នីកូឡាស់ កូភឺនិក គឺជាវីរៈបុរសក្នុងចំណោមអ្នកវិទ្យាសាស្ត្រដ៏ឆ្នើមបំផុត នាយុគសម័យបុរាណកាល ហើយគាត់បាន ធ្វើអោយកក្រើករញ្ជួយដល់សាសនាកាតូលិក និងភពផែនដីដែលបង្កើតអោយមានការស្រាវជ្រាវលើតារាវិទ្យា និង អក្សរសាស្ត្រទំនើប។ អ្នកប្រាជ្ញយើងបានសរបញ្ជាក់អោយឃើញនូវខ្នាតមួយតូចបំផុតដែលសម័យកាលរបស់លោក គ្មាននរណាគិតដល់។ ព្រះអាទិត្យដែលរាល់ថ្ងៃគេតែងសំលឹងឃើញរះឡើងនៅពេលព្រឹក ហើយលិចពេលល្ងាច គឺជា ភពជាក់លាក់មួយ (តាមលក្ខណៈស្រប) ចំណែកផែនដី ដែលយើងយល់ថាដូច នៅតែវាជាភពមួយធ្វើចលនាវិលជុំវិញ ព្រះអាទិត្យ។
នីកូឡាស់កើតនៅ Torun ជាទីក្រុងរបស់ប្រទេសប៉ូឡូញ ឆ្នាំ ១៤៧៣ ក្នុងគ្រួសារនាវឹកមួយ ហើយគាត់កំព្រាតាំងពីនៅ ក្មេងម្ល៉េះ។ គាត់រស់នៅផ្ទះពូ Loukach Vatchencode ជាមេដឹកនាំសាសនា ហើយគាត់ក៏ជាអ្នកការទូតម្នាក់ ជាអ្នក ស្នេហាជាតិដ៏ធំ និងជួយការពារសិទ្ធិ ហើយមានផលប្រយោជន៍របស់ប្រទេសប៉ូឡូញ ថែមទាំងបានផ្តល់នូវគ្រឹះអប់រំដ៏ ល្អ។ នីកូឡាស់ចាប់ផ្តើមរៀនសូត្រនៅឯស្រុកកំណើត ក្រោយមកបានរៀននៅមធ្យមសិក្សា។ នីកូឡាស់ នៅទីនោះ លោកស្រាវជ្រាវផ្នែកគណិតវិទ្យា ផ្នែកតារាសាស្ត្រ អក្សរសាស្ត្រក្រិច នៅក្នុងឆ្នាំ ១៤៩៦។ គាត់បានមកអ៊ីតាលី ហើយ បានចុះឈ្មោះរៀនផ្នែកច្បាប់សង្គមនៅឯ Bologne។ ប៉ុន្តែការជក់ចិត្តរបស់លោក គឺទៅលើអក្សរសាស្ត្រ។
ក្រោយមក ចាប់យកការស្រាវជ្រាវផ្នែកវេជ្ជសាស្ត្រនៅ Podoue។ ប៉ុន្តែដោយសារការបង្ខំ លោកបានបញ្ចប់ការសិក្សា
អក្សរសាស្ត្រ សង្គមនៅ Bologne។ នៅឆ្នាំ ១៥០៣ លោកបានទទួលសញ្ញាប័ត្របណ្ឌិតច្បាប់សង្គមនៅមហាវិទ្យាល័យ Ferrare។ ពួកគេគិតថាមិនមែនទេ ពីព្រោះការជក់ចិត្តរបស់គាត់មិនឆ្ពោះទៅរកច្បាប់សង្គមនោះទេ ដូចនេះហើយនៅ
ក្នុងឆ្នាំ នោះ គាត់បានត្រលប់មកប្រទេសប៉ូឡូញនៅក្បែរពូជាទីប្រឹក្សា និងជាវេជ្ជបណ្ឌិតជាមួយ ហើយការបំរើក្នុង
