Tuesday, December 24, 2013

ល្បិចទល់មេឃ១ ៖ សម្លាប់មាន់បំភ័យស្វា

ពីព្រេងនាយមកគេនិយាយតគ្នាថា៖ស្វាជាសត្វឈ្លាសវៃបំផុតតែខ្លាចឈាមអ្នកដែលបង្ហាត់ស្វា
ជាដំបូងត្រូវតែចាប់មាន់មកសម្លាប់នៅនិងមុខវាឲ្យវាឃើញមេរៀនឈាមដែលកំពុងស្រក់តក់ៗ។
ទើបចាប់ផ្តើមបង្ហាត់វាអ្នកដែលរកស៊ីចាប់ស្វាក៏ប្រើវិធីនេះដើម្បីបំភ័យស្វាដែរមិនថាស្វា
រឹងរូសប៉ុណ្ណាទេឲ្យតែឮសម្លេងមាន់ស្រេក“កាក“ឈាមមាន់បាញ់វូ,ស្វាឃើញ
ភ្លាមពិតជាទន់ខ្លួនតែម្តង។ដែលហៅថា “សម្លាប់មាន់បំភ័យស្វា“ ក៏បានន័យថា“ សម្លាប់
មួយបំភ័យមួយរយ“ ដែលមានន័យគំរាមកំហែងនេះគឺជាយុទ្ធវិធីជាមធ្យោបាយ
គ្រប់គ្រងសមូហភាព។នៅពេលដែលមានយោបល់ ខែ្វងគ្នាសន្ធឹកសន្ធាប់ពេលដែល
ការងារត្រូវជួបការរាំងស្ទះនិងឧបសគ្គដើម្បីឈានដល់ការឯកភាពត្រូវអនុវត្តដាច់
ខាតតាមច្បាប់ត្រូវប្រើវិធីដាច់ខាតបំផុតដើម្បីទប់ទល់មានពាក្យមួយឃ្លានិយាយ
ថា “ បើមិនប្រើវិធីឃោរឃៅម្តេចនិងអាចសំដែងឲ្យឃើញចិត្តត្រាប្រណីរបស់
ព្រះពោធិសត្វ“។
បង្រា្កបសង្គមដែលច្របូកច្របល់ត្រូវតែប្រើច្បាប់ឲ្យតឹងរឹងបង្រ្កាបកងទ័ពដែលខ្វះវិន័យ
ត្រូវតែប្រើទ័ណ្ឌកម្មដ៏ម៉ឺងមាត់។ខុងជឺសម្លាប់សាវ,ចិនយីងមួយកាំបិតនេះបានធ្ចើឲ្យមន្រ្តីទាំងតូច
ទាំងធំបាក់បប់ខ្លបខ្លាចរាស្រ្តបានរស់នៅយ៉ាងសុខសាន្តខុងម៉េងនៅពេលដែលសម្លាប់ម៉ាជីន
និយាយថា ,ពីដើមស៊ុនវូដែលអាចគ្រប់គ្រងផែនដីបានគឺការប្រើច្បាប់ដ៏ម៉ឺងមាត់ពេល
នេះគ្រប់ទិសទីកើតចលាចល ទាហាន,ជនខិលខូចមានគ្រប់ទីកន្លែងបើបោះបង់
