Tuesday, December 24, 2013

ល្បិចទល់មេឃ៣ ៖ព្រួញមួយបាញ់បានសត្វពីរ

ព្រួញមួយបាញ់បានសត្វពីរ បានន័យថា៖ ក្នុងពេលតែមួយប្រើមធ្យោបាយ
តែមួយអាចផ្តួលសត្រូវឲ្យបរាជ័យ ចាប់ពីពីរនាក់ឡើងទៅ ឬក៏អាចទទួល
ផលប្រយោជន៍ចាប់ពីពីរឡើងទៅ។
            ការប្រើប្រាស់ល្បិចកលហ៍នេះ មិនធម្មតាទេ ហើយក៏មិនងាយស្រួល
ដែរ ព្រោះថាល្បិចនេះ គឺយើងត្រូវប្រឈមមុខនិងគូរសត្រូវជាច្រើននាក់ឲ្យ
តែខ្វះការប្រុងប្រយ័ត្ន ឬធ្វេសប្រហែសតែបន្តិចពិតជាត្រូវជួបគ្រោះអាសន្ន
ធំហើយ ហេតុនេះមុននិងក្រោយនៃកិច្ចការត្រូវតែព្យាយាមរង់ចាំឲ្យបាននូវ
បរិយាកាសនិងពេលវេលាដែលសមស្រប ។
            គោលគំនិតនិងសកម្មភាពរបស់មនុស្សដែលបែកឆ្វេងមានច្រើន
សន្ធឹកសន្ធាប់ណាស់ គឺព្រោះតែផលប្រយោជន៍ និងកេរ្ត៍ឈ្មោះប៉ុណ្ណោះ។
ហេតុតែត្រូវការកេរិ៍្តឈ្មោះ គ្រប់គ្នាត្រូវតែខំប្រឹងដណ្តើមនៃការប្រជែងពិត
ហើយត្រូវតែមានអ្នកឈ្នះនិងអ្នកចាញ់ អ្នកឈ្នះពិតជាសប្បាយហើយ
មុខខ្លាញ់ អ្នកចាញ់និងក្រៀមក្រំហើយសើចសេះឬក៏ត្រូវរងគ្រោះរបូស
ទាំងសងខាង។
            ពេលអនុវត្តល្បិចកលហ៍នេះត្រូវផ្អែកលើគោការណ៍ ដូចនេះត្រូវស៊ើប
ឲ្យដឹងនូវស្ថានភាព ចិត្តគំនិត លក្ខខ័ណ្ឌនៃជីវភាពបរិយាកាសជុំវិញរបស់
បដិបក្ខឲ្យបានច្បាស់លាស់ ធ្វើការប្រៀបផ្ទឹមចំណុចដូចគ្នា បើគូរបដិបក្ខ
ជាមនុស្សដែលស្រឡាញ់កេរិ៍្តឈ្មោះ គួរតែផ្តល់ការសរសើរឲ្យបានច្រើន
តែបើជាមនុស្សលោភលន់ “ទ្រព្យសម្បត្តិផលប្រយោជន៍” គួរធ្វើចិត្តឲ្យទូលាយ
តែបើសិនជាគូរបដិបក្ខត្រូវការទាំង “កេរិ៍្តឈ្មោះ” ចង់បានទាំង“ផលប្រយោជន៍”
ក្រៅពីការសរសើរ និងធ្វើចិត្តឲ្យទូលាយ ជៀសមិនផុតពីបញ្ចុះពេជ្របន្ថែម
លើចញ្ជៀនដែលពាក់នោះឡើយ។
នេះហើយដែលហៅថា៖ ធ្វើតាមចិត្តឲ្យតាមចង់គោលបំណង គឺមិនឲ្យគូរបដិបក្ខ
កើតការសង្ស័យ តែបើទោះជាមានការសង្ស៍យ ក៏មិនដល់ថ្នាក់ពាក់មុខយក្សដាក់
គ្នាភ្លាមៗដែរ ធ្វើបែបនេះ គេហៅថាការចៀនត្រីឲ្យឆ្អិនតាមសម្រួលរង់ចាំដល់
ពេលវេលា ដែលសមស្របនិងទុំជោរហើយបញ្ចេញស្នៀតពិសពុល រកលេស
បង្កើតបញ្ហាអុជអាលឲ្យភាគីទាំងប៉ុន្មាន កើតការក្តៅក្រហាយដាក់គ្នារុញឲ្យ
ប្រយុទ្ធយកស្លាប់រស់តែម្តងពេលនោះ យើងអាចអង្គុយគងអន្ទាក់ខ្លា មើលខ្លា
ខាំគ្នារង់ចាំរើសយកឆ្អឹង ព្រលាត់យកស្បែកខ្លាដោយត្រជាក់ចិត្ត ។
