១.ប្រវត្តិអ្នកនិពន្ធខ្មែរសម័យមុន ខ្មែរជាជាតិសាសន៍មួយដែលកើត និងរស់នៅលើទឹកដីកំណើត របស់ខ្លួនតាំងពីយូរយារណាស់មកហើយ ខ្មែរមានអក្សរ ភាសា មានការតែងនិពន្ធតាំងពី បុរាណកាលម្ល៉េះ។
វិស័យតែងនិពន្ធបានវិវត្តន៍ ទៅតាមសង្គមកាល ដូចជាកាល ពីជំនាន់ដើម អ្នកនិពន្ធ តាក់តែងកំណាព្យដើម្បីសូត្រថ្វាយព្រះអាទិទេព តែងសម្រាប់ព្រះរាជា ដោយចារនៅតាមផ្ទាំងសិលា តាមសស្រ្ដាស្លឹករឹត និងក្រោយមកទៀត មានសរសេរនៅក្នុងសៀវភៅ និងភាពយន្ត។
អ្នកនិពន្ធមុន និងក្នុងសម័យមហានគរ ភាគច្រើនគឺជាពួកអ្នកមានឋានៈខ្ពង់ខ្ពស់ក្នុងសង្គម ពិសេសគឺជាអ្នក ដែលស្ថិតនៅក្នុងត្រកូលក្សត្រ និងពួកព្រាហ្មណ៍ អ្នកកាន់សាសនា។ តែក្រោយមក បន្ទាប់ពីព្រះពុទ្ធសាស នាចូលមកជ្រៅក្នុង ស្រទាប់មហាជន វិស័យតែង និពន្ធ បានផ្លាស់ប្តូរប្រែប្រួលបន្ដិច ដោយអ្នកនិពន្ធ មានពួកវណ្ណៈក្សត្រ ព្រះសង្យ និងមហាជន។ ការតែង និពន្ធ មានការប្រែប្រួល ខ្លាំង គឺចាប់ពីសម័យឧត្ដុង្គ និងបន្ទាប់ មកក្នុងដំណាក់កាលអាណានិគមនិយមបារាំង។
អ្នកនិពន្ធ តែងតែនិពន្ធពីសាសនា ទំនៀមទម្លាប់ប្រពៃណី និងស្ថានការណ៍សង្គម។ ពិសេសបន្ទាប់ពីដំណាក់កាលអាណានិគមនិយមបារាំង អ្នកនិពន្ធខ្មែរបានតាក់ តែងប្រឌិតរឿង និងកំណាព្យល្បើកជាច្រើន ដែលស្នាដៃទាំងនេះបម្រើការកម្សាន្ត និងការត្រិះរិះពិចារណា ដល់សារធារណជន។
មានអ្នកនិពន្ធខ្មែរសម័យមុនជាច្រើន ដែលអ្នកអានខ្មែរ សព្វថ្ងៃមិនស្គាល់ឈ្មោះ តែពួកគេបានបន្សល់ទុកស្នាដៃដ៏ច្រើន ជាធនធានសម្រាប់ការដុះដាលរបស់ មនុស្សខ្មែរ ជំនាន់ថ្មី គ្រាន់ពិចារណារៀនសូត្រគ្រប់សម័យកាល
រឿងព្រេងខ្មែរ រឿងធនញ្ជ័យ អាជ័យមីគ្រត កំណាព្យល្បើកដ៏ច្រើន ដែលសរសេរនៅក្នុងសាស្រ្ដាស្លឹករឹត ឬនិយាយតៗគ្នា គ្មានអ្នកនិពន្ធច្បាស់លាស់ឡើយ អក្សរសិល្ប៍បែបនេះ បានបង្កប់ទៅដោយទស្សនវិជ្ជាខ្មែរ ការរិះគន់សង្គមសម័យនោះ និងជាប្រភពនៃវប្បធម៌ដ៏ជ្រាលជ្រៅ។ អ្នកសិក្សាតែងហៅអក្សរសិល្ប៍បុរាណទាំងនេះថាអក្សរសិល្ប៍ប្រជាប្រិយ៍។
២.អ្នកនិពន្ធ និងសង្គមបច្ចុប្បន្នការតែងនិពន្ធ មិនមែននរណាក៏អាចធ្វើបាននោះទេ ពិសេស ចំពោះប្រជាជនខ្មែរ។ នៅក្នុងសង្គមខ្មែរបច្ចុប្បន្ន ដែលពុំ សូវមានគេយកចិត្តទុកដាក់ វិស័យ
