Tuesday, December 24, 2013

ល្បិចទល់មេឃ៤ ៖ចាប់ចោរ ត្រូវចាប់មេ

ពាក្យថា “ចាប់ចោរត្រូវចាប់មេ” តាមសុភាសិតមួយសរសេរថា៖
យឹតធ្នូរត្រូវយឹតឲ្យខ្លាំង ប្រើព្រួញត្រូវប្រើព្រួញវែង បាញ់មនុស្ស
ត្រូវបាញ់សេះជាមុន ចាប់ចោរត្រូវចាប់មេ។ បានន័យថា ៖
បើសិនធ្វើកិច្ចការអ្វីមួយ ត្រូវតែដាក់ចិត្ត អនុវត្តតាមលំដាប់
លំដោយនៃកិច្ចការ ក៏ប៉ុន្តែបើប្រើជាល្បិចកលដើម្បីយក
ចាញ់ឈ្នះ គឺមិនដូច្នោះទេ ក្នុងពេលប្រយុទ្ធ ចាំបាច់ត្រូវតែវាយ
សំដៅចំណុចសំខាន់របស់សត្រូវ ឬបញ្ជាការរបស់សត្រូវ ឲ្យតែ
អាចកំទេចបានមេដឹកនាំរបស់សត្រូវហើយ ពេលនោះអង្គការ
ចាត់តាំងនោះ ប្រៀបបាននិងសត្វពស់ដែលគ្មានក្បាល សភាព
ជ្រួលច្របល់និងកើតមានឡើង…។
ដែលហៅថាមេដឹកនាំ គឺសំដៅលើជនមានអំណាចពិតប្រាកដ
និង មានឥទ្ធិពលលើគ្រប់គ្នា បើគ្មានល័ក្ខខ័ណ្ឌ បែបនេះទេ
ទៅបីជាគេមានតួនាទីធំប៉ុណ្ណា ក៏គ្មានប្រយោជន៍ដែរ។ ដូចជា
ក្នុងជំនាន់ សាម­កុក ស្តេចឡឹកី ដឹងតែពីរឿងស្រីស្រា ព្រះនាម
អាតូវ ធំបានប្រយោជន៏អ្វី? បានអំណាចនៅដៃហើយ បែរជា
បន្ថែមបន្ទុកនគរទៅវិញ ដឹងតែពីចំណាយចាយមិនដឹងមុខ
មិនស្មើនិង ជូ­កឹលៀង (ខុង ម៉េង) ដែលជាថ្នាក់ក្រោម ជាអ្នក
ទទួលបន្ទុករ៉ាប់រងសុខទុក្ខរបស់នគរ តែងជាចំណុច “ ស៊ីបឬ
ប្រហារ “ របស់នគរជាសត្រូវ។
មេដឹកនាំ គឺជាបេះដូងនៃអង្គការចាត់តាំងមួយ គឺជាដួងវិញ្ញាណ
នៃអង្គការប្រមូលផ្តុំនោះ អាច “ ចាប់មេ “បាន ពិតជាអាចធ្វើឲ្យ
អង្គការចាត់តាំងនោះ ច្របូកច្របល់ បំផ្លាញបាននូវសកម្មភាព
និងបណ្តាញខ្សែរយៈ…យ៉ាងហោចណាស់ ក៏អាចធ្វើឲ្យផ្ទៃក្នុង
មានការប្រែប្រួលដែរ។
មធ្យោបាយ (ចាប់មេ) មានការប្រែប្រួលរាប់មិនអស់  មិនថាប្រើ
បញ្ញាឬអាវុធ (ឲ្យតែអាចសម្រេចបាន តាមគោលបំណង)
ធម្មតាទេ ត្រូវតែប្រើ (មធ្យោបាយមិនរើសមុខ) ទោះបីត្រូវប្រើវិធី
ឆក់ប្លន់ក៏ដោយចុះ។ ដូចជា ជំនាន់ សាម­កុក ឆាវឆាវ ប្រើល្បិច
ចាប់បង្ខំស្តេច ដើម្បីបង្រ្កាបដល់បណ្តាស្តេចក្រាញ់។ ឈីនក្វៃ
ក្លែងផ្លាកបញ្ជា មាស១២ កោះមេទ័ពស្មោះត្រង់ យៀកហ្វី មកវិញ
ដើម្បីសម្លាប់។ នេះហៅថាការប្រើល្បិចរស់រវើក គឺមិនត្រូវអនុវត្ត
ដោយឬកស្លូតនោះទេ ចង់និយាយថា អ្នកណាក៏ចេះលេង
ល្បែងសៀកដែរ តែបច្ចេកទេស និងការប៉ិនប្រសប់ គឺ ខុស
និយាយរួមគោលបំណងនៅត្រង់ចាប់ “ មេ “ ។
ដូច្នេះ ទោះបីជាត្រូវប្រើល្បិចកលហ៍ឆ្ពិនភ្នែកបោកប្រាស់បែបណា
ក៏ដោយឲ្យតែអាចសំរេចតាមគោល បំណង គឺជាការស្រេច ។
 “ ចាប់មេ “ ចាត់ទុកថាជាចំណោទមួយ តើត្រូវទៅចាប់របៀបណា?
