បើអនុវត្តចំពោះមនុស្សវិញ គឺត្រូវបញ្ឆោតមនុស្សដែលគ្រោះថ្នាក់និងសំខាន់បំផុត ចេញឲ្យផុតពី មូលដ្ឋានដែលជាទីតាំឬសគល់ ធ្វើឲ្យគេបាត់បង់លទ្ធភាពតបត ទើបចាត់ការគេជាបណ្តើរៗ
ឬមួយក៏បំបែក មនុស្សសំខាន់នៅក្បែរខ្លួនគេឲ្យឃ្លាតចេញឆ្ងាយ កាត់បន្ថយកម្លាំងពិត ទើបទៅចាត់ការបណ្តើរៗ។
ហាងហ៊ី្វ និយាយថា៖ មូលហេតុដែលខ្លាអាចបង្រ្កាបឆ្កែបាន(ដោយសារក្រញាំ) បើធ្វើឲ្យឆ្កែរប្រើក្រញាំ វិញនោះ ខ្លាពិតជាត្រូវឆ្កែបង្រ្កាបវិញមិនខាន ។ នេះគឺជាសំដីមួយឃ្លារដែលងាយយល់
បំផុត។ ល្បិចកលនេះ ប្រើប្រាសនៅក្នុងការដណ្តើមអំណាចប្រជែងយកផលប្រយោជន៍ច្រើនបំផុត អាចនិយាយថា មានតាំងពីអតីតកាលមកម្លេះ បច្ចុប្បន្នរឹតតែខ្លាំងក្លា មួយជំនាន់ខ្លាំងជាង
មួយជំនាន់ ហើយរឹតតែប្លែកអស្ចារ្យ។
ដណ្តើមអំណាច គឺជាមធ្យោបាយ ដើម្បីទាញយកផលប្រយោជន៍ ដើម្បីផលប្រយោជន៍ ទើបជាគោល បំណងពិតនៃការដណ្តើមអំណាច មិនដែលមានមនុស្សភ្លើណាដែលមិនមែនដើម្បី
ផលប្រយោជន៍ ហើយទៅប្រឹងដណ្តើមអំណាចនោះទេ ក៏ពុំដែលជួបប្រទះថា(ផលប្រយោជន៍) ដែលគ្មានការគាំពារពីអំណាចអាចថិតថេរបាន យូរអង្វែងដែរ។ ដើម្បីសម្រេចគោលបំណង
សំរាប់ប្រើ ទោះបីនៅក្នុងខ្លួនមានអាវុធពិសេសបែបណាក៏ដោយ ក៏គ្មាន ទីសម្រាប់ប្រើវាដែរ ជួបប្រទះរឿងដែលក្តៅក្រហាយ តើមានលទ្ធភាពឯណាបញ្ចេញកំហឹងបាន? ពេលដែរជាង
ថៃកុង មានអំណាចនៅក្នុង
ដៃ អាចសម្លាប់ អាចប្រទានសក្តិតាមចិត្តចង់ ពេលដែលគ្មានអំណាច គ្រាន់តែជា កូនឈ្មួញលក់អំបិលតែ ប៉ុណ្ណោះ។
នៅលើលោកយើងនេះ មនុស្សសាមញ្ញជាច្រើនដែលមានអំណាច សា្លបមាន់របស់គេក្លាយជាព្រួញ ផ្ទុយទៅវិញអ្នកក្លាហានជាច្រើនដែលថ្លោះធ្លោយដាវទិព្វបានក្លាយជាកាំបិតពេជ្ឈឃាត
ហេតុនេះ ម្នាក់ៗអាងអំណាចក៏ដណ្តើមរាល់កិច្ចការតែងយកភាពខ្លាំងដើម្បីប្រលងប្រជែង កេងចិត្តប្រវ័ញ្ចថ្លើមនិយាយដើមវាយប្រហារ ក្រឡុកទាល់តែម្នាក់ៗក្លាយជាសត្វខ្លា ម្នាក់ៗទៅជា
ព្រានព្រៃ។
(បញ្ឆោតខ្លាចេញពីភ្នំ) គឺជាល្បិចមួយនៃការសម្លាប់ខ្លា គោលបំណងរបស់វា នៅត្រង់បន្ថយកម្លាំងតបត របស់សត្រូវ បន្ថយនូវភាពគ្រោះថ្នាក់ចំពោះខ្លួនឯង។
នៅក្នុងប្រវត្តិសាស្រ្តចិន អ្នកដែលប្រើប្រាស់ល្បិចបញ្ឆោតខ្លាចេញពីភ្នំ ដែលល្បីឈ្មោះជាងគេគឺ ឈីន ភីង គេបានប្រើល្បិចពិសេសទាំងប្រាំមួយជួយដល់ស្តេចលីវ ប៉ាង សុទ្ធតែជាល្បិចបញ្ឆោតខ្លា
