ត្រីងៀតឆ្លៀតពង) ស្នាដៃ គឺបង្កើតបញ្ហា ។
” ប្រឌិតរឿង”មើលពីខាងក្រៅថាជាការងាយ តែចង់សំរេចគោលបំណងរបស់ខ្លួនដោយ”ប្រឌិតរឿង”
ពិតជាលំបាកណាស់។ ការ”ប្រឌិតរឿង” តាមក្រឡុកក្រលៀនកៀនកោះផ្សារផ្សោ ឬឌឺដង បើបាន
សម្រេចតាមក្តីបំណង សប្បាយបានមួយគ្រាដែរ តែលទ្ធផលនៃការប្រឌិតរឿងបែបនេះយ៉ាងច្រើនណាស់
ធ្វើឲ្យគូសត្រូវ រងគ្រោះរបួសខូចខាតខ្លះៗតែប៉ុណ្ណោះ…..ហើយមិនប្រាកដ មានផលប្រយោជន៍ចំពោះខ្លួនទេ។
ការ”ប្រឌិតរឿង” ដែលមានគោលបំណងច្បាស់លាស់ គ្មានផលប្រយោជន៍សម្រាប់ខ្លួនទេនោះ គឺមិនអាចរាប់ថា
ជា ” ល្បិចកល ” បានឡើយ។
សុភាសិតចិនមួយសរសេរថា៖”រឿងប្រឌិត ត្រូវបញ្ចប់ត្រឹមអ្នកចេះដឹង” បានន័យថាៈ រឿងប្រឌិត ដែល
គ្មានការរៀបចំផែនការឲ្យបានល្អិតល្អន់ និងគ្មានការប្រែប្រួលក្រឡាប់ចាក់ ដ៏ច្រើនលើសលុបទេនោះ
ពិតជា គេចមិនផុតពីក្រសែភ្នែករបស់អ្នកចេះបានឡើយ។ ដូច្នេះ គួរនិយាយថាៈ”រឿងប្រឌិត” គឺបង្កើត
ដោយស្នាដៃ របស់អ្នកចេះ ទើបត្រឹមត្រូវ។
” បង្កើតបញ្ហា” បានន័យថា៖ គឺផ្អែកលើរឿងអ្វីមួយ ដែលមានស្រាប់ហើយពង្រីកការខុសនិងត្រូវ ឲ្យកាន់
តែធំធេងឡើង តែអ្វីដែលចង់និយាយនៅក្នុងល្បិចកលនេះ គឺមិនចាំបាច់ផ្អែកលើបញ្ហាដែលមានពិត ឬ
យោងលើមូលដ្ឋានអ្វីទាំងអស់ តែអាចបង្កើតជាបញ្ហាបាន។
ឧទាហរណ៍៖ រឿងលេងហីតុក្កតា មើលពីខាងក្រោមឆាកទៅ ហាក់បីដូចជានៅពីខាងក្រោយវាំងនន
បង្កប់ទៅដោយកងទ័ពរាប់ម៉ឺន សេះរាប់ពាន់ ទាញវាំងននចេញខ្វាក គឺឃើញតែមនុស្សម្នាក់ និងរូបតុក្កតា
មួយចំនួន និងខ្សែទាញតែប៉ុណ្ណោះ ។
” រឿងប្រឌិត” ពិតជាគួរឲ្យភ័យខ្លាចជាងអ្វីទាំងអស់ វាគ្មានរូប តែអាចមើលឃើញ វាគ្មានស្រមោល
តែអាចជួបប្រទះខុសឬត្រូវចេញតែពីមាត់ សំអាងលើសំដីតែប៉ុន្មានម៉ាត់ប៉ុណ្ណោះ អាចធ្វើឲ្យមនុស្ស
មើលស្រាល ជីវិត អ្នកក្លាហាន អាចដោះអាវក្រោះចេញពីខ្លួន។
ក្នុងក្បួនយុទ្ធសាស្រ្តបាននិយាយថា៖ ការវាយសម្រុកដោយប្រើ”រឿងប្រឌិត” យ៉ាងប៉ិនប្រសប់
មិនបាច់ ប្រយុទ្ធ ក៏ធ្វើឲ្យសត្រូវទម្លាក់អាវុធបានដែរ។ នៅក្នុងប្រវត្តិសាស្រ្តមានភស្តុតាងច្រើនណាស់
