Monday, December 30, 2013

បច្ចេកទេស​ចិញ្ចឹមមាន់​លក្ខណៈគ្រួសារ

                 ការចិញ្ចឹមមាន់ ​ជាលក្ខណៈគ្រួសារ​ជា​ផ្នែក​មួយនៃ​ការ​អភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ ។ប្រជាជន​ក្រី​ក្រ កង្វះ​ខាត​ចំណេះដឹង​បែប​សាមញ្ញនេះណាស់!!!
 I.            សារៈប្រយោជន៍នៃការចិញ្ចឹមមាន់ជាលក្ខណៈគ្រួសារ
- ផ្តល់​សាច់ និងស៊ុតជាចំណីអាហារដែលមានជីវជាតិ ពិសេសសម្រាប់ទ្រទ្រង់សារពាង្គកាយ ។
បង្កើនប្រាក់ចំណូលសម្រាប់គ្រួសារ ។
- ផ្តល់លាមក ដែលអាចប្រើជាជីកំប៉ុស្តិ៍ដ៏ល្អ សម្រាប់ដាក់ដំណាំគ្រប់ប្រភេទ និងអាចផ្តល់ជាចំណីត្រី ។
    II.        កត្តាសំខាន់ៗមួយចំនួនដែលនាំឱ្យអោយការចិញ្ចឹមមាន់បរាជ័យ
-  កង្វះបច្ចេកទេសចិញ្ចឹមមាន់ 
ភាគច្រើនកសិករចិញ្ចឹមមាន់ដែលជាពូជជាន់ឈាមគ្នា (-បា ជាន់កូនឯង កូនជាន់មេឯង-​បងប្អូនបង្កាត់ជាមួយគ្នា​...)​ការចិញ្ចឹមមាន់ដែលជាន់ឈាមគ្នាអាចឱ្យមាន់ខ្សោយ កូនមិន​សូវគង់ ងាយ​ឆ្លង​ជម្ងឺ និងមានមាឌកាន់តែតូចទៅៗ ។កសិករមិនសូវដូរអាគកចេញទេ ទុកចិញ្ចឹមរាប់ឆ្នាំ ព្រោះ​វាធន់​មិន​ងាប់ដោយសារជម្ងឺ។មាន់ណាស៊ាំនឹងជម្ងឺ វាមិនងាយងាប់ទេ តែវា ចេញ​ជម្ងឺឱ្យគេនៅក្នុងទ្រុងងាប់ដោយ​សារវា ។
ការចិញ្ចឹមដោយលែងសេរី នាំឱ្យមានងាយឆ្លងជម្ងឺពីមាន់អ្នកជិតខាង ការផឹកទឹកមិនល្អ ងាយ​បាត់​បង់​ដោយសត្វស៊ី និងការលួច ។
- មិនសូវផ្តល់ចំណីដែលមានជីវជាតិដល់មាន់ ភាគច្រើនចិញ្ចឹមមាន់ឱ្យតែស្រូវឱ្យស៊ី និងផ្តល់មិនទៀងទាត់។
មិនសូវយកចិត្តទុកដាក់ទឹកស្អាតឱ្យមាន់ផឹក ពិសេសនៅរដូវក្តៅ ។មាន់ងាយឆ្លងជម្ងឺនៅពេលផឹកទឹក មិនស្អាត ។
មិនសូវចាប់អារម្មណ៍នឹងសត្វមុស ក្នុងការចិញ្ចឹមមាន់ ។មុសសម្លាប់មាន់អស់ជាច្រើន ពិសេសកូនមាន់ តាមរយៈធ្វើឱ្យកូនមាន់ខ្សោយ ដុះសាច់ និងមានជម្ងឺផ្សេងៗ...
- ពេលផ្តល់ចំណីដល់មាន់ ឱ្យវាស៊ីរួមគ្នា ដូច្នេះ មាន់ធំ អាចវាយមាន់តូចដែលអាចឱ្យវាគ្រាំ ក្រិន និងមានការលូតលាស់យឺត ដោយមិនប្រើស៊ុមដាក់ចំណីទៅតាមទំហំមាន
- មិនមានវិធានការទប់ស្កាត់ និងការពារសមស្របពេលមាន់ផ្ទុះជម្ងឺ-បង្ការជម្ងឺ សត្វស៊ី និងការលួច
   III.        គម្រោងផែនការមុនការចាប់ផ្តើមចិញ្ចឹមមាន់  មុនចិញ្ចឹមត្រូវគិតពី៖
- គ្រោងចិញ្ចឹមមាន់ប៉ុន្មានក្បាល
- គោលបំណងនៃការចិញ្ចឹម យកសាច់ ឬយកស៊ុត
ការត្រៀមសម្ភារៈ និងថវិកា
  ស្រាវជ្រាវពីបច្ចេកទេសចិញ្ចឹម ពិសេសជំនះនឹងឧបសគ្គក្នុងការចិញ្ចឹម​មាន់ធំៗ​បីគឺ៖ បាត់​បង់​ដោយ​សារជម្ងឺ, សត្វ​ស៊ី និងការលួច ។ 
             ផែនការចំណាយ (ទ្រុង-ពូជ-ចំណី-ថ្នាំការពារ និងព្យាបាល)គន្លឺះនៃ​ការជំនះ​ឧបសគ្គធំៗ​ទាំងបីនៃ​ការចិញ្ចឹម​មាន់​ខាងលើគឺៈ៖ការចិញ្ចឹមក្នុងទីធ្លាដែលមានរបាំង ឬរបងព័ទ្ធជុំវិញកុំឱ្យមាន់ចេញទៅក្រៅបាន (ជីវសុវត្ថិភាព)
 ទម្លាប់ធម្មជាតិរបស់មាន់  ទម្លាប់ធម្មជាតិរបស់មាន់គឺ៖ ពេលទាបភ្លឺ មាន់ឈ្មោលរងាវ និងបន្ទាប់មក ដើរស្វែងរកចំណី  មាន់មេពង លុះដល់ពេលថ្ងៃត្រង់ វាត្រសុសដីដើម្បីសម្អាតរោម និងជម្រុះថៃ ឬស្រមើរ ។ នៅពេល  ថ្ងៃរាង​ជ្រេបន្តិច វានាំគ្នាដេកលេងថ្ងៃ រួចដើរកកាយចំណីស៊ីម្តងទៀត ហើយដល់ពេលល្ងាច វានាំគ្នា ចូលទ្រនំដេក ។ចំពោះការជាន់មេ ជាទូទៅគឺមានគ្រប់ពេលវេលាទាំងអស់ លើកលែងតែពេលដេក ។
    V.        បច្ចេកទេសចិញ្ចឹមមាន់
1)   អំពីពូជមាន់ៈ     ពូជមាន់នៅក្នុងប្រទេសកម្ពុជា យើងមានច្រើនប្រភេទ ដូចជា៖
-       មាន់សំពៅ ( គ្រោង មាឌធំជាងគេ )