ពិតហើយ គឺត្រូវប្រើល្បិចគ្រប់បែបយ៉ាងទាំងអស់ (កំបាំងមេឃឆ្លងសមុទ្រ)
(បញ្ឆោតខ្លាចេញពីភ្នំ) ឬក៏ (ល្បិចស្រីស្រស់) ។ល។ និយាយរួម
គឺត្រូវតែប្រើល្បិចទៅតាមចរិតមនុស្ស ពិនិត្យ និងអនុវត្តតាម
សភាពការណ៍ជាក់ស្តែង។
ដើម្បីទប់ទល់ជាមួយ “ មេ “ ដែលជាអ្នកក្លាហាន
គ្រាប់មីននិងដុំអំបោះ មានប្រសិទ្ធភាពដូចគ្នា កេរ្តិ៍ឈ្មោះ
និងផលប្រយោជន៍សំខាន់ដូចគ្នា ពិសេសគឺ “ស្រីស្រស់”
គឺមានអានុភាពខ្លាំងជាងគ្រាប់បរិមាណូទៅទៀត
ប្រើល្បិចស្រីស្រស់ចាំបម្រើ “ ប្រសើរជាងប្រើក្បួន ”
ព័ទ្ធចាប់ដោយកម្លាំង “ បានឃើញហើយថា មានបទពិសោធន៍ជាច្រើន
ក្នុងប្រវត្តិសាស្រ្តកន្លងមក ដែលបានកត់ត្រាថា៖ អ្នកក្លាហាន
តែងចូលចិត្តស្រីស្រស់ ឬអ្នកក្លាហានស្លាប់ក្រោមកន្ទុយក្បិន។
ឧទាហរណ៍ ដើម្បីចាប់ស្តេច អ៊ូ­ហ្វាន់ឆុង បានប្រើសម្រស់នាង ស៊ី­ស៊ី
ទៅអូសទាញ ដើម្បីដណ្តើមរាបល្ល័ង្គពីស្តេច ឈុនស៊ីន­  
លីយាន បានបញ្ចុះបញ្ចូលប្អូនស្រីខ្លួនទៅធ្វើជាស្នំរបស់ស្តេច ឈុនស៊ីន
របៀបនេះគេហៅថា ចាប់ “ មេ “ ដោយប្រើយុទ្ធ វីធីទន់ភ្លន់
បំណងរបស់វានៅត្រង់ចាប់ “ ខួរក្បាល “ វិធីនេះប្រើក្នុងកិច្ចការ
នយោបាយមានច្រើនសន្ធឹកសន្ធាប់ ណាស់ នៅផ្នែកយោធា
ការប្រើវិធី(ចាប់មេ) នេះ រិតតែចាំបាច់ទៅទៀត។
នៅរជ្ជកាលម៉េង ពេលដែលស្តេចយីង­ជុង  ទើបឡើង
សោយរាជ្យ ពួកជនជាតិហ៊ូ ក៏បានចាប់ផ្តើមឈ្លានពាន
នៅតាមព្រំដែនដែរ នៅក្រោមការចាប់បង្ខំរបស់មន្រ្តីក្បត់ វ៉ាង­ជិន
ស្តេចម៉េងត្រូវបង្ខំព្រះកាយចេញធ្វើសឹកដោយផ្ទាល់
តែត្រូវជនជាតិហ៊ូ ដែលដឹកនាំដោយមេទ័ពយា­ស៊ាន
ប្រើសង្គ្រាមបណ្តាក់ កំទេចអោយបរាជ័យយ៉ាងធ្ងន់ធ្ងរ
ចំពោះកងទ័ពម៉េង ចាប់ស្តេច យីង­ជុង គឺបាន “ ចាប់មេ “
