យុវវ័យដែលតែងគាំទ្ររាល់កម្មវិធីរបស់ក្រុមហ៊ុន Sabay
និងការផ្សាយរបស់វិបសាយ Sabay ព្រមទាំងកម្មវិធីជាច្រើនទៀត
នៅលើគេហទំព័រសារព័ត៌មានកម្សាន្តមួយនេះ បានដឹងអ្វីខ្លះពីក្រុមហ៊ុន Sabay
និងលោក ជី សិលា នាយកប្រតិបត្តិដែលធ្លាប់ត្រូវបាន
សារព័ត៌មានក្នុងនិងក្រៅស្រុកចាត់ទុកជា
ពាណិជ្ជករវ័យក្មេងនិងជោគជ័យមួយរូបនៅកម្ពុជានោះ?
តាមរយៈបទសម្ភាសន៍ជាមួយក្រុមការងារ
ទូរទស្សន៍បាយ័នកាលពីព្រឹកមិញនេះនៅក្នុងកម្មវិធី “សេដ្ឋកិច្ច និងពាណិជ្ជករ”
ប្រិយមិត្តអាចតាមដាន ១១ចំណុចខាងក្រោម ដើម្បីដឹងកាន់តែច្បាស់ពីលោក ជី សិលា
និងក្រុមហ៊ុន Sabay ដំណើរការមកយ៉ាងណា និងកំពុងមានសកម្មភាព
ដូចម្ដេចនៅកម្ពុជា៖
១៖ ក្រុមហ៊ុន Sabay ចាប់ផ្ដើមដំណើរការនៅឆ្នាំ២០០៧
មានបុគ្គលិកបួនប្រាំនាក់រាប់ទាំងលោក ជី សិលា ផងដែរ
មកដល់ឆ្នាំ២០១៣នេះក្រុមហ៊ុន Sabay មានបុគ្គលិកជាង១៥០នាក់។
២៖ លោកជី សិលា ចាត់ទុកអាជីវកម្មរបស់លោកជា ការកម្សាន្តលើប្រព័ន្ធឌីជីថល
(Digital Entertainment) ជាអាជីវកម្មដែលមានការប្រឈម
និងត្រូវបានគេមើលរំលងកាលពី៦ឆ្នាំមុន និងសូម្បីនាពេលបច្ចុប្បន្ន។
៣៖ យុវវ័យខ្មែរងាកពីការកម្សាន្តបែបបុរាណ បាញ់ឃ្លី គប់វង់ វាយហ៊ឹង
មកកម្សាន្តលើកុំព្យូទ័រនិងតាមប្រព័ន្ធឌីជីថល (Digital Entertainment)
ដែលបច្ចុប្បន្នមានមនុស្សកំពុងចូលកម្សាន្តប្រមាណជា៣ពាន់លាននាក់
ខណៈដែលប្រជាពលរដ្ឋខ្មែរមួយចំនួនធំនៅយល់ច្រឡំថា
ការកម្សាន្តនេះជាល្បែងស៊ីសងនៅឡើយ។
៤៖ លោកជី សិលា ថា វិសាលភាពសេដ្ឋកិច្ច
និងទីផ្សារនៃអាជីវកម្មឌីជីថលនៅកម្ពុជានាពេលបច្ចុប្បន្ន
ខុសគ្នាប្រមាណជា១០០ដង បើប្រៀបធៀបទៅនឹងកាលពី៦ឆ្នាំមុន។
៥៖ អាជីវកម្មដែលមានការប្រឈមលើកត្តាទីផ្សារ និងសេដ្ឋកិច្ចក៏អាចប្រែក្លាយជាអាជីវកម្មជោគជ័យបំផុត និងមានគូប្រជែងតិចបំផុតដែរ។
៦៖ នៅក្នុងចំណោមបុគ្គលិកក្រុមហ៊ុន Sabay ជាង១៥០នាក់មាន៩០%ជាជនជាតិខ្មែរ និង១០% ជាជនបរទេសមកពីប្រទេសផ្សេងគ្នាជាង១០ប្រទេស។
៧៖ ក្រុមហ៊ុន Sabay មិនរឹតត្បិតលើវិន័យបុគ្គលិក តែតឹងរ៉ឹងលើលទ្ធផលការងារ។
៨៖ ក្រុមហ៊ុន Sabay ចាត់ទុកបុគ្គលិកក្រុមហ៊ុនដូចជាសមាជិកគ្រួសារ
ច្រាស់ត្រលប់មកវិញបុគ្គលិកជាង១៥០នាក់មិនកំពុងធ្វើការឱ្យមនុស្សតែម្នាក់
ប៉ុន្តែធ្វើការឱ្យសមាជិកគ្រួសារនេះនិងខ្លួនឯង។
៩៖ ក្រុមហ៊ុន Sabay កំពុងដំណើរការលើសេវាកម្មធំៗរួមមាន៖ Sabay Leng
ជាសេវាកម្សាន្តលើប្រព័ន្ធអ៊ីនធឺណិត Sabay Web
ជាបណ្ដាញសារព័ត៌មានអនឡាញឈានមុខគេនៅកម្ពុជាដែលមានអ្នកចូលអានជាង២០ម៉ឺនទំព័រជារៀងរាល់ថ្ងៃ
Sabay Entertainment បាននាំចូលភាពយន្ត
និងចម្រៀងបរទេសមកចែកចាយនៅកម្ពុជាដោយស្របច្បាប់
និងបានជំរុញនិងផ្ដល់ឱកាសដល់ផលិតករក្នុងស្រុកក្នុងការផលិតភាពយន្ត Sabay TV
ជាទូរទស្សន៍អនឡាញដែលសម្បូរដោយកម្មវិធីកម្សាន្ត និងអប់រំជាច្រើន។
១០៖ Sabay ចូលរួមបណ្ដុះគំនិតរីករាយ
និងលុបបំបាត់មន្ទិលខ្មៅងងឹតក្រោយរបប៣ឆ្នាំ៨ខែនិង២០ តាមរយៈកម្មវិធីកម្សាន្ត
ព័ត៌មានជាវិជ្ជមាននិងជាភាសាដែលផ្សាយចេញជារៀងរាល់ថ្ងៃជុំវិញរឿងដែលនៅជិតខ្លួន
និងមានប្រយោជន៍ដល់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋខ្មែរ។
១១៖ ក្រៅពីដំណើរការអាជីវកម្ម Sabay
ជាក្រុមហ៊ុនដែលកំពុងចូលរួមក្នុងកម្មវិធីសង្គមជាច្រើនដូចជា៖
កម្មវិធីរើសសំរាម ដែលមានមនុស្សចូលរួមដល់ម៉ឺននាក់
កម្មវិធីដេញដោលយោបល់របស់ក្រុមនិស្សិត ជំនួយសប្បុរសដល់សមាគមសិល្បករខ្មែរ
ជំនួយសប្បុរសដល់ក្រុមគ្រួសារសិល្បករដែលមានសមាជិកទទួលមរណភាព
និងកម្មវិធីសប្បុរសជាច្រើនទៀត៕
ដោយ ៖ ប៊ី
ខ្មែរឡូត
Monday, December 30, 2013
អាណាចក្រតារាឆ្នាំ២០១៣ មានពានអ្វីខ្លះ?
កម្មវិធីអាណាចក្រតារាឆ្នាំ២០១៣នេះ មានពានសរុបទាំងអស់ចំនួន ៣៣ ដោយបានចែកចេញជា ៣ផ្នែកផ្សេងៗគ្នា រួមមាន ផ្នែកទូរទស្សន៍ ផ្នែកភាពយន្ត និងផ្នែកតន្ត្រី។ ប៉ុន្តែពានទាំង ៣៣នោះ ត្រូវបានបែងចែកជាបីប្រភេទទៀត គឺពានទេពកោសល្យ ពានមហាជន (ពានប្រជាប្រិយភាព ) និងពានកិត្តិយស។
កញ្ញា សួន ពលិកា ប្រធានគ្រប់គ្រងផ្នែក ទំនាក់ទំនងមិត្តអ្នកអាន បានប្រាប់លម្អិតពីភាពខុសគ្នានៃ ពានទាំងបីប្រភេទនេះថា ពានទេពកោសល្យ ត្រូវផ្ដល់ជូនដោយគណៈកម្មការជំនាញៗចំនួន១២រូប មកពីអន្តរក្រសួង និងស្ថាប័នពាក់ព័ន្ធ មានជាអាទិ៍ មន្ត្រីក្រសួងព័ត៌មាន ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រឹទ្ធសិល្បករ និងថ្នាក់ដឹកនាំក្រុមហ៊ុន Sabay។ ពាននេះ មានចំនួន ១៨ ក្នុងនោះ ផ្ដល់ជូនផ្នែកទូរទស្សន៍ចំនួន ៥ ផ្នែកភាពយន្តចំនួន ៦ និង ៧ពានផ្សេងទៀតសម្រាប់ផ្នែកតន្ត្រី។
ចំណែក ពានប្រជាប្រិយភាព វិញ ប្រធានផ្នែកទំនាក់ទំនងដដែល បានបន្តថា សរុបមានចំនួន ៤ពាន ដែលកើតចេញពីការសម្រេចចិត្ត ក៏ដូចជាបោះឆ្នោតដោយមហាជន មួយរយភាគរយ តាមពីររបៀបផ្សេងគ្នា។ ទីមួយបោះឆ្នោត តាមការផ្ញើសារ (SMS) និងទី២ បោះឆ្នោតតាមអនឡាញ គឺនៅលើគេហទំព័រ anachakdara.com ផ្ទាល់។
ពានទាំង ៤នោះ ត្រូវបែងចែកជាពីរផ្នែក គឺផ្នែកទូរទស្សន៍ និង ផ្នែកភាពយន្ត។ ផ្នែកទូរទស្សន៍មានពានពិធីករ ប្រជាប្រិយភាពប្រចាំឆ្នាំ១ ពានពិធីការិនីមានប្រជាប្រិយភាពប្រចាំឆ្នាំ១។ ដូចគ្នាដែរ ចំពោះផ្នែកភាពយន្ត វិញក៏មានពានមួយសម្រាប់ តារាសម្ដែងប្រុសមានប្រជាប្រិយភាពប្រចាំឆ្នាំ និងមួយទៀតសម្រាប់ តារាសម្ដែងស្រីមានប្រជាប្រិយភាពប្រចាំឆ្នាំ។
ដោយឡែកសម្រាប់ ពានកិត្តិយស គឺជាពានដែលផ្ដល់ជូនដល់សិល្បករ សិល្បការិនី ដែលបានចំណាយពេលយូរ និងមានស្នាដៃច្រើនក្នុងវិស័យសិល្បៈ។ ពាននេះ មានចំនួន១០។
ក្រៅពីពានទាំងបីប្រភេទខាងលើ អាណាចក្រតារានៅសល់ពានមួយទៀត ដែលនឹងផ្ដល់ជូនដោយអ្នកឧបត្ថម្ភធំនៃកម្មវិធីគឺក្រុមហ៊ុនស្រាបៀរ ABC។
កាលពីថ្ងៃទី២០ ឧសភាកន្លងទៅនេះ គណៈកម្មការអាណាចក្រតារា បានសម្រេចប្រកាសលុបចោលការបោះឆ្នោតជ្រើសរើសតារាចម្រៀងប្រជាប្រិយភាព បន្ទាប់ពីផលិតកម្ម Town បានផ្ញើលិខិតជំទាស់ក្នុងការអនុញ្ញាតឲ្យតារាចម្រៀងទាំងឡាយរបស់ខ្លួន មានវត្តមានក្នុងបញ្ជីប្រកួតប្រជែង ដែលធ្វើឲ្យសមាសភាពតារាប្រកួតប្រជែងកាន់តែតិចហួសហេតុ។ Town ជាផលិតកម្មទីពីរបន្ទាប់ពីផលិតកម្មហង្សមាស ដែលបានស្នើសុំបែបនេះមុនគេ។
កម្មវិធីអាណាចក្រតារាឆ្នាំ២០១៣នេះ មានតារាកិត្តិយសសរុបជិត ២០០រូប មានទាំងពិធីករ ពិធីការិនី តារាសម្ដែង និងតារាចម្រៀង។ សម្រាប់ការបោះឆ្នោតតាមអនឡាញ និង SMS បានចាប់ផ្ដើមជាផ្លូវការកាលពីថ្ងៃទី១៥ ខែឧសភា។
"អាណាចក្រតារា" ឆ្នាំនេះ នាំមកជូនដោយក្រុមហ៊ុនស្រាបៀរ ABC Stout និង ក្រុមហ៊ុន Sabay។ ABC Stout ជាស្រាបៀរលំដាប់អន្តរជាតិ និង Sabay ជាក្រុមហ៊ុនផ្ដល់ការកម្សាន្តតាមប្រព័ន្ធឌីជីថលនាំមុខគេនៅកម្ពុជា។
ជាមួយគ្នានេះដែរ កម្មវិធីអាណាចក្រតារា ឆ្នាំទីពីរនេះ ក៏មិនអាចកើតឡើងបានប្រសិនបើគ្មានដៃគូសហការឧបត្ថម្ភ ដែលមានដូចជា Dell ក្រុមហ៊ុនផ្ដល់ដំណោះស្រាយផ្នែកបច្ចេកវិទ្យាលំដាប់ពិភពលោក Shokubutsu ផលិតផលថែរក្សាសម្រស់ស្បែកពិតមកពីជប៉ុន Revlon Cosmetic ផលិតផលគ្រឿងសម្អាងលំដាប់ពិភពលោក Vslim ផលិតផលកាហ្វេថែរក្សារាង និង Tous les Jours ហាងនំប៉័ងបែបអឺរ៉ុបឈានមុខគេរបស់កូរ៉េដែលដំណើរការដោយស្របច្បាប់នៅកម្ពុជា។
ស្ថានីយទូរទស្សន៍ CTN គឺជាដៃគូផ្សព្វផ្សាយផ្លូវការ។ កាសែតភ្នំពេញប៉ុស្តិ៍ជាភាសាខ្មែរដែលផ្សាយរៀងរាល់ថ្ងៃសុក្រ និងទស្សនាវដ្ដីប្រជាប្រិយ ជាដៃគូឧបត្ថម្ភផ្ដាច់មុខសម្រាប់ការផ្សព្វផ្សាយកម្មវិធី៕
ដោយ ៖ ប៊ី
ខ្មែរឡូត
ទូរទស្សន៍ Samsung នាំមុខក្នុងទីផ្សារពិភពលោកចំនួន 31 ត្រីមាសជាប់ៗគ្នា
Samsung បានបន្តគ្របគ្រងទីផ្សារពិភពលោក នៅក្នុងត្រីមាសទី 3នៃឆ្នាំ 2013 ក្នុងនាមជាក្រុមហ៊ុនបច្ចេកវិទ្យា ដ៏ធំមួយនៅកូរ៉េខាងត្បូង ដែលបានកាន់កាប់ទីផ្សារពិភពលោក 25.5% ក្នុងអំឡុងខែកក្កដា ដល់ខែកញ្ញា។បន្ទាប់មកគឺក្រុមហ៊ុនដែលជាដៃគូប្រកួតប្រជែង ក្នុងស្រុកទីពីរ ដែលមាន 14.7% និងបន្ទាប់មកទៀត គឺជាក្រុមហ៊ុនដ៏ល្បីល្បាញមួយ របស់ជប៉ុនដែលមាន 7.5% នេះបើផ្អែកតាមការសិក្សា ពីក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Display Search។ នេះគឺជាត្រីមាសទី 31 ជាប់ៗគ្នាហើយដែល Samsung បានឈរនៅលំដាប់កំពូល និងស្ថិតនៅកម្រិតមួយ ដែលម៉ាកសញ្ញារបស់ខ្លួន កំពុងតែរីកចម្រើនទៅមុខ ហើយ Samsung ក៏អាចនឹងបញ្ចប់ឆ្នាំនេះក្នុងចំណុចកំពូល ដែលធ្វើឲ្យឆ្នាំ 2013 ក្លាយជាឆ្នាំទី 8 ជាប់ៗគ្នា សម្រាប់ការឈរនៅលំដាប់លេខមួយ។
ការលក់ទូរទស្សនSamsungនៅប្រទេសចិន និងអាមេរិកខាងជើងបាននាំមុខការកើនឡើងនៃការលក់សរុប ដែលប្រទេសចិនមានការកើនឡើង 3.5% និងអាមេរិកខាងជើង 1.3%។ ទិន្នន័យក៏បានបង្ហាញថា ទីផ្សារភាគហ៊ុនរបស់ក្រុមហ៊ុនសម្រាប់ទីផ្សារទូរទស្សន៍ប្រភេទ LCDបានកើនឡើងដល់ 24.1% សម្រាប់ប្រភេទLED24.3% សម្រាប់ប្រភេទPDP47.5% និងសម្រាប់ប្រភេទ 3D28% ។
លើសពីនេះ កំណើននៃការលក់ទូរទស្សន៍UHD ដែលមានទំហំ 55/65 អ៊ីញ និង 60 អ៊ីញឡើងទៅ ព្រមទាំងទូរទស្សន៍ស៊េរី 7080ដ៏ទំនើប បានជំរុញដល់ដំណើរការក្រុមហ៊ុនឆ្ពោះទៅកាន់ភាពជោគជ័យ។
នៅក្នុងទីផ្សារទូរទស្សន៍ខ្នាតធំចាប់ពី 60 អ៊ីញឡើងទៅ ទូរទស្សន៍ 65 ដល់ 75 អ៊ីញ មានអត្រាលក់ចេញយ៉ាងល្អ និងទទួលបានទីផ្សារភាគហ៊ុន 34.6% ខ្ពស់ជាងទីផ្សារភាគហ៊ុនកាលពីឆ្នាំមុនដែលមានត្រឹមតែ 28.0% ប៉ុណ្ណោះ។ ហើយនៅក្នុងទីផ្សារទូរទស្សន៍ប្រភេទស្ដើងដែលតម្លៃចាប់ពី $1,500 ឡើងទៅ ក្រុមហ៊ុនក៏ទទួលបានទីផ្សារភាគហ៊ុន 41.4% ទល់នឹង 30.8% កាលពីឆ្នាំមុន។
ការលក់ក្នុងឆមាសទី4 ត្រូវបានរំពឹងថា នឹងនៅតែកើនឡើងដោយសារតែការផ្សព្វផ្សាយជាច្រើននៅតាមហាង និងរដូវវិស្សមកាល។ ព្រឹត្តការណ៍កីឡាធំៗដូចជា កីឡាអូឡាំពិកនៅ ស៊ូជី (Sochi) ប្រទេសរុស្ស៉ី និងកីឡាបាល់ទាត់ពិភពលោកនៅប្រទេសប្រ៊េស៊ីល ត្រូវបានគេសន្មតថា នឹងជួយបង្កើនទីផ្សារលក់ទូរទស្សន៍ទូទាំងពិភពលោកនៅក្នុងបំណាច់ឆ្នាំ។
លោក Lee Sunwoo អនុប្រធានផ្នែកគ្រឿងអេឡិចត្រូនិករបស់ Samsungបានមានប្រសាសន៍ថា៖ “ហេតុផលដែលយើងឈរនៅលំដាប់កំពូល បើទោះបីជាមានការប្រកួតប្រជែងខ្លាំងក៏ដោយ ក៏ព្រោះតែមានការទទួលស្គាល់ ពីសំណាក់អតិថិជនលើទូរទស្សន៍ Samsung។ ក្នុងនាមជាក្រុមហ៊ុនចំណាត់ថ្នាក់លេខមួយក្នុងពិភពលោក យើងនឹងព្យាយាមឲ្យអស់ពីលទ្ធភាព ដើម្បីក្លាយជាអ្នកឈានមុខប្រកបដោយទំនួលខុសត្រូវ”។
“Samsung គឺជាក្រុមហ៊ុនឈានមុខគេក្នុងពិភពលោកលើផ្នែកបច្ចេកវិជ្ជា និងការច្នៃប្រឌិតលំដាប់ពិភពលោក ដែលផ្តល់នូវគំនិត និងលទ្ធភាពថ្មីៗយ៉ាងទូលំទូលាយ សម្រាប់មនុស្សគ្រប់ទីកន្លែង។ ជាមួយរបកគំឃើញថ្មីៗប្រកបដោយការច្នៃប្រឌិត Samsungបានផ្លាស់ប្ដូរការយល់ឃើញរបស់មនុស្សចំពោះទូរទស្សន៍។ ទីបំផុត ការសន្យានៃម៉ាកសញ្ញា Samsungដែលមិនអាចបដិសេធបានគឺ៖ ម៉ាកសញ្ញាដែលលោកអ្នកជឿទុកចិត្ត។
អំពីក្រុមហ៊ុន Samsung Electronics Co., Ltd.