ច្បាប់ចោលម្តេចនិងបង្រ្កបជនខិលខូចបាន? បើមិនប្រើវិន័យតឹងតែងម្តេចនិងអាចបង្រ្កាប
ទាហានខិលខូចបាន?      នេះហើយគឺជាយុទ្ធវិធីដើម្បីបង្រ្កាបភាពចលាចលគឺជាល្បិច(សម្លាប់មាន់
បំភ័យស្វា) ដ៏អស្ចារ្យនេះឯង។ មនុស្សគឺអាថ៌កំបាំងណាស់សង្គមរឹតតែជឿនលឿនភាពក្រឡិចក្រឡុច
រឹតតែសំបូរបែបម្នាក់ៗមានគំនិតរៀងខ្លួនមានផ្លូវដើរទីទៃពីគ្នាបើមិនធ្វើការកំណត់នូវព្រំដែនមួយប្រាកដ
ជាបែងចែកមិនច្បាស់អ្វីដែលល្អត្រឹមត្រូវនិងអ្វីដែលមិនត្រឹមត្រូវបានទេមនុស្សកាន់តែអាក្រក់ឡើងៗ
សណ្តាប់ធ្នាប់សង្គមឲ្យបានរឹងមាំប្រជារាស្រ្តរស់នៅបានសុខសាន្តចំពោះមនុស្សដែលបង្កចលាចលបែបនេះ
ត្រូវតែប្រើទ័ណ្ឌកម្មឲ្យបានធ្ងន់ធ្ងរបំផុតខី្ចក្បាល មនុស្សមួយចំនួនឲ្យគេមើល។នេះហើយគឺ(មិនឃើញ
ក្តាម្ឈូសមិនស្រក់ទឹកភ្នែកឃើញក្តាម្ឈូសពេលណាទើបយំមិនឈប់) អត្ថន័យសម្លាប់មាន់បំភ័យស្វា
គឺនៅត្រង់នេះឯង។
ក្រោយសម្លាបសានហ្វូកសាងឡើងនគរចូវជាងថៃកុង ត្រូវការប្រមូលអ្នកចេះដឹងដើម្បី
ជួយកសាងនគរ។នៅនគរឈីមានមនុស្សម្នាក់ប្រកបដោយការចេះដឹងឈ្មោះវ៉ាង-អ៊ិត្រូវបានការសរសើរ
ពីសំណាក់ប្រជារាស្រ្តនៅទីនោះជាងថៃកុងល្បីឈ្មោះក៏មានបំណងអញ្ញើញគាត់ឲ្យចេញមកជួយធ្វើ
កិច្ចការទៅសួរសុខទុក្ខបីដងសុទ្ធតែមិនត្រូវបានទទួល។
ស្រាប់តែជាងថៃកុងយកគេទៅសម្លាប់ចោលតែម្តងចូវ-កុង ចង់ជូយក៏មិនទាន់ដែរហើយក៏សួរជាង
ថៃកុងថាៈវ៉ាងជាមនុស្សចេះដឹងខ្ពងខ្ពស់ម្នាក់មិនទាមទារចង់មានចង់បានសុខចិត្តផឹកស៊ីតែឯងធ្វើស្រែ
ចិញ្ចឹមក្រពះ គឺពិតជារស់នៅស្ងៀមស្ងប់មិនសួរនាំពីរឿងមនុស្សលោក ហេតុអ្វីបានជាសម្លាប់គេចោល?