-       មាន់ស្គួយ (លាយចម្រុះពណ៌)
-       មាន់សំឡី (តូចរោមពណ៌ស សាច់ខ្មៅ )
-       មាន់ចែ (មាឌតូច កូនច្រើន )
-       មាន់ប្រជល់
-       មាន់ក្រញាស់ ។ល។
ពូជមាន់នាំចូលមាន៖ ពូជមាន់យកពងៈ (អ៊ីសាប្រោន វាយឡីកន )និងពូជមាន់យកសាច់ៈ (អេវីយ៉ង់ ផ្លីមុតបាភីម៉ារ៉ុក អូស្ត្រាលប...)ដែលភាគច្រើនចិញ្ចឹមជាលក្ខណៈសិប្បកម្ម និងឧស្សាហកម្ម ។
កំណត់សំគាល់ៈ បច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជា យើងក៏មានការនាំចូលពូជមាន់បរទេសមកចិញ្ចឹមដែរ ដូចជាពូជមាន់ផ្តល់ស៊ុត និងមាន់ផ្តល់សាច់ជាដើម ដែលជាពូជមាន់មានការលូតលាស់ និងធំធាត់បានលឿន តែវាពុំសូវធន់នឹងអាកាសធាតុក្នុងប្រទេសកម្ពុជាយើងឡើយ ហើយការចិញ្ចឹម វាត្រូវទាមទារឱ្យយើងអនុវត្តតាមបច្ចេកទេសត្រឹមត្រូវទៀតផង ។
2)   ការជ្រើសរើសពូជមាន់
ដើម្បីឱ្យការចិញ្ចឹមមាន់ទទួលបានផលល្អ នោះយើងត្រូវចាំបាច់ត្រូវ ចេះជ្រើសរើសយកនូវ ពូជមាន់ណា ដែលមានលក្ខណៈដូចខាងក្រោម៖
-       ពូជមាន់ក្នុងស្រុក ឬពូជកូនកាត់
-       មានមាឌធំល្អ
-       ជើងពណ៌ល្មៀត
-       ស៊ាំនឹងអាកាសធាតុ
-       ជាតម្រូវការទីផ្សារ
-       មានសុខភាពល្អ
-       ពួជមិនធ្លាប់កើតជម្ងឺឆ្លង
-       អាយុចន្លោះពី ៥ខែ ទៅ ២ឆ្នាំ
-       ជៀសវាងការបង្កាត់ជាន់ឈាមរវាងកូន-មេកូន-បា, បងប្អូនបង្កើត ឬកូនមេដែលពងលើកទីមួយ
-       ពង ៤-៥សារ/១ឆ្នាំ ពងបានតិច១២គ្រាប់ ក្នុង១សារ។
កំណត់សំគាល់ៈ ការជ្រើសរើសមាន់ញី ត្រូវជ្រើសរើសមេមាន់ដែលចេះថែកូន អត្រាញាស់ល្អ ពូកែរកចំណី (កាយដី)​ទ្រូង​ទូលាយ (កូនច្រើន) ពោះធ្លាក់ គុម្ពកន្ទុយធំរីកសាយ រោមច្រើន (ក្រុងកូនពេលត្រជាក់,ក្រាបញាស់) ពូជធ្លាប់ផ្តល់កូនល្អ៨-១០, និងមានសុខភាពល្អ ។ ការជ្រើសរើសមានឈ្មោលមានលក្ខណៈដូចមាន់ញីដែរ ក្លាហាន ពូកែជាន់ញី សិរក្រហមរហ័សរហួន អត្រាញាស់ច្រើន និងមានអាយុចាប់ពី៦ខែ ដល់ ៣ឆ្នាំ ។ ជាការល្អបាមួយសម្រាប់មេពី៥-១០ក្បាល ដើម្បីកើតកូនមេច្រើន។បើបា១ក្បលបង្កាត់ មេ២-៣ក្បាល នាំឱ្យកើតកូនឈ្មោលច្រើន ល្អសម្រាប់ការបង្កាត់មាន់ប្រជល់កសិករចិញ្ចឹមមាន់គប្បីឧស្សាហ៏ដូរឈ្មោល ក្នុងរវាង ១៥ខែម្តង ហើយដាច់ខាតត្រូវរកពូជថ្មីដែលមានលក្ខណៈខាងលើមកបង្កាត់ដើម្បីអត្រារស់ច្រើន ។ពូជមាន់សាច់ និងមាន់យកពងនាំចូល បើបង្កាត់ជាមួយមាន់ស្រុក ឱ្យផលល្អណាស់ ព្រោះវាធន់នឹងជម្ងឺ មិនរើសចំណី និង​​ចិញ្ចឹមឆាប់ធំ ។
3)   លក្ខណៈពូជមាន់
ពូជមាន់ក្នុងស្រុក
ពូជមាន់នាំចូល
-​ មាឌតូច រយៈពេលចិញ្ចឹមយូរ
- ធន់ជម្ងឺ ស្រួលចិញ្ចឹម មិនរើសចំណី
- ចេះក្រាបពង និងពូកែថែរក្សាកូន
- មិនធន់នឹងជម្ងឺ រើសចំណី ពិបាកចិញ្ចឹម
- មិនចេះក្រាបពង និងបណ្តើរកូន
4)   ការសង់ទ្រុង(ទ្រោក)     គប្បីប្រើប្រាស់ធនធានក្នុងស្រុកដែលមានតម្លៃថោក​ដូច​ជា៖ កូន​ឈើ ឫស្សី ស្លឹក​ត្នោត ស្លឹកដូង ឬស្បូវ ...និងសង់ឱ្យសមស្របនឹងចំនួនមាន់។
-         ទីតាំង​សម្រាប់សង់ទ្រុងៈ (ទីធ្លាដីទូល ហាប់ស្ងួតល្អ និងមិនលិចទឹកនៅរដូវវស្សា-មិននៅឆ្ងាយឬក្បែរផ្ទះពេក-មិនក្បែរ គុម្ពព្រៃ គុម្ពឫស្សី - មានបរិយាកាសល្អ មានពន្លឺខ្យល់ ចេញចូលល្អ)
-          របៀបសង់ៈ   (សង់បណ្តោយថ្ងៃ កម្រាលបាតទ្រុងកម្ពស់៣តឹក ពីដីធម្មជាតិ-ទទឹងទ្រុង​ពី២,៥ម​ទៅនិងបណ្តោយតាមលទ្ធភាព-សរសរជើងរៀងកម្ពស់១, - ២ម-សរសរក្រឡោងកម្ពស់ពី២,៥ម - ៣ម - សង់ជណ្តើរសម្រាប់មាន់ឡើងដេក និងទ្វារចូលទទឹង ,៦ម)