ដែលបានបញ្ជាក់ បង្ហាញពីរឿងនេះ ដូចជា សង្រ្គាមនៅទ្វីបអ៊ឺរ៉ុប ក៏ធ្លាប់កើតមានដែរនោះគឺ
“ពាក្យប្រឌិត” ទំលាយខ្សែការពារ ម៉ាទីណូ។
បើសិនជានិយាយថា(បង្កើតបញ្ហា) គឺធ្វើឲ្យសង្គមច្របូកច្របល់នោះ បានន័យថា៖ ” ពាក្យប្រឌិត”
គឺជាប្រភពនៃការ ” បង្កើតបញ្ហា ” នេះឯង។ បើ” ប្រឌិត” ត្រូវចេះមើលកាលៈទេសៈ ត្រូវប្រឌិតឲ្យ
វាសមហេតុសមផលហើយទាមទារ ” រហ័ស” មិនត្រូវឆ្លងកាត់ពេលងវេលាសាកល្បងវែងអន្លាយទេ
ដែលនិយាយថា” ជឿមិនជឿអាចសាកល្បងចំពោះមុខ ស័ក្តិសិទិ្ធថ្ងៃក្រោយទើបដឹង” ។
ដល់ទៅថ្ងៃក្រោយ ទំរាំតែដឹងការពិត ខ្លួនយើង(បានឆ្លងផុតសមុទ្រក្លាយជាទេវតា) បាត់ទៅហើយ។
ឈិង‑ស៊ឹន, អ៊ូ‑ក្វាង ពេលចាប់ផ្តើមបំផុសចលនាប្រឆាំង បានប្រឌិតដោយប្រើប្រាស់រឿងខ្មោចព្រាយ
បិសាច ទៅអូសទាញចិត្តប្រជារាស្រ្ត គេយកក្រណាត់ដែលសរសេរថា” ស្តេចឈឹង‑ស៊ឹន” ញ៉ាត់ចូលទៅក្នុង
ពោះត្រី គឺចង់បញ្ជាក់ថា វាជារឿងព្រហ្មលិខិត ហើយបានចាត់មនុស្សឲ្យក្លែងជាខ្មោច ពាក់កណ្តាលអាធ្រាត
ដើរ ស្រែកថាៈ មហារឈួររុងរឿង (ដោយសារស្តេច ឈឹង‑ស៊ឹន) ថែមទៀត រួចក៏អូសទាញបានប្រជាជន
ដែលជឿ អបិយជំនឿយ៉ាងច្រើន ឲ្យចូលរួមក្នុងចលនានេះ។
ចំណែកលីវ‑ប៉ាង បានប្រឌិតរឿងដោយនិយាយថាៈ ខ្លួនបានសម្លាប់ស្តេច ស ហើយតាំងខ្លួនជាស្តេច
ក្រហម និងនិយាយថែមទៀតថាៈ មានឆ្អឹងជាស្តេច។ របៀបនេះ ហើយក៏បោកប្រាស់ប្រជារាស្ត្រទាំង
នោះឲ្យជឿ ស្លុងទាំងងងឹតងងុលរង់ចាំដល់ពេលកំលាំងធំធាត់រឹងមាំហើយ ក៏លោតភ្លែត ពីមនុស្សដែល
ចូលចិត្តស្រីស្រាគ្មានទីពឹង ឡើងភ្លែតអង្គុយលើរាជបល្ល័ងតែម្តង។
បើពិនិត្យតាមសាច់រឿង គ្មានអ្វីគួរឲ្យសង្ស័យទេថាៈ ក្រុម លីវ‑ប៉ាង ។ល។ បានធំធាត់ឡើង ដោយសារ
តែផ្តើមចេញពីការ ” ប្រឌិតរឿង” តែប៉ុណ្ណោះ។ ពួកគេចេះប្រើឱកាសតាមទំនៀមទម្លាប់នាពេលនោះ។
បើឥឡូវនិយាយពីរៀងនេះ ពិតជាគួរឲ្យអស់សំណើចណាស់តែពួកគេបាន” ឆ្លងសមុទ្រ” រួចផុតទៅហើយ។