តែងនិពន្ធស្ថិតក្នុងស្ថានភាពត្រូវគេមើលរំលង។ អ្នកនិពន្ធខ្លួនឯង ក៏ទទួលស្គាល់ការលំបាកនេះដែរ។
តែងនិពន្ធស្ថិតក្នុងស្ថានភាពត្រូវគេមើលរំលង។ អ្នកនិពន្ធខ្លួនឯង ក៏ទទួលស្គាល់ការលំបាកនេះដែរ។
ការមិនរីកដុះដាលនៃវិស័យតែងនិពន្ធនៅកម្ពុជាទាក់ទងនឹងមូលហេតុគឺ៖
ក. ពុំមានការបណ្ដុះ ឬសម្រួចទេពកោលស្យអ្នកជំនាន់ថ្មី និងបរាជ័យជាបន្តបន្ទាប់របស់អ្នកនិពន្ធដូចគ្នា បានធ្វើឲ្យ ក្មេងជំនាន់ក្រោយលេងចង់តែងនិពន្ធ។ ម្យ៉ាងទៀត ក្នុងស្ថានភាពសព្វថ្ងៃ ដែលពិភពលោកកំពុងជ្រោមជ្រែង លើកស្ទួយសិទ្ធិក្នុងការបញ្ចេញមតិ ក្នុងសង្គមខ្មែរ ប្រជាជនខ្មែរក៏ទន្ទឹងចាំទទួលយកលទ្ធិប្រជាធិបតេយ្យ មួយពេញលេញដែរ តែតាមការវាយតម្លៃរបស់សហគមន៍អន្ដរជាតិឃើញថា សង្គមខ្មែរសព្វថ្ងៃ អនុញ្ញាតឲ្យមានការបញ្ចេញមតិតិចណាស់ ដែលប្រការនេះ អ្នកអាចមើលឃើញដោយខ្លួនឯង គឺសមាគមអ្នកនិពន្ធខ្មែរ ដែលពីមុនស្ថិតក្នុងភាពអព្យាក្រិត ឯសព្វថ្ងៃត្រូវគ្រប់ គ្រងដោយអ្នកមានអំណាចនៅក្នុងសង្គម ដោយគេ
យកនាយករដ្ឋមន្រ្ដីខ្មែរទៅដាក់ពីលើធ្វើជាប្រធានកិត្តិយស ហើយសមាគមដ៏មានប្រជាប្រិយក្នុងស្រុក មួយនេះ ចង់មិនចង់ក៏បង្ហាញឲ្យឃើញពីអំណាច ដែលមិនអាចមានអ្នកនិពន្ធ ណាម្នាក់ជាសមាជិក ហ៊ានបញ្ចេញមតិ ឬសរសេររិះគន់សង្គម និងមនុស្សក្នុងរដ្ឋាភិបាលបច្ចុប្បន្នដែរ គឺមានតែសរសេរ សរសើរលើកជើងតែប៉ុណ្ណោះ ដើម្បីទទួលបានរង្វាន់ ឬលាភសក្ការៈផ្សេងៗ។
យកនាយករដ្ឋមន្រ្ដីខ្មែរទៅដាក់ពីលើធ្វើជាប្រធានកិត្តិយស ហើយសមាគមដ៏មានប្រជាប្រិយក្នុងស្រុក មួយនេះ ចង់មិនចង់ក៏បង្ហាញឲ្យឃើញពីអំណាច ដែលមិនអាចមានអ្នកនិពន្ធ ណាម្នាក់ជាសមាជិក ហ៊ានបញ្ចេញមតិ ឬសរសេររិះគន់សង្គម និងមនុស្សក្នុងរដ្ឋាភិបាលបច្ចុប្បន្នដែរ គឺមានតែសរសេរ សរសើរលើកជើងតែប៉ុណ្ណោះ ដើម្បីទទួលបានរង្វាន់ ឬលាភសក្ការៈផ្សេងៗ។