ជាងថៃកុងតប៖
-ក្នុងសមុទ្រទាំងបួនគឺជាទឹកដីរបស់ព្រះអង្គអ្នកដែលដឹកនាំលើទឹកដីទាំងនោះគឺសុទ្ធសឹងជាមន្រ្តី
របស់ព្រះអង្គនៅពេលដែលនគរទើបទទួលបានសន្តិភាពម្នាក់ៗត្រូវតែមានភារៈកិច្ចជួយកសាងនគរគឺ
មានជំហរតែពីរពីរប៉ុណ្ណោះបើមិនគាំទ្រទេគឺប្រឆាំងមិនអនុញ្ញាតិឲ្យមានភាពស្ទាក់ស្ទើរឬអព្យាក្រិត្យ
ឡើយអាកប្បកិរិយាមិនព្រមសហការណ៍របស់វ៉ាង, បើម្នាក់ៗយកគេធ្វើជាគំរូតើមានប្រជារាស្រ្តណា
ដែលអាចប្រើការបាននោះ? ហេតុនេះបានជាយើងសម្លាប់គេចោលគឺជាមេរៀនសំរាប់អ្នកដទៃ ។
ពិតជាអ៊ីចឹងមឺនក្រោយពីសម្លាប់ហើយមន្ត្រីក្នុងវាំង ដែលប្រុងលាឈប់គ្រប់គ្នា ពិតជាលែងហ៊ាននិង
ធ្វើឫកពារបែបហំហាន ចង់សម្ងំលាក់ខ្លួនទៀតហើយ។
ហាង-ស៊ីងក្នុងរជ្ឋកាលហានកើតក្នុងត្រកូលក្រខ្សត់ក្រោយពីបានស្តេចលីវ-ប៉ាង លើកឲ្យធ្វើ
ជាមេទ័ព្វត្រូវទទួលការមើលស្រាលពីរពួកមន្រ្តីចាស់ៗមានយោនបល់ក្រោយខ្នងមិនចេះចប់ក្រោយ
ឡើងកាន់តំណែងក៏ប្រើច្បាប់តឹងតែងម៉ឺងម៉ាត់បំផុត។ថ្ងៃមួយត្រូវជុំគ្នាដើម្បីហ្វឹកហាត់កំណត់យាម
ប្រាំត្រូវតែជុំគ្នាហៅឈ្មោះចប់សព្វគ្រប់បាត់តែមេបញ្ជាការភីកាយម្នាក់គត់ដែលមិនទាន់ឃើញមក
ដល់ហាង-ស៊ីងក៏មិនសួរដេញដោលហើយក៏ចាប់ផ្តើមហ្វឹកហាត់ ថ្ងៃត្រង់បានកន្លងផុតទៅទើប
ឃើញភិកាយត្រឡប់មកវិញមកដល់មាត់ទ្វាច្រកចូលបន្ទាយ  រៀបដើរចូលទៅ តែត្រូវអ្នកយាមឃាត់ជាប់ៈ
-លោកអគ្គមេបញ្ជាការហ្វឹកហាត់កន្លះថ្ងៃទៅហើយ គ្មានបញ្ជាមិនអនុញ្ញាតិឲ្យចូលទេ។ ភីកាយក្តៅឆេវ៖
-អគ្គមេបញ្ជាការឬមិនមេនបញ្ជាការស្អីពិតជាអំពិលដុះពីអាចម៌ហ៊ានធ្វើផ្តេសផ្តាស់ផង! ល្អណាស់ឯង
ចូលទៅប្រាប់មួយម៉ាត់ទៅ! មួយសន្ទុះក្រោយមក សេនាកាន់ផ្លាកបញ្ជាកម ហើយស្រែកប្រាប់ថា៖
-សូមអញ្ជើញ!
-ភីកាយដើរចូលដោយឫកពារក្រអឺតក្រទមជួបហាង-ស៊ីងគ្រាន់តែលើកដៃហាក់ដូចជានៅមានកំហឹង។
ហាង-ស៊ីងសួរៈ
-ទ័ពមានបទបញ្ជា ស្តេចហានក៏បានឡាយព្រះហត្ថដែរ ក្នុងនាមលោកជាមេបញ្ជាការ
ហេតុម្តេចបានជាមកយឺតពេល? ហើយក៏បែរមកសួរសេនា “ យាម “ ។
-ឥឡូវថ្មើណាហើយ?