-        សង់ទ្រនំ ឬទ្រនើរៈ   កម្ពស់ពីដី០, ទៅ១ម-ទទឹង០, ទៅ ,៧ម និងធ្វើទ្រនំមាន់ដេកសងខាង និង​មាន​ចន្លោះកណ្តាល (១ម៉ែត្រការេ មាន់ដេក ពី៤-៦ក្បាល)
-        សង់ធ្នើសម្រាប់ឱ្យមាន់ពងៈ  ធ្នើកម្ពស់ពីដី ១.៥ម ខ្ពស់ជាងកន្លែងដេក សម្បុកមាន់​ត្រូវ​ចង​​ជាប់​​នឹង​​ជញ្ជាំង- ចន្លោះពីសម្បុកមួយទៅសម្បុកមួយទៀតពី៤០សម ទៅ៥០សម- ដំបូលទ្រុងលើ​សម្បុក​មាន់ និង​មិន​ជ្រាប​ទឹក ឬ​មិនមានពន្លឺចាំងចូល
5)   សំបុកមាន់ៈ      ត្រូវរៀបចំសំបុកមុនមាន់រកពង-ចំនួនសំបុកមាន់ត្រូវស៊ីគ្នានឹងចំនួនមេមាន់-តាមទំហំ​មេមាន់-សំបុកអាចធ្វើពីបង្គីរ ឫស្សី កេស...ត្រូវចងជាប់នឹងទ្រុង នៅកន្លែងងងឹតតិចៗ-ក្នុងសំបុកដាក់ចំបើង ឬស្លឹកចេកស្ងួតកុំឱ្យប្រឡាក់ស៊ុតដែលពងរួច-ការធ្វើសំបុកអាច ធ្វើពីឬស្សីពុះជ្រៀក និង​ក្រង​ដូចរូបភាពខាងក្រោម វាងាយស្រួលការងារពីសត្វស៊ី ។កំណត់សំគាល់ៈ ដើម្បី​កម្ចាត់​ស្រមើរ ត្រូវ​​អាច​ដាក់​កម្ចេចថ្នាំជក់ ស្លឹកចេក ស្លឹកស្តៅ ស្លឹកគ្រៃ ស្លឹកទៀប ស្លឹកម្រះព្រៅ ស្លឹក​ទន្រ្ទាត​ខែត្រ ឬ​ស្លឹក​សាវ​ម៉ាវព្រៃ ដាក់ពីក្រោមសំបុក ។
6)   សង់របាំង ឬរបងព័ទ្ធជុំវិញទីធ្លាចិញ្ចឹមមាន់ៈ ការចិញ្ចឹមមាន់បង្ខាំងដោយធ្វើរបងព័ទ្ធជុំវិញការពារបាន​ដូច​ជា៖ ការពារជម្ងឺឆ្លង ងាយស្រួលថែទាំ គ្រប់គ្រង ផ្តល់ចំណី...។របងធ្វើពីឫស្សី កូនឈើតូចៗ សំណា​ញ់... បង្គោលរបងកម្ពស់ ២.៣០ម-.៥០មអាចជាបង្គោលឈើ ឫស្សី ដាំដើមអង្គារដី កន្ធំ​ថេត​...។​កំណត់សំគាល់ៈ ការព័ទ្ធជុំវិញទីធ្លាចិញ្ចឹមមាន់អាស្រ័យលើដីទំនេរ របស់កសិករ ធំឬតូចអាស្រ័យ​នឹងចំនួនមាន់ដែលចិញ្ចឹមដែលមានទ្រុង(ទ្រោក)នៅខាងក្នុង ។ទ្រុង​មាន់សម្រាប់​ដេក ក្រាប​ពង គឺ​នៅខាងក្នុង​​ទីធ្លា ហើយដាច់ខាតត្រូវតែមានម្លប់ល្អអាចឱ្យមាន់ជ្រកពេលក្តៅ និងកន្លែងមានពន្លឺថ្ងៃ សម្រាប់​​វាលស្មៅ ។ទំហំម្លប់ត្រឹមតែ ៣០ភាគរយល្អ ។ការចិញ្ចឹមបែបនេះ មានប្រយោជន៍​គឺ​ងាយ​ស្រួល​​​ថែទាំ ដាក់​ចំណី តាមដានជម្ងឺ ទប់ស្កាត់សត្វផ្សេងៗស៊ី ការលួច ការចាក់វាក់សាំង ឬ
7)   បរិស្ថានធម្មជាតិក្នុងបរិវេនចិញ្ចឹមមាន់ៈ  ដាំដំណាំជុំវិញរបង ឬក្នុងទីធ្លាដូចជា៖ ដើមកន្ធំថេត អង្គារដី ស្តៅ​ ម្រុំ ដំឡូងឈើ ដំឡូងមី ដើមល្ហុង ចេក ក្រូចឆ្មា ស្លឺកគ្រៃ ដំណាំទ្រើងផ្សេង​...។ល។តែម្លប់​មិន​ឱ្យ​លើសពី ៣០ភាគរយទេ ។បង្កើតរណ្តៅកំប៉ុស្តិដើម្បីបង្កើតសត្វល្អិតឱ្យមាន់ស៊ី និងបង្កើតឱ្យមាន​កន្លែង​ឱ្យស្មៅដុះឱ្យមាន់ស៊ី ករណីចាំបាច់កសិករត្រូវដាំស្មៅ និងស្រោចទឹកនៅរដូវប្រាំង ។ក្នុងបរិវេន​ចិញ្ចឹម​​មាន់បើមានកន្លែងដីទំនាប កសិករអាចភ្ជួរនិងស្ទួងស្រូវ(ប្រភេទស្រូវបាយរឹង)​សម្រាប់បង្កើត​​ចំណី​ធម្មជាតិដល់មាន់ ដោយមិនបាច់ច្រូតកាត់ទេ។ការធ្វើរណ្តៅកំប៉ុស្តិគឺដើម្បីបង្កើនចំណីធម្មជាតិឱ្យមាន់ ដោយវាបានកាត់បន្ថយចំណាយលើការទិញចំណី ។រណ្តៅកំប៉ុស្តិទំហំ បណ្តោយ ២ម ទទឹង,៥០ម ជម្រៅ២០សម និងត្រូវតែស្ថិតនៅកន្លែងដែលមានម្លប់ និងមានពន្លឺគ្រប់គ្រាន់ បន្ទាប់មកប្រមូលស្លឹកឈើ អង្កាម ចំបើង កំប្លោក....ដាក់ចូលរណ្តៅ  -៣ថ្ងៃស្រោចទឹកម្តងពិសេសនៅរដូវប្រាំង ។កសិករក៏អាចជីករណ្តៅកំប៉ុស្តិនេះទំហំតូចៗចំនួនច្រើន ហើយគ្របស្លឹកត្នោតលើរណ្តៅកំ​ប៉ុស្តិមួយចំនួនដើម្បីឱ្យសត្វល្អិតកកើតដោយបើក ឱ្យមាន់តែ១ឬ២រណ្តៅប៉ុណ្ណោះក្នុង១-២ថ្ងៃ រួចថ្ងៃបន្ទាប់​បើករណ្តៅថ្មី ជាបន្តបន្ទាប់វិលចុះវិលឡើង ។
8)   ការធ្វើអនាម័យ
-  បោសសម្អាតសម្រាម លាមកមាន់ចេញពីទ្រុង និងទីធ្លាចិញ្ចឹម មាន់ជាប់ជាប្រចាំ ។