ក្រុមហ៊ុន Samsung Electronics Co., Ltd. គឺជាក្រុមហ៊ុនឈានមុខគេលើផ្នែកសម្ភារ អេឡិចត្រូនិក និងគ្រឿងបន្លាស់សម្រាប់សម្ភារទាំងអស់នោះ។ តាមរយៈការច្នៃប្រឌិត និងការស្វែងរកឥតឈប់ឈរ យើងបានផ្លាស់ប្តូរថ្មីចំពោះពិភពបច្ចេកវិទ្យា ទូរទស្សន៍ ទូរស័ព្ទ Smartphone កុំព្យូទ័រ ម៉ាស៊ីនព្រីន កាមេរ៉ា ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ ប្រព័ន្ធ LTE បរិក្ខារពេទ្យ Semiconductors និងដំណោះស្រាយ LED ។ យើងមានបុគ្គលិកចំនួន 236,000 នាក់ បម្រើការក្នុង 79ប្រទេស ជាមួយចំណូលពីការលក់ប្រចាំឆ្នាំមានចំនួន លើសពី187.8 ពាន់លានដុល្លារ។ ព័ត៌មានបន្ថែម សូមចូលទៅកាន់ www.samsung.com ។
ដោយ ៖ ប៊ី
ខ្មែរឡូត
ក្រលេកមើល សួនឋាននរក នៅប្រទេសថៃ
សួនកំសាន្តដ៏ចំលែកមួយនៅប្រទេសថៃបាន ទាក់ទាញភ្ញៀវទេសចរណ៍ ទាំងក្នុងប្រទេស និង ក្រៅប្រទេសយ៉ាងច្រើន ហើយភាគច្រើនភ្ញៀវទេសចរណ៍ទាំងនោះមក ចូលទស្សនាកំសាន្តជាលក្ខណៈគ្រួសារទៀតផង។
តាមប្រភពព័ត៌មានបាន អោយដឹងថា បើយើងធ្វើដំណើរពីទីក្រុងបាងកក រយៈពេល ៩០ នាទីទៅប៉ាតាយ៉ា យើងនឹងបាន ឃើញសួនកំសាន្តមួយដែលមានឈ្មោះថា Wang Saen Suk Hell Garden ដែលជាសួនកំសាន្តមួយដ៏ចំលែក ដែលមានទាក់ទងទៅនឹង ព្រះពុទ្ធសាសនាផងដែរ។ បើយើងមើលតាមរូបភាពខាងក្រោម យើងនឹងបានឃើញរូបភាពជាច្រើន ដែលបានបញ្ជាក់ពី សកម្មភាពនៅឋាននរក ហើយមានអក្សរសសេរថា "បរិច្ចាកប្រាក់កាសបន្តិចបន្តួចជារៀងរាល់ថ្ងៃ អ្នកនឹងមានក្តីសុខ"។
តើប្រិយមិត្តយល់យ៉ាងណាដែរចំពោះសួននេះ ?
ដោយ ៖ អម្រិត
ខ្មែរឡូត
តើអាពាហ៏ពិពាហ៏មានតាំងពីពេលណាមក?
អាពាហ៏ពិពាហ៏ មានតាំងពីយូរលង់ណាស់មកហើយ ការបានគ្នាជាប្តីប្រពន្ធចែកចេញជា បីដំណាក់កាល៖
- ដំណាក់កាលចាប់ពង្រត់ : បុរសចាប់បង្ខំយកនារីដែលខ្លួនស្រលាញ់ ទៅកាន់ទីឆ្ងាយ ដើម្បីរួមរស់ជាប្តីប្រពន្ធ។
- ដំណាក់កាលជួញដូរ : ដើម្បីចៀសផុតពីការតាមរករឿងពីអាណាព្យាបាល បុរសទិញយកកូនក្រមុំផ្តាច់ ដើម្បីធ្វើជាប្រពន្ធតែម្តង។
- ដំណាក់កាលស្មោះស្ម័គ្រគ្នា : រូបភាពទី១ និងទី២សុទ្ធតែជាការបង្ខំឲ្យនារី ទទួលយកបុរសជាប្តី។ ដើម្បីឲ្យរួមរស់ជាមួយគ្នាមានសុភមង្គល គេត្រូវឲ្យបុរសនិង នារីស្ម័គ្រចិត្តស្រលាញ់គ្នាទៅវិញទៅមក ហើយបុរសជាអ្នកចូលទៅស្តីដណ្តឹងនារីធ្វើជាប្រពន្ធ។ ក្នុងការស្តីដណ្តឹង ជនជាតិអង់គ្លេស តែងតែជូនប្រាក់និង សត្វពាហនៈដូចជា សេះ គោ ក្របីទៅឪពុកម្តាយខាងស្រី ដើម្បីជាការតបស្នងសងគុណ។
រហូតដល់បច្ចុប្បន្នកាលនេះ សួរថាតើការបានគ្នាជាប្តីប្រពន្ធនៅមានរូបភាពដូចដំណាក់កាលទី១ និងទី២ទៀតដែរឬទេ?
Khmerload
តើចិញ្ចៀនមានតាំងពីពេលណាមក?
ក្នុងពិធីមង្គលការ គេតែងតែពាក់ចិញ្ចៀននៅម្រាមទី៤(ដៃនាង) នៃដៃខាងឆ្វេង។ ជនជាតិក្រិច ជឿជាក់ថាមានសរសៃឈាមសំខាន់ ដែលតភ្ជាប់ពី ម្រាមនេះទៅនឹងបេះដូងផ្ទាល់តែម្តង។
ការពាក់ចិញ្ចៀនក្នុងពិធីមង្គលការ ជាទម្លាប់តាំងពីយូរលង់ណាស់មកហើយ។ ជនជាតិអេហ្ស៊ីបជាអ្នកប្រើចិញ្ចៀនមុនគេក្នុងពិធីមង្គលការ ហើយអ្នកកាន់គ្រិស្តសាសនាពាក់ចិញ្ចៀននៅក្នុងឆ្នាំ ៩០០។
ចិញ្ចៀនមានរាងមូលតំណាងឲ្យ ប្តីប្រពន្ធបានគ្នាជាប់លាប់ជារៀងរហូត។ ដើមឡើយគេប្រើកងដៃ ឬកងជើងសម្រាប់បំពាក់ឲ្យនារី ដើម្បីសំគាល់ថាជាកម្មសិទ្ធរបស់បុរសជាប្តី ក្រោយមកគេប្តូរទៅជាចិញ្ចៀនវិញ ព្រោះវាមានលក្ខណៈងាយស្រួលជាង៕
Khmerload
សង្គ្រាមនិងសន្តិភាពកម្ពុជា កត្តាតំបន់ និងកត្តាសាកល (១៩៤៥-១៩៩១)
ក្រោយទទួលបានឯករាជ្យសង្គ្រាមនៅប្រទេសកម្ពុជាមិនទាន់បញ្ចប់នៅឡើយ
។សង្គ្រាមនៅតែបន្តរវាងភាគីកងទ័ពជាតិរួមជាមួយនឹងកងទ័ពបារាំង តទល់នឹង
កងទ័ពវៀតមិញ រួមជាមួយនឹងកងទ័ពខ្មែរឥស្សរៈធ្វេងនិយម
។សកម្មភាពនៃការប្រឆាំងនឹងពួកវៀតមិញ និងគូកនកាន់តែខ្លាំងឡើង
ព្រោះពួកនេះមានប្រវត្តិសាស្រ្តជូរចត់ នៅក្នុងវិបត្តិនៃការបាត់បង់ទឹកដី
។នៅដើមឆ្នាំ១៩៥៤
កងទ័ពខ្មែរឥស្សរៈនិងវៀតមិញបានវាយបកមកលើកម្លាំងសម្តេចសីហនុ
និងឈ្លានពានចូលទឹកដីកម្ពុជា ។ព្រះអង្គបានដាក់ញ្ញាត្តិថ្កោលទោសដល់សកម្មភាពនេះ
ដល់អង្គការសហប្រជាជាតិ ។ ថ្ងៃទី២៦ ខែមេសា ឆ្នាំ ១៩៥៤ សន្និសឹទហ្សឺណែវ បានចាប់ផ្តើមស្តីពីកិច្ចព្រមព្រៀងសន្តិភាពឥណ្ឌូចិន
។ដោយផ្អែកលើកិច្ចព្រមព្រៀងនេះ សកម្មភាពការប៉ះទង្គិចគ្នាដោយយោធា
ត្រូវបានបញ្ឈប់លើទឹកដីកម្ពុជាទាំងស្រុងចាប់ពីថ្ងៃ០៧ ខែសីហា ឆ្នាំ១៩៥៤
។លទ្ធផលនៃសន្និសីទ
សម្រាប់ប្រទេសកម្ពុជាទាមទារឱ្យវៀតមិញនិងបារាំងដកកងទ័ពចេញពីប្រទេសកម្ពុជាឱ្យអស់ក្នុងរយៈពេល៩០ថ្ងៃ
រីឯកងទ័ពខ្មែរឥស្សរៈត្រូវរំសាយក្នុងរយៈពេល៣០ថ្ងៃ ។
ស្ថានភាពនយោបាយប្រទេសមហាអំណាច
សហរដ្ឋអាមេរិច សហភាពសូវៀត និងចិន នៅក្នុងសន្និសីទ នា ទីក្រុងហ្សឺណែវ
ឆ្នាំ១៩៥៤មានបម្រែបម្រួលយ៉ាងខ្លាំងដោយសារការប្រេះឆានៃទំនាក់ទំនង។
សហរដ្ឋអាមេរិចក្តៅក្រហាយយ៉ាងខ្លាំងនឹង នយោបាយExport បដិវត្ត
ន៍របស់សហភាពសូវៀត
និងព្យាយាមទប់ស្កាត់ឥទ្ធិពលកុំម្មុយនីស្តនៅឥណ្ឌូចិន
។ក្រុមប្រឹក្សាសន្តិសុខអាមេរិចបានកំណត់ថា៖
“ការវាតទីណាមួយក៏ដោយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍គឺជាការគំរាមកំហែង
អាមេរិច...”
។ក្នុងអំឡុងសង្គ្រាមត្រជាក់ សហភាពសូវៀត មិនចង់ប្រឈមមុខនឹង
អាមេរិច
ដោយសារបញ្ហាកម្ពុជា ប៉ុន្តែទាមទារឱ្យកម្ពុជានៅជាអព្យាក្រឹត
។ចំណែកចិនពុំបានការពារខ្មែរឥស្សរៈទេ
ប៉ុន្តែទាមទារប្រទេសមហាអំណាចដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
និងប្រឆាំងដាច់ខាតចំពោះការប៉ុនប៉ងបែងចែកកម្ពុជាជាពីរ ។
សហរដ្ឋអាមេរិច
ទទួលស្គាល់ឯករាជ្យកម្ពុជា និងរាជរដ្ឋាភិបាល សីហនុ តែមួយគត់ និងព្រមទទួលយកសំណើរបស់សូវៀត
និងចិនដែលចង់ឱ្យខ្មែរនៅអព្យាក្រឹត ។
រីឯស្ថានភាពនយោបាយក្នុងតំបន់
ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាមមានលក្ខណៈស្មុគស្មាញ
យ៉ាងខ្លាំងព្រោះនិន្នាការនយោបាយផ្ទុយគ្នាស្រឡះ ។វៀតណាមត្រូវបែងចែកជាពីរ
ខាងជើងមាននិន្នាការកុំម្មុយនីស្ត ឯខាងត្បូងមាននិន្នាការលោកខាងលិច
។រដ្ឋការព្រៃនគរធ្វើការប្រឹងប្រែងដើម្បីឱ្យប្រទេសកម្ពុជាចូលជា សមាជិក SEATO ក្នុងទិសដៅប្រឆាំងនឹង ពួកកុំម្មុយនីស្តក្រោមការគាំពារពីសហរដ្ឋអាមេរិច
។កម្ពុជា បានបដិសេដចូលជាសមាជិក
ជាហេតុធ្វើឱ្យវៀតណាមខាងត្បូងធ្វើវិទ្ធ័ង្សនាយោធាបិទច្រកចេញចូលរវាងប្រទេសទាំងពីរ
ដោយសម្តេចនរោត្តសីហនុចង់រក្សាជំហនៅអព្យាក្រឹត ។នៅឆ្នាំ១៩៦៥ កម្ពុជា
បានធ្វើសេចក្តីប្រកាសទាមទារខេត្ត៤ នៅកម្ពុជាក្រោម
។រាជរដ្ឋាភិបាលសីហនុពង្រីកទំនាក់ទំនងជាមួយវៀតណាមខាងជើងហើយផ្តាច់ចំណងការទូតជាមួយអាមេរិច
។ទំនាក់ទំនងល្អក់កករជាមួយអាមេរិចចាប់ផ្តើមពីឆ្នាំ១៩៦៣ -១៩៦៩។ឆ្នាំ ១៩៧០
កម្លាំងវៀតណាមកុំម្មុយនីស្តកើនឡើងខ្លាំង ហើយគាំទ្រកម្លាំងខ្មែរក្រហមដែលជាកម្លាំងប្រឆាំងនឹងរដ្ឋាភិបាលសម្តេចសីហនុ
។
ដោយមានការគាំទ្រពីអា្មេរិចនៅថ្ងៃទី១៨ខែមីនា
ឆ្នាំ១៩៧០ ឧត្តមសេនីយ លន់នល់ និងព្រះអង្គម្ចាស់ស៊ីសុវត្ថិសិរិមតៈ
ធ្វើរដ្ឋប្រហារទម្លាក់សម្តេចនរោត្តមសីហនុចេញពីអំណាច
ហើយបានអនុវត្តនយោបាយជាតិនិយមប្រឆាំង ដាច់ខាតនឹងពួកកុំម្មុយនីស្តឥណ្ឌូចិន
។នយោបាយលន់ នល់មាន
ទិសដៅបង្រួបបង្រួមខ្មែរទាំងអស់ទាំងនៅកម្ពុជា វៀតណាម
និងនៅថៃ ។រដ្ឋការលន់នល់
ផ្តាច់ទំនាក់ទំនងជាមួយសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម
និងវៀតណាម បណ្តោះអាសន្នវៀតណាមខាងត្បូង
និងចាប់ផ្តើមយុទ្ធនាការប្រយុទ្ធបោសសម្អាតវៀកកុង និងវៀតណាមលើ
ទឹកដីកម្ពុជា។វៀតណាមគាំទ្រកម្លាំងខ្មែរក្រហមហើយព្រះបាទនរោត្តម
សីហនុបង្កើតរណសិរ្សសាមគ្គីជាតិកម្ពុជាមានទិសដៅនយោបាយដូចខ្មែរក្រហម
ប្រឆាំងនឹងរបបលន់
នល់
។គោលនយោបាយសំខាន់របស់វៀតណាមគឺចង់ឱ្យកម្លាំងសីហនុនិងកម្លាំង
ខ្មែរក្រហមរួមបញ្ចូលក្នុងទិសដៅតែមួយ
។ក្រោយមកសីហនុងាកទៅរកចិន (ម៉ៅ សេទុង)ដើម្បីយុទ្ធសាស្រ្តនយោបាយ ។ ប៉ុល
ពត ទទួលការឧបត្ថម្ភពីវៀតណាម វាយលន់នល់
ប៉ុន្តែពុំបានរៀបចំខ្លួនដើម្បីធ្វើជាអាយ៉ងវៀតណាមទេ ។
ក្នុងដំណើរការបញ្ចប់សង្គ្រាមក្នុងប្រទេសកម្ពុជា
