Tuesday, December 24, 2013

ល្បិចទល់មេឃ២ ៖បង្រ្កាបមុនដើម្បីឈ្នះ


ល្បិច(វាយមុនឈ្នះ) ឬ(ធ្វើសកម្មភាពមុនដើម្បីបង្រ្កាប)គឺជាការិះរក
មធ្យោបាយដណ្តើមឱកាសឲ្យបានមុនគឺរហ័សជាងគូរប្រកួតមួយ
ជំហ៊ានតែមិនមែនបានន័យថាជាការប្រកួតប្រជែងដោយសន្តិវិធី
(អ្នកទៅដល់មុនឈ្នះ) នោះទេក៏ពុំមែនក្នុងស្មារតីព្រមព្រៀងគ្នា                
 (អ្នកទៅដល់មុនជាស្តេចអ្នកទៅដល់ក្រោយជាមន្រ្តី) ក៏ទេដែរ។
ពីព្រោះ(បង្រ្កាបមនុស្ស) ដើម្បីឈ្នះគឺត្រូវតែ(ធ្វើសកម្មភាពមុន)                        
ពេលនោះធម្មតាទេវាត្រូវតែមានការប្រយុទ្ធគ្នា ដ៏ស្វិតស្វាញមួយ
បើមិនជោគជ័យគឺបរាជ័យដូចច្នេះអ្វីដែលហៅថាៈ យុត្តិធម៌,
ការស្រឡាញ់, ធម៌មេត្តាឬការអាណិតអាសូរវាមិនអាចកើមានឡើង
នៅក្នុងចន្លោះរវាងយើងនិងសត្រូវជាដាច់ខាត។ ក្រឡេកមើលប្រវត្តិសាស្រ្ត
សម្លឹងមើលពិភពលោកស្ទើរគ្មានមនុស្សណាគ្មានមនុស្សណាម្នាក់
ដែលថាគ្មានគំនិតចង់“ លេបផលម្នាក់ឯង“ នោះទេ ពេលណាក្តី
ទីណាក៏ដោយ សុទ្ធតែមានរឿងបែបនេះកើតឡើង។ ឲ្យតែមានការដណ្តើម
ត្រូវមានការ(បង្រ្កាប)  ដណ្តើមធំ(បង្រ្កាបធំ) ដណ្តើមតុច“ បង្រ្កាបតូច“
ទោះបីជាត្រូវបង្ហូរឈាមក៏ដោយចុះនិយាយរួម(របស់យើង, ត្រូវតែជារបស់យើង
របស់អ្នកឯង ក៏ត្រូវតែក្លាយជារបស់យើង)វត្ថុបំណងបែបនេះ  គឺផ្តើម
ចេញពី ប្រភព “អាត្មានិយម“  នោះឯង ។
អាត្មានិយម វាជាចរិតធម្មជាតិរបស់មនុស្ស ក៏ជាភាពស្មុគស្មាញ
ដែលបន្តរបន្សល់នៅក្នុងសង្គមប្រវត្តិណសាស្ត្រកន្លងមកដែលហៅថា៖
(មិនលំអៀងមិនអាត្មានិយម) វាគ្រាន់តែជាភាសារបោកប្រស់ និងជាសំដី
និយាយឲ្យពិរោះស្តាប់របស់មនុស្សដែលក្រោយពីបានបាយយ៉ាងពេញមាត់
ផឹកយ៉ាងពេញពោះតែប៉ុណ្ណោះការនិយាយឲ្យពិរោះស្តាប់ វាមិនធ្វើឲ្យខូច
ផលប្រយោជន៍ខ្លួនទេ តែវាអាចប៉ះពាល់ដល់អ្នកដទៃ។ 
ធ្វើសកម្មភាពមុនដើម្បីបង្រ្កាបវាជាវិធី“ រហ័សវៃយឺត“ តែត្រូវវាយរបៀបណា?                                                                    
គឺត្រូវមើលថា អ្នកដែលត្រូវវាយជាមនុស្សប្រភេទណាមានស្ថានភាពយ៉ាងម៉េច?