-   លុបថ្លុកទឹក ប្រភពទឹកកង្វក់ ឬភាពសើម ដែលមាននៅក្នុងទ្រុង និងទីធ្លា ចិញ្ចឹមមាន់ ។
-   លាងសម្អាតស្នូកទឹក និងស្នូកចំណីឱ្យបានស្អាត ជាប្រចាំ ។
-  បាចកំបោរស ឬផេះ ក្នុងទ្រុង ១០-១៥ថ្ងៃមុននឹងដាក់មាន់ចិញ្ចឹមដើម្បីសម្លាប់មេរោគ ផ្សេងៗ។
-  ដុតសំបុកមាន់ចោល ក្រោយពេលមាន់ញ៉ាស់ ។
-   ត្រូវព្យាបាលជាបន្ទាន់ នូវមាន់ដែលមានសុខភាពមិនល្អ ឬឈឺ និងបំបែកមាន់ដែលកំពុងឈឺ ចេញ ពីមាន់មានសុខភាពល្អ ដើម្បីកុំឱ្យឆ្លងជម្ងឺ ។
9)   ការភ្ញាស់កូន    របៀបភ្ញាស់កូនមាន់មានពីរបែប៖
   -      ការភ្ញាស់ដោយប្រើអគ្គិសនី រឺអង្កាមដោយប្រើប្រេងកាត (ដែលអាចធ្វើបាននៅក្នុងស្រុក និងមានតម្លៃថោក )
   -       ការភ្ញាស់ដោយធម្មជាតិ ក្រាបដោយមេក្នុងរយៈពេល២១ថ្ងៃ ឧស្សាហ៍ជួយបង្វិលពងពេលក្រាបដើម្បី​ឱ្យពងទទួលបានកម្តៅសព្វ ។ពេលកូនមាន់ញ៉ាស់ត្រូវយកមេ និងកូនទៅ ដាក់ក្នុងទ្រុងរាងជាប្រអប់ ជាមួយគ្នារយៈពេល១៥ថ្ងៃយ៉ាងតិច ដោយមិនឱ្យប៉ះដីឡើយ ទ្រុងសង់រៀបជាជួរតាមចំនួនមេមាន់​​​​ដែលខាងក្រោមជាសំណាញ់ភ្នែកក្រួច ដែលអាចឱ្យអាចម៍ធ្លាក់ចុះក្រោមបាន ​​​សង់ខ្ពស់​ពីដី​០,៨ម​ ទំហំ ទំហំ ០,៥ម បួនជ្រុង ឬធំជាងនេះ តាមចំនួនកូនមាន់ កម្ពស់​០,៥ម។​កសិករអាច​បំបែក​​កូន​​មាន់​ពីមេបន្ទាប់ពី២-៣ថ្ងៃ ដើម្បីឱ្យមេមាន់ឆាប់រកពងទៀត ប៉ុន្តែទាមទារ​ការយកចិត្តទុកដាក់​ថែ​រក្សា ។យកល្អកសិករគប្បី ឱ្យកូនមាន់នៅជាមួយមេវាតាមលក្ខណៈដូចរៀបរាប់ខាងលើ ទើប​បំបែក​កូន​​ចេញពីមេ ដើម្បី​ឱ្យកូនមាន់ដុះ​រោមជិតខ្លួនល្អ ។ពេលបំបែកកូនចេញពីមេ កសិករអាច​យក​កូនមាន់ទាំងអស់នោះ ទៅដាក់ក្នុងទ្រុងដែលមានក្រាលតង់ ឬកៅស៊ូដោយដាក់អង្កាម​​ កម្រាស់១តឹក  និងថែទាំបំប៉នចំណីរហូតដល់ធំល្មម (អាយុ១ខែកន្លះ ឬ២ខែ នៅពេលកូនមាន់អាច​ចំណី​ខ្លួនឯង​បាន​)​ទើប​លែងក្នុងទីធ្លា ចិញ្ចឹមមាន់ ។នៅពេលយប់ ឬអាកាសធាតុត្រជាក់ត្រូវផ្តល់កម្តៅឱ្យកូន​មាន់តាម​រយៈ​អំពូលភ្លើង និងធ្យូងដាក់ក្នុងក្អម កំណត់សំគាល់ៈ ក្រោយពេលកូនមាន់ញាស់មួយ​ថ្ងៃមិន​ត្រូវ​ផ្តល់​​ចំណី ប៉ុន្តែត្រូវផ្តល់ ទឹកស្ករឱ្យមាន់ផឹក-ករណីបំបែកកូនចេញពីមេ ត្រូវបាំងទ្រុងការពារ​កុំឱ្យ​ត្រូវ​ខ្យល់ និងភ្លៀង-រក្សាកម្តៅក្នុងទ្រុងនៅពេល យប់ឬពេលត្រជាក់-ដាក់កូនមាន់ឱ្យត្រូវកម្តៅ​ថ្ងៃពេល​ព្រឹក​ពី​១០ ទៅ១៥នាទី - ត្រូវទម្លាក់ព្រូនក្រោយពេលញាស់២១ថ្ងៃ និង១ក្រោយមកទម្លាក់ម្តងទៀត កសិករមួយចំនួនបានបំបែកកូនមាន់ដាក់ក្នុងទ្រុងដោយឡែក តែមិនបានគិតគួរដល់ការផ្តល់កម្តៅឱ្យកូន​មាន់ទេ ធ្វើឱ្យកូនមាន់ងាប់ដោយសាររងានៅពេលយប់ នៅពេលអាកាសធាតុត្រជាក់ ត្រូវ​ខ្យល់​ត្រជាក់ និងធ្វើឱ្យកូនមាន់ខ្សោយ ក្រិន មានការលូតលាស់យឺត ។កូនមាន់ញាស់បាន១ថ្ងៃត្រូវ​ការ​ភាព​កក់ក្តៅនៃសីតុណ្ហភាព​​សមស្រប៣៥អង្សាសេ ហើយនៅពេលក្រោយៗមកទៀត កូន​មាន់​ត្រូវ​ការសីតុណ្ហភាពតិចជាងនេះ កសិករអាចដាក់អំពូលអគ្គិសនី ដែលមានកម្លាំង ពី៧៥-១០០វ៉ាត់ ការ​បំបែកកូនមាន់ អាចមិនមានមេក្រុង​​​នៅពេលយប់ហើយមុសអាចខាំបាន នាំឱ្យមានខ្សោយ និងមានជម្ងឺ កូនមាន់អាយុ៤សប្តាហ៍ វាមានរោមដុះគ្រប់គ្រាន់និងអាចបញ្ចេញកម្តៅការពារខ្លួនបានកូនមាន់អាយុចាប់ពីម្ភៃថ្ងៃឡើងទៅទើបអាចបាយរបស់មនុស្សបាន ការដាក់បាយឱ្យកូនមាន់នៅតូចអាចនាំឱ្យកូនមាន់ជាប់អាចម៍
10) ការឱ្យចំណីមាន់     ការដាក់ចំណីឱ្យស៊ី កសិករគប្បីធ្វើស៊ុមដាក់ចំណីទៅតាមទំហំមាន់ដើម្បីជៀសវាង មាន់ធំ វាយមាន់តូច ដែលអាចនាំឱ្យមាន់ងាប់ គ្រាំ ក្រិន និងមិនសូវលូតលាស់ ។