តែពេលនេះ បើមានអ្នកណាម្នាក់រៀនធ្វើតាមវិធីនេះសារឡើងវិញម្តងទៀតប្រហែលជាអាចត្រូវបញ្ជូនឲ្យចូល
មន្ទីរពេទ្យឆ្កួតមិនខាន។ហេតុនេះត្រូវដឹងថាៈត្រូវប្រឌិតរឿងតាមកាលៈទេសៈ បើមិនមែនអ្នកចេះ ឬអ្នកជំនាញទេ
មិនគួរប្រថុយអនុវត្តនោះទេ។
មានរឿង “គ្មានតែអាចបង្កើតឲ្យមាន” មួយដែលអាចចាត់ទុកថាពីមុនកម្រនឹងជួបឥឡូវក៏ មិនដែលប្រទះ រឿងនោះគឺ៖
‑ចាង‑យី នាសម័យ ចាន់‑គួក បានរៀន ” វិធីរាតត្បាត” មួយគម្ពីរ បានដឹកនាំគ្នាមួយចំនួនរត់ទៅនគរឆ ដើម្បី
ស្វែងរកលាភសក្ការៈ ព្រោះតែរកខ្សែររយៈចូលគាល់ស្តេចមិនបាន ក៏ត្រូវរស់នៅទាំងត្រដរក្នុងនគរឆ ជីវភាពយ៉ាប់
យឺនពេកក្រៃ អ្នកដែលរត់មកតាមជាមួយទ្រាំតទៅទៀតលែងបានហើយ ក៏រអ៊ូរទាំថា៖ចង់ត្រឡប់ទៅផ្ទះវិញ។
ឃើញបែបនេះចាង‑យី ក៏និយាយទៅកាន់ពួកគេថាពួកឯងកុំបារម្ភអីគ្មានចោទបញ្ហាអ្វីទាំងអស់ ណែ៎ទ្រាំប៉ុន្មានថ្ងៃទៀតទៅ
មិនមែនយើងនិយាយអួតទេក្រោយពេលដែលយើងបានជួបស្តេចហើយធានាថាពួកឯងពិតជាស៊ីមិនអស់ ផឹកមិនខ្វះ បើមិនដូចពាក្យយើងថាទេ ពួកឯងវាយឲ្យបាក់ធ្មេញមុខរបស់យើងតាមសប្បាយទៅចុះ។
ពេលនោះស្តេចឆ កំពុងតែពេញស្រឡាញ់ស្រីស្នំពីររូប ម្នាក់គឺណាន‑ហូវ ម្នាក់ទៀតគឺជឹន‑ស៊ីវ ។
ថ្ងៃមួយចាង‑យី ក៏បានជួបនិងស្តេចឆ តែស្តេចឆមិនពេញចិត្តនឹងគេទាល់តែសោះ។ ចាង‑យីនិយាយ៖
‑ទូលបង្គំមកដល់ទីនេះយូរណាស់ដែរ ហើយព្រះអង្គមិនប្រទានកិច្ចការអ្វីតិចតួចដល់ទូលបង្គំសោះ ប្រសិនបើ
ព្រះអង្គពិតជាមិនពេញព្រះទ័យនឹងទូលបង្គំមែន សូមតែព្រះរាជានុញ្ញាតិឲ្យទូលបង្គំចាកចេញពីទីនេះទៅចុះ ទូលបង្គំនឹងទៅនគរជីនមួយជើងសាកមើលក្រែងលរទីនោះមានឱកាសគ្រាន់បើ។
‑ល្អណាស់តាមចិត្តឯងចុះ! ស្តេចឆរបន់ឲ្យគេចាកចេញភ្លាមៗកាន់តែឆាប់កាន់តែល្អក៏ឆ្លើយយល់ព្រមភ្លាមតែម្តង។
‑ពិតហើយ ទោះបីទីនោះមានឱកាសក្តី ទូលបង្គំត្រូវតែត្រឡប់មកវិញម្តងទៀត តើព្រះអង្គ ត្រូវការអ្វីពីនគរជីនខ្លះឬទេ? ឧទាហរណ៍៖ ‑ផលិតផលពិសេសនៅទីនោះពេលត្រឡប់មកវិញទូលបង្គំនិងជួយនាំយកមកថ្វាយតែម្តង។
ស្តេចឆរ សម្លឹងមើលដោយមិនសប្បាយចិត្ត និយាយយ៉ាងសោះកក្រោះ.
