ពូជចេកមានច្រើនប្រភេទ វាមានរហូតដល់ទៅ ១០០ ប្រភេទឯណោះ។ ដំណាំចេកមានប្រភពចេញពីទ្វីបអាស៊ីក្រោយមកនៅ ទ្វីបអាហ្រ្វិច អាមេរិចខាងកើតឆៀងខាងត្បូង អូស្រ្តាលី…។ល។
ដំណាំចេកត្រូវការធាតុអាកាសក្តៅ ហើយសើម។ នៅតំបន់ត្រជាក់ គេក៏អាចដាំនៅក្នុងផ្ទះកញ្ចក់បានដែរ ដោយផ្តល់កំដៅនិង ទឹកឲ្យបានគ្រប់គ្រាន់។
ដើមចេកអាចមានកំពស់រហូតដល់ទៅ ៩ ម៉ែត្រ វាមានលក្ខណៈខុសប្លែកពីដើមឈើមានផ្លែដ៏ទៃទៀត ព្រោះដើមចេកនិងងាប់ទៅវិញ បន្ទាប់ពីគេកាប់យកស្ទងចេករួច។ ចេកជាអាហារដ៏មានសារប្រយោជន៏សម្រាប់មនុស្ស៖
- ចេកមាន Carbohydrate សម្រាប់ផ្តល់ថាមពលដល់មនុស្ស
- ចេកមានជីវជាតិ A និង C សម្រាប់ជួយភ្នែកនិង បង្ការជម្ងឺគ្រុនក្តៅ
- ចេកមានជាតិរ៉ែ Potassium និង Phosphorus សម្រាប់ជំនួយខួរក្បាល
- ចេកមានសរសៃសម្រាប់បង្ការការទល់លាមក។
Khmerload
No comments:
Post a Comment