ជាស្រេច ជាបន្តរបន្ទាប់ជនជាតិហ៊ូបានធ្វើការគំរាម
កំហែងចំពោះរាជការម៉េង និងបានចាប់បង្ខំស្តេច យីង­ជុង
ធ្វើជាឧបករណ៍ទៅបង្រ្កាបគ្រប់ទិសទី ធ្វើឲ្យរាជការម៉េង
ឈឺក្បាលពេកក្រៃ ចាញ់ដឺដោយសារចំណាប់ខ្មាំងនេះ
ចង់ចរចារដោយសន្តិវិធី គឺពិតជាគ្មាន សង្ឃឹមទាល់តែសោះ
ចង់ប្រយុទ្ធក៏រអារ ព្រោះ “ មេ “ នៅក្នុងដៃរបស់សត្រូវ
បែបនេះរហូតដល់ស្តេចថ្មីឡើងសោយ រាជ្យ
(ព្រះនាមជីងចុងជាអ្នកស្នងរាជ) ទើបធ្វើការវាយបកឲ្យ
ពួក ហ៊ូ បរាជ័យចាប់បង្ខំពួកនោះអោយដោះលែង
ស្តេច យីង­ជុង ដែលគ្មានន័យ តែនៅមានតំលៃខ្លះ
ឲ្យវិលត្រឡប់មកវិញ។
ចម្លែក ពិតជាចម្លែកម្ចាស់ទន្លេម្តេចក៏អាចយកប្រពន្ធកើត?
ពិតជាមានអាថ៍កំបាំងអីហើយ អ្នកទាងអស់ គ្នានិយាយឲ្យ
បានក្បោះក្បាយបន្តិចមើល !
លោកម្ចាស់ ស៊ី­ម៉ឺន បាននិយាយដោយភ្ញាក់ផ្អើល ។
 មនុស្សម្នាក់់ក្នុងចំណោមនោះនិយាយ៖
­លោកម្ចាស់ទន្លេគឺជាអ្នកតាទន្លេ ល្បីនិយាយតៗគ្នាថា
អ្នកតានេះស្រឡាញ់ស្រីដែលស្អាតណាស់ ជារៀងរាល់ឆ្នាំ
ទាល់តែថ្វាយស្រីស្រស់ស្អាតមួយរូបជាដង្វាយ
ទើបអាចធានាទឹកភ្លៀងបានល្អប្រសើរ បើមិនដូច្នេះទេ
អ្នកតាទន្លេពិតជាខឹង និងបង្កើតជាទឹកជំនន់ ធ្វើឲ្យលិចលង់
ផលស្រូវ,តំណាំ,ផ្ទះសម្បែង,សត្វពាហៈនៈជាមិន ខាន។
            លោកម្ចាស់ស៊ី សួរបន្តរៈ
            ­តើជាស្នាដៃរបស់អ្នកណា?
            ­គឺជាស្នាដៃរបស់ជនមួយក្រុមដែលមានអំណាច
ឃុបឃិតជាមួយពួកសន្តិសុខនិងពួកអភិជនមួយចំនួន
ឆ្ហៀតពេលដែលប្រជារាស្រ្តកំពុងជួបការលំបាក
ដោយមូលហេតុនៅទីនេះ តែងកើមានគ្រោះធម្មជាតិ
ជាញឹកញាប់ផងនោះ គួបផ្សំនិងការប្រើអំណាច
តើមានអ្នកណាទៅដែលហ៊ានមិនអនុវត្តតាម ?