-ហួសពេលថ្ងៃត្រង់ហើយ ។ សេនាយាមឆ្លើយ៖
-ពេលនវគឺយាមមួយរសៀលហើយបទបញ្ជាកំណត់យាមប្រាំភ្លឺមកជួបជុំឥឡូវនវឯងមក
យឺតពេល៧-៨យាមឯណ្ណោះ! គឺជាអំពើមើលស្រាលបទបញ្ជាររបស់កងទ័ព្ តាមច្បាប់ត្រូវសម្លាប់
ចោល…………ហាង-ស៊ីង និយាយយ៉ាងម៉ឺងមាត់ដាក់ភីកាយ ។
ភីកាយមិនចាប់ងារមណ៍ទេ នៅតែវែកញ៉ែកយ៉ាងចចេស មិនចាត់ទុក ហាង-ស៊ីង
ក្នុងកែវភ្នែកឡើយ ។
ហាង-ស៊ីង ក្តៅឆាវ ស្រែកបញ្ជាឲ្យសេនាឆ្វេងស្តាំចាប់ភីកាយចង ហើយឲ្យលុតជង្គង់
រួចសូត្រពីទោស កំហុសៈ
-ក្នុងនាមឯងជាមេទ័ព ភ្លេចថ្ងៃដែលទទួលបញ្ជាបានន័យថា៖ គឺភ្លេចលំនៅខ្លួន មិនគោរព
វិន័យកងទ័ព គឺភ្លេចសាច់សារលោហិត ពេលប្រយុទ្ធជាមួយសត្រូវ ឬក៏ភ្លេចរួបខ្លួនដែរ ? ក្នុង
នាមជាខ្សែលោហិតក្សត្រ ធ្វើបែប
នេះ បានគិតពីទំនាក់ទំនងឪពុកនិងកូនដែរឬទេ ?
ហៅទាហានផ្នែកនិតិកម្មមកសួរ៖
-ភិកាយមិនគោរពបញ្ជា ត្រូវទទួលទោសអ្វី?
ទាហានផ្នែកនិតិកម្មស្រែកខ្លាំងៗ៖
-មិនគោរពបទបញ្ជាដឹងពេលវេលាហើយមានចេតនាមកយឺតពេលគឺមលើស្រាលបញ្ជា
កងទ័ពត្រូវកាត់ទោសប្រហារជីវិតនៅនិងកន្លែង។
ពេលនេះភីកាយដឹងថាពិតជាធ្វើឲ្យកើតរឿងធំហើយភ័យព្រលឹងរត់ចេញពីខ្លួនបាត់
ប្រញ៉ាប់សម្លឹងមើលមុខឈី-ហ៊ូយចង់ឲ្យជួយនិយាយសុំការយោគយល់តែឈី-ហ៊ួយក៏
មិនហ៊ានចេញស្តីហើយក៏មិនអាចញពីបន្ទាយបានបានត្រឹមជ្រួលច្របល់ប៉ុណ្ណោះខាងក្រៅ
បន្ទាយមានអ្នកដឹងពីរឿងនេះក៏បំបោលសេះយ៉ាងលឿនទៅទូលស្តេចហានលីវ-ប៉ាង។លី-
ប៉ាងភ្ញាក់ក្រញ៉ាងប្រញ៉ាប់បញ្ជាទៅលី-ស៊ីងយករាជសារ……… ទៅសុំការលើកលែងទោស។

លី-ស៊ីនជាមួយនិងកូនចៅបោះពួយសេះលឿនស្លេវដូចហោះដល់ច្រក់ទ្វាបន្ទាយភ្លាម
ក្រឡេកឃើញភីកាយកំពុងតែលុតជង្គង់រង់ចាំទទួលទោសក៏ស្រែកពីចម្ងាយៈ
-មានសាររបស់ព្រះអង្គសូមផ្អាកការកាត់ទោសសិន! សេះទាំងពីរក៏បោលយ៉ាង
លឿនសំរុកចូលក្នុងបន្ទាយ តែត្រូវអ្នកយាមទ្វាឃាត់ជាប់ ទើបដឹកសំដៅទៅជួប ហាង-ស៊ីង ។
ហាង-ស៊ីង និយាយ ៖
-នៅក្នុងបន្ទាយមិនអនុញ្ញាតិឲ្យបំផាយសេះ លោកម្ចាស់លីដឹងពីវិន័យនេះច្បាស់ណាស់
ហេតុអ្វីបានជាប្រព្រឹត្តិល្មើសនិងបញ្ជាដោយចេតនា?
