Tuesday, December 24, 2013

ល្បិចទល់មេឃ១០៖វាយពីលិច បញ្ចោតពីកើត

ការប្រើល្បិចដើម្បីឈ្នះ នៅក្នុងក្បួនយុទ្ធសាស្រ្ត បានសរសេរថា៖” ប្រកាសថាវាយពីកើត
តាមពិតគឺវាយពីលិច” គោលបំណងរបស់វា នៅត្រង់បង្វែរគោលដៅរបស់សត្រូវ ធ្វើឲ្យ
សត្រូវធ្វេសប្រហែល ខ្វះការប្រុងប្រយ័ត្ន រួចធ្វើការវាយសម្រុក នៅពេលដែលសត្រូវគ្មាន
ការការពារ និងនឹកស្មានមិនដល់។ ចំពោះ កិច្ចការអ្វីមួយក៏ដោយ ដើម្បីកំចាត់ចោលកម្លាំង
រារាំងចំពោះមុខ បន្ថយនូវការខូចខាតរបស់ខ្លួន ត្រូវតែរិៈរកមធ្យោបាយ បំបែកកម្លាំងសត្រូវ
កុំឲ្យប្រមូលម្តុំបាន ឬធ្វើឲ្យឆន្ទះថយចុះ ទើបអាចឆ្លៀតឱកាសវាយសម្រុក សំរេចជោគជ័យ
តាមគោលបំណង ។
ល្បិចកលហ៍នេះ មានមធ្យោបាយច្រើនបែបណាស់ ឬមួយក៏ប្រឌិតពាក្យមិនពិត បង្កើតពាក្យ
ចរចាម អារាម បង្កើនភាពខ្លាចរអាររបស់សត្រូវចំពោះយើង ធ្វើឲ្យឆន្ទះច្របូកច្របល់ ឬក៏ចេតនា
រៀបចំក្បួនវាយលុក ធ្វើឲ្យ កម្លាំងរបស់សត្រូវបែបខ្ញែក កាត់បន្ថយការការពារ តែរាល់សកម្មភាព
និងគោលបំណងរបស់ខ្លួន ត្រូវលាក់ការណ៍ឲ្យជិតបំផុត រាល់ពេលវេលា ត្រូវតែឋិតក្នុងភាពម្ចាស់ការ
ជានិច្ច។(លាក់ការណ៍និងម្ចាស់ការ) គឺជា គោលការណ៍ចាំបាច់បំផុតក្នុងការអនុវត្តកិច្ចការ មិនចេះ
លាក់ការណ៍ បានន័យថា មិនចេះការពារខ្លួនឯង ឲ្យតែហ៊ានកម្រើកខ្លួនបន្តិច ពិតជាត្រូវទទួលការ
គៀបសង្កត់ភ្លាម ទោះជានៅក្នុងសមរភូមិប្រយុទ្ធ ក្នុងសមរភូមិ ពាណិជ្ជកម្ម ក្នុងកិច្ចការនយោបាយ
ឬក៏ក្នុងជីវិតរស់នៅរបស់មនុស្សក្តី ល្បិចថា វាយពីកើតហើយវាយពីលិចនេះ គោលបំណងរបស់វា
គឺការបញ្ជៀសភាពធ្ងន់ធ្ងរ ទទួលយកនូវភាពធូស្រាល រឿងបែបនេះ ពេលណាក៏អាចជួប ប្រទះ  ទីណាក៏អាចអនុវត្តបាន  តែក៏មានអ្នកកខ្លះ  អនុវត្តទៅបែរជាស្រោចគល់ទៅវិញ។
សម័យចាន់‑គួក  នគរជាច្រើនធ្វើសង្រ្គាមជាមួយគ្នាមុន គ.ស ៤៧៥ ដល់ គ.ស ២២១ នគរឈី
មានឧបរាជមួយរូបឈ្មោះ ម៉ឹង‑ធាងជីង ក្រោយពីបានរត់គេចខ្លួនចេញពីការឃុំឃាំងរបស់នគរឈីន
ស្តេចឈីន បានប្រឌិតពាក្យមិនពិតផ្សព្វផ្សាយថា៖ ឧបរាជម៉ឹង ចង់ដណ្តើមអំណាចពីស្តេចឈី