ការដាក់​ចំណីសម្រាប់កូនមាន់ ឱ្យស៊ីតិច តែច្រើនដង (-៥ដង/១ថ្ងៃ) ដល់កូនមាន់អាយុ១៥ថ្ងៃបន្ថយមក      មួយថ្ងៃ​២-​៣​​ដង វិញ ។ចំពោះមាន់ធំ ត្រូវផ្តល់ចំណីឱ្យបានគ្រប់គ្រាន់ រួមជាមួយនឹងការផ្តល់ទឹកស្អាត ពិសេស​នៅរដូវ​ប្រាំង ត្រូវ​ដាក់ស្នូកទឹកឱ្យបានច្រើនកន្លែង នៅកន្លែងដែលមាន់ចូលចិត្តជ្រកនៅពេលក្តៅខ្លាំង ។នៅ​រដូវក្តៅ​កសិករ​អាចដាក់ គល់ស្លឹក​គ្រៃដោយដំឱ្យទក់ល្មម និងអាចលាយជាមួយសំបកស្តៅ សំបកគ វល្លិ៍បណ្តូលពេជ្រ ...នៅ​ក្នុងទឹក​ដើម្បី​ឱ្យមាន់ផឹក តែសូមកុំដាក់ច្រើនពេក ព្រោះនាំឱ្យទឹកមានភាពល្វីងខ្លាំង ។ជាទូទៅ​នៅ​រដូវ​ក្តៅ កសិករ​ត្រូវ​ឧស្សាហ៍​ចាក់ទឹក​ក្នុងទីធ្លា​ចិញ្ចឹម​មាន់ ដើម្បីឱ្យមាន​សីតុណ្ហភាព​ត្រជាក់​សម្រាប់​មាន់​ពិសេស​កន្លែង​ដែលមាន់​ចូលចិត្ត​សម្រាក​នៅ​ពេលក្តៅខ្លាំង ។​ធ្វើដូច្នេះ អាចការពារ​បានករណីផ្ទុះ​ជម្ងឺមួយចំនួន ពេលក្តៅខ្លាំង ហើយមានភ្លៀងធ្លាក់ (ខ្មែរភាគ​ច្រើន ហៅថា កំសួល​ដី ធ្វើឱ្យមាន់ងាប់ ពិសេស​ពេលធ្លាក់ភ្លៀងដំបូង )។ដើម្បីភាព​ងាយ​ស្រួលក្នុងការឱ្យចំណី​មាន់​សម្រា​ប់​កសិករដែល​មាន​ការ​​រវល់​ច្រើន កសិករអាចឱ្យស្រូវ ចុងអង្ករ នៅពេលព្រឹក និងពេលថ្ងៃ ហើយចំណីក្រុមហ៊ុន ត្រូវដាក់​នៅពេល​ល្ងាច ព្រោះសម្បូរសារធាតុ​​ចិញ្ចឹមខ្ពស់ ហើយពេលល្ងាចជាពេលដែលមាន់សម្រាក និងដេក មិន​សូវ​ធ្វើ​ចលនាធ្វើឱ្យ​មាន់​ធាត់ និងមានការលូតលាស់លឿន ។ចំពោះស្រូវត្រូវត្រាំទឹក និងលាងសម្អាតមុននឹងឱ្យមាន់ស៊ី ពិសេស​ស្រូវ​ដែល​ដុះ​ពន្លក មានសារៈប្រយោជន៍យ៉ាង ខ្លាំងក្នុងការចិញ្ចឹមមាន់ ។កសិករអាច បបរបន្លែត្រកួន ឬ​បន្លែ​ផ្សេងៗ​ទៀត ក្បាល​ត្រីដែលចោល ងៀតត្រីដែលមានគុណភាពអន់ គេចោល....ទុកឱ្យត្រជាក់ រួចដាក់​​លាយជាមួយ​កន្ទក់ និង​បន្លែ​ឆៅ​ដែល​​ហាត់តូចដាក់លាយមួយចំនួន ពិសេស​​ស្លឹកកន្ធំថេតបុកដាក់លាយជាមួយចំណីកាន់តែល្អ (បើ​អាច​​ដាក់លាយ​ជាមួយ​មេចំណីជ្រូកតាមកម្រិតសមស្រប) និង​​​ធ្វើឱ្យមាន់ធំធាត់លឿន ការរៀបចំចំណីមាន់នេះ ដូចជាចំណីសម្រាប់ជ្រូកអញ្ចឹង​ ប៉ុន្តែ មាន់ស៊ីតិចជាងជ្រូក ចំណាយថវិកាតិចជាង ងាយ​​ស្រួលថែទាំជាង និងលក់បានថ្លៃជាង ។ជានិច្ចកាល កសិករត្រូវយល់ចងចាំថា ការបង្កើតចំណីធម្មជាតិឱ្យមាន់បានច្រើន គឺកាត់បន្ថយការចំណាយលើចំណី ដូចជា ការ​បង្កើត​រណ្តៅកំប៉ុស្តិ ទីធ្លាដែលមានស្មៅ ដាំរុក្ខជាតិផ្សេងៗដែលស្លឹកវា និង​​​ផ្លែវាអាចធ្វើជាចំណីមាន់បាន (-កន្ធំថេត ផ្លែស្វាយ...) និងការស្ទូងស្រូវទុកសម្រាប់ចំណីធម្មជាតិមាន់ជាដើម ។កសិករ​​អាចឱ្យចំណីតាមការណែនាំខាងលើ​ ​ឬតាម​រយៈការផ្សំចំណីធម្មជាតិ ដែលងាយរកបានក្នុងសហគមន៍ និងមានតម្លៃថោកដូចជា កាក​ដូងដែល​ប្របាច់​យក​ខ្ទិះ​ហើយ សំបកខ្ចៅ ខ្យង លាស ស្លឹកកន្ធំថេត ម្សៅត្រី ត្រីល្អិតៗពោតក្រហម ចុងអង្ករ កន្ទក់ សណ្តែកសៀង ។​បើ​កសិករចិញ្ចឹមមាន់ច្រើន ដើម្បីងាយស្រួលលាយផ្សំ ចំណី កសិករអាចទិញម៉ាស៊ីនកិនចំណី(មិនថ្លៃប៉ុន្មានទេ នៅ​ប្រទេស​វៀតណាមមានលក់)ដោយយករូបមន្តផ្សំចំណីដូចខាងក្រោម៖
រូបធាតុដើម
កូនមាន់
មាន់ជំទង់
មាន់ពង
មាន់សាច់
មាន់ពូជ
កន្ទក់លេខ១
២០
៣០
៦០
៥០
៥០
ចុងអង្ករ
១០
១០
១០
ពោតក្រហមកិន
១០
១០
សណ្តែកសៀង
១០
១០
ម្សៅត្រី (មកពីត្រីល្អិត ឬក្បាលត្រីដែលចោល)
១០
១០
ស្លឹកកន្ធំថេតកិន
៣៥
ម្សៅខ្យង(យកសំបកទៅបុក)
ម្សៅឆ្អឹង
អំបិល
,
,
,
,
,
ខ្លាញ់ត្រីម៉ូរុយ
,២៥ (២៥០ម.)
