អ្នកវិទ្យាសាស្ត្រម្នាក់គឺលោក Subhash
Naunotival មកពីវិទ្យាស្ថានស្រាវជ្រាវ Dehradun នៅប្រទេសឥណ្ឌា
បានឱ្យដឹងថា
ដើមពោធិព្រឹក្សបច្ចុប្បន្ននៅរស់នៅឡើយដោយមានអាយុ២៥០០
ឆ្នាំហើយ ។
បន្ទាប់ពីបានពិនិត្យពិច័យយ៉ាងល្អិតល្អន់រួចមក
ក្រុមអ្នកវិទ្យាសាស្ត្របានគាស់បេតុងនៅគល់ដើមពោធិ
ព្រឹក្សនោះចេញ ដើម្បីឱ្យវាអាចស្រូបទឹកបាន
និងមានជាតិបំប៉នដល់ឫស។
ដើមពោធិព្រឹក្សស្ថិតនៅពុទ្ធគយា
ក្នុងរដ្ឋប៊ីហា ប្រទេសឥណ្ឌាភាគខាងកើត
ចម្ងាយ១០០គីឡូម៉ែត្រពីទីក្រុងប៉ាត់តាក់ណា ។
នៅក្រោមដើមពោធិព្រឹក្សមានសំណង់ប្រាសាទបុរាណមានអាយុកាល១៥០០
ផងដែរ ។ ទីនោះទាក់ទាញអ្នកទេសចរជាច្រើនទៅទស្សនា
ក្នុងនោះគ្រាន់តែអ្នកទេសចរជប៉ុនមានរាប់ពាន់នាក់ឯណោះ
ក្នុងមួយឆ្នាំ ។
ក្រោយពេលត្រាស់ដឹង
ធម៌របស់ព្រះពុទ្ធបានផ្សព្វផ្សាយទៅយ៉ាងឆាប់រហ័សចូល
ដល់គ្រប់ស្រទាប់វណ្ណៈ ឋានៈនៃមហាជន ។
ព្រះពុទ្ធសម្តែងធម៌ប្រាប់ឱ្យមហាជនដឹងថា
មាគ៌ាដែលនាំទៅរកការសង្គ្រោះខ្លួនឯងរួចផុតចាកទុក្ខនោះ
គឺមិនមែនតាមការបន់ស្រន់សុំដល់ ឬពឹងលើព្រះអាទិទេព
ឬមួយពឹងលើអំណាចទេពតាម្ចាស់សួគ៌ណាឡើយ
តែត្រូវស្គាល់ច្បាស់នូវមាគ៌ាបដិបត្តិត្រូវ ។
វាជាការបដិបត្តិរបស់មនុស្សដោយស្គាល់អំពីទុក្ខ ។
ហេតុដែលឱ្យកើតទុក្ខបណ្តាលមកពីការជាប់ក្នុងចំណងឃ្នាប
យន្តនៃកាម និងតណ្ហា ។
ព្រះពុទ្ធប្រសូតនៅក្រុងកបិលពស្ត
ក្នុងសួនលុម្ពិនី នាថ្ងៃសុក្រ ១៥កើត ខែពិសាខ ឆ្នាំច
នៅក្រោមដើមសាលព្រឹក្ស ។
ក្នុងព្រះជន្ម១៦ព្រះវស្សាព្រះសិទ្ធត្ថ (ព្រះពុទ្ធ)
បានរៀបអភិសេកជាមួយនាងពិម្ពាយសោធរា
និងក្រោយមកមានរាជបុត្រមួយអង្គព្រះនាមរាហុលកុមារ
ដែលនាមនេះមានន័យថា«ចំណងជាប់ជំពាក់បានមកដល់ហើយ»
។ព្រះសិទ្ធត្ថ រស់នៅក្នុងជីវិតដ៏ល្អបំផុត
ហើយបញ្ហាជីវិតនេះធ្វើឱ្យទ្រង់យល់ដល់ការឈឺចាប់របស់
សត្វលោក ។ ក្នុងព្រះជន្ម២៥ព្រះវស្សា
ព្រះអង្គបានយាងទៅបួស សិក្សារៀនសូត្រ ។
ក្នុងពេលបួសព្រះសិទ្ធត្ថ មិនឆាន់អាហារ៦វស្សា។
ក្នុងព្រះជន្ម៣៤ព្រះវស្សាក្រោមដើមពោធិ
ព្រឹក្សនៅក្រុងប៊ីហា ព្រះអង្គសម្រេចបានព្រះសម្ពោធិញ្ញាណ
ឬការត្រាស់ដឹង នាថ្ងៃពុធ ១៥កើត ខែពិសាខ ឆ្នាំរកា
។ព្រះពុទ្ធចូលព្រះបរិនិព្វាននៅថ្ងៃអង្គារ ១៥កើត ខែពិសាខ
ឆ្នាំម្សាញ់ ក្នុងព្រះជន្ម៨០ព្រះវស្សា នៅគីស៊ីណារ៉ា
សព្វថ្ងៃហៅឧត្តរប្រទេស។ព្រហ្មញ្ញសាសនា
និងពុទ្ធសាសនាហូរចូលប្រទេសកម្ពុជាចាប់ពីសតវត្សទី១ ។
ចាប់ពីចុងសតវត្សទី៧
ព្រះពុទ្ធសាសនាទទួលជ័យជំនះលើព្រហ្មញ្ញសាសនាជារៀងរហូត ។
បច្ចុប្បន្នព្រះពុទ្ធសាសនាចាក់ឫសយ៉ាងជ្រៅក្នុងសង្គម
ខ្មែរ និងក្លាយជាសាសនារបស់រដ្ឋ ៕
បញ្ចូលអត្ថបទ ៖ ស្រីណា កោះ
ផ្តល់សិទ្ធដោយ កោះសន្តិភាព
No comments:
Post a Comment