‑មាសប្រាក់កែវកង ភ្លុកដំរីស្នែងខ្ទីង នគរយើងមានមិនខ្វះ ចំពោះរបស់របរនគរជីនគ្មានអ្វីគួរឲ្យចាប់អារម្មណ៍ទេ ។
‑ព្រះអង្គពិតជាមិនចូលចិត្តនារីរូបស្រស់នៅទីនោះមែនឬ? សំដី មួយម៉ាត់នេះដូចចរន្តអគ្គីសនី ឆក់អារម្មណ៍ស្តេចឆ ភ្លាម ព្រះភ័ក្រដ៏តឹងតែង ក៏ស្រាប់តែធូរខ្សុយមកវិញ ព្រះនេត្រហាក់មានពន្លឺ។
ប្រញ៉ាប់សួរ៖
‑ថាម៉េច ឯងនិយាយពីស្អីហ្នឹង?
‑ទូលបង្គំនិយាយពីនារីរូបស្រស់នៅនគរជីន។ ចាង‑យី និយាយធ្វើឬកបែបត្រឹមត្រូវហើយថែមទាំងបរិយាយដោយ
វាសវៃ ឆ្ការដៃឆ្ការជើងធ្វើភ្នែកទៀតផង។
‑អឺពិតជាប្លែកណាស់ ស្អាតអស្ចារ្យ នារីនៅនគរជីន នគរជីន សំបូរណាស់ នារីម្នាក់ណាដែលថាមិនស្អាត
ដូចទេពអប្សនោះ? មុខឡើងក្រហមសាច់សររលោងឡើងខ្ចីសក់ខ្មៅភ្លឺរលើបដំណើរជាទីគយគន់ សំឡេងពីរោះជាង
កណ្តឹងមាសទៅទៀត បើសិនជាផ្តូរនឹងផ្កា ផ្កាពិតជារុះរោយបើផ្តូរនិងខែ ខែពិតជាអាប់រស្មី ស្អាត…ពិតជាស្អាតណាស់…….។
ព្រះនេត្ររបស់ស្តេចឆវិលវល់ទៅមកតាមដៃរៀបរាប់របស់ ចាង‑យី សូម្បីតែមាត់ក៏បិទលែងជិតទៅហើយ
រួចព្រះអង្គមានបន្ទូល៖
‑ត្រូវត្រូវ ពិតជាត្រូវ នគរយើងជាតំបន់ចុងកាត់មាត់ញកដាច់ស្រយាល យើងក៏មិនធ្លាប់ជួបប្រទះក្មេងស្រីនគរ
ជីនដែរ កុំតែបានឯងរំលឹក កុំអីយើងពិតជាភ្លេចឲ្យឈឹងតែម្តង បើអីចឹងឯងប្រញ៉ាប់ទៅធ្វើកិច្ចការហ្នឹងទៅ
ទៅនាំយកផលិតផលពិសេសទាំងនោះ ត្រឡប់មកឲ្យយើងវិញកុំខាន។
‑ក៏ប៉ុន្តែ……..។
‑ចាំបាច់និយាយស្អី រឿងលុយកាក់ ចាំបាច់ត្រូវតែប្រើហើយ ។
ស្តេចឆ ក៏ប្រទានប្រាក់កាសយ៉ាងច្រើនឲ្យទៅ ចាង‑យី ហើយបញ្ជាក់ថា ប្រញ៉ាប់ទៅបំពេញកិច្ចការនេះឲ្យ
រហ័សរហួន។
ចាង‑យី ក៏មានចេតនាផ្សព្វផ្សាយរឿងនេះ រឿងនេះក៏បានលេចឮដល់ស្នំណាន‑ហូវ និងជិន‑ស៊ីវ អ្នកទាំងពីរ
មានការបារម្ភយ៉ាងខ្លាំងក៏ប្រញ៉ាប់ប្រញ៉ាល់ ចាត់មនុស្សឲ្យទៅទាក់ទងចាង‑យីប្រាប់ថា៖
‑ពួកខ្ញុំឮថាលោកម្ចាស់ បានទទួលបញ្ជាពីព្រះអង្គទៅទិញទំនិញពិសេសពីនគរជីន ទើបខ្ញុំស្កាត់មកជួប
ដើម្បីជូនសោហ៊ុយខ្លះគ្រាន់ធ្វើដំណើរតាមផ្លូវ។ ហេតុនេះចាង‑យី ក៏ក្បៀសបានមួយចំនួនទៀត។
ថ្ងៃនេះត្រូវដល់ពេលលាស្តេចឆ ចេញដំណើរហើយ តែចាង‑យីធ្វើឫកដូចជាមិនដាច់អាល័យទាល់តែសោះ រួចនិយាយថា៖
‑ទូលបង្គំទៅនគរជីនលើកនេះ ផ្លូវវែងឆ្ងាយណាស់ដំណើរក៏មិនសូវស្រួល មិនដឹងថាថ្ងៃណាទើបអាចត្រឡប់មកដល់វិញទេ
ហេតុនេះ សូមព្រះអង្គព្រះមេត្តាប្រទានស្រាដល់ទូលបង្គំពីរបីកែវគ្រាន់ជាការលើកទឹកចិត្ត !
‑បាន! បាន! ស្តេចឆរហៅគេចាក់ស្រាឲ្យយ៉ាងរូសរាន់។ ចាង‑យី ផឹកអស់ជាច្រើនកែវមុខឡើងក្រហម ឆ្លៀតឱកាសនេះ ក៏ធ្វើឫកធ្វើពារថ្វាយបង្គំស្តេចឆ រួចស្នើសុំម្តងទៀត៖
‑ទីនេះគ្មានអ្នកផ្សេងហ៊ានសុំការយោគយល់ពីព្រះអង្គទេ សូមព្រះអង្គមេត្តាហៅអ្នកជិតដិតបំផុត ជូនស្រាដល់ទូលបង្គំខ្លះទៀត ជាការលើកទឹកចិត្តបន្ថែមឲ្យកាន់តែក្លៀវក្លា។
‑មិនអីទេ គ្មានបញ្ហាឲ្យតែឯងឆាប់បញ្ចប់ភារៈកិច្ចទៅបានហើយ។ ដោយយល់មុខ”ទំនិញពិសេស” ស្តេចឆ ក៏បានហៅស្នំជាទីស្រឡាញ់ទាំងពីរឲ្យចេញមកចាក់ស្រា ជូនដំណើរចាង‑យី។
គ្រាន់តែក្រឡេកឃើញភ័ក្រភ្លាម សូម្បីតែស្រាក៏ចាង‑យីលែងហ៊ានផឹកដែរ គ្រឹបលុតជង្គង់មុខស្តេចឆ ក្រាបក្បាល់
ដល់ដីហើយនិយាយថា៖
‑សូមព្រះអង្គសម្លាប់ទូលបង្គំចុះ ទូលបង្គំបានបោកប្រាសព្រះអង្គហើយ។
‑រឿងអីទៅ ? ស្តេចឆ ភ្ញាក់ក្រញ៉ាង ។
ចាង‑យី តប ៖
‑ទូលបង្គំដើរមួយចំហៀងផែនដីទៅហើយ មិនដែលឃើញស្រីណាស្រស់ស្អាតស្មើរនឹងស្នំឯករបស់ព្រះអង្គ
ទាំងពីរនាក់នេះទេ ពីមុនទូលបង្គំបាននិយាយថានិងទៅជួយទិញ ” ទំនិញពិសេស” នៅនគរជីន ដោយហេតុពុំដែលឃើញស្នំឯកទាំងពីរឥឡូវដល់បានឃើញហើ់យយល់ថាគឺជាការបោកប្រាស់ព្រះអង្គ
ដូច្នេះទូលបង្គំគួរតែស្លាប់ !
ឮនិយាយបែបនេះ ទើបស្តេចឆរ បន្ធូរខ្យល់ ហើយមានបន្ទូលទៅកាន់ ចាង‑យីៈ
‑យើងស្មានតែរឿងស្អី! បើអីចឹងឯង មិនចាំបាច់ចេញដំណើរទេ ហើយក៏មិនបាច់បន្ទោសខ្លួនឯងដែរ យើងក៏ដឹងដែរ
ថាក្រោមមេឃលើដីនេះ ពិតជាគ្មាននារីណាស្អាតដូចស្នំសំឡាញ់យើងទាំងពីរនេះទេ មែនឬមិនមែន? ហើយក៏ម៉ិចភ្នេកធ្វើមុខដាក់ស្នំទាំងពីរណាន‑ហូវនិងជីន‑ស៊ីនក៏ញាក់ភ្នែកសងមកវិញហើយបញ្ចេញសូរស័ព្ទៈ
‑អ៊ឹ!
ចាប់ពីពេលនោះមកស្តេចឆ ក៏បានផ្លាស់ប្តូរឥរិយាបថចំពោះចាង‑យី។ ចាង‑យីក៏បានរស់នៅយ៉ាងសុខសាន្តតរៀងទៅ ៕
No comments:
Post a Comment