អ្នកនិពន្ធខ្មែរហាក់កំពុងតែលង់លក់ក្នុងដំណេក ព្រោះតែគេមិនសរសេរ គេមិនបានទទួលការហ្វឹកហ្វឺនកាតែងនិពន្ធតាមបែបលក្ខណៈវិទ្យាសាស្រ្ត និងការរៀបចំឲ្យមានការពិភាក្សាជាទូទៅ។ មួយទៀតគឺសមាគមអ្នកនិពន្ធខ្មែរ រៀប ចំឲ្យមានការប្រកួតប្រជែងតែងនិពន្ធ ដែលមានប្រធានបទកំណត់ គឺការលើកស្ទួយអ្នកកាន់អំណាចសព្វថ្ងៃ និងទំនាក់ទំនងជាមិត្តភាពរវាង
កម្ពុជាវៀតណាម ដែលហាក់ កំពុងប្រលោមអ្នកតែងនិពន្ធខ្មែរឲ្យចូលក្នុងសូង បណ្ដុះមិត្តភាពខ្មែរ យួន ចៀសវាងការរិះគន់យួន ពិសេសអំពីបញ្ហាទឹកដី ហើយអ្នកនិពន្ធខ្លះប្រឹងរកពាក្យអួតសរសើរដើម្បីឲ្យបានរង្វាន់ ឬកិត្តិយសតែប៉ុណ្ណោះ។
អ្នកនិពន្ធជាអ្នកប្រឌិតរឿងរ៉ាវក្នុងសង្គម។ សព្វថ្ងៃសង្គមខ្មែរមានបញ្ហាជាច្រើន ពិសេសបញ្ហាទឹកដីនិងបញ្ហាពុករលួយតែអ្នកនិពន្ធបាននិយាយរឿងរ៉ាវទាំងនេះតិចតួចណាស់ យើងបែរជាឃើញគណបក្សនយោបាយ ពិសេសគណបក្សជំទាស់ ដែលខ្នះខ្នែងក្នុងរឿងនេះ ទៅវិញ។
ខ. ការគំរាមកំហែង ដោយផ្ទាល់ ឬដោយប្រយោល ជាហេតុធ្វើឲ្យអ្នកនិពន្ធបាក់ស្បាត មិនចង់និយាយ ឬសរសេរ ឬបញ្ចេញមតិរបស់ខ្លួន។ ទោះចង់ ឬមិនចង់ ការបញ្ចេញមតិនៅកម្ពុជា បានឡោមព័ទ្ធទៅដោយភាពភ័យខ្លាចដ៏ ចាស់គំរិល។
អ្នកនិពន្ធ មិនមែនជាអ្ននយោបាយទេ អ្នកនិពន្ធពុំមានឧកាសកាន់អំណាច ហើយក៏ពុំដែលចង់បានអំណាចដែរ។ អ្វីដែលអ្នកនិពន្ធប្រឌិតឡើង គឺដើម្បីឲ្យមានការកម្សាន្ដ និងឲ្យសង្គមមនុស្សពិចារណា គឺពិចារណា ដើម្បីឈានទៅរកការរីកចម្រើន ការផ្លាស់ប្ដូរឥរិយាបថ និងទៅរកសុភមង្គលក្នុងសង្គម។ តែអ្នកនយោ បាយខ្លះ តែងតែយកអ្វីៗដែលអ្នកនិពន្ធសរសេរ ទៅ ប្រៀបធៀបនឹងទង្វើរបស់ខ្លួន ទៅប្រៀបនឹងអំពើមិនស្មោះត្រង់ ដែលខ្លួនបានប្រព្រឹត្ត ហើយចោទប្រកាន់ ថាអ្នកនិពន្ធបរិហារកេរ ថាអ្នកនិពន្ធនិយាយមិនពិត ថាអ្នកនិពន្ធរិះគន់គេ និងបង្កើតជាលេសចាប់ចង ឬសម្លាប់ដោយគ្មានការជំនុំជម្រះក៏មាន ដែលរឿងរ៉ាវ ទាំងនេះ អ្នកនិពន្ធខ្មែរគ្រប់ជំនាន់សុទ្ធ តែមានពិសោធហែលឆ្លងកាត់។
នៅកម្ពុជាប្រព័ន្ធព័ត៌មានស្ទើរតែទាំងអស់ ត្រូវបានគ្រប់គ្រង ឬឃ្លាំមើលដោយរដ្ឋាភិបាល ការសរសេរ ឬតែងនិពន្ធ និងផ្សព្វផ្សាយ កម្រនឹងគេចរួចពីការតាមដានរបស់ មនុស្សរបស់រដ្ឋាភិបាលណាស់។ មានអ្នកប្រជាធិបតេយ្យ អ្នក ស្រឡាញ់សេរីភាពជាច្រើន ដែលប្រឹងប្រែងរើបម្រះចេញពីសង្គម ដែលគ្រប់ គ្រងរបៀបផ្ដាច់ការដូច សព្វថ្ងៃ តែពួកគេត្រូវលងបន្លាច និងត្រូវរងនូវទារុណកម្មដូចបានបញ្ជាក់ខាងលើ។