រឿងបែបនេះមាន កើតឡើងច្រើនណាស់ ឲ្យតែយក ចិត្តទុកដាក់តាមដាន
ហើយមានការសម្រេចចិត្តនិងស្មារតីឈានទៅ មុខពិជាអាចធ្វើបានយ៉ាងល្អ ។
ឱកាសដែលអាចប្រើប្រាស់ល្បិចកលនេះមានគ្រប់ពេលវេលាចំណែកនៅក្នុង
ប្រវត្តិសាស្រ្តដែល បានកត់ត្រាទុកភាគច្រើនសុទ្ធតែជា ប្រភេទរឿង
ដែលទាក់ទងនិងកិច្ចការយោធា ឬ កិច្ចការនយោបាយ ។ រឿងឆ្ងាយមិនបាច់និយាយ
ទីរហោឋានពេកមិនបាច់រំលឹក និយាយតែចំពោះអ្នកដែលយើងធ្លាប់ដឹងធ្លាប់ឮ
ដូចជាលី-ស៊ឺម៉េងដណ្តើមយកក្រុងវូម៉ែនអ៊ូ-ជឺធៀនកំទេចស្តេចលី-លូវេជិនប្លន់រាជ
បល្ល័ងម្ចាស់ក្សត្រី។ ឈឺ-ស៊ីសម្លាប់គួង-ជូ,ខុង-ម៉េងប្រើបញ្ញាដណ្តើមយកខេត្តហាន
-ជុងស៊ឺ-ម៉ាកាយប្រើល្បិចចាប់ម៉ឺងតាក់ គឺសុទ្ធតែប្រើវិធី(រហ័សវៃយឺត) ដណ្តើម
យកជោគជ័យ។មានរឿងដ៏គួរឲ្យចាប់អារម្មណ៍មួយទៀតគឺ(ប៉ានឆាវបង្រ្កាបតំបន់ ស៊ី-អ៊ី) ។
(ប្រវត្តិពិត) ប៉ានឆាវនារជ្ជាកាលហា គឺជាយុវជនម្នាក់ដែលមានចិត្តអង់អាច និង
សេចក្តីក្លាហាន ក្រោយពី“ ក្រវាត់ជក“ បំណងចង់ធ្វើឲ្យុខ្លួនល្បីឈ្មោះនៅនគរ
ក្រៅចង់សម្រេចកិច្ចការអ្វីមួយឲ្យវាល្បីល្បាញខ្ទរខ្ទាដល់ដល់ព្រះនគរ ។
មានម្តងនោះស្តេចហានបានតែងតាំងគេជាជំនួការអមជាមួយ
លោកគួ-ស៊ុនតំណាងរាជទៅស៊ី-អ៊ី(ក្នុងតំបន់ស៊ីងជាងបច្ចុប្បន្ន)                                                          
ពួកគេបានទៅដល់នគរជីន-សាននគរនេះជានគរជិតខាងជាមួយនគរ
សុង-លួជាចំណុចដែលអាណាចក្រកហាន និងនគរ សុង-លូ  កំពុងតែដណ្តើមគ្នា ។                                                                                ស្តេចនគរនេះព្រះនាមសឺនៅក្រោមការគំរាមកំហែងរបស់នគរធំទាំងពីរស្តេចសឺ
មិនអាចសម្រេចចិត្តបានថាគួរចងសម្ព័ន្ធ និងនគរណាមួយឡើយថ្ងៃនេះឃើញ
តំណាងរាជទូតនគរហានមដល់ស្តេចសឺទទួលយ៉ាងរាក់ទាក់និងជិតដល់បំផុត
ហើយគិតថា៖និងឆ្លៀតឱកាសនេះកសាងទំនាក់ទំនងជាមួយនគរហានតែម្តង។
មិនបានប៉ុន្មានថ្ងៃផង ភាពរាក់ទាក់បែបនេះ ស្រាប់តែប្រែក្លាយទៅ
ជាសោះអង្គើយ។
ប៉ាន់-ឆាវឃើញសភាពបែបនេះយល់ថាវាខុសប្លែកពីធម្មតាក៏កើត
ការសង្ស័យរួចក៏និយាយទៅកានកូនចៅដែមកជាមួយ៖
-ពិតជាចម្លែកណាស់បងប្អូនចាប់អារម្មណ៍ទេមុននេះស្តេចជីង-សាន
ទទួលពួកយើងរាក់ទាក់បំផុតឥឡូវស្រាប់តែផ្លាស់ប្តូរមកសោះអង្កើយរឿងនេះ
ប្រាកដជាមានមូលហេតុអ្វីហើយខ្ញុំគិតថា៖ប្រហែលជាខាងនគរ សុង-លូ                                                                បានបញ្ជូនរាជទូតមកដល់ទីនេះហើយ ឥឡូវពិតជាកំពុងធ្វើការប្រកួតប្រជែង
ជាមូយពួកយើងខាងការទូត ដែលធ្វើឲ្យស្តេចជីង-សានរារែកក្នុងព្រះទ័យ
មិនអាចសម្រេចចិត្តថាគួរតែដើរតាមផ្លូវណាតាមផ្លូវហានឬក៏ផ្លូវសុង-លូ?