ការបង្ខំ លោកបានដើរតាមលោកពូ ក្នុងការបំពេញភារកិច្ចដ៏ច្រើនក្នុងទីក្រុង។ ឆ្នាំ ១៥១២ ក្រោយពីពូស្លាប់ គាត់មក នៅ Frombork (ជាទីក្រុងរបស់ប៉ូឡូញ ស្ថិតនៅឆ្នេរសមុទ្រ Bactic) លោកបានរៀបចំកន្លែងក្នុងព្រះវិហារកាតូលិក ដែលនៅជាប់ជញ្ជាំងច្រកផ្លូវ។ នៅឯមុខទីធ្លានៃព្រះវិហារបានជួយលោកនូវទីតាំងមួយ សំរាប់សង្កេតស្រាវជ្រាវលើ តារាវិទ្យា។
តាំងពីពេលនោះមកមនុស្សម្នាគេតែងលឺគេនិយាយពីលោក គាត់ជាមនុស្សម្នាក់រហ័សរហួន និងស្មោះត្រង់រវាងអ្នករួម ជំនាន់នឹងគ្នាទៀតផង។ គេបានអោយតំលៃគាត់ជាវេជ្ជបណ្ឌិតម្នាក់ពូកែ អ្នកសកម្មខាងផ្នែកនយោបាយ និងបណ្ឌិត តារាវិទូម្នាក់មានស្នាដៃ។ គាត់ជាវេជ្ជបណ្ឌិតផ្នែកសុខាភិបាល គាត់បានបង្កើតកន្លែងវេជ្ជសាស្ត្រថែទាំ និងពុំទាន់មាន អ្នកជំងឺស្នាក់នៅ គឺគាត់មិនយកលុយទេ មិនមែនជាការទស្សន៍ទាយទុកជាមុននោះទេ តែគេបានគូរគំនូរអបជាមួយ ផ្កាពីរ បីមែកជានិមិត្តរូបនៃសិល្បះ ផ្នែកវេជ្ជសាស្ត្រ។
ចំពោះផ្នែកនយោបាយលោកបានចូលរួមយ៉ាងសកម្មប្រយុទ្ធប្រឆាំងនឹង បទបញ្ជារបស់ពួកអាល្លឺម៉ង់ ពីព្រោះតែដើម្បី រដ្ឋឯករាជ្យ Warmie គាតបានដឹង និងប្រែក្លាយទៅជារដ្ឋដែលមិនអាចរំលោភបំពានបាន។ ក្រោយពីបានសង្កេតជុំវិញ ពីអ្នកវិទូ តំបន់កូភឺនិក បានស្មោះស្ម័គ្រទាំងកាយទាំងចិត្តដើម្បីកំនត់រិះរកនូវស្មារតីភ្លឺស្វាង។ ប៉ុន្តែរាត្រីអូសបន្លាយអ្នក វិទ្យាសាស្ត្រ បានមើលឃើញផ្ទៃមេឃពីដំបូលផ្ទះ គាត់បានប៉ាន់ស្មាននូវអាថ៌កំបាំង និងចលនានៃបណ្តាភពផ្សេងៗ។ ក្រោយពីការសង្កេតរួចមក គាត់បានដាក់ចេញជាសំនួរពីរ ៖
- តើល្បឿននៃព្រះអាទិត្យមានប៉ុន្មាន? ក្នុង
១២ម៉ោងក្រោយឆ្លងកាត់កំនាត់ផ្លូវដ៏វែងឆ្ងាយដូចនេះ? (រយះ ចំងាយ
ពីកន្លែងដែលព្រះអាទិត្យរះទៅកាន់ព្រះអាទិត្យលិច)
ចំលើយគឺ ជាល្បឿនដែលមិនអាចប៉ាន់ប្រមាណដល់។ - ធ្វើដូចម្តេចអាចដោះស្រាយពីភពក្រៅ ក្នុងការផ្លាស់ប្តូរនៃភពព្រះអង្គារ តែគន្លងរបស់វាគឺគន្លងរង្វិល តែមិន មែនជាផ្លូវកោង?
តើអត្តចរិតជាមេដឹកនាំសាសនា ជាមួយប្រព័ន្ធកំនត់ផ្ចិតដូចម្តេចខ្លះ?