កាលពីការបោះឆ្នោតឆ្នាំ២០០៨ អ្នកកំប្លែងឈ្មោះឡោស៊ី និងលោកចម្រើន ត្រូវបានគណបក្សនយោបាយមួយ ជួលឲ្យលែងកំប្លែង ក្រោយមកគណបក្សកាន់អំណាចគម្រាមអ្នកទាំងនេះរហូត ចុងក្រោយ លោកឡោស៊ី សម្រេចចូលបម្រើគណបក្សនយោបាយនោះ។ ការ គំរាមដល់អាយុជីវិតនៅតែបន្ត ហើយមិនអនុញ្ញាតឲ្យអ្នកកំប្លែងរូបនេះ ចេញសម្តែងតាមគ្រប់កញ្ចក់ទូរទស្សន៍។ រហូត ដល់ពេលនេះ នាយឡោស៊ី បានសុំអភ័យទោសរាប់សិបដង ទៅនាយករដ្ឋមន្រ្ដី ឬអ្នក ដឹកនាំគណបក្ស តែនៅតែគ្មានឧកាសចេញសម្ដែង ដដែល។ គាត់រស់នៅដោយសារមុខរបរសម្ដែងកំប្លែងរាល់ថ្ងៃគាត់គ្មានការងារធ្វើទេ តែមិន មាននរណាហ៊ានជួលគាត់។
នៅក្នុងភូមិភាគអាស៊ីអាគ្នេយ៍ ប្រទេសថៃ សឹង្ហបុរី ម៉ាឡេស៊ី ជាប្រទេសដែលនាំមុខផ្នែកសេដ្ឋកិច្ច ហើយ រដ្ឋាភិបាលប្រទេសទាំងនេះ មានឆន្ទៈក្នុងការជំរុញឲ្យវិស័យវប្បធម៌រីកចម្រើន អ្នកនិពន្ធ ក៏បានការទទួល ស្គាល់ពីមហាជនទូទៅផងដែរ តែនៅកម្ពុជាប្រទេសដ៏ក្រីក្រមួយនេះ គ្មានមូលនិធិសម្រាប់ផ្ដល់ឲ្យអ្នកនិពន្ធឡើយ តែបើគេឲ្យវិញ គឺដើម្បីមប្រើប្រយោជន៍នយោបាយរបស់ពួកគេតែប៉ុណ្ណោះ គណបក្សនយោបាយ ណាគ៏មានគំនិតបែបនេះដែរ។ អ្នកនិពន្ធមិនមានសេរីភាពក្នុងការបញ្ចេញគំនិតដោយសេរីឡើយ។
ការជ្រើសរើសវិជ្ជាជីវៈជាអ្នកនិពន្ធ អ្នកនិពន្ធទាំងឡាយដឹងជាមុនថា យើងនឹងប្រឈមមុខ យើងនឹងទទួលទោស ត្រូវរត់ចោលស្រុក ឬអាចនឹងត្រូវគេសម្លាប់ តែជនដែលតាមឈ្លានីសអ្នកនិពន្ធភ្លេចគិតថា គេកំពុងតែបំផ្លាញ វប្បធម៌របស់ខ្លួន ព្រោះថា បើគ្មានអ្នកនិពន្ធ បើគ្មានអ្នកនិពន្ធឯករាជទេ អ្វីដែល អ្នកបានឮគឺមានសំឡេងតែមួយគត់ ហើយមនុស្សជំនាន់ក្រោយ និងបាត់បង់ឧកាសដឹងឮរឿង រ៉ាវរបស់មនុស្សជំនាន់មុន តាមរយៈការប្រឌិតរបស់អ្នកនិពន្ធ ពេលនោះហើយ ដែលសង្គមមិនអាចរីកចម្រើនបានឡើយ។ ជាក់ស្ដែង ក្រោមការគ្រប់គ្រងរបស់ពួកខ្មែរក្រហម ដែលមានការកាប់សម្លាប់យ៉ាងរង្គាល ហើយ បំផ្លាញមរតកវប្បធម៌គ្មានសល់ រហូតដល់ពេលនេះជិត៤០ឆ្នាំហើយ សង្គមខ្មែរ មិនទាន់មានអ្នកនិពន្ធឆ្នើម មិនទាន់មានអ្នកនិពន្ធកម្រិតអន្តរជាតិនៅឡើយទេ។ យើងជាខ្មែរ ត្រូវហ៊ានទទួលស្គាល់ថា ដូនតាយើងខ្លះ និងសម័យរបស់យើងនេះ បានប្រព្រឹត្តមិនគប្បីចំពោះអ្នកនិពន្ធ ដែលជាផ្នែកមួយ នាំឲ្យអក្សរសាស្រ្តជាតិ វប្បធម៌ ជាតិឈានទៅរកការរលត់រលាយ។
៣.អ្នកនិពន្ធ និងស្នាដៃសព្វថ្ងៃ ព្រោះតែសង្គមខ្មែរនៅមានការត្បិតត្បៀត សិទ្ធិសេរីភាពអ្នក និពន្ធ ជាហេតុធ្វើឲ្យអ្នកនិពន្ធ ស្ងប់ស្ងាត់។ នៅក្នុងសង្គមខ្មែរ ពុំមានស្នាដៃរបស់អ្នកនិពន្ធ ជំនាន់ ថ្មីណាមួយលេចធ្លោនៅឡើយទេ ដោយហេតុថា អ្នកនិពន្ធមិនមានទំនាក់ ទំនងគ្នា អ្នកនិពន្ធមិនបានទទួលការបណ្តុះបណ្តាលឲ្យស៊ីជម្រៅ អ្នកនិពន្ធមិន ទទួលមានគំនិតថ្មីពីខាងក្រៅ អ្នកនិពន្ធក្រីក្រ មិនមានពេលគ្រប់គ្រាន់ នឹងគិតគូរ អំពីការតែងនិពន្ធ ឲ្យបានពេញលេញ អ្នកនិពន្ធនៅមានភាពខ្លាចរអា មិនហ៊ានបោះពុម្ព ផ្សាយស្នាដៃរបស់ខ្លួន។
ស្នាដៃមួយចំនួន ដែលមាននៅលើទីផ្សារ ភាគច្រើន គឺជាស្នាដៃដែលផ្សាយដដែលៗ ស្នាដៃមួយចំនួនធំ មិនទាន់មានគុណសម្បត្តិ អាចជួយឲ្យអ្នកអានខ្មែររកឃើញពន្លឺថ្មីឡើយ។
ប្រជាជនខ្មែរមានទម្លាប់អានសៀវភៅតិចណាស់ នេះជាមូលហេតុមួយ ដែល អ្នកនិពន្ធពិបាកបញ្ចេញស្នាដៃរបស់ខ្លួនទៅលើទីផ្សារដែរ ព្រោះថានៅកម្ពុជា មិនទាន់ មានអ្នកបោះពុម្ពផ្សាយល្អទេ តែ បើមានវិញ គឺអ្នកនិពន្ធត្រូវបង្ខំចិត្តលក់ ស្នាដៃរបស់គេ យ៉ាងថោកបំផុត ទៅឲ្យអ្នកបោះពុម្ពផ្សាយផ្ដាច់មុខតែម្ដង។
ក្នុងទសវត្សទី៧០ ប្រជាជនកម្ពុជាជាងប្រាំលាននាក់ដែលរងគ្រោះ ព្រោះរបបខ្មែរក្រហម
តែមានអ្នកសរសេរអំពីដំណើរជីវិតកាលនោះប្រហែល១០០នាក់ប៉ុណ្ណោះ។
៤.អ្នកនិពន្ធ និងការអប់រំអ្នកនិពន្ធខ្មែរសម័យថ្មី ភាគច្រើនមិនមានការបណ្ដុះ បណ្តាលតាមបែបវិទ្យាសាស្រ្តទេ។ ការចេះតែងនិពន្ធ ពិសេសកំណាព្យ គឺអ្នកនិពន្ធយើងចេះ អាចតែងបានតែតាមទម្រង់ ឬតាមបែបបទរបស់អ្នកនិពន្ធមុនៗតែប៉ុណ្ណោះ ដែលទម្រង់នៃការតែងនិពន្ធ និងអត្ថន័យនៅមានលក្ខណៈបុរាណ ឯខ្លឹមសារដ៏ស៊ីជម្រៅប្រៀបទៅអ្នកនិពន្ធនៅបស្ចឹមប្រទេស គឺយើងទទួលស្គាល់ថានៅមានកម្រិតនៅឡើយ។
