Friday, December 27, 2013

តើគួរជ្រើសរើសសិក្សាមុខជំនាញមួយណា?​

សំណួរចាក់ស្រេះរបស់សិស្សដែលទើបប្រលងទី១២ភាគច្រើន គឺប្រហែលជា «តើខ្ញុំគួររៀន អ្វី​នៅ​មហាវិទ្យាល័យ​?​»​។​  សិស្សខ្លះបានគិតរួចជាស្រេចនូវអ្វីដែលត្រូវរៀន ក្រោយប្រឡងជាប់ បាក់ឌុប ប៉ុន្តែសិស្សខ្លះទៀតប្រឡងហើយនៅមិនទាន់ដឹងថា ខ្លួនគួររៀនអ្វីទេ។

ទួន សិរីរតនា អាយុ១៧ឆ្នាំ សិស្សថ្នាក់ទី១២នៃវិទ្យាល័យជាស៊ីមសាមគ្គី ដែលទើបនឹង ប្រលងចប់ បាននិយាយថា «ខ្ញុំនឹងរើសយក​ជំនាញ ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នៅ សាកលវិទ្យាល័យ។ មុននឹង​សម្រេច​​​​ចិត្ត ខ្ញុំបាន​សួរ​ខ្លួន​ឯងថា ខ្ញុំចូលចិត្តធ្វើអ្វីជាងគេ​ ហើយ​ខ្ញុំបាន ចាប់​អារម្មណ៍​ថាពេល​ចាប់​ផ្តើមប្រើ ហ្វេសប៊ុក (Facebook) ខ្ញុំចង់ចេះសរសេរ រាយការណ៍ រឿងរ៉ាវ​ព្រឹត្តិការណ៍​ផ្សេងៗ​អោយ​មិត្តភក្តិដឹងដោយមានច្បាស់លាស់ ទើបខ្ញុំសម្រេចចិត្តថានឹងរៀនជំនាញ នេះ។​ ​​មានគេ​ប្រាប់ធ្លាប់ប្រាប់ខ្ញុំថា ខ្ញុំ​នឹង​មិន​មាន​អនាគត​ល្អ​​ បើសម្រេចចិត្តយ៉ាងនេះ ពីព្រោះ​ខ្ញុំជា​ស្រី ហើយការងារ​នេះ​​តែងតម្រូវអោយមានការលះបង់ ​និងព្យាយាម​ខ្ពស់ ​ប៉ុន្តែខ្ញុំគិត​ថា​ វា​មិន​មាន​បញ្ហា​ទេ​ពីព្រោះ​ខ្ញុំ​រៀនអ្វី​ដែលខ្ញុំស្រឡាញ់ ហើយខ្ញុំនឹងអាចជំនះបាន។»
នេន សែន អាយុ២១ មកពីខេត្តតាកែវ និស្សិតឆ្នាំទី៣នៅភ្នំពេញ ​ កាលពីឆ្នាំ ២០១០ ក៏បាន ប្រាប់កម្មវិធីយើងផងដែរថា «ដំបូងខ្ញុំបានចាប់​យកជំនាញ​ផ្នែក​សេដ្ឋកិច្ចនៅ សាកលវិទ្យាល័យ ភូមិន្ទនីតិសាស្រ្ត​និងវិទ្យាសាស្រ្ត​សេដ្ឋកិច្ច។ ប៉ុន្តែមួយ​ឆ្នាំក្រោយ​មក ខ្ញុំបាន​ផ្លាស់ប្តូរ​មុខ​ជំនាញ​មកផ្នែក សិក្សា​អន្តរជាតិ នៅវិទ្យាស្ថាន​ភាសាបរទេសវិញ។ កាលខ្ញុំ​រៀននៅ​ស្រុកកំណើត ខ្ញុំអត់ ទាន់មានអ៊ីនធីណេតប្រើប្រាស់ ហើយមិនសូវ​បានទទួល​ពត៌មាន​ឲ្យបានគ្រប់គ្រាន់អំពី​មុខវិជ្ជា​ដែល ​ខ្ញុំរៀន ​និងចូលចិត្តឡើយ​។ ចំពោះ​អនាគត​​ការងារ ខ្ញុំ​​​​​ចង់​​​ធ្វើ​ការ​ក្នុង​អង្គការសហប្រជាជាតិ ហើយ បំណង​មួយ​ទៀតគឺ ប្រឡងចូលរៀននៅ សាកលវិទ្យាល័យ​ភូមិន្ទរដ្ឋបាល​។»
