ស្រមោចមួយក្បាល មានសេចក្តីសុខនឹងការងារទើបឧស្សហ៍ធ្វើការងារតាំងតែពីព្រលឹម ហើយ មានស្នាដៃក្នុងការ ការធ្វើការងារច្រើនសន្ធឹកសន្ធាប់ ។ តោជាប្រធានធំលាន់មាត់ថា ថ្នាក់មិនមាន ប្រធានមើលការខុសត្រូវ ធ្វើការបាន ល្អដល់កំរិតនេះ ប្រសិនជាមានប្រធានវិញ ច្បាស់ជាធ្វើការ បានល្អឥតខ្ចោះហើយមើលទៅ ។ តោទើបជួល កន្លាត មួយឲ្យមកធ្វើជាប្រធាន ។
កន្លាត មកដល់ក៏ចាប់ផ្តើមរូបបែប តារាងធ្វើការងារ ហើយនឹងបំពាក់គ្រឿងកំណត់ពេលវេលា កន្លាតប្រាប់ថា ការងារច្រើនណាស់ ត្រូវការលេខានុការមកជួយសរសេរនិង វាយរបាយការណ៍ កន្លាត ទើបជួលពីងពាង មកជាលេខាផ្ទាល់ខ្លួន ។
តោ មានសេចក្តីរីករាយ នឹងការធ្វើការរបស់កន្លាតណាស់ ដែលអាចនាំស្នើរបាយការណ៍ និង ផែនការណ៍ផ្សេងៗ ពីរបាយការណ៍ដែលបានបញ្ជូនមកធ្វើឲ្យតោមានគំនិតមួយកើតឡើង “យើង គួរតែមានគ្រឿងកុំព្យូទ័រ និងគ្រឿងព្រីន ដើម្បីមានភាពងាយស្រួលក្នុងការធ្វើការងារ” ។ តោទើប តាំងផ្នែក IT ឡើងមក ដោយបានជួលរុយមកជាអ្នកគ្រប់គ្រងផ្នែក IT ។
ប៉ុន្តែស្រមោច ដែលធ្លាប់តែមានស្នាដៃក្នុងការងារ ក៏ចាប់ផ្តើមមានការធុញទ្រាន់ ទៅនឹងរូប បែបការងារថ្មី ព្រោះ មួយថ្ងៃៗ គិតតែធ្វើរបាយការណ៍ ការងារឯកសារច្រើនសន្ធឹកសន្ធាប់ មាន ទាំង ៥ s មានទាំងក្រឹត្យក្រម ដែលបាន តាំងឡើងជាខាងក្រោយ រួមទាំងការប្រជុំដែលស៊ីពេល វេលា ទៅក្នុងមួយថ្ងៃៗជាច្រើនម៉ោង ។
ថ្ងៃមួយជាថ្ងៃបោះឆ្នោតជ្រើសរើសប្រធានផ្នែក របស់ស្រមោច តែតំណែងនេះបានធ្លាក់ទៅ លើរៃ ។រៃធ្វើថ្ងៃដំបូង ក្រម៉ង់ឲ្យទិញ កម្រាល អំពូលភ្លើង ព្រមទាំងឧបករណ៍ប្រើប្រាស់ក្នុងការិយា ល័យផ្សេងៗដូចជា៖ កៅអី តុសម្រាប់ ធ្វើការថ្មី ៗ មើលទៅល្អល្អះឆើតឆាយ ឲ្យសមឋានៈសម្រាប់ បុគ្គលិកម្នាក់ៗ ធ្វើឲ្យរៃ មានការមមាញឹករៀបមទិញ ឧបករណ៍ប្រើប្រាស់ក្នុងការិយាល័យ ហើយ ត្រូវស្វែងរកហិរញ្ញិកមកជួយចាត់ចែងរឿងថវិកា ។ការច្របូកច្របល់ ដែលតាមមកគឺធ្វើឲ្យបុគ្គលិក ម្នាក់ៗមានការងារទ្វេឡើង
តមកផ្នែកដែលស្រមោចធ្វើការ ជាផ្នែកដែលគ្មានសុពលភាព ក្លាយជាបុគ្គលិកអសកម្មភាព ក្នុងការងារ ។ តោ យល់ឃើញថាផ្នែកស្រមោច មានថ្វីដៃធ្លាក់ចុះក្នុងកិច្ចការងារ ទើបជួលទីទុយ មកជាទីប្រឹក្សា ដើម្បីសិក្សាពីវិធីសាស្ត្រ បង្កើននូវផលិតផល ។
ទីទុយបានសរុបថា ៖ ការដែលផ្នែករបស់ស្រមោច មានការជួលមនុស្សមកច្រើនពេក ទើប ធ្វើឲ្យធ្លាក់ចុះប្រសិទ្ធិ ភាព ។
មិនយួរប៉ុន្មានអង្គការនេះ បានសម្រេចចិត្ត បណ្តេញស្រមោចចេញពីការងារ ព្រោះស្រមោច ជាបុគ្គលិកដែលគេ មើលឃើញថា គ្មានកម្លាំងចិត្ត និងមានទស្សនៈមិនល្អចំពោះការងារ ។
និទានរឿងនេះ គឺនិទានត្រាប់តាមរឿងដែលបានកើតឡើងពិតប្រាកដ នៅក្នុងអង្គការឬស្ថាប័ ននានា ព្រោះមាន ក្រុមហ៊ុនជាច្រើនដែលរូបបែបការងារ មើលទៅហាក់ដូចជា ជំនាញការ មាន ក្រឹត្យក្រមតាមឋានានុក្រមច្រើនសន្ធឹក សន្ធាប់ ទីបំផុតក៏មិនអាចសម្រេចតាមគោលដៅរបស់អង្គ ការ សូម្បីតែបន្តិចឡើយ ។
បញ្ហាមួយទៀតកើតចេញអំពី អ្នកមានអំណាច ក្នុងការដំណើរការ មិនមានគំនិតផ្តោតទៅលើ គោលដៅ របស់ អង្គ្កការ រហូតដល់ធ្វើឲ្យអ្នកតាំងចិត្តធ្វើការពិតៗ ក្លាយជាចុងចោទនៅទីបំផុត ។ ប្រសិនបើចង់ឲ្យស្រមោច ត្រឡប់មក ធ្វើការល្អដូចដើម ត្រូវឲ្យ តោ ពិចារណាមើលខ្លួនឯង ថាតើ បញ្ហាទាំងអស់ដែលគេបានធ្វើនោះ ជាការបន្ថែម សមត្ថភាពដ៏ពិតប្រាកដរបស់បុគ្គលិកឬទេ ។
គតិដែលតោ ឬអ្នកគ្រប់គ្រងគួរគិត
“សេចក្តីចង់បានហួសពីការពិត អាចធ្វើឲ្យបាត់បង់ភក្តីភាព ហើយនឹងធនធានដែលមានតម្លៃទៅ”
No comments:
Post a Comment