ទម្រង់​មុខ និង​ម៉ូដ​សក់ របស់​កំពូល​តារា​ចម្រៀង​លោក ព្រាប សុវត្ថិ ចាប់​ពី​ឆ្នាំ១៩៩៨ រហូត​មក​ដល់​ឆ្នាំ ២០១៣ ត្រូវ​បាន​ក្រុម​អ្នក​គាំទ្រ​យក​មក​រៀប​ចំ​ធ្វើ​ការ​ប្រៀប​ធៀប​គ្នា​គួរ​ឲ្យ ​ចាប់​អារម្មណ៍​នៅ​លើ​បណ្ដាញ​សង្គម Facebook នា​ព្រឹក​នេះ។

ការ​ប្រៀប​ធៀប​គ្នា​នេះ​ពី​ក្រុម​អ្នក​គាំទ្រ​លើ​លោក ព្រាប សុវត្ថិ គេ​មើល​ឃើញ​ភាព​ខុស​គ្នា​មួយ​ចំនួន​ ដូច​ជា​ទម្រង់​មុខ និង​ជា​ពិសេស គឺ​ម៉ូដ​សក់​តែ​ម្តង។ និយាយ​ពី​ម៉ូដ​សក់​នេះ ជា​រៀង​រាល់​ឆ្នាំ នៅ​ពេល​ដែល​លោក ព្រាប សុវត្ថិ បញ្ចេញ​ម៉ូដ​ម្ដង យុវវ័យ​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា ដែល​សុទ្ធ​ជា​អ្នក​គាំទ្រ តែង​តែ​ធ្វើ​ត្រាប់​តាម​ម៉ូដ​សក់​របស់​លោក​ជា​និច្ច។
ដូច្នេះ…បើ​ជ្រុល​ជា​មាន​ការ​ប្រៀបធៀប​ដូច្នេះ​ទៅ​ហើយ ប្រិយមិត្ត​ជួយ​ពិន្ទុ​បន្តិច​ទៅ​មើល លើ​ម៉ូដ​សក់​ទាំង​១៥ម៉ូដ​របស់​លោក​ព្រាប សុវត្ថិ ថា ម៉ូដ​របស់​លោក​ឆ្នាំ​ណា គួរ​ឲ្យ​ចូល​ចិត្ត​ជាង​គេ?

អត្ថបទ៖ ខុត សីហា