បុរសដែលជាប់ឃុំឃាំងអស់រយៈពេល ២៧ឆ្នាំដើម្បីទាមទារឲ្យអាហ្វ្រិកខាងត្បូងទទួលបានការគោរពសិទ្ធិ ស្មើភាពគ្នារវាងជនស្បែកខ្មៅ និងស្បែកសម្នាក់នេះ បានបន្សល់ទុកនូវស្នាដៃជាច្រើនរាប់មិនអស់ រួមទាំងសម្រង់សម្ដីទូន្មានល្អៗជាច្រើន។ ខាងក្រោមជាសម្រង់សម្ដីទូន្មានរបស់លោក Nelson Mandela ទាំងនោះ៖

មនុស្សក្លាហានមិនមែនជាមនុស្សដែលមិនមានការភ័យខ្លាចនោះទេ ប៉ុន្តែជាមនុស្សដែលហ៊ាន
ជម្នះភាពភ័យខ្លាចទាំងនោះ

ភាពរុងរឿងដ៏អស្ចារ្យនៃជីវិតមិនស្ថិតនៅត្រង់ថា អ្នកមិនធ្លាប់បរាជ័យនោះទេ ប៉ុន្តែវាស្ថិតនៅត្រង់ថា អ្នកចេះក្រោកឈរឡើងវិញក្រោយបរាជ័យទាំងនោះ

មេដឹកនាំពិតប្រាកដប្រើប្រាស់គ្រប់ចំណុចមិនថា ជាចំណុចធ្ងន់ធ្ងរ ឬរសើបនោះទេ សំខាន់គឺត្រូវច្បាស់ថា
បន្ទាប់ពីជជែកពិភាក្សា អ្នកទាំងអស់កាន់តែខ្លាំង និងរួបរួមគ្នាជាងមុន

ការបំផ្លាញគឺជារឿងដ៏ងាយស្រួលបំផុត តែវីរបុសជាអ្នកដែលកសាង និងបង្កើតសន្តិភាព

អ្នកដែលធ្វើអ្វីប្រកបដោយសីលធម៌ សុច្ចរិត និងតក្កវិជ្ជាមិនដែលភ័យខ្លាចអំណាចនៃ
ភាពអមនុស្ស និងអំពើរឃោឃៅទាំងឡាយឡើយ

រឿងដ៏សំខាន់ក្នុងជីវិតមិនមែនត្រឹមតែការដកដង្ហើមអាច រស់រានមានជីវិតនោះទេ ប៉ុន្តែវាជាការធ្វើអំពើល្អដើម្បីផ្លាស់ប្ដូរជីវិតអ្នកដទៃ ដែលនេះបង្ហាញថា យើងដឹកនាំជីវិតរបស់យើងបានប្រសើរប៉ុណ្ណា

មនុស្សម្នាក់ៗសុទ្ធតែអាចងើបខ្ពស់ពីស្ថានភាពដ៏លំបាក និងទទួលជោគជ័យក្នុងជីវិត ដរាបណា
ពួកគេមានការតាំងចិត្ត និងធ្វើគ្រប់យ៉ាងដើម្បីអ្វីដែលពួកគេចង់បាន
ប្រភព៖ www.sabay.com.kh
No comments:
Post a Comment