ពិសេស ការប្រកាន់ឥរិយាបថរបស់ ពួកគេ អាចសំគាល់បានយ៉ាងងាយបំផុត ។
ប៉ាន-ឆាវបានធ្វើការវិភាគសភាពការណ៍បែបនេះអ្នកទាំងអស់គ្នាក៏ឯកភាព
តាមការយល់ឃើញរបស់គេដែរ ប៉ាន់-ឆាវ បន្តរ៖ -បើដូចច្នេះមែនពួកយើង
កំពុងតែថិតនៅក្នុងស្ថានភាពដ៏គ្រោះថ្នាក់ហើយ។ ប៉ាន-ឆាវក៏ប្រញ៉ាប់ហៅ
អ្នកបំរើដែលជាជនជាតិ  ហ៊ូនោះឲ្យចូលមកជួបរួចគំរាម៖ -យើងមានពាក្យខ្លះ
សួរឯងឯងត្រូវឆ្លើយឲ្យបានច្បាស់និងស្មោះត្រង់បំផុតយើងនិងឲ្យរង្វាន់ឯង
យ៉ាងពេញចិត្តបំផុត យើងនិងកាប់ឯងឲ្យដាច់ជាពីរកំណាត់ស្តាប់បានទេ?
ប្រាប់មក! តើពួករាជទូតសុង-លូមកដល់ប៉ុន្មានថ្ងៃហើយ មានគ្នាប៉ុន្មាននាក់
ឥឡូវស្នាក់នៅកន្លែងណា? ជនជាតិហ៊ូនេះជាមនុស្សដំឡូងមូសស្រាប់
គ្រាន់តែត្រូវប៉ាន់-ឆាវ គំរាមប៉ុណ្ណឹងភ័យឡើងរួញខ្លូនដូចឌុកឌឿ ក៏រៀបរាប់ប្រាប់
ប៉ាន-ឆាវ គ្មានចន្លោះ ។
ស្តាប់ចប់ប៉ាន-វយល់ថាសភាពការណ៍ពេលនេះពិតជាធ្ងន់ធ្ងរទឹកឡើង
ដល់ច្រមុះភ្លើងឆេះដល់ចិញ្ចើមហើយក៏ប៉ុន្តែគេគ្មានតក់ ស្លុតបន្តិចបន្ទួចឡើយ
ពេលនេះនៅជាមួយគេមានកម្លាំងទ័ពតែ៣៦នាក់ប៉ុណ្ណោះប៉ាន់-ឆាវ ប្រមូលផ្តុំ
ពួកគេទាំងអស់ឲ្យជុំគ្នា…….។ ហើយក៏បើកអង្គប្រជុំជាំបន្ទាន់មួយជាតំបូង
គឺចាប់ជនជាតិហ៊ូនោះចងទុកមួយកន្លែងការពារកុំឲ្យទៅរាយការណ៍                                                       បន្ទាប់មកក៏ក្រាលកន្ទេលអង្គុយផឹកផ្ទាល់ដីតែម្តង ។
កំពុងតែផឹកយ៉ងសប្បាយស្រាប់តែប៉ាន់-ឆាវងើបឈរឡើងរួចនិយាយ
ទៅកាន់អ្នកទាំងអស់គ្នាដោយក្តីរំភើបៈ -ពួកយើងជាជនជាតិហានហេតុអ្វីបាន