ប្រាក់កាសដែលពួកវាកៀបសង្កត់ យកបានពីប្រជារាស្រ្ត
ប្រាប់ថាជាការបង់ពន្ធ ក្រៅពីយកតិចតួចទៅដាក់ក្នុង
ឃ្លាំងរាជការ សល់ប៉ុន្មាន ពួកវាយក មកចែកគ្នា ទុកក្នុង
ហោប៉ៅរៀងៗខ្លួន និងទុកខ្លះធ្វើជាការចំណាយដល់អ្នកតាទន្លេ
ដែលត្រូវការប្រពន្ធ។ បានន័យថា៖ គ្មានប្រជារាស្រ្តណា
ហ៊ានតវ៉ាទេគឺស្រេចតែពួកវាធ្វើអ្វីតាមតែអំពើចិត្តបែបនេះទៅ
ម៉ែនទេ?
អា! អ៊ុំចាស់ម្នាក់ថ្ងូរ សាកគិតមើលចុះ នៅក្រោមលេសច្បាប់
និងការកៀបសង្កត់នៃអំណាចបុគ្គល តើអ្នកណាទៅដែលហ៊ាន
ហារមាត់តវ៉ានោះ? ម្យ៉ាងទៀតពួកគេចេះនិយាយបានល្អណាស់
លើកហេតុផលបានល្អណាស់ ថាធ្វើនេះសុទ្ធតែ ដើម្បីប្រជារាស្រ្ត
ទាំងអស់ ។ល។ រៀងរាល់រដូវពេលចុះស្ទូង ពួកក្រុមនោះ តែងតែ
ចេញដើររកនារីរូបស្អាតគ្រប់ទីកន្លែង ឲ្យតែឃើញនារីណារាងស្អាត
ក៏តាំងថា ពិតជាសក្កិសមធ្វើជាប្រពន្ធរបស់អ្នកតាទន្លេ
ចំពោះឪពុកម្តាយណា ដែលមិនយល់ព្រមឲ្យកូនទៅ ក៏ប្រឹងរកលុយ
រកកាក់សូក អង្វរឲ្យទៅរកអ្នកផ្សេងវិញទៅ អ្នកដែលគ្មាន
លុយកាក់សូក មានបញ្ជូនកូនឲ្យទៅតាមដំណើរតែម្តងទៅ
(ដោយក្តីឈឺចាប់បំផុត)  បានហើយ ពួកគេនឹងនាំក្មេងស្រីនោះទៅ
ស្នាក់នៅឯមាត់ទន្លេ ជម្រះកាយប្តូរសម្លៀកបំពាក់
ហើយជ្រើសរើសថ្ងៃល្អ តុបតែងនារីនោះឲ្យសមសួន
រួចចង នៅលើក្បូនដែលធ្វើអំពីស្មៅ ហើយបណ្តែតតាមទឹក
អណ្តែតបានបន្តិច ក្បូនស្នៅនោះក៏លិចបាត់ទៅ
បានន័យថានារីនោះបានក្លាយទៅជាប្រពន្វរបស់អ្នកតាទន្លេហើយ
មូលហេតុនេះហើយ បានជាអ្នកស្រុកដែលមានកូនក្រមុំ
បាននាំគ្នារើ រត់ចេញពីទីនេះ ទៅរស់នៅកន្លែងដ៏ទៃ
ដូចនេះហើយ បានជាមនុស្សនៅទីនេះ កាន់តែតិចទៅៗ ។
លោកម្ចាស់ស៊ី ស្តាប់បណ្តើរជ្រួញចញ្ចើមបណ្តើរក៏សួរបន្តរ ៖
    សភាពការណ៍ទឹកជំនន់នៅទីនេះយ៉ាងម៉េចដែរ ?