អ្នកនិពន្ធ ដែលចេះភាសាបរទេស អ្នកនិពន្ធ ដែល មានឧកាសចេញទៅបរទេស និងទទួលការបណ្តុះ បណ្ដាលនៅបរទេស គេមានសមត្ថភាពខ្ពស់ក្នុងការតែងនិពន្ធ។ តែអ្នកនិពន្ធខ្មែរតិចណាស់ ដែល មានសំណាងចេញពីប្រទេសរបស់ខ្លួន ព្រោះសង្គមខ្មែរហាក់ដូចជាបិទជិត ហើយអ្នកនិពន្ធបរទេសតិចណាស់ ដែលធ្វើការសហការជាមួយអ្នកនិពន្ធខ្មែរ។ តែបើគេសហការការវិញ គឺក្នុងបំណងតែមួយ គឺបំបិទមាត់ អ្នកនិពន្ធមិនឲ្យបញ្ចេញមតិ ព្រោះមិនចង់ឲ្យអ្នកនិពន្ធរិះគន់ ពីប្រទេសរបស់គេ ដែលកំពុងមានឥទ្ធិពលលើសង្កមខ្មែរ នេះជាអ្វីដែលមានកន្លងមក។ កត្តាទាំងនេះហើយ ដែលបណ្ដាលឲ្យអ្នកនិពន្ធខ្មែរ ក៏ដូចវិស័យតែងនិពន្ធធ្លាក់ចុះ។
៥.ប្រភេទនៃការតែងនិពន្ធ អ្នកនិពន្ធនៅកម្ពុជា មិនទាន់បានបែងចែកដូចនៅ ប្រទេសជឿនលឿនទេ មាន អ្នកនិពន្ធខ្លះ អាចតែងកំណាព្យ ចម្រៀង និងប្រលោមលោកផងដែរ ឯអ្នកនិពន្ធ ខ្លះ ទៀតអាចតែងភាពយន្ដ តែអ្នកនិពន្ធភាពយន្ដមិនមានច្រើនទេ ស្របនឹងសម័យកាលបច្ចុប្បន្ន ដែលវិស័យភាពយន្ដធ្លាក់ចុះខ្សោយផង។
អ្នកនិពន្ធក៏មានឋានៈដូចអ្នកនយោបាយដែរ តែអ្នក និពន្ធត្រូវកសាងសមត្ថភាព ដោយសរសេរ និងផ្សាយឲ្យបានច្រើន ឲ្យមានន័យទើបឈានទៅដល់មានការទទួលស្គាល់ពីមហាជន។ ម្យ៉ាងទៀត នៅកម្ពុជាមិនសម្បូរណ៍របៀបតែងនិពន្ធ ដូចនៅ បណ្ដាប្រទេសផ្សេងទេ ឧ: បើនិយាយពីMeta fiction គឺ យើងមិនដឹងថា តើជារបៀបគិត របៀបតែង និងគំនិតក្នុងរឿងបែបនេះយ៉ាងណាទេ។
៦.តម្លៃជាអ្នកនិពន្ធ អ្នកនិពន្ធមានតម្លៃ មានកិត្ដិយស ដោយគ្មាននរណាប្រកួតប្រជែងបាន ហើយតម្លៃនេះមិនមែនបានដោយការបោះឆ្នោត គៃបំបាត់សន្លឹកឆ្នោតទេ គឺបានមកដោយសុចរិត ដោយគំនិតប្រាជ្ញាច្នៃប្រឌិត គឺជាកិត្តិយសដែលមនុស្សជាតិទទួលស្គាល់ ព្រោះអ្នកនិពន្ធ និពន្ធរឿងប្រលោមលោក កំណាព្យ និងអត្ថបទផ្សេងៗ ឡើង ដើម្បីបម្រើសាធារណៈជន។ បើបទនិពន្ធរបស់គេមានលក្ខណៈសាកល ទៀតនោះ នោះគេពិតជាបានទទួលការគាំទ្រពី
ពិភពលោកមិនខាន។
ដោយឡែក អ្នកនិពន្ធខ្មែរ ដែលស្នាដៃនៅមានកម្រិតស្រាប់នោះ ថែមទាំងមិនទាន់មានការ
លើកទឹកចិត្ត ពីស្រទាប់មហាជន និងរដ្ឋាភិបាលថែមទៀត។ ទន្ទឹមនោះ អ្នកនិពន្ធមួយចំនួន រង