វៀតណាមធ្វើសកម្មភាពយ៉ាងសកម្មក្នុងការចរចាជាមួយរបបលន់នល់
។គោលនយោបាយរបស់វៀតណាមនេះត្រូវបានបដិសេដ
ដោយសម្តេចសីហនុព្រោះវៀតណាមខាងជើងមិនមានសិទ្ធិធ្វើការចរចាសម្រេច
បញ្ហាកម្ពុជាជំនួសកម្ពុជា
ឡើយ ។មកដល់ចំណុចនេះ ភាគីកម្ពុជានិងវៀតណាម
មានទស្សនៈនយោបាយខុសគ្នាស្រឡះ ។
ចិន គាំទ្រខ្មែរក្រហម ចំណែកឯសហភាពសូវៀតគាំទ្រវៀតណាម
។ដោយសារមានការគៀបសង្កត់ពីមហាជន
អាមេរិចបានដកថយពីរដ្ឋាភិបាលលន់ នល់ ។ខែមីនា ឆ្នាំ ១៩៧៥
កងទ័ពខ្មែរក្រហមវាយផ្តាច់ព្រ័តយកទីក្រុងភ្នំពេញ
និងទទួលបានជ័យជំនះទាំងស្រុងនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ ១៩៧៥ ។
នៅពេលខ្មែរក្រហមឡើងកាន់អំណាច ចាប់ផ្តើមប៉ះទង្គិច
ដោយអាវុធជាមួយវៀតណាមពីបញ្ហាកោះ
មួយចំនួន ។មកដល់ពេលនេះ
ខ្មែរក្រហមមានជំហឯករាជ្យពីវៀតណាមនិងទទួលការឧបត្ថម្ភគាំពារពីចិន
។ប៉ុន្តែនៅពេលម៉ៅ សេទុងស្លាប់
មានការផ្លាស់ប្តូរក្បាលម៉ាស៊ីនដឹកនាំហើយជះឥទ្ធិពលយ៉ាងខ្លាំងលើ
សភាពការណ៍កម្ពុជា
។ ជាមួយគ្នានេះ ដែរគោលនយោបាយថ្មីរបស់ប៉ុល ពត ចាប់ផ្តើម
កម្ចេចសមាជិកបក្សដែលមាននិន្នាការវៀតណាម
។ក្នុងប្រទេសកម្ពុជាភាគីវៀតណាមមិនមានប្រតិកម្មចំពោះសកម្មភាពនេះទេ
។ឆ្នាំ១៩៧៧ សភាពការណ៍កម្ពុជាកាន់តែវឹកវរ ព្រោះប៉ុល ពត
បានកាប់សម្លាប់យ៉ាងខ្លាំង
នៅក្នុងជួរមហាជនហើយវិបត្តព្រំប្រទល់ កម្ពុជា និងវៀណាមបានផ្ទុះឡើង
។កងទ័ពប៉ុល
ពតដែលមានចិននៅក្រោយខ្នង ចាប់ផ្តើមវាយចូលវៀតណាម
ហើយដើម្បីឆ្លើយតបនឹងឥរិយាបថនយោបាយរបស់ខ្មែរក្រហម
វៀតណាមបានរៀបចំយុទ្ធសាស្រ្តដើម្បីផ្តួលរំលំរបបកម្ពុជាប្រជាធិបតេយ្យ
។ជំហានដំបូងវៀតណាមបានជួយដល់ក្រុមបោះបោរនៅភូមិភាគបូព៌ាដែលមាន
សោ ភឹម ជាអ្នកដឹកនាំដើម្បីប្រយុទ្ធប្រឆាំងនឹងរបបខ្មែរក្រហម ។បន្ទាប់មកចុះហត្ថលេខាជាមួយសូវៀតដើម្បីគំរាមចិន
ពេលចូលលុកលុយកម្ពុជា ។មិនតែប៉ុណ្ណោះ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ ១៩៧៨
វៀតណាមបានបង្កើតរណសិរ្សសង្គ្រោះ ជាតិកម្ពុជា
ក្នុងជួរជនភៀសខ្លួនខ្មែរទៅវៀតណាម ដែលដឹកនាំ ដោយលោក ហេង សំរិន
មានទិសដៅផ្តួលរំលំប៉ុល ពត ។ទីបញ្ចប់នៅថ្ងៃទី០៧ខែមករាឆ្នាំ១៩៧៩ កងទ័ពវៀតណាម
និងកងទ័ពរណសិរ្សសង្គ្រោះជាតិកម្ពុជា បានទទួលជ័យជំនះលើរបបប៉ុល ពត ហើយបង្កើតសាធារណរដ្ឋប្រជាមេនិតកម្ពុជា
និងរដ្ឋាភិបាលថ្មី ។
ចំពោះទំនាក់ទំនងកម្ពុជានិងថៃពីឆ្នាំ
១៩៤៥-១៩៧៩ មានលក្ខណៈស្មុគស្មាញ ខ្លាំងពីបញ្ហាទឹកដី
។បារាំងបានកាត់ខេត្តពីរគឺ៖ (១)ខេត្តបាត់ដំបង និង(២)សៀមរាបឱ្យប្រទេសសៀម
ដើម្បីឱ្យសៀមទទួលស្គាល់បារាំងជា អាណាព្យាបាលកម្ពុជា ។ដោយមានទំនាស់ជាមួយសៀម
បារាំងបានទាមទារឱ្យសៀមដកទ័ពចេញពីខេត្តទាំងពីរខាងលើ ហើយនៅឆ្នាំ១៩០៤
បានចុះហត្ថលេខាលើកតិកាសញ្ញាប្រគល់មកឱ្យកម្ពុជាវិញ ។ឆ្នាំ ១៩៤០
បារាំងចុះអន់ថយ ។ឆ្លៀតឱកាសនេះ ថៃចុះហត្ថលេខាសម្ព័ន្ធភាពជាមួយជប៉ុន
ហើយទាមទារយកខេត្តទាំងពីរមកវិញ ។ឆ្នាំ ១៩៤១
កងទ័ពសៀមចូលស្រុកខ្មែរវាយបារាំង ។ដោយមានការគៀបសង្កត់ពីអាល្លឺម៉ង់ និងជប៉ុន
បារាំងចុះហត្ថលេខាឱ្យខេត្ត៤របស់កម្ពុជាទៅថៃ ហើយរដ្ឋការក្រុងបាងកកបានបង្កើនយុទ្ធសាស្រ្តប្រឆាំងអាណានិគមនិយមបារាំង
ដូចជានៅក្នុងទឹកដីកម្ពុជា ថៃបានបង្កើតចលនាប្រឆាំងបារាំងគឺ
រណសិរ្សខ្មែរឥស្សរៈ ។ថៃបានអនុញ្ញាតឱ្យខ្មែរកុំម្មុយនីស្តក៏ដូចជាពួកស្តាំនិយមអាចទិញអាវុធ
ឆ្លងកាត់ទឹកដីថៃបាន ។មួយវិញទៀតថៃ
បានរំលោភទឹកដីកម្ពុជានិងទន្រ្ទានយកប្រាសាទព្រះវិហារ ។ទំនាស់កម្ពុជា និងថៃ
រាលដាលកាន់តែខ្លាំងឡើង ហើយនៅឆ្នាំ១៩៥៦ថៃបានបិទព្រំដែន ។ឆ្នាំ ១៩៦១ សម្តេច
សីហនុបានផ្តាច់ការទូតជាមួយថៃ
។ថៃងាកគាំទ្រដល់ពួកខ្មែរសេរីប្រឆាំងសីហនុវិញ។ដើម្បីបញ្ចប់ជំលោះជុំវិញបញ្ហាប្រាសាទព្រះវិហារ
សម្តេចសីហនុបានដាក់បណ្តឹងជូនអង្គការសហប្រជាជាតិ ដើម្បីដំណើរការកាត់ក្តីពីបញ្ហានេះ
។ តុលាការក្រុងឡាអេ សម្រេចក្តីឱ្យកម្ពុជាឈ្នះក្តី ។
ស្ថានភាពទំនាក់ទំនងកម្ពុជានិងថៃមានលក្ខណៈធូរស្រាលវិញបន្ទាប់ពីរដ្ឋប្រហារថៃ
ហើយថៃជួយដល់រដ្ឋាភិបាលលន់ នល់ ប្រឆាំងនឹងកុំម្មុយនីស្ត ឥណ្ឌូចិន
។ប៉ុន្តែបន្ទាប់ពីការដូលរំលំរបបលន់ នល់ ថៃងាកមកគាំទ្រខ្មែរក្រហមវិញ
ដើម្បីទប់ទល់ នឹងចលនាកុំម្មុយនីស្តវៀតណាម ។ប្រទេសថៃបានផ្តល់ជម្រក
ជួយបណ្តុះបណ្តាលនិងផ្គត់ផ្គង់ដល់កងទ័ពខ្មែរក្រហមប្រឆាំងរដ្ឋាភិបាលថ្មី
និងវៀតណាម។ថៃបើកច្រកឱ្យចិនដឹកអាវុធឱ្យកងទ័ពខ្មែរក្រហម ។
ឥរិយាបថនយោបាយចិន
ក្នុងវិបត្តកម្ពុជាឆ្នាំ១៩៥៤
-១៩៧៩ មានទិសដៅយកអាស៊ីអាគ្នេយ៍
ឱ្យស្ថិតក្រោមឥទ្ធិពលនយោបាយរបស់ខ្លួន
។ចិនចាប់ផ្តើមធ្វើការគាំទ្រចលនាតស៊ូកុំម្មុយនីស្តឥណ្ឌូចិនយ៉ាង
ខ្លាំង
។ចំពោះប្រទេសកម្ពុជាចិនគាំទ្ររដ្ឋាភិបាលសីហនុ ។ ចិន
ជានិច្ចកាលតែងតែគាំទ្រដល់ព្រះរាជាណាចក្រកម្ពុជានៅលើឆាកអន្តរជាតិ
ហើយសម្តែងឥរិយាបថរបស់ខ្លួនក្នុងតួនាទីការពារកម្ពុជាពីការគំរាម
កំហែងពីវៀតណាមខាងត្បូង
និងថៃ ។នៅក្នុងសម័យសង្គមរាស្រ្តនិយម១៩៦៥ ទំនាក់ទំនងចិននិងកម្ពុជា
បានល្អក់កករ
នៅពេលអាមេរិចវាយលុកវៀតណាម ។រដ្ឋាភិបាលភ្នំពេញដកថយមួយចំនួនពីសង្គមនិយ
មហើយចិនបានងាកមកគាំទ្រមេដឹកនាំកុំម្មុយនីស្តកម្ពុជាប៉ុល ពត
ប្រឆាំងរដ្ឋាភិបាលកម្ពុជា ។ចុងក្រោយ ទំនាក់ទំនងរវាងកម្ពុជា
និងចិនត្រូវបញ្ចប់ហើយចិនបាត់បង់ជំហរបស់ខ្លួនក្នុងកម្ពុជា ។ឆ្នាំ១៩៧០
របបលន់
នល់ចូលកាន់កាប់ប្រទេសកម្ពុជា
ចិនចង់ឱ្យរដ្ឋាភិបាលថ្មីនេះរក្សាមាគ៌ានយោបាយពីមុនដោយអនុញ្ញាតឱ្យចិន
ឧបត្ថម្ភសពា្ធវុធឆ្លងកាត់ទឹកដីកម្ពុជាដើម្បីគាំពារដល់សង្គ្រាម
ក្នុងវៀតណាម
។ពេលរបបលន់ នល់ បដិសេដចិនងាកមកគាំទ្រសីហនុវិញ
និងមាននិន្នាការប្រឆាំងអាមេរិច
។ចិនគាំទ្រប៉ុល ពត ប្រឆាំងនឹងគោលនយោបាយហាណូយ ដែលមានសូវៀតនៅពីក្រោយខ្នង
។នៅឆ្នាំ១៩៧៥
ពេលកងទ័ពខ្មែរក្រហម ទទួលជ័យជំនះលើរបបលន់ នល់
ចិនអបអរសាទរ និងជួយឧបត្ថម្ភសពា្ធវុធ ផ្តល់ជំនួយឥតសំណង ជាច្រើន
។ចិនបានបញ្ឆេះ ភ្លើងទំនាស់រវាងកម្ពុជា និងវៀតណាម ហើយនៅឆ្នាំ១៩៧៨
ចិនបានបញ្ជួនអ្នកឯកទេសរហូតដល់២០ពាន់នាក់ដើម្បីរៀបចំប្រយុទ្ធជាមួយវៀតណាម
។ខណៈពេលដែលចិនគាំទ្រខ្មែរក្រហម សូវៀតគាំទ្រវៀតណាម ហើយ នៅពេលចុងក្រោយ
មេដឹកនាំចិនបានមើលឃើញពីបរាជ័យរបស់ខ្មែរក្រហម
បានធ្វើការទំនាក់ទំនងជាមួយថៃពីការសាងសង់មូលដ្ឋានតាមព្រំដែន ។នៅពេលរបបខ្មែរក្រហមដូលរំលំ
ចិនបានវាយលុកវៀតណាមនៅខែកុម្ភះ ឆ្នាំ១៩៧៩
ដើម្បីជួយសម្ព័ន្ធមិត្តខ្មែរក្រហម និងដាក់មេរៀនឱ្យវៀតណាម ។
ចំណែក
នយោបាយអាមេរិចក៏បានប្រឹងប្រែងផ្សព្វផ្សាយឥទ្ធិពលរបស់ខ្លួនលើ
ឥណ្ឌូចិនផងដែរ។សហរដ្ឋអាមេរិចប្រឹងប្រែងធ្វើយ៉ាងណាកុំឱ្យកម្ពុជា
ក្លាយជាតំបន់ប្រឆាំងអាមេរិច
។អាមេរិចបង្ខំកម្ពុជាឱ្យចូលជាសមាជិកSEATO ដើម្បី
បម្រើប្រយោជន៍
សឹកសង្គ្រាមប្រឆាំងវៀតកុង
។សម្តេចសីហនុបដិសេដសំណើអាមេរិចហើយនៅតែប្រកាន់យកជំហអព្យាក្រឹត
។ឥរិយាបថនយោបាយរបស់សម្តេចសីហនុឆ្លើយតបនឹងសូវៀតនិងចិន
។សូវៀតគាំទ្រនយោបាយក្រៅប្រទេសកម្ពុជានិងប្រឹងប្រែងឱ្យកម្ពុជានិង
វៀតណាមខាងជើងខិតជិតគ្នា
។សហរដ្ឋអាមេរិចប្រឆាំងនឹងនយោបាយអព្យាក្រឹតរបស់សីហនុហើយនៅឆ្នាំ១៩៦៣
រដ្ឋាភិបាលភ្នំពេញបដិសេដជំនួយពីអាមេរិច
។ចំណែកសូវៀតពង្រីកការផ្តល់អាវុធមកកម្ពុជា ។ឆ្នាំ១៩៦៤
ទំនាក់ទំនងកម្ពុជានិងសូវៀតពង្រីកកាន់តែខ្លាំងឡើងហើយទន្ទឹមនឹងនេះ
សកម្មភាពពួកស្តាំនិយមប្រឆាំងនឹងសីហនុក៏កាន់តែខ្លាំងឡើងផងដែរ
ដើម្បី។សីហនុសុំឱ្យចិននិងសូវៀតជួយអន្តរាគមន៍ដើម្បីដកកងទ័ព
វៀតណាមខាងជើងនិងទ័ពយៀកកុងចេញពីប្រទេសកម្ពុជា
ដើម្បីបញ្ឈប់ការទម្លាក់គ្រាប់បែកពីសហរដ្ឋអាមេរិច
និងជាពិសេសដើម្បីងាយស្រួលបង្រ្កាបពួកខ្មែរក្រហមដែលលាក់ខ្លួន
។នយោបាយសំខាន់របស់អាមេរិចនៅអាស៊ីអាគ្នេយ៍បានកំណត់យកអាស៊ាន
ជាតំបន់អាទិភាពក្នុងទិសដៅប្រឆាំងចលនាកុំម្មុយនីស្តដោយបានឧបត្ថម្ភ
សពា្ធវុធដល់ប្រទេសអាស៊ានទាំងនោះ
យ៉ាងច្រើនសន្ធឹកសន្ធាប់
។សហរដ្ឋអាមេរិចមិនចង់បាត់បង់តួនាទីនៅអាស៊ីអាគ្នេយ៍ទេ
ហើយជុំវិញបញ្ហាកម្ពុជាអាមេរិចទាមទារបណ្តាប្រទេសអាស៊ានឱ្យតាមខ្លួន
