វាជាការពិបាកណាស់ ដើម្បីស្វែងរកការពិតថា តើអ្នកកំពុងតែលង់ស្រឡាញ់ លើអ្នកណាម្នាក់យ៉ាងស្មោះស្មគ្រ័ ហើយនោះ? តែបើសិនជាអ្នក មានយល់ស្របនឹងគំនិត ៧ក្នុងចំណោម ៩ខាងក្រោមនោះ នោះអ្នកត្រូវបានសន្មត់ថា កំពុងតែធ្លាក់ក្នុងអំឡុងស្នេហ៍អ្នកណា ម្នាក់យ៉ាងជ្រាលជ្រៅបំផុត ជាក់ជាមិនខាន។
ចង់ដឹងការពិតយ៉ាងណានោះ សូមអាននិងដាក់ពិន្ទុជាមួយគ្នា៖
១. អ្នកមានចិត្ដជួយអាសារដល់ដៃគូអ្នក ដោយមិនចង់បានការតបស្នងអ្វី ក្រៅពីចង់បង្ហាញពីទឹកចិត្ដខ្លួន។
២. រាល់សកម្មភាព ដែលអ្នកបានធ្វើ និងជះមករកអ្នកវិញ ធ្វើឲ្យអ្នកមានអារម្មណ៍ថា ពិសេសនិងសរសើរខ្លួនឯង។
៣. ប្រសិន ឬ នៅពេលដែលអ្នកមានអារម្មណ៍ថា ប្រណែន ប្រច័ណ្ឌ យ៉ាងឆាប់រហ័សនោះ ធ្វើឲ្យអ្នកមានអារម្មណ៍មិនសប្បាយចិត្ដ និងយល់ថាមនុស្សម្នាក់នោះកំពុងតែក្បត់អ្នក។
៤. គ្មានអ្វីមួយដែលធ្វើឲ្យអ្នកស្ងប់ស្ងៀម ក្រៅពីអ្នកនៅក្បែរជាមួយនឹង មនុស្សម្នាក់នោះទេ។
៥. នៅពេលដែលអ្នកឈ្លោះគ្នា ជាមួយនឹងដៃគូរបស់អ្នក អ្នកតែងតែព្យាយាមប៉ះប៉ូវ យ៉ាងលឿន និងព្យាយាមសម្របតាមគេគ្រប់យ៉ាង ដើម្បីធ្វើយ៉ាងណា បង្ហាញពីសេចក្ដីស្មោះត្រង់។
៦. ដៃគូរបស់អ្នកមិនដែលសួរអ្នកថា តើជ្រើសរើសយកមួយណា រវាងគាត់/នាង និងក្រុមគ្រួសារ តែក្នុងចិត្ដអ្នកបែរជាមានការសម្រេចរួចរាល់ រួមជាមួយនឹងហេតុផលដ៏សមរម្យ ថានឹងរើសយកដៃគូ។
៧. រវាងអ្នក និងដៃគូ មិនដែលធ្វើការសាកល្បងគ្នា ថាតើម្នាក់ណាស្មោះត្រង់ ឬក្បត់នោះទេ។
៨. អ្នកជឿជាក់លើខ្លួនឯងច្រើន នៅពេលដែលនៅជាមួយនឹងដៃគូរបស់អ្នក ជាជាងនៅជាមួយនឹងអ្នកដទៃ។
៩. ទំនាក់ទំនងផ្លូវភេទ ចាប់ផ្ដើមកើតឡើងនៅក្នុង ទំនាក់ទំនងរបស់អ្នក ដោយមិនមានការបង្ខិតបង្ខំ ឬលួងលោម។
តើប្រិយមិត្ដ កំពុងតែធ្លាក់ក្នុងអំឡុងស្នេហ៍អ្នកណា ម្នាក់យ៉ាងជ្រាលជ្រៅបំផុតហើយមែនទេ?
ខ្មែរឡូត
No comments:
Post a Comment