នូវការប្រមាថ ការគម្រាមគំហែង ដែលធ្វើឲ្យពួកគេពិបាកទ្រាំទ្រ និងសុខចិត្តបោះបង់ចោល
ការតែងនិពន្ធក៏មាន។ អ្នកនិពន្ធខ្មែរ ពុំមានត្រូវបានគេតម្លៃឡើយក្នុងសង្គមខ្មែរបច្ចុប្បន្ន។
៧. អ្នកនិពន្ធ និងសេរីភាព ក្នុងដំណាក់កាលដែលអ្នកនិពន្ធត្រូវគេបោះបង់ចោល មានយុវអ្នកនិពន្ធមួយ ចំនួនបាន ព្យាយាមដុះដាលដោយខ្លួនឯង ដោយពួកគេតែងនិពន្ធ ហើយចេញ ផ្សាយតាមBlogរបស់គេ។ អ្នកនិពន្ធមួយចំនួនទៀត បង្កើតឲ្យមានបណ្ដាញទាក់ ទងតាមរយៈប្រព័ន្ធបច្ចេកវិទ្យាក៏មាន។ ប៉ុន្ដែអ្វីទាំងនេះ ដែលអ្នកនិពន្ធកំពុងធ្វើ នៅតែនាំមកនូវការបារម្ភដដែល ព្រោះសព្វថ្ងៃ ការគម្រាមកំហែងមិនទាន់បាន ធូរស្រាលនៅឡើយទេ។
លោកហង្ស ចក្រា ចាងហ្វាងកាសែតខ្មែរម្ចាស់ស្រុកនិងជាសមាជិកអង្គការភែនកម្ពុជា ធ្លាប់
ត្រូវបានអ្នកមានអំណាចប្ដឹងរហូតជាប់គុក ព្រោះតែគាត់ សរសេរអត្ថបទ អំពីបញ្ហាអំពើពុករលួយនៅកម្ពុជា។ លោកគឹម សុខា កាល នោះជាប្រធាន អង្គការសិទ្ធិមនុស្សមួយ លោក
ត្រូវបានអ្នកមានអំណាចប្ដឹងរហូតជាប់គុក ព្រោះតែគាត់ សរសេរអត្ថបទ អំពីបញ្ហាអំពើពុករលួយនៅកម្ពុជា។ លោកគឹម សុខា កាល នោះជាប្រធាន អង្គការសិទ្ធិមនុស្សមួយ លោក
ម៉ម សូណង់ដូ ជានាយកវិទ្យុសំបុកឃ្មុំ ក៏ធ្លាប់ត្រូវបានរដ្ឋាភិបាលចាប់ដាក់គុកអស់ជាច្រើនខែ
ដែរ រួមទាំងអ្នក កាសែតផ្សេងទៀត ត្រូវបានតុលាការកោះហៅជាបន្ដបន្តាប់ ព្រោះតែការ
បញ្ចេញមតិរបស់ពួក ចុងក្រោយគឺលោក សេង គុណការ បុគ្គលិកអង្គការស្បៀងអាហារពិភព លោកគ្រាន់តែចែកផ្សាយការរិះគន់មេដឹកនាំរដ្ឋាភិបាលខ្មែរ ដែលដកចេញពីគេហទំព័រ
ខេ អាយ ត្រូវតុលាការរាជធានីភ្នំពេញផ្តន្ទាទោស យ៉ាងតក់ក្រហល់ នេះជាវិធានការបំបាត់សេរី ភាពបញ្ចេញមតិរបស់រដ្ឋាភិបាលបច្ចុប្បន្ន។ ប្រសិនបើអ្នកនិពន្ធណាហ៊ានសរសេរបញ្ចេញ មតិតិរិះគន់ អ្នកនិពន្ធខ្មែររូបនោះ ពិតជាវាសនា មិនខុសពីចូលគុកឡើយ។