ស្តេចឈី ស្មានថាជាការពិត ក៏បានដកសិទ្ធិពីឧបរាជរូបនេះ ហើយនិរទេសខ្លួនឲ្យទៅរស់នៅស្រែចំការ
កូនចៅលោឧបរាជម្នាក់ឈ្មោះ ហ្វឹង‑នៀន គឺជាមនុស្សដែលសម្បូរទៅដោយល្បិច មានបំណង ទាមទារ
នាទីឧបរាជអោយលោកម្ចាស់ម៉ឹងវិញ ក៏រត់ទៅនគរឈីនសុំគាល់ស្តេចឆាវ ហើយទូលថា៖
លោកឧបរាជ ម៉ឹង ត្រូវដកហូតតំណែងហើយ ព្រះអង្គគួរតែយកមនុស្សនេះមកប្រើប្រាស់។ ស្តេចឈីន
ឮហើយត្រេកអរណាស់ ក៏ចាត់មនុស្សអោយទៅទទួលលោកម៉ឹងដោយសំងាត់ ហ្វឹង‑នៀនក៏ផ្ញើដំណឹងនេះ
អោយលោកម្ចាស់ម៉ឹងបានដឹង ដើម្បីត្រៀមខ្លួនជាមុន ហើយក៏ត្រឡប់ទៅនគរឈីវិញ សុំចូលគាល់ស្តេចឈី
ម្តងទៀត រួចទូលថា៖ ក្រាបទូលព្រះអង្គ នគរឈីនបានចាត់មនុស្សឲ្យមកទទួលលោកម្ចាស់ម៉ឹង ជាសម្ងាត់
ហើយ បើមនុស្សនេះក្លាយជាមន្ត្រីរបស់នគរឈីន ពិតជាមានផលអាក្រក់ចំពោះនគរយើងខ្លាំងណាស់។
ឮបែបនេះ ស្តេចឈី ក៏ចាត់កម្លាំងឲ្យទៅស៊ើបការមើល តើរៀងនេះពិតឬមិនពិត? គឺពិតជាមានរឿងបែបនេះមែន
នឹកឃើញពី ទេពកោសល្យរបស់មនុស្សនេះ ពិតជាមិនត្រូវឲ្យសត្រូវយកទៅប្រើប្រាស់ឡើយ ហើយក៏សួរទៅ
លោក ហ្វឹង‑នៀន  ថាតើគួរធ្វើយ៉ាងម៉េច?
ហ្វឹង‑នៀន  ក៏ប្រាប់ៈ
            ‑ជាការងាយទេ ប្រគល់តំណែងអោយគេវិញទៅជាការស្រេច បន្ថែមអំណាចខ្លះទៀត ដើម្បីពង្រឹង
ទឹកចិត្តឲ្យគេហ្នឹង គាត់ជាជនជាតិយើង ហើយជាខ្សែរលោហិតក្សត្រទៀត ជឿថាដាច់ខាតមិនសុខចិត្ត
ទៅបំរើសត្រូវឡើយ។
            ព្រះសណ្តាប់ទៅ ក៏យល់ថាសមហេតុផលដែរ ក៏យល់ស្របតាមយោបល់លោកហ្វឹង‑នៀន
 រួចស្តេច ឈី ក៏ចេញរាជបញ្ជា ប្រគល់តំណែងឧបរាជដល់លោកម្ចាស់ម៉ឹងភ្លាមតែម្តង។
ល្បិចកលនេះ ពិតជាធ្វើបានល្អណាស់ តែសំដីប៉ុន្មានម៉ាតរបស់ហ្វឹង‑នៀន ប៉ុណ្ណោះ អាចធ្វើឲ្យ
លោក ម៉ឹង‑ធានជីង ដែលកំពុងឋិតក្នុងគ្រោះកាច ក្លាយមកទទួលបានជោគល្អវិញយ៉ាងងាយ។
            មានរឿងនិទានមួយទៀតរឹតតែពិសេស នោះគឺរឿង (ឈឹន‑ផីង រកវិធីរំដោះ លីវ‑ប៉ាង) ។
(ប្រវត្តិពិត)  លីវ‑ប៉ាង និង ស៊ាង‑យី ចែកផ្លូវគ្នាវាយសម្រុកចូលក្រុងហាន់យ៉ាង នៅចំពោះមុខទាំងអស់គ្នា
