
ក្នុងពេលដាំបាយ ខុងជឺ កំពុងអានសៀវភៅ គាត់បានឮសំឡេងចេញពី ផ្ទះបាយ គាត់បានទៅលួចមើល គាត់បានឃើញ កូនសិស្សជាទីស្រលាញ់របស់គាត់ ដែលគាត់ទុកចិត្ត បានកំពុងតែយកវែកដួសបាយ ហើយមើលឆ្វេង ស្តាំ រួចដាក់ចូល ក្នុងមាត់។ ខុងជឺ មានការខកចិត្តយ៉ាងខ្លាំងចំពោះសិស្សម្នាក់នេះ ដែលហ៊ានក្បត់នឹងគ្រូ និងមិត្តភក្តិ។ ពេលបាយថ្ងៃត្រង់មកដល់ ខុងជឺ បាននិយាយថា លោកគ្រូសូមអរគុណអ្នកទាំង អស់គ្នាដែលបានតាមលោកគ្រូមក ដោយមិនគិតពីការនឿយហត់ និង មិនបានរអ៊ូរទាំអ្វីទាំងអស់ លោកគ្រូនឹកស្រុកកំណើតរបស់យើង និង ឪពុកម្តាយរបស់គ្រូណាស់ គ្រូចង់យកបាយមួយចានតូចសម្រាប់សែនជូនពួកគាត់ ប៉ុន្តែមិនដឹងថា បាយនេះជាបាយនូវល្អឬអត់? សិស្សគ្រប់គ្នាមិនយល់ពីអ្វីដែលលោកគ្រូបាននិយាយនោះទេ ពួកគេក៏ស្ងាត់ ។ រំពេចនោះសិស្សម្នាក់ដែលជាអ្នកដាំបាយបាននិយាយ លោកគ្រូបាយមិនស្អាតស្អំទេ ព្រោះពេលដាំមានកំទេចធូលីធ្លាក់ចូល ធ្វើឲ្យបាយកខ្វក់ តែខ្ញុំមិនហ៊ានដួសចេញ ព្រោះបាយមានតិច ខ្លាចខ្វះដល់លោកគ្រូ និងមិត្តដទៃ ដូចនេះខ្ញុំក៏សម្រេចចិត្តបរិភោគផ្នែកដែលកខ្វក់នោះ ហើយខ្ញុំក៏ចង់ប្រាប់អ្នកទាំងអស់គ្នាថា ខ្ញុំមិនញាំបាយទេនៅថ្ងៃត្រង់នេះ ខ្ញុំញ៉ាំតែបន្លែទេ ព្រោះខ្ញុំបានញាំបាយរួចហើយ ។ លោកគ្រូ ខុងជឺ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយ ពោលថា ព្រះអើយ ហេតុការដែលខ្ញុំបានឃើញផ្ទាល់នឹងភ្នែកហើយ តែវាដូចអ្វីដែលខ្ញុំបានយល់នោះទេ ត្ពិតជាគួរឲ្យសោកស្តាយមែន។
កុំហ៊ានសន្និដ្ឋានរឿងអ្វី ដែលអ្នកគ្រាន់តែឃើញ តែមិនយល់ ព្រោះពេលខ្លះអ្វីដែលអ្នកបានឃើញ វាមិនដូចការគិតនោះទេ!
ប្រែសម្រួលដោយ៖ លោក ម៉ៅ សុខេន
No comments:
Post a Comment