,២៤
,
,
,០៥
***គិតជាគីឡូក្រាម
ប្រភេទចំណីអាហារទាំង៤សម្រាប់មាន់៖
ប្រភេទអាហារផ្តល់ជាតិសាច់
ឬប្រូតេអ៊ីន (សាងសង់)
អាហារថាមពល
(អាហារទ្រទ្រង់)
អាហារផ្តល់វិតាមីន (អាហារការពារ)
សារធាតុរ៉ែ
អាហារប្រភេទនេះមាននៅក្នុងម្សៅត្រី កំពិស សាច់ក្តាម ខ្យង សត្វល្អិត (ជន្លេន កណ្តូប ចង្រិត កណ្តៀរ...)
កន្ទក់, ពោតក្រហម, ចុងអង្ករ, អង្ករ, ស្រូវ ស្ករ ផ្លែចេក...
ត្រកួន, ផ្ទី, ស្មៅ, បន្លែបៃតង
សំបកខ្យង, ម្សៅខ្យង , ម្សៅឆ្អឹង, សំបកក្តាម និងអំបិល...
សណ្តែកសៀង, កាកសណ្តែកបាយ ចកបាយទាកន្ធំថេត..
ខ្លាញ់ ដំឡូងឈើ ដំឡូងជ្វា កាកដូង សណ្តែកដី ប្រេង...
តួនាទីៈ បង្កើតជាតិសាច់ ជួយកោសិកាសាច់ សត្វធំធាត់
តួនាទីៈ ជួយសម្របសម្រួលសីតុណ្ហភាពក្នុងខ្លួនសត្វ (រក្សាលំនឹងខ្លួន)-សម្របសម្រួលការ
ធ្វើចលនា-ឈ្នះជម្ងឺ-រំលាយអាហារ-ថែរក្សាផលិតកម្ម
តួនាទីៈ ការពារជម្ងឺ ស៊ីចំណីឆ្ងាញ់ ស្រូបយកជីវជាតិ
តួនាទីៈ ការថែរក្សា លូតលាស់ឆ្អឹង ផលិតទឹកដោះ , សំបកពង
កំណត់សំគាល់ៈ ការដាក់ចំណីមាន់ និងការបំប៉នមាន់កសិករត្រូវគិតពីប្រភេទអាហារទាំងបួនខាងលើ ។ការផ្តល់ចំណី មានជីវជាតិគ្រប់គ្រាន់នាំឱ្យមាន់មានសុខភាពល្អ មិនសូវមានជម្ងឺ ។
ជម្ងឺមាន់ និងការពារ ព្យាបាល
ឈ្មោះជម្ងឺ
រោគសញ្ញា
មូលហេតុនៃជម្ងឺ
វិធានការការពារ
ការព្យាបាល
-ជម្ងឺអាសន្នរោគៈ ច្រើនកើតនៅក្រោយពេល
ភ្លៀងធ្លាក់, ដើមរដូវវស្សា
ចាប់ពីខែវិច្ឆិកាដល់មិថុនា
ដកដង្ហើមញាប់, ហៀរទឹកមាត់, ក្តៅខ្លួនខ្លាំង,សត្វគ្រុននិងសំកុក, មិនស៊ីចំណី,​រាកដោយមានលាយសំបោរឬឈាម,មុខ សិរ ណង់ពណ៌ស្វាយ បន្ទាប់មកខ្មៅជាំ
កង្វះអនាម័យទ្រុង, ការប្រែប្រួលអាកាសធាតុ, ឆ្លងតាមពពួកសត្វបក្សីព្រៃ ឬការដឹកជញ្ជូនសត្វឈឺនៅតំបន់សត្វជា
សម្អាតទ្រុង និងចាក់វាក់សាំង ឱ្យបានទៀងទាត់តាមកាលកំណត់
ប្រើថ្នាំតេត្រាស៊ីគ្លីន ដោយឱ្យវាផឹកមួយគ្រាប់មួយថ្ងៃម្រាប់ មាន់៥ក្បាល ហើ​​ក្នុងរយៈពេល៥ថ្ងៃ ។អាចប្រើថ្នាំបេតាមីស៊ីនលាយជាមួយទឹកឱ្យមាន់ផឹករយៈពេល៥ថ្ងៃ។ឬប្រើថ្នាំ ទែរ៉ាមីស៊ីន លាយជាមួយចំណីក្នុងកម្រិត,២២ភាគរយឱ្យមាន់ស៊ី, ប្រើថ្នាំប្រភេទចាក់គឺអុកស៊ីតេត្រាស៊ីគ្លីន១០ភាគរយ ដោយចាក់សាច់ដុំទ្រុង ក្នុងចំណុះ០,-,.​/១ក្បាលឬថ្នាំ អេរីត្រូមីស៊ីន និងទីឡូស៊ីន ។
-ជម្ងឺញូវកាសៈ
ច្រើនកើតនៅពេលអាកា
សធាតុផ្លាស់ប្តូរ ពោលគឺ ខែមេសា និងខែតុលា មានការរាលដាលខ្ពស់,​អត្រាងាប់ខ្ពស់
លាមកពណ៌ខៀវអាចលាយឈាម, ហៀរសំបោរ, ក្អកកណ្តាស់​,ពិបាកដកដង្ហើម,​គែហើមប៉ោង​,ក្បាលហើម​,ញ័រក្បាលស្លាបធ្លាក់,​កាត់រមូលជើង ពេលខ្លះរមូលកទៅចំហៀង ហើយងាប់ ។
កង្វះអនាម័យទ្រុង
កង្វះការថែទាំ ផ្តល់ ចំណីនិងទឹកបានត្រឹមត្រូវ និងមិនបានចាក់ វ៉ាក់សាំងបានត្រឹមត្រូវពេលគ្រប់អាយុ
,ឆ្លងតាមសំលៀកបំពាក់
ចាក់ថ្នាំការពារ និងទម្លាក់ព្រូនឱ្យបានទៀងទាត់, កសិករអាចយកដើមប្រម៉ាត់ដីមកបុកហើយពូតយកទឹកលាយជាមួយអង្ករឱ្យមាន់ស៊ី
មិនទាន់ថ្នាំព្យាបាលទេ តែ ថ្នាំចាក់សម្រាប់ការពារ Fកំណត់សំគាល់ៈ មាន់ដែលជាសះស្បើយពីជម្ងឺនេះ ហើយមានភាពស៊ាំ អាចចម្លងទៅសត្វផ្សេង តាមរយៈលាមក ហាមទុកពូជមាន់សល់ពីងាប់ ។
-ជម្ងឺអុតៈ កើតនៅពេលផ្លាស់ប្តូរអា​​កាសធាតុ ក្នុងខែតុលា រហូតដល់ខែមីនា ព្រោះជារដូវខ្យល់ស្ងួត ហើយសើម
ពងខ្ទុះនៅលើមុខ ជុំវិញរន្ធចម្រុះ និងគ្រាប់ភ្នែក ហៀរសំបោរ និងទឹកភ្នែក និងហើមភ្នែក ។