    ­មិនជាអ្វីទេតាំងពីរៀបការប្រពន្ធ ថ្វាយអោយអ្នកតាទន្លេ
    ជារៀងរាល់ឆ្នាំមក ទីនេះមិនដែលកើតមានគ្រោះទឹកជំនន់ទេ
    តែបើតាមការពិតស្ថានភាពដីនៅទីនេះខ្ពស់ គ្មានប្រភពទឹក
    ហើយក៏គ្មានទឹកជំនន់ដែរ តែបើមាន គឺគ្រោះរាំងស្ងួតទៅវិញទេ។
ល្អណាស់ លោកម្ចាស់ស៊ីបញ្ចប់សំដីជាចុងក្រោយ។
បើបានជាអ្នកតាទន្លេស័ក្តិសិទ្ធិបែបនេះទៅហើយ មេត្តាកុំភ្លេចថា
នៅពេលដែលអ្នកតារៀការគូស្រករថ្មី សូមទៅប្រាប់ខ្ញុំឲ្យដឹងផង។
ពិធីរៀបគូរស្រករថ្មីឲ្យអ្នកតាទន្លេ ក៏មកដល់ថ្ងៃកំណត់
ពួកតាៗប៉ុន្មាននាក់ ក៏រត់ទៅប្រាប់លោកម្ចាស់ ស៊ី
ឲ្យចូលរួមតាមការផ្តាំផ្ញើរ។
ថ្ងៃនេះគឺជាថ្ងៃដ៏អធឹកអធម លោកម្ចាស់ស៊ីបានរៀបចំខ្លួន
យ៉ាងពិសេស ក្នុងសម្លៀកបំពាក់ជាមន្ត្រីរាជការទៅចូលរួម
ប្រជារាស្រ្តក្នុងស្រុកទាំងមូលក៏បានទៅចូលរួមយ៉ាងកុះករ
អ្នកស្រុកក្បែរគ្នាឮដំណឹង ក៏បាននាំគ្នាមក ចូលរួមយ៉ាង
ពពាក់ពពូនដែរ មនុស្សរាប់ពាន់អ្នកបានមកជុំគ្នាក្បែរមាត់ទន្លេ
ពិតជាអ៊ូអរមែន ។(ចៅមហា) ដែលជាអ្នកមានម្នាក់ បានគ្រាហ៍មេធ្មប់
ដែលជាម្ចាស់ពិធីចេញមក គឺជាយាយចំណាស់ម្នាក់ ដែលមាន
ទឹកមុខពោរពេញទៅដោយភាពអំនួត ខាងក្រោយគាត់
គឺជាសិស្សនារីមានគ្នាជាងម្ភៃនាក់ ក្នុងសំលៀកបំពាក់ដ៏ហ៊ឺហារ
ដៃកាន់កន្សែងនិងជើងពានសម្រាប់អុជធូប ហែរហមតាម
ពីខាងក្រោយ។
លោកម្ចាស់ស៊ីក៏ចាប់ផ្តើមសំនួរ៖
      សុំនាំស្រីក្រមុំដែលបំរុងរៀបការឲ្យអ្នកតាទន្លេនេះ
       អោយយើងមើលមុខបន្តិចបានឬទេ ?
 យាយធ្មប់មិនតបវិញទេ តែធ្វើជាសញ្ញាឲ្យកូនចៅនាំប្រពន្ធថ្មី
របស់អ្នកតាទន្លេ ឃើញថាក្នុងសម្លៀកបំពាក់ធម្មតា ហើយមិន
ឃើញជាស្អាតត្រង់ណាសោះ ថែមទាំងធ្វើទឹកមុខអោយជូរហួញ
ក៏និយាយទៅកាន់កូនចៅ ដែលឈរអម សងខាងយាយធ្មុបៈ
     អ្នកតាទន្លេគឺជាអ្នកតាដ៏ស័ក្តសិទ្ធ ប្រពន្ធរបស់លោកត្រូវតែ
ជានារីដ៏ស្រស់ស្អាតទើបស័ក្តសម នារីនេះ មានរូបរាង
មិនស្អាតទាល់តែសោះ មិនសមធ្វើជាប្រពន្ធរបស់អ្នកតាទន្លេទេ
ឥឡូវសូមលោកយាយធ្មប់ មេត្តាធ្វើដំណើរទៅប្រាប់ដំណឹងដល់
អ្នកតាទន្លេផងថា៖ យើងនឹងរកនារីដ៏ស្រស់ស្អាតមកថ្វាយ
តែសូមលើថ្ងៃថ្វាយទៅថ្ងៃក្រោយវិញ។