មានអ្នកនិពន្ធខ្លះ ដោយសារតែមានការគាបសង្កត់ខ្លាំងពេក ធ្វើឲ្យពួកគេបង្ខំចិត្ត រត់គេចចេញពីស្រុកទេស ព្រាត់ប្រាសក្រុមគ្រួសារ ហើយកសាងជីវភាពថ្មីនៅ បរទេសទាំងលំបាកលំបិន។ អ្នកនិពន្ធណា ដែលហ៊ានសរសេររិះគន់ចំពោះ ឬ មិនចំពោះដល់អ្នកមានឋានៈយសស័ក្កក្នុងរដ្ឋាភិបាល អ្នកនិពន្ធនោះ មិនដែល ទទួលមាន វាសនាល្អឡើយ។ ប៉ុន្មានឆ្នាំមុននេះនេះ លោកគង់ ប៊ុនឈឿន អ្នកនិពន្ធជើងចាស់ លោកជាអ្នកនិពន្ធប្រលោមលោក កំណាព្យ ចម្រៀង និងភាព យន្ដផងនោះ ចុងក្រោយសម្រេចនិរទេសខ្លួនទៅរស់នៅប្រទេសន័រវេស។ អ្នកនិពន្ធឈ្មោះ ប៉ែន ពុទ្ធសភា កំពុងតែរត់គេចខ្លួនពីការតាមចាប់របស់អជ្ញាធរ ដែលរហូតមកដល់ពេលនេះ មិនដឹងថានៅទីណាផង។
៨.សារជាតិអ្នកនិពន្ធ អ្នកនិពន្ធ ជាមនុស្សពិសេស ដែលបង្កើតប្រវត្តិសាស្រ្ដបាន ដោយ ប្រឌិតទាំងស្រុង ហើយស្នាដៃរបស់គេបង្ហាញនូវតថភាពសង្គម។ អ្នកនិពន្ធខ្មែរ ក៏មានអត្តសញ្ញាណនេះដែរ។ អ្នកនិពន្ធមានឋានៈវណ្ណៈ ដូចអ្នកនយោបាយដែរ តែផ្ដល់កិត្តិយសដោយមហាជន និងទទួលទោសទណ្ឌពី អ្នកមានអំណាចក្នុងសង្គម។
នៅកម្ពុជា អ្នកនិពន្ធណាដែលសរសេររិះគន់ដល់រដ្ឋាភិបាល ដោយផ្ទាល់ ឬដោយប្រយោល ថារដ្ឋាភិបាលមិនគោរពសិទ្ធមនុស្ស ថារដ្ឋពុករលួយ ប្រទេសផ្ដាច់ការ អ្នកនិពន្ធនោះ ត្រូវបានគេកត់សំគាល់ មិនយូរមិនឆាប់នឹងត្រូវទទួលទោសទណ្ឌ ហើយគេអាចនឹងចាត់ទុកថា អ្នកនោះជាសមាជិកសកម្មរបស់គណបក្សនយោបាយ ទោះបីអ្នកនិពន្ធរូបនោះ មិនមែនជាសមាជិករបស់បក្សនយោ បាយណាមួយក្តី។ មានអ្នកនិពន្ធខ្លះ ចុងក្រោយ ត្រូវបង្ខំចិត្តចូលរួមក្នុងគណបក្សនយោបាយដែរ ព្រោះបើមិនចូលរួមជាសមាជិកគណបក្សនយោបាយទេ ពួកគេ មិនបានជំនួយពេលមានគ្រាអាសន្ន ឬការគំរាមកំហែងជាយថាហេតុណាមួយ ការពិត សូម្បីតំណាងសិទ្ធិ មនុស្សអង្គការសហប្រជា ជាតិប្រចាំកម្ពុជា ក៏រដ្ឋាភិបាលនេះ ចោទប្រកាន់ថា ធ្វើការបម្រើឲ្យគណបក្សប្រឆាំងដែរ។
ជារួមស្ថានភាពសង្គមខ្មែរ មិនអនុញ្ញាតឲ្យអ្នកនិពន្ធ បញ្ចេញមតិដោយសេរីបានឡើយ មិនត្រឹមតែប៉ុណ្ណោះ អំពើហឹង្សា ឬការចាប់ចង ការកោះហៅតាមរយៈតុលាការនៅតែជាបញ្ហា នៅតែជាការគំរាមដល់អារម្មណ៍អ្នកនិពន្ធដែរ។ មានតែការសម្លឹងមើល និងជួយជ្រោមជ្រែងពីបរទេសទេ ដែលនាំឲ្យមានការអនុវត្តប្រជាធិបតេយ្យនៅ កម្ពុជា ការបញ្ចេញមតិប្រព្រឹត្តទៅបានរលូនខ្លះ៕
No comments:
Post a Comment