ឆ្លងតាមរយៈសត្វ មុស, រុយ, និងឆ្លងតាមកង្វះអនាម័យ, និងឆ្លងពីសត្វដែលជម្ងឺនេះ ។
អនាម័យទ្រុងឱ្យបានស្អាតជាប្រចាំ, ជៀសវាងសត្វមិនសប្បាយចិត្ត (ស្រ្តេស) និងចាក់ ថ្នាំការពារ
បកក្រមរចេញ រួចដាក់ថ្នាំអ៊ីយ៉ូត,មែទីឡែន មកលាប ឬយកថ្នាំអាកុលបេតាឌីន ឬមេតាមីស៊ីនមកលាបក៏បាន។
-ជម្ងឺរាកសៈ កើតលើសត្វគ្រប់វ័យទាំងអស់
មាន់សំកុកមិនស៊ីចំណី,​លាមក៍រាកពណ៌សនិងមានលាមកជាប់នឹងគូជ,​សត្វមានជម្ងឺនេះចូលចិត្ត ដេកផ្តុំគ្នាពិសេសកន្លែងមានកម្តៅ
ឆ្លងពីមេទៅកូនតាមរយៈពង, ឆ្លងតាមស្នូកទឹក, ស្នូកចំណីខ្វះអនាម័យ
សម្អាតទ្រុង និងទីធ្លា ដុតឬកប់មាន់ដែលឈឺនៅកន្លែងឆ្ងាយចិញ្ចឹម
ត្រូវប្រើថ្នាំស្រឹមតូស៊ីលចាក់ក្នុងកម្រិត១ម./ទម្ងន់ពី៣​-​៥គ.កមួយថ្ងៃម្តងរយៈពេលថ្ងៃជាប់គ្នា ។ឬចាក់ថ្នាំសូឌីយ៉ាសូនក្នុងទម្ងន់៣គ.កចាក់មួយថ្ងៃម្តងបីថ្ងៃជាប់គ្នា ។
-ជម្ងឺផ្តាសាយមាន់ៈ ច្រើនកើតនៅរដូវរំហើយពីខែតុលា ដល់កុម្ភៈ ជារដូវមានខ្យល់ត្រជាក់ហើយស្ងួត។កើតលើមាន់គ្រប់វ័យ
Fកំណត់សំគាល់ៈ សូមប្រយ័ត្នចំពោះជម្ងឺផ្តាសាយបក្សីព្រោះមិនទាន់មានថ្នាំព្យាបាលនៅឡើយទេ ។
សំកុកមិនស៊ីចំណី ហៀរទឹកមាត់តាមច្រមុះ, កម្តៅឡើងខ្ពស់, ចាប់ក្អក, និងកណ្តាស់ញឹកញាប់ ដកដង្ហើមពិបាក,ឈប់ពង
អាកាសធាតុប្រែប្រួល
និងឆ្លងតាមរយៈសត្វឈឺ និងការដឹកជញ្ជូន សត្វឈឺឆ្លងកាត់តំបន់សត្វជា
ថ្នាំស៊ុលហ្វាឌី មីឌីន ០,-.ក្រាមលាយជាមួយចំណី ឬទឹកឱ្យមាន់ផឹក។ប្រើថ្នាំតេរ៉ាមីស៊ីនលាយទឹក ឬលាយចំណីសម្រាប់ការពារមុនសត្វឈឺឬក៏ប្រើថ្នាំស្រ្តឹមតូមីស៊ីន ១០-២០ម.ក្រលើសត្វរស់ រយៈពេលព្យាបាល ៣៥ថ្ងៃ ។
11) ការប្រើប្រាស់ឱសថបុរាណដើម្បីព្យាបាលជម្ងឺមាន់
**ឱសថបុរាណសម្រាប់ព្យាបាលមាន់មានដូចជា៖ គល់ស្លឹកគ្រៃ សំបកគ សំបកស្តៅ ស្លឹកស្តៅ វល្លិ៍​បណ្តូល​ពេជ្រ ប្រក់ផ្លែ ប្រម៉ាត់ដី ប្រម៉ោលដំរី សំបកកណ្តោល ខ្ញី គល់ខ្លឹមស ...។​ល។​កសិករ​អាចរក​ឱសថ​បុរាណ​ខាង​លើ​តាមលទ្ធភាព ហើយដាក់ត្រាំទឹកឱ្យមានផឹកជាប្រចាំ តែត្រូវដូរជារៀងរាល់ថ្ងៃ ជៀសវាងទឹកផ្អូម ។
***វិធីការពារជម្ងឺមាន់អាចប្រើថ្នាំធម្មជាតិៈ សមាសធាតុផ្សំ (មើមខ្ញីស្រស់ ០,៥គ.-មើមខ្ទឹមស ០,៥​គ.ក​ត្រូវ​បក​សំបក​ចេញ និងស្ករត្នោតរាវ ០,៥គ.ក យកទៅបុកឱ្យម៉ត់និងលាយជាមួយស្ករត្នោតឱ្យសព្វ ទុករយៈ​ពេល​២០​ថ្ងៃ​​ឬបើលើសកាន់តែល្អ រួចប្រើស៊ីរាំងបូបថ្នាំផ្សំ ៥សេសេ មកបន្តក់ដល់មាន់ សម្រាប់មាន់តូចៗមួយ​ដំណក់​ក្នុង​មាន់មួយក្បាល ហើយសម្រាប់មាន់ធំ ៣-៤ដំណក់ ពិសេសការពារនៅរដូវត្រជាក់ ។សម្រាប់នៅរដូវក្តៅគឺ សមាស​ធាតុគ្រឿងល្វីងដាក់ក្នុងទឹកឱ្យមាន់ផឹកក្នុងការរៀបរាប់ខាងលើ ។
កំណត់សំគាល់ៈ ការទម្លាក់ព្រូន គប្បីធ្វើរាល់ខែ មួយខែម្តង ។ឱសថបុរាណសម្រាប់ទម្លាក់ព្រូន មាន​ដូចជាៈ​ស្លឹក​កន្ធំថេត ផ្លែកន្ធំថេត គ្រាប់សង្កែ ឬដូងទុំកូសលាយជាមួយកន្ទក់ក៏បាន
កម្មវិធីចាក់វ៉ាក់សាំង
ប្រភេទថ្នាំការពារ
អាយុមាន់
កម្រិតថ្នាំ
កន្លែងចាក់ឬបន្តក់
រំព្ញកឡើងវិញ
-វ៉ាក់សាំងញូវកាស.អេហ្វ
Vaccine Newcastle-F
1ថ្ងៃទៅ56ថ្ងៃ
2ដំណក់
ភ្នែកទាំងសងខាង
-វ៉ាក់សាំងរលាកទងសួត
1ថ្ងៃដល់ធំ
2ដំណក់
ច្រមុះទាំងសងខាង
1ឆ្នាំម្តង
-វ៉ាក់សាំងអុត
14 ថ្ងៃដល់ធំ
ជួសតែម្តង
បន្ទះស្តើងនៃស្លាបរង
2ដងក្នុង1ឆ្នាំ
-វ៉ាក់សាំងហ្គមបូរ៉ូ
21ថ្ងៃ ឡើង
1ដំណក់
ក្នុងមាត់ ឬផឹក
1ឆ្នាំម្តង
-វ៉ាក់សាំងញូវកាស អឹម
Vaccine Newcastle-M
2ខែដល់ធំ
0.5 .