។សភាពការណ៍នយោបាយអាមេរិច
មានការបត់បែននិងប្រែប្រួលច្រើន
។អាមេរិចបានដកខ្លួនពីការប្រឈមមុខនឹងរដ្ឋកម្ពុជាក្រោយពេលដែលវៀតណាម
បានដកទ័ពចេញពីកម្ពុជា
ហើយសម្របសម្រួលទំនាក់ទំនង
និងកិច្ចសហប្រតិបត្តការរវាងសហភាពសូវៀត-ចិន
និងសូវៀត-អាមេរិច។អាមេរិចជាអ្នកផ្តួចផ្តើមដ៏សំខាន់មួយ
ស្តីពីការបង្កើតគម្រោងកិច្ចព្រមព្រៀងបញ្ឈប់ជំនួយ
សញ្ធាវុធដល់ខ្មែរត្រីភាគី
។
ចំពោះនយោបាយសហភាពសូវៀត
ទាក់ទងនឹង
សង្គ្រាម កម្ពុជា
សូវៀតមិនមានប្រតិកម្មអ្វីចំពោះរដ្ឋប្រហាររបស់លន់នល់ ទេ
។សូវៀតថ្កោលទោសសហរដ្ឋអាមេរិចនិងរដ្ឋការព្រៃនគរពីការចូលលុកលុយ
ប្រទេសកម្ពុជា
។សូវៀតមិនចង់លូកដៃចូលបញ្ហាកម្ពុជា។
សូវៀតនិងវៀតណាមគាំទ្រការប្រឆាំងរដ្ឋាភិបាលកម្ពុជា ។នៅពេលកងទ័ពប៉ុល
ពត
ទទួលជ័យជំនះ
ចិនមានតួនាទីសំខាន់ក្នុងការឧបត្ថម្ភគាំពារខ្មែរក្រហម
ហើយស្ថានភាពនេះមិនឆ្លើយតបតាមគម្រោងរបស់សហភាពសូវៀត និងវៀតណាម
។ឆ្នាំ១៩៧៥
សីហនុបានខិតជិតសូវៀតមួយជំហាន ប៉ុន្តែមេដឹកនាំប៉ុល ពត
បដិសេធជំនួយទាំងស្រុងពីសូវៀត
។សូវៀតគំរាមកំហែងចិនដើម្បីឱ្យវៀតណាមវាយផ្តួលរំលំរបបប៉ុលពត
ហើយក្រោយពីរបបប៉ុល ពត ដួលរំលំ រដ្ឋាភិបាលថ្មី
ទទួលជំនួយពីសហភាពសូវៀតក្នុងទិសដៅកសាងលទ្ធិសង្គមនិងប្រឆាំង
ចក្រព័ត្រនិយមសាកលលោក
។ជំនួបលោកហេង សំរិននៅក្រឹមឡាំង ១៩៨៧ កូនបាឆូវ បានគួសបញ្ជក់ថា៖ “សហភាពសូវៀតគាំទ្រ
ដល់កម្មវិធីនយោបាយរបស់រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជាស្តីអំពីនយោបាយបង្រួបបង្រួមជាតិ
ដែលជាការឆ្លើយតបដ៏សមហេតុផលដល់ប្រជាពលរដ្ឋកម្ពុជាដ៏អភ័ព្វ...”។
ចំពោះឥរិយាបថនយោបាយប្រទេសអាស៊ាន
ជុំវិញបញ្ហាកម្ពុជា
ប្រទេសសឹង្ហបូរីប្រឆាំងដាច់ខាតនឹងពួកកុំម្មុយនីស្ត
ដើម្បីរារាំងដល់ការលូកដៃពីពួកមូលធននិយម
។ព្រឹត្តការណ៍ឥណ្ឌូចិនបង្កឱ្យមានការអាប់អ៊ួរនៅក្នុងអាស៊ីអាគ្នេយ៍
និងជាការគំរាមកំហែងដល់សន្តិភាពពិភពលោកទាំងមូល
។សឹង្ហបូរីទាមទារឱ្យមានការដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងសាធារណរដ្ឋ
ប្រជាមានិតកម្ពុជានិងសាធារណរដ្ឋសង្គមនិយមវៀតណាម
ហើយគាំទ្រដល់ការបង្កើតកម្លាំងឯកភាពប្រឆាំងនិងរដ្ឋាភិបាលកម្ពុជា
។ទិសដៅនយោបាយសឹង្ហបូរីគឺប្រកាន់យកតុល្យភាពកម្លាំងកំពូលមហាអំណាច
ក្នុងតំបន់
។សកម្មភាពនិងឥរិយាបថនយោបាយសឹង្ហបូរីបានផ្លាស់ប្តូរក្រោយពេលវៀតណាម
បានដកទ័ពចេញពីប្រទេសកម្ពុជានិងក្លាយជាដៃគូពាណិជ្ជកម្មសំខាន់
សម្រាប់កម្ពុជាថែមទៀត
។ចំណែកឯនយោបាយការទូតម៉ាឡេស៊ីក្នុងដំណោះស្រាយបញ្ហាកម្ពុជា
គឺប្រកាន់យកជំហកណ្តាលនិងទាមទារឱ្យមានដំណោះស្រាយដោយសន្តិវិធី
ពហុវិជ្ជាមាន
។រដ្ឋមន្រ្តីការបរទេសម៉ាឡេស៊ីធ្លាប់ដើរតួជាតំណាងអាស៊ាន
ចរចាជាមួយនឹងវៀតណាមនៅហាណូយ
។ម៉ាឡេស៊ីជាស្ថានិកនយោបាយអព្យាក្រឹតក្នុងតំបន់
ហើយខិតខំទប់ស្កាត់ការកកូរកកាយបញ្ហាកម្ពុជា
ដែលអាចរាលដាលទៅជាបញ្ហាតំបន់
។ម៉ាឡេស៊ី
ជាប្រទេសទី១ដែលបានចាប់ផ្តើមមានទំនាក់ទំនងជាមួយប្រទេសឥណ្ឌូចិន
។ក្រោយឆ្នាំ១៩៧៩ ម៉ាឡេស៊ីនៅតែប្រកាន់ជំហនយោបាយកិច្ច
សហប្រតិបត្តការក្នុងតំបន់និងដោះស្រាយទំនាស់ដោយសន្តិវិធី
។ចំពោះឥរិយាបថនយោបាយរបស់ប្រទេសឥណ្ឌូនេស៊ី
ជុំវិញបញ្ហាកម្ពុជាមានលក្ខណៈដូចម៉ាឡេស៊ីដែរ ។ទំនាក់ទំនងឥណ្ឌូនេស៊ី
វៀតណាមបានក្លាយជាស្ពានទំនាក់ទំនងរាល់គូភាគីទំនាស់កម្ពុជា
ដើម្បីដោះស្រាយបញ្ហាសន្តិភាពនៅកម្ពុជា
ក៏ដូចនៅអាស៊ីអាគ្នេយ៍ទាំងមូល ។ទីក្រុងហ្សាកាតា
បានក្លាយជាទីតាំងជំនួបភាគីទំនាស់កម្ពុជា
ហើយជំនួបគណៈប្រតិភូឥណ្ឌូនេស៊ី និងវៀតណាមជាច្រើនលើក ដើម្បីពិភាក្សា
អំពីដំណោះស្រាយកម្ពុជា ។ដូច្នេះ ជំហនយោបាយបណ្តាប្រទេស
អាស៊ានជុំវិញដំណោះស្រាយកម្ពុជាអាចបែងចែកជាពីរក្រុម ៖ (១)ប្រទេសថៃ
សឹង្ហបូរី
ហ្វីលីពីន មានជំហតឹងរឹង
ជាមួយនឹងវត្តមានកងទ័ពវៀតណាមក្នុងប្រទេសកម្ពុជាហើយ
មធ្យោបាយដោះស្រាយដោយការដាក់ទណ្ឌកម្មសេដ្ឋកិច្ច
និងដោយកម្លាំងយោធា ។(២) ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី ប្រកាន់នយោបាយឯករាជ្យ
និងអត្តនោម័ត នៅក្នុងដំណោះស្រាយបញ្ហាកម្ពុជា។
ជារួមកត្តាតំបន់
និង
កត្តាសាកលលោកជះឥទ្ធិពល
យ៉ាងខ្លាំងមកលើបញ្ហាសង្រ្គាមនិងសន្តិភាពនៅកម្ពុជា
។ខ្យល់ជំនោរ នៃមនោគមវិជ្ជា មហាអំណាច ទាំងពីរបានបក់បោកលើដែនដីឥណ្ឌូចិន។
ជនជាតិខ្មែរបានប្រែក្លាយពីការតស៊ូប្រយុទ្ធដើម្បីឯករាជ្យ
បូរណភាពទឹកដី
មកជាការប្រយុទ្ធដើម្បីឧត្តមគតិក្រោមឥទ្ធិពលមនោគមន៍វិជ្ជាសេរី
និងកុំម្មុយនីស្ត និងដើម្បីអំណាច ផ្ទាល់ខ្លួន
។ដំណើរប្រវត្តិសាស្រ្តកម្ពុជាដ៏អភ័ព្វ ក្នុងដំណាក់កាលនេះ បានឆ្លងកាត់រសជាតិជូរចត់ឈឺចាប់ ពន់ពេកក្រៃ
ទាំងជាមួយប្រទេសជិតខាង
និងប្រទេសមហាអំណាច ។ខ្មែរជាអ្នកខាតបង់ជាច្រើនក្នុងឆាកនយោបាយ
។ពន្លឺសន្តិភាពខ្មែរទទួលបានតិចតូច
ឯភ្នក់ភ្លើងសង្គ្រាមអូសបន្លាយរាំរ៉ៃ
ជាច្រើនទសវត្យ
។ជក់នយោបាយបត់បែនខ្លាំងគួសវាសលើក្រាំងប្រវត្តិសាស្រ្តនេះ
ឱ្យអនុជនជំនាន់ក្រោយ វង្វេងវង្វាន់និងឈឺក្បាល ទាំងកត្តាផ្ទៃក្នុងប្រទេស
កត្តាតំបន់ និងកត្តាសាកល ។នៅឥណ្ឌូចិនប្រទេសកម្ពុជាជាថ្នាលសាបព្រោះ
ឥទ្ធិពលនយោបាយស្តាំនិយម និងធ្វេងនិយម ដែលនយោបាយទាំងពីរនេះ
មានទស្សនៈខុសគ្នា ហើយជានិច្ចកាលតែងតែបង្កទំនាស់ នឹងគ្នា
។មហាអំណាចតែងតែដណ្តើមឧត្តមភាពរៀងៗខ្លួនលើឆាកអន្តរជាតិហើយ
ប្រឹងប្រែងឱ្យប្រទេសទាំងឡាយទទួលឥទ្ធិពលខ្លួន។តាមប្រវត្តិសាស្រ្ត
ប្រទេសកម្ពុជាជាចំណុចប្រសព្វ នៃកម្លាំងទាំងពីរនេះ
ដែលកកើតលើទឹកដីខ្លួនហើយបង្កទំនាស់សង្គ្រាមបង្ហូរឈាម
មិនចេះចប់មិនចេះហើយ
រវាងជនជាតិខ្មែរគ្នាឯងនិងបរទេសឈ្លានពាន
។ពួកមហាអំណាចបានឱ្យអាវុធខ្មែរ
ហើយដឹកដៃខ្មែរឱ្យចូលក្នុងទីលានប្រយុទ្ធហើយពេលខ្លះគេរត់ចោល
ទុកឱ្យខ្មែរប្រយុទ្ធទៅតាមយថាកម្ម
តួយ៉ាងដូចសហរដ្ឋអាមេរិច បោះបង់ចោលលន់នល់
-ចិនថយមួយជំហានពីខ្មែរក្រហម
ជាដើម
។តើនរណាស្រឡាញ់ខ្មែរហើយលះបង់អ្វីៗដើម្បីផលប្រយោជន៍ខ្មែរពិតប្រាកដ នោះ ?
ដូច្នេះ
ឆ្លងកាត់តាមរយៈប្រវត្តិសាស្រ្តនេះ ពិតជាផ្តល់មេរៀននិងបទពិសោធល្អៗ
ឱ្យកូនខ្មែរជំនាន់ក្រោយយល់កាន់តែច្បាស់ពីប្រវត្តិសាស្រ្តជាតិ
ចំណុចខ្សោយផ្នែកនយោបាយ និងកំហុសឆ្គង នយោបាយ ហើយខិតខំសិក្សារៀនសូត្រ
និងយកអស់កម្លាំងកាយចិត្ត ស្មារតី
ដើម្បីទប់ស្កាត់កុំឱ្យដានប្រវត្តិសាស្រ្តអវិជ្ជមាន កើតឡើងដដែលៗ ពិសេសទៅទៀត ឱ្យខ្មែរចេះប្រើប្រាស់
ប្រវត្តិសាស្រ្តឱ្យបានជាគុណប្រយោជន៍ក្នុងការកសាងប្រទេសជាតិ
ដោយមិនទុកជាឈ្នាន់ដើម្បីសងសឹកគ្នានិងបង្កសង្គ្រាម ៕
សង្ខេបដោយៈ
ចៅ ឧស្សាហ៍ គ្រូឧទ្ទេស
ឯកសារយោងៈ សង្គ្រាមនិងសន្តិភាពកម្ពុជា កត្តាតំបន់ និងកត្តាសាកល (១៩៤៥-១៩៩១)របស់លោក ឌៀប
សុផល-ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (ឌី ខាំបូលី)
បញ្ហាភាពក្រីក្រ
សេចក្តីផ្តើម
ក្នុងស្ថានភាពប្រទេសកម្ពុជាបច្ចុប្បន្នតើមាន ប្រជាពលរដ្ឋប៉ុន្មាននាក់ដែលជានិច្ចកាល តែងតែត្អូញត្អែរពីបញ្ហាជីវភាពរស់នៅនោះ? តើមកពីទស្សនៈកម្មផលមែនទេដែលធ្វើឲ្យជីវិតគាត់ក្រីក្រលំបាកនោះ?ហេតុអ្វីបានជាប្រជាជនខ្មែរមួយចំនួនធំមានជីវភាពក្រីក្រលំបាក ?ហេតុអ្វីបានជាមានអ្នកមានទ្រព្យសម្បត្តិស្តុកស្តមចំណែកអ្នកខ្លះទៀត ក្រីក្រ ?ហេតុអ្វីបានប្រជាជនក្រីក្រខ្មែរមួយចំនួនចំណាកស្រុកទៅប្រទេសជិតខាងដើម្បីរកការងារធ្វើ ? តើដំណើរជីវិតអ្នកក្រជួបប្រទះបញ្ហាអ្វីខ្លះ ?តើអ្នកក្រមានឥរិយាបថអាកប្បកិរិយា និងប្រព័ន្ធគំនិតដូចម្តេចខ្លះ?តើអ្នកមាននិងអ្នកក្រមានលក្ខណៈខុសប្លែកគ្នាដូចម្តេចខ្លះ ?តើអ្វីជាអ្នកកំណត់ភាពខុសប្លែកគ្នានេះ ?តើគេប្រើអ្វីវាស់ដើម្បីកំណត់កម្រិតនៃភាពក្រីក្រ ?ហេតុអ្វីបានជាអ្នកខ្លះអាចរំដោះខ្លួនចេញពីភាពក្រីក្របានចំណែកអ្នកខ្លះទៀតមិនអាច ?តើភាពក្រីក្រមានរចនាសម្ព័ន្ធដូចម្តេចខ្លះនៅក្នុងសង្គម ?តើគេអាចធ្វើអ្វីខ្លះដើម្បីកាត់បន្ថយឬលុបបំបាត់ភាពក្រីក្រ ?តើនរណាខ្លះទទួលខុសត្រូវលើការងារនេះ ?គេប្រើប្រាស់មធ្យោបាយនិងវិធីសាស្រ្តអ្វីខ្លះដើម្បីដោះស្រាយបញ្ហានេះ ?.....