ស្តេចឈូបានប្រកាសថា៖ អ្នកដែលវាយចូលដល់ក្រុងមុនគេ ត្រូវប្រទានតំណែងជាស្តេច។  លីវ‑ប៉ាង
បានវាយចូលទៅដល់មុន តែអំណាចធំ បែរជាធ្លាក់ទៅក្នុងកណ្តាបើដៃរបស់ស៊ាង‑យីទៅវិញ ចំណែកខ្លួន
បែរជាត្រូវទទួលការ កៀបសង្កត់ ផ្លាស់ប្តូរការប្រទាន ដោយតែងតាំង លីវ‑ប៉ាងជាស្តេច ហាន‑ជុង ប្រចាំ
ការនៅណានជីន(ខេត្តស៊ានស៊ី)។
មន្រ្តីហ្វាន់ជីន ពិតជារអារនឹងលីវ‑ប៉ាងណាស់ ច្រើនដងហើយដែលរកមធ្យោបាយសម្លាប់ លីវ‑ប៉ាងចោល
បានរកលេសមិនឲ្យពេលនេះលីវ‑ប៉ាង ទៅទទួលតំណែងនៅ ហាន‑ជុង បានឡើយ ដោយទុកលីវ‑ប៉ាង នៅហាន់‑យ៉ាង យកលេសថា៖ នៅជួយកិច្ចការសិន ការពិតគឺជាការឃុំខ្លួនដោយវិធីត្រជាក់ ប៉ុណ្ណោះ។
            ឯលីវ‑ប៉ាង វិញពិតជាប្រញ៉ាប់ចង់គេចចេញពីមាត់ខ្លានេះខ្លាំងណាស់ ក៏សួរចាងលៀងថា៖ មាន
មធ្យោបាយអី ចាងលៀងក៏រត់ទៅរក ឈីន‑ភីង,ឈីន‑ភីង ក៏ខ្សឹបដាក់ត្រចៀក ចាងលៀង,ចាងលៀង
ស្តាប់បណ្តើរងក់ក្បាល បណ្តើរ ទះដៃហើយសើច លើកមេដៃឡើងហើយសរសើរថា៖ ពិតជាល្បិចពិសេសមែន។
            ស្អែកឡើងឈីន‑ភីង ថ្វាយយោបល់ទៅស៊ាង‑យី ថាៈ ឲ្យចាត់ហ្វាន់‑ ចឹន ទៅកាន់ក្រុង ភឹន‑ឈឹង
បង្ខំឲ្យ ស្តេចវៃ ប្រញ៉ាប់រើទៅនៅលីង‑ចូវ។ មុនធ្វើដំណើរ ហ្វាន់‑យ៉ាង បានផ្តែផ្តាំបញ្ហាបីដល់ស៊ាង‑យី ទី១,
មិនត្រូវចាកចេញពីហាន់‑យ៉ាង ទី២,ប្រើប្រាស់ហាង‑ស៊ឹង ឡើងវិញ បើមិនប្រើត្រូវសម្លាប់ចោល មិនត្រូវ
អោយអ្នកដ៏ទៃយកទៅប្រើប្រាស់ជាដាច់ខាត ទី៣,មិនត្រូវអោយ លីវ‑ប៉ាង ត្រឡប់ទៅហាន‑ជុងវិញទេ។
ស៊ាង‑យី ទទួលយល់ព្រមហើយទើប ហ្វាន់‑ចឹន ចេញដំណើរ ។
រំលងមិនយូរប៉ុន្មាន ឈីន‑ភឹង ឡើងមានយោបល់ម្តងទៀត និយាយថា៖
            សេដ្ឋកិច្ចរបស់នគរកំពុងតែមានការខ្វះខាត បច្ចុប្បន្ន កងទ័ពដែលប្រចាំការនៅហាន់‑យ៉ាង នេះមាន
រាប់ស៊ិបម៉ឺននាក់នៅដេកស៊ីគ្មានការងារធ្វើ យកល្អគួរតែអោយរាល់ស្តេចក្រាញ់ទាំងអស់វិលត្រឡប់ទៅ
កន្លែងដើមគ វិញ ធ្វើបែបនេះ ទើបអាច កាត់បន្ថយនូវការចំណាយបាន………។
ស៊ាង‑យី យល់ព្រម ហើយក៏ចេញបញ្ជា អោយស្តេចក្រាញ់ទាំងអស់ដែលទើបតែងតាំងថ្មី កំណត់រយៈពេល