ជានាំគ្នាមកដល់វាលខ្សាច់នេះ? គឺចង់សម្រេចកិច្ចការខ្លះដល់នគរប្តូរ                    
យកផលប្រយោជន៍តិចតួចក៏ប៉ុន្តែពេលនេះពួកយើងត្រូវឡោមព័ទ្ធហើយទៅមុខ
ក៏មិនរួចថយក្រោយក៏មិនកើតពេលទើប មកដល់ស្តេចជីងគួសមយ៉ាងណា
ចំពោះពួកយើងនោះទាំងអស់គ្នាដឹងស្រាប់ហើយប៉ុន្មានថ្ងៃនេះ ខាងសុង-លូ
ក៏បានបញ្ជូនរាជទូត មកដល់ដែរអាកប្បកិរិយារបស់គេក៏ផ្លាស់ប្តូរទៅជា
សោះអង្គើយនេះសរបញ្ជាក់ឲ្យឃើញថាគេពិតជាមានគំនិតមិនល្អ
ចំពោះពួកយើងហើយបើសិនជាគេដើរមួយជំហ៊ានទៀតគឺចាប់បញ្ជូន
ពួកយើងទៅនគរសុង-លូពិតជាវីវរធំហើយដល់ពេលនោះ ពួកយើង ពិតជា
ស្លាប់គ្មានដីកប់សូម្បីតែសាកសពក៏ត្រូវឆ្កែចចកហែកស៊ីដែរស្ថានភាព
ពេលនេះកានតែធ្ងន់ធ្ងរឡើងៗ បងប្អូនទាំងអស់គ្នាជួយគិតមើល
តើធ្វើយ៉ាងណាទើបអាចរួចផុតពីមាត់ខ្លាបាន?
ឮនិយាយបែបនេះ អ្នកទាំងអស់គ្នាក៏សម្លឹងមើលមុខគ្នា ក្នុងចំណោមនោះម្នាក់និយាយ៖
-រឿងរ៉ាវដល់ថ្នាក់នេះទៅហើយ ទុកឲ្យលោកម្ចាស់ជាអ្នកសម្រេចទៅចុះ ។
-ត្រូវ ! ពួកយើងដើរតាមលោកម្ចាស់ទាំងអស់គ្នា! និយាយព្រមតែម្តង ។
ប៉ាន់-ឆាវ បន្តរៈ
-ពេលនេះមានតែផ្លូវពីរប៉ុណ្ណោះត្រូវជ្រើសរើសឬមួយក៏រត់ឬមួយក៏ប្រយុទ្ធ
តែបើរត់ក៏រត់រកសេចក្តីស្លាប់ដែរ ព្រោះថាយើងមានគ្នាតែជាង៣០នាក់ប៉ុណ្ណោះ
សួរថាតើអាចរត់ទៅដល់ទីណា? ខ្លាចមិនទាន់ទាំងបានពាក់កណ្តាលផ្លូវផង
ត្រូវសម្លាប់បាត់អស់ទៅហើយខ្ញុំយល់ថាមានតែបធ្យោបាយមួយប៉ុណ្ណោះ
គឺត្រូវតែប្រយុទ្ធអ្នកណាវៃមុនពិតជាឈ្នះ បើយើងមិនចូលរូងខ្លាម្តេចនិងចាប់
ខ្លាបានទាំងអស់គ្នាយល់ស្របទេ?
-យល់ព្រម !