ដំណាក់កាលទី១នៃការសិក្សាស្រាវជ្រាវនេះគឺចង់សាកល្បងឆ្លើយទៅនឹង សំណួរ ទាំងអស់នេះដោយផ្អែកលើការវិភាគសង្គមសាស្រ្តនិងចិត្តសាស្រ្ត ។ប៉ុន្តែការពិតវាជារឿងមួយមិនងាយស្រួលឡើយព្រោះសំណួរគ្មានទីបញ្ចប់ទេ។សូម្បីតែសំណួរតែមួយក៏អាចមានចម្លើយច្រើននិងខុសប្លែកគ្នាហើយក៏ជាហេតុនាំឲ្យកើតសំណួរផ្សេងៗទៀតជាច្រើនផងដែរជាលទ្ធផលវាពិបាកក្នុងការកំណត់ខ្លឹមសារចម្លើយមួយជាក់លាក់។ឧទាហរណ៏ចំពោះសំណួរហេតុអ្វីបានជាអ្នកមានជីវភាពក្រីក្រលំបាក?មានអ្នកខ្លះឆ្លើយថាមកពីខ្ញុំមិនមានប្រាក់ចំណូលគ្រប់គ្រាន់-ចម្លើយនេះនាំឲ្យកើតចម្ងល់មួយទៀត ហេតុអ្វី បានជា អ្នកមិនមានប្រាក់ចំណូលគ្រប់គ្រាន់ ? ...មកពីមិនមានការងារធ្វើ-ហេតុអ្វីមិនមានការងារធ្វើ ?...មកពី គ្មានចំណេះដឹងជ្រៅជ្រះ- ហេតុអ្វីបានជាមិនមានចំណេះដឹងជ្រៅជ្រះ?....មកពីគ្រួសារ ក្រីក្រ ប្រើអំពើហឹង្សាក្នុងគ្រួសារ..។ល។ដូច្នេះគ្រាន់តែសំណួរដែលសួររកមូលហេតុនៃក្រីក្រមួយមានវដ្តទំនាក់ទំនងដ៏ច្រើន។តាមរយៈនៃការបកស្រាយខាងលើយើងឃើញថាសំណួរមានច្រើនរាប់មិនអស់។ហេតុជាច្រើននាំឲ្យកើតផលនៃភាពក្រីក្រ។បើអញ្ចឹង!តើអ្វីជាឬសកែវនៃភាពក្រីក្រ? ភាពក្រីក្រប្រៀបដូចជាជម្ងឺមួយផងដែរបើគេមិនបានធ្វើរោគវិនិច្ឆ័យមិនបានដឹងពីដំណើរវិវត្តនៃជម្ងឺប្រភេទជម្ងឺប្រភពជម្ងឺមេរោគបង្កបញ្ហានិងស្ថានភាពអ្នកជម្ងឺច្បាស់លាស់គេពិតជាពិបាករកថ្នាំដាក់ឲ្យជល់នឹងជម្ងឺណាស់ហើយការព្យាបាលនោះសោតវាគ្រាន់តែជាការធ្វើតេសសាកល្បងលើអ្នកជម្ងឺជាការចំណាយថវិកានិងពេលវេលាឥតប្រយោជន៏-គ្រាន់តែអាចសម្រាលស្ថានភាពជម្ងឺឲ្យធូរស្រាលបន្តិចបន្តួច....ព្យាបាលបានតែជម្ងឺឱកាសនិយមមួយចំនួនឬគា្រន់តែជាការសន្សំលុយទុកឲ្យពេទ្យដែលគ្មានជំនាញច្បាស់លាស់ប៉ុណ្ណោះឯជម្ងឺពិតប្រាកដមិនជាសះស្បើយឡើយ។ក្នុងន័យនេះ មានតែអ្នកសង្គមវិទ្យាទេដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកបកស្រាយបញ្ហាសង្គមនិងរិះរកថ្នាំ
ដើម្បីព្យាបាលជម្ងឺទាំងអស់នោះដោយប្រើវិធីសាស្រ្តផ្សេងៗដូចជា៖វិធី
សាស្រ្តសិក្សាករណីអង្កេត ស្ទង់មតិ ជំរឿនវិភាគអត្ថន័យវិភាគប្រវត្តិវិភាគស្ថិតិ...ដែលមានលក្ខណៈវិទ្យាសាស្រ្ត។
“ ភាពក្រីក្រមិនមែនជាចំណាប់ខ្មាំងនៃការរកប្រាក់ចំណេញឡើយ។ ”ទិដ្ឋភាពទូទៅនៃជីវិតអ្នកក្រ
តើប្រជាជនដែលមានក្រីក្រលំបាកជួបប្រទះបញ្ហាជីវិតអ្វីខ្លះ?ដើម្បី
អោយមានលក្ខណៈប្រាកដនិយមសាកល្បងស្វែងយល់ពីខ្លួនអ្នកផ្ទាល់បើអ្នក
កំពុងស្ថិតក្នុងទីតាំងនិងស្ថានភាពនេះ
តើមានបញ្ហាអ្វីខ្លះកើតឡើងចំពោះជីវិតអ្នក? បន្ទាប់
មកអ្នកនឹងយល់កាន់តែច្បាស់ពីអត្ថន័យខ្លឹមសារនៃភាពក្រីក្រ នេះ។
បើអ្នកមិនមានលុយឬទ្រព្យសម្បត្តិផេ្សងៗពេលអ្នកឃ្លាន
តើអ្នកអាចទិញអាហារហូបបានទេ?តើអ្នកជឿជាក់ទេថាមានគេឲ្យអ្នកដោយឥតគិតថ្លៃនោះ? បើអ្នកស្រេកទឹកតើអ្នកអាចទទួលបានទឹក
ដែលមានសុវត្ថិភាពផឹកទេ? បើអ្នកមានជម្ងឺតើអ្នកព្យាបាលវាដោយរបៀបណា? បើសង្រ្គោះបន្ទាន់
តម្រូវការលុយបន្ទាន់ជាងនោះ។បើអ្នកចង់រៀនសូត្រតើវាអាចទៅរួចទេបើក្រពះអ្នកគ្មានអាហារនោះ?បើអ្នកចង់សម្រាកនិងស្នាក់នៅប្រកបដោយផាសុខភាពតើអ្នកមានជម្រកសមរម្យឬទេ? បើ
អ្នកចង់បានសម្រស់ស្រស់ស្អាតនិងមានភាពស៊ីវិល័យតើអ្នកមានលទ្ធភាព
ទិញសំលៀកបំពាក់និងគ្រឿងសម្អិតសម្អាងកាយល្អៗបានទេ? បើអ្នកចង់អូសទាញនរណាម្នាក់តើសម្តីអ្នកមានឥទ្ធិពលលើគេដែរឬទេ? បើអ្នកក្រីក្របែបនេះតើក្នុងឆាកសង្គមសម្ភារនិយមគេឲ្យតម្លៃអ្នកទេ? បើអ្នកចង់ដើរកំសាន្តតើវាអាចទៅរួចទេបើអ្នកមិនមានមធ្យោបាយធ្វើដំណើរនិងថវិកានោះ? បើអ្នកស្រមៃចង់បានអ្វីមួយតើវាអាចសម្រេចបានដោយងាយទេ?...ចុះបើអ្វីៗដូចការរៀបរាប់ខាងលើមិនមានដូច្នោះតើជីវិតអ្នកទៅជាយ៉ាងទៅ? តើអ្នកអស់សង្ឃឹមនឹងជីវិតរស់នៅដែរឬទេ? ចុះបើអ្នកមានចំណង៥ប្រការចងជាប់អាត្មាទៀតតើអ្នកត្រូវផ្គត់ផ្គង់ទំនុកបម្រុងពួកគេនិងដោះស្រាយដោយរបៀបណា? តើវាកាន់តែលំបាកធ្ងន់ធ្ងរយ៉ាងណាទៅបើមានរឿងរ៉ាវជាច្រើនផ្សេងៗទៀតបានបាញ់ឆ្ពោះមករកអ្នកគ្រប់ច្រកល្ហកហើយដាក់បន្ទុកឲ្យអ្នកដោះស្រាយនោះ?ដូច្នេះជាក់ស្តែងតាមផ្លូវអាណាចក្រពេលដែលអ្នកគ្មានលុយបញ្ហាច្រើនណាស់បានកើតឡើងហើយយកដៃត្របាច់កនិងដាក់អំរែកលើស្មាអ្នក។...ឆ្លុះ
បញ្ចាំងត្រឡប់មកវិញបើស្ថានភាពរបស់អ្នកមិនអាចបំពេញតម្រូវការ
របស់អ្នកឬជួបប្រទះបញ្ហាលំបាកដូចខាងលើហើយបញ្ហាខ្លះពិបាករក
ផ្លូវដោះស្រាយបានជាហេតុធ្វើឲ្យអ្នកពិបាកចិត្តធុញថប់អារម្មណ៏
ដេកមិនលក់ខ្វល់ខ្វាយព្រួយបារម្ភច្រើនឬភ័យខ្លាចចំពោះអនាគតអស់ សង្ឃឹម
នឿយណាយនឹងជីវិតបើនៅសុខៗអ្នកមានភព្វព្រេងសំណាងទេវតាដាក់ទានឬ
រើសបានលុយដ៏ច្រើន-ត្រូវឆ្នោតរង្វាន់ធំ-ជីកបានកំណប់...ចូរសាកល្បងគិតមើលបញ្ហាលំបាកៗភាគច្រើនដែលអ្នកកំពុងប្រឈមមុខនោះត្រូវបានដោះស្រាយមែនទេ?ក្នុងន័យរាល់បញ្ហារបស់អ្នកភាគច្រើនគឺមកពីអ្នកមិនមានលុយនេះឯង។ជារួមការរៀបរាប់ខាងលើជាទឡ្ហីករមួយឆ្លុះបញ្ចាំងពីទិដ្ឋភាពជីវិតអ្នកក្រយ៉ាងពិតប្រាកដ។
រង្វាស់នៃភាពក្រីក្រ
ប្រាក់ចំណូលនិងការប្រើប្រាស់
និយមន័យនៃភាពក្រីក្រ
ភាពក្រីក្រនិងតម្រូវការមនុស្ស
ភាពក្រីក្រនៅតែមានអត្ថិភាពបើនៅតែ
មានភាពខុសប្លែកគ្នាជាចេរភាពក្នុងការបែងចែកទ្រព្យសម្បត្តិក្នុងសង្គម
នោះ។លក្ខខណ្ឌមួយចំនួននៃភាពក្រីក្រអាចនាំទៅរកការធ្វើបដិវត្តសង្គម។ភាព
ក្រីក្រមានទំនាក់ទំនងទៅនឹងការបំពេញតម្រូវការរបស់មនុស្ស
ម្នាក់ៗពិសេសគឺតម្រូវការជាមូលដ្ឋាន។តើមានអ្វីវាស់កម្រិតតម្រូវ
ការមនុស្សបានបើវាគ្មានព្រំដែននោះ?បើបុគ្គល
ម្នាក់ៗគិតតែស្វះស្វែងប្រឹងប្រែងដើម្បីបំពេញរាល់តម្រូវការ
របស់ខ្លួននិងព្យាយាមដេញតាមដំណើរវិវត្តវិទ្យាសាស្រ្តនិងសង្គមនោះ
អត្ថន័យនៃភាពក្រីក្រនៅតែអន្ទោលតាមប្រាណរបស់គេជានិច្ច។បើស្ថិត
ក្នុងន័យនេះការកាត់បន្ថយ
ឬលុបបំបាត់ភាពក្រីក្រពិតជាមិនអាចទៅរួចទេព្រោះគេមិនដឹងថា
គួរប្រើថ្នាំអ្វីដើម្បីព្យាបាលជម្ងឺលោភលន់និងមហិ្ឆតារបស់មនុស្សឲ្យ
ជាសះស្បើយប្រកបដោយប្រសិទ្ធិភាពនិងភាពស័ក្តសិទ្ធិ។បើជីវិតនៅតែមាន
អត្ថិភាពនោះភ្លើងតម្រូវការឆាបឆេះមិនមានព្រំដែននិង
មិនរលត់ដោយងាយៗឡើយ។មនុស្សជាខ្ញុំបម្រើឲ្យខ្លួនឯងពោលគឺបម្រើ
សេចក្តីត្រូវការខ្លួនឯង។តម្រូវការរបស់មនុស្សមានលក្ខណៈជាសភាវគតិ។លោកអាប្រាហាមម៉ាស្លូអាចបែងចែក ប្រភេទនៃតម្រូវការរបស់មនុស្សប៉ុន្តែ
ទំហំជាក់លាក់របស់វាមិនអាចកំណត់បានឡើយហើយតម្រូវការរបស់បុគ្គល
ម្នាក់ៗ ក៏មិនដូចគ្នាដែរ។ជាការពិតទំហំតម្រូវការរបស់មនុស្សគ្មានដែនកំណត់ពោល
គឺវាប្រែប្រួលតាមអាយុ វប្បធម៌ ដំណើរវិវត្តនៃសង្គម និងចំណេះដឹងរបស់បុគ្គល។ជាឧទាហរណ៏ពេលនៅកុមារភាពចង់ហូបឆ្ងាញ់
ហូបឆ្អែត(តម្រូវការសរីរៈ)-ដល់ពេល ពេញវ័យជំទង់គេចង់បានសម្រស់ស្រស់ស្អាតពេលខ្លះគេតមអាហារ
ដើម្បីបានរូបរាងសមសួនគេត្រូវការសំលៀកបំពាក់ទាន់សម័យម៉ូតូទំនើប(តម្រូវការសោភ័ណ)...ពេលមានគ្រួសារគេត្រូវការទ្រព្យសម្បត្តិផ្ទះសម្បែងឡាន...ហើយ
តម្រូវការនេះចេះតែវិវត្តទៅមុខរហូតមិនចេះចប់មិនចេះហើយទៅតាម
មហ្ឆិតាមនុស្ស។ល។ក្នុងករណីនេះអាចបញ្ជក់បាននៅក្នុងសង្គមដែលមានមនុស្ស មួយ
ចំនួនយល់ខុសពីអត្ថន័យនៃភាពក្រីក្រនេះដោយយល់ថាឲ្យតែគេមិនអាចបំពេញ
តម្រូវការរបស់គេបានគឺគេនៅតែជា
ក្រីក្របើទោះជាគេអាចបំពេញតម្រូវការមូលដ្ឋានបានមានទ្រព្យសម្បត្តិ
ស្តុកស្តមនិងរស់នៅសុខដុមរម្យនាហើយក៏ដោយពេលខ្លះដើម្បីបំពេញចំណង់
និងមហ្ឆិតារបស់ខ្លួនគេប្រើប្រាស់វិធីសាស្រ្តទុច្ចរឹតទៀតផង។ជារួម
ចំណុចនេះអ្នកនិពន្ធចង់លើកយកកម្រិតជាក់លាក់មួយនៃតម្រូវការរបស់
ប្រជាពលរដ្ឋក្រីក្រជាមូលដ្ឋានបកស្រាយបង្ហាញ។ខ្លឹមសារនៃភាពក្រីក្រក្នុង
សៀវភៅនេះផ្តោតតែទៅលើភាពមិនអាចបំពេញតម្រូវការជា
មូលដ្ឋានតែប៉ុណ្ណោះដូចដែលបានបកស្រាយបញ្ជក់ក្នុងចំណុចនិយមន័យ ខាងលើ។
ភាពក្រីក្រនិងតម្រូវការមនុស្ស
ភាពក្រីក្រនៅតែមានអត្ថិភាពបើនៅតែ
មានភាពខុសប្លែកគ្នាជាចេរភាពក្នុងការបែងចែកទ្រព្យសម្បត្តិក្នុងសង្គម
នោះ។លក្ខខណ្ឌមួយចំនួននៃភាពក្រីក្រអាចនាំទៅរកការធ្វើបដិវត្តសង្គម។ភាព
ក្រីក្រមានទំនាក់ទំនងទៅនឹងការបំពេញតម្រូវការរបស់មនុស្ស
ម្នាក់ៗពិសេសគឺតម្រូវការជាមូលដ្ឋាន។តើមានអ្វីវាស់កម្រិតតម្រូវ
ការមនុស្សបានបើវាគ្មានព្រំដែននោះ?បើបុគ្គល
ម្នាក់ៗគិតតែស្វះស្វែងប្រឹងប្រែងដើម្បីបំពេញរាល់តម្រូវការ
របស់ខ្លួននិងព្យាយាមដេញតាមដំណើរវិវត្តវិទ្យាសាស្រ្តនិងសង្គមនោះ
អត្ថន័យនៃភាពក្រីក្រនៅតែអន្ទោលតាមប្រាណរបស់គេជានិច្ច។បើស្ថិត
ក្នុងន័យនេះការកាត់បន្ថយ
ឬលុបបំបាត់ភាពក្រីក្រពិតជាមិនអាចទៅរួចទេព្រោះគេមិនដឹងថា
គួរប្រើថ្នាំអ្វីដើម្បីព្យាបាលជម្ងឺលោភលន់និងមហិ្ឆតារបស់មនុស្សឲ្យ
ជាសះស្បើយប្រកបដោយប្រសិទ្ធិភាពនិងភាពស័ក្តសិទ្ធិ។បើជីវិតនៅតែមាន
អត្ថិភាពនោះភ្លើងតម្រូវការឆាបឆេះមិនមានព្រំដែននិង
មិនរលត់ដោយងាយៗឡើយ។មនុស្សជាខ្ញុំបម្រើឲ្យខ្លួនឯងពោលគឺបម្រើ
សេចក្តីត្រូវការខ្លួនឯង។តម្រូវការរបស់មនុស្សមានលក្ខណៈជាសភាវគតិ។លោកអាប្រាហាមម៉ាស្លូអាចបែងចែក ប្រភេទនៃតម្រូវការរបស់មនុស្សប៉ុន្តែ
ទំហំជាក់លាក់របស់វាមិនអាចកំណត់បានឡើយហើយតម្រូវការរបស់បុគ្គល
ម្នាក់ៗ ក៏មិនដូចគ្នាដែរ។ជាការពិតទំហំតម្រូវការរបស់មនុស្សគ្មានដែនកំណត់ពោល
គឺវាប្រែប្រួលតាមអាយុ វប្បធម៌ ដំណើរវិវត្តនៃសង្គម និងចំណេះដឹងរបស់បុគ្គល។ជាឧទាហរណ៏ពេលនៅកុមារភាពចង់ហូបឆ្ងាញ់
ហូបឆ្អែត(តម្រូវការសរីរៈ)-ដល់ពេល ពេញវ័យជំទង់គេចង់បានសម្រស់ស្រស់ស្អាតពេលខ្លះគេតមអាហារ
ដើម្បីបានរូបរាងសមសួនគេត្រូវការសំលៀកបំពាក់ទាន់សម័យម៉ូតូទំនើប(តម្រូវការសោភ័ណ)...ពេលមានគ្រួសារគេត្រូវការទ្រព្យសម្បត្តិផ្ទះសម្បែងឡាន...ហើយ
តម្រូវការនេះចេះតែវិវត្តទៅមុខរហូតមិនចេះចប់មិនចេះហើយទៅតាម
មហ្ឆិតាមនុស្ស។ល។ក្នុងករណីនេះអាចបញ្ជក់បាននៅក្នុងសង្គមដែលមានមនុស្ស មួយ
ចំនួនយល់ខុសពីអត្ថន័យនៃភាពក្រីក្រនេះដោយយល់ថាឲ្យតែគេមិនអាចបំពេញ
តម្រូវការរបស់គេបានគឺគេនៅតែជា
ក្រីក្របើទោះជាគេអាចបំពេញតម្រូវការមូលដ្ឋានបានមានទ្រព្យសម្បត្តិ
ស្តុកស្តមនិងរស់នៅសុខដុមរម្យនាហើយក៏ដោយពេលខ្លះដើម្បីបំពេញចំណង់
និងមហ្ឆិតារបស់ខ្លួនគេប្រើប្រាស់វិធីសាស្រ្តទុច្ចរឹតទៀតផង។ជារួម
ចំណុចនេះអ្នកនិពន្ធចង់លើកយកកម្រិតជាក់លាក់មួយនៃតម្រូវការរបស់
ប្រជាពលរដ្ឋក្រីក្រជាមូលដ្ឋានបកស្រាយបង្ហាញ។ខ្លឹមសារនៃភាពក្រីក្រក្នុង
សៀវភៅនេះផ្តោតតែទៅលើភាពមិនអាចបំពេញតម្រូវការជា
មូលដ្ឋានតែប៉ុណ្ណោះដូចដែលបានបកស្រាយបញ្ជក់ក្នុងចំណុចនិយមន័យ ខាងលើ។
បញ្ហាចិត្ត-សង្គម និងជម្ងឺចិត្តសាស្រ្តនៃភាពក្រីក្រ
សំណួរគន្លឹះ
· ប្រជាជនដែលមានជីវភាពក្រីក្រលំបាកខ្លាំងភាគច្រើនជាប្រភេទមនុស្សបែបណា?
· តើពួកគាត់មានបុគ្គលិកលក្ខណៈនិងប្រព័ន្ធគំនិតបែបណា ?
· តើរចនាសម្ព័ន្ធនៃបុគ្គលិកលក្ខណៈរបស់បុគ្គលដែលមានជីវភាពក្រីក្រភាគច្រើនមានលក្ខណៈបែបណា?