ស៊ុន ពន្លឺ​ អាយុ២៤ឆ្នាំ អតីតនិស្សិតនៃវិទ្យាស្ថានបចេ្ចកទេស​​កម្ពុជា​ បាន​រម្លឹក​ថា «ខ្ញុំមិន បានរំពឹងគិតថានឹងជ្រើសរើសសាលានេះទេ។ ខ្ញុំគ្រាន់​តែ​ដឹងថា ខ្លួនខ្ញុំ​ចូលចិត្ត​រៀន​មុខវិជ្ជាទាក់ទង នឹងវិទ្យាសាស្រ្ត ហើយពេលនោះ​មកគ្រូៗខ្ញុំ បានណែនាំ​គាត់អោយ​​ស្គាល់​សាលា​នេះ។ ខ្ញុំជាអ្នក ស្រុកសៀមរាប ហើយបានមកភ្នំពេញ​នៅឆ្នាំ​២០០៦​ ដើម្បីរៀនផ្នែក វិស្វកម្ម។  ខ្ញុំទទួល​ស្គាល់ថា ការរៀន​ផ្នែក​វិស្វកម្ម​នៅវិទ្យាស្ថាន​ពិត​ជា​លំបាក ជាពិសេសនៅឆ្នាំទី១​ដែល​ ទើប​តែចូលរៀន ប៉ុន្តែ នៅឆ្នាំបន្ទាប់ៗ ខ្ញុំបានយល់ច្បាស់អំពី​ការសិក្សានិង​យល់នូវអ្វី​ដែលគួរ​ធ្វើ​​​ដើ​ម្បី​​​​​​​​​​​ទទួលបាន​លទ្ធផល ល្អ។ កាលនៅរៀននោះដែរ ខ្ញុំបានដឹងជា​ស្រេចនូវអ្វី​ដែលខ្ញុំ​ចង់​ធ្វើ នៅ​ពេល​រៀនចប់ គឺវិស្វករ ផ្នែកជនបទ។​ បីខែមុន​ពេល​រៀន​ចប់​ អ្វីៗដែលខ្ញុំបានរំពឹងទុក​បាន​ក្លាយ​ទៅជា​​ការ​ពិត​នៅពេល ដែល​ខ្ញុំ​ត្រូវ​បាន​គេ​ហៅ​អោយ​ទៅ​ធ្វើការ​ក្នុងក្រុមហ៊ុនសំណង់មួយ។ ការងារ​ជា​វិស្វករពិតជា នឿយហត់ និងចំណាយពេលច្រើន ប៉ុន្តែចំពោះខ្ញុំ ខ្ញុំយល់ឃើញ​ថាធ្វើ​កាន់តែ​ច្រើន​គឺ​យល់ដឹង កាន់តែច្រើន។»
បើអ្នកមិនទាន់សម្រេចចិត្តច្បាស់លាស់ ពីជំនាញដែលត្រូវរៀននៅឡើយ អ្នកអាចពិនិត្យមើលជំនាញផ្សេងៗ មុខវិជ្ជាខ្លះៗនៃជំនាញ និងការងារដែលពាក់ព័ន្ធ ខាងក្រោមនេះបាន
មុខជំនាញ
ពត៌មានទូទៅ
ការងារក្នុងថ្ងៃអនាគត
ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍សិក្សាលើមុខជំនាញមួយចំនួន ទំនាក់ទំនង​និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ ដូចជាការផលិតកម្មវិធី​វិទ្យុ ទូរទស្សន៍សរសេរព័ត៌មាន និងជំនាញ​ទំនាក់ទំនងសាធារណៈអ្នកកាសែត, មន្ត្រីទំនាក់ទំនង, អ្នកផលិត​កម្មវិធី​ទូរទស្សន៍, និងវិទ្យុ, និពន្ធនាយក, អ្នកវិភាគ, និង សាស្រ្តាចារ្យជាដើម
 ផ្នែកទេសចរណ៍​សិក្សា​លើមុខវិជ្ជា​ដែលទាក់ទង​នឹង ការស្រាវជ្រាវសង្គម និងវប្បធម៌ សេដ្ឋកិច្ច ការវិភាគ​ទូទៅ ជាដើមមន្ទីរក្រសួងរដ្ឋ ដូចជា ក្រសួងទេសចរណ៍, អង្គការ​សង្គម​ស៊ីវិល ក្រុមហ៊ុនទេសចរណ៍ សណ្ឋាគារ  ជាដើម
ចិត្តវិទ្យាសិក្សាទៅលើជំនាញចិត្តវិទ្យា និងចិត្តសាស្ត្រ​សង្គមក្រសួងសង្គមកិច្ច,​ អង្គការ មិនមែន រដ្ឋាភិបាល ​ដែល​ជួយសម្រួល ដល់ជនរង គ្រោះផ្នែកចិត្តសាស្រ្ត។
វិទ្យាសាស្រ្តកុំព្យូទ័រសិក្សាលើជំនាញ ​គ្រប់​គ្រង​ទិន្នន័យ ការគូររូបលើកុំព្យូទ័រ ប្រព័ន្ធកុំព្យូទ័រ ការ​គ្រប់​គ្រង បណ្តាញ សរសេរកម្មវិធី​ឬគេហទំព័រ​អ៊ីនធឺណិតជាដើមសេវាកម្មសម្រាប់អតិថិជន ខាងផ្នែកធ្វើ គេហទំព័រ, គ្រប់គ្រងប្រព័ន្ធ និង ការរៀបចំ​រចនាបថ​សម្រាប់​ទិន្នន័យ ជាដើម។