            មនុស្សដែលឆ្លាតបំផុត ក្រោយសម្លាប់មនុស្សហើយ អាចឲ្យក្បាលដែល
ធ្លាក់ទៅដីចេះស្រែកថា(អរគុណ) ចំពោះខ្លួនទៀតផង។
(ប្រវត្តិជាក់ស្តែង) ក្នុងសម័យឈុវ-ឈីវ (មុនគ.ស.៧៧០ដល់៤៧៦) ជនមាន
អំណាចខ្លាំងនៅក្នុងនគរឈី មានបីរូប មួយឈ្មោះធៀន-ខាយជាង,
ពីរឈ្មោះកូវ-ជីយឺប៉ី, បីឈ្មោះកុង-ស៊ុនជា ជនទាំងបីទទួលការស្រឡាញ់
យ៉ាងខ្លាំងពីព្រះរាជានៃនគរ អ្នកទាំងបីបានសុំគ្នាធ្វើជាបងប្អូនធម៌ ហើយបាន
ប្រសិទ្ធនាមខ្លួនឯងថា៖ (អ្នកក្លាហានទាំងបីនៃអាណាចក្រឈី) ពួកគេសម្អាង
លើសិទ្ធិអំណាចដើររាតត្បាត តាមអំពើចិត្ត  ក្នុងកែវភ្នែករបស់ពួកគេគ្មានចាត់
ទុកអ្នកណាស្មើឡើយ សូម្បីតែនៅចំពោះមុខ       ព្រះភ័ក្រព្រះអង្គ ក៏សឹងប្រើ
ពាក្យហៅ“ យើង-ឯង” ទៅហើយ។
ពេលនោះមន្រ្តីបះបោរឈឹន-អ៊ូយី,លៀង-ឈីវជី ។ល។ បានឆ្លៀតឱកាសទិញ
ទឹកចិត្តពួកទាំងបីនេះ ដើម្បីរួមគំនិតក្បត់ផ្តួលរំលំរាជបល្ល័ង្គ   ដណ្តើមអំណាច។
       លោកឧបរាជអាន់ពី ពិតជាទាស់ភ្នែកណាស់ ដោយឃើញថា ស្ថានភាព
អាក្រក់បែបនេះ ចេះតែរីករាលដាលធំឡើងៗ ដែលពិតជានឹងផ្តល់គ្រោះថ្នាក់
ដល់នគរ លោកមានការព្រួយបារម្ភគ្រប់ពេលវេលា លោកឧបរាជ
យល់ច្បាស់លាស់ថា៖ កម្លាំងខ្លាំងរបស់ពួកទាំងនេះ គឺឋិតនៅលើកម្លាំងទ័ពមេទ័ព
ទាំង៣ គឺអាត់៣ ច្រើនលើកហើយដែលលោកឧបរាជមានបំណងកំចាត់ពួកទាំង
នេះចោល តែពួកនេះកំពុងទទួលការស្រឡាញ់ពីព្រះអង្គព្រះអង្គ ពិតជាមិនយល់
ស្របតាមឡើយ បារម្ភថា អាចនិងស្រោចគល់វិញទៀតផង ។
            មានថ្ងៃមួយនោះព្រះរាជាលូ-ចាវកុង ដែលជានគរជិតខាងបានដឹកនាំ
មន្រ្តីមួយចំនួនដែលរួមមានលោកស៊ឺ-លី និងស៊ូ-ស៊ុនជូ ។ល។ មកសួរសុខទុក្ខ
និងសុំចូលគាល់ព្រះរាជានៃនគរឈី ព្រះរាជាក៏បញ្ជាឲ្យរៀបចំពិធីជប់លៀងមួយ
ដើម្បីទទួលភ្ញៀវ ហើយក៏បានអញ្ជើញលោកឧបរាជ អាន-ពី និងសព្វមុខមន្ត្រី
ចូលរួមពីធីផងដែរ។ ដើម្បីបង្ហាញនូវកិត្យានុភាព ក្នុងនោះក៏មានជនខ្លាំងទាំង៣
ក្នុងឯកសណ្ធាជាមេទ័ពយ៉ាងសង្ហា នៅកំដរឆ្វេងស្តាំទៀតផង។
ការជល់កែវបីជុំបានកន្លងផុតទៅ លោកឧបរាជអាន់ ក៏សុំយោបល់ពីព្រះរាជា ៖
ក្រាបទូលព្រះអង្គ ផ្លែសេដាមាសនៅក្នុងសួនមានទុំខ្លះហើយកម្រនិងមានឱកាស ដែលមានពីធីបែបនេះណាស់ តើអាចបេះខ្លះដើម្បីយកមកជូនភ្ញៀវដែរឬទេ? ក្រាបទូល?
