ស្នេហាដែលកើតពីមនុស្សផ្សេងគ្នា នឹងតែងតែមានចរិតដោយឡែកពីគ្នា ។ ជួនកាលវាត្រូវបានគេ ប្រដូចទៅ នឹងខ្យល់ត្រជាក់ក្នុង រាត្រីរដូវក្តៅ ពេល ខ្លះជាខ្យល់ក្តៅធ្វើអ្នកទាំងពីរ មានអារម្មណ៍ឆាបឆេះ ហើយពេលខ្លះទៀតដូចជា ទ្រនំដ៏សុខសាន្ត ។ បើទោះជាអ្នកកំពុង ស្រឡាញ់បែបណាក៏ដោយ អ្នកវិទ្យា
សាស្រ្តនៅតែអាចបែងចែកស្នេហា ជាប្រភេទជាមូលដ្ឋានដូចខាងក្រោម៖
ស្នេហាជាមួយនឹងអារម្មណ៍ខ្លាំងក្លា
មនុស្សមួយចំនួន មានចិត្តត្រេកត្រអាល ជាមួយនឹងប្រភេទស្នេហាដែមានភាពពេញចិត្ត ពេញថ្លើម ច្រើន និងស្និទ្ធស្នាលរួមជាមួយអារម្មណ៍ រំជើប រំជួលខ្លាំងក្លា ។ នេះត្រូវបានគេមើលឃើញថា ជា មនោសញ្ចេតនា ដែលមានការរួមផ្សំនៃផ្លូវភេទ និងអារម្មណ៍រំជើបរំជួលពេញទំហឹង ។ បណ្តា មនុស្ស ដែលធ្លាប់ឆ្លងកាត់ស្នេហានេះ គឺចង់បានភាពជិតស្និទ្ធផ្នែករាងកាយ និងស្មារតី ជាមួយដៃគូ នឹងមាន ទំនោរ ធ្វើឲ្យស្នេហា កាន់តែអស្ចារ្យ ។ ភាពពេញដោយរ៉ូម៉ែនទិក ពេញចិត្តថ្លើម បង្កឲ្យមានអារម្មណ៍ ជ្រួលជ្រើមក្នុងពេលចាប់ផ្តើម នោះជាចំណុចពិសេស របស់មនុស្សដែលចូលចិត្ត មានស្នេហា ប្រភេទនេះ។
ស្នេហាដែលកើតឡើងបន្តិចម្តងៗ
ប្រភេទមនោសញ្ចេតនាដែលកើតមានឡើងជាជំហានៗបែបនេះ និងធ្វើឲ្យអ្នកបានដឹងពីភាគី ម្ខាង ទៀតថា តើស័ក្តិសមនឹងខ្លួនឬទេ? មុននឹងឈាន ដល់អារម្មណ៍ខ្លាំងក្លា ។ មនុស្សដែលមានស្នេហា ប្រភេទនេះ តែងចង់បានភាពស្មោះត្រង់និងរីកចម្រើនបែប “តក់ៗពេញបំពង” ទៅតាមពេលវេលា ។ ជាក់ស្តែងស្នេហាប្រភេទនេះ តែងកើតចេញពីបណ្តាមិត្តភក្តិជិតស្និទ្ធ ។
ស្នេហាឧត្តម
មូលដ្ឋានស្នេហាប្រភេទនេះ គឺការអធ្យាស្រ័យ និងស្រឡាញ់រាប់អាន។ពួកគេតែងចង់ បានការថែទាំ មនុស្សដែលខ្លួន ស្រឡាញ់ដូចជា ថែរក្សាកូន ក្មេង ឬឪពុករបស់ពួកគេដូច្នេះដែរ ។ ស្នេហាប្រភេទនេះ គឺពោរពេញទៅដោយភាពអស់ ពីចិត្តពីថ្លើម ហ្មត់ចត់ ការស្រឡាញ់ និងមេត្តាធម៌ព្រម ទាំង ឧត្តមគតិ ផងដែរ ។
ស្នេហាបែបហេតុផល
នៅក្នុងក្តីស្នេហាប្រភេទហេតុផលនេះ គឺគ្មានភាពខ្ពង់ខ្ពស់នោះទេ ជំនួសវិញគឺមានតែការក្រើនរំឮក ពិចារណាថា តើគួរធ្វើតាមសំណួមពរ ភាគីម្ខាង ទៀតឬអត់ ?
យោងតាមការសន្យា និងការដឹងច្បាស់ពីបណ្តាតម្រូវការទាំងនោះ គឺនឹងមានជីវិតយូរជាង ស្នេហាប្រភេទ រ៉ូម៉ែនទិក ឬក៏អាចរហូតដល់ ស្លាប់រៀង ខ្លួនទៀតផង ។ ស្នេហាបែបហេតុផលតែងតែស្មោះត្រង់និងជាក់លាក់ ។ បណ្តាមនុស្សដែលមានស្នេហា ប្រភេទនេះ តែង មើលដែលខ្លួនស្រឡាញ់ ក្នុងផ្លូវល្អជានិច្ច ។ ពួកគេមិនចេះភ័យខ្លាចពីការប្រែប្រួល ព្រោះយល់ថា នេះគឺជាឱកាសនិងឧបសគ្គរឹតតែជួយឲ្យពួកគេបានស្និទ្ធស្នាល និងយល់ ចិត្តគ្នាជាមុន ៕
No comments:
Post a Comment