រថយន្ដទំនើបតម្លៃកប់ពពក Lamborghini សព្វថ្ងៃ ជាប្រភេទម៉ាករថយន្តដែលរកឃើញដោយលោក Ferruccio Elio Arturo Lamborghini ដែលជាកូនកសិករ សញ្ជាតិអ៊ីតាលី ដែលកាលដើមឡើយ គឺជាប្រភេទរថយន្តត្រាក់ទ័រមួយតែប៉ុណ្ណោះ។
កាលពីឆ្នាំ 1948 គាត់បានចាប់ផ្ដើមធ្វើជំនួញ ផលិតរថយន្ដត្រាក់ទ័រ មានឈ្មោះថា Lamborghini Tratori ដែលបានក្លាយទៅជាមនុស្សសំខាន់ ក្នុងការពង្រីកសេដ្ឋកិច្ចក្នុងប្រទេសអ៊ីតាលី។ តែរហូតដល់ទសវត្សឆ្នាំ៦០ ក្រុមហ៊ុនរបស់គាត់ត្រូវបានបិទទ្វារ ដោយសារតែអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម្ភមួយចំនួន បានសំរេចចិត្តយកប្រាក់របស់ពួកគេ ទៅទិញរថយន្ដទំនើប Ferarri ជំនួសរថយន្ដត្រាក់ទ័ររបស់គាត់។ ដោយសារតែមូលហេតុនេះ បានធ្វើឲ្យគាត់មានការខកចិត្តយ៉ាងខ្លាំង ក៏បានសំរេចចិត្តបង្កើតនូវអ្វីដែលថ្មី និងល្អជាង Ferarri ទៅទៀត គាត់ចង់ឲ្យអតិថិជនរបស់ Ferarri ទាំងអស់មកក្លាយជាអតិថិជនរបស់គាត់ម្ដង។
លោក Ferruccio បានប្រាប់ទៅលោក Enzo ដែលម្ចាស់ក្រុមហ៊ុនរថយន្ដ Ferarri ថា គាត់ចូលចិត្តរថយន្ដ Ferarri ដែលគាត់ទើបនឹងទិញមក តែគាត់មានចំនុចខ្លះចង់នែនាំ ដើម្បីឲ្យវាកាន់តែល្អឡើង។ លោក Enzo សម្លឹងមើលមុខគាត់ ហើយបាននិយាយទៅគាត់ថា “ខ្ញុំមិនត្រូវការពាក្យទូន្មានពីម្ចាស់ក្រុមហ៊ុន រថយន្តត្រាក់ទ័រនោះទេ” ហើយក៏បានដើរទៅបាត់។
លោក Ferruccio ក៏សំរេចចិត្តផលិតរថយន្ដថ្មីទំនើបរបស់គាត់ ដោយផ្អែកទៅលើគំនិតច្នៃប្រឌិតរបស់គាត់ ដើម្បីបង្ហាញឲ្យ Enzo Ferrari ដឹងថា គាត់មិនមែនអន់នោះទេ។
ទីបញ្ចប់រថយន្ដរបស់គាត់បានជាប់ក្នុងប្រវត្តិសាស្រ្ដ ជាង៤៦ឆ្នាំមកហើយ។ ជនជាតិអ៊ីតាលីតែងតែនិយាយថា រថយន្ដ Lamborghini គឺកើតឡើងដោយសារតែគំនុំ រវាងលោក Ferruccio Lamborghini និងលោក Enzo Ferrari។
តើប្រិយមិត្តយល់យ៉ាងណាចំពោះ ប្រវត្តិនៃរថយន្ដ Lamborghini នេះ?
កែសម្រួលដោយ អៀង
ខ្មែរឡូត
No comments:
Post a Comment