Tuesday, December 24, 2013
បច្ច័យសំខាន់នៃការគ្រប់គ្រង
ជាការពិតណាស់ មិនថាក្នុងស្ថាប័នរដ្ឋ ស្ថាប័នឯកជន ឬ អង្គការក្រៅ រដ្ឋាភិបាល ឡើយសុទ្ធតែមាន បញ្ហាសន្ធឹកសន្ធាប់ បើមិនយល់ពីគោលការណ៍គ្រប់គ្រងធនធានមនុស្សដែល ជារឿង ដែលយើងត្រូវសិក្សា ឬប្រើទាំងវិទ្យាសាស្ត្រនឹងសិល្ប៍ (កលឧបាយ, វិធីសាស្រ្ត)បើពោល ដោយសង្ខេប គោលការណ៍គ្រប់គ្រង មានបច្ច័យសំខាន់ ៤ យ៉ាងគឺ៖
១) ស្វែងរក (Search for) គឺការស្វែងរក សឹកនាំមនុស្សល្អ មនុស្សដែលមានគុណភាព មនុស្ស ដែលមាន ចំណេះដឹងព្រមទាំងសមត្ថភាព ឲសមរម្យជាមួយការងារ ។
២) អភិវឌ្ឍន៍ (Develop) គឺការព្យាយាម ធ្វើឲអ្នកដែលយើងជ្រើសរើស ស្វែងរកបានមកនោះ មានចំណេះដឹងនិងសមត្ថភាពកាន់តែប្រសើរឡើង រួមទាំងមានទស្សនៈល្អ ចំពោះការធ្វើការងារ ។
៣) រក្សាទុក (Retain) គឺការធ្វើយ៉ាងណា ឲមនុស្សមានការពេញចិត្ត មានសេចក្តីសុខ និងមាន មោទនភាពក្នុងការធ្វើការងារ ថែមទាំងទទួលបាននូវតម្លៃតបស្នងគ្រប់គ្រាន់ ក្នុងការលះបង់នូវ កម្លាំងញើសឈាមរបស់ពួកគេ ។
៤) ប្រើប្រយោជន៍ (Benefit) គឺការប្រើមនុស្ស ឲសមរម្យទៅនឹងការងារ ដើម្បីឲគេបានសម្តែង នូវសមត្ថភាពយ៉ាងពេញទំហឹង និងមានប្រយោជន៍ចំពោះអង្គការ ។
គ្រប់គ្រងបុគ្គលិកដោយវិធី ៥ យ៉ាង គឺ៖
១) ញញឹមញញែម (Smiling) គឺសម្តែងខ្លួនជាមិត្តភាព ជាមួយបុគ្គលិកគ្រប់ៗគ្នា ដើម្បីធ្វើឲបុគ្គ លិកមានទឹកចិត្តធ្វើការងារ ។
២) សរសើរ (Praise) មុននឹងសរសើរនរណាម្នាក់ យើងត្រូវតែបន្ទាបខ្លួនឯងជាមុនសិន ទើបសរ សើរអ្នកដទៃ ឬបុគ្គលិកការងារ ។
៣) ស្ងៀមស្ងាត់ (Cool) ទទួលស្តាប់រាល់បញ្ហា ហើយនឹងមានភាពហ្មត់ចត់ក្នុងការសម្រេចចិត្ត ។
៤) ទន់ភ្លន់ (Limber) គឺការមានអាកប្បកិរិយាសុភាពរាបសា មិនប្រកាន់ខ្លួន ជាមួយបុគ្គលិក ការងារ ។
៥) ជួយសង្គ្រោះ (Saving) មិនថាកើតមានបញ្ហាអ្វីកើតឡើងគឺចៅហ្វាយនាយ ឈរខាងបុគ្គលិក ខ្លួនជានិច្ច (ជួយដោះស្រាយបញ្ហាជានិច្ច)។
Subscribe to:
Post Comments (Atom)
No comments:
Post a Comment