រយះពេលដំបូង ពពួកសាសនាកាតូលិកបានទាត់ចោលទ្រឹស្តីរបស់កូភឺនិកព្រោះមូលហេតុខាងក្រោម៖
- ចំពោះនិយមន័យជាការបកស្រាយមួយឃើញថា មិនមានភាពជាក់លាក់មួយចំពោះសាសនាកាតូលិក។
- នៅពាក់កណ្តាលសតវ្សទី ១៦ សាសនាកាតូលិកជាប់រវល់រាល់ការងារត្រូវបំពេញកិច្ចការផ្លាស់ប្តូរ និងកែ សំរួលប្រតិទិន។ ពេលនោះហើយ លោកកូភឺនិកបានល្បីឈ្មោះសុះសាយផ្នែកមុខវិជ្ជាតារាវិទ្យាឆ្នាំ ១៥១៤ លោកត្រូវបានបណ្តាអ្នកប្រាជ្ញផ្សេងៗអញ្ចើញចូលរួមបង្កើតប្រតិទិនថ្មី ជាមួយគោលការណ៍នោះមាន ទំនាក់ទំនងយ៉ាងរឹងមាំ ចំពោះការស្រាវជ្រាវចលនាបំលាស់ទីនៃភពដទៃ។
អ្នកប្រាជ្ញដ៏ក្មេងអាយុ ២៥ឆ្នាំ មានឧត្តមគតិស្លុងគំនិតទៅតាមស្នាដៃរបស់លោកកូភឺនិក លោកបានសំណូមពរកូភឺនិក បោះពុម្ភបណ្តាសមិទ្ធផលទាំងនេះ។ លោកកូភឺនិកតែងតែមន្ទិលសង្ស័យ អាស្រ័យដោយឆ្នាំ ១៥៤៣ លោក Rheticus បានបោះពុមស្នាដៃសង្ខេបៗនៃទ្រឹស្តីរបស់លោកកូភឺនិក និងឆ្នាំ ១៥៤៣ អោយចំលងស្នាដៃដ៏អស្ចារ្យរបស់លោក កូភឺនិកចេញ ស្តីពីចលនារង្វិលជុំរបស់ភពដទៃ តាមឯកសារបង្អែករបស់ Retiquyt បានសរសេរថ្វាយជូនសមិទ្ធិផល ជូនស្តេចក្រិច Pon ទី III។ សេ្តចបានជ្រាបការពិតដ៏សំខាន់ទាំងនេះពេលអ្នកប្រាជ្ញមានអាយុកាន់តែចាស់ ហើយមាន ជំងឺដេកនៅនឹងកន្លែងស្រាប់តែគេប្រគល់នូវស្នាដៃរបស់លោកដែលបានបោះពុម្ភហើយ។ លោកកូភឺនិកយកបាតដៃ របស់គាត់អង្អែលនូវសមិទ្ធិផលរបស់គាត់ ប្រតិទិនប្រាប់ថ្ងៃទី ២៤ ឧសភា ឆ្នាំ ១៥៤៣។ គេនិយាយថា ពេលស្តាប់លឺ ដំណឹងអ្នកប្រាជ្ញដ៏ល្បីឈ្មោះបានទទួលមរណភាព Rheticus បានឧទានឡើងថា អ្នកនោះបានស្លាប់មែនហើយ? ទេ! ប៉ុន្តែប្រការសំខាន់នោះ គឺស្នាដៃរបស់លោកបាននឹងកំពុងចាប់ផ្តើមល្បី។
ចំពោះពាក្យពេចន៍បង្រៀនរបស់អ្នកតារាវិទូដ៏ល្បីរបស់ប៉ូឡូញ ចំនុចសំខាន់ទាំងនោះត្រូវបានបំភ្លឺឡើង ការបំភ្លឺនូវ ទស្សនៈឯកសាររបស់លំហអវកាស។ បណ្តាការសន្និដ្ឋានរបស់លោក ត្រូវបានអ្នកប្រាជ្ញពូកែៗយល់ស្រប និងជឿទុក ចិត្តទាំងកាយទាំងចិត្ត។