ប្រាំថ្ងៃយ៉ាងយូរ ត្រួវត្រឡប់ដល់ទីតាំងរៀងៗខ្លួនវិញ។ តែចំពោះ លីវ‑ប៉ាង ដាច់ខាតមិនអោយធ្វើដំណើរ
ទៅទេ។
លីវ‑ប៉ាង ភ្ញាក់ផ្អើលពេកក្រៃ យល់ឃើញថា ស៊ាង‑យី ពិតជាមានបំណងអាក្រក់ចំពោះខ្លួនហើយ
ក៏ប្រញ៉ាប់ទៅជួប ចាង‑លៀង ពិគ្រោះយោបល់ ចាង‑លៀងជ្រួញចិញ្ចើម ហើយក៏នឹកឃើញល្បិចមួយភ្លាម
ប្រាប់អោយ លីវ‑ប៉ាង ចូលគាល់ហើយសុំច្បាប់ ស៊ាង‑យី ទៅសួរសុខទុក្ខឪពុកម្តាយបងប្អួនឯស្រុកកំណើត
ហើយនិងបង្រៀនថា  ត្រូវធ្វើយ៉ាងនោះ។
ស្តេចស៊ាង‑យី មើលលិខិតរបស់ លីវ‑ប៉ាង ចប់ហើយគិតមួយសន្ទុះធំ ទើបមានបន្ទូល៖
            ‑ឯងចង់ត្រឡប់ទៅស្រុកកំណើតសួរសុខទុកឪពុកម្តាយ អំពើនេះពិតជាកតញ្ញូសចំពោះអ្នកមានគុណ
ហើយ តែខ្លាចតែពុំមែនចេញពីទឹកចិត្តរបស់ឯងនោះទេ ឬមួយក៏មកពីយើងទុកឯងនៅហាន់យ៉ាងនេះ
ក៏កើតមាន គំនិតបែបនេះឡើង?
លីវ‑ប៉ាង បញ្ចេញទឹកមុខគួរអោយអាណិត ហើយឆ្លើយ៖
            ‑ឪពុកម្តាយទូលបង្គំចាស់ណាស់ទៅហើយ គ្មានអ្នកនៅថែទាំទេ ទូលបង្គំតែងតែបារម្ភចំពោះ
គាត់គ្រប់ពេលវេលា តែដោយហេតុព្រះអង្គទើបឡើងគ្រងរាជ្យ កិច្ចការក៏មមាញឹក ហេតុនេះទើប
ទូលបង្គំមិនហ៊ានរំខានព្រះអង្គ តែពេលនេះឃើញថា គ្រប់ស្តេចក្រាញ់បានអនុញ្ញាតិឲ្យវិលត្រឡប់
បើទៅកន្លែងចាស់គ្រប់គ្នាអស់ហើយ អាចសប្បាយជួបជុំគ្រួសារ ចំណែកទូលបង្គំត្រូវទុកអោយនៅទីនេះ
ម្នាក់ឯង មិនដឹងជាពេលណា.ឆ្នាំណា ទើបអាចជួប មុខអ្នកមានគុណបាននោះ?  និយាយដល់ត្រឹមនេះ 
ស្រាប់តែយំតែម្តង។
            ពេលនេះ ចាង‑លៀង ក៏ចេញជួយសម្តែងៈ
            ‑មិនត្រូវអោយគេទៅស្រុកកំណើតជួបជុំគ្រួសារទេ សុខចិត្តបញ្ជូនគេឲ្យទៅហាន់‑ជុង វិញប្រសើរជាង ហើយចាត់មនុស្សទៅទទួលយកក្រុមគ្រួសារគេទាំងអស់មកទីនេះធ្វើជាឈ្លើយ ដើម្បីការពារកុំឲ្យគេនឹក
ស្រម័យកើតគំនិតផ្តេសផ្តាសបាន។
            ស៊ាង‑យី  ឮនិយាយបែបនេះ  ក៏ងក់ក្បាល់ហើយមានបន្ទូលៈ
            ‑ឯងនិយាយត្រូវណាស់ មូលហេតុដែលយើងមិនឲ្យគេទៅ ហាន់‑ជុងវិញ ពីព្រោះតែខ្លាចគេ
កើតចិត្ត មានគំនិតផ្តេសផ្តាសនេះឯង។
ឈីន‑ភីង ក៏ឆ្លៀតឱកាសនេះចេញសម្តែងដែរៈ
