បច្ចុប្បន្នស្រ្តីម្នាក់ៗ តែតែងមានចំនូល ចិត្តនិងចំនងចង់បាន និងធ្វើនូវអ្វីៗម្យ៉ាង រៀងៗខ្លួន។ ជាពិសេស គឺស្ត្រីជាច្រើនតែងតែ ផ្តោតទៅចំណាប់ អារម្មណ៍ដែល ខ្លួនមានផងដែរ។
ថ្ងៃនេះខ្មែរឡូត សូមលើកយក នូវចំនុចដែល ស្រ្តីចង់បាន និងធ្វើហើយ មានការសប្បាយចិត្ត មកបង្ហាញ ជូនប្រិយមិត្ត។ ដោយផ្តោតទៅ លើការនិយាយ ស្តីរបស់ស្ត្រី ក៏ដូចជាកាយវិការ រួមផ្សំទាំងការជូនអំណោយ ថែមទៀតផង ដែលមាន ១០ ចំនុចដែលស្រ្តីចង់ បានដូចជា៖
១. ស្រ្តីម្នាក់ៗតែតែង ចង់បាននូវស្វាមី រឺក៏គូស្នេហ៍ របស់ខ្លួនផ្តល់ ការថ្នាក់ថ្នម និងក្តីស្រឡាញ់ ដ៏ស្មោះស្ម័គ្រមកឲ្យខ្លួន។ នេះជាចំនុចដែល ស្រ្តីជាច្រើន ត្រូវការបំផុត។
២. ស្រ្តីចូលចិត្ត ធ្វើនូវអ្វីដែល មានសភាព ភ្ញាក់ផ្អើលដល់ គូស្នេហ៍ រឺក៏មិត្តភក្តិ របស់ខ្លួនផងដែរ។
៣. រីឯចំនុចមួយនេះ វិញប្រិយមិត្ត មួយចំនួនប្រាកដ ជាដឹងហើយ ថាស្រ្តីជាច្រើន ចូលចិត្តដើរ ផ្សារទំនើប ក្នុងការទិញនូវ សំភារៈក៏ដូចជា សំលៀកបំពាក់។
៤. ស្រ្តីម្នាក់ៗចូលចិត្ត ប្រើប្រាស់គ្រឿងសំអាង ដែលមានម៉ាក ល្បីនិងមានតម្លៃថ្លៃ។
៥. ស្រ្តីជាច្រើនចូល ចិត្តធ្វើការនូវ ខាងក្រៅជាជាង ធ្វើជាមេផ្ទះ។
៦. ស្រ្តីចូលចិត្ត ក្នុងការប្រើទឹក អប់ដែលមាន ក្លិនផ្កាស្រាលក្រអូប ហើយមានតម្លៃថ្លៃ។
៧. មានស្រ្តីជាច្រើន ដែលចូលចិត្ត ក្នុងការញ៉ាំនូវ មុខម្ហូបចិន។
៨. ស្រ្តីជាច្រើនចូល ចិត្តធ្វើការត្រួត ពិនិត្យនិងលាង សំអាតធ្មេញណាស់។
៩. ស្រ្តីចូលចិត្ត មើលរឿងកំសត់ និងមនោសញ្ចេតនា។
១០. ស្រ្តីចូលចិត្តឲ្យ បុរសជាគូស្នេហ៏ ក៏ដូចជាស្វាមី ជូនបាច់ផ្កាកុលាប ដល់ខ្លួនជាញឹកញាប់ និងទៅញ៉ាំអាហារនៅ ភោជនីយដ្ឋាន ដែលមានភាព រ៉ូមេនទិក ថែមទៀតផង។
កែសម្រួលដោយ កញ្ញា
ខ្មែរឡូត
No comments:
Post a Comment