            ព្រះរាជាក៏យល់ព្រម ហើយចាត់អ្នកយាមសួនទៅបេះ តែលោកឧបរាជឃាត់
ហើយនិយាយថា៖
            ­ក្រាបទូលព្រះអង្គ ផ្លែសេដាមាសគឺជាផ្លែឈើទិព្វដ៏មានតម្លៃចាំបាច់ទូលបង្គំ
ទៅបេះដោយផ្ទាល់ដៃចុះ ធ្វើដូចច្នេះទើបសក្តិសមនូវតម្លៃរបស់វា។ មួយសន្ទុះក្រោយ
សេដាមាសមួយចំនួនក៏បានបេះមកដល់ហើយយក ទៅដាក់លើតុផ្លែសេដាមាស
មួយៗធំប៉ុនចានគម ក្រអូបឈ្លុយឈ្ងប់គួរឲ្យស្រក់ទឹកមាត់។
ពេលនោះព្រះរាជាសួរ៖-មានតែប៉ុន្មានផ្លែហ្នោងទេឬ ?
           លោកឧបរាជឆ្លើយ៖
            -ក្រាបទូល នៅសល់ប៉ុន្មានផ្លែទៀតដែរតែមិនទានទុំ មានទុំតែ
៦ផ្លែនេះប៉ុណ្ណោះ ។
           ព្រះរាជាទាំងពីរអង្គ ក៏យកមួយម្នាក់មកសោយ  ហើយសរសើរថា
ពិតជាឆ្ងាញ់អស្ចារ្យមែន ។
ព្រះរាជានគរឈី មានបន្ទូលទៅកាន់លោក ស៊ូ-សុនជូ៖
            -នេះជាផ្លែសេដាមាស ដែលកម្រមាន លោកម្ចាស់ស៊ូមានឈ្មោះ
បោះសម្លេងគ្រប់ទិសទីមានគុណបំណាច់ ចំពោះចំណងមិត្តភាពរវាង
នគរទាំងពីរ យើង ប្រទានឲ្យលោម្ចាស់មួយផ្លែ ។ លោកម្ចាស់ស៊ូ
លុតជង្គង់គ្រឹបហើយតប៖
            -ទូលបង្គំម្តេចនឹងស្មើលោកឧបរាជអាន់នោះ? ផ្លែឈើទិព្វនេះ
គួរតែប្រទានឲ្យគាត់ទើបស័ក្តិសម ។
           ព្រះរាជាញញឹមហើយមានបន្ទូល៖
           -បើអ្នកទាំងពីរចេះតែរុញគ្នាទៅវិញទៅមកបែបនេះ ណ្ហើយយើង
ប្រទានម្នាក់មួយផ្លែទៅចុះ ។
          ពេលនេះនៅសល់ផ្លែសេដាមាស់ពីរតែប៉ុណ្ណោះ លោកឧបរាជ
អាន-យី យល់ថា ឱកាសមកដល់ហើយ ក៏សុំការអនុញ្ញាតិពីព្រះរាជា
ផ្សព្វផ្សាយដល់សព្វមុខមន្រ្តីឲ្យគេទាំងឡាយ លើកអំពីគុណបំណាច់    
រៀងៗខ្លួនកន្លងមក ចំពោះអ្នកដែលមានគុណបំណាច់ច្រើនលើសគេ
 និងត្រូវបានប្រទានផ្លែសេដាមាសនេះឲ្យបរិភោគ ។
            ពេលនោះមេទ័ពកុង-ស៊ុនជា ងើបក្រេះបង្ហាញខ្លូនភ្លែតចេញវាចារ
ដោយអំនួត និយាយឡើងបែកពពុះមាត់ៈ -កាលពីឆ្នាំមួយនោះ ខ្ញុំបានទៅ
បរបាញ់សត្វជាមួយព្រះអង្គនៅភ្នំតុងសាន ហើយបានសម្លាប់ខ្លាកំណាចដ៏
ធំមួយដោយផ្លាល់ដៃ ការពារបានអាយុជីវិតរបស់ព្រះអង្គ តើគុណបំណាច់
