(ចេញផ្សាយថ្ងៃទី 21-12-2012, 9:01 am) | អត្ថបទត្រួតពិនិត្យដោយវេជ្ជ.ងួន សេរ័ត្នធូរេនគឺជាផ្លែឈើដែលផ្លែតាមរដូវកាលជាពិសេសចាប់ពីខែមិថុនា ដល់ខែសីហា ព្រមទាំងផ្លែជួនគ្នាជាមួយនឹងផ្លែឈើក្នុងតំបន់ត្រូពិចផ្សេងៗទៀតដែរដូចជា ផ្លែស្វាយ និងផ្លែខ្នុរ។
ផ្លែនេះមានលក្ខណៈប្លែកពីគេត្រង់មានទំហំធំ, ក្លិន សម្បកគួរអោយភ័យខ្លាច។ វាអាចមានប្រវែងបណ្តោយរហូតដល់ ៣០សង់ទីម៉ែត្រ និងកម្រាស់មុខកាត់ ១៥សង់ទីម៉ែត្រ ហើយទម្ងន់របស់វាជាធម្មតាពី មួយ ទៅបួនគីឡូក្រាម។
អត្ថប្រយោជន៍ចំពោះសុខភាព
- ផ្លែធូរេនមិនខុសពីផ្លែ ចេក, ផ្លែប័រ និងផ្លែខ្នុរនោះទេ គឺសម្បូរសារធាតុធ្វើអោយមានកម្លាំង, ជាតិរ៉ែ និងវីតាមីន។ ផ្លែធូរេន ១០០ក្រាមផ្តល់កាល់ឡូរីរហូតដល់ ១៤៧កាល់ឡូរី។
- សាច់របស់វាមានលក្ខណៈទន់ ងាយស្រួលដល់ការំលាយបានទៅជាជាតិស្ករប្រភេទ Fructose និង Sucrose សម្រាប់បំលែងទៅជាថាមពល និងពង្រឹងដល់សុខភាពរាងកាយ។ ទោះបីជាវាផ្ទុកទៅដោយជាតិខ្លាញ់ដ៏ច្រើន វាក៏មិនមានជាតិខ្លាញ់ប្រភេទ Saturated Fats និងកូឡេស្តេរ៉ុលដែរ។
- ផ្លែធូរេនសម្បូរទៅដោយជាតិសរសៃ សម្រាប់ធ្វើអោយលាមកទន់ល្អ។ ជាតិសរសៃជួយការពារភ្នាស់សម្បោរក្នុងពោះវៀនធំតាមរយៈការកាត់បន្ថយការប៉ះពាល់ និងការតោងនៃសារធាតុបង្កមហារីកក្នុងពោះវៀនធំ។
- ធូរេនគឺជាប្រភពដ៏ល្អមួយនៃអង់ទីអុកស៊ីដង់វីតាមីន C ។ ការទទួលទានអាហារសម្បូរវីតាមីន C ជួយការពាររាងកាយសាំខ្លួនដើម្បីប្រឆាំងនឹងភ្នាក់ងារបង្ករោគ និងរ៉ាឌីកាល់សេរី។
- ផ្លែឈើគឺជាប្រភពដ៏ល្អមួយនៃវីតាមីន Bកំផ្លេច ដូចជា Niacin, Riboflavin, Pantothenic Acid (វីតាមីន B5), Pyridoxine (វីតាមីន B6) និង Thiamin (វីតាមីន B1)។ វីតាមីនទាំងនេះមានសារៈសំខាន់សម្រាប់រៀងកាយដើម្បីជំនួសសារធាតុចាស់ចេញពីក្នុងខ្លួនវិញ។
- លើសពីនេះទៅទៀត វាក៏ផ្ទុកទៅដោយចំនួនសារធាតុរ៉ែល្អៗដែរដូចជា ម៉ាញ៉េស្យូម, ទងដែង, ដែក និងម៉ង់ហ្គាណែស។ ម៉ង់ហ្គាណែសត្រូវបានរាងកាយប្រើប្រាស់ជា Co-factor សម្រាប់ក្លាយទៅជាអង់ស៊ីមអង់ទីអុកស៊ីដង់ Superoxide Dismutase។ ទងដែងនិងដែកប្រើសម្រាប់បង្កើតគ្រាប់ឈាមក្រហម។
- ផ្លែធូរេនស្រស់សម្បូរជាតិប៉ូតាស្យូមខ្លាំងណាស់។ ប៉ូតាស្យូមនេះគឺជាអេឡិចត្រូលីត្រដ៏សំខាន់មួយរបស់កោសិកា សម្រាប់ជំនួយដល់ការគ្រប់គ្រងចង្វាក់បេះដូង និងសម្ពាធឈាម។
- លើសពីនេះទៅទៀត វាក៏ផ្ទុកទៅដោយសារធាតុ Tryptophan (ត្រូវបានគេស្គាល់ថាជាថ្នាំងងុយដេកពីធម្មជាតិ) ដែលជាអាស៊ីតអាមីណេយ៉ាងសំខាន់ក្នុងកម្រិតខ្ពស់ ដើម្បីអោយរាងកាយបម្លែង ទៅជា Serotonin និង Melatonin ដែលជាសារធាតុគីមីសរសៃប្រសាទ ដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយអោយដេកលក់ និងព្យាបាលជំងឺឆ្គួតជ្រូកបានផងដែរ៕
(ដកស្រង់ពីគេហទំព័រ Health.com.kh)
No comments:
Post a Comment