ចេញពីភ្នំ ល្បិចទាំងប្រាំមួយនោះគឺ ទី១,បំបែកបំបាក់មន្រ្តីសំខាន់ផុង លីមៃ ។ល។ ឲ្យបែកចេញពីស្តេចឆ ដើម្បីកាត់បន្ថយ កម្លាំងពិត។ ទី២,អុជអាលហ្វាន់ចិនឲ្យក្តៅក្រហាយរត់
ចោលស្តេច ធ្វើឲ្យស្តេចឆឯកកោ។ ទី៣,ពេលយប់បញ្ចេញ នារីពីរពាន់នាក់រំដោះលីវ ប៉ាង ឲ្យរួចផុតពីការឡោមព័ទ្ធនៅវិញយ៉ាង។ ទី៤,ឲ្យលីវ ប៉ាង តែតាំងហាង ស៊ីង ជាស្តេចក្រាញ់
ប្រើប្រាស់គេទៅប្រយុទ្ធដណ្តើមទឹកដី។ ទី៥,ឲ្យលីវ ប៉ាង ក្លែងធ្វើជាទៅកំសាន្តនៅយីន ម៉ុង តាមចាប់ហាង ស៊ីងមកវិញ។ ទី៦,បំបែកការឡោមព័ទ្ធនៅប៉ាយតឹង រំដោះជីវិតលីវ ប៉ាង ឲ្យរួច
ផុតពីសាច់ក្តី ស្លាប់។ ល្បិចកលទាំងប្រាំមួយនេះ សុទ្ធសឹងជាល្បិចបញ្ឆោតខ្លាចេញពីភ្នំ ហើយឈីន ភីងធ្វើបានល្អណាស់ ។
សម័យឈុន ឈីវ ជិន ជួងកុង ក៏បានប្រើល្បិចនេះសម្លាប់ប្អួនបង្កើតរបស់ខ្លួន ថៃ ស៊ូ ទាន់ដែរ។
(ប្រវត្តិពិត) ចុងឆ្នាំនៃរជ្ជការចូវ ជិន វូកុង បានរៀបអភិសេកជាមួយនាងជាង ស៊ឺ ហើយប្រសូត្របាន បុត្រពីរអង្គ បុត្រច្បងព្រះនាមអ៊ូ ស៊ឹន បុត្របន្ទាប់ព្រះនាម ទាន់។
បុត្រព្រះនាមទាន់ មានរូបស្អាតសង្ហា និង ស្វាហាប់អស្ចារ្យ ម្ចាស់ក្សត្រីជាង ស៊ឺ ស្រឡាញ់គេណាស់។ ជាញឹកញាប់នៅចំពោះមុខព្រះភ័ក្រព្រះអង្គ ម្ចាស់ក្សត្រីតែងមានបន្ទូលអាក្រក់
ពីបុត្រច្បង សរសើរបុត្របន្ទាប់ថាឆ្លាតវាងវៃ ព្រមទាំងឲ្យយោបល់ថា៖ គួរផ្លាស់ប្តូរឲ្យ ទាន់ ជាអ្នកស្នងរាជ្យវិញ តែ វូ កុង បែរជាមានបន្ទូលថា៖
បុត្រមានតូចមានធំ មិនត្រុវធ្វើឲ្យច្របូកច្របល់ទេ ម្យ៉ាងអ៊ូ ស៊ឹន ក៏មិនដែលមានកំហុសអ្វីដែរ បើ យោងតាមច្បាប់ធ្វើតាមទម្លាប់គឺ គឺធ្វើតាមមហេសីមិនកើតទេ។ ហើយក៏ប្រកាស
តែងតាំងអ៊ូ ស៊ឹនជាអ្នកស្នង រាជ្យសម្បត្តិ ចំណែកទាន់ បានប្រគល់ខេត្តតូចមួយឲ្យគ្រប់គ្រង។
ពេលវូ កុង សោយទីវង្គត អ៊ូ ស៊ឹន ក៏ស្នងរាជ្យបន្តរ ព្រះនាមជឹន ជួងកុង ម្ចាសក្សត្រីឃើញទាន់ បានគ្រប់គ្រងកូនខេត្តមួយ ហើយគ្មានអំណាច មិនសប្បាយក្នុងព្រះទ័យ
ទាល់តែសោះ ក៏មានបន្ទោលទៅកាន់ ជួង កុង។
ថ្ងៃនេះឯងស្នងរាជ្យឪពុក ប្អូនប្រុសបបានគ្រប់គ្រងដីតែប៉ុន្មានរយលីប៉ុណ្ណោះ រស់នៅក្នុងខេត្ត តូចមួយ ហើយនៅចុងកាត់មាត់ញកទៀត តើឯងដាច់ចិត្តដែរឬអី?