នេះធំឬមិនធំ ?                                                                                
លោកឧបរាជ អាន់ ប្រញ៉ាប់តបភ្លាមៈ
           -ការពារអាយុជីវិតព្រះអង្គ គុណបំណាច់នេះ ពិតជាធំធេង
ត្រូវតែទទួលការប្រទាន!  មេទ័ព កុង-ស៊ុនជា ទទួលផ្លែសេដាមាស
មកទំពារ យ៉ាងខែងរែង ព្រមទាំងវាសភ្នែកសម្លឹងជុំវិញខ្លួនមួយត្រួស
ដោយក្រសែភ្នែកអំនួត។
            ពេលនោះមេទ័ពកូវ-ជីយី ក៏ដណ្តើមងើបឈរហើយនិយាយ៖
    -សម្លាប់ខ្លាមានអីគួរឲ្យអស្ចារ្យ? ឆ្នាំមួយនោះនៅក្នុងរលកខ្មួរខ្មាញ់
នៃទន្លេវ៉ាងហ៊ឺ យើងត្រូវលេចអណ្តែតជាច្រើនយោជន៍
តែយើងនៅតែយើង នៅអាចសម្លាប់អណ្តើកយក្សដ៏ធំមួយក្បាល
រំដោះព្រះអង្គផុតពីសេចក្តីស្លាប់ តើគុណបំណាច់នេះយ៉ាងម៉េចដែរ ?
           ពេលនោះព្រះអង្គក៏មានបន្ទូល ៖
           -ពិតជាពិបាកនឹងធ្វើឲ្យដូចណាស់ ពេលនោះបើសិនជាគ្មាន
លោកមេទ័ពទេមនុស្សមួយទូកច្បាស់ជាត្រូវលិចស្លាប់ទាំងអស់គ្នា
មិនខាន។ហើយក៏ប្រទានផ្លែសេដាមាស និងស្រាដល់មេទ័ព កូវ ទៀតផង ។
            ស្រាប់តែដូចខឹងទុកពីកាលណាមេទ័ពធៀន-ខាយជាង ហាក់មួម៉ៅ
ក្តៅក្រហាយក្នុងខ្លួនពោលទាំងមួហ្មងៈ
            -យើងធ្លាប់ទទួលបញ្ជាឲ្យវាយនគរយី ចាប់បានឈ្លើយសឹក
រាប់រយពាន់នាក់បង្ខំឲ្យនគរយីចុះចាញ់ ល្បីកក្រើករំពងដល់នគរ
ជិតខាងធ្វើឲ្យបាក់បបខ្លបខ្លាចនាំគ្នាមកថ្វាយសួយសារអាករជា
បន្តរបន្ទាប់ ប្រែក្លាយនគរទៅជាមេសម្ព័ន្ធ តើបែបនេះអាចរាប់ថាជាគុណ
បំណាច់បានដែរឬទេ? អាចទទួលការប្រទានបានឬទេ? និយាយចប់
ក៏វាសភ្នែក សម្លឹងជុំវិញ ហាក់បង្ហាញឲ្យឃើញថាគូនកនខ្លួន
មិនអាចស្មើនិងខ្លួនបានឡើយ ។
លោកឧបរាជអាន់ ក៏ប្រញ៉ាប់ប្រញ៉ាល់ទូលព្រះរាជា ៖
           -ក្រាបទូលព្រះអង្គ តាមការរៀបរាប់គុណបំណាច់របស់លោក
មេទ័ពធៀន ពិតជាធំធេងជាងលោកមេទ័ពកុង-ស៊ុនជា និងកូវ-ជីយី
ដប់ដង ឯណោះ តែគួរឲ្យស្តាយណាស់ផ្លែសេដាមាស បានប្រទាន
អស់ទៅហើយតើអាចប្រទានស្រាមួយកែវ ជំនួសសិនចាំពេល