មុននឹងធ្វើការវិភាគនិងបកស្រាយបង្ហាញអ្នកនិពន្ធសូមជម្រាបជូនមិត្តអានអ្នកសិក្សា
ឲ្យ បានជ្រាបថាៈ
ចំណេះដឹងផ្នែកចិត្តសាស្រ្តរបស់ខ្ញុំបាទនៅស្តួចស្តើងនៅឡើយសម្រាប់ការ
បកស្រាយពន្យល់ខាងក្រោមគា្រន់តែជាការ សាកល្បង
មួយប៉ុណ្ណោះ។មួយវិញទៀតការបក
ស្រាយបង្ហាញភាគច្រើនក្នុងផ្នែកនេះបានមកពីការអង្កេតទៅលើសង្គមនិង
ករណី
សិក្សាមួយចំនួនដោយទទួលចំណេះដឹងចិត្តវិទ្យាមូលដ្ឋានពីការសិក្សា
ចិត្ត-គរុកោសល្យ។
ដោយសារបុគ្គលម្នាក់ៗមានទំនោរអត្តចារឹក
ឫកពារ និងសម្បទាមិនដូចគ្នាដូច្នេះការធ្វើសមាហរណកម្ម
រចនាសម្ព័ន្ធបុគ្គលិកលក្ខណៈបុគ្គលដែលមានបញ្ហាជីវភាពរស់នៅទាំងអស់ជារួមតែ
មួយ ហើយវិភាគវាយតម្លៃ
និងសន្និដ្ឋានបែបអត្តនោម័តពិតជាមិនមានសុក្រឹតភាពទាំងស្រុងឡើយ។ការបក
ស្រាយចិត្តវិទ្យានេះគា្រន់តែផ្អែកលើមូលដ្ឋានចិត្តវិភាគ
លើសកម្មភាព
ប្រតិបត្តិក្នុងសង្គមរបស់ពួកគាត់តែប៉ុណ្ណោះដោយភស្តុតាងអំណេះអំណាង
មិនទាន់មានលក្ខណៈវិទ្យាសាស្រ្តរឹងមាំនៅឡើយ។គោលបំណងនៃការ
បកសា្រយចិត្តវិទ្យាអំពីអ្នកក្រីក្រលំបាកនេះគឺ
ដើម្បីទុកជាវិភាគទានមួយសម្រាប់ឲ្យភ្នាក់ងារដែលធ្វើការលើផ្អែក
អភិវឌ្ឍន៏សង្គមទាំងឡាយស្វែងយល់ពីបញ្ហា
ចិត្តសាស្រ្តដើម្បីងាយដាក់ចេញនូវយុទ្ធិសាស្រ្តសមស្របនិងចំគោលដៅ
ប្រកបដោយ
ប្រសិទ្ធិភាពនិងភាពសក័្តសិទ្ធិខ្ពស់ក្នុងការអភិវឌ្ឍសហគមន៏ក្រីក្រ
ទូទាំងប្រទេស ស្របតាមទ្រឹស្តី “ដាក់ទុនតិចទទួលផលច្រើន” ។ភាព
ក្រីក្រជាផ្នែកមួយដែលផ្សាភ្ជាប់ជីវិតអ្នកក្រទៅនឹងជម្ងឺចិត្តសាស្រ្ត
គ្រប់ពេលវេលា។ទាំង អស់នោះជាលទ្ធផល
នៃការប៉ះទង្គិចផ្លូវចិត្តមកពីបញ្ហាជីវភាពរស់នៅប្រចាំថ្ងៃភាពខ្វះ
ស្បៀង អាហារការជំពាក់បំណុល
ការរាំងខ្ទប់នៃចំណង់និងតម្រូវការការគៀបសង្កត់ពីតម្លៃចរិយាធម៌
សង្គម...ជាដើម។
វដ្តនៃភាពក្រីក្រមានឥទ្ធិពលលើកត្តាជីវសាស្រ្តនិងកត្តាចិត្តសាស្រ្ត
បុគ្គលដែលស្ថិតក្រោមនឹមនៃភាពក្រីក្រនេះ។ឧទាហរណ៏សង្គម
និងបុគ្គលិកលក្ខណៈរបស់ឪពុកម្តាយមានឥទ្ធិពលលើការប្រណិបត្តិរបស់
កូនហើយ
កូនដែលកើតពីគ្រួសារក្រីក្រភាគច្រើនមិនមានសម្បទាល្អពីកំណើត
ទេ។
ដោយសារវិបត្តិដែលកើតមកពីភាពក្រីក្រធ្វើឲ្យឪពុកម្តាយសមាជិក
ក្នុងគ្រួសារ ភាគច្រើនជួបប្រទះ
បញ្ហាសុខភាពទាំងផ្លូវកាយនិងផ្លូវចិត្ត។ឧទាហរណ៏ៈ
១.ដោយសារកង្វះខាតថវិកាក្នុងការទិញស្បៀងអាហារជានិច្ចកាលគាត់តែងតែខ្ចីបុលអ្នកជិតខាងដើម្បីបម្រើសេចក្តីត្រូវការក្នុងគ្រួសារ
២.ដោយហេតុគាត់មិនមានការងារធ្វើនាំឲ្យគាត់មិនមានប្រាក់ចំណូលនិងមិនមានលទ្ធភាពសងបំណុល
៣.ដោយហេតុមិនមានប្រាក់សងបំណុលនាំឲ្យគាត់ពិបាកចិត្តនិងមានការព្រួយបារម្ភខ្វល់ខ្វាយច្រើន
៤.ដោយហេតុមានខ្វល់ខ្វាយព្រួយបារម្ភច្រើននាំឲ្យគាត់ហូបមិនបានសម្រាន្តមិនលក់ឈឺក្បាល និងធុញថប់អារម្មណ៏
៥.ដោយសារគាត់ធុញថប់អារម្មណ៏នាំឲ្យគាត់ផឹកសុរាដើម្បីបន្ធូរបន្ថយភាពតានតឹងក្នុងចិត្តហើយចុង
ក្រោយក្លាយជាអ្នកញៀនសុរា
៦.ដោយសារគាត់មានការខ្វល់ខ្វាយចិត្តច្រើនហូបមិនបាន សម្រាន្តមិនលក់និង
ផឹកសុរានាំឲ្យគាត់មានជម្ងឺក្រពះនិងឆេវឆាវងាយប៉ះទង្គិចអារម្មណ៏ផ្លូវចិត្ត
៧.ដោយសារអារម្មណ៏ឆេវឆាវនាំឲ្យងាយកើតមានអំពើហឹង្សាផេ្សងៗ...។
ដោយ
សារបញ្ហាដែលកើតពីភាពក្រីក្របាន
រុញប្រជាពលរដ្ឋខ្មែរជាច្រើនធ្លាក់ចូលទៅក្នុងវិបត្តផ្លូវចិត្តនិង
បញ្ហាចិត្តសង្គមយ៉ាងធ្ងន់ធ្ងរ។
កង្វះខាតផ្នែកចំណេះដឹងនិងបទពិសោធន៏ធ្វើឲ្យគាត់មិនមានភាពរឹងមាំ
គ្រប់
គា្រន់ក្នុងការតស៊ូប្រយុទ្ធទប់ទល់ជាមួយបញ្ហាទាំងអស់នោះហើយដើម្បី
ដោះស្រាយ បន្ធូរបន្ថយ
ឬគេចចេញពីស្ថានភាពលំបាកទាំងអស់នោះពួកគាត់ចាប់យកផ្លូវ
អវិជ្ជមាន មួយចំនួនដូចជាការសេពសុរា លេងល្បែងស៊ីសងការរអ៊ូរទាំ
ការនិយាយបរិហារកេរ្តិ៏អ្នកដទៃនិងមធ្យោបាយផេ្សងៗទៀតដើម្បី
បន្ធូរអារម្មណ៏តានតឹងរបស់ពួកគាត់។ក្នុងករណីនេះយើងអាចសង្កេត
ឃើញនៅក្នុងសង្គមអ្នកក្រ
គឺសម្បូររូបភាពដូចដែលបានរៀបរាប់ខាងលើនេះច្រើនណាស់ពិសេសការនិយម
ផឹកសុរា លេងល្បែងស៊ីសង និងការនិយាយបរិហារកេរ្តិ៏គ្នា...ជាដើម។
ពេលខ្លះ បើយើងសម្លឹងមួយភ្លេតលើទម្រង់ខាងក្រៅ
យើងឃើញថាជីវិតរបស់ពួកគាត់ហាក់ដូចជាសប្បាយរីករាយ
ណាស់គ្មានអ្វីគួរខ្វល់ខ្វាយឡើយព្រោះជានិច្ចកាលយើងឃើញពួកគាត់តែង
តែផឹកស៊ី សប្បាយលេងល្បែងស៊ីសង មានពេលទំនេរច្រើនជជែកគ្នាលេង...ប៉ុន្តែខ្លឹមសារ
ពិតប្រាកដមិនដូច្នោះ ឡើយ
។បញ្ហាចិត្តសង្គមត្រូវបានពួនផ្តុំនិងលាក់ទុកក្នុងចិត្តហើយប្រាកដណាស់វា
នឹងព្យាយាមរកច្រកចេញមកក្រៅតាមមធ្យោបាយផ្សេងៗ។ការពិតពួកគាត់
គ្រាន់តែសម្តែងចេញនូវអារម្មណ៏ដើ់ម្បីព្យាយាមគេចវេសពីការពិត
ឬរំងាប់អារម្មណ៏តានតឹងមួយគ្រាៗប៉ុណ្ណោះ។ករណីទាំងអស់នេះយូរៗធ្វើឲ្យ
ពួកគាត់ស៊ាំនឹងបញ្ហាហើយក្លាយជារឿងធម្មតាសម្រាប់ពួកគាត់។ជីវិតរស់នៅ
របស់ពួកគាត់ហាក់ដូចជានៅទ្រឹងហើយសង្វាក់សកម្មភាព
និងបញ្ហាកើតឡើងដដែលៗព្រោះមិនមានគតិបណ្ឌិតថ្មីចូលមកច្នៃប្រឌិត
ជីវិត ។ជារួមបញ្ហាពិតប្រាកដរបស់ពួកគាត់មិនត្រូវបានដោះស្រាយហើយជីវិត
របស់ពួកគាត់មិនត្រូវបានអភិវឌ្ឍន៏។
កត្តាដែលជំរុញឲ្យពួកគាត់ប្រណិបត្តិបែបនេះគឺមកពីភាព
សុញនៃប្រពន្ធ័គំនិតព្រោះពួកគាត់រកមិនឃើញនូវគតិបណ្ឌិតភ្លឺស្វាង
ក្នុងការ
ជួយខ្លួនឯងនិងប្រើប្រាស់វិចារណញាណក្នុងការច្នៃប្រឌិតជីវិត
ប្រកបដោយគុណភាពនិងប្រសិទ្ធិភាព។ដោយសារបញ្ហាចិត្តសង្គម
ដែលកើតពីបញ្ហាជីវភាពរស់នៅធ្វើឲ្យពួកគាត់មានអារម្មណ៏ឆេវឆាវឆាប់
ប្រកាន់ខឹង មានៈ ច្រណែនប្រច័ណ្ឌ
មានចារឹកចង់តែឈ្នះនិងមិនស្តាប់មតិយោបល់អ្នកដទៃដោយងាយៗឡើយ។
ភាព
ទន់ខ្សោយរបស់ពួកគាត់នាំឲ្យបញ្ហាដាក់សម្ពាធនិងគ្រប់គ្រង
លើខ្លួនគាត់ព្រោះពួក
គាត់មិនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការគ្រប់គ្រងលើវាឡើយហើយទង្វើ
អសកម្មរបស់ពួកគាត់ត្រូវបានលេចចេញ។ពួកគាត់មិនឈរ
លើស្ថានភាពជាអ្នកឈ្នះបញ្ហាឡើយប៉ុន្តែផ្ទុយទៅវិញបញ្ហាជា
អ្នកគ្របដណ្តប់លើគាត់ទៅវិញ។ការណ៏នេះជាហេតុធ្វើឲ្យពួកគាត់ប្រើប្រាស់
អារម្មណ៏ក្នុងការដោះស្រាយបញ្ហាជាជាងវិចារណញាណដែលការប្រើប្រាស់
អារម្មណ៏ជាប្រភពនៃទំនាស់និងអំពើហឹង្សា។ស្ថិតក្នុងន័យនេះ
ប្រទេសយើងពិតជាត្រូវការអ្នកជំនាញប្រឹក្សាផ្លូវចិត្តច្រើនក្នុងការ
ជំរុញ កម្លាំងចិន្តានុភាពអភិវឌ្ឍជីវភាពរស់នៅនិងតស៊ូជាមួយឧបសគ្គជីវិត។មួយ
វិញទៀតភាពក្រីក្រមានទំនាក់
ទំនងទៅនឹងកម្រិតនៃការអប់រំទាបដែលជាហេតុធ្វើឲ្យពួក គាត់មិនមានសមត្ថភាព
គ្រប់គ្រាន់ពេញលេញក្នុងការច្នៃប្រឌិតអភិវឌ្ឍជីវភាពរស់នៅដោយប្រើប្រាស់
សក្តានុភាពដែលខ្លួនមាននិងឆន្ទៈបំពេញការងារឲ្យបានល្អប្រសើរ។ប្រជាជន
ក្រីក្រមួយចំនួនមានធនធានជាច្រើននៅក្នុងដៃប៉ុន្តែពួក
គាត់មិនបានប្រើប្រាស់វាឬប្រើប្រាស់ឲ្យអស់សក្តានុពលភាពឡើយ។
ឧទាហរណ៍
ប្រជាជនក្រីក្រមួយចំនួនបានធ្វើចំណាកស្រុកដោយបោះបង់ចោលដីស្រែ
ចំការមក
រកការងារធ្វើនៅទីក្រុងពិសេសទីក្រុងភ្នំពេញ។ពួកគាត់មកធ្វើការងារ
ជា កម្មករសំណង់ធាក់ស៊ីក្លូ
ឬការងារផ្សេងៗទៀតដែលប្រើកម្លាំងកាយខ្លាំងដោយមិនបានគិតពីការ
អភិវឌ្ឍ លើធនធានដែលមានស្រាប់ទេ។ខ្ញុំឆ្ងល់ថា៖ហេតុអ្វីបានជាពួកគាត់ខំលីស៊ីម៉ងដ៏ធ្ងន់ឡើងផ្ទះថ្មច្រើនជាន់បានប៉ុន្តែមិនខំអភិវឌ្ឍន៏ការងារស្រែចំការ ? ហេតុអ្វីបាន
ជាពួកគាត់ធ្វើចំណាកស្រុកមកធ្វើជាកម្មករខ្លះធ្វើជាអ្នកសុំទានខ្លះ
រើសអេតចាយខ្លះទៀតឆ្លងដែនទៅរកស៊ីនៅប្រទេសជិតខាង...?ពេលខ្លះធ្វើចំណាកស្រុកដោយប្រថុយប្រថាន។ល។ចម្លើយ
របស់សំណួរទាំងអស់នេះមានច្រើនសណ្ឋានណាស់បើអង្គការសង្គមស៊ីវិលសួរពួក
គាត់ពួកគាត់នឹងឆ្លើយថាមកពីមិនមាន
ដីស្រែចំការទើបធ្វើចំណាកស្រុកជំពាក់បំណុលគេ
លក់ដីដើម្បីព្យាបាលជម្ងឺជីវភាពគ្រួសារក្រីក្រទំនេរ
ពីការងារស្រែចំការ....។
ជាការពិតចម្លើយនេះពិត
ជាអាចទទួលយកបានប៉ុន្តែអ្វីជាខ្លឹមសារពិតប្រាកដនៃបញ្ហា
របស់ពួកគាត់នោះគឺភាពអស់ជំនឿឬមិនមានទំនុកចិត្តលើការងារកសិកម្មដែល
មានលក្ខណៈយថាផលនិងពឹងផ្អែកតែលើធម្មជាតិ។តើហេតុអ្វីបានជាគាត់អស់
ជំនឿនិង ទំនុកចិត្តលើការងារកសិកម្ម? អារម្មណ៏
ផ្លូវចិត្តរបស់ពួកគាត់ចង់ធ្វើការងារណាដែលឆាប់ហុចផលក្នុងរយៈពេលខ្លី
ហើយ ជាក់ស្តែង
ដូចជាការងារជាកម្មករឬរើសអេតចាយជាដើម។សម្រាប់ពួកគាត់ការធ្វើស្រែចំការ
អាចបានផលនិងមិនបានផល
មានលក្ខណៈមិនទៀងទាត់មិនអាចទស្សទាយដឹងមុនបានឡើយខុសពីការធ្វើកម្មករ
សំណង់ឬការងារដទៃទៀតអាចហុចផលឲ្យគាត់ភ្លាមៗមិនពិបាករង់ចាំយូរ
និងមានភាពមិនប្រាកដនិយមជាង។ដោយសារភាពក្រីក្រនិងកង្វះចំណេះដឹងបានរុញ
ប្រជាពលរដ្ឋខ្មែរមួយចំនួនចូលក្នុងប្រភេទមនុស្សដែលចូលចិត្តឲ្យគេប្រើ
ឬធ្វើការងារ
ឲ្យគេជាជាងម្ចាស់ការបង្កើតការងារអភិវឌ្ឍន៏និងដឹកនាំការងារដោយខ្លួន
ឯង។ពេលខ្លះពួកគាត់ បានទាត់ចោលនូវតម្លៃកិត្តិយស និងសុខភាព
អនាម័យ។ភ្នាក់ងារអភិវឌ្ឍន៏ជាច្រើនមានការពិបាកក្នុងការជួយពួកគាត់
ណាស់ព្រោះដោយសារពួកគាត់ភាគច្រើនចង់បានត្រី
ជាជាងសន្ទួច។ពួកគាត់ប្រហែលជាត្រូវការម៉ាស៊ីនបូម
ទឹកជាជាងបច្ចេកទេសកសិកម្មបើយើងផ្តល់ជម្រើសឲ្យពួកគាត់
ព្រោះថាម៉ាស៊ីនបូមទឹកជា ជំនួយរូបវន្ត
ជាក់ស្តែង។ប្រជាជនក្រីក្រមួយចំនួនទៀតក្លាយជាមនុស្សមាន
ជម្ងឺស្អប់សង្គមទម្លាក់
កំហុសទៅលើភាពគ្មានឱកាសក្នុងការទទួលបានផលប្រយោជន៏សង្គមនិងនយោ