សាច់ដុំ
1ឆ្នាំម្តង
-វ៉ាក់សាំងអាសន្នរោគ
2ខែកន្លះ ដល់ធំ
1 .
សាច់ដុំ
2ដងក្នុង1ឆ្នាំ
កំណត់សំគាល់ៈ
·         ភាពស៊ាំៈ       កើតឡើងក្រោយពេលចាក់៧ថ្ងៃ
·         រក្សាទុកៈ       ជាមួយទឹកកកជានិច្ច៨-១២អង្សាសេ លើកលែងតែវ៉ាក់សាំងអាសន្នរោគ​របស់​ថៃ
·         ការហាមឃាត់ៈ   មិនត្រូវប្រើជាមួយសត្វមានជម្ងឺ ឬកំពុងព្យាបាល សំបកត្រូវកប់ឬដុត ។
·         សត្វខ្លះ              មានប្រតិកម្មបន្តិចបន្តួចក្រោយពេលចាក់វ៉ាក់សាំងរួច ។
***មុនចាក់វ៉ាក់សាំង កសិករត្រូវដឹងចំនួនមាន់របស់ខ្លួន ។ការប្រើប្រាស់វ៉ាក់សាំងសម្រាប់ការចិញ្ចឹមមាន់ច្រើន សម​ស្រប នឹងវ៉ាក់សាំង ។បើចិញ្ចឹមមាន់តិចអាចនាំឱ្យខាតបង់ថវិកាព្រោះវ៉ាក់សាំងខ្លះ តម្រូវប្រើជាមួយមាន់ចំនួនច្រើន ។
គន្លឺះក្នុងការចិញ្ចឹមមាន់សង្ខេប
·         ដាច់ខាតមិនត្រូវចិញ្ចឹមមាន់ជាន់ឈាមគ្នា និងកុំទុកមាន់ដែលជាពីជម្ងឺទុកពូជ
·        ការ​ឧស្សាហ៍​ស្រោចទឹកក្នុងទីធ្លាចិញ្ចឹមមាន់ នៅរដូវក្តៅអាចកាត់បន្ថយជម្ងឺមាន់បាន ព្រោះវាអាចធ្វើឱ្យមាន់ស៊ាំនឹងអាកាសធាតុ ។ បើនៅរដូវក្តៅ មានកម្តៅក្តៅខ្លាំង ហើយបន្ទាប់មកមានភ្លៀង អាចឱ្យមាន់មានជម្ងឺដោយសារការប្រែប្រួលអាកាសធាតុ (កសិករថា កំសួលដីពេលភ្លៀងដំបូង)
·         ចិញ្ចឹមក្នុងទីធ្លាមានរបង ឬសំណាញ់ព័ទ្ធជុំវិញ ។ (អាចលែងម្តងម្តាល កុំឱ្យមាន់មានស្រ្តេស ពិសេសនៅ​​ពេល
ផ្ទៃមេឃស្រលះ អាកាសធាតុល្អ ក្នុងរយៈពេលខ្លី ។តែមិនត្រូវលែងចេញពីទីធ្លាឡើយ ក្នុងករណីមានការផ្ទុះ
ជម្ងឺ ឬអាកាសធាតុមិនអំណោយផល ។)
·         រៀបចំបង្កើតកន្លែងផ្តល់ចំណីធម្មជាតិដល់មាន់ក្នុងទីធ្លាចិញ្ចឹមមាន់ដូចជា៖ រណ្តៅកំប៉ុស្ត, វាលស្មៅ,ដាំដំណាំផ្សេងៗស្រូវស្ទួង ជាចំណីមាន់..។ការធ្វើដូច្នេដើម្បីកាត់បន្ថយការចំណាយលើចំណី ។
·         ការពារមាន់កុំឱ្យមុសខាំ នាំឱ្យមាន់ដុះសាច់នៅលើមុខ ភ្នែក... (ជម្ងឺអុត) និងពិសេសធ្វើឱ្យមាន់ស្គម ..
·         ឧស្សាហ៍យកកំបោរស ឬផេះទៅបាចក្នុងទីធ្លាចិញ្ចឹម ឬក្នុងទ្រោកដើម្បីសម្លាប់មេរោគ ។
·         កុំ​ឱ្យឈ្មួញ​ទិញមាន់ ឬមនុស្សចម្លែក ឬសត្វផ្សេងៗចូលក្នុងទីធ្លាចិញ្ចឹមមាន់ដែលអាចនាំជម្ងឺមកជាមួយ ។
·         កុំ​យក​មាន់ឈឺមកហូប និងទិញពីផ្សារ
·         ត្រូវ​ដាក់រុក្ខជាតិថ្នាំក្នុងទឹកឱ្យមាន់ផឹកជាប្រចាំ និងត្រូវដូររាល់ថ្ងៃ ។ត្រូវបន្តក់ថ្នាំដែលផ្សំពីសមាសធាតុហឹល នៅរដូវត្រជាក់ដូចមានរៀបរាប់ខាងលើ ។
·         រៀបចំ​ទ្រុងដាក់ចំណីតាមទំហំមាន់ និងត្រូវដាក់ឱ្យបានច្រើនកន្លែង ។
·         បើបំបែកកូនចេញពីមេ ដាច់ខាតត្រូវរៀបចំប្រព័ន្ធផ្តល់កម្តៅដល់មាន់ ពិសេសនៅពេលយប់ និងពេលមានខ្យល់ត្រជាក់។

No comments:

Post a Comment