ផ្លែសេដាមាសទុំចាំប្រទានសងជាក្រោយតើយ៉ាងម៉េចដែរក្រាបទូល ។
            ព្រះអង្គដឹងថាមេទ័ពធៀន កំពុងអាក់អន់ចិត្តខ្លាំងណាស់
ក៏ខំប្រឹងប្រែងជួយលួងលោមដោយមានបន្ទូលថា៖
            -គុណបំណាច់របស់លោកមេទ័ពធៀន ពិតជាធំធេងជាង
អ្នកណាទាំងអស់ ស្តាយតែលោកមេទ័ពមានប្រសាសន៍ក្រោយ
គេទៅហើយ…….។ ពេលនេះ មេទ័ពធៀន-ខាយជាង ស្ពឹកមុខ
ហ៊ឹងស្លឹកត្រចៀកស្តាប់អីក៏លែងចូលដែរ ក្តាប់ដាវខឹងឡើងញ័រដៃ
ហើយស្រែកដោយខឹងសម្បា៖
            -សម្លាប់ខ្លាប្រហារអណ្តើកមានអីគួរឲ្យអស្ចារ្យ? ដើម្បីព្រះនគរ
យើងធ្លាប់ធ្វើដំណើររាប់រយពាន់យោជន៍ ប្រឡូកក្នុងសមរភូមិ
ទទូលបានជោគជ័យរាប់មិនអស់ តែបែរជាមិនបានទទួលការយកចិត្ត
ទុកដាក់ទៅវិញហើយថែមទាំងត្រូវទទួលការអាម៉ាស
នៅចំពោះមុខសព្វមុខមន្ត្រីនៃនគរទាំងពីរ ត្រូវគេសើចយំ
តើមានមុខមាត់ឯណារស់តទៅទៀត? សឹងមិនទាន់ចប់ប្រយោគ
អូសដាវខ្វាក ដាច់បំពង់ករស្លាប់មួយរំពេច ។
 មេទ័ពកុង-ស៊ុនជា ភ្ញាក់ក្រញ៉ាងដូចគេធាក់ទាញដាវ លោតភ្លែក
ចេញមកក្រៅហើយនិយាយដោយការអៀនខ្មាសៈ
          -ពួកយើងមានគុណបំណាច់តិចតួច បែរជាទទួលការប្រទាន
ចំណែកលោកមេទ័ពធៀន មានគុណបំណាច់ធំធេង តែមិបាន
ទទួលការប្រទានផ្លែសាដាមាសទៅវិញ គិតឲ្យសព្វទៅពិជាគួរ
ឲ្យអៀនខ្មាស់ណាស់….។វាសដាវភ្លែត ក៏បញ្ចប់ជីវិតតែម្តង ។  
កូវ-ជីយី ក៏លោតចេញមកដែរ ពោលទាំងក្តីរន្ធត់ៈ
           -យើងទាំង៣ គឺជាបងប្អូនធម៌ និងគ្នាបានស្បថសច្ចារហើយថា
នឹងរួមសុខទុក្ខស្លាប់រស់ជាមួយគ្នា ពេលនេះអ្នកទាំងពីរ
បានស្លាប់បាត់ទៅហើយ តើខ្ញុំម្តេចនឹងអាចលួចរស់ម្នាក់ឯងទៅកើត ?
            ចប់សំដី-ក្បាលក៏ដាច់ធ្លាក់ដែររឿងរ៉ាវកើតឡើងតែមួយ
ពព្រិចភ្នែកប៉ុណ្ណោះព្រះរាជាចង់ខាត់ក៏មិនទាន់ដែរ ។
            ចាប់ពីពេលនោះមក ទើបលោឧបរាជអាន់ អាចកំចាត់ពួក
ប៉ះបោលបានដោយគ្មានឧបសគ្គ សម្រេចបាននូវគោលបំណង
តបស្នងសងគុណដល់នគរ។ នេះហើយការប្រើល្បិបាញ់ព្រូញមួយ
បានសត្វពីរដល់វាងវៃរបស់លោកឧបរាជអាន់ពី៕

No comments:

Post a Comment