លី-ស៊ីនតបៈ
-គឺទទួលរាជបញ្ជារបស់ព្រះអង្គឲ្យមកកាន់ទីនេះ។
-ត្បិតតែទទួលរាជបញ្ជាឲ្យមកផ្អែកតាមច្បាប់នៅតែមានការប៉ះពាល់និយាយចប់ក៏
សួរទៅផ្នែកនិតិកម្មៈ
-តើលោកម្ចាស់លីត្រូវទទួលទោសអ្វី?
-អ្នកដែលហ៊ានបំបោលសេះនៅក្នុងបន្ទាយត្រូវទទួលទោសពីបទមើលងាយ
បទបញ្ជាកងទ័ពគឺត្រូវតែកាត់ទោសប្រហារជីវិតនិងកន្លែង ដើម្បីបង្ហាញជាមេរៀនដល់
កងទ័ពទាំង៣ប្រភេទ។
ហាង-ស៊ីងនិយាយៈ
-ដោយមានរាជសារនៅជាប់និងខ្លួនអាចឲ្យរួចផុតពីសេចក្តីស្លាប់ខ្លួនឯងបានតែ
ត្រូវតែសម្លាប់អ្នកបរសេះ ដើម្បីបញ្ជាក់ប្រសិទ្ធភាពរបស់បទបញ្ជាកងទ័ព ។
មួយសន្ទុះក្រោយភីកាយនិងអ្នកបរសេះត្រូវកាត់ក្បាលនៅនិងកន្លែង
តែម្តងចាប់ពីពេលនោះមកមេទ័ពកូនទាហ៊ានទាំងអស់ក៏លែងហ៊ានប្រព្រឹត្តល្មើសនិងវិន័យ
ទៀតហើយគោរពតាមការដឹកនាំរបស់ហាង-ស៊ីងគ្រប់ដប់អាស្រ័យហេតុនេះហើយបាន
ជាទ័ពរបស់ហាង-ស៊ីងអាចកំទេចស្តេចស៊ាង-យីឲ្យស្លាប់នៅទន្លេខ្មៅបាននិង បានជួយ
បើកផ្លូវ លីវ-ប៉ាង គ្រប់គ្រង់ទឹកដីនាពេលនោះ។
នៅសម័យចាន់-គួកយ៉ាងជាក៏ធ្លាប់ប្រើវិធីនេះសម្លាប់ជួន-ជៀកសាងនគរ
ឈីឡើងវិញដែរ។ សម័យសាម-កុក, លី-ម៉ុងបានសម្លាប់មិត្តរួមអាវុធម្នាក់ដែលមាន
ស្រុកកំណើតជាមួយគ្នាធ្វើឲ្យវិន័យកងទ័ពមានប្រសិទ្ធភាព។ឃើញថាល្បិចលកនេះ
គោលបំណងរបស់វានៅត្រង់“ កម្លា“ និងមានចរិតគៀបសង្កត់ឲ្យនៅស្ងប់ស្ងៀម ។
(ប្រ/ជ១) សម៍យ ឈុន-ឈីវ,ស៊ុន-វូជី មានសៀវភៅក្បួនទ័ពដែលមាន១៣ជំពួកៈ
ក្រោយពីស្តេចអ៊ូទតចប់សរសើរថាពិតជាអស្ចារ្យកម្រមានហើយក៏ឲ្យអ៊ូ-ជីស៊ី
ទៅអញ្ជើញគាត់ជួយធ្វើកិច្ចការ ។
ពេលជួបមុខស្តេចអ៊ូក៏បានប្រាប់អំពីរភាបទន់ខ្សោយរបស់កងទ័ពហើយសួរថា៖
តើធ្វើយ៉ាងណាទើបអាចពង្រឹងសម្ថភាពកងទ័ពប្រែក្លាយនគរឲ្យខ្លាំងបាន?
