កើត: ប្រហែល ៧៥០ឆ្នាំ មុន គ.ស ក្នុងប្រទេសឥណ្ឌា
ស្លាប់:ប្រហែល ៧៥០ឆ្នាំ មុន គ.ស ក្នុងប្រទេសឥណ្ឌា
ម៉ាណាវ៉ា គឺជាអ្នកនិពន្ធម្នាក់នៃ Sulbasutras។
Sulbasutra របស់ Manava មិនមែនមានវ័យចំនាស់ជាងគេនោះទេ
ហើយក៏មិនមែនសំខាន់ជាងគេបំផុតនុះដែរ ( Sulbasutras របស់ Baudhayana
គឺចាស់ជាង) មានតែ Sulbasutras យ៉ាងតិច៣ប៉ុណ្ណោះ ដែលគេគិតថាសំខាន់ជាង។
យើងពុំបានដឹងពីកាលបរិច្ឆេតរបស់ Manava ជាក់លាក់នោះទេ
សូម្បីតែវេលារស់នៅរបស់គាត់ ដែលជាហេតុផលយើងផ្តល់កាលបរិច្ឆេតនៃការកើត
ដូចគ្នានឹងកាលបរិច្ឆេទស្លាប់។អ្នកប្រវត្តិសាស្ត្រជាច្រើនមិនយល់ស្របចំពោះកាលបរិច្ឆេទឆ្នាំ ៧៥០ មុន គ.ស នោះទេ អ្នកខ្លះបានកំនត់ថា Sulbasutra នេះមានអាយុ ១០០ឆ្នាំឬលើសនេះ ក្រោយឆ្នាំ ៧៥០ មុន គ.ស។
គាត់មិនមែនជា គណិតវិទូនៅក្នុងអារម្មណ៍ដែលយើងនឹងអាចយល់ថ្ងៃនេះ ហើយក៏មិនមែនជាអ្នកស៊ីឈ្នួលសរសេរ
ដែលចំលងអក្សរដូច Ahmes ដែរ។ គាត់ពិតជាមនុស្សម្នាក់ដែលរៀនច្រើនបំផុត ប៉ុន្តែប្រហែលគាត់មិនចាប់អារម្មណ៍
ក្នុងគណិតវិទ្យាសំរាប់ប្រយោជន៍របស់វានោះទេ គ្រាន់តែប្រើវាសំរាប់គោលបំណងសាសនាតែប៉ុណ្ណោះ។គ្មានការ
សង្ស័យនោះទេ គាត់សរសេរ Sulbasutra ដើម្បីផ្តល់វិន័យសាសនា ហើយវានឹងលេចរូបរាងឡើងស្ទើរតែរពិតទាំង
ស្រុងដែលថា Manava ខ្លួនគាត់ផ្ទាល់នឹងក្លាយជា បុព្វជិត Vedic។
គណិតវិទូទាំងអស់ដែលបានរៀវរាប់នៅក្នុង Sulbasutras គឺនៅទីនោះដើម្បីជួយធ្វើអោយការសាងសង់បូជនីយដ្ឋាន សំរាប់ការបូជាអោយបានត្រឹមត្រូវ។ វាច្បាស់ណាស់ពីការសរសេរដែលថា Manava ដែលជាបុព្វជិត ត្រូវតែជាសិប្បករ
ដែលមានជំនាញ។
Sulbasutra របស់ Manava ដូចទៅនឹង Sulbasutra ផ្សេងៗទៀតដែរ មានផ្ទុកការប៉ានស្មាននៃការសាងសង់នៃ រង្វង់ ពីចតុកោណកែង និងការេពីរង្វង់ ដែលត្រូវបានគេគិតថា ជាការផ្តល់នូវតំលៃប៉ាន់ស្មានរបស់ π។ វាលេចចេញជាតំលៃ
π ខុសៗគ្នាទាំងស្រុងនៅក្នុង Sulbasutra ជាពិសេសរាល់ការសាងសង់ដែលជាប់ទាក់ទងនឹងរង្វង់ នាំអោយមានការ
ប៉ាន់ស្មានខុសដូចនេះ។ អត្ថបទគឺជាប់ទាក់ទងជាមួយការបកប្រែកំណាព្យ 11.14 និង 11.15 នៃការងាររបស់ Manava ដែលផ្តល់នូវតំលៃ π = 25/8 = 3.125។
No comments:
Post a Comment