-ល្អយើងដឹងថាពួករាជទូតសុង-លូមានគ្នាប៉ុន្មាននាក់ហើយស្នាក់នៅទីណា។
យប់នេះយើងចាត់ការតែម្តងពេលនោះ ពួកវានិងស្លន់ស្លោរ ព្រោះឥឡូវនេះ
ពួកវាកំពុងបានចិត្តសម្បើមដៃណាស់ មិនស្មានថាពួកយើងមានការសម្រេច
ចិត្តនិងសកម្មភាពបែបនេះទេដូច្នេះ ពិតជាគ្មានការប្រុងប្រយ័ត្នចំពោះការ
វាយឆ្មក់របស់ពួកយើងឡើយទំរាំតែដឹងគឺវាចប់កិច្ចការបាត់ទៅហើយពេល
ដោះស្រាយពួកអាចោលម្សៀតនេះ ចប់ហើយ  ស្តេចជីង ពិតជាយល់ព្រមដើរ
តាមពួកយើងដោយស្លាប់ចិត្តមិនខានបែបនេះក្តីបំណងរបស់ពួកយើងមិន
បានជោកជ័យហើយឬ?    ម្នាក់នោះក៏ហារមាត់និយាយ៖     
 រឿងនេះវាធំដុំណាស់វាប៉ះពាល់ដល់ទំនាក់ទនងការទូតយកល្អគួរតែពិភាក្សា
ជាមួយលោកម្ចាស់គួរជាមុនសិន                                                                  
 -ឈើយ! ប៉ាន់-ឆាវ ក្តៅឆេវនិយាយទាំងក្តៅក្រហាយ៖  - គ្រោះល្អ,គ្រោះអាក្រក់
ជោគជ័យឬបរាជ័យគឺសម្រេចគ្នានៅក្នុងយប់នេះឯង លោកម្ចាស់គួរជា
អ្នករៀនសូត្រមានចរឹតទន់ខ្សោយបើគេដឹងរឿងនេះពិតជានៅធ្វើសង្រ្គាម
ត្រជាក់មិនខានឲ្យតែចូលរឿងចរចារពិភាក្សាពិតជាយប់វែង សុប៉ិនច្រើន
ហើយចៃដន្យផែនការរបស់ពួកយើងត្រូវលេចឮទៅក្រៅមិនវីវរធំទៅហើយ?
ហើយក៏បែរមុខមកាន់អ្នកទាំងអស់គ្នា រួចនិយាយ៖                                                                      -អ្នកទាំងអស់គ្នាយល់ថាត្រូវឬទេហេតុអ្វីយើងត្រូវយកជីវិតរបស់ខ្លួនទៅផ្ញើ
លើជនម្នាក់ដែលមិនហ៊ានទាំងអារករមាន់ផងនោះ? ដល់តំណាក់កាលចុង
ក្រោយនេះទៅហើយនៅសង្ឃឹមថាអាចចរចារបានឬយ៉ាងម៉េច?
ត្រូវ! ស្រែកឯកភាពទាំងអស់គ្នាតែម្តង -សម្រេចចិត្តតាមលោកម្ចាស់
ប្រយុទ្ធប្តូរស្លាប់រស់ជាមួយពួកវាឲ្យដឹងស ខ្មៅម្តង។ ទាំងអស់គ្នាក្តាប់ដៃ
ខាំមាត់ទឺកចិត្តអង់អាចឡើងដល់កំរិតរួចក៏ប្រញ៉ាប់ប្រញ៉ាល់ផ្លាស់ប្តូរ
សម្លៀកបំពាក់ទាញអាវុធមកកាន់គ្រប់ដៃ   រង់ចាំទទួលបញ្ជាចេញដំណើរ ។
មិនយូរប៉ុន្មាន មេឃក៏ងងឹតភាពងងឹតនៅពេលយប់មើលអ្វីក៏ឃើញតែស្ទុងៗ
ប៉ុណ្ណោះ សន្ធឹកខ្យល់បក់វូៗកួចខ្សាច់ហើរមកប៉ះពេញមុខកូនប្រុសដ៏អង់អាច
ក្លាហានមួយក្រុមនេះបានលបលួចចូលទៅដល់ជំរុំស្នាក់អាស្រ័យ  របស់ពួករាជទូតសុង-លូ,
ប៉ាន់-ឆាវបានបែងចែកកម្លាំងត្រៀមប្រយុទ្ធជាស្រេចទាំង៣៦នាក់ចែកចេញ
ជាពីរក្រុម ១០នាក់លាក់ខ្លួន  នៅខាងក្រៅដៃកាន់ស្គរគ្រប់គ្នា ដល់ពេលនោះ
ត្រូវ “វាយកម្លា” ។  ប៉ាន់-ឆាវ ក៏ខ្សឹបប្រាប់ពួកគេ៖ -ឲ្យតែឃើញក្នុងជំរុំមាន
