ជាទូទៅស្រ្ដីជនជាតិអង់គ្លេសទាំងអស់ ពេញចិត្តជាមួយដើមទ្រូងរបស់ពួកគេបំផុត គឺនៅអាយុ ២៦ឆ្នាំ ប៉ុន្ដែពួកគេនៅតែមិនសូវសប្បាយរីករាយ ព្រោះពួកគេចង់បាន ដើមទ្រូងរបស់ពួកគេដូចទៅនឹង កញ្ញា ហ៊ូលី វីឡូជប៊ី (Holly Willoughby) យោងតាមការស្រាវជ្រាវថ្មីរបស់ អ្នកស្ទង់មតិ។
តាមការស្រាវជ្រាវបាន បង្ហាញឲ្យឃើញថាគំនិតរបស់ស្រ្ដីទូទៅ គឺចង់បានទំហំដើមទ្រូងធំ នឹងមើលទៅស្អាត D ឬ DD ហើយការចង់បានទាំងនេះ គឺបណ្ដាលមកពី ពួកគេឃើញរូបរាងដើមទ្រូងដ៏ស្រាតរបស់កញ្ញា ហ៊ូលី ដែលមានទំហំដើមទ្រូង 34DD ដែលបានជាប់ឈ្មោះជា នារីដែលមានដើមទ្រូងស្អាតប្រចាំប្រទេស។ ចំនែកឯតារាចម្រៀង ឈើរីខូល (Cheryl Cole) អាយុ២៩ឆ្នាំ ដែលមានទំហំដើមទ្រូង 32D បានជាប់លេខ២ បន្ទាប់ពីហ៊ូលី។
ស្រ្ដីពាក់កណ្ដាលនៃចក្រភពអង់គ្លេស ប្រាកដជាសប្បាយចិត្តនឹងចំណាយប្រាក់ ដើម្បីឲ្យដើមទ្រូងទាំងគូរបស់ពួកគេ មើលទៅស្អាត និង២០%នៃស្រ្ដីទាំងនោះ ហ៊ានចំណាយប្រាក់រហូតដល់ ៤,៥០០ដុល្លារដើម្បីសំរេចគោលដៅ។ ១ ក្នុងចំណោម៧ នៃស្រ្ដី អាចរក្សាដើមទ្រូងឲ្យនៅមូលល្អ នៅក្នុងកំឡុងអាយុ៣០ឆ្នាំ ប៉ុន្ដែជាទូទៅគឺត្រឹមអាយុ២០ឆ្នាំតែប៉ុណ្ណោះ និង ៣០%នៃស្រ្ដី តែងតែខ្វល់ពីដើមទ្រូងដ៏ធំរបស់ពួកគេ យារធ្លាក់។
ប្រិយមិត្តស្រ្ដីប្រាកដជាចង់បានដើមទ្រូងស្អាតដូច ហ៊ូលីដែរហើយ៖
ដោយ អៀង
ខ្មែរឡូត
No comments:
Post a Comment