បាយពោលគឺ ពួកគាត់មើលពិភពលោកក្នុងផ្លូវអាក្រក់និងពោរពេញទៅដោយបញ្ហា
។ឧទាហរណ៏ឪពុកម្តាយ ឬអាណាព្យាបាលមួយចំនួនមិនបានលើក
ទឹកចិត្តកូនឲ្យខិតខំសិក្សារៀនសូត្រជ្រៅជ្រះទេបែរជាបញ្ឈប់កូន
ឬបំបាក់ទឹកចិត្តកូន
ដោយលើកហេតុផលថាមិនមានលុយសូកប៉ាន់គេនិងភាពមិនមានឱកាសទទួល
បានការងារធ្វើជាដើម។ហេតុផលដែលឪពុកម្តាយ ឬអាណាព្យាបាលធ្វើបែបនេះមកពី
ភាពអស់ជំនឿលើការសិក្សាដែលកើតមកពីភាពអយុត្តិធម៌នៅក្នុងសង្គមអំពើ
ពុករលួយ ស៊ីសំណូកសូកប៉ាន់បក្សពួកនិយមគ្រួសារនិយម...។
ពួកគាត់មានគំនិតទុទិដ្ឋិនិយមទៅលើសង្គមនិងមានចរឹក
ស្អប់ខ្ពើមសង្គមពិសេសសង្គមមូលធននិយម។ប្រជាពលរដ្ឋមួយចំនួនទៀតមាន
លក្ខណៈ ផ្លូវចិត្តទន់
ខ្សោយអស់សង្ឃឹមក្នុងជីវិត
ធុញទ្រាន់នឹងជីវិតរស់នៅហើយក្នុងករណីធ្ងន់ធ្ងរអាច ឈានដល់
ការធ្វើអត្តឃាតកម្មដែលជាផ្នែកសំខាន់សម្រាប់សង្គមវិទូក្នុងការសិក្សា
ស្រាវ ជ្រាវ។មួយវិញទៀតដោយ
សារភាពក្រីក្រធ្វើឲ្យពួកគាត់មានជម្ងឺកង្វះខាតផ្នែកតម្រូវការនិង
អារម្មណ៍
ជាហេតុធ្វើឲ្យពួកគាត់ក្លាយជាមនុស្សចង់បានអ្វីគឺចង់បានភ្លាមៗពោលគឺ
មិន ចេះទប់អារម្មណ៍និងគ្រប់គ្រងចំណង់ខ្លួនឯង។ខ្សែជីវិតអ្នក
ក្រមួយចំនួនធំមានលក្ខណៈជាការរស់ដើម្បីស៊ីវិលវល់ជុំវិញបញ្ហាជីវិត
ស្មុគស្មាញនិងបញ្ហាលំបាកស្ទើរគ្រប់ច្រកល្ហក។ការណ៏នេះធើ្វឲ្យពួក
គាត់ បណ្តែតបណ្តោយជីវិតតាមយថាកម្មក្លាយជាមនុស្សមិនមានហេតុផល
មិនស្គាល់ខ្លួនឯង
និងអ្នកដទៃពោលគឺរស់មួយថ្ងៃដើម្បីមួយថ្ងៃមិនមានប្រាកដប្រជាពី
អនាគត។ករណី ដូចរៀបរាប់ខាងលើនេះកើតឡើងតែចំពោះ
ប្រជាជនក្រីក្រលំបាកនិងមិនមានគតិបណ្ឌិតច្នៃប្រឌិតជីវិតប៉ុណ្ណោះ។
បន្ថែមពីលើនេះដោយសារវិបត្តិជីវភាពធ្វើឲ្យពួកគាត់ក្លាយជាមនុស្ស
អណ្តែត អណ្តូងនិយមមានការរវើរវាយ
ស្រមើស្រមៃប្រាសចាកពីប្រាកដភាពដូចជា៖
ស្រមើស្រមៃថារើសបានលុយជីកបានកំណប់ ត្រូវ
ឆ្នោតរង្វាន់ធំនិងកន្ទុយលេខ
ជាដើម។ការស្រមើស្រមៃបែបនេះរបស់ពួកគាត់គឺដើម្បីលួងលោម
ឬបោកបញ្ឆោទអារម្មណ៏ខ្លួនឯងប៉ុណ្ណោះ។យើងអាចនិយាយបានថាជាការ
បង្កើតសុភមង្គល
ក្លែងក្លាយដើម្បីសុភមង្គលពោលគឺដើម្បីសម្រាលទុក្ខលំបាកនិងផ្តល់
សេចក្តី សង្ឃឹមសម្រាប់ជីវិត។មិត្តអ្នកអាន
អ្នកសិក្សាសូមកុំច្រឡំភាពរវើរវាយនេះទៅនឹងគំនិតផ្តួចផ្តើម
អភិវឌ្ឍន៍
ឲ្យសោះព្រោះរូបារម្មណ៍ក្នុងការរវើរវាយនេះផ្តោតលើកម្លាំងក្រៅ
ខ្លួនដូចជា
ព្រេងវាសនាទេវតាដាក់ទានដែលកើតពីការអស់សង្ឃឹមនិងភាពបាត់បង់ជំនឿ
ជឿជាក់ លើសមត្ថភាពខ្លួនឯង។
ពួកគាត់មិនបានប្រើប្រាស់វិចារណញាណវិភាគត្រិះរិះដោះស្រាយបញ្ហាដោយ
ប្រើសមត្ថភាពបុគ្គលឡើយ។ការស្រមើស្រមៃ រវើរវាយនេះគ្រាន់តែ
ជាបង្អែមជីវិតឬសុភមង្គលផ្នែក
អារម្មណ៍ផ្លូវចិត្តក្នុងការលួងលោមព្យាបាលជម្ងឺចិត្តសាស្រ្ត។
ភ្នាក់ងារអភិវឌ្ឍន៍និងប្រជាពលរដ្ឋក្រីក្រ
តំបន់គោលដៅរបស់អ្នកអភិវឌ្ឍន៏ភាគច្រើនគឺសហគមន៏ក្រីក្រ
។អ្នកទទួលផលសំខាន់នៃការអនុ-វត្តគម្រោងគឺប្រជាពលរដ្ឋរងគ្រោះនិងងាយរងគ្រោះពិសេសជនដែលមិនសូវមានអ្នកតំណាងដូចជា៖ស្រ្តីមេម៉ាយ កុមារកំព្រា
ជនពិកា....។ទស្សនៈ
វិស័យរបស់ពួកគេភាគច្រើនគឺចង់ឃើញសង្គមមួយប្រកបដោយសន្តិភាព វឌ្ឍភាព វិបុលភាព
ភាពរស់នៅសុខដុមរម្យនា
និងការចុះសម្រុងនឹងគ្នា។គោលបំណងជាទូទៅរបស់ពួកគេទាំងនោះគឺកាត់បន្ថយ
និងលុបបំបាត់ភាពក្រីក្រ
។តាមរយៈទស្សនៈវិស័យនិងដើម្បីសម្រេចគោលបំណងខាងលើពួកគេបាន កំណត់ បេសកម្មរបស់ខ្លួននិងដាក់ចេញនូវយុទ្ធិសាស្រ្តជាច្រើន
។ខ្លះក៏បានសម្រេចជោគជ័យឯខ្លះទៀតបរាជ័យ ។ជោគជ័យដែលមានតែក្នុងរង្វង់ប្រតិបត្តិការគម្រោង
ឬមានតែលើរបាយការណ៍មិនមែនជាជោគជ័យពិតប្រាកដ និងប្រកបដោយចេរភាពទេ
។ផ្នែកនេះអ្នកនិពន្ធលើកយកតែទិដ្ឋភាពអវិជ្ជមាននៃដំណើរការ
ទំនាក់ទំនងរវាងអ្នកអភិវឌ្ឍន៏និងប្រជាជនក្រីក្រតំបន់គោល ដៅមកបកស្រាយបង្ហាញ
។សូមបញ្ជក់ថាអ្នកនិពន្ធមិនមែនជាអ្នកជំនាញខ្លាំងក្លាលើការងារ
អភិវឌ្ឍន៏ដែលដើរតួជាអង្គការសង្គមស៊ីវិលទេតែសាកល្បងចូលរួមចំណែក
ធ្វើការសិក្សាវិភាគលើចំណុចអសកម្មមួយចំនួនតែប៉ុណ្ណោះព្រោះជំនួយបរទេសជា
ច្រើនត្រូវបានផ្តល់មកប្រទេសកម្ពុជាតាមរយៈអង្គការសង្គមស៊ីវិល
សម្រាប់លើកកម្ពស់ជីវភាពរស់នៅប្រជាជនក្រីក្រប៉ុន្តែការអភិវឌ្ឍប្រកប
ដោយចេរភាពហាក់ដូចជានៅមានកម្រិត
។យើងឃើញមានបញ្ហាប្រឈមមួយចំនួនរវាងអ្នកអភិវឌ្ឍន៏
និងប្រជាជនក្រីក្រតំបន់គោលដៅដែលជាហេតុធ្វើឲ្យការអនុវត្តគម្រោងបរាជ័យ។
ឧបសគ្គចម្បងមួយរបស់អ្នកអភិវឌ្ឍន៏ គឺភាពមិនចូលរួមរបស់ប្រជាពលរដ្ឋតំបន់គោលដៅ
។ភាពមិនអាចយកឈ្នះលើបញ្ហានេះឆ្លុះបញ្ចាំង ពីសមត្ថភាពនៅមានកម្រិតរបស់អ្នកអភិវឌ្ឍន៏
។អ្នកអភិវឌ្ឍន៍ជាបុគ្គលស្នូលក្នុងការស្វែងរកដំណោះ ស្រាយរាល់បញ្ហាប្រឈមទាំងឡាយដោយមានការចូលរួមមកពី
គ្រប់មជ្ឈដ្ឋានក្នុងតំបន់គោលដៅដូចជា៖ ប្រជាពលរដ្ឋទាំងបុរស ទាំងស្រី អាជ្ញាធរតំបន់
មន្រ្តីរាជការ ព្រះសង្ឃ និងអង្គការសហគមន៍មូលដ្ឋាន(CBOs)ជាដើម ។យុទ្ធសាស្រ្តក្នុងការអនុវត្តគម្រោងរបស់អង្គការសង្គមស៊ីវិលភាគច្រើន
គឺកិច្ចសហការ និងទំនាក់ទំនងល្អ ជាមួយគ្រប់សមាសភាពខាងលើ
ប៉ុន្តែគេហាក់ដូចជាមិនសូវឃើញ មានកិច្ចសហការ
និងទំនាក់ទំនងទូលំទូលាយជាមួយអង្គការសង្គមស៊ីវិលផ្សេងទៀត
ដែលធ្វើការអភិវឌ្ឍក្នុងតំបន់គោលដៅតែមួយឡើយ
ព្រោះអង្គការនីមួយៗផ្តោតតែសំខាន់ទៅលើគម្រោងរបស់ខ្លួនតែប៉ុណ្ណោះ ។នេះ ជាចំណុចខ្សោយមួយរបស់អ្នកដើរតួជាអ្នកអភិវឌ្ឍន៍គេ
។ យើងអាចធ្វើការឆ្លុះបញ្ចាំងបានតាមរយៈការចងក្រងជាបណ្តាញអង្គការ NGOs និង CBOs តើមានប្រសិទ្ធភាពនិងមាននិរន្តរភាពប៉ុណ្ណា
បើគ្មានថវិកាគាំទ្រនោះ ?ចុះទំរាំប្រជាពលរដ្ឋអាចរក្សានិរន្តរភាពបានកម្រិតណា? បើអ្នកអភិវឌ្ឍន៍មិនទាំងអាចធ្វើការដោយគ្មានលុយផងនោះ
!វាទាមទារឱ្យមានការផ្លាស់ប្តូរការគិតទាំងកម្រិតប្រជាពលរដ្ឋសាមញ្ញ ថ្នាក់ដឹកនាំ
រហូតដល់អ្នកដើរតួជាអ្នកអភិវឌ្ឍ ។ជាការពិត
ប្រជាជនក្រីក្រគឺខុសពីអ្នកអភិវឌ្ឍន៍ព្រោះហេតុមកពីពួកគាត់ទន់
ខ្សោយផ្នែកប្រព័ន្ធគំនិតអភិវឌ្ឍន៏ច្នៃប្រឌិតទើបធ្វើឲ្យជីវភាព
ពួកគាត់មានការលំបាក
។អ្នកអភិវឌ្ឍន៏មានការលំបាកក្នុងការចាក់បញ្ចូលគំនិតអភិវឌ្ឍន៏
ទៅពួកគាត់ព្រោះថាជានិច្ចកាលក្នុងខួរក្បាលរបស់ពួកគាត់ភាគច្រើនចង់មានលាភសក្ខារជា
ជាងចំណេះដឹងអភិវឌ្ឍន៏។មានន័យថាពួកគាត់ត្រូវការត្រីជាជាងសន្ទួច
។មានគម្រោងមួយចំនួនត្រូវបរាជ័យនៅពេលសកម្មភាពគម្រោងត្រូវបញ្ចប់
ព្រោះវាមិនអាចផ្លាស់ប្តូរការគិតរបស់គាត់បានឡើយ
ដែលជាហេតុធ្វើឱ្យសកម្មភាពគម្រោងមិនអាចដើរទៅមុខដើម្បី
បន្តនិរន្តរភាពរបស់ខ្លួនបាននៅពេលមិនមានមូលនិធិគាំទ្រ ។
ប្រជាកសិករក្រីក្រមួយចំនួនធំ
ពិបាកបំផុសឱ្យមានស្មារតីសហគមន៍ណាស់ បើស្ថានភាពបច្ចុប្បន្ននេះ
ពួកគាត់កំពុងជួបប្រទះនឹងបញ្ហាជីវភាពរស់នៅនោះ ។ស្ថិតក្នុងន័យនេះ
គម្រោងដែលព្យាយាមផ្លាស់ប្តូរឥរិយាបថពួកគាត់ ឱ្យមានស្មារតីចូលរួមចំណែក
ក្នុងកិច្ចការសហគមន៍ដើម្បីការពារផលប្រយោជន៍រួមដូចជា៖ ការការពារធនធាន
ជីវចម្រុះ
ព្រៃឈើ ការតស៊ូមតិ
និងកិច្ចការអភិវឌ្ឍន៍ក្នុងសហគមន៍ផ្សេងៗ...ពិតជាពិបាករក្សានិរន្តរភាពរបស់ខ្លួន
។ជារួម
គម្រោងដែលអាចផ្លាស់ប្តូរការគិតរបស់ពួកគាត់
ទើបធ្វើឱ្យការអភិវឌ្ឍមានលក្ខណៈយូរអង្វែង ។ការកត់សម្គាល់មួយទៀតបញ្ជក់ថា
ប្រជាជនក្រីក្រភាគច្រើនជាប្រភេទមនុស្សគំនិតទួលថ្មមានន័យថាពួកគាត់
មើលឃើញភាពបរាជ័យតាមរយៈឧបសគ្គប៉ុន្តែមើលមិនឃើញពីក្តីសង្ឃឹមជោគជ័យ
តាមរយៈវិធីជំនះឧបសគ្គឡើយ។ឧទាហរណ៏បើអ្នកអភិវឌ្ឍន៏ប្រាប់ពួកគាត់
ឲ្យដាំដំណាំលើដីទំនេររបស់គាត់ដើម្បីលើកកម្ពស់ជីវភាពរស់នៅពួកគាត់
នឹងនិយាយថាគោនឹងស៊ីអស់ មិនមានពេលថែទាំមិនមានរបង...បើប្រាប់ពួក
គាត់ឲ្យចិញ្ចឹមមាន់ពួកគាត់មានប្រតិកម្មមកវិញថាមាន់នឹងងាប់អស់
ដោយសារជម្ងឺជាដើមពោលគឺពួកគាត់សំលឹងទៅលើបញ្ហាមិនផ្តោតលើដំណោះ
ស្រាយទេ។ស្ថិតក្នុងករណីនេះបើពួកគាត់មានគំនិតអភិវឌ្ឍន៏ពួកគាត់នឹងរក
ឃើញគំនិតភ្លឺស្វាងក្នុងការដោះស្រាយបញ្ហាប្រឈមទាំងអស់នោះហើយ
ពិតណាស់ពួកគាត់នឹងអាចរំដោះខ្លួនចេញភាពក្រីក្របាន។រឿងខ្លះ
វាងាយសម្រាប់អ្នកអភិវឌ្ឍន៏ប៉ុន្តែលំបាកសម្រាប់ប្រជាជនក្រីក្រ។ដូច
ក្នុងឧទាហរណ៏ខាងលើបើពួកគាត់យល់ថាដាំត្រឡាចក្នុងមួយដើមបានផល៥,០០០រៀលបើគាត់ដាំ១,០០០ដើមគាត់នឹងបានលុយ៥,០០០,០០០រៀលនោះ
ប្រហែលជាពួកគាត់អាចអង្គុយលើភ្លឺស្រែមើលថែទាំដំណាំចំការនិងការពារ
ពីសត្វបំផ្លាញហើយមើលទៅ។គំនិតនេះស្តាប់មើលទៅប្រៀបដូចជាគំនិតរបស់ចៅចាក់
ស្មុកអញ្ចឹងប៉ុន្តែប្រាកដណាស់វានឹងជោគជ័យបើគាត់មិនគិតនៅលើចុង
ត្នោតនោះ។អ្នកនិពន្ធចាត់ទុកថាគំនិតចៅចាក់ស្មុកជាស្ពាននៃគំនិត
អភិវឌ្ឍន៏មួយ។មួយវិញទៀតអ្នកអភិវឌ្ឍន៏ប្រហែលជាមានការពិបាកក្នុងការ
បំផុសពួកគាត់ក្នុងការចូលរួមក្នុងសកម្មភាពគម្រោងដោយស្ម័គ្រចិត្តព្រោះ
ពួកគាត់មួយភាគធំត្រូវការលាភសក្ខារជាជាងចំណេះដឹងនិង
បំណិនជីវិតផ្សេងៗ។ឧទាហរណ៏៖វគ្គបណ្តុះបណ្តាលកសិកម្មមួយមិនសូវមានសិក្ខា
កាមចូលរួមច្រើនទេបើពួកគាត់ដឹងថាមិនមានថវិកាផ្តល់ជូនពួកគាត់នោះ។
ចំណុចនេះជាឧបសគ្គចម្បងមួយសម្រាប់អ្នកអភិវឌ្ឍន៍ក្នុងលើកកម្ពស់ជីវភាព
រស់នៅរបស់ពួកគាត់។លើសពីនេះទៅទៀតអ្នកសម្របសម្រួល
អភិវឌ្ឍន៍មិនគួរចាក់បញ្ចូលគំនិតឬបចេ្ចកទេសដល់ពួកគាត់ឆៅ
ៗនោះទេព្រោះពួកគាត់ភាគច្រើនមិនមានចំណេះដឹងជ្រៅជ្រះក្នុងការសម្រប