ក្រោយពីធ្វើការវិភាគទៅលើសភាពការណ៍ចប់សព្វគ្រប់
ហើយនិយាយថា៖ក្បួបទ័ព១៣ជំពូករបស់ទូលបង្គំមិនត្រិមតែអាចអនុវត្តក្នុង
ជួរកងទ័ពបានប៉ុណ្ណោះទេតែក៏អាច បង្ហាត់ឲ្យស្រ្តីភេទ ប្រើការបានយ៉ាងពូកែទៀតផង។
ស្តេចអ៊ូសើចក្អាកក្អាយហើយមានបន្ទូល ៖
-យើងពិតជាមិនដែលឮថាអាចបង្ហាត់ស្រ្តីភេទឲ្យចូលសមរភូមិសម្លាប់សត្រូវ
បានសោះ។ស្តេចអ៊ូមានបន្ទូលក្នុងន័យរបៀបមើលស្រាល ។
ស៊ុន-វូ តប៖
-បើព្រះអង្គមិនជឿអាចសាកល្បងចំពោះមុខតែម្តងបើមិនបានជោគជ័យ
ទេទូលបង្គំសុខចិត្តទទួលទោស បានបោកប្រាស់ព្រះអង្គ ។
-ពិតមែនឬ? ស្តេចអ៊ូមានបន្ទូលៈល្អយើងរងចាំមើលសមត្ថភាពរបស់ឯង។
ហើយក៏ជ្រើសរើសនារីចំនួនបីរយនាក់នៅក្នុងរាជវាំង ប្រគល់ឲ្យទៅ ស៊ុន-វូ ធ្វើការហ្វឹកហាត់ ។
ស៊ុន-វូក៏បានសំណូមពរស្នើរសុំស្នំពីនាក់របស់ព្រះអង្គមកចូលរួមទទួលមុខងារជា
មេកងដើម្បីដឹកនាំ។ ស្តេចអ៊ូក៏យល់ព្រមតាមសំណូមពរហើយក៏ឲ្យទៅហៅស្នំ
ទាំងពីរអ៊ីវ-ជីនិងចរ-ជីមកគាល់។
រួចមានបន្ទូលតៅកាន់ស៊ុន-វូ ៖
-ស្នំដ៏ស្រស់ស្អាតទាំងពីរនាក់នេះ យើងស្រឡាញ់ជាងគេ។ តើអាចទទួលនាទី
ជាមេកងបានឬទេ ?
ស៊ុន-វូ តប៖
-ប្រាកដជាបានតែកិច្ចការក្នុងមានវិន័យតឹងតែងណាស់មានសរសើរហើយក៏មានពិន័យ
បែបនេះបទបញ្ជាទើបមានប្រសិទ្ធភាព ។ជាមួយគ្នានោះក៏បានតែងតាំងអ្នកទាំងពីរជា
មេកងហើយតែងតាំងអ្នកផ្សេងម្នាក់ទៀត កាន់ផ្នែកនិតិកម្មពិរនាកទៀតទទួលបន្ទុកផ្នែក
បទបញ្ជានិងជ្រើសរើសអ្នកដែលមានមាឌមាំប៉ុន្មាននាក់ផ្សេងទៀត ទទួលវាយស្គរ បញ្ជាទ័ព ។
ស៊ុន-វូបែងចែកនារីទាំងនោះជាពីរកងកងខាងឆ្វេងនិងកងខាងស្តាំអ៊ីវ-ជីទទួល
ខាងស្តាំចរ-ជីទទួលខាងឆ្វេង គ្រប់គ្នាបានបំពាក់ដោយអាវុធ ហើយប្រកាសពីវិន័យទ័ព ៖
-ទី១.ហាមមិនឲ្យច្របួកច្របល់ជួរពេលហ្វឹកហាត់,ទី២. ហាមមិនឲ្យជជែកគ្នា,
ទី៣.ហាមល្មើសវិន័យធ្វើសកម្មភាពដោយចិត្តឯង ។
ព្រឹកឡើងទាំងអស់គ្នាបានមកជួបជុំនៅទីលានហ្វឹកហាត់ស្តេចអ៊ូក៏អង្គុយទតពីរាជ