 វិស្វកម្មសិក្សាលើមុខជំនាញវិទ្យាសាស្ត្រពិត ដូចជា​វិស្វកម្មសំណង់ស៊ីវិល វិស្វកម្មជនបទ វិស្វកម្ម​ឧស្សាហកម្ម​និង​មេកានិច វិស្វកម្ម ធនធានរ៉ែនិង​ថាមពល វិស្វកម្ម​ខាង​អគ្គិសនី ថាមពល​និង​ទូរគមនាគមន៍ និងវិស្វកម្ម ខាង​ចំណីអាហារវិស្វករ មន្ត្រីរដ្ឋាភិបាល, អង្គការក្រៅរដ្ឋាភិបាល​,​ដែលពាក់ព័ន្ធ និងក្រុម​ហ៊ុន​វិស្វកម្មផ្សេងៗ។
វិទ្យាសាស្ត្រាសុខាភិបាលសិក្សាលើជំនាញវិជ្ជសាស្រ្តលើផ្នែក​ជំ​ងឺ​ទូទៅ​​ទន្តសាស្រ្ត ជំងឺកុមារជាដើមវេជ្ជបណិ្ឌត ក្នុងផ្នែកដូចជា ទន្តសាស្រ្ត, ជម្ងឺទូទៅ ជម្ងឺកុមារ ជម្ងឺស្រ្តី, និង ខាងវះកាត់ជាដើម។
 ជីវវិទ្យាជីវវិទ្យាជាមុខជំនាញសម្រាប់សិស្សដែលចាប់អារម្មណ៍​និង​ស្រឡាញ់  ធម្មជាតិ​​​​​សត្វនិងរុក្ខជាតិកន្លែង​ពិសោធន៍, កសិដ្ឋាន ជីវសាស្រ្ត, កន្លែងផលិត​អាហារ​ឬថ្នាំពេទ្យ, អង្គការ​បរិស្ថាន, ក្រសួងបរិស្ថាន និង​ក្រុមហ៊ុន​ផ្សេងៗ។
បរិស្ថានសិក្សា យ៉ាងលម្អិត អំពីបរិស្ថាន ប្រព័ន្ធជីវជម្រុះ សត្វ រុក្ខជាតិដែលទាំង​អស់​នេះនឹង​ធ្វើអោយ​និស្សិត មានការយល់​ដឹង​​អំពីគ្រោះថ្នាក់និង​ផលប៉ះពាល់ដែលអាច​កើតមា​នមក​ឡើង​បរិស្ថានអង្គការ​បរិស្ថាន, ក្រសួងបរិស្ថាន និងសាលារៀន ជាដើម។
ភាសាអង់គ្លេស​ សិក្សា អំពី​វេយ្យាករណ៍ ការសរសេរ ការអាន នៃ​ភាសា​អង់គ្លេស ភាសាអង់គ្លេស​សម្រាប់ការ​ទំនាក់ទំនង ភាសា​អង់គ្លេស​ ​ការ បកប្រែ​ និងភាសា​អង់គ្លេស​សំរាប់ជំនួញស្ថាប័នរដ្ឋ និងឯកជន, ការបកប្រែ ការបង្រៀន និង ការធ្វើជំនួញ
ភាសាកូរ៉េរៀនផ្តោត​សំខាន់​ទៅ លើ វប្បធម៌ សង្គម អក្សរសាស្រ្ត និងជំនួញ​នៃជន​ជាតិ​កូរ៉េ​ក្រុមហ៊ុនកូរ៉េ, អ្នកបកប្រែ ក្រុមហ៊ុនទេសចរណ៍, និង កន្លែងណា​ដែលត្រូវ​ការភាសាកូរ៉េជាចាំបាច់
ភាសាជប៉ុនរៀនអំពីការ​ប្រើ​ប្រាស់​ភាសាជប៉ុន​ទាំងការ​និយាយ ការសរសេរ និង​ការស្តាប់ក្រុមហ៊ុន​ទេសចរណ៍​ អង្គការជាតិ និង អន្តរជាតិ  និង ក្រុមហ៊ុន​ជប៉ុន
ភាសាបារាំង​សិក្សា​​យ៉ាង លម្អិត​អំពីការ​ប្រើប្រាស់​ភាសាបារាំងជាពិសេសក្នុងវិស័យ ទេសចរណ៍ និងបង្រៀននៅតាមភ្នាក់ងារ ឬ​ក្រុមហ៊ុន​ទេសចរណ៍​ ក្រុមហ៊ុន អង្គការ សាលារៀន
ភាសាចិនសិក្សាអំពីភាសា​​ចិន​​ក្នុងការ​អប់រំ​ជំនួញ​ពាណិជ្ជកម្មនិងទេសចរណ៍​ ទស្សន​វិជ្ជា​បុរាណចិន ការ​សរសេរ​អក្សរ​និង​របៀប​របប​រស់នៅ​ក្នុងសង្គម​ចិន​សម័យ​ទំនើបក្រុមហ៊ុនទេសចរណ៍ ក្រុមហ៊ុនជំនួញមកពីចិន អ្នកបកប្រែ ឬក៏ គ្រូបង្រៀន

No comments:

Post a Comment