            ‑ព្រះអង្គបានប្រទាន លីវ‑ប៉ាង ជាស្តេចក្រាញ់ហាន់‑ជុង បានប្រកាសពេញព្រះនគរ
ទៅហើយ ប្រជារាស្រ្តសព្វមុខមន្រ្តីអ្នកណាក៏ដឹងដែរ បើមិនឲ្យគេឡើងកាន់តំណែង ខ្លាចតែគេលួច
សើចយំព្រះអង្គមិនខាន ហើយគេនឹងនាំគ្នានិយាយថា ព្រះអង្គគ្រាន់តែឡើងសោយរាជ្យភ្លាម មានបន្ទូល
មិនពិតភ្លាមតែម្តង បែបនេះខ្លាចក្រែងថ្ងៃក្រោយ រាល់រាជបញ្ជាមិនត្រូវទទួលបានការគោរព
អឺចេះក៏ម្យ៉ាងដែរ គឺធ្វើតាមសំដីរបស់ ចាង‑លៀង ទៅយកគ្រួសាររបស់លីវ‑ប៉ាង មកធ្វើជាឈ្លើយ
ទុកនៅហាន់‑យ៉ាង បញ្ជូនលីវ‑ប៉ាង ទៅហាន់‑ជុង វិញ ទី១,អាចរក្សានូវព្រះបន្ទូលពិតរបស់ព្រះអង្គ
ទី២,អាចជាគំនាបចំពោះ លីវ‑ប៉ាង មិនឲ្យធ្វើអ្វីផ្តេសផ្តាសបាន បែបនេះ មិនប្រើទាំងសងខាងទេឬ ?
ស្តេចស៊ាង‑យី  ត្រិះរិះយ៉ាងយូរ  ទើបមានបន្ទូលទាំងមិនអស់ចិត្តៈ
            ‑បានជាគ្រប់គ្នានិយាយបែបនេះទៅហើយ ស្តាប់ទៅក៏សមហេតុផលដែរ ល្អ យើងអនុញ្ញាតិ
ឯងទៅ ទទួលតំណែងនៅហាន់‑ជុង តែមិនអនុញ្ញាតិឯងទៅស្រុកកំណើតទេ ហើយថ្ងៃស្អែកគឺចេញ
ដំណើរតែម្តង។
            ឮបន្ទូលនេះលីវ‑ប៉ាង ពិតជាត្រេកអររកអ្វីមកប្រៀបផ្ទឹមពុំបានឡើយ តែបែរជាបញ្ចេញទឹកមុខ
គួរឲ្យ អាណិត នៅក្រាបសំពះមិនព្រមងើប នៅតែបន្តរទាមទារសុំទៅស្រុកកំណើតសាកសួរសុខ
ទុក្ខគ្រួសារ ពេលនេះ ស៊ាង‑យី ហាក់កើតចិត្តអាណិតដែរ ក៏លួងលោមៈ
            ‑ឯងទៅហាន់‑ជុង តាមសម្រួលទៅ យើងពិតជានាំយកក្រុមគ្រួសារឯងមកទីនេះ ចិញ្ចឹមថែរក្សា
ឲ្យ បានល្អបំផុត ពេលឯងទៅដល់ទីនោះបំពេញកិច្ចការបានចប់សព្វគ្រប់ហើយ ចាំចាត់មនុស្សមក
ទទួលពួកគាត់ ធ្វើបែបនេះមិនរាប់ថាអកតញ្ញូទេ។
            ពេលនេះទើប លីវ‑ប៉ាង បង្ខំចិត្តងើបឡើង ហើយក៏អរគុណចំពោះព្រះគុណដ៏ធំធេងរបស់
ស៊ាង‑យី ។
            ត្រឡប់ទៅបន្ទាយវិញ ដាក់បញ្ជាដល់មេទ័ពកូនទាហានទាំងអស់ដកបង្គោលប្រមូលជុំរុំចេញ
ដំនើរភ្លាម ប្រៀបបាននឹងខ្លាកំណាចដែលត្រូវដោះលែងឲ្យវិលត្រឡប់ទៅភ្នំ ក៏ធ្វើដំណើរយ៉ាងគគ្រឹក
គគ្រេងទៅហាន់‑ជុងវិញ។

No comments:

Post a Comment