តំណាក់ខាងលើនារីបីរយនាក់ក្នុងឯកសណ្ឋានកងទ័ពដៃស្តាំកានដាវដៃឆ្វេងកាន់ខែលចែក
គ្នាឈរជាពីរជួរ។ស្តេចអ៊ូទតឃើញស្នំទាំងពីរជាទី
ស្រឡាញ់របស់ខ្លួនមានឫកពារយ៉ាងអង់អាចពិតជាគួរឲ្យពេញព្រះទ័យ ។
ស៊ុន-វូចាប់ផ្តើមហើយដាក់បញ្ជាឲ្យរៀបចំក្បួនបានយកទង់លឿងពីរប្រគល់ឲ្យទៅ
មេកងទាំងពីរបញ្ជាឲ្យជាអ្នកដឹកនាំកើរមុខនារីទាំងអស់ត្រូវដើរតាមពីក្រោយមេកងប្រាំនាក់
ជាផ្នែកដប់នាក់ចាក្រុមត្រូវដើរតាមឲ្យជាប់
បន្តរបន្ទាប់គ្នាមិនត្រូវឃ្លាតគ្នាហើយត្រូវស្តាប់សំលេងស្គថយក្រោយឬទៅមុខជំហានដាច់ខាត
មិនត្រូវច្របួកច្របល់ ។
សូត្រចប់បញ្ជាអ្នកទាំងអស់គ្នាឲ្យលុតជង្គង់រងចាំស្តាប់បញ្ជា។មួយសន្ទុះស៊ុន-វូបញ្ជា
មកម្តងទៀតៈ
-ពេលស្គរវាយលើកទី១.ទាំងពីរកងត្រូវងើបឈរឲ្យបានព្រមគ្នា, វាយស្គរលើកទី២.
កងឆ្វេងត្រូវស្តាំបែរឯកងស្តាំត្រូវឆ្វេងបែរ, ស្គ.លើកទី៣.ត្រូវចាប់ផ្តើមប្រយុទ្ធ ពេលឮសូរអាគាំង
ត្រូវដកថយជាបន្ទាន់ ។
គ្រន់តែចេញបញ្ជានារីទាំងអស់ខ្ទប់មាត់សើចស្ញេញស្ញាញ។អ្នកវាយស្គរាយការណ៍ថា៖
-ស្គទី១. បានវាយរួចទៅហើយ តែអ្នកខ្លះអង្គុយ រញ៉េរញ៉ៃគ្មានរបៀប ។
ស៊ុន-វូ ងើបពីជើងម៉ា ហើយនិយាយដោយម៉ឺងម៉ាត់៖
-មិនគោរពវិន័យមិនស្តាប់បទបញ្ជាជាកំហុសរបស់មេដឹកនាំឥឡូវសូត្របទបញ្ជា
ឡើងវិញម្តងទៀតហើយពន្យល់ឲ្យបានច្បាស់លាស់។ផ្នែកបទបញ្ជាក៏សូត្របញ្ជាឡើងវិញ
ម្តងទៀត។អ្នកវាយស្គរក៏ចាប់ផ្តើមវាយស្គឡើងវិញតែនារី
ទាំងអស់នៅតែសើចលេងខ្សឹបខ្សៀវហីខ្លះផ្អៀងស្មាទៅឆ្វេង ខ្លះទៅស្តាំដូចកំពុងនាំគ្នា
គយគន់ផ្កាអ៊ីងចឹងដែរ ។
ស៊ុន-វូរលាស់ដៃអាវហើយងើបឈររួចទៅទូងស្គខ្លួនឯងម្តងហើយឲ្យចាប់សូត្រ
បទបញ្ជាឡើងវិញម្តងទៀតតែចាប់ពីថ្នាក់ក្រោមមេកងគ្មាននណាម្នាក់ ដែលថាមិនសើច
ក្អាក់ក្អាយនោះទេសំលេងខ្ញៀវខ្ញាដូចចាបចូលសំបុក ។
ស៊ុន-វូ បើកភ្នែកសំលក់ត្មែរ ស្រែកគំហកៈ
-ផ្នែកនិតិកម្មនៅទីណា ?