កូភឺនិកក្រោមបដិវត្តនន៍សាសនាកាតូលិកមិនបានសំរេច មេដឹកនាំយល់ច្បាស់ពីសារៈសំខាន់របស់វា។ ប្រការដែល គ្រោះថ្នាក់ក្នុងការទទួលឥស្សរិយយសទ្រឹស្តីត្រូវបានគេរុញច្រាន និងប្រឈមមុខការកាត់ទោសតាមច្បាប់មេដឹកនាំ កាតូលិក ពិសេសការកាត់ទោសទៅលើទ្រឹស្តីរបស់កូភឺនិក ព្រមទាំងបញ្ជូនគាត់ទៅតុលាការសាសនាកាតូលិក ហើយ ត្រូវបានហាមឃាត់ទាំងសៀវភៅក្នុងឆ្នាំ ១៦១៦។ ការហាមប្រាមនេះ ចំពោះស្នាដៃរបស់អ្នកតារាវិទូដ៏អស្ចារ្យរហូត ដល់ឆ្នាំ ១៨២៦ ទើបគេអោយចេញផ្សព្វផ្សាយវិញ។
មនុស្សជាតិបានដឹងគុណ និងនឹករលឹកដល់លោកនីកូឡាស់កូភឺនិក ដូចនេះហើយបានជានៅឆ្នាំ ១៨០៩ ពួកគេ កសាងនូវរូបសំណាកអនុស្សារីយ៍ដល់លោកធ្វើអំពីថ្លើមថ្មរួចឆ្លាក់ជាអក្សរទផតផង ដោយសរសេរថា “ប្រទេសប៉ូឡូញ បានបង្កើតមនុស្សម្នាក់អាចចាប់ព្រះអាទិត្យបាន និងធ្វើអោយផែនដីវិលជុំវិញ។ វិមានអនុស្សារីយ៍ដែលស្ថាបនាអំពី ស្ពាន់ដាក់នៅ Vacxava ឆ្នាំ ១៨៣០ នៅលើផ្ទាំងថ្ម ពួកគេអានថា មាតុភូមិដឹងគុណ លោកនីកូឡាស់កូភឺនិក។
ជាភ័ព្វសំណាងអស់រយះពេលជាង ៣០ឆ្នាំ វិមានដ៏ស្កឹមស្កៃរបស់លោកកូភឺនិកត្រូវបានរក្សាទុកសំរាប់ជីវិតរបស់គាត់។ អ្នកទាំងនោះតែងតែរំភើប នៅពេលទស្សនៈរបស់លោក Frombork ជាកន្លែងដែលបានកកើត និងផ្តើមចេញខាងផ្នែក វិទ្យាសាស្ត្រធំធេងនាសម័យបុរាណនោះ ព្រមទាំងនិយមន័យនៃទ្រឹស្តីនោះត្រូវបានលោក Angghen វាយតំលៃយ៉ាង អស្ចារ្យ។
ប្រជាជនលើពិភពលោកបានសំដែងនូវទឹកចិត្តគោរពយ៉ាងខ្លាំងចំពោះអ្នកប្រាជ្ញប៉ូឡូញដ៏មហិមានេះ។ បណ្តាអ្នកវិទ្យា សាស្ត្របានស្រាវជ្រាវនៃដំណើរជិវិត និងកេ្តរ៍ដំណែលផ្នែកវិទ្យាសាស្ត្រជួរមុខ ជាសញ្ញាប្រាប់ពីតារាវិទ្យានាពេល បច្ចុប្បន្ន។ នៅឯដងផ្លូវទីក្រុងមូស្គូជាប់នឹងសាកលវិទ្យាល័យ Lomonossov មានដាក់ឈ្មោះនីកូឡាស់កូភឺនិក។
នៅឆ្នាំ ១៩៧៣ ត្រូវបានប្រកាសជាឆ្នាំខួបអនុស្សារីយ៍លើកទី ៥០០ឆ្នាំ គិតពីថ្ងៃកំណើតរបស់អ្នកប្រាជ្ញដ៏ល្បីឈ្មោះ និង ត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រទូទាំងពិភពលោកចូលរួមអបអសារទរ។
No comments:
Post a Comment