ជាការពិតណាស់ នៅក្នុងអង្គការឬ ស្ថាប័ននីមួយៗ
តែងតែជួបប្រទះនូវមនុស្សដែលមានលក្ខណៈបែបនេះ តើយើងគួរតែរៀបចំដោយរបៀបណា? ។
បើតាមចិត្តវិទ្យាវិញបានណែនាំទុក យ៉ាងនេះគឺ៖
១) មនុស្សឆ្លាត និង ឧស្សាហ៍ បង្រៀនឲ្យមានការទុកចិត្ត និងជួយជ្រោមជ្រែង
២) មនុស្សឆ្លាត តែខ្ជិលច្រអូស លុះបង្រៀនឬអភិវឌ្ឍន៍បាន ប៉ុន្តែត្រូវមានការជំរុញជារយៈៗ
៣)មនុស្សល្ងង់ខ្លៅតែឧស្សាហ៍ ជួនកាលមានសេចក្តីអន្តរាយ
ព្រោះការឧស្សាហ៍ព្យាយាម អាច បង្កឲកើត ការខូចខាតបាន
ប្រសិនបើមាននៅក្នុងអង្គការ ឬស្ថាប័ន គួរឲធ្វើការមិនសូវសំខាន់
ហើយថែមទាំងរងចាំសង្កេត មើលជាពិសេស ។
៤) មនុស្សទាំងល្ងង់ខ្លៅទាំងខ្ជិលច្រអូស
ជាក្រុមដែលមានការអភិវឌ្ឍន៍ខ្លួន ក្នុងការធ្វើការងារ
ហើយថែមទាំងមិនមានប្រយោជន៍ ដល់អង្គការទៀតផង ។
តើមនុស្សបែបណាដែលគួរកំចាត់មុន ?
សម្រាប់អង្គការដែលមានតំណែងកំណត់
ហើយមិនអាចសម្រេចចិត្តបានថា នឹងជ្រើសរើស
យកនរណា។មានគោលគំនិតមួយដែលគួរឲចាប់អារម្មណ៍គឺគោលគំនិងតរបស់អ៊ីទ្លែរបានពោល
ទុកថា៖
ខ្ញុំបែងចែកមនុស្សទុកជា ៤ ប្រភេទគឺ ៖
មនុស្សឆ្លាត (The clever) មនុស្សឧស្សាហ៍ (The industrious)
មនុស្សល្ងង់ខ្លៅ (The stupid) និងមនុស្សខ្ជិលច្រអូស (and the lazy)
ដោយភាគច្រើន មនុស្សពីរប្រភេទក្នុងបណ្តាទាំង ៤ ប្រភេទខាងលើនេះ រមែងមាននៅលា យ ឡំគ្នាគ្រប់ទីកន្លែង
មនុស្សឆ្លាតតែឧស្សាហ៍
គួរឲឋានៈជាបុគ្គលិកជាន់ខ្ពស់ ។ មនុស្សល្ងង់តែខ្ជិលច្រអូសមានប្រហែល ៩០
ភាគរយ ក្នុងជួរកងទ័ព គួរឲតំណែងជាបុគ្គលិកប្រចាំការ ។
ចំណែកមនុស្សឆ្លាតតែខ្ជិលច្រអូស ទោះបីយ៉ាងណាក៏ដោយ
គួរឲតំណែងជាមេបញ្ជាការជា ន់ខ្ពស់ ព្រោះពួកគេជាមនុស្សឆេវឆាវ
ចូលចិត្តធ្វើអ្វីតាមអារម្មណ៍ខ្លួនឯង មិនខ្វល់ពីស្ថានការណ៍ ។
ប៉ុន្តែ មនុស្សល្ងង់តែព្យាយាមនោះ ជាមនុស្សមានគ្រោះថ្នាក់ណាស់ ត្រូវប្រញាប់កំចាត់ចោល ឲ្យ ឆាប់ជាទីបំផុត ។ (អ៊ីទ្លែរ) ។
ចំណែកឯ ខុងជឺ បានពោលទុកថា “មនុស្សឆ្លាតនិងឧស្សាហ៍
គួរជួយជ្រាមជ្រែង ឲបានជាធំ ។ មនុស្សឆ្លាតតែខ្ជិលច្រអូស
គួរទំនុបំរុងទុកជាទីប្រឹក្សា ។ មនុស្សល្ងង់តែខ្ជិលច្រអូស រក្សាទុក
ប្រើប្រាស់ ឲធ្វើការងារជាប្រយោជន៍ដល់អង្គការ ឬស្ថាប័នបាន ។ ចំណែកឯ
មនុស្សល្ងង់តែ ឧស្សាហ៍ព្យាយាម ត្រូវយកទៅប្រហារជីវិតចោល
ព្រោះអាចធ្វើឲខូចកិច្ចការ”។ (ខុងជឺ) ៕
No comments:
Post a Comment