Tuesday, December 24, 2013
ចំណុចវិជ្ជមាន និងអវិជ្ជមាននៃសិល្បៈការដឹកនាំ ៤ ប្រភេទ
ក្នុងការដឹកនាំជំនួញ អាជីវកម្មក្រុម ហ៊ុន និងការងារមួយ អ្នកដឹកនាំម្នាក់ៗមានសិល្បៈក្នុងការដឹកនាំផ្សេងៗគ្នា។ អ្នកដឹក នាំមួយចំនួនចូលចិត្តជ្រើសយកសិល្បៈដឹក នាំមួយជាក់លាក់សម្រាប់រូបគេ ប៉ុន្តែទន្ទឹមគ្នានេះអ្នកដឹកនាំមួយចំនួនទៀត ស្រឡាញ់ការច្របាច់បញ្ចូលគ្នា រវាងសិល្បៈដឹកនាំច្រើនជាងមួយគ្នាទៅវិញ ។ ពាក់ព័ន្ធនឹងប្រធានបទនេះលោក Gayle Lantz ប្រធានក្រុមហ៊ុន WorkMatters, Inc. ដែលជាស្ថាប័នប្រឹក្សាធនធានមនុស្សមានមូលដ្ឋានក្នុងទីក្រុង Birmingham រដ្ឋ Alabama សហរដ្ឋអាមេរិក បានធ្វើការបកស្រាយពីចំណុចវិជ្ជមាន និងអវិជ្ជមាននៃសិល្បៈក្នុការដឹកនាំផ្សេងៗគ្នា។ ផ្អែកលើបទពិសោធន៍ ដឹកនាំដោយខ្លួនឯងផ្ទាល់ និងតាមរយៈការប្រឹក្សាយោបល់ជាមួយនឹងស្ថាប័ននានា លោក Gayle Lantz បានបែងចែកសិល្បៈដឹកនាំជាបួនប្រភេទ។ ចង់ដឹងថា ប្រភេទទាំងនោះមានអ្វីខ្លះសូមអានការរៀបរាប់ខាង ក្រោម។
១.ជាអ្នកធ្វើ៖ អ្នកដឹកនាំប្រភេទនេះច្រើនធ្វើអ្វីដោយផ្ទាល់សម្រេចចិត្តភ្លាមៗ និងផ្ដោតលើលទ្ធផល ជាចម្បង។ មនុស្សប្រភេទនេះជាធម្មតាចង់ឈ្នះ និងតែងធ្វើការសម្រេចចិត្តភ្លាមៗដើម្បីប្រកួត ប្រជែង។គេចូលចិត្តឲ្យមានការផ្លាស់ប្ដូរ ឲ្យតម្លៃគំនិតថ្មីៗ និងមិនរួញរានឹងការប្រឈមទាំងឡាយ ឡើយ ហើយជាលទ្ធផលអ្នកដឹកនាំប្រភេទនេះច្រើនតែធ្វើអ្វីបានសម្រេច។
ចំណុចអវិជ្ជមាន៖ កង្វះអំណត់អត់ធ្មត់ និងចំណង់ចង់ឲ្យអ្វីៗទៅមុខភ្លាមៗអាចនាំឲ្យមេដឹកនាំប្រភេទនេះ សម្រេចចិត្តខុស។ លោក Lantz និយាយថា ពួកគេគួរដកឃ្លាយកពេលមកដកដង្ហើមដើម្បីប្រមើលមើលពីការងារដែលគេ ត្រូវធ្វើ និងមិនត្រូវគិតថា មនុស្សគ្រប់គ្នាធ្វើការក្នុងល្បឿនតែមួយនោះទេ។
២. ជាអ្នកធ្វើឲ្យគេយកគំរូតាម៖ អ្នក ដឹកនាំប្រភេទនេះច្រើនជាមនុស្សដែលមានសុទិដ្ឋិនិយមលើក ទឹកចិត្ត និងមានការប្រាស្រ័យទាក់ទងល្អនឹងមនុស្សក្នុងក្រុម។ ក្រៅពីនេះគេចូលចិត្តជួយយកអសារអ្នកដទៃ លើកទឹកចិត្ត និងមានសមត្ថភាពអាចធ្វើបានដោយខ្លួនឯងផងដែរ។
ចំណុចអវិជ្ជមាន៖ ពួកគេអាចធ្វើឲ្យសម្ពន្ធភាពនិងភាពភ័យខ្លាចជ្រៀតជ្រែកដល់ការសម្រេចចិត្ត។
៣. ជាអ្នកគាំទ្រ៖ អ្នកដឹកនាំប្រភេទនេះប្រៀបបីដូចជាជ័រកាវដែលធ្វើឲ្យក្រុមទាំង មូលស្អិតល្មួតចូលគ្នា។ ក្រុមដែលមនុស្សប្រភេទនេះដឹកនាំច្រើន មានចិត្តអំណត់ អាចទុកចិត្តបាន និងមានភាពស្មោះត្រង់នឹងគ្នាទៅវិញទៅមក ។ នៅពេលដែលមានបញ្ហាក្រុមនេះច្រើនផ្ដល់ការគាំទ្រជាគំនិត ឬថវិកា។
ចំណុចអវិជ្ជមាន៖ ដោយសារអ្នកដឹកនាំប្រភេទនេះ មិនចូលចិត្តការប្រឈមដាក់គ្នា គេតែងជ្រើស រើសការគេចចេញពីស្ថានការណ៍ជាក់ស្ដែង។ ដោយហេតុនេះ តែនាំទៅរកការពន្យារពេលលើអ្វីដែលមិនអាចជៀសបាន។
៤. ជាអ្នកវិភាគ៖ ជាមនុស្សដែលឆ្លាត មានចំណេះដឹងទូលំទូលាយ អាចថ្លឹងថ្លែង វិភាគ វាយតម្លៃយ៉ាងលម្អិត។ ពួកគេតែងសួរនូវសំណួរដែលតម្រូវឲ្យមានការគិត ។ ល្បឿនការងាររបស់អ្នកដឹក នាំបែបនេះច្រើនយឺតជាងធម្មតា ព្រោះរវល់ចំណាយពេលថ្លឹងថ្លែង ពិចារណាល្អិតល្អន់មុននឹងធ្វើអ្វីមួយ ព្រោះខ្លាចមានកំហុស។
ចំណុចអវិជ្ជមាន៖ ដោយសារអ្នកដឹកនាំប្រភេទនេះខ្លាចមានកំហុស និងទទួលការរិះគន់ពីការងាររបស់គេ ពួកគេតែងចំណាយពេលប្រមូលផ្ដុំព័ត៌មានគ្រប់ជ្រុងជ្រោយមុននឹងបន្ត ទៅមុខទៀត ។ ពួកគេចូលចិត្តចំណាយពេលច្រើនទៅលើការគិតជាជាងការអនុវត្ត ផ្ទាល់។
Subscribe to:
Post Comments (Atom)
No comments:
Post a Comment