ភ្លើងឆេះត្រូវប្រឹងវាយស្គរនិងស្រែគំហកកុំឈប់ឲ្យសោះរហូតទាល់តែទទួលបាន
ជោគជ័យទាំងស្រុងចាំឈប់ ។
ក្រៅពីនេះសល់គ្នាជាងម្ភៃនាក់ដោះអាវអាក្រាត់ផ្នែកខាងលើទាំងអស់គ្នាដៃ
កាន់កាំបិតក្រោមការដឹកនាំរបស់ប៉ាន់-ឆាវប្រៀបបាន  និងខ្លាកំណាចចុះពីភ្នំ
សម្រុកចូលជំរុំពួកសុង-លូតែម្តងដុតជំរុំបណ្តើរស្រែកបណ្តើរជួបសេះកាប់ផូង
ស្ទាបប៉ះមនុស្ស មានអាវចាក់វ៉ឹបពេលនេះពួករាជទូតសុង-លូទាំងអស់កំពុងតែដេក
សុប៉ិននៅក្នុងភួយនៅឡើយស្រាប់តែត្រូវសម្លេងវាយប្រហារស្រែកឲ្យភ្ញាក់
ស្លន់ស្លោរពេកក្រៃក្រឡេកទៅឃើញមនុស្សគ្មានពាក់អាវមួយក្រុមកាប់ឆ្វេង                                                                        
ចាក់ស្តាំឮសំឡេងស្គរលាន់ឮដូចរន្ទះសម្លេងសម្លាប់កងរំពងជ្រែកយប់ងងឹត
ចង់បោលតែគ្មានផ្លូវរត់ ចង់ប្រយុទ្ធក៏រកអាវុធមិនឃើញ នៅពីមុខជាខ្លាកំណាច
នៅពីក្រោយគឺភ្លើងដ៏សន្ធោ សន្ធៅ ហេតុនេះហើយ ដូចសត្វជ្រូកដែលធ្លាយទ្រុង
ខ្លះរត់ទៅលិច ខ្លះបោលទៅកើត ខ្លះត្រូវស្លាប់ដោយភ្លើងឆេះ ខ្លះត្រូវសម្លាប់
ដោយកាំបិត តែកន្លះនាក់ក៏រត់មិនរួចដែរ មនុស្សជាវមួយរយនាក់ត្រូវស្លាប់
អស់គ្មានសល់។
ដល់ព្រឹកឡើង ប្រមូលកម្លាំងត្រួតពិនិត្យ ឃើញត្រូវរបួសប៉ុន្មាននាក់ដែរ
តែនៅគ្រប់ចំនួនទាំងអស់ ពិតជាទៅគ្នា៣៦នាក់ មកវិញ១៨គូមែន។
រួចរាល់អស់ហើយ ទើបយករឿងនេះទៅរាយការណ៍ឲ្យលោកម្ចាស់ គួ-ស៊ុន
មិនខុសមែនគ្រាន់តែឮភ្លាម ភ្ញាក់ក្រញ៉ាងផ្លាស់ប្តូរទឹកមុខតែម្តង ។
ប៉ាន-ឆាវ យល់ពីចិត្តគំនិតរបស់គេ ក៏បបួលទាំងអស់គ្នាស្រែកព្រមគ្នាថា៖
-ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់លោកម្ចាស់ យើងបានសំរេចភារៈកិច្ចដ៏ត្រចះ
ត្រចង់ដលនគរ ។ ក្រោយពីបានស្រែកអបអរមក ទើបលោកម្ចាស់គួរផ្លាស់ប្តូរ
ទឹកមុខមកជាសប្បាយរីករាយវិញ ។
ប៉ាន់-ឆាវ ក៏ដឹកនាំអ្នកទាំងអស់គ្នា ទៅកាន់រាជតំណាក់ស្តេច ជិង-សាន
រួចបោះក្បាលពួករាជទូតសុង-លូ ទៅដីព្រូសបង្ហាញជិង ស្តេចជិង-សាន
ត្រូវធ្វើឲ្យភ័យឡើងស្លេកមុខលោះព្រលឹង សេនាឆ្វេងស្តាំក៏បញ្ឈរ                                                                      
ភ្នែកស្លាក់វាចារគ្រប់គ្នាដែរ ។
តែប៉ាន់-ឆាវ គ្មានអំនួតបន្តិចណាទេ គេប្រើពាក្យទន់ភ្លន់ទៅលួងលោម
និងផ្សព្វផ្សាយជំហរនយោបាយរបស់រាជការហានដល់ពួកគេ ហេតុនេះស្តេចជិង
ក៏យល់ព្រមទាំងកាយសប្បាយទាំងចិត្តស្លាប់ទាំងគំនិតដើរតាម ផ្លូវនគរហាន
នាពេលនោះតទៅ ៕

No comments:

Post a Comment