-ចា!
-មិនគោរពវិន័យមិនស្តាប់បទបញ្ជាជាទោសកំហុសរបស់អ្នកដឹកនាំពេលនេះ
បានប្រកាសយ៉ាងម៉ឺងម៉ាត់បីដងទៅហើយ តែទាហានមិនស្តាប់តាម វិន័យត្រូវទទួលទោសបែបណា?
-សម្លាប់នៅនិងកន្លែង ។
-កងទ័ពមិនអាចសម្លាប់ទាំងអស់បានទេទោសកំហុសត្រូវធ្លាក់ទៅលើអ្នកដឹកនាំសេនា
ចាប់មេកងសម្លាប់ចោលភ្លាម ។
សេនាឃើញស៊ុន-វូកំពុងតែមានកំហឹងមិនហ៊ានប្រឆាំងទេក៏ចាប់ស្នំទាំងពីរចងយ៉ាងជាប់។
ស្តេចអ៊ូទតឃើញ ភ្ញាក់ក្រញ៉ាង បញ្ជាមនុស្សឲ្យប្រញ៉ាប់ទៅជួយដោយបញ្ជាថា ៖.
-យើងដឹងពីសមត្ថភាពបញ្ជាទ័ពរបស់លោកហើយតែអ្នកទាំងពីរគឺជាស្នំជាទីស្រឡាញ់
របស់យើងបើគ្មានអ្នកទាំងពីរយើងពិតជាសោយមិនឆ្ងាញ់ផ្ទុំមិនលក់ទេសួមយោគយល់ចំពោះ
យើងលើកសែងទោសឲ្យគេម្តងចុះ ។
ស៊ុន-វូបដិសេធៈ
-ក្នុងកងទ័ពគ្មានពាក្យភូតកុហក់ទូលបង្គំត្រូវព្រះអង្គតែតាំងជាមេទ័ព មេទ័ពនើផ្ទាល់
ជាក់ស្តែងពេលខ្លះមិនអាចទទួលធ្វើតាមរាជបញ្ជាបានទេបើមិនគោរពវិន័យកងទ័ពហើយ
លើកលែងទោសបែបនេះតើទូលបង្គំអាចគ្រប់គ្រងកងទ័ពបានឬទេ ?  សម្លាប់ !
មួយស្ទុះក្បាលស្នំទាំងពីរត្រូវព្យួរឡើងយ៉ងខ្ពស់គ្មាននារីណាម្នាក់ដែលមិនញាក់សាច់
រណ្តំធ្កៀមនោះទេហើយនាំគ្នាលោតជង្គង់គ្រឹបទាំងភ័យខ្លាចដើម្បីរងចាំបញ្ជា ។
ឆ្លងកាត់ការសម្លាប់លើកនេះធ្វើឲ្យនារីទាំងអស់ខ្លបខ្លាចគ្រប់គ្នាការហ្វឹកហាត់់់់់់់់់់់់់ក៏មានដំណើរការ
ទៅមុខយ៉ាងលឿននិងត្រឹមត្រូវ ។  មានតែស្តេអ៊ូអង្គឯង ដែលនៅកលតែនឹកស្រណោះ
អាល័យមិត្តរួមអាវុធលើគ្រែដ៏ស្និទ្ធស្នាលទាំងពីរទឹកភ្នែកជោគថ្ពាល់ស្ទើរបាតបង់ស្មារតី។

No comments:

Post a Comment