Tuesday, December 24, 2013

កុំវាយតំលៃមនុស្ស តែលើសំបកក្រៅ

do-not-judge-by-appearances-a-rich-heart-may-be-under-a-poor-coat-scottish-proverb
មនុស្សមួយចំនួន ចូលចិត្តវាយតំលៃ ក៏ដូចជាឲ្យតំលៃ​តែទៅលើសំបកក្រៅ មិនបានគិតដល់ ពីភាពពិត (អត្តចរិក ភាពថ្លៃថ្នូរ…) របស់បុគ្គលម្នាក់នោះឡើយ។ នៅពេលដែលបុគ្គលម្នាក់នោះ ស្លៀកពាក់ស្អាតបាត ទំនងខោអាវម៉ូត ថ្លៃៗ ជិះរថយន្តល្អៗ ប្រើសម្ភារៈទំនើបៗ ពួកគេច្រើនតែ ឲ្យតំលៃ។ ប៉ុន្តែបើឃើញអ្នកដែលមើលទៅ ស្លៀកពាក់ខោ អាវរាងចាស់ៗ ប្រើសម្ភារៈ មិន ទំនើប ពួកគេមិនសូវជាឲ្យតំលៃលើគាត់ទេ ជួនកាលមុខក៏មិនមើល សួរនាំក៏មិនខ្ចី សួរផង។
ជួនកាល​ឃើញអ្នកដែលស្លៀកពាក់ស្អាតបាតនោះ មិនប្រាកដថា ក្នុងហោប៉ៅខោ មានលុយ នោះទេ ហើយក៏មិន ប្រាកដថា ជាមនុស្សល្អនោះដែរ។ ផ្ទុយទៅវិញ សម្រាប់អ្នកដែលគេ មិន ចេះសម្ញែង ស្លៀកពាក់មិនរើសខោអាវ មិនសូវទាន់សម័យ ប៉ុន្តែលុយពេញហោប៉ៅក៏មាន ហើយជាមនុស្សល្អ ក្នុងសង្គម គួរជាទីរាប់អានថែមទៀត។ ជា ឧទាហរណ៍ជាក់ស្តែង រឿងដូច្នេះ ច្រើនកើតមានឡើង នៅតាមហាងលក់ដូរ ទំនើបៗ និងលក់របស់ថ្លៃៗ មួយចំនួន បើសិនជា មានមនុស្សណាម្នាក់ ដែលមើលទៅ ស្លៀកពាក់មិនសូវហ៊ឺហារ (ដែលខ្មែរយើងតែងនិយាយ ជាសាមញ្ញថា ខោមិនខោ អាវមិនអាវ) របស់ប្រើ មិនសូវទំនើបនោះ ចូលមើលឥវ៉ាន់ក្នុងហាង របស់ពួកគាត់ ម្ចាស់ហាង ឬបុគ្គលិក (មួយចំនួន) មិនមករាក់ទាក់សួរនាំ ឬជួនកាលអាចឲ្យគាត់ ចេញ ពីហាងវិញ ថែមទៀតផង។
តាមពិតទៅ ការគិតបែបនេះ គឺជាយល់ខុសមួយ ហើយក៏បញ្ជាក់ពីការរើសវណ្ណះ ដ៏ធ្ងន់ធ្ងន់ មួយដែល ក្នុងនាមយើង ជាមនុស្សជាតិដូចគ្នា។ សរុបមក សំបកក្រៅរបស់មនុស្សយើងម្នាក់ៗ គឺសុទ្ធតែមិនអាច វាយតំលៃ បានភ្លាមៗថា បុគ្គលម្នាក់នោះ ជាមនុស្សថ្លៃថ្នូរ ឬក៏អត់? ជាពិសេស មិនអាចបែងចែក ថាជាមនុស្សល្អ ​ឬអាក្រក់បានឡើយ ត្រឹមតែ បានឃើញសំបក ក្រៅរបស់គេ ជាមនុស្ស ស្រមេមស្រមាម មុចមាំកាច គួរឲ្យខ្លាច នោះ។ ដូច្នេះ សូមកុំវាយតំលៃ មនុស្ស តែលើសំបកក្រៅ តែមួយមុខ។

No comments:

Post a Comment