ជួង កុងមានបន្ទូលសួរៈ
តាមយោបល់ព្រះមាតា តើគួរធ្វើយ៉ាងណា?
ចាំបាច់មាតានិយាយឬ? ក្នុងបន្ទូលរបៀបស្តីប្រដៅ ម្ចាស់ក្សត្រីស៊ឹបន្តរៈ
ឲ្យគេគ្រប់គ្រងទីក្រុងធំមួយទៅ យកល្អឲ្យទីក្រុងជឺ អី តែម្តងទៅ ។
ជួង កុង ប្រញ៉ាប់មានបន្ទូលប្រាប់មាតាវិញ៖
ជឺ អ៊ីជាកន្លែងគ្រោះថ្នាក់ ព្រះបិតាបានផ្តែផ្តាំហើយថា មិនត្រូវឲ្យអ្នកណាគ្រប់គ្រងទាំងអស់ ក្រៅពីកន្លែងនេះ កន្លែងណាក៏បានដែរ។
បើអីចឹង ប្រគល់រាជធានីឲ្យគេគ្រប់គ្រងក៏បាន។ ម្ចាស់ក្សត្រីមានបន្ទូល។ ព្រះសណ្តាប់ហើយ ជួង កុងនៅស្ងៀមមិនចេញវាចារ សញ្ជឹងគិតយ៉ាងយូរ ទេក៏មិនឆ្លើយ
អឹក៏មិនថា។ ពេលនេះម្ចាស់ក្សត្រីខ្ញាល់ ហើយរលាស់ដៃអាវ មានបន្ទូលទាំងច្រឡោតៈ
បើឯងនៅតែមិនយល់ព្រម និរទេសចេញពីនគរតែម្តងទៅ ឲ្យវាស្រឡះស្រឡែងតែម្តងទៅ។
មិនហ៊ាន! មិនហ៊ាន។ ជួង កុង ប្រញ៉ាប់សុំទោសហើយមានបន្ទូលៈ
បុត្រសូមគោរពតាមរាជបញ្ជា។
ស្អែកឡើង ជួបជុំគ្នាឯរាជវាំង ប្រកាសតែងតាំងឲ្យទាន់ គ្រប់គ្រងរាជធានី លោកម្ចាស់ជី ជូ ឡើងថ្លែង៖
មេឃមិនអាចមានព្រះអាទិត្យពីរ ប្រជារាស្រ្តមួយមិនអាចមានម្ចាស់ពីរ រាជធានីជាកន្លែងសំខាន់ណាស់ដីធំទូលាយប្រជារាស្រ្តច្រើន ទាំងកិច្ចការនយោបាយនិងយោធាមិន
នៅក្រោមព្រះរាជាវាំងឡើយ។ ហើយព្រះអង់ម្ចាស់ទាន់ គឺជាបុត្រសំឡាញ់របស់ម្ចាស់ក្សត្រី បើប្រគល់រាជធានីដ៏ធំនេះអោយទៅគេ ប្រៀបបាននគរមួយមានសេ្តចពីរអង្គដោយ
មិនដឹងខ្លួន ថ្ងៃណាមួយការស្រលាញ់ធ្វើឲ្យមានអំនួតលទ្ធផលចុងក្រោយ ពិតជាមិនអាចស្មានបាននោះឡើយ ។
ជួ កុងមានបន្ទូលទាំងបង្ខំព្រះទ័យ:
ឈប់និយាយទៅធើ្វនេះគឺតាមបពា្ជរបស់ព្រះមាតា។ តឿនឲ្យប្រកាសតែងតាំង ទាន់ គ្រប់គ្រង់រាជធានីជាបន្ទាន់។