ឬទទួលយកបច្ចេកទេសថ្មីៗដោយងាយៗហើយផ្លាស់ប្តូរទម្លាប់ចាស់របស់
ពួកគាត់ឡើយ។អ្នកអភិវឌ្ឍន៏គួរតែចូលរួមជាមួយគាត់ហើយ
កែប្រែអភិវឌ្ឍន៏ពួកគាត់បន្តិចម្តងៗតាមសកម្មភាពជាក់ស្តែងធ្វើយ៉ាងណា
ឱ្យពួកគាត់យល់ពីគុណតម្លៃ និងផលប្រយោជន៍នៃបច្ចេកទេសថ្មីរបស់អ្នកនិងសុខចិត្តទទួលយក
ដោយស្ម័គ្រចិត្ត ។សកម្មភាពនេះ ប្រហែលជាត្រូវប្រើរយៈពេលយូរ
ដោយចាប់ផ្តើមពីការបូកផ្សំនូវអ្វីដែលជាចំណុចវិជ្ជមានរបស់គាត់
និងបច្ចេកទេសថ្មីរបស់អង្គការ រហូតដល់កម្រិតម្ចាស់ការអភិវឌ្ឍន៍មួយ
។ករណីសិក្សាមួយចំនួនបង្ហាញថា បច្ចេកទេសថ្មីៗមួយចំនួនដែលគម្រោងផ្តល់ទៅឱ្យពួកគាត់
ត្រូវបានបោះចោលវិញនៅពេលចប់គម្រោង ព្រោះពួកគាត់មិនទាន់បានផ្លាស់ប្តូរការគិតឡើយ
ហើយអ្វីដែលពួកគាត់បានអនុវត្តតាមនៅក្នុងវដ្តគម្រោងនោះ គឺព្រោះតែ
ការចង់បានផលប្រយោជន៍ពីគម្រោងតែប៉ុណ្ណោះ ។ជារួមទោះបីជាយ៉ាងណា
ក៏ដោយក្នុងនាមជាអ្នកអភិវឌ្ឍន៏តែងតែមានដំណោះស្រាយជានិច្ចក្នុងការដោះ
ស្រាយបញ្ហាទាំងអស់នេះ។គ្មានអ្វីមិនអាចសម្រាប់អ្នកអភិវឌ្ឍន៏ទេ។
"អ្នកអភិវឌ្ឍន៏ដែលល្អគឺអ្នកដែលមិនចាប់
ប្រជាពលរដ្ឋក្រីក្រជាចំណាត់ខ្មាំងក្នុងការរកប្រាក់
មូលនិធិដើម្បីជាប្រយោជន៏បុគ្គលឬបក្សពួកឡើយ ។ការបែងចែកប្រភេទប្រជាជនក្រីក្រ
គោលបំណងនៃការបែងចែកនេះគឺគ្រាន់តែដើម្បីងាយស្រួយក្នុងការកំណត់រោគសញ្ញាជនក្រីក្រ
ហើយវាយថ្នាំឲ្យចំប្រភេទជម្ងឺក្រីក្រ
តែប៉ុណ្ណោះគា្មនចេទនាឆ្លុះបញ្ចាំង
ពីការវាយប្រហារវណ្ណៈទេ។មួយវិញទៀតគឺដើម្បីភាព
ងាយស្រួលក្នុងការសិក្សាពីទម្រង់និងខ្លឹមសាររបស់ប្រជាជនក្រីក្រ
។និយាយឲ្យចំកាលណាយើងបែងចែកប្រភេទ
ប្រជាជនក្រីក្រច្បាស់លាស់ធ្វើឲ្យ
យើងអាចដឹងពីលក្ខណៈពិសេសដោយឡែកផេ្សងៗគ្នានៃប្រជាជនក្រីក្រ
ទាំងអស់និងងាយស្រួលក្នុងការរៀបចំយុទ្ធិសាស្រ្តក្នុងការអភិវឌ្ឍកែប្រែនិង
លើកកម្ពស់ឲ្យបានល្អប្រសើរតាមបែបផែននៃប្រភេទនីមួយៗ។
អ្នកនិពន្ធសូមសាកល្បងធ្វើការបែងចែកប្រភេទប្រជាជនក្រីក្រជាពីរប្រភេទធំគឺ៖(១).ប្រជាជនក្រីក្រអសកម្ម(២).ប្រជាជនក្រីក្រសកម្ម ។
១.ប្រជាជនក្រីក្រអសកម្មៈ ត្រូវបានបែងចែកជាពីរទៀតគឺ៖
១.១ប្រជាជនក្រីក្រអសកម្មគ្មានឧត្តមគតិមនសិការ និង សីលធម៌
ប្រជាជនក្រីក្រអសកម្មប្រភេទទីមួយនេះជាប្រភេទមនុស្សដែលបង្កគ្រោះថា្នក់ដល់សង្គមជាមេរោគស៊ីបំផ្លាញសន្តិសុខសុវត្ថិភាពសង្គម។ដោយសារបញ្ហាលំបាកក្នុងជីវភាពរស់នៅពួកគេចាប់យកការប្រព្រឹត្តអំពើឧបាយមុខផ្សេងៗនិងប្រើប្រាស់មធ្យោបាយទុច្ចរឹតដើម្បីប្រាក់
និង ដើម្បីបំពេញតម្រូវការចង់បានចង់មានរបស់ខ្លួន ដូចជា៖ឆក់ប្លន់ លួច
ចាប់ជំនិតពុករលួយ ស៊ីសំណូកគៃបំបាត់...ដែលល្មើស
នឹងច្បាប់រដ្ឋ និងសីលធម៌សង្គម ។មនុស្សប្រភេទនេះមានចារឹកកាចសាហាវ
អសមត្ថភាពអវិចារណញាណ
អត្មានិយមនិងអត្តទត្ថភាព។ឥរិយាបថរបស់មនុស្សប្រភេទនេះខ្លះទៀតកើតឡើង
ពីជម្ងឺស្អប់សង្គមដែលរាលដាលខ្លាំង ។
១.២ប្រជាជនក្រីក្រអសកម្មគ្មានឧត្តមគតិ មនសិកាប៉ុន្តែមានសីលធម៌
ជាប្រភេទ
ប្រជាជនក្រីក្រដែលមិនខ្វល់ខ្វាយពីបញ្ហាសង្គម
ខ្វះការយកចិត្តទុកដាក់ចូលរួមចំណែកអភិវឌ្ឍន៍
សង្គមក៏ដូចជាយកចិត្តទុកដាក់ច្នៃប្រឌិតជីវិត
និងអភិវឌ្ឍន៍ជីវភាពរស់នៅខ្លួនឯង។ប្រជាជនប្រភេទនេះមិនសូវខ្វល់
ខ្វាយច្រើនពីជីវិតនិងតម្លៃនៃទំនាក់ទំនងសង្គម
។ពួកគាត់មិនអាចជួយខ្លួនឯងបានដូច្នេះពួកគាត់ក៏មិន
អាចជួយសង្គមបានច្រើនដែរ។ចំនុចពិសេសរបស់ពួកគាត់គឺមិនមានស្មារតីជួយសង្គម
ហើយ ក៏មិនបានរាំងស្ទះដល់ដំណើរការអភិវឌ្ឍសង្គមដែរ
។ពួកគាត់មិនសូវចូលរួមសកម្មក្នុងការងារសង្គមដោយប្រើប្រាស់
ជីវិតដើម្បីតែក្រពះឆ្អែតប៉ុណ្ណោះ។បុគ្គលិក
លក្ខណៈប្រជាជនប្រភេទនេះមានការបកស្រាយច្រើនក្នុងផ្នែកបញ្ហា
ចិត្តសង្គម
និងជម្ងឺចិត្តសាស្រ្តខាងលើ។ជារួមពួកគាត់ភាគច្រើនជាប្រជាជនដែល
មានជីវភាពក្រីក្រខ្លាំងឬប្រជាជនដែលរស់នៅដាច់ឆ្ងាយពីសង្គម
ទំនើបដូចជា ជនជាតិភាគតិចជាដើម ។
២.ប្រជាជនក្រីក្រសកម្ម ប្រជាជនក្រីក្រប្រភេទនេះចែកចេញជាពីរទៀតដូចប្រភេទទី១ដែរគឺ៖
២.១ប្រជាជនក្រីក្រសកម្ម មានឧត្តមគតិមនសិការ និងសីលធម៌
ជា
ប្រភេទមនុស្សដែលព្យាយាមធ្វើអ្វីៗដើម្បីយុត្តិធម៌សង្គម
និងការអភិវឌ្ឍសង្គមដោយ ប្រើប្រាស់វិចារណញាណ
និងមធ្យោបាយសុច្ចរឹតជាគោលប្រកបដោយគតិបណ្ឌិតខ្ពង់ខ្ពស់ពោលគឺខិតខំ
ស្វែងរក
វិជ្ជានិងប្រមែលប្រមូលបទពិសោធដើម្បីតស៊ូរំដោះខ្លួនចេញពីភាព
ក្រីក្រនិង ស្វែងរកឧត្តមភាពសម្រាប់ជីវិត។មនុស្សប្រភេទ
នេះមានស្មារតីចង់ជួយជាតិនិងប្រជាជន ។ពួកគាត់ជាប្រភេទមនុស្សមានគុណធម៌
និងមនុស្សធម៌ខ្ពង់ខ្ពស់មានសុឆន្ទះមុះមុតក្នុងការតស៊ូដើម្បី
ឧត្តមគតិមួយយ៉ាងពិតប្រាកដពិសេសគឺដើម្បីក្លាយជាអ្នកមានទ្រព្យ
សម្បត្តិស្តុកស្តម ឬអ្នកដឹកនាំដ៏ល្អមួយ....។
គោលគំនិតរបស់ពួកគាត់គឺចង់ឲ្យប្រជាជនទូទៅរស់នៅជាមួយគ្នាប្រកបដោយ
សេចក្តីសុខដុមរម្យនាចុះសម្រុងនឹងគ្នា។តួយ៉ាងអ្នកដឹកនាំប្រទេស
កម្ពុជា បច្ចុប្បន្នមួយចំនួនធំ
ប្រសូត្រចេញពីត្រកូលគ្រួសារកសិករក្រីក្រប៉ុន្តែ
ឆ្លងកាត់តាមរយៈការតស៊ូជំនះឧបសគ្គជីវិតជាច្រើនទើបចុងបញ្ចប់
ពួកគាត់ទទួលបានផ្លែផ្កានៃជីវិតរស់នៅប្រកបដោយទ្រព្យសម្បត្តិសេចក្តី
សុខ សុភមង្គលនិងកិត្តិយសខ្ពង់ខ្ពស់គួរជាទីមោទនភាពក្រៃលែង។
២.២ប្រជាជនក្រីក្រសកម្ម មានឧត្តមគតិមនសិការ ប៉ុន្តែគ្មានសីលធម៌
មនុស្ស
ប្រភេទនេះជាអ្នកតស៊ូវណ្ណៈ
ដែលកើតពីជម្ងឺស្អប់សង្គម។ពួកគាត់សម្លឹងមកសង្គមក្នុងផ្លូវទុទិដ្ឋិ
និយមដូចជា៖ មិនពេញចិត្តនឹងថ្នាក់ដឹកនាំ
ឬគោលនយោបាយផ្សេងៗ។ពួកគាត់បានទម្លាក់កំហុសទៅលើភាពគ្មាន
ឱកាសទទួលបានផលប្រយោជន៏សង្គមភាព អយុត្តិធម៌សង្គម អំពើពុករលួយ
បក្សពួកនិយម គ្រួសារនិយម អែបអបនិយម ការជិះជាន់កេងប្រវ័ញ្ច...ដែលជា
ហេតុធ្វើឲ្យជីវិតរស់នៅរបស់គាត់ពិបាក
។មនុស្សប្រភេទនេះមិនបានដាក់បន្ទុកមូលហេតុនៃភាពក្រីក្របណ្តាល
មកពីខ្លួនឯងទេគឺមកតែពីសង្គមតែប៉ុណ្ណោះ
។ក្នុងន័យនេះពួកគាត់មានសមត្ថភាពមើលឃើញពីបញ្ហាសង្គម
ប៉ុន្តែគោលបំណងក្នុងការតស៊ូវណ្ណៈការរំដោះខ្លួនពីភាពក្រីក្រ
ឬដោះស្រាយបញ្ហាសង្គមនោះមិនប្រកបដោយសីលធម៌ សុច្ចរឹត
និងមិនមានឆន្ទៈមុតមាំទេ។ពេលខ្លះគោលគំនិតដែលបង្ហាញ
ចេញមកក្រៅរបស់ពួកគាត់គឺប្រកបដោយឧត្តមគតិថ្លៃថ្លារប៉ុន្តែខ្លឹមសារ
ពិតប្រាកដបែរជាប្រជាភិថុទៅវិញហើយសកម្មភាពបា្រសចាកគុណធម៌
និងសីលធម៌ទៅវិញ។ឧទាហរណ៏ពួកគាត់
មានបំណងប្រាថ្នាចង់ធ្វើជាអ្នកធំ(អ្នកដឹកនាំ)ដោយព្យាយាមបង្ហាញមក
ក្រៅ នូវឧត្តមគតិសេ្នហាជាតិប្រជាជន ស្អប់ផ្ពើមអំពើនេះអំពើនោះ
ចង់កែប្រែបែបនេះកែប្រែបែបនោះ
និងមានឆន្ទះក្នុងការអភិវឌ្ឍលុបបំបាត់...ចំណុច
អសកម្មទាំងឡាយដែលកើតមានឡើងនៅក្នុងសង្គមដែលពួកគាត់រស់នៅ
បច្ចុប្បន្ន
។ប៉ុន្តែកត្តាដែលជាខ្លឹមសារពិតប្រាកដជំរុញឲ្យពួកគាត់មានបំណង
ប្រាថ្នាចង់ធ្វើនោះគឺត្រូវបានលាក់ទុកក្នុងបន្ទប់សម្ងាត់នៃខួរ
ក្បាលរបស់ពួកគាត់ទៅវិញ។ពួកគាត់មិនទាន់បង្ហាញចេញទេ
ព្រោះការពិតវា
គ្រាន់តែស្ថិតក្នុងការប្រឌិតមួយប៉ុណ្ណោះហើយនៅពេលការស្រមើល
ស្រមៃក្លាយជាការពិត
សកម្មភាពជាក់ស្តែងនឹងខុសពីគោលគំនិតសន្យាពីមុនរបស់គាត់។
ឧត្តមគតិរបស់ពួកគាត់នេះផុសឡើងនៅពេលមានវិបត្តផ្លូវចិត្តដែលកើតមក
ពី
ភាពមិនអាចបំពេញតម្រូវការរបស់ខ្លួនឯងបាននិងភាពអំនួត
លើសមត្ថភាពខ្លួនឯង
។ជារួមពួកគាត់មិនបានស្គាល់ខ្លួនឯងច្បាស់លាស់នូវ
មូលហេតុចម្បងមួយចំនួនក្នុងការជំរុញពួកគាត់ឲ្យចង់ធ្វើជាអ្នក
ធំនោះទេ។
ភាពច្រណែននឹងអ្វីៗដែលអ្នកមានអំណាចមានជាមូលហេតុពិតប្រាកដ
សម្រាប់ មនុស្សប្រភេទនេះ
ឬប្រភេទដទៃទៀតហើយវាក៏ជាគោលគំនិតដែលអ្នកនិពន្ធលើកយកមកបង្ហាញ
ផងដែរ
។ពួកគាត់ប្រហែលជាច្រណែននឹងស្រីក្មេងស្អាតៗដែលអ្នកមានអំណាច
អគតិមួយចំនួនគៀកកើយឡានទំនើបដែលកំពុងជិះវីឡាស្រស់ស្អាតដែលកំពុង
ស្នាក់នៅការសប្បាយរីករាយ និងសុភមង្គលដែលកំពុងមាន...ផ្ទុយពីពួកគាត់ដែល
ពេលនេះខ្វះខាតអ្វីៗគ្រប់យ៉ាងនោះ។ដូច្នេះជញ្ជីងសច្ចភាពដែលថ្លឹង
បំណងប្រាថ្នារបស់ពួកគាត់រវាងឧត្តមគតិស្នេហាជាតិ
ប្រជាជននិងការបំពេញចំណង់តណ្ហា និងតម្រូវការខ្លួនឯង
របស់ពួកគាត់បង្ហាញថាការបម្រើសេចក្តីត្រូវការខ្លួនឯងមានទម្ងន់ជាង។
ពួកគាត់មានលក្ខណៈដូចទៅនឹងទស្សនិកជនដែល
កំពុងទស្សនាកីឡាប្រដាល់ដូច្នោះដែរនៅពេលដែលគេទស្សនាកីឡា
ប្រដាល់សេរីនៅក្រៅសៃវៀនប្រកួត ប្រាកដណាស់
ពួកគេនឹងទាស់ចិត្តពីការវាយរបស់កីឡាករ
ហើយផ្តល់មតិយោបល់គួរតែវាយអញ្ចេះ
គួរវាយអញ្ចុះ។វាហាក់ងាយណាស់សម្រាប់ពួកគាត់ក្នុងការយកឈ្នះគូប្រគួត
ប៉ុន្តែបើពួកគាត់ស្ថិតក្នុងស្ថានភាពជាកីឡាករវិញ
តើគាត់ផ្តួលគូប្រកួតងាយដូចគាត់និយាយដែរឬទេ ?មនុស្សក្រៅសៃវៀនពិតជាក្លាហាននិងឆ្លាតវាងវៃណាស់។
សូមបញ្ជក់ថា
ប្រជាជនប្រភេទនេះខុសពីប្រភេទមានសីលធម៌ត្រង់នីតិវិធីនិងមធ្យោបាយ
ក្នុងការតស៊ូវណ្ណៈនិងរំដោះខ្លួនពីភាពក្រីក្រដោយបានប្រើ
ប្រាស់ វិធីសាស្រ្តទុច្ចរឹត ល្បិចបោកប្រាស់ ប្រជាភិថុ
និងហឹង្សា។ចំណុចសំខាន់គឺវាកាន់តែគ្រោះថ្នាក់ធ្ងន់ធ្ងរថែមទៀតក្នុង
ករណីប្រជាជនប្រភេទនេះ
ត្រូវបានបំពាក់មនោគមន៏វិជ្ជានយោបាយក្នុងការតស៊ូវណ្ណៈដែល
អាចលេចចេញនូវភាពចលាចលក្នុងប្រទេសដូចជា៖ ការធ្វើបដិវត្តវណ្ណៈអធន
កុដកម្ម ការស្អប់គ្នា ការកាប់សម្លាប់ ការចងគំនុំសងសឹក ...។ល។ផលវិបាកនៃភាពក្រីក្រ
Subscribe to:
Posts (Atom)