និយាយចប់ ក៏បញ្ជាអោយសេនាការពារឆ្វេងស្តាំ ចាប់យាយធ្មប់
បោះផ្លូងទៅក្នុងទន្លេតែម្តង អ្នកជុំ វិញភ្ញាក់ក្រញ៉ាងស្លេកមុខគ្រប់គ្នា
ចំណែកលោកម្ចាស់ស៊ី អង្គុយធ្វើហីដូចគ្មានកើតរឿងអីសោះ
មួយសន្ទុះក្រោយ និយាយ៖ ­យាយចាស់ធ្វើការមិនស្វាហាប់
ទាល់តែសោះ គ្រាន់តែឲ្យទៅជូនដំណឹងប៉ុណ្ណឹងសោះ
យូរណាស់ដែរហើយ នៅតែមិនឃើញត្រឡប់មកវិញទៀត
គួតែបញ្ជូនកូនចៅដែលមាំទាំ ឲ្យទៅតាមមើលក្រែរហ័សទាន់ចិត្តជាង។
និយាយចប់ ក៏បញ្ជាអោយសេនាចាប់នារីដែលនាំមុខគេបោះផ្លូង
ទៅក្នុងទន្លេទៀត។ មិនយូរប៉ុន្មានក៏ និយាយទៀតៈ ­យ៉ាងម៉េចអីចេះ
សូម្បីតែកូនចៅដែលឲ្យទៅតាមក្រោយ ក៏មិនឃើញត្រឡប់មកវិញដែរ
ចំជាយ៉ាប់ មែន ឲ្យម្នាក់ទៅទៀតមើល! បន្តបន្ទាប់នារីបីនាក់ត្រូវបាន
ទម្លាក់ទៅក្នុងទឹកទន្លេ តែពុំឃើញម្នាក់ណាត្រឡប់ មកវិញសោះ។
­អូ ! ត្រូវហើយ លោកម្ចាស់ស៊ីធ្វើដូចជាទើបនឹកឃើញរឿងអីៈ
     ­ពួកនាងៗគឺជាស្រីភេទ ពិតជាមិនចេះធ្វើការទេ អញ្ចឹងគួរតែឲ្យ
មនុស្សប្រុសទៅម្តង។ ហើយក៏ចង្អុលសំដៅជនអ្នកមាន ដែលហែរហម
តាមមេធ្មប់  ជននោះបំរុងនឹងនិយាយអង្វរទៅហើយ តែលោកម្ចាស់ស៊ី
បែជាស្រែកគំហកយ៉ាងខ្លាំងដូចរន្ទះ ៖
            ­ត្រូវគោរពតាមបញ្ជា ឆាប់ទៅឆាប់មកវិញ!
            មិនឲ្យឆ្លើយវិញទាន់ទេ សេនាក៏ចាប់លើកជននោះ បោះផ្លូវទៅក្នុង
ទន្លេបែកទឹកខ្ចាយពេលនោះ អ្នកមើល ម្នាក់ៗពិតជាភ្ញាក់ផ្អើលខ្លាំងណាស់
អ្នកនៅឈរជិតធ្វើភ្នែកស្លឺ  លានអណ្តាតថ្លែ ឯអ្នកមើលពីចំងាយ
ខ្សឹបខ្សៀវដាក់គ្នាឲ្យរងំ។
លោកម្ចាស់ស៊ីទាញអាវតំរង់មួកបន្តិច ហើយក៏ធ្វើគារវកិច្ចយ៉ាង
គោរពសំដៅទឹកទន្លេ រួចក៏នៅរងចាំដោយស្ងប់ស្ងៀម កន្លងបាន
មួយសន្ទុះ គាត់ហើបមាត់វាចារហាក់ដូចជារអ៊ូរទាំ៖
     ­លោកអ្នកមាននេះពិតជាមិនបានការ រាល់ថ្ងៃដឹងតែពីរឿង
គាបសង្កត់ឆក់ប្លន់កេងប្រវ័ញ្ចពីប្រជារាស្រ្ត ឃុបឃិតជាមួយមន្ត្រីខិលខូច
កិច្ចការតូចតាចប៉ុណ្ណឹងក៏ធ្វើមិនកើតដែរ ពិតជាចោរម្សៀតមែន។
ណ្ហើយ! ប្រហែលជាគាត់អាយុច្រើនធ្វើការមិនកើត ពួកក្មេងៗអស់ឯង
ទៅធ្វើការងារនេះឲ្យយើងម្តងមើល។ ហើយចង្អុលសំដៅពួកកម្លោះៗ
ក្រុមការពារ ។ គ្រាន់តែ ឃើញដៃចង្អុលសំដៅមក ពួកនោះភ័យ
ប៉ះសក់ ព្រលឹងរត់ចេញពីខ្លួន ហើយស្វាយមុខ ស្លេកមាត់គ្រប់គ្នា
ញើសហូរជោគខ្នង នាំគ្នាលុតជង្គង់គ្រឹប មុជងើបក្បាលបុកនិងដី
សុំក្តីអាសូរ ទឹកភ្នែកហូរជោគថ្ពាល់ ដូចជាត្រូវគេធ្វើបាបសម្បើមណាស់។
ណ្ហើយ! ចាំមួយសន្ទុះទៀតសិនក៏បាន! លោកម្ចាស់ស៊ឺ
និយាយម្នាក់ឯង។ មួយយាមបានកន្លងផុតទៅ លោក ម្ចាស់ស៊ី
ដកដង្ហើមវែង ហើយបែរមុខសំដៅបងប្អូទាំងអស់ ដែលមក
ចូលរួមក្នុងពិធី រួចនិយាយ៖
            ­ទឹកទន្លេហូរខ្មួខ្មាញ់ ហូរទៅមិនត្រឡប់ តើមានអ្នកតាទន្លេ
មកពីណា? យើងព្រមានឲ្យហើយ បើសិនជា មានការស្លាប់កូន
ចៅប្រជារាស្រ្ត ដោយវិធីនេះទៀត ពួកឯងទាំងអស់គ្នាត្រូវតែទទួល
ខុសត្រូទាំងស្រុង ។
   ­អគុណលោម្ចាស់ ពួកខ្ញុំសុទ្ធតែត្រូវគេបោកប្រាស់ទេ សុទ្ធតែធ្វើតាម
បញ្ជារបស់យាយធ្មប់នោះទាំងអស់។ ពួកគេឆ្លើយព្រមគ្នា។
    ­ចោរម្សៀត! លោម្ចាស់ស៊ីធ្វើទឹកមុខមាំហើយនិយាយស្តីប្រដៅ៖
មនុស្សណាដែលធ្វើការជាមួយមនុស្សអាក្រក់នោះ ?
ថ្ងៃនេះយើងលើកលែងទោសឲ្យពួកឯងម្តង
ទុកឱកាសឲ្យពួកឯងកែខ្លួនធ្វើជាមនុស្សល្អឡើងវិញ ។
            ­អគុណលោម្ចាស់!
    មេឃាតករប្រឌិតរឿងអ្នកតាទន្លេ បានស្លាប់បាត់ទៅហើយ
ដូច្នេះបើថ្ងៃក្រោយ អ្នកណារំលឹកពីរឿងអ្នកតាទន្លេចង់បាន
ប្រពន្ធទៀត អ្នកនោះត្រូវទៅជូនដំណឹងឲ្យអ្នកតាទន្លេមុនគេ។
បន្ទាប់មក លោមេស្រុកក៏បញ្ជាអោយរឹបអូសទ្រព្យសម្បត្តិ
ដែលមកពីការកែងប្រវ័ញឆក់ប្លន់ពីប្រជារាស្រ្ត សងទៅ
ឲ្យម្ចាស់គេវិញ ចំណែកសិស្សនារីទាំងនោះក៏ផ្សំផ្គុំឲ្យ
ពួកកម្លោះចាស់ទាំងនោះទៅ រឿងអាស្រូវបែបនេះ
ក៏ត្រូវបានបញ្ចប់។ អ្នកស្រុកអ្នកភូមិដែលរត់គេច ក៏បានវិល
ត្រឡប់មកកាន់ស្រុកកំណើតវិញជាបន្តបន្ទាប់ រស់នៅយ៉ាង
សុខសាន្តតរៀងទៅ។ លោកម្ចាស់ស៊ី ក៏បានសិក្សាស្រាវជ្រាវ
ភូមិសាស្ត្រដីនៅទីនោះ លើកទឹកចិត្តដល់បងប្អូន ឲ្យជីកប្រឡាយ
កាយប្រឡង់ សង់ទំនប់ ធ្វើទា្វរទឹកចំនួន១២ខ្សែ ចូលស្រោច
ស្រពវាលស្រែ ដោះស្រាយបាននូវគ្រោះរាំង ស្ងួត។
ចាប់តាំងពីពេលនោះមកប្រជារាស្រ្តនៅទីនោះ
ក៏បានរស់នៅក្នុងភាពសុខសាន្តរៀងរហូតមក ៕

No comments:

Post a Comment