មុនទៅទទួលតំណែង ទាន់បានយាងទៅរាជតំណាក់ដើម្បីសុំលា ម្ចាស់ក្សត្រីដេញសេនាឆេ្វងស្តាំចេញក្រៅ រួចប្រាប់ទាន់ថា:
ការតែងតាំងលើកនេះពិតជាធើ្វដោយបង្ខំណាស់ថ្ងៃក្រោយពិតជាមានការប្រែប្រួលបុត្រត្រូវគិតគូរជាមុនឲ្យហើយក្រោយដល់រាជធានីត្រូវប្រមូលទ័ពសន្សំស្បៀង
ត្រូវប្រុងប្រយ័ត្នគ្រប់ពេលវេលា ឲ្យតែមានឪកាស មាតានឹងធើ្វផ្ទៃក្នុងឲ្យបុត្រ លុះត្រាតែផ្តួលរំលំ អ៊ូ ស៊ឹ បាន ទើបសមតាមបំណងប្រាថ្នាជាតិនេះរបស់មាតា។
ទាន់ ទទូលរាជបញ្ជា ចេញពីទីក្រុង ពេញដោយអំនួតទៅទទូលតំណែងចៅហា្វយខេត្ត ស៊ីពីនិងប៉ៃពី ដែលនៅជិត ក៏បានមកចូលរូមអបអរសាទរ ថៃ ស៊ូទាន់បានប្រាប់
នាក់ទាំងពីរៈ ទឹកដីដែលលោកទាំងពីគ្រប់គ្រង គឺនៅក្នុងការត្រួតត្រារបស់យើង ចាប់ពីពេលនេះតទៅ រាល់ពន្ធអាករត្រូវតែយកមកបង់ឲ្យកន្លែងយើង កម្លាំងទ័ពត្រូវគោរពតាមបញ្ជារយើងមិនត្រូវជំទាស់ទេ។ អ្នកទាំងពីរដឹងថា ព្រះអង្គម្ចាស់ទាន់ គីជាបុត្រសម្លាញ់របស់ម្ចាស់ក្សត្រី មានសង្ឃឹមថាអាចគ្រងរាជ
ទៀតផង ថែមទាំងឃើញឬកពារអង់អាចការចេះដឹងដ៏ពិសេស ពិតហើយគឺមិនហ៊ានប្រឆាំងទេ ថែមទាំងពេញចិត្តនឹងស្តាប់តាមបញ្ជាណាស់។
ចាប់ពីពេលនោះមកព្រះអង្គម្ចាស់ទាន់ បានបង្ហាត់ហ្វឹកហ្វឺនកងទ័ពដោយយកចិត្តទុកដាក់ បនែ្ថមការតែងតាំងយកលេសចូលលុកលុយតំបន់ អ៊ី និង ម៉ាវ យាន នៅកែ្បរ
នោះទឹកដីត្រួតត្រាកាន់តែធំទៅៗ ជារៀងរាល់ថ្ងៃកម្លាំងកាន់តែរឹងមាំឡើងមិនឈប់ឈរ។
ផ្នែកចារកម្មបានយករឿងនេះមករាយការណ៍ ជួង កុងសើចហើយមិនតប នៅក្នុងសាវនាការ ស្រាប់ តែឮមន្រ្តីម្នាក់ស្រែក:
ត្រូវតែប្រញ៉ាប់កំចាត់ព្រះអង្គទាន់ចោល។ ជួង កុងងើបភក្រ័សម្លឹងមើល គឺលោកម្ចាស់កុង ជឺលីទេតើ ក៏សួរ:
បញ្ហានេះលោកម្ចាស់មានយោបល់យ៉ាងណាដែល?
កុង ជីលីតប:
តាំងពីដើមមក អ្នកដែលតែងតាំងជាមន្រី្តស៊ីវិល មិនត្រូវសួរនាំពីកិច្ចការយោធា ហ៊ានតែរើសទ័ពផ្ទាល់ខ្លួល ត្រូវសម្លាប់គ្មានការលើកលែង ឥឡូវនេះព្រះអង្គអាងអំណាច
មាតា សំអាងលើការឹងមាំរបស់រាជធានី ហ្វឹកហាត់ កងទ័ពទាំងយប់ទាំងថ្ងៃ បើមិនមានបំណងដណើ្តមរាជបល្ល័ង្គទេ តើដើម្បីស្អីទៅវិញ? សូមព្រះអង្គ ប្រទានសិទ្ធិដល់
ទូលបង្គំ នាំទ័ពទៅបង្រ្កាបឲ្យទាន់ពេវេលា ជៀសវៀងមានគ្រោះថ្នាក់ទៅថ្ងៃក្រោយ។តែទាន់មិនទាន់មានសកម្មភាពក្បត់នៅឡើយទេ។ ជួង កុងតប
កុង ជឺលីពោលពាក្យ ទាំងក្តៅក្រហាយ:
តំបន់ពីរត្រូវកាន់កាប់ សកម្មភាពបែបនេះមិនហៅថាក្បត់ទេប្ញ? ទឹកដីរបស់នគរ មេ្តចនឹងអាចឲ្យ ធើ្ សេ្រចតែចិត្តនុះ។
ជួង កុងសើច:
ទាន់ គឺជាបុត្រសម្លាញ់របស់ព្រះមាតា ជាបងប្អូនបង្កើតរបស់យើង គេថាសុខចិត្តបាត់បង់ទឹកដី មិនត្រូវ ធ្វើឲ្យល្អក់កករមនោសញ្ចេតនា រវាងបងនិងប្អូន កូននឹងម្តាយនោះទេ។
កុង ជឺលីតបៈ
ទូលបង្គំមិនមែនខ្លាចបាត់បងទឹកដីនោះទេ គឺខ្លាចបាត់បង់នគរតែម្តង កម្លាំងព្រះអង្គម្ចាស់ទាន់រីកធំធេងជារៀងរាល់ថ្ងៃ បើសិនជានៅតែទ្រាំអនុគ្រោះតទៅទៀត ខ្លាចតែដល់ពេលកើត
រឿងឡើង គ្មានលទ្ធភាព នឹងបង្រ្គាបនោះទេ ពេលនេះព្រះអង្គអនុគ្រោះព្រះអង្គម្ចាស់ទាន់ ថ្ងៃក្រោយព្រះអង្គម្ចាស់ទាន់ មិនប្រាកដជាអនុគ្រោះចំពោះព្រះអង្គវិញឡើយ។
មិនត្រូវនិយាយផ្តេសផ្តាសទេ! ។ មិនចាំ កុង ជឺលី និយាយចប់ទេ ព្រះអង្គក៏ឃាត់គេឲ្យឈប់និយាយ ហើយមានបន្ទូលៈ
យើងចេះគិតគូរពីររឿងនេះហើយ! ហើយប្រកាសបិទសវនាការតែម្តង។ កុង ជឺលី ចេញមកដល់ ក្រៅក៏និយាយទៅកាន់លោកម្ចាស់ជី ជូៈ
ព្រះអង្គប្រកាន់មនោសញ្ចេតនាបែបនេះ ពិតជាធ្វើឲ្យខូចកិច្ចការនគរហើយ ខ្ញុំបារម្ភណាស់។
ជី ជូប្រាប់ទៅវិញៈ
ព្រះអង្គជាស្តេចដ៏ល្អ តែប្រកបដោយមធ្យោបាយគ្រប់បែបយ៉ាង ពិតជាមិនប្រហែលពីរឿងនេះទេ ប៉ុន្តែនៅចំពោះមុខមន្ត្រីជាច្រើនបែបនេះ គិតជាមិនទៅគាល់ព្រះអង្គផ្ទាល់
តែម្តងទៅ ព្រះអង្គពិតជាមានបន្ទូលការ ពិតប្រាប់លោកម្ចាស់ហើយ។ តាមការផ្តល់យោបល់របស់លោកម្ចាស់ ជឺ ជូ លោកម្ចាស់កុង ជីលី ក៏បានចូលទៅ គាល់ព្រះអង្គឯរាជតំណាក់។
ព្រះអង្គក៏សួរថា តើមានការអ្វី?
កុងជីលីក៏និយាយ:
¬ទូលបង្គំំមកនេះ ក៏ព្រោះតែរឿងពីព្រឹកមិញនេះថ្ងៃដែលព្រះអង្គស្នងរាជ្យអ្នកណាក៏ដឹងដែលថាមិនមែនជាគំនិតរបស់ម្ចាស់ក្សត្រីនោះទេ ម្ចាស់ក្សត្រីគឺផ្អែកតែខាងព្រះអង្គម្ចាស់ទាន់
ប៉ុណ្ណោះ។ បច្ចុប្បន្ន អំពើរាតត្បាតវាតទីរបស់ព្រះអង្គម្ចាស់ទាន់ ពិតជាផែនការដណ្តើមអំណាចហើយប្រសិនបើផ្ទៃក្នុងឲ្យដៃទៀតរដ្ឌប្រហារមួយនឹងផ្ទុះឡើងពេលនោះខ្លាច
ក្រែងតែ……។
ជួងកុងមានបន្ទូលកាត់:
¬រឿងនេះ បើយើងធើ្វឲ្យផ្ទុះឡើងមុន ពិតជាប៉ះពាល់ដល់កិតិ្តយសម្ចាស់ក្សត្រីហើយ។
¬ព្រះអង្គមិនដែលព្ញរឿងចូវកុង កំចាត់ គាន់ឆាយ ទេឬ? ត្រូវកំចាត់ តែមិនកំចាត់បែជាត្រូវគាន់ឆាយកំចាត់វិញ។ ដល់ពេលនោះ ទោះបីបើជាស្តាយក្រោយក៏វាហួស
ពេលទៅហើយ។ កុងជីលីនិយាយ។
ជួងកុង ដកដង្ហើមវែង ហើយមានបន្ទូល:
¬អារឿងនេះយើងបានគិតគូររួចទៅហើយ ទាន់ពិតមែនតែមានផែនការដណ្តើមអំណាចព្រះមាតាពិតជាចេញមុខការពារ ហើយនឹងត្រូវអ្នកខាងក្នុងនិងក្រៅរិះគន់ថែមទៀត
គេនឹងនិយាយថា: យើងមិនគិតពីមនោសញ្ចេតនាបងប្អូនជេរថាយើងនេះជាកូនអកតញ្ញូហេតុនេះហើយបានជាពេលនេះយើងបានតែធ្វើគរធ្វីថ្លង់ប៉ុណ្ណោះ ស្រេចតែគេចង់ធ្វើអីតាមចិត្តទៅចុះដល់ពេលឃើញថាមានសកម្មភាពក្បត់ច្បាស់លាស់ ហើយ ពេលនោះទើបអាចផ្តន្ទាទោសគេជាចំហរតែម្តង។ពេលនេះ កុងជីលីទើបយល់
ពីគំនិតរបស់ព្រះអង្គ និយាយថា:
¬ព្រះអង្គពិតជាមានគំនិតគិតវែងឆ្ងាយមែន មន្រ្តីទាំអស់ពិតជាមិនស្មើរឡើយ ក៏ប៉ុន្តែខ្លាចបណ្តែតបណ្តោយ យូរទៅកម្លាំងព្រះអង្គម្ចាស់ទាន់កាន់តែរីកមាំទៅពេលនោះពិត
ជាលំបាកហើយយល់ល្អ គួររកមធ្យោបាយអុជអាលឲ្យគេបញ្ចេញសកម្មភាពពេលនេះតែម្តងទៅ ទើបមានលេសបង្រ្កាបគេបានទាន់ពេលវេលា។
សំដីនេះពិតជាត្រូវនឹងចំនុចជួងកុង កំពុងគិតក៏ប្រញាប់សួរ:
¬តើមានផែនការល្អយ៉ាងណា?
¬កុងជីលី ក៏និយាយលំអិតបន្ថែម:
¬ព្រះអង្គម្ចាស់ខានទៅសួរសុខទុក្ខនគរចូវយូរណាស់ហើយ ដោយសារតែមូលហតុរឿងព្រះអង្គម្ចាស់ទាន់ ពេលនេះធ្វើជាទៅសួរសុខទុក្ខព្រះអង្គចូវធានជីទៅហាក់ដូចជាទុកឱកាសឲ្យគេរួចពន្យុះឲ្យគេបង្កើតរឿងនាំទ័ពសំរុកចូលមកចំណែកទូលបង្គំនឹងលាក់ខ្លួនត្រៀមរង់ចាំគេក្បែរ
រាជធានីរង់ចាំឲ្យគេនាំទ័ពចេញមកផុតនឹងឆ្លៀតឧកាសវាយសំរុកកាន់កាប់ទីតាំងមូលដ្ឌានរបស់គេតែម្តងនៅពេលនោះព្រះអង្គត្រលប់បកក្រោយវិញហើយ ហើយវាយ
បកពីខាងក្រោយមកវិញទៀត ពេលនោះទោះជាគេចេះហោះ ក៏ហោះមិនរួចដែរ។
ព្រះសណ្តាប់ចប់ ព្រះអង្តម្ចាស់ជួងកុង ងក់ក្បាលសសើរ:
¬ពិតជាល្បិចល្អវិសេសមែន!
កុងជីលី ក៏សុំលា ដកដង្ហើមហើយគិតថា:
¬លោកម្ចាស់ជីជូ ពិតជាទាយមិនខុសមែន!
ព្រឹកថ្ងៃបន្ទាប់ជួងកុង ក៏ដាក់បញ្ជារក្លែងក្លាយមួយប្រគល់សិទ្ធិឲ្យលោកម្ចាស់ជីជូដឹកនាំកិច្ចការនគរជំនួស ចំណែកព្រះអង្គត្រូវធ្វើដំណើរទៅកាន់នគរចូវ
គាល់ព្រះអង្គ ចូវធានជឺ។
ម្ចាស់ក្សត្រីទទួលបានដំណឹងនេះ គិតថាឱកាសមកដល់ហើយក៏ប្រញាប់ផ្ញើសំបុត្រប្រាប់ព្រះអង្គម្ចាស់ ថៃស៊ូទាន់ ណាត់ថា នៅដើមខែ៥ ឲ្យធ្វើការវាយសំរុកចុះ។
ពេលនេះគឺចុងខែ៤ទៅហើយកុងជីលី បានរៀបចំកម្លាំងមួយចំនួនលាក់ខ្លូនតាមផ្លូវសំខាន់ៗជាមុនរួចជាស្រេច ចាប់បានអ្នកនាំសារហើយ ក៏សំលាប់ចោលរួចបញ្ជូនសំបុតនោះ
ទៅឲ្យព្រះអង្គម្ចាស់ជួងកុងទត:
មនុស្សសាងអំពើអ្វីពិតជាត្រូវទទួលផលនោះ ជួងកុងមានបន្ទូល។ ហើយក៏ចាត់មនុស្សជំនិតឲ្យក្លែងថាជាជំនិតរបស់ព្រះមហាក្សត្រីផ្ញើសំបុត្រឲ្យថៃស៊ូទាន់រួចរង់ចាំទទួលសំបុត្រឆ្លើយតបមកវិញសំបុត្រឆ្លើយតបបញ្ជាក់ថាត្រូវតែធ្វើ
សកម្មភាពវាយលុកនៅថ្ងៃទី៥ ជាកំណត់សូមឲ្យលើកទន់ជ័យពណ៌សក្នុងទីក្រុងដើម្បីជាសញ្ញា។
ទទួលបានសំបុត្រជួងកុង ត្រេកអរណាស់ ក៏មានបន្ទូល:
¬ភស្តតាងមាននៅទីនេះគ្រប់គ្រាន់ហើយ ចាំមើលតើគេប្រកែកយ៉ាងម៉េចទៀតរួចក៏ប្រញ៉ាប់ចូលគាល់ព្រះមាតាទូលថាប្រញ៉ាប់ទៅគាល់ព្រះរាជាចូវ ម្ចាស់ក្សត្រីក៏ធ្វើជាគួរសម
ហើយផ្តាំផ្ញើប៉ុន្មានម៉ាត់ដែរទៅ។ ជួង កុង ក៏នាំទ័ពយ៉ាងគគ្រឹកគគ្រេង ធ្វើដំណើរទៅកាន់នគរចូវ ពេលនេះកុងជីលីក៏បានរៀបចំកម្លាំងលាក់ខ្លួនត្រៀមស្ទាក់ជាស្រេចក្បែរទីក្រុង
រង់ចាំទទួលខ្លាចុះពីលើភ្នំ។
ក្រោយទទួលបានសំបុត្ររាយការណ៏ជាសំងាត់របស់ម្ចាស់ក្សត្រីយ៍ហើយ ព្រះអង្គម្ចាស់ទាន់តៀមខ្លួនជាស្រេចរួចក៏បញ្ជូនបុត្រកុងស៊ុនវ៉ាទៅខ្ចីទ័ពពីនគរវេ ចំណែកព្រះអង្គម្ចាស់ដឹកនាំកូនចៅផ្ទាល់ប្រាប់ថាជួងកុងត្រូវចេញពីនគរត្រូវតែខ្លួនត្រឡប់ទៅជួយពិនិត្រកិច្ចការ ហតុនេះក៏រៀបចំសេះលើកទង់ជ័យធ្វើដំណើរសំដៅទៅ
រាជវាំងដោយសឿងបឿង។
ពេលនេះកម្លាំងបង្កប់របស់កុងជីលីក្នុងសំលៀកបំពាក់ស៊ីវិលបានបន្លំខ្លួនពេញទាំងទីក្រុងទៅហើយក៏ដុតភ្លើងជាសញ្ញានៅក្នុងក្រុងកម្លាំងដែលនៅខាងក្រៅគ្រាន់តែឃើញភ្លើង
សញ្ញាក៏វាយសំរុកចូលតែម្តងកាន់កាប់ទីក្រុងទាំងមូលភ្លាម រួចចេញសេចក្តីប្រកាសផ្សព្ធផ្សាយដល់ប្រជារាស្រ្តវែកមុខមាត់ក្បត់របស់ព្រះអង្គម្ចាស់ថៃស៊ូទាន់ នាពេលនោះតែម្តង។
ថៃស៊ូទាន់ដឹកនាំទ័ពដល់ពាក់កណ្តាលផ្លូវក៏ទទួលដំណឹងថាទីក្រុងត្រូវបាត់បង់ទៅហើយក៏ជ្រួលច្របល់ ក្នុងចិត្តជាខ្លាំង បញ្ជាទ័ពឲ្យបកក្រោយភ្លាម រង់ចាំខាងក្រៅក្រុងវាយបកទៅវិញ។
ក៏ប៉ុន្តែទឹកចិត្តកងទ័ពកំពុងស្ថិតក្នុងភាពរំជើបរំជួលហើយគ្រប់គ្នាកំពុងខ្សឹបខ្សៀវគ្នាទៅវិញទៅមកយោបល់រាប់រយពាន់ ម្នាក់ៗនិយាយថា: ថៃស៊ូទាន់មានគំនិតមិនល្អ ចង់ដណ្តើមអំណាច។
ការពិតកំលាំងបង្កប់របស់កុងជីលីបានបន្លំខ្លួនចូលក្នុងជួរទ័ពរួចជាស្រេចហើយផ្សព្វផ្សាយរឿងនេះតែមួយប៉ព្រិចភ្នែកប៉ុណ្ណោះ រឿងនេះត្រូវផ្សាយផ្អើលឈុលក្នុងជួលកងទ័ពក្នុង១យប់ប៉ុណ្ណោះ
ទាហ៊ានក៏រំសាយខ្លួនអស់ពាក់កណ្តាល ថៃស៊ូទាន់ពិតជាជ្រួលច្រល់មែនទែនហើយដឹកនាំទ័ពសេសសល់សំដៅទៅយានអ៊ី នឹកថានឹងប្រមូលសេះផ្តុំទ័ពនៅទីនោះឡើងវិញ។ តែស្មានមិន
ដល់ថាជួងកុង បានកាន់កាប់យានអ៊ីបាត់ទៅហើយ ដូចនេះមិនអាចរុលទៅមុខទៀតបានទេត្រូវបង្ខំរត់ទៅកាន់តំបន់ដែលនៅក្រោមការត្រួតត្រារបស់ខ្លួននៅកុងឈឹងវិញ រួចបិទទ្វាក្រុងទាំងអស់ដើម្បីការពារខ្លួនក៏ប៉ុនែ្តកម្លាំងទ័ពរបស់ជួងកុង និងកុងជីលី
បានដេញយ៉ាងប្រកិតកូនក្រុងដ៏តូចមួយនេះតើអាចទប់ទល់នឹងការវាយសង្គ្រប់ផ្ទប់ទាំងសងខាងរបស់កងទ័ពដ៏ធំនេះបានឫទេ? ពេលនេះ
ទាន់ដឹងថាខ្លួនបានដើរដល់ទីបញ្ចាប់ហើយដកដង្ហីមវែងយ៉ាងអស់សង្ឃឹម:
នេះសុទ្ធសឹងតែមកពីមាតាទាំងអស់ តើមានមុខមាត់ឯណាទៅជួបមុខបងប្រុសនោះ។រួចក៏ធើ្វអត្តឃាតតែម្តងទៅ។
ជួងកុងក៏ឆែកយកសំបុត្រទៅមករបស់ថៃស៊ូទាន់និងម្ចាស់ក្សត្រីផ្ញើរទៅរាជធានីប្រាប់ឲ្យលោកម្ចាស់ជីជួ ប្រគល់សំបុត្រនេះឲ្យទៅ ម្ចាស់ក្សត្រី ហើយឲ្យជូនម្ចាស់ក្សត្រីទៅរស់នៅជនបទ។
គ្រាន់តែឃើញសំបុត្រភ្លាម អៀនខ្មាស់ឥតឧបមា ក៏យល់ថាគ្មានមុខទៅជួបកូនប្រុសទៀតទេ ហើយក៏ប្រញ៉ាប់រើឥវ៉ាន់ចេញពីរាជតំណាក់